Home Blog Page 422

ស្ពានខ្ពស់ជាងគេនៅកម្ពុជា ត្រូវបានប្រសិទ្ធនាម “ស្ពានតេជោសន្តិភាពឫស្សីជ្រុំ”

0

គម្រោងស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ត្រូវបានរាជរដ្ឋាភិបាល ប្រសិទ្ធនាម “ស្ពានតេជោសន្តិភាពឫស្សីជ្រុំ”។

ស្ពាននេះ មានកម្ពស់៩០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដាចិនហាយវេកម្រិត៣ ដែលមានបន្ទុកចំនួន៥៥តោន ដោយចំណាយថវិកាអស់ ២២,៩២លានដុល្លារ។

ស្ពាលេខ ២៨ នេះត្រូវបានសាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដោយលាតសន្ធឹងលើជ្រលងទន្លេឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលុក ឃុំអូរសោម ស្រុកវាលវែង តាមបណ្តោយផ្លូវជាតិលេខ ១០។

“ស្ពានតេជោសន្តិភាពឫស្សីជ្រុំ” គឺជាផ្នែកមួយនៃគម្រោងស្តារឡើងវិញផ្លូវជាតិលេខ ១០ ដែលមានប្រវែងសរុប ១៩៧,៣ គីឡូម៉ែត្រ តភ្ជាប់ខេត្តបាត់ដំបង និងខេត្តកោះកុង៕

ថៃច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតថា នាយករដ្ឋមន្ត្រីថៃចុះហត្ថលេខាលាលែងពីតំណែង

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Amarin News បានច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតថា នាយករដ្ឋមន្ត្រីថៃចុះហត្ថលេខាលាលែងពីតំណែងកាលពីម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ហើយលិខិតផ្លូវការនឹងដាក់ចូលសភានៅម៉ោង៩ព្រឹកថ្ងៃទី១៩ ខែមិថុនា ។ ការពិត លោកស្រី ផេថងថាន ពុំទាន់លាលែងពីតំណែងនាយករដ្ឋមន្ត្រីទេ ប៉ុន្តែគណបក្សនយោបាយនានា ដូចជា គណបក្សថៃសាងថៃ និងគណបក្សផ្លាំងប្រាឆារ៉ាត់ បានចេញសេចក្តីថ្លែងការណ៍ជំរុញឱ្យលោកស្រីលាលែង ។

ក្រោយពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណបក្សភឿថៃ ធ្វើឱ្យមានការជជែកគ្នាពីបញ្ហាព្រំដែនកម្ពុជា-ថៃក្នុងបណ្តាញសង្គមយ៉ាងច្រើន រហូតដល់អំពាវនាវឱ្យលោកស្រី ផេថងថាន ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដោយការលាលែងពីតំណែង ឬរំលាយសភាដើម្បីបោះឆ្នោតជាថ្មី ។

ដូចគ្នានេះ គណបក្សនយោបាយនានានៅប្រទេសបានចេញសេចក្តីថ្លែងការណ៍ជំរុញឱ្យលោកស្រី ផេថងថាន លាលែងពីតំណែង ដូចជា ៖ គណបក្សថៃសាងថៃ និងគណបក្សផ្លាំងប្រាឆារ៉ាត់ ខណៈគណបក្សចូលរួមជាមួយរដ្ឋាភិបាល គឺគណបក្សភូមិចៃថៃ ក៏បានប្រកាសដកខ្លួនពីរដ្ឋាភិបាលដែរ ។

កាលពីថ្ងៃទី១៨ ខែមិថុនា សារព័ត៌មាន Thairath រាយការណ៍ថា គណបក្សផ្លាំងប្រាឆារ៉ាត់ បានចេញសេចក្តីថ្លែងការណ៍ជំរុញឱ្យលោកស្រី ផេថងថាន លាលែងពីតំណែង ដោយសារលោកស្រីប្រមាថសេចក្តីថ្លៃថ្នូរសន្តិសុខជាតិ ។ លោក ប្រាវីត វង្សសុវណ្ណ ប្រធានគណបក្សផ្លាំងប្រាឆារ៉ាត់ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ជំរុញឱ្យនាយករដ្ឋមន្ត្រីលាលែងដើម្បីទទួលខុសត្រូវនូវទង្វើរបស់ខ្លួនធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរប្រទេស ហើយគណបក្សនេះប្រកាន់គោលជំហរគាំទ្រពលរដ្ឋ និងកងទ័ពថៃ ។

គណបក្សផ្លាំងប្រាឆារ៉ាត់បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា បារម្ភចំពោះស្ថានការណ៍នយោបាយ និងសន្តិសុខជាតិដែលស្ថិតក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ដោយសារលោកស្រីបង្ហាញពីភាពទន់ជ្រាយ ខ្វួះបទពិសោធន៍ចរចា និងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ។ វាធ្វើឱ្យពលរដ្ឋថៃបាត់បង់ទំនុកចិត្តក្នុងការដឹកនាំប្រទេស ដោយសារលោកស្រីចរចាផ្ទាល់ខ្លួនបង្កហានិភ័យដល់ប្រទេស រួមទាំងធ្វើឱ្យខូចកិត្តិយសដល់កងទ័ពថៃដែលការពារអធិបតេយ្យ ។ ហេតុនេះ នាយករដ្ឋមន្ត្រីថៃគួរលាលែងពីតំណែងដើម្បីបង្ហាញភាពទទួលខុសត្រូវ ។

កិច្ចការសន្តិសុខពុំងាយស្រួលទេ គឺទាមទារចំណេះដឹង និងការឈ្វេងយល់ឱ្យបានច្រើន ។ មេដឹកនាំប្រទេសគ្មានបទពិសោធន៍ នៅទីបំផុត ក៏បានបំផ្លាញទំនុកចិត្តពលរដ្ឋថៃ នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ដឹកនាំប្រទេសទៅរកការចាញ់ប្រៀប និងទន់ជ្រាយ ។ កងទ័ពថៃគ្រប់រូបនឹងបំពេញការងារដែលមានព្រះមហាក្សត្រជាប្រមុខ ទឹកដីថៃត្រូវតែជារបស់ពលរដ្ឋថៃ មិនព្រមឱ្យអ្នកណាមករុករានដាច់ខាត ។ នេះជាខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សផ្លាំងប្រឆារ៉ាត់ ៕

