Home Blog Page 415

សកលវិទ្យាល័យជាតិគ្រប់គ្រងស្ថិតនៅលេខរៀងទី69 ក្នុងការវា.យតម្លៃកម្រិតពិភពលោក

0

រាជធានីភ្នំពេញ៖ ពិតជាមិនធម្មតា! សាកលវិទ្យាល័យជាតិគ្រប់គ្រង ទទួលបានចំណាត់ថា្នក់លេខ69 ក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កម្រិតពិភពលោក ចំនួន400 តាមរយៈការវាយតម្លៃប្រចាំឆ្នាំនៃចំណាត់ថ្នាក់សាកលវិទ្យាល័យកម្រិតពិភពលោក ដោយគណៈកម្មាធិការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោកWURI។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXVN6JsYLDG0HBJJ4vvvK5KYnrCXq5EWMRf_lHIcQy1q3a46eY_OBMNl7gcFong7wF42v9sM-hkkVtO1o6MDHgdjC1L0vToMqWH2DHhcfGk3RrIOkEZL4EcB-oPCHLIMmjZEPynYGQbMI7HrWvVD9Bf6K-4Lus8QyhzoBeHmdZvEIuBENOIQt32_cv9A2d/s1280/photo_2025-07-11_15-15-01.jpg

នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក ដែលជាអ្នករៀបចំការវាយតម្លៃប្រចាំឆ្នាំនៃចំណាត់ថ្នាក់សាកលវិទ្យាល័យកម្រិតពិភពលោក The World University Rankings for Innovation (WURI) បានប្រកាសផ្តល់ចំណាត់ថា្នក់លេខ69 ជូនសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កម្រិតពិភពលោក ចំនួន 400 (WURI 2025: Global Top 400 Innovative Universities) និង ចំណាត់ថ្នាក់កម្មវិធីជំនាញ (Top 100) ដែលមាន នវានុវត្តន៍ឆ្នើមលើកម្មវិធីចំនួន ៣ ប្រភេទ រួមមាន៖
១. ចំណាត់ថ្នាក់លេខ ៧ សម្រាប់ ការពង្រឹងផ្នែកគ្រប់គ្រង (Empowerment-Based Management)
២. ចំណាត់ថ្នាក់លេខ ៣៤ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និង បច្ចេកវិទ្យា (Infrastructure/Technologies)
៣. ចំណាត់ថ្នាក់លេខ ៣៤ សម្រាប់សាកលវិទ្យាល័យដែលមានកេរ្តិ៍ឈ្មោះ (University Brand and Reputation)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitC91Gb-DR4W0VOPECU45zE8t-4ikdg4nB2XkzhVLv-Ol6A36rkJTEqyu1ZdHbavHEwZA4Ipa3CbNiqUkppbFAkHWyHnIsnN4y24V-hCE8hlMALeYD8zp1lqgPO1Ak-OD7j46iv38m_CHDqGt9OTGacKkHXZuHaAGDx0fXFlhY51Z49_kR_y1cXVy6RaWw/s1280/photo_2025-07-11_15-15-02.jpg

គួរឲ្យដឹងថា សាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៣ ដែលមានឈ្មោះថា វិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏ប៉ុន្តែនៅអំឡុងទស្សវត្ស៩០ ក៏ត្រូវបានប្ដូរឈ្មោះទៅជាមហាវិទ្យាល័ពាណិជ្ជកម្ម។ នៅឆ្នាំ២០០៤ វាក៏ត្រូវបានដាក់ឈ្មោះថា សាកលវិទ្យាល័យជាតិគ្រប់គ្រង ដូចសព្វថ្ងៃនេះ។ NUM គឺជាសាកលវិទ្យាល័យរដ្ឋដែលផ្ដោតការបណ្ដុះបណ្ដាលទៅលើជំនាញពាណិជ្ជកម្ម និងគ្រប់គ្រង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOFzVtIu1KlWih3IrKfLXEcdb_8AAzlGP7JIxfJZV6flwYDWIz1C4JAV8FxmfrE26-xW-T5RnWxJsXUrxa_mpcK9pwX2ddQ-zI7nE04-Nk1eLK-X5RJ7eib2Srh04TZQHcQu_yzdBSO9KnO6ggpaTaXGWjRvEyY21nQYHsaaYKAjMXrAglOO1_c2BW3Bv5/s1280/photo_2025-07-11_15-15-03.jpg
ការទទួលបានចំណាត់ថ្នាក់ល្អ នៅក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កម្រិតពិភពលោកជាច្រើនផ្សេងទៀតនេះ បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៅក្នុងវិស័យអប់រំរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងភាពលេចធ្លោដែលគួរឲ្យកត់សម្គាល់ ធៀបទៅនឹងសកលវិទ្យាល័យរបស់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់៕

ជប៉ុនបារម្ភពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរក្រោយកោះចំនួន២បម្លាស់ទី និងញែកពីគ្នាប្រវែង១០សង់ទីម៉ែត្រ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសជប៉ុនបារម្ភពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរក្រោយអ្នកស្រាវជ្រាវជប៉ុនរកឃើញកោះតូចៗចំនួន២ នៅបរិវេណប្រជុំកោះថូខារ៉ាក់ ភាគនិរតីប្រទេសជប៉ុន បានបម្លាស់ទី និងញែកពីគ្នាប្រវែង១០សង់ទីម៉ែត្រ ក្នុងរយៈពេលត្រឹម៣ថ្ងៃ ។ ការបម្លាស់ទីរបស់កោះទាំង២ កើតឡើងស្របពេលជប៉ុនមានគ្រោះរញ្ជួយដីខ្លាំងជាបន្តបន្ទាប់ជាច្រើនថ្ងៃ សរុបជាង១,៧០០លើក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD06xCxFaMLYNHbBPKbShcfefLDyGBQiaif3w2cNNEyr4DeNcWlVK-tKc5Y67hyuseGADgFG6TrCuk_vN6RHaGfOAPYSKHxi5yPvsnTgCxiNJ0oH6DA4ged4qkfHBJAg8GXg0A0JhJHMo5Bw2Oqqzm9pgpWdQFo5Ux8UGAh9yY7AvKO5JHcQqdGGPLiU19/s640/image_2025-07-12_13-40-29.pngសាស្ត្រាចារ្យសាកលវិទ្យាល័យ Tohoku លោក អូតាក់ យូសាកុ បានប្រើប្រាស់ទិន្នន័យពីចំណុចសង្កេតរបស់ការិយាល័យភូមិសាស្ត្រជប៉ុន និងអង់តែងទូរស័ព្ទដៃវិភាគពីការបម្លាស់ទីរបស់សំបកផែនដីឃើញថា រយៈពេល៣ថ្ងៃ កោះនៅភាគនិរតី រួមមាន ៖ កោះខូដាខារ៉ាជិម៉ាក បានបម្លាស់ទីទៅភាគខាងជើង និងភាគពាយ័ព្យ ប្រវែង៥សង់ទីម៉ែត្រ ព្រមទាំងកោះថាខារ៉ាជិម៉ាក បម្លាស់ទីទៅភាគខាងត្បូង ប្រវែងពី៣សង់ទីម៉ែត្រ ទៅ៥សង់ទីម៉ែត្រ ។ ការបម្លាស់ទីរបស់កោះទាំង២ ក្រោយពីជប៉ុនកើតគ្រោះរញ្ជួយដីកម្រិត៥.៦រិចទ័រ តាំងពីថ្ងៃទី២ ខែកក្កដា កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlZARd9sHIF-G7KK7X6sfhlE4kWUVLRtIvKV5AKObhcvPJ09OibzRlw3xEsmGomIIurPFpEoekXhIzg9iZ8BZksT1bOWdfEW0NVVAqCEr54ZjVv6EqTHRmD9meakQqWqh1HT8hxUp6oi5b-wSat7tJEDzZL0vdr90g7kQDAX9OR6IgQawYVDkHO2G1ZxYr/s1110/image_2025-07-12_13-40-28.png

