ស្ថិតក្នុងទំនាក់ទំនងស្រពិចស្រពិលនិងមានអ្នកគាំទ្រជាច្រើនជំរុញឱ្យស្រលាញ់គ្នារវាង រ៉េត ស៊ូហ្សាណា និង យូហៃ ស្រាប់តែតារាចម្រៀង នរិទ្ធ យកតារាចម្រៀងស្រីរូបនេះបញ្ឈឺចិត្ត អតីតកូន ក្រុមរបស់ខ្លួនម្តងទៀតបន្ទាប់ពី យូហៃអវត្តមានក្នុងកម្មវិធីសំណះសំណាល ជាមួយថ្នាក់ដឹកនាំលើយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥។

នៅយប់ថ្ងៃទី១៦ មិថុនា តារាចម្រៀង នរិទ្ធ បានបង្ហោះរូបពីរសន្លឹកជាមួយនឹងតារាចម្រៀង រ៉េត ស៊ូហ្សាណា ថែមទាំងបោះសម្តីទៅកាន់ យូហៃ ថា «សុំទោស Yuuhai (part2)»។ ឃើញការបញ្ឈឺចិត្តបែបនេះពីអតីតគ្រូបង្វឹករបស់ខ្លួន យូហៃ បានចូលទៅខម្មិនលើការបង្ហោះឌឺដងរបស់ នរិទ្ធ ថា«យុត្តិធម៌គ្មានទេសម្រាប់អ្នកស្មោះ»។
យូហៃ មិនមានវត្តមានក្នុងការចូលរួមក្នុងពិធីសំណេះសំណាលសិល្បករបារមីលើ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នោះទេដោយគេបានឃើញលោកបង្ហាញ ថាកំពុងស្ថិតនៅខេត្តព្រះសីហនុ។ ឆក់យកឱកាសនេះទើបបានជា នរិទ្ធ បោះពាក្យសម្តីឌឺដងទៅកាន់ យូហៃ ហើយបញ្ចេញមានស្និទ្ធស្នាលជាមួយនឹង រ៉េត ស៊ូហ្សាណា។ ។ លើសពីនេះទៅទៀតក្នុងការប្រគំតន្រ្តីនៅសាលមហោស្រពកោះពេជ្រ កាលពីកន្លងមកនេះ នរិទ្ធ បានថតរូបជាមួយនឹងរ៉េត ស៊ូហ្សាណា ប៉ុន្តែត្រូវបានអ្នកគាំទ្រសម្លឹងឃើញឈ្មោះ យូហៃ និង ហ្សាណា នៅពីក្រោយទៅវិញ។

គួរឱ្យដឹងថាកាលពីថ្ងៃទី៩ មេសា តារាចម្រៀង នរិទ្ធ បានបង្ហោះរូបគូជាលើកដំបូង ជាមួយនឹងតារាចម្រៀង រ៉េត ស៊ូហ្សាណា ជាមួយនឹងកាយវិការដៃរូបបេះដូង។ មិនត្រឹមតែបង្ហាញរូបភាពផ្អែមល្ហែមប៉ុណ្ណោះទេ ប៉ុន្តែ នរិទ្ធ ថែមទាំងបោះសម្តីផ្លែផ្កា ទៅកាន់តារារ៉េប យូហៃ ថែមទៀតជាមួយនឹងពាក្យថា «សូមទោស យូហៃ»។
រ៉េត ស៊ូហ្សាណា និង យូហៃ ជារឿយៗតែងតែត្រូវបានអ្នកគាំទ្រជាច្រើនចង់ឱ្យតារាចម្រៀង ទាំងពីររូបមានទំនាក់ទំនងស្នេហានឹងគ្នា។ប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរគ្រាន់ជាដៃគូមិត្តរួមការងារឬលើសពីនេះគឺស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិល៕
ឈ្មួញថៃស្នើរដ្ឋាភិបាលរបស់ខ្លួនប្រកាសឱ្យច្បាស់លាស់ពីរឿងបើក-បិទព្រំដែន កុំម្តងបើក ម្តងបិទ