Bai Lu រំភើបចិត្តឡើងស្រក់ទឹកភ្នែកក្រោយខ្សែភាពយន្តរបស់ខ្លួនទទួលបានភាពជោគជ័យ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនខ្សែភាពយន្ត «Feud» បានទទួលកម្តៅជាផ្លូវ ការលើសពី ១០,០០០ នៅលើវេទិកា Iqiyi ។ នេះគឺជាសមិទ្ធិផលដ៏ល្អសម្រាប់គម្រោងនេះ បើទោះជាប្រឈមមុខនឹងភាពចម្រូងចម្រាសជាច្រើនពីទស្សនិកជនក៏ដោយ។បន្ទាប់ពីសមិទ្ធិផលនេះ Zeng Shunxi បានធ្វើការខលជាវីដេអូទៅកាន់ Bai Lu ភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS1lEOei1aR1uhyphenhyphenHYXO1Gpr_wTyNKx92j-sI_FjF6w16xNUKgtRWig5Y7FYvGFume9xERwCbx2MADk-ImRfl_j74NE3kcs8s-Yj7lXfaYH6wH3gCGQxrkWNHXiRIohXtYN_yX2v8moCZvHs6CbS2a7g7Hb8QfEo3nZawrAuPLpJ4M8mFhNWs6ec2030Psj/s1080/image_2025-06-17_11-22-44.png
មុនពេលការផ្សាយបន្តផ្ទាល់ Bai Lu បានទប់អារម្មណ៍នាង ប៉ុន្តែបន្ទាប់ពីអ្នកទាំងពីរធ្វើការខលជាវីដេអូជាឯកជននាងក៏ស្រក់ទឹកភ្នែកភ្លាមៗ។ អ្នកទាំងពីរបានជជែកគ្នាលេង និងសប្បាយរីករាយនៅពេលដែលគម្រោងរួមគ្នារបស់ពួកគេទទួលបានជោគជ័យ ទោះបីមានភាពចម្រូងចម្រាសក៏ដោយ។ អ្នកគាំទ្រគិតថានេះជា «ប្រតិកម្មរវាងមនុស្សជិតស្និទ្ធ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzlmriKLIn9qLfMWmMU43MXp6cwkwsOgJN5GnEMCJh-BYdXrYQl5ZNkHsATfJO_fCYYYnCdhZ8ru3CgltzzCzvUlvibxNdqurrJiKdS6cxoJH0fdxJoY6cl2Qpz65TJSFT_tJoz-OJMqFI0qzJGYpc33ODFlxxhehoIvsYq3lPcxkUL-1RiTeNjI7v2Yyy/s2048/image_2025-06-17_11-22-48.png
ខ្សែភាពយន្តបុរាណ «Feud» ទទួលបានលើសពី ១០,០០០ ចំណុចកម្តៅនៅលើ Iqiyi ជាផ្លូវការ ហើយក្លាយជាខ្សែភាពយន្តទី ៣ របស់ Bai Lu ដែលឈានដល់ចំណុច សំខាន់នេះក៏បានជួយពង្រឹងតួនាទីរបស់តារាសម្តែងផងដែរ។ ភាពយន្តពីមុនរបស់នាងគឺ « Story of Kunning Palace » និង «Till The End Of The Moon » ក៏សម្រេចបានស្នាដៃនេះដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihNivWthPs4xLZYKw1DWONekSMMkz0ZTCOinAWA6BpkaxOpIDbVNIUKWOLUS-ybL7zPmoMoQbH8khrtKewI5WUoyvi3tGIkcO5GUmLsQJIHTfGvFDoKmWh4xt-J3YJLRtlHMIb6f6dtXpq4i1asnI1SHYoh9NsPFTDHOKUISP2XKftArN9tm2MNMxFsRyo/s2048/image_2025-06-17_11-22-57.png
យ៉ាងណាក៏ដោយ ទស្សនិកជនជាច្រើននៅតែមានមន្ទិលចំពោះស្នាដៃរឿង «Feud» ។ មនុស្សជាច្រើនគិតថាវាស់ស្ទង់នៃខ្សែភាពយន្តចាប់តាំងពីថ្ងៃទី ៩ ខែមិថុនា គឺនៅលើការធ្លាក់ចុះសូម្បីតែត្រឡប់ទៅ ៩,៥០០ នៅថ្ងៃទី ១៣ ខែមិថុនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB5_VGHH2qaZ8EHwUFnTCjLLr5q0U4GIi_dfAeeXdI33VVhXT8udd8b92AJDsOSfA_6AeraP2pSkV5FpA1wxtAowfVJve0XIXpIUSMQR3iJxXQlW_0WOaYtuwmBRzKEydB8uQ2YUR7MXQJ8RWY3HjU4Zt5BiXFKUkZkb32deKGd-B5-SCRMqOgfP7tfAY1/s2048/image_2025-06-17_11-22-59.png

ទោះជាយ៉ាងណាក៏ដោយនៅថ្ងៃទី ១៤ ខែមិថុនាខ្សែភាពយន្តនេះបានឈានដល់ ៩,៧០០ ហើយនៅថ្ងៃទី ១៥ ខែមិថុនាវាលើសពី ១០,០០០ ។ និន្នាការកើនឡើងនេះត្រូវបានគេសង្ស័យថាជាល្បិចកលរបស់ក្រុមផលិតមិនមែនជាចំនួនពិតដែលភាពយន្តសម្រេចបាននោះទេ។ ក្រុមការងារផលិតរឿងនេះ មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះ នៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9iJ6U68w27REqIpz0bVhHHnLtooYS1JMDa3RSGG1DSY0jBu4fY7bdECX1UZK6M-u0AYDXbo3xjJzJYGodANPTl5hsU1m8EeV8FvCRLy-97SrpAcXGwLKbyuTJ9tBO_wkWlNdlVIoS97d5Wov4o3dWUsxrstGFLLV-19188kmUnN2AOPsLspbrmPq7rgGM/s1620/image_2025-06-17_11-22-43.png