អ្វីគួរឱ្យចាប់អារម្មណ៍ គឺកាលពីមុន កោះទាំង២បានបម្លាស់ទីទៅទិសខាងជើង និងឦសាន ប៉ុន្តែក្រោយពីគ្រោះរញ្ជួយដីលើកនេះ កោះថាខារ៉ាជិម៉ាក បែរជាបម្លាស់ទីទៅភាគខាងត្បូង ។ កោះបម្លាស់ទីទៅភាគខាងត្បូងបែបនេះពុំធ្លាប់កើតឡើងពីមុនទេ មានន័យថា កោះទាំង២ កំពុងបម្លាស់ទីញែកចេញពីគ្នា ជំនួសឱ្យការបម្លាស់ទីទៅទិសដៅតែមួយដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC13QtdKSnM7J9JE1-V2jSjo6ZPczIo8seV18MZIgzfODrTu3e1BsbG-uAORWnOOBDsNZY7ngWEmpNn9MyOEXGsucTnoATghEi-0rwM5qW-9BWzk9Cxb6bjc-GJJW2ZifBS1QDalTuwKXhSHjGgigTtYahlRQi94fYpmR4Plu4XU953sBCpceu5E7scC35/s1024/image_2025-07-12_13-40-29%20(2).png

សាស្ត្រាចារ្យសាកលវិទ្យាល័យ Tohoku បញ្ជាក់ថា ការបម្លាស់ទីរបស់កោះអាចពុំកើតឡើងដោយសារគ្រោះរញ្ជួយដីកម្រិត៥.៦រិចទ័រទេ បើគិតពីទំហំគ្រោះរញ្ជួយដី ព្រមទាំងចម្ងាយរវាងចំណុចកណ្តាលនៃគ្រោះរញ្ជួយដី និងទីតាំងកោះ ។ មូលហេតុនៃការបម្លាស់ទី និងញែកពីគ្នារបស់កោះ ដោយសារវត្ថុរាវក្នុងដី ដូចជា ៖ ម៉េកម៉ា បានជ្រាបចូលសំបកផែនដី ហើយធ្វើឱ្យសំបកផែនដីរីក រួមទាំងចលនាយឺតៗនៃចំណុចរាក់លើទ្វីប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCseQuRHuNhZXo7JY7Dax0Zk_lO6YqfHFLmYgnFxCIpxnzpp0hqxtu2c_FodYRaDFfTwNPb4wkQtL7upxhsQf25WjYmHOYbhSF0ix_6OFmhW8mVtE5bQxm3rhZxZdEoN8MAgAX8ZN0l7iEogqEivLf4zq7XwuoKORy2W4kA8-vtRIAWhunUb0BFvX9KonS/s960/image_2025-07-12_13-40-29%20(3).png

លោកសាស្ត្រាចារ្យ អូតាក់ យូសាកុ ពុំជ្រាបថា ការធ្វើចលនានៃសំបកផែនដីលើកនេះនឹងឈានទៅកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរដែរឬទេ ប៉ុន្តែលោកនឹងស្រាវជ្រាវទិន្នន័យចាស់ និងព្យាយាមស្វែងរកមូលហេតុពិតប្រាកដដែលធ្វើឱ្យកោះបម្លាស់ទីញែកចេញពីគ្នា ។ វាជាបាតុភូតពុំធ្លាប់កើតឡើងពីមុនមក ដែលអ្នកវិទ្យាសាស្ត្រព្យាយាមឈ្វេងយល់ពីមូលហេតុពិតប្រាកដ រួមទាំងវាយតម្លៃផលប៉ះពាល់អាចកើតឡើងនាថ្ងៃអនាគត ៕

កាបូប Hermès ដើមរបស់អតីតតារាស្រី Jane Birkin លក់ក្នុងតម្លៃជាង១០លានដុល្លារ ក្នុងការដេញថ្លៃ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទសបានឱ្យដឹងថានៅថ្ងៃទី ១០ ខែកក្កដា អ្នកទិញចំនួន ៩ នាក់មកពីជុំវិញពិភពលោកបានចូលរួមក្នុងការដេញថ្លៃកាបូប Hermès Birkin របស់ តារាស្រី Jane Birkin ។ ការដេញថ្លៃដែលរៀបចំដោយ Sotheby’s មានរយៈពេល ១០ នាទីតាមរយៈទូរសព្ទ អនឡាញ និងដោយផ្ទាល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxDkADVOih07Yg0kv_mmk5wBPE3FQ0wkTJFh8Ht4hP1TPfdPVhKERhIBpSeMngDK9fKO4ZpEdf7WohRTeS_T5dfmKJBIPVhZS7GnMXLslu5S_vq_7TlEgW903bvnab5r0oIri4IFrbNpcwG02zusGl0mUwDz3o0IPqkWKfwm4S96OCg_CUdnmZMasL9r4A/s599/image_2025-07-11_14-35-36.png

អ្នកទិញអនាមិកម្នាក់ពីប្រទេសជប៉ុនបានដេញថ្លៃ ៧.២ លានដុល្លារបន្ទាប់មកបាន ដំឡើងវា ដល់ ៧.៦លានដុល្លារ និង ៧.៩លានដុល្លារ មុនពេលឈ្នះឈានដល់ ១០.១ លាន។ The Birkin គឺជាកាបូបដ៏ល្បីល្បាញ និងមានតម្លៃថ្លៃបំផុតមួយនៅក្នុងពិភពលោក ដែលបង្កើតឡើងដោយនាយកប្រតិបត្តិក្រុមហ៊ុន Hermès លោក Jean-Louis Dumas ។ នៅឆ្នាំ ១៩៨១ នៅលើជើងហោះហើរពីទីក្រុងប៉ារីសទៅទីក្រុងឡុងដ៍ លោកបាន អង្គុយក្បែរតារាស្រីរបស់ចក្រភពអង់គ្លេសគឺ Jane Birkin ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC7JAJCgRaEbCLskrWVjmJO1JAmAA0DTgE3yG3EER25j4C3rko33LdE0K3WqdKtQGGuAEKSyMRqrDktwGzrwd7NVFh2aiSuMvAYK8UgnUcHoah1h3odUFZrki5DZpL2aDmT-mBpwLnl7qglc3cGfqK0J2IVOFjRoAABZ-jc-EN8vfuhaUzu1aTirx3GMwG/s1620/image_2025-07-11_14-41-04.png

