ថៃ ៖ លោកស្រី Paethongtarn Shinawatra នាយករដ្ឋមន្ត្រី នៅថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមិថុនា បានបង្ហាញខ្លួនចំពោះមុខសន្និសីតសារព័ត៌មានដើម្បីសម្ដែងការសូមអភ័យទោសជាសាធារណៈពីពលរដ្ឋថៃទាំងអស់ និងប្ដេជ្ញារដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាឲ្យបាន។ ក្នុងនោះ លោកស្រីពុំបានបញ្ជាក់ទេថា លោកស្រីនឹងធ្វើការលាលែងពីតំណែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqmCblAUE7sPCcnV1paCEYD2dTlHqg8oZk7S4BaGYUV2CCi0sPVDSfGybhRHYuuPGHjbCy5vZ_Um99cMiLB3QUbWPKyFBtg39rHjRpo1xsY7papOk894RZTSdBrVM6b6eP7XVxwA7td0grSKuh1quMT_SLS1B_Tb6i9Jbcl6yM7dF7B1ZEqmEQwgT33XAw/s962/photo_2025-06-19_14-18-47.jpg
យោងតាមសារព័ត៌មានថៃបានឲ្យដឹងថា លោកស្រី Paethongtarn បានសូមទោសពលដ្ឋគ្រប់រូបដែលមានការបែកធ្លាយកិច្ចសន្ទនារបស់លោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ។ វាជារឿងពុំគួរកើតឡើងទេ ប៉ុន្តែជាតិចនិកនៃការចរចា ហើយលោកស្រីបានទូរស័ព្ទទៅសូមទោសមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង រួចហើយពីកិច្ចសន្ទនានេះ ។ វាជាការគំរាមកំហែងដល់សន្តិសុខជាតិ ពុំមែនគំរាមកំហែងពលរដ្ឋដែលគិតថា រដ្ឋាភិបាលមានគំនិតផ្ទុយពីកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaOkU4GNJa42VdUPcWSfnpE_tILLNLPZ9qb2gc2ayP_gTxA2J1K74p4-y08MXWseuAxjZquZFv4lL8ztwlKKe5nE-Y04uIKMJn3IxdAAkMpAbeg6LDI6wIpJa9jhiBxA1ni0Y7ZAdXsVBJ4-UvR0gqsXhlyX8Qy8wztxGjsa5pt5qDxwzmoZV7oNm7KvGb/s1024/photo_2025-06-18_13-59-13.jpg

លោកស្រីបន្តថា «ថ្ងៃនេះ (ថ្ងៃទី១៩ ខែមិថុនា) បើយើងចង់ធ្វើអ្វី ឬសម្រេចចិត្តអ្វី ត្រូវតែគិតដល់សុវត្ថិភាពពលរដ្ឋថៃរស់នៅប្រទេសកម្ពុជា និងគិតពីពលរដ្ឋនៅព្រំដែន ។ រដ្ឋាភិបាល និងកងទ័ព គឺជាក្រុមតែមួយ សូមទទួលខុសត្រូវក្នុងការការពារអធិបតេយ្យ ហើយសូមឱ្យពលរដ្ឋគាំទ្ររដ្ឋាភិបាល និងកងទ័ពផងដែរ ។ ពេលនេះ ពុំមែនជាពេលដែលមកឈ្លោះគ្នាឯងទេ ខ្ញុំសូមអភ័យទោសនូវរឿងដែលកើតឡើង ខ្ញុំពុំដឹងថា មានការថតសំឡេង ។ ចាប់ពីពេលនេះ ត្រូវតែប្រុងប្រយ័ត្នរឿងការជជែកគ្នាឱ្យខ្លាំង កងទ័ពរបស់យើងមានទំនុកចិត្តថា បើសាមគ្គីគ្នា យើងនឹងឆ្លងកាត់វិបត្តិនេះ ។»
លោកស្រី ផេថងថាន បានបកស្រាយពីហេតុផលថា នេះជាការជជែកដើម្បីឱ្យបញ្ចប់ការប៉ះទង្គិច ដោយសារអ្នកស្រីតាំងចិត្តចង់ឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ដោយពុំដឹងថាមានការថតសំឡេង និងផ្សព្វផ្សាយបែបនេះ ពីព្រោះវាជាការជជែកផ្ទាល់ខ្លួន ។ ក្រៅពីនេះ លោកស្រីក៏បានបញ្ជាឱ្យក្រសួងការបរទេសដាក់លិខិតតវ៉ាតាមរយៈឯកអគ្គរាជទូតកម្ពុជា ករណីថតសំឡេងសន្ទនាតាមទូរស័ព្ទដៃយកទៅផ្សព្វផ្សាយ ដោយលោកស្រីថា ពិភពលោកពុំទទួលស្គាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO7QvoK06eUo0CBCkerKz8SOdF-KB8WRq0hH8iFpXJEjSCNq9yMomrXLKym7wGunD9kVybkWV6LCKNNuJx0a7vdlWcmdXdk2KiKAEtrHVupT1Gvn5J6GXC8u5Uv3zR0q1vRnCBJZrJmDvq0AMKykUiDNGm8jkVaDti_medkDv0zV6GlW80A5cDAtfnJ53v/s2000/image_2025-06-19_08-28-14.png