ក្នុងរឿង «Feud» របស់ Bai Lu មិនត្រូវបានគេវាយតម្លៃខ្ពស់ដូចក្នុងគម្រោងមុនៗ ដែលនាងបានចូលរួមនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងផ្នែកចុងក្រោយនៃរឿង តារាស្រីរូបនេះមានឈុតឆាកខ្លះៗដែលបង្ហាញពីគំនិតខាងក្នុងនៃតួអង្គរបស់នាង៕

ព្រឹទ្ធសភាស្នើដកតំណែងលោកស្រី ផេថងថាន ខណៈគណបក្សថៃសាងថៃ ក៏ជំរុញឱ្យលោកស្រីលាលែងពីតំណែង

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍ថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈកម្មការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការកងទ័ព និងសន្តិសុខរដ្ឋ នឹងដាក់សំណើដកលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ ក្រោយការបែកធ្លាយកិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដោយសារគណៈកម្មការនេះយល់ឃើញថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃប៉ះពាល់ដល់សន្តិសុខជាតិ ។ ព្រឹទ្ធសភាថៃនឹងពុំអនុញ្ញាតឱ្យបំផ្លាញកិត្តិយ.សប្រទេស និងកងទ័ពថៃ រួមទាំងប្រើប្រាស់យន្តការរដ្ឋធម្មនុញ្ញការពារប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWqeZ2Dw_K2gbsdN5tDTVVisSHJ-rZ97Jr73SYRearZb5EyX7N6HSjB0Gr1D_2PxcPCWyUBovBqWgBdB1TyCIqqe6LWlfyi5KxEJUpPJvrdvNx86rfi4t3q1wL7ei1OSYPjhItc69t0eF02sV96EOFpAvFXYzjZC-ep2aqqdNaTVThustAYXCqTZ_J3-HG/s946/image_2025-06-20_08-38-54.png
ដោយឡែក កាលពីថ្ងៃទី១៨ ខែមិថុនា គណបក្សថៃសាងថៃ បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យគណបក្សនយោបាយដែលចូលរួមជាមួយរដ្ឋាភិបាល រួមគ្នាជំរុញឱ្យលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ លាលែងពីតំណែងនាយករដ្ឋមន្ត្រីថៃ ដោយសារកិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកស្រី ផេថងថាន ធ្វើឱ្យប៉ះពាល់ប្រទេសជាតិ អធិបតេយ្យជាតិ រួមទាំងប៉ះពាល់កិត្តិយសកងទ័ពថៃ ។ គណបក្សថៃសាងថៃយល់ឃើញថា ការចុះចេញពីតំណែងរបស់លោកស្រី ផេថងថាន គឺជាការបង្ហាញពីអ្នកនយោបាយដ៏ល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgimZmiej6AVNsy3u_EGKnPYeCXLBUlzhDyYasypmmoExqD09A6GumCerW_9W15QljZS-hLlOzwCyX58fImwyeFOyH9nMN2z_PcmTzXWwcRqFhjVhNCEFE2GIc3xZoYVos_Sk3OlN6P8-1Djy9xslKKG9Z_pCkP6W8QJtuqF2hHketOTYkVQs7JRF95Bdmp/s900/image_2025-06-20_08-38-53%20(2).png
ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សថៃសាងថៃ បញ្ជាក់ថា កិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកស្រី ផេថងថាន ធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ ជាពិសេស ប៉ះពាល់អធិបតេយ្យជាតិ កិត្តិយសប្រទេស និងប៉ះពាល់កងទ័ពថៃ ។ លោកស្រី ផេថងថាន និយាយក្នុងកិច្ចសន្ទនាដែលបែកធ្លាយថា មេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង គឺជាភាគីមានគំនិតផ្ទុយពីរដ្ឋាភិបាលថៃ ប៉ុន្តែគណបក្សថៃសាងថៃមើលឃើញថា កងទ័ពថៃបានបំពេញតួនាទីការពារអធិបតេយ្យយ៉ាងអស់ពីសមត្ថភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6IGkNTIg-vx2zLlngxPkLCI4mNxb1LYPca9H19a2TgJmlI4U6a8EOGLFZSk4vhMWxCezSvcToF9aEyiDi55MPzyIJ9UWjfIq56flS0F6Xhp_tDvA6msRdUPAGf6wn5hy4GXYVbZcqHIqtrTilhsIIZ66JSJn8v_M8BqspOdy6Q7213pZ5O8J6FjNGhkIS/s770/image_2025-06-20_08-38-53.png

ប៉ុន្តែនាយករដ្ឋមន្ត្រីថៃបែរជាចោទប្រកាន់មេបញ្ជាការកងទ័ពភូមិភាគទី២ ថា ជាភាគីផ្ទុយពីរដ្ឋាភិបាល ដែលនេះបង្ហាញថា លោកស្រីខ្វះភាពជាអ្នកដឹកនាំប្រទេស និងខ្វះចំណេះដឹងផ្នែកនយោបាយ រហូតធ្វើឱ្យខូចខាតមុខមាត់ប្រទេសថៃយ៉ាងខ្លាំង ។ ហេតុនេះ គណបក្សថៃសាងថៃអំពាវនាវឱ្យលោកស្រី ផេថងថាន ត្រូវតែទទួលខុសត្រូវចំពោះនយោបាយដោយការលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដើម្បីបង្ហាញថាលោកស្រីជាអ្នកនយោបាយដ៏ល្អ ។ ក្រៅពីនេះ លោកស្រីមិនត្រូវប្រើប្រាស់អំណាច ឬធ្វើអ្វីប៉ះពាល់ដល់សភាតំណាងរាស្ត្រ ឬមន្ត្រីរដ្ឋាភិបាល ឬបុគ្គលពាក់ព័ន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih-y0MZJzrCfcbtVSg1ZT5GRBnRvwFHoYWD2iNpFYyq9H6u8snLnWNNiNWo0xzB70nRUomnkuuXhCtZHBCErsXCDk1s1nwJx2tjq-t6lV0nQjTd-mIp-RHOGnUdmt75OC1u_VIJalJqHozg04O8tPgvLHWHwk4Nn-ixLCYRZWkRuQ8WkLPYOyRRrleTqdd/s1500/image_2025-06-20_08-38-54%20(2).png