នៅពេលនោះតារាស្រីរូបនេះបានត្អូញត្អែរអំពីកាបូបរបស់នាខ្លួនហើយបង្ហាញពីបំណងប្រាថ្នាចង់បានស្បែកកាបូបដ៏ល្អឥតខ្ចោះសម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍របស់នាង។
នៅឆ្នាំ ១៩៨៤ លោក Jean បានបង្កើតកាបូបស្បែកខ្មៅសម្រាប់ Jane ដោយផ្អែកលើ ការរចនាឆ្នាំ ១៨៩២ ដែលមានទំហំធំល្មមអាចកាន់របស់របររបស់នាងបានខណៈ ពេលដែលនៅតែឆើតឆាយ។ កាបូបដែលដាក់ឈ្មោះនាងចាប់តាំងពីពេលនោះមក បានក្លាយជាទីពេញនិយមសម្រាប់ស្ត្រីគ្រប់ទីកន្លែង។ ទោះបីជាក្រុមហ៊ុនក្រោយមកបានឱ្យកាបូប Jane បន្ថែមទៀតក៏ដោយក៏នាងចូលចិត្ត កាបូបដើម មុនពេលបរិច្ចាគកាបូបនេះទៅសមាគម Solidarité Sida ដែលជាអង្គការសប្បុរសធម៌ជំងឺអេដស៍បារាំងក្នុងឆ្នាំ ១៩៩៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheoOh8GrGMgOjynarOmPAXeioguUSLNMUYQW-XzEWhIBt4tCOzrj89kdwCMR5BWlGuNWr5ORQ1GpSIV8ynCH-ClZNgQCeKchLHxloVnWCYnpd8TooaAYdRtZlOUEFcVdHaiCWnbCZkbj13B77QkvgxdbXrHvBzW8K3zLXAEJwklaTx7mlJSBnKHEmyHHUT/s1200/image_2025-07-11_13-38-39.png

ក្នុងឆ្នាំ ២០០០ លោកស្រី Catherine Benier ម្ចាស់ហាងលក់វត្ថុជជុះ និងវត្ថុបុរាណ ក្នុងទីក្រុងប៉ារីស បានទិញកាបូបនោះនៅឯការដេញថ្លៃ។ ១៥ឆ្នាំក្រោយមក Jane Birkin បានសុំឱ្យក្រុមហ៊ុនដកឈ្មោះរបស់នាងចេញពីកាបូប បន្ទាប់ពីអះអាងថាការរចនា នេះទទួលខុសត្រូវចំពោះការស្លាប់ដ៏ឈឺចាប់របស់ក្រពើជាច្រើន។ Original Birkin មានភាពខុសប្លែកគ្នាជាច្រើនពី Hermès Birkin បច្ចុប្បន្ន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDLpZ5mFjyp5jh7H29od-HIL6J-nTWlR-HrNhyphenhyphenEg5DCi5CTX0Pd3t_HI_1sd0IbJsAgxuo3PX1UCJPo3txoYzBDa0S38iiMXg78hKMdji3KE_S-eiJebJEAoTFUJRtkKal9b6qfgVYrrLTYr-qqPkBzb1WaZSHt65zmUv9LZeHF5oXQ0uFWBwlGpc1c7ST/s3255/image_2025-07-11_14-35-36%20(2).png

យោងតាម Sotheby’s កាបូបនេះនៅតែទទួលបានហត្ថលេខារបស់ Jane Birkin ដោយមានអក្សរ «JB» នៅខាងមុខ។ ប្រធានផ្នែកកាបូបនិងម៉ូតនៅ Sotheby’s បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «វាជាកាបូបដំបូងដែល Hermès ផ្ញើទៅ Jane Birkin ។ គំរូដើមគឺមានតែមួយគត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuY7KZ1GU1qtE1BN8GJe3w7ZsMEjREdcDYKvVD9AE4vGxczAaJ2iLG1LE0nHdgy0zBKKmyYmp6Yup0iFX7BfeEIuz8prsRNRW2Vh_vqW1CY3HAsHOPQA9U7yQ5qiWzBjZGU7A7h0d-zrVjhLWxhBesZvpFJ8SJ9261Kk3kAzABTF4Bd2ehaS73Xp_AHTCZ/s1275/image_2025-07-11_13-35-35.png

Jane Birkin កើតនៅឆ្នាំ ១៩៤៦ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយជាតារាសម្តែង និងតារាចម្រៀងពហុជំនាញក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ។ អ្នកស្រីបានទទួលមរណៈភាពក្នុងឆ្នាំ ២០២៣ នៅផ្ទះរបស់ខ្លួនក្នុងទីក្រុងប៉ារីស ប្រទេសបារាំងក្នុងអាយុ៧៦ឆ្នាំ៕

«Jump» ជា MV ប្លែកជាងគេក្នុងអាជីពរបស់ BLACKPINK

0

នៅថ្ងៃទី១១ ខែកក្កដា ក្រុមចម្រៀងនារី Kpop BLACKINK បានត្រឡប់មកវិញជាផ្លូវការ ហើយបន្ទាប់ពីជិត ៣ ឆ្នាំជាមួយនឹង MV ថ្មី «Jump» ។ «Jump» គឺជាបទបែប EDM ( Electronic Dance Music) ជាមួយនឹងបទភ្លេងដ៏រស់រវើក និងស្វាហាប់។ បទនេះជាការសហការគ្នារវាង Teddy និង 24 ដែលជាផលិតករដែលបង្កើតបទល្បីជា ច្រើនរបស់ BLACKINK ក៏ដូចជាកំពូលតន្ត្រីករ និងអ្នកនិពន្ធមកពីបរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4yBCX7wCoY8mRyRXnBliap1XSbgmZXSHHexytcBFkgawltC2qa75nf7Dq1MZvLvVTJC7OqD3Dygh1apapvcQlTZrdz95MHRe_VkNq77XAV1HIREhVQNoe0gutKbqQYk-m5QqwUGD6XSFKxaXuqJODEfcvbR_iTxzQsR0gfbn8hC51Hyz7-e1xc5V1Vquk/s1440/image_2025-07-11_14-16-58.png
ទំនុកច្រៀងនៃបទចម្រៀង «Jump» មិនមានខ្លឹមសារជាក់លាក់ណាមួយទេ ប៉ុន្តែមានលក្ខណៈដូចជាបទចម្រៀងលើកទឹកចិត្ត លើកទឹកចិត្តមនុស្សឱ្យលោត និងរីករាយ។ជាពិសេស MV បទ «Jump» ត្រូវបានផលិតឡើងក្នុងស្ទីលប្លែកៗ ។ ទស្សនិកជនជាច្រើនបានវាយតម្លៃថាជា MV ប្លែកបំផុតរបស់ BLACKINK ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb7d3_70Jm5QQy5bUDdlNwpeULqvHSI5GAqR-IM0Yj-MTG6_IYeqCD8lazerpuuBaFXkLc15rC2Vdy7JVlakpoYiSaylXZNUcJxnRP6GmY6KlSE5Zqk9gWL3XZiqzddSVOcrnsF-kdLeLbiNuasf1B0uD7r0rCtIfpTYMmmGLNQs0nzNv7HCU-b8kBiWa7/s660/image_2025-07-11_14-15-57.png