លោកស្រី បានបញ្ជាក់ថា «ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការនិយាយ។ នេះមិនត្រឹមជាការគំរាមកំហែងតូចតាចនោះទេ ប៉ុន្តែជាការគំរាមកំហែងដល់សន្តិសុខជាតិ រវាងរដ្ឋាភិបាល និងយោធាដែលអាចនាំឲ្យមានការប្រយុទ្ធគ្នា។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1athSrH0Unex2PD_bmEj7z7umDDZ4gfcNq9JXFvRBSqU9UPU_y6N8R87dYY0kldTU1nzW3jGc3BgzIb4I7wIH6bkWSjvNQJvAepUAnV43xh7KrljA-V8icfk_N4hr29dPepvgDUvdyQ9MmgaW86vI2fQU-k4p8Ned9sPEfdp_z8XtcZ1EhB1wSxw_6zZ9/s1280/photo_2025-06-19_14-18-48.jpg

លោកស្រី Paethongtarn បានអំពាវនាវឲ្យឲ្យមានការរួបរួមគ្នាជាធ្លុងមួយ ជាមួយការនិយាយថា «នេះមិនមែនជាពេលដែលយើងឈ្លោះគ្នាទេ។ វាជាពេលដែលយើងត្រូវសហការ និងរួមកម្លាំងគ្នាឲ្យបានរឹងមាំ ដើម្បីការពារអធិបតេយ្យភាពរបស់យើង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP35qOPrSb2QiBRhtZvpxYmQ7GLOS73ny8Ef4ovqfEHCXHFme5QMDSj1d3TqL4LcYr9fPZ62R8Vj3hICRIA_CkLCdQ0fk102cC2ryb7xm3ooCDn0HShJthcabnHIS1tYLXlr747GJw7g7WqIRyP04lFh8e6v6rf40jMcVg5h3f4SzSdgI5spbeiIRFDz-h/s1280/photo_2025-06-19_14-18-47%20(2).jpg
ជាមួយគ្នានេះ បើទោះជាមានសមាជិកសភា គណបក្សនយោបាយ និងប្រជាពលរដ្ឋថៃនាំគ្នាធ្វើបាតុ.ក.ម្មទាមទារឲ្យលោកស្រីចុះហត្ថលេខាលាលែងពីតំណែងជានាយករដ្ឋមន្រ្តីក៏ពិតមែន ប៉ុន្តែលោកស្រីពុំទាន់ឆ្លើយតបទៅនឹងសំណើរណាមួយនៅឡើយទេ។ ជាងនេះទៅទៀត ដូចបានរៀបរាប់នៅចំពោះមុខសន្និសីតសារព័ត៌មាន គឺលោកស្រី Paethongtarn បានបញ្ជាក់ថា នឹងព្យាយាមស្ដារស្ថានការណ៍ឡើងវិញ ព្រមទាំងអះអាងពីទំនាក់ទំនងរវាងរដ្ឋាភិបាល និងយោធា ថាគ្មានភាពរង្គោះរង្គើរណាមួយឡើយ ថែមទាំងប្ដេជ្ញានឹងសហការគ្នាដើម្បីផលប្រយោជន៍ជាតិទៅថ្ងៃខាងមុខផងដែរ៕