គណបក្សថៃសាងថៃ សូមអំពាវនាវឱ្យគណបក្សនយោបាយដែលចូលរួមជាមួយរដ្ឋាភិបាល ជំរុញឱ្យលោកស្រី ផេថងថាន បង្ហាញការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដោយការលាលែងពីតំណែងដើម្បីរក្សាកិត្តិយស និងផលប្រយោជន៍ជាតិ មិនមែនបម្រើផលប្រយោន៍ត្រកូលណាមួយ ឬបុគ្គលណាមួយ ៕

ដំណឹងថ្មីបំផុត! នាយករដ្ឋមន្ត្រីថៃត្រៀមអនុវត្តវិធានការបន្ទាន់បិទព្រំដែនកម្ពុជា-ថៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានកោះហៅលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ, អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាក់ផានិត ក្នុងឋានៈជាប្រធានគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងតំណាងកងកម្លាំងប្រដាប់អាវុធ មកពីប្រជុំពិភាក្សានៅអគារថៃឃូហ្វា ពីការត្រៀមអនុវត្តវិធានការបន្ទាន់បិទព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO7QvoK06eUo0CBCkerKz8SOdF-KB8WRq0hH8iFpXJEjSCNq9yMomrXLKym7wGunD9kVybkWV6LCKNNuJx0a7vdlWcmdXdk2KiKAEtrHVupT1Gvn5J6GXC8u5Uv3zR0q1vRnCBJZrJmDvq0AMKykUiDNGm8jkVaDti_medkDv0zV6GlW80A5cDAtfnJ53v/s2000/image_2025-06-19_08-28-14.png

កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនានេះ លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃ បានមកកាន់វិមានរដ្ឋាភិបាលដើម្បីបំពេញការងារ ស្របពេលគណបក្សនយោបាយនានាដាក់សម្ពាធឱ្យលោកស្រីលាលែងពីតំណែង ក៏ដូចជាការចេញខ្លួនចេញពីរដ្ឋាភិបាលរបស់គណបក្សភូមិចៃថៃ ក្រោយពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោកស្រីជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc4Mv4a-EXrNFKYWIaQDB_iy55FglJw3qKlJOuuIGOLT3Iy46SWs6EzBvSOn0OeNN5jFQu6M7uhe5xOmpel1frbYkW0J_AmHOwdXYBMM5a97UadjOew_tv5CFJorfc_OiSQ-gqPnhOmESIC0zD41swRJZij0TkrzYdf6KfrEgoTTz00SkwmV4s8H0Z4G8T/s700/photo_2025-06-18_14-46-03.jpg

លោកស្រី ផេថងថាន បានធ្វើដំណើរមកកាន់វិមានរដ្ឋាភិបាលតាមផ្លូវលូកហ្លួង ឆ្លងកាត់ស្ពានអ័រ៉ាថ័យ ដើម្បីគេចពីក្រុមអ្នកតវ៉ាដែលប្រមូលផ្តុំគ្នានៅបរិវេណគល់ស្ពានសាម័យមេរុឆេត និងផ្លូវពិស្នុលោក ។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំដើម្បីអានសេចក្តីថ្លែងការណ៍អំពាវនាវឱ្យលោកស្រី ផេថងថាន ពិនិត្យមើលតួនាទីរបស់នាយករដ្ឋមន្ត្រីឡើងវិញ និងទាមទារឱ្យលោកស្រីលាលែងពីតំណែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDma4ZGFTgaNfBk0NPZcLMPZ5STfmdRHwR3byQeztdrHil3GcdD-AhR8bM1v8aXPjoD5hpvxcFCIP_gNF1-PmhZC9QBRfh2GZEi28-CfqjEIML8DcNeaVu3II8lLkODxb3tDdC3rLQdrLpu7I6p79J4ikKaAw8W8t3k1-uwXzVkywBS8d8aRSzBak10yMi/s700/photo_2025-06-18_14-46-04%20(3).jpg

លោកស្រី ផេថងថាន បានប្រជុំពិភាក្សានៅអគារថៃឃូហ្វា ជាមួយមន្ត្រីពាក់ព័ន្ធជាច្រើន ដូចជា ៖ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកឧត្តមសេនីយ៍ ឃ្លេវ ផ្លតថុក អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ, អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាក់ផានិត ក្នុងឋានៈជាប្រធានគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងតំណាងកងកម្លាំងប្រដាប់អាវុធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFr-B6qS5F71Jqqx4T6bwAN3H-8ezGqV7pnt__jXfmP1ccL87CE7jdBlVlA79MVWqoDkKaWr-nGyMc1crZXrYirsiOf6Jm6I6Jb2mA-MUxOQwDirtkUkLSmwyeW1pxcIbGJtenmMiVAqweNrAz1hgEKm0DM8se8B_jsNpbS0Xm05KhM_u60jmlAq-x2yDt/s1024/photo_2025-06-18_13-59-13.jpg

ការប្រជុំគ្នាលើកនេះរបស់លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃ គឺដើម្បីត្រៀមអនុវត្តវិធានការបន្ទាន់បិទព្រំដែនកម្ពុជា-ថៃ ។ ប៉ុន្តែពុំទាន់មានព័ត៌មានលម្អិតពីរឿងការបិទព្រំដែននៅឡើយទេ ថា តើថៃនឹងបិទព្រំដែនទាំងស្រុងឬក៏យ៉ាងណា ៕

ក្រៅពីរៀនពូកែ សម្តែងរឿងបានល្អ ម៉ានីកា ថែមទាំងចេះរាំបានយ៉ាងឡូយ

0

តារាសម្តែងវ័យក្មេង បាន សរពេជ្ញម៉ានីកា ជារឿយៗតែងតែត្រូវបានសាធារណជន ពោល សរសើរពីសមត្ថភាពការសម្តែងរបស់នាងដែលធ្វើបានយ៉ាងល្អ។ មិនត្រឹមតែការសម្តែង ហើយរៀនក៏ពូកែទេ ម៉ានីកា ថែមទាំងហ្វឹកហាត់សមត្ថភាពរាំយ៉ាងឡូយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_iuM6UPA0SlU1G3yprxnX2CZ0cH438oFV1IfTFCN9ItXRqO5MNP4Wb9nkiv-7cAHPdDw4TxFFOcS4BZHDAQIzmHh8khBXZl9f0qnxhazvYUybSX9SK0gjhNutMcBKgEAOlnX0EqwPpf5NIQAvi_THfU8INpojoSF-NJ5Ykte54STHT8cGhcojh-PpLg82/s2048/image_2025-06-19_13-31-35.png

នៅល្ងាចថ្ងៃទី១៨ ម៉ានីកា បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមរបស់ខ្លួនអំពីក្បាច់រាំ Dance Break របស់តារាចម្រៀង នរិទ្ធ ទៅលើបទ «មួយណា»។ ក្បាច់រាំ Dance Break របស់តារាចម្រៀងរូបនេះចាប់ផ្តើមល្បីខ្លាំងនិងមានការរាំលេងច្រើននៅលើបណ្តាញសង្គមទិកតុកបន្ទាប់ពីសម្តែងក្នុងការប្រគំតន្រ្តីរបស់ វណ្ណដា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5iRM1xHu372gi7fO4CVaAhNZ-n2owwO25DN2NGnZjpPW7guh56j_fFOsZxkXKWLjFJvrTwH5tlbZRT3fH5ioF2LiZ6Jmg3Ekef3GYxPWI21VxEXvl7Sx6wzRQBc_8McNSd95DqiD5gSDFCiw52BUuyNGgIdku4mzFC2-6Zv5KmlVRfx_zD2Qq7lmJ0rIp/s1975/image_2025-06-19_13-31-37.png

ការរាំរបស់ ម៉ានីកា ជាមួយនឹងគ្រូបង្ហាត់នេះជំរុញឱ្យតារាចម្រៀង នរិទ្ធ បានបន្តចែករំលែក (reposted) នៅលើបណ្តាញសង្គមទិកតុកផងដែរ ខណៈការរាំរបស់ ម៉ានីកា ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជន។ អ្នកលេងបណ្តាញសង្គមបានលើកឡើង ស្រដៀងៗគ្នាថាតារាសម្តែងវ័យក្មេងរូបនេះគឺពូកែគ្រប់យ៉ាង ការសម្តែងក្នុងរឿងក៏បានល្អ លទ្ធផលនៃការសិក្សាក៏ល្អចំណែកឯទេពកោសល្យរាំនេះក៏មិនខុសគ្នានោះទេគឺពូកែដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs6LPk2S5Ddop9WXwtrbcJeRxhmLsOaBzWx7EcI_mt-DEBbP0kmDbhyphenhyphen8DNELVLIghc2JjchLnfZVDovfJmXEbgOM_KV7hgc88nC4P-WKkky_j3g7fPDkrZhYNSAmmpb3Fx46L2Mt63kIkYFIpEQ0QrmQ746r9uY82wR14BCUqi7pPxUpGf1FFy3TKcEswH/s1960/image_2025-06-19_13-31-33.png
គួរបញ្ជាក់ផងដែរថា បាន សរពេជ្ញម៉ានីកា បច្ចុប្បន្នមានអាយុ១៣ឆ្នាំ្ហហើយពេលនេះកាន់ តែមានសម្រស់ស្រស់ស្អាតនិងបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តខ្មែរខ្នាតធំជារឿយៗ។ ក្រៅពីអាជីពសម្តែងមានការទទួលស្គាល់នោះ ម៉ានីកា គឺជាសិស្សពូកែម្នាក់ដែលដណ្តើម បានមេដាយមាសក្នុងការប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ានអន្តរជាតិ (SASMO) កាលពីឆ្នាំ២០២៤ កន្លងមកនេះ៕

ប្លែកៗ! ក្រុមហ៊ុនចិនប្រកាសកាត់ប្រាក់ខែ ឬបណ្តេញចេញពីការងារ បើបុគ្គលិកឆ្លុះកញ្ចក់ និងបរិភោគនំពេលធ្វើការ

0

ប្រទេសចិន ៖ មហាជនបានរិះគ.ន់ក្រុមហ៊ុនចិនដ៏ល្បីមួយនៅខេត្តក្វាងទុង ក្រោយពីកំណត់វិធានការប្លែកៗ គឺដាក់ទោ.សបុគ្គលិកណាដែលឆ្លុះកញ្ចក់, បរិភោគនំពេលកំពុងធ្វើការ និងដើរចេញពីតុធ្វើការ ដោយក្រុមហ៊ុននេះបញ្ជាក់ថា បើបុគ្គលិកពុំអនុវត្តតាមទេ អាចត្រូវកាត់ប្រាក់ខែ ឬបណ្តេញចេញពីការងារភ្លាមៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Z_6ZQU1Ba-NtR3uaZZoB90CfTBNgSoOZSbj-x3_qCUEWk_xgcHNVeeMWM_mJraKt8RFZuLkeZorVTiB4JCi5KuytzCa7DJzLremvJpa__b_9v0v-iDAQPB6wUndKulzX6F1QMQMqnr5oKHH7IqE73HqL3HQtqVBzyTqDzh4E07hgah_YIPFv-roVX9Ly/s1280/image_2025-06-20_08-18-51%20(2).png
សារព័ត៌មានបរទេសរាយការណ៍ថា នាយកក្រុមហ៊ុនដ៏ល្បីមួយនៅខេត្តក្វាងទុង ត្រូវបានមហាជនរិះគន់ក្រោយពីបង្កើតវិធានការប្លែកៗ ដោយការកាត់ប្រាក់ខែបុគ្គលិកណាដែលឆ្លុះកញ្ចក់ និងបរិភោគនំពេលកំពុងធ្វើការ ។ ក្រុមហ៊ុននេះឈ្មោះ Man Wah Holdings Ltd ដែលផលិតសាឡុង កម្រាលពូក និងគ្រឿងសង្ហារិមឈើ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក លីវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8kCaeqg_lJ1yiyuzBaUnJ-OcgQ4y3DVpvtATvvtFtkVgBnMp0b9HR9nrMv9DN0pUVsoE7BDy1K74K7A3GF_IWaNg4YTOOPuDkeZfo7lrV-eooNmp34FkRAKhf68lFZEJMmY9YjSr2z60qGemRlULVbo48dKaHCVli8QtNOlxNZv1PujWKwK9Vagms8dEp/s545/image_2025-06-20_08-18-51%20(3).png
កាលពីខែឧសភា ឆ្នាំ២០២៥ លោក លីវ បានប្រកាសទៅកាន់បុគ្គលិកពីវិធានការថ្មីដែលក្រុមហ៊ុនរឹតបន្តឹងយ៉ាងខ្លាំង ដូចជា ៖ ហាមបុគ្គលិកបរិភោគនំនៅកន្លែងធ្វើការ, បុគ្គលិកត្រូវតែធ្វើការលើសម៉ោង និងត្រូវស្កេនកាតចូល-ចេញពីធ្វើការ ចំនួន៦លើកក្នុង១ថ្ងៃ ។ បើបុគ្គលិកពុំអនុញ្ញាតតាមវិធានការនេះ ក្រុមហ៊ុននឹងផ្តល់លិខិតលាឈប់ពីការងារឱ្យបុគ្គលិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFJf6pRCIXAdeQ6hTAfzcaP6juU04wuzzlHqLFO8XatJZF89t5qGOyWPm7Iobmubc3iD39-nVvl-ZIaGVbRLQpNEsa8pFACp48LrCwhkhCutdENKTprRGJbU-AUVB8bWD-nUlFWmuLS4dIvXHdYtz3fOrt-jj7YVldRDIVil3hwEd0xVIyRz-wXQt6AsXW/s1024/image_2025-06-20_08-18-51%20(4).png
នាយកក្រុមហ៊ុននិយាយថា ពេលនេះ ជាពេលផ្សព្វផ្សាយសំខាន់របស់ក្រុមហ៊ុន ប៉ុន្តែបុគ្គលិកខ្លះពុំអង្គុយនៅតុធ្វើការរបស់ខ្លួន បុគ្គលិកខ្លះនៅក្នុងបន្ទប់ទឹក ឆ្លុះកញ្ចក់ ឬរកហេតុផលមកអះអាងជាមួយក្រុមហ៊ុន ។ លើសពីនេះ បើក្រុមហ៊ុនដឹងថា បុគ្គលិកណាលេងហ្គាមពេលម៉ោងការងារ ក្រុមហ៊ុននឹងបណ្តេញចេញភ្លាមៗ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjroqEz0GeD1GQ-MF6TRrqlMGwptR-2N2_T_GFt4E8oSpIGbtItRUHuaQUspt5olJMHLPnZdWrTzR-jkrbsxYyfFash55tuA9aFC4zVdDl-zflnPX1qNZPHoWKhvYx4G2gMG2cmmTpqxOPBwiU-JjAMvvZ73phKq2zdV9KDdaS9OT3cV-rSbnGzNcB4rsjw/s760/image_2025-06-20_08-18-51.png

បុគ្គលិកបរិភោគនំនៅកន្លែងធ្វើការ នឹងត្រូវពិន័យប្រាក់ ហើយមិនលើកលែងសូម្បីមានតួនាទីជាអ្នកគ្រប់គ្រង គឺចាប់ពី៥០០យាន់ ទៅ២,០០០យាន់ (ឬពី៦៦ដុល្លារ ទៅ២៧២ដុល្លារ) ។ រីឯបុគ្គលិកក្រោកចេញពីតុធ្វើការដោយគ្មានមូលហេតុលើសពី៣ដង ក្រុមហ៊ុននឹងកាត់ប្រាក់ខែ ចំនួន២,០០០យាន់ (ស្មើ២៧២ដុល្លារ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh85FWukUp31C6ucxK5RQG8VxTHDSp_zOeIpcwJbmDl4gkkYXj0-BpI2FBeAQIay0oEeJr__PxfyWsQvHfvVJ4OTkcx_Jm2ESwqo5ByemiJxhzZ-n1Me2_WKBVJDeUFxJJ67UmkbiixW6E7DR-clDMRvvb9KtLCttZxx_ClSqf0peKHhqE3YYSRj4eW7fyk/s1180/image_2025-06-20_08-18-52%20(2).png

មេធាវីម្នាក់ឈ្មោះ Yao Kun ធ្វើការនៅក្រុមហ៊ុនច្បាប់ Kangda Law Firm និយាយថា ការពិន័យប្រាក់បុគ្គលិកដោយសារចូលបន្ទប់ទឹក ឬឆ្លុះកញ្ចក់ គឺជាវិធានការធ្ងន់ធ្ងរ និងខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbEUbXUxowQxVf8qNUQEgTMfhyphenhyphenDIigvN1Fwgk2nlYJl45oupcRFayIM4sPD2EOS0Jax18crluGBTrWFfgrJT4-jaHs2BWSi62nzK6P5ONlDHn8hq9Cjk_voDaUEy3g9GphcQHpQxWWpPQzlBI54OamsvHUT3WxxnOoVlIYJZrreUgS8j3T4w0kmJrzFFuV/s1024/image_2025-06-20_08-18-52.png

គួរបញ្ជាក់ថា ក្រុមហ៊ុន Man Wah Holdings Ltd បានបង្កើតឡើងកាលពីឆ្នាំ១៩៩២ ដែលមានទីស្នាក់ការធំនៅខេត្តក្វាងទុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន ហើយក្រុមហ៊ុននេះមានបុគ្គលិករហូតដល់ជាង២៧,០០០នាក់ ៕

ជី ដេវីត និង ទេព បូព្រឹក្ស ដើម្បីចូលរួមកម្មវិធី «Solidarity March» សុខចិត្តមិនចូលគេង

0

ក្រោយពីចូលរួម ជី ដេវីត ក្នុងកម្មវិធី «Solidarity March» តារាចម្រៀងរូបនេះក៏បាន បង្ហាញអារម្មណ៍មោទនភាពដែលកើតមកមានឈាមជ័រជាខ្មែរ និងបានលើកទឹកចិត្ត យ៉ាងពេញទំហឹងគាំទ្រដល់វីរៈកងទ័ពនៅតំបន់ជួរមុខក្នុងបុព្វហេតុការពារទឹកដី។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានទាំងសរសើរផងនិងសើចផងបន្ទាប់ពីដឹងថាតារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង ទេព បូព្រឹក្ស សុខចិត្តមិនគេងនោះទេព្រោះតែខ្លាចយឺតពេលសម្រាប់ ចូលរួមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHnADapK4Ri8nwwxLYSj0p8RYl1-IVbhYMu95o-O2QOkumO62P83rmATJlBp_XbqQkEEvao9nUn3NzVPWMixRuLa4qZK_2YQ8PSFlFiPb6KOwFTd3KrD_1DFPyOZBqd0pMP4mfbZHr_R6dbMjEPuBSJVPTL5V5hBs-Yjrecc1d24s-byNDpbzqmJJwuUdY/s2048/image_2025-06-19_08-44-22.png

កាលពីម្សិលមិញនេះអ្នកគាំទ្ររួមទាំងអ្នកសិល្បៈមួយចំនួនគឺបានបង្ហាញរូបភាពរបស់តារាចម្រៀងដ៏ល្បីល្បាញគឺ ជី ដេវីត និង ទេព បូព្រឹក្ស សម្រាប់ចូលរួមព្រឹត្តិការណ សាមគ្គីជា ធ្លុង មួយក្នុងកម្មវិធី «Solidarity March» ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងបងប្អូនសិល្បករដទៃទៀតដើម្បី បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងគ្រាដែល កម្ពុជា-ថៃ មានជម្លោះតានតឹងនៅបណ្តោយ ព្រំដែន ដែលភាគីថៃជាអ្នកចាប់ផ្តើមបញ្ហាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaoJqiyHevBBgHqYYm_iG_GD623xHLIenoopGbIaY94F2CI-oZeJX_SeJ6Ak0kUxuIKRATsVrinNFXW_d06-rUa7UTexIPI_B50OYeheqw0rCqE-PXbSNLkrfrUxDmGeE_PQE_oNrLCdWXS1R49o1a24wdM0imRTwazy-GaEPoCoVSn0Sq8M9UJkanMECm/s2048/image_2025-06-19_08-44-23.png

ទន្ទឹមនឹងមានវត្តមានក្នុងកម្មវិធីខាងលើនេះជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហើបពី ទេព បូព្រឹក្ស ខ្សឹបប្រាប់ខ្លួនថាមិនទាន់បានគេងនោះទេ ខណៈអតីតប្រធានសមាគមសិល្បករ រូបនេះបាននិយាយថា ខ្លួនដឹងថា បូព្រឹក្ស និង ដេវីត ឱ្យតែការងារត្រូវងើបពីងងឹត គឺសុខចិត្តអត់គេង។ នៅលើបណ្តាញសង្គមទិកតុកវិញក៏មានវីដេអូដែលតារាចម្រៀង ជី ដេវីត បានលាអ្នកគាំទ្ររបស់ខ្លួនត្រឡប់ទៅគេហដ្ឋានវិញហើយ លោកបាននិយាយ ច្បាស់ៗថាពុំទាន់បានគេងនោះទេដែលធ្វើឱ្យអ្នកគាំទ្រនៅទីនោះសើចលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyc8xJV8SqD11Fd1vTRRDHCocA6GwyHz5_3SiQwqhhaW8GcvA2rLxurU1ef7cP21UdwDDxM0kctXzHQsLEGIJWF1GKikuJpijQvqdKuGO0IFyZngLI6PePYeA8LpLR7PcMcK4u-Z3m6jeaCZbDar3ZZbAm4w391gq6no6PoW-6tCwLseY5tC0rF5qmUYVz/s2048/image_2025-06-19_08-51-18.png

បន្ទាប់ពីចូលរួមក្នុងកម្មវិធី «Solidarity March» ជី ដេវីត បានបង្ហាញពីចំណាប់អារម្មណ៍ របស់ខ្លួននៅល្ងាចថ្ងៃទី១៨ មិថុនា ថា «ខ្ញុំ និង ភរិយា បានចូលរួមកម្មវិធីកាលពីព្រឹកមិញ នេះ ដោយស្មារតីជាតិ និង មោទនភាពជាតិយើងខ្ញុំរក្សាជំហរយ៉ាងពេញលេញក្នុងស្មារតី លើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងដល់បងៗកងទ័ពនៅតំបន់ទ័ពជួរមុខក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ គ្រប់ប្រការមិនថាក្នុងលក្ខខណ្ឌសន្តិវិធីឬការប្រឈមដោយ សស្ត្រាវុធ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhx95gluu-t5Xbe8FsbbnUZqiWFH7UXOg3MFaAXktm1vVh1Zx2BjO1O7icUFsYobw1ypOqodmofdObytwanH4AWK0PXfcKIvK9NpnSbQYfZqz63flDLAZugJRlf31lBSqSCdLwLycE0p48xRD_1ltN6wH1kX0vruBRbMOWGiDoNtJZ8ErYHBE4cIxO3nbf/s2048/image_2025-06-19_08-51-19.png
ជី ដេវីត ថា «ក្នុងតម្រាប្រវត្តិសាស្ត្រកម្ពុជាតែងតែគិតមុនគូរប្រកាន់ខ្ជាប់នូវការដឹកនាំ ប្រកបដោយ ទសពិធ រាជធម៌ ខ្ញុំមានមោទកភាពដែលបានចាប់កំណើតភ្ជាប់ដំណក់ ឈាមជាមួយដែនដីនេះ។ដោយសេចក្តីគោររពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ ងួន ចាន់ ដាវីត និង ភរិយា ទេព បូព្រឹក្ស»។

គួរបញ្ជាក់ផងដែរថា កម្មវិធីដំណើរថ្មើរជើង «Solidarity March» មានបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ប្រមាណជាង១៥ម៉ឺននាក់មកចូលរួម៕

តារាស៊ិ.ចស៊ី ហ្វាហ្វា ឆ្លើយតបចាស់ដៃក្រោយមានគេនិយាយថា «មិនខ្វល់រឿង ប្រទេសជាតិ»

0

តារាស្រីស៊ិចស៊ី ហ្វាហ្វាត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់នាងថាមិនខ្វល់ នឹងរឿង ប្រទេសជាតិ។ យ៉ាងណានាងបានឆ្លើយតបវិញយ៉ាងចាស់ដៃព្រោះតែអ្នកបញ្ចេញមតិ មិនបានពិនិត្យឱ្យគ្រប់ជ្រុងជ្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6nUXFkbmf_Gv1IHMTXHv8SL9vrfZMmNi41ZNdX1DOmXhChj0SxK5oyIVug4iVYIYRJ8rR_9YHiy9KLiN7WS-N3YeIjp6AqVjZ-oPeVhlT0rSPHLCPJyNbPFP5zWElx29OT993nLpFqyQzfAHAsWmryq6-QAdGFQu4MWjZHj1oXd06Gi8y1nnIMN6e-6Zr/s2048/image_2025-06-19_09-49-03.png
ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ហើយពីតារាសម្តែងស៊ិចស៊ី ហ្វាហ្វា ហើយពេលនេះ អាជីពរបស់ ហ្វាហ្វា បានឡើងមួយកម្រិតទៀតដោយបានបង្ហាញខ្លួនធ្វើជាពិធីការិនី នៅតាមកម្មវិធីមួយចំនួន។ ជាមួយនឹងសម្រស់និងមានរាងស្អាតជារឿយៗ ហ្វាហ្វា តែងតែ ត្រូវបានម្ចាស់ផលិតផលពេញចិត្តជ្រើសរើសនាងផ្សព្វផ្សាយ ហើយបានថតប្រូម៉ូត ក្នុងរូបភាពស៊ិចស៊ីដែលជាស្ទាយ៍របស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd8_3-p3nQiKRrv79dJZnvY696YGbkv2D62scpE7oX8KHesUi1FSd5Hm1zX4GwJgM9gPghcpCvgQEXrti_9IH9D7n72Slm7-yKXiA_6l0yGBCLJSQGrFy9JevTRBkgr9sbpBYwHBTLTxOgPKtt6WgfBBnGaB4iVgaJGB7kM_m09Gk80TpPXC5dN8DC2g_w/s2048/image_2025-06-19_09-48-56%20(2).png
យ៉ាងណាមិញ ជុំវិញបញ្ហាជម្លោះព្រំដែនរវាងខ្មែរ-ថៃ ស្រីស្រស់ ហ្វាហ្វា ក៏ត្រូវបានអ្នកលេង បណ្តាញសង្គមម្នាក់បញ្ចេញមតិរិះគន់នាងមិនខ្វល់ពីរឿងប្រទេសជាតិ។ ការខម្មិនដែល មិនបានត្រួតពិនិត្យត្រឹមត្រូវផ្ទុយពីការពិត ហ្វាហ្វា បានធ្វើការឆ្លើយតបយ៉ាងចាស់ដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sJJYqWI2gH_Pljx5MIOnHpCeSPZSpABywL70CcVNdpR0ADvkVkN3Ou5AQSveC_ShwwnJDz_r3XhnKC03yTNqVfMGazgN8cTlF7mvIi1d09P7Acp6ZxlC_36Gw82QC3HHuKVLH5Fh-q4H-8TbmurCVjiAFOJVWdTakvlMbjngA4Tcd1gEIwGNjBD1QyIm/s2048/image_2025-06-19_09-48-55%20(2).png

ហ្វាហ្វា បានបង្ហោះនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៨ មិថុនា ថា «មុនហារមាត់ និយាយ សូមជួយបើកភ្នែកអូសមើលឱ្យគ្រប់ផុសផង កុំមានមាត់ដើរតែហារពេកបងស្រី»។ ក្នុងរូបភាពដែល ហ្វាហ្វា បានបង្ហាញគឺគេបានឃើញគណនីហ្វេកប៊ុកមួយបានចូលខម្មិន ដាក់នាងថា «គ្មានខ្វល់អ្វីបន្តិចសោះពីរឿងប្រទេសជាតិ» ស្របពេលដែលតារាស្រីរូបនេះ បានបង្ហាញរូបភាពដែលនាងស៊ែរពីប្រសាសន៍សម្តេច តេជោ ហ៊ុន សែន លើកឡើងពី ភាគីថៃដោយនាងគាំទ្រចំណាត់ការរបស់សម្តេច ខណៈ ហ្វាហ្វា ក៏បានបង្ហាញរូបភាព របស់នាងក្នុងការចូលរួមកម្មវិធីដំណើរថ្មើរជើង «Solidarity March»៕

កងទ័ពកម្ពុជា​ បាញ់ទម្លាក់ដ្រូនយោធាថៃ ក្រោយហោះចូលទឹកដីខេត្តពោធិ៍សាត់

0

នៅចន្លោះម៉ោង១១ ដល់ម៉ោង២យប់ ថ្ងៃទី១៨ ខែមិថុនា កងទ័ពកម្ពុជា បានធ្វើការបាញ់ទៅលើអាកាសជាច្រើនដង សង្ស័យមានដ្រូនយោធាថៃបំពានចូលដែនអធិបតេយ្យភាពកម្ពុជា។

បើតាមសម្តីមេបញ្ជាការថៃម្នាក់ប្រចាំនៅខេត្តត្រាត បានលើកឡើងថា៖”យោធាកម្ពុជា ពិតជាបានបាញ់ទៅលើអាកាសជាច្រើនដងមែន ដោយសម្តៅមកលើយន្តហោះគ្មានមនុស្សបើក”។

មេបញ្ជាការរូបនេះ បានបន្ថែមថា៖”យើងឃើញមានយន្តហោះគ្មានមនុស្សបើកជាច្រើននៅលើអាកាស តែនៅពេលនោះ យើងមិនដឹងជារបស់ភាគីណានោះទេ”។

ហេតុការណ៍នេះ បានកើតឡើងនៅលើភ្នំ Banthad នៅក្នុងខេត្តត្រាត ដោយមិនមានរបាយការណ៍ពីអ្នករងរបួសនោះទេ។

បើតាមព័ត៌មានក្នុងស្រុកមួយចំនួនបានចេញផ្សាយថា យោធាកម្ពុជា បានបាញ់ទម្លាក់ដ្រូនរបស់យោធាថៃ នៅក្នុងខេត្តពោធិ៍សាត់៕