វីដេអូចម្រៀងនេះបើកក្បាលជាមួយនឹងទិដ្ឋភាពនៃកាមេរ៉ាហោះហើរលើទីក្រុង ដែលរំឮកដល់ខ្សែភាពយន្តកំពូលវីរបុរស Marvel ។ បន្ទាប់មកសមាជិក ៤នាក់នៃក្រុម BLACKINK បានឈរ និងសម្តែងនៅពីមុខផ្ទាំងរូបភាពដ៏ធំដែលគូរនៅលើជញ្ជាំង នៃអគារខ្ពស់មួយ។ ចំណែកឯនៅខាងក្រោមវិញត្រូវបានអ្នកគាំទ្រជាច្រើន ស្រែកហ៊ោកញ្ជ្រៀវ ពេលឃើញក្រុម BLACKINK បន្តរាំ និងងក់ក្បាលទៅតាមបទភ្លេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJCs0EPqgMP8zhxBIuk3n1D16XXY_5aBFIgg60CKhYuwBw6UFo7b5IUdWjcGWP1qpLhQ9Ls4dsl-wDsdCEdo396UlO1u1cFq0oTaFXrOjZH_vQdy2VHot5mPN4Fj2efnuuQPUBljVxWPkco3h6A1lhw3QnWmgvh94cyEBveEn5Wb0odttYVfLswn3CSFoY/s1991/image_2025-07-11_14-15-58%20(2).png
MV បទ «Jump» បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល ដោយប្រើបែបផែនពិសេសៗជាច្រើន បង្កើតជាឈុតប្លែកៗ និងកំប្លែងៗ ដូចជាឈុតឆាកដែលសមាជិកបង្ហាញខ្លួនក្នុងមាត់ ត្រចៀក និងខួរក្បាលរបស់អ្នកទស្សនា ឬឈុតដែល BLACKINK ហោះលើអាកាសដូចវីរបុរស ហើយសម្តែងនៅលើឆាកដែលមើលទៅដូចចានហោះ…https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj68wk2aD9ZkMmFVnhfmN7AUuoFVPuDoGghO0CuSX3zeqQReuB1NeEB2ouY2zxMiVSl0Y8Ks9JNGcm7dPufTaTeprjiu3H2hFneljTfr-rilgF5Bx1qSB_ZYQMNhG6iYSVDAsAlHG0yNdyCxnomO9BmTYlzTAKdfrOFUWH-rdsY7Zhvz0gZ_5rWTN78DX58/s1579/image_2025-07-11_14-16-00%20(2).png

កាលពីមុន BLACKINK មានភាពល្បីល្បាញដោយសារ MV របស់ពួកគេ ដែលភាគច្រើនត្រូវបានថតនៅក្នុងស្ទូឌីយោ។ ប៉ុន្តែលើកនេះ MV “Jump” ត្រូវបានថតនៅខាងក្រៅទាំងស្រុង ដោយប្រើតួសម្តែង និងអ្នករាំជាច្រើន ហើយឥទ្ធិពលដែលមើលឃើញលេចឡើងពេញ MV ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA31OJ_RFBVkAxy-IOtLFnWnTkvKx1U8fz-eoY8teKq3Ue10DIb8zqnvAUwbGsDNMIrhuuN8GpK8Al3I1y-2bDmYSqJyKf9xC0SZM7dHudoc832WM7JlN408HvaFfcFWU651ZNpznxsVn7hIhbPoLuCLbdl0HOKaEc4e-RvP0n9Q1UK7nAanl7ucFh0fCK/s1024/image_2025-07-11_14-16-02.png

អ្នកដឹកនាំវីដេអូតន្ត្រីដ៏ក្លាហាន សប្បាយ និងចម្លែកនេះគឺលោក Dave Meyers ដែលបានឈ្នះពានរង្វាន់ Grammy សម្រាប់វីដេអូតន្ត្រីល្អបំផុត។លោក ក៏ធ្លាប់បានដឹកនាំ វីដេអូចម្រៀង «New Woman» របស់ Lisa ផងដែរ ។ ស្នាដៃរបស់អ្នកដឹកនាំរូបនេះដែលលាយបញ្ចូលភាពពិតជាមួយនឹងការប្រឌិត និងការស្រមើស្រមៃគឺបង្ហាញឱ្យឃើញនៅក្នុងវីដេអូចម្រៀង «Jump» របស់ BLACKINK ។ដំណើរការឌីជីថលដំបូងរបស់ BLACKINK ក៏មានភាពវិជ្ជមានផងដែរដោយបាន ជាប់លើកំពូលតារាតន្រ្តីកូរ៉េធំៗ៕

គួរឱ្យសរសើរ! បារមី លែងបន្តកម្មវិធីរ៉េបទិញសិទ្ធិពីថៃត្រៀមបង្កើតកម្មវិធីថ្មីដោយបញ្ចូល ភាពច្នៃប្រឌិតជាច្រើន

0

ទីបំផុតផលិតកម្មបារមីបានប្រកាសជាផ្លូវការលែងបន្តរៀបចំកម្មវិធីប្រលង «The Rapper Cambodia» រដូវកាលថ្មីដែលនេះជាកម្មវិធីទិញសិទ្ធិរៀបចំមកពីប្រទេសថៃ។ ទោះជាយ៉ាងណា ដ្បិតតែកម្មវីធីនេះមិនបានរៀបចំរដូវកាលថ្មីក្តីប៉ុន្តែ ផលិតកម្មរបស់ វណ្ណដា នឹងរៀបចំកម្មវិធីថ្មីបង្កើតដោយស្នាដៃកូនខ្មែរ។ ជាពិសេសនឹងរួមបញ្ចូលភាពច្នៃប្រឌិត រួមបញ្ចូលវប្បធម៌ ដើម្បីលើកស្ទួយវិស័យតន្ត្រីខ្មែរ ជំនាន់ក្រោយឱ្យរះកាន់តែខ្ពស់សម្រេចក្តីសុបិននៅលើឆាកអន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisewJY8Pzt1KlCZjgPz1WH3SEau0Ui_5ALiM4LKooQAMar0jcaf1e-fAyrlREOkNra1v8idXr-2qLbhUVtP9cHS9tJu_oF2q2uhjv8cPmcSrHZJvypyqYXtkwDL2rNNNuoHZE_d2qkyZ8DJbVfAqaievL6KjBj4siLAgyewOEKbmEww2LtS-Bh9CfwmWFm/s2048/image_2025-07-12_09-16-10.png

កាលពីមុនផលិតកម្មបារមីបានប្រកាសថានឹងរៀបចំកម្មវីធី «The Rapper Cambodia» រដូវកាលទី២ ក្នុងពេលឆាប់ៗខាងមុខនេះប៉ុន្តែស្រាប់តែស្ងាត់មិនមានដំណឹងថ្មី សូម្បីតែហ្វេកប៊ុកផេកកាលពីរដូវកាលទី១ក៏មិនអាចចូលមើលបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVnh4H4XN5Ddt14gLipPV0Sdg7VuiigEO-dW6OGG6VJ_9dyaUdTsOBuiL8GOL8dVdQg3duGWeIuhnId3SN0DJx99xfUYz7Ez0znWnazxlr0qjcfZz78p15MWwzKJ3HsMyHLaaxNi6G163J8KSvrCMwkf9yCqNN1KJPNIJKv8wsWcpR1FOpjFsgpj5Fx0GG/s2048/image_2025-07-12_09-16-00.png
ទោះជាយ៉ាងណា អ្វីៗត្រូវបានបញ្ជាក់ជាផ្លូវការដោយផលិតកម្មបារមី បានចេញសេចក្តីនៅយប់ថ្ងៃទី១១ ដោយលែងបន្តកម្មវិធីរ៉េបដែលទិញសិទ្ធិមកពីប្រទេសថៃទៀតហើយ។ ការសម្រេចចិត្តរបស់ផលិតកម្មមួយនេះគឺដើម្បីគោរពនិងគាំទ្រសេចក្តី ប្រកាសពីរាជរដ្ឋាភិបាលកម្ពុជាអំពីការបញ្ឍប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទ នៅលើកញ្ចក់ទូរទស្សន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsGOHQkGs4-y4fKlueoL3rzqdl18gf5L_kAeMT1p-QGTs2SvMb5po5TXK0rGrakH90yVYSjlBrTsXCwYMk7Ek-PtCjZAUAdpAMxNYgBD7UgIUvozo7jrTdItBRGVhVpzdgt5oPIkO2ByD1DV6OtrAuC0ToF_7WSxZ547JDWoAUo-lgi8AL03KDiMv5HlDM/s2048/image_2025-07-12_09-16-05.png

ទោះយ៉ាងណា ផលិតកម្មរបស់តារាចម្រៀងរ៉េប វណ្ណដា បានបញ្ជាក់ទៀតថា ទោះបីជាមិនរៀបចំកម្មវិធីរ៉េបដែលទិញសិទ្ធិពី Workpoint ក្តីប៉ុន្តែ
ផលិតកម្មបារមី និងភ្លើងគប់ជាមួយនឹងក្រុមការងារ កំពុងផលិតកម្មវិធីប្រលងថ្មីមួយដែលជារបស់ខ្មែរ ធ្វើឡើងដោយកូនខ្មែរហើយ នឹងលើកតម្កើងបេក្ខភាពនិងជួយសម្រេចបានក្តីសុបិននៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNjFWIz7dwrWn2dlZMlCyCIwpYP264xstdHLeSbJrFOE-fC36WSlHFMKsUweQaYkTgoS-nZjw79chw0NNpYZPjFk-IGLztBJpC0Y0DgNg4Gz3rLoWXEetqUptSEG2EsF-tDQzhKFMlpxwa_M_Jqi7A9IythI7esVlUHQVkQlJC7FqszpuHbkl7QUwtHphm/s2048/image_2025-07-12_08-39-52.png
មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីរ៉េបថ្មីស្នាដៃកូនខ្មែរ នឹងមានបញ្ចូលគំនិតថ្មីៗប្រកបដោយភាពច្នៃប្រឌិត រួមបញ្ចូលវប្បធម៌ ដើម្បីលើកស្ទួយវិស័យតន្ត្រីខ្មែរ ជំនាន់ក្រោយឱ្យរះកាន់តែខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Zvz5fd9iXEMYWECDjJnDHmUCmxpMW27bCBGnKjhWf9oEqWZ9TZfLzVQIRrI2afbiBkKf6D8E92OXB78W2U0IX4I4P-Dmf6WxC8lYJQfmH4LIE1sFgmUgX4M-hMRLnjs6tUMbuRmGiZH7tqlf64YchGZBRb7DtYCVCKNfWl4o7YlYdkJmRZeLvE51HWJT/s2048/image_2025-07-12_08-39-58.png

ការសម្រេចចិត្តបញ្ឈប់ការរៀបចំកម្មវិធីប្រលងចម្រៀងរ៉េបដែលទិញសិទ្ធិពីប្រទេសថៃរបស់ផលិតកម្មបារមី បានធ្វើឱ្យទស្សនិកជនមានការស្ងប់ស្ញែងនិងផ្តល់កម្លាំងគាំទ្រដែលផលិតកម្មបង្កើតកម្មវិធីថ្មីជាស្នាដៃកូនខ្មែរដោយមិនពឹងផ្អែកកម្មវិធីរបស់ប្រទេសជិតខាង៕

បូជនីយដ្ឋាននៃការចងចាំ«ទួលស្លែង ជើងឯក និងម-១៣» ត្រូវបានចុះជាបេតិកភណ្ឌពិភពលោក

0

សូមអបអរសាទរ! បូជនីយដ្ឋានការចងចាំនៃកម្ពុជា ចំនួនបីទីតាំងរួមមាន៖សារមន្ទីរឪក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស.២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង (ម.១៣) ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកនាយុគសម័យថ្មី នៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីថ្ងៃសុក្រ ទី១១ ខែកក្កដា នាទីក្រុងប៉ារីស ប្រទេសបារាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjoXKZHSx49fxTZTeDBjYNIdPKRVsWm5Uxmtrzkz2FPZGBDuWx8-rRBBpk0tseUwCXraOdi30NS5ro0CoB4LDZApQqyVSj6E6oXD7hY2eYHSCtQUDV0mwjhPKGSnBa5MiggVSxazdqWPKIKsuDcTKDxYrVrHSYSPOlS8I3Kb2yOyss7QgESrTGR5VsrRGu/s1200/photo_2025-07-12_08-50-17.jpg
យោងតាមសេចក្ដីជូនដំណឹង ស្ដីពីការចុះ«បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនេះ បានឲ្យដឹងថា គោលបំណងនៃការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ក្នុងបញ្ជីបេតកភណ្ឌពិភពលោក គឺចង់បង្ហាញពិភពលោក អំពីភាពរឹងមាំ និងប៉ិនប្រសប់របស់ប្រជាជាតិកម្ពុជា ដែលបានប្រែក្លាយ “វាលពិឃា.ដ” មកជា “ទឹកដីសន្តិភាព” មានតម្លៃដ៏ជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ខ្មែរគ្រប់ៗរូប ហើយក៏ជាស្មារតីចងចាំសម្រាប់ពិភពលោកផងដែរ។ ការចុះបញ្ជីនេះ ក៏ជាការរម្លឹកដល់ជនរងគ្រោះទាំងឡាយពីអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ហើយក៏ជាភស្តុតាងនៃការប្ដូរផ្ដាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgok1M6ZEmW8Wc3GlaY5XnKiFGmqxxw1SVHdhUc1u11lG-HnSvzMlpGtzsMUhpCXsbB2f9e0UCggiAY0_q5kI_2N9Sv-sy-E_vRyujzNVlqYGljDjdqMXP4K8sXpjlDXI749J-rKrklbFHo8vbEn89EJ3f3beZaqBt3BTFFWhljUl4V6lJRmdZ3zHlWS4gV/s1024/photo_2025-07-12_08-50-18%20(2).jpg

ការទទួលស្គាល់ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ទាំង៣ទីតាំងខាងលើ ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាមោទនភាពដ៏ធំធេងថ្មីមួយទៀតសម្រាប់កម្ពុជា បន្ទាប់ពីការចុះរមណីយដ្ឋានប្រវត្តិសាស្រ្តនានាដូចជា រមណីយដ្ឋានអង្គរ (១៩៩២), ប្រាសាទព្រះវិហារ (២០០៨), តំបន់សបូរព្រៃគុក (២០១៧) និងរមណីយដ្ឋានប្រាសាទកោះកេរ (២០២៣)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQKGnRmKCBgZtEwvEWrnWUsI3rfrSbMbJjYED4AK6FHjAag1FuI-NYLpDHGkLUpx6Fj_pkI-_yNYwl9Vxe41ILwtZxguABbjw0DLZM2mbbB9GzKoJlsQj843IU49VqmdHre9LJf-g0NGpCusyszqGERB2SqBBdhyphenhyphenXpjSambVHxBfr75-vlzp6QqNAc81lJ/s960/photo_2025-07-12_08-50-18.jpg

ចាប់ពីពេលនេះតទៅ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នឹងក្លាយជាផ្នែកមួយនៃការចងចាំសម្រាប់ពិភពលោក ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិទូទាំងសកលលោក បានយល់កាន់តែច្បាស់អំពីទុក្ខលំបាករបស់ប្រជាជនកម្ពុជាក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជាក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍ ក្រោមពាក្យស្លោក “អរគុណសន្តិភាព”៕

ជ្រុញឈើ និងជ្រុញផ្លាស្ទិច តើមួយណាមានសុវត្ថិភាពប្រើប្រាស់ជាង?

0

ពេលនិយាយដល់ជ្រុញ មនុស្សភាគច្រើនគិតថា ជ្រុញផ្លាស្ទិចគឺសុវត្ថិភាពជាងជ្រុញឈើ។ តើមូលហេតុអ្វី? មកពីវាងាយស្រួលលាងសម្អាតជាង? ប៉ុន្តែការគិតបែបនេះគឺខុសហើយ ការសិក្សាថ្មីៗបង្ហាញថា ជ្រុញដែលធ្វើពីឈើ ស្អាត និងល្អសម្រាប់សុខភាពជាងជ្រុញផ្លាស្ទិច។Buy Wolpin Anti-Slip Wooden Large Chopping Cutting Board for Kitchen  Vegetables, Fruits & Cheese, Eco-Friendly, Anti-Microbial Online at Low  Prices in India - Amazon.in

ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ UC Davis បានធ្វើការសិក្សានៅពាក់កណ្ដាលឆ្នាំ ១៩៩០ ហើយរកឃើញថា ជ្រុញឈើមានបាក់តេរីតិចជាងជ្រុញផ្លាស្ទិច។ នេះក៏ដោយសារ ជ្រុញឈើមានរន្ធតូចៗដែលអាចបឹតយកបាក់តេរីចូលទៅខាងក្នុង។ បាក់តេរីនៅក្នុងនោះនឹងស្លាប់បន្ទាប់ពីរយពេលខ្លី។ នេះមានន័យថា ផ្ទៃក្តារជ្រុញនៅខាងក្រៅ ស្អាតជាង។ ដើមឈើដែលយកមកធ្វើជ្រុញដូចជា ដើមអុក និង ដើមប៊ីច អាចសម្លាប់បាក់តេរីម្យ៉ាងឈ្មោះថា Listeria បានផងដែរ ខណៈឈើប៊ីច (beech) ក៏មានសមត្ថភាពប្រឆាំង Salmonella ផងដែរ។Barcraft Polyethylene Chopping Board 15x25cm, Wrapped With A Card Insert:  Kitchen Tools & Gadgets: Amazon.com.au

ទោះជាយ៉ាងណា ប្រសិនបើអ្នកលាបប្រេងលើបន្ទះជ្រុញ ដូចជា ប្រេងលីនស៊ីដ ឬ ប្រេងខនិច វាអាចនឹងបន្ថយសមត្ថភាពសម្លាប់បាក់តេរីបានយ៉ាងហោចណាស់ ២៤ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixltw2LypXEqEU0IfaMsJ7HQvCaAmPHabmJPSBsteOG2RWdnyShW4vI0ECQ2NYLOLfVBNIHfrAVJcms1QL5ZaSdTOLoRCmPriQGYqoOfm4S81kGzthN49WLrbd_sFfBmlmbECBeZ2SJEhh-MSUlzS5OaVQC4B2z3oVFYv0-mYElFb0d6P2rm9TWZVXIFGS/s1500/image_2025-07-12_11-36-38.png

យ៉ាងណាមិញ ជ្រុញផ្លាស្ទិចអាចងាយស្រួលលាងសម្អាតជាង ជាពិសេសដោយប្រើម៉ាស៊ីនលាងចាន ឬសាប៊ូកាត់មេរោគ។ ប៉ុន្តែវាក៏ងាយមានបញ្ហាដូចជា ពេលប្រើកាំបិត វានឹងមានស្នាមជ្រៅ។ បាក់តេរីអាចលាក់ខ្លួននៅក្នុងស្នាមទាំងនោះហើយដែលបន្តដុះដាល។ លើសពីនេះទៅទៀតគឺ បំណែកតូចៗនៃផ្លាស្ទិច ឬហៅថា microplastics អាចកើតឡើងគ្រប់ពេលដែលអ្នកប្រើប្រាស់វា ហើយវាអាចនឹងចូលទៅក្នុងម្ហូបដែលអ្នកញុំា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrAHfj1BRyFiJUSJXAtutmUCsQKjfbbHiu07bryvVGNy4xyEneJJzyI4Zfy9tU6c0mvfShvOMbQ5wXLv_A8RfF0EaNPtNrKmMGpFmBKi85HqGWS6NVqRtgzlPITipqym1xTBRuU_OUF6IywUSaPt6aOF6z_93H78tk_N7DXLUDZ5ANbXCPt_o_BvwfxQfj/s1500/image_2025-07-12_11-36-42.png

អ្នកជំនាញណែនាំថា អ្វីដែលសំខាន់មិនមែនជាប្រភេទជ្រុញទេ ប៉ុន្តែជារបៀបដែលអ្នកលាងសម្អាតវា ដូច្នេះ អ្នកគួរលាងវាជាមួយទឹកក្តៅនិងសាប៊ូរ រួខដាក់វាហាលឲ្យស្ងួតទើបយកមកប្រើប្រាប់ម្ដងទៀត។ ម្យ៉ាងទៀត អ្នកគួរប្រើជ្រុញផ្សេងៗគ្នាសម្រាប់ពេលធ្វើម្ហូប មួយសម្រាប់កាប់សាច់ ឬឆ្អឹង និងមួយទៀតសម្រាប់បន្លែ/ផ្លែឈើhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih-QHf4ocPPYo4HvmHvBEjNh9VFrawT9eBLzJ07VuVsUFN9cpBss8moc0bWaGMxqoeKsV3Ul6sR0m2xWBclbKiwWbQt56JU5v-9pcoahyQzjMxQyanLhglMwSLV_sd3UA4L6kYbFcJc7SfyFxRAT7Wh1YIbAZyeNDtbYd18HOf0XKWJHCDO40kQ_NtTECQ/s1336/image_2025-07-12_11-36-39.png

សរុបមក មិនថាអ្នកប្រើជ្រុញឈើឬផ្លាស្ទិចទេ វាជាជម្រើសរបស់អ្នក ប្រើមួយណាក៏មានសុវត្តិភាពដែរ សំខាន់គឺចេះមានអនាម័យ លាងសម្អាតវាឲ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណា ជ្រុញឈើមានសមត្ថភាពធម្មជាតិក្នុងការសម្លាប់បាក់តេរីបានល្អជាង។ ខណៈជ្រុញផ្លាស្ទិចងាយសម្អាតជាង ប៉ុន្តែអាចនាំឲ្យមានបាក់តេរី និងកំទេចផ្លាស្ទិចលាក់ខ្លួន។
ដូច្នេះពេលអ្នកចាប់ផ្តើមប្រើ ឬប្រើរូច សូមប្រាកដថាអ្នកបានសម្អាតវារួចរាល់ហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrAHfj1BRyFiJUSJXAtutmUCsQKjfbbHiu07bryvVGNy4xyEneJJzyI4Zfy9tU6c0mvfShvOMbQ5wXLv_A8RfF0EaNPtNrKmMGpFmBKi85HqGWS6NVqRtgzlPITipqym1xTBRuU_OUF6IywUSaPt6aOF6z_93H78tk_N7DXLUDZ5ANbXCPt_o_BvwfxQfj/s1500/image_2025-07-12_11-36-42.png

អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំខ្សែភាពយន្តរបស់ Zhang Linghe និង Zhao Jinmai

0

រឿង «Our Generation» ត្រូវបានគេរំពឹងថានឹងចាក់ផ្សាយនៅពាក់កណ្តាលខែកក្កដាដែលជាកិច្ចសហការលើកទីពីររវាងតារាសម្តែងស្រស់សង្ហា Zhang Linghe និងស្រីស្អាត Zhao Jinmai ។ ថ្មីៗនេះក្រុមហ៊ុនក៏បានបង្ហោះរូបថ្មីរបស់អ្នកទាំងពីរ ខណៈវេទិកា ផ្សព្វផ្សាយក៏បានជំរុញការបោះពុម្ពជាបន្តបន្ទាប់អំពីគម្រោងនិងតួសម្តែងនៅ លើបណ្តាញសង្គម ដែលជាសញ្ញាបង្ហាញថាភាពយន្តនេះជិតចាក់ផ្សាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhibyhlsPpxur3S5adzu5odyGUtvLP5W4-MCEMlmoSeVOpxLXsFOomN0lX5ttg_vvk9YswB_qF7aZFsCqbkUWo6eorwg83lXuNqw3b-FkVH4v8nHWatx8VQsbSgziN4sKD1MalaHkfkTBkLnCq7QU-L5UZHR_oh6xc5AxWz_YXzH7peusnFallFGSMhu8Fy/s1489/image_2025-07-10_16-31-17.png
ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា «Our Generation» នឹងចាក់ផ្សាយនៅលើ Youku ចាប់ពីថ្ងៃទី ១៤ ខែកក្កដា ហើយធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង នៅថ្ងៃបន្ទាប់។ កម្មវិធីនេះដំបូងឡើយគ្រោងនឹងចាក់ផ្សាយនៅទូរទស្សន៍ CCTV8 ប៉ុន្តែត្រូវបានជំនួសដោយស្នាដៃផ្សេងទំនងជានឹងត្រូវផ្លាស់ទៅទូរទស្សន៍ផ្សេង។
យោងតាមការប្រកាសចុងក្រោយបំផុតពីវេទិកា ខ្សែភាពយន្តដែលសម្តែងដោយ Zhao Jinmai និង Zhang Linghe បានឈានដល់ការបញ្ជាទិញជាមុនជាង ១ លាននៅលើ Youku ។ ខ្លឹមសារនៃ «Our Generation» ត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយមនុស្ស ជាច្រើនជាពិសេសផ្នែកសាលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP8Nh-3w0fVqrBYDJ44qkRjl2_Fw0ofa_Ebd3ClnP58kIFtJ-8gXZvuggHTHfNDA3L4vh9NtgYgbEhjzjH8tm-6pPgA3If37659nu2juKWD2bmMpx3sJZNFNJnI90wbi5WhVb3igmxixhkRbHnxmm0-rI4wBwWHhIUMY2cZUqXbVYq9StdzbgPmOSIllO_/s1624/image_2025-07-10_16-31-25.png

ខ្សែភាពយន្តនេះ ដឹកនាំសម្តែងដោយលោក Zhang Kaizhou ដែលមានចំនួន២៤ភាគ។ រឿងនេះត្រូវបានថតនៅទីក្រុង Weihai ខេត្ត សានតុង (Shandong) ប្រទេសចិន។ អ្នកគាំទ្ររំពឹងថាគម្រោងនេះនឹងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ទាក់ទាញមនុស្សឱ្យមកកាន់ទីក្រុងឆ្នេរដ៏រ៉ូមែនទិកមួយនេះ។ការងារខាងលើក៏ជាកិច្ចសហការលើកទី២រវាង Zhang Linghe និង Zhao Jinmai បន្ទាប់ពីរឿងបុរាណ «The Princess Royal »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3e-qyJTBSeBM1fA5ulmMiBHeXZjXHaqbxZB8xOChgs_yTdy7HZdCyNAz_kyo9DwvFno2JyL7BWliGCIqG1NCPwN_du5r0y8rK-PBT5ybMuf0x56Fgtn1SIlQNDEv5Hzwm40h-gm1Hvl6ZdCBU9R-Pz-3VZD-JYqY830vOc1hKxak-SqYYTGImaV1LngzN/s2048/image_2025-07-10_16-31-26.png
នៅក្នុងរឿង «Our Generation» តារាស្រី Zhao Jinmai ដើរតួជា Lin Qi Le ជាក្មេងស្រីស្លូតត្រង់ ដែលធំធាត់នៅក្នុងអគារផ្ទះល្វែងក្នុងទីក្រុងតូចមួយ។ នាងមានកុមារភាពសាមញ្ញ រីករាយ និងមានសន្តិភាពរហូតដល់នាងបានជួបអ្នកពូកែគណិតវិទ្យា Jiang Qiaoxi ដែលសម្តែងដោយ Zhang Linghe។ តួប្រុសគឺជាសិស្សផ្ទេរមកពីសាលាផ្សេងហើយបានទាក់ទាញចំណាប់អារម្មណ៍របស់ តួឯកស្រី។ ចាប់ពីពេលនោះមកជីវិតរបស់ពួកគេបានភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ៕

ស្ត្រីថៃពុំសុខចិត្តពេលមកលេងប្រាសាទតាមាន់ធំ ស្រាប់តែ GPS លើអេក្រង់ទូរស័ព្ទបង្ហាញសូមស្វាគមន៍មកដល់កម្ពុជា

0

ប្រទេសថៃ ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ស្ត្រីជ.នជាតិថៃម្នាក់កើតទុក្ខពុំសុខចិត្តពេលមកលេងប្រាសាទតាមាន់ធំ ស្រាប់តែ GPS នៅលើអេក្រង់ទូរស័ព្ទដៃបង្ហាញដោយស្វ័យប្រវត្តិថា «សូមស្វាគមន៍មកដល់ទឹកដីប្រទេសកម្ពុជា» ។ ស្ត្រីថៃរូបនេះអះអាងថា ខ្លួនស្ថិតនៅប្រាសាទតាមាន់ធំក្នុងខេត្តសុរិន្ទ ទឹកដីប្រទេសថៃ ហេតុអ្វី GPS បង្ហាញសារជាទឹកដីកម្ពុជាទៅវិញ ។

អ្នកស្រី នីថា ចំប៉ាផុង អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងបាងកក មកលេងនៅប្រាសាទតាមាន់ធំ ប៉ុន្តែគ្រាន់តែដើរមកកាន់ប្រាសាទតាមាន់ធំបានតែ២ជំហ៊ាន ស្រាប់តែ GPS នៅលើទូរស័ព្ទដៃបញ្ជាក់ថា អ្នកស្រីកំពុងស្ថិតក្នុងទឹកដីប្រទេសកម្ពុជា ។ ស្ត្រីរូបនេះភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថា ខ្លួនស្ថិតក្នុងទឹកដីថៃ ពុំមែននៅក្រៅប្រទេសទេ ។

ស្ត្រីថៃរូបនេះបានផ្តាំផ្ញើទៅកាន់ស្ថាប័នដែលទទួលខុសត្រូវផ្នែកនេះឱ្យជួយមើល GPS ផង បើពុំដូច្នោះទេ ប្រទេសថៃអាចនឹងចាញ់ប្រៀបកម្ពុជា ហើយអះអាងថា ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីថៃ ។ បន្ទាប់មក ស្ត្រីថៃក៏កាន់ទូរស័ព្ទដៃទៅសាកសួរភ្នាក់ងារទទួលខុសត្រូវក្នុងតំបន់ប្រាសាទឱ្យបកស្រាយរឿងការបង្ហាញសាររបស់ GPS ។

ភ្នាក់ងារទទួលខុសត្រូវក្នុងតំបន់ប្រាសាទប្រាប់ថា មានតែទូរស័ព្ទដៃនេះ១គ្រឿងប៉ុណ្ណោះ ដែល GPS បង្ហាញសារថា ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីប្រទេសកម្ពុជា រីឯទូរស័ព្ទដៃផ្សេងទៀត GPS ពុំបង្ហាញសារបែបនេះទេ ខណៈកងទ័ពថៃនិយាយថា GPS ពុំពាក់ព័ន្ធនឹងបន្ទាត់ព្រំដែន ។

ដោយឡែក ពលរដ្ឋថៃជាច្រើនបានសម្រុកមកលេងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ក្រោយពីមេបញ្ជាការកងទ័ពភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ប្រាប់ឱ្យពលរដ្ឋថៃមកលេងប្រាសាទតាមព្រំដែនឱ្យបានច្រើន ដើម្បីបង្ហាញថាថៃជាម្ចាស់ប្រាសាទ ខណៈពលរដ្ឋខ្មែរយើងក៏មកលេងប្រាសាទបុរាណជាមរតកដូនតាខ្មែរច្រើនដែរ ។

គួរបញ្ជាក់ថា ប្រាសាទតាមាន់ធំ គឺស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ នៅជាប់ព្រំដែនប្រទេសកម្ពុជា និងថៃ ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យ ។ ក្នុងនាមយើងជាពលរដ្ឋខ្មែរគួរនាំគ្នាមកលេងប្រាសាទបុរាណតាមព្រំដែនកម្ពុជា-ថៃឱ្យបានច្រើនដើម្បីបញ្ជាក់ថា ខ្មែរជាម្ចាស់ប្រាសាទពិតប្រាកដ ដែលដូនតាខ្មែរបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយថែរក្សា និងការពារឱ្យបានល្អកុំឱ្យបរទេសឈ្លានពាន ៕

មេបញ្ជាការកងទ័ពថៃបានប្រាប់ពលរដ្ឋខ្លួនថា «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនឹងធូរស្រាល កងទ័ពទាំង២ភាគីណាត់ចរចាដោយគ្មានអា.វុធ ៣ដងក្នុង១សប្តាហ៍»

0

ប្រទេសថៃ ៖ មេបញ្ជាការកងទ័ពថៃភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ឱ្យដឹងថា បច្ចុប្បន្ន ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃមានភាពធូរស្រាល ហើយកងទ័ពទាំង២ភាគីបានណាត់ចរចាដោយគ្មានអា.វុធ ចំនួន៣ដងក្នុង១សប្តាហ៍ ។ លោកពុំចង់ឱ្យប្រទេសទាំងពីរកើតសង្គ្រា.មទេ ប៉ុន្តែកងទ័ពត្រៀមខ្លួនការពារអធិបតេយ្យបើចាំបាច់ លោកជឿជាក់ថា បញ្ហាទាំងអស់នឹងបញ្ចប់ក្នុងរយៈពេល២ខែទៀត ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Structure កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDo82v_J83-E89TH6sjZDWