កាលពីយប់មិញនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានការចែករំលែកតៗគ្នាដែលមានករណីអគ្គិភ័យទៅលើអាហារដ្ឋាន ពេជ្រ ចរណៃ ដែលជាអ្នកសិល្បៈនិងជាអ្នកផ្សព្វផ្សាយ យ៉ាងសកម្មពីក្បាច់គុនល្បុក្កតោខ្មែរ។ អាហារដ្ឋានរបស់នាងត្រូវខូចខាតទាំងស្រុងហើយ ការឆេះនេះត្រូវបានបញ្ជាក់ថាដោយសារតែ«ឆ្លងចរន្តអគ្គិសនី»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKageFH66Wf1A_skTfMXDR_Ceyj_I9w61wBfUNKkpkMV5HOy8iDKISlegmlYQvQESKNI_HwEJNxQmm-worgTnWcHsyaWJ47Ip4MzfMm177yeuWT88Sn-HzWS2-HHbFh5FutUEJ_HN0M49AeXC-vHLy07U2TVTNaP0Ju8jsOcJW9iIEbt058RBl12Zu65y3/s2048/image_2024-10-30_08-59-03.png
នៅព្រឹកថ្ងៃទី១៩ មិថុនា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញមកបញ្ជាក់ ករណីអគ្គិភ័យអាហារដ្ឋាន ពេជ្រ ចរណៃ ថា «នៅវេលាម៉ោង២០:៤៥នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យនៅចំណុចអាហារដ្ឋានចរណៃ ក្បាលដីលេខ៧៤ ផ្លូវ៣១៣ សង្កាត់បឹងកក់ទី០២ ខណ្ឌទួលគោក។ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។អគ្គិភ័យនេះបង្កខូចខាតសម្ភារហាងក្នុងអាហារដ្ឋានអស់ទាំងស្រុង នឹងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEMYHbc-ZHQyN8Fovx8PWboBY9_J0A6msZ53zt9UWHolew7rwgBKhqGajY3l1z-KfB-qK59ItGZgx8DsYA0ZIToAKKjoRa1wOt1ImgpJzAG17GeBnK4Qx5XnOf7YmAwJoveB955EFpGTjG6lypk8wwYCBx8AD-MNlk-0Vghq3PD8-AtCnaLoykqCt0eBRB/s2048/image_2025-06-19_10-11-57.png

នៅវេលាម៉ោង២១:២០នាទីយប់ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង១៨ម៉ែត្រគូប»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAZFZrJ-S7asie6kq-n_fCOUdHh3nTi4Qrt3_faC8YLSOLSebqpJbvexLJcgFvrBA2XNBJIydFWPfSBiHaK66Rn919bJNABpcYFuzCPJj0fpEmAoHkGfUXQtU8zdfH8Da7YLlF7FjRaIqvKLf3XGMj4FhAQmBNqhQxsiiJAwLGXBOJ6CfSkzpt5NGFw8BK/s2048/image_2025-06-19_10-11-59.png
តាមការផ្តល់បទសម្ភាសន៍កាលពីយប់មិញនេះ ពេជ្រ ចរណៃ បាននិយាយថានាងទើបតែចេញពីហាងប្រហែលជា១០នាទីប៉ុណ្ណោះដោយបានមកញុំាបាយនៅទីតាំងខាងលើនេះ។ ក្រោយមកម្តាយមីងរបស់ខ្លួនដែលនៅក្នុងហាងបានខលប្រាប់ដោយសេចក្តីតក់ស្លុតថាមានភ្លើងឆេះហើយឆេះខ្លាំងទៀតផងទើបមិនអាចពន្លត់បានទាន់ពេលវេលា។ ពេជ្រ ចរណៃ ក៏បាននិយាយថាមុននឹងមានការឆេះនេះនៅលើពិដានមានទឹកភ្លៀងដក់ហើយនាងគិតថាព្រឹកឡើងចាំឱ្យជាងមកមើលប៉ុន្តែជាអកុសលគឺមានហេតុការណ៍នេះកើតឡើងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpVw3T6F9pJAdvmkfkUrbkf_w6EjzxNq10NuxL0yqZNHIx6aXBvVhRXjkt3Bd9xadGtJQArcrWcX2sOGo-zyLUS7vbOaljBoAAhjqU7EXke8-t2BAZpdcvp_WB88xEKU0yBSitDVLZJp__PbzMkMOLWKySO1JOrY4lZBd87otKYEr7egn2AbnpTDBzqtuM/s1280/image_2025-06-19_10-12-04.png

ដំណឹងនៃការឆេះអាហារដ្ឋានរបស់តារាស្រី ពេជ្រ ចរណៃ ភ្លាមៗគឺគេបានឃើញលោក ឡៃ ថៃចាន់ ទៅកាន់ទីតាំងហេតុការណ៍ផ្ទាល់និងបានសម្តែងការសោកស្តាយទៅកាន់ ពេជ្រ ចរណៃ។ សាធារណជនជាច្រើនទៀតក៏សម្តែងក្តីអាណិតអាសូរទៅកាន់ ពេជ្រ ចរណៃ ក្នុងការខាតបង់ទឹកប្រាក់ជាច្រើនដោយសារតែគ្រោះអគ្គិភ័យមួយនេះ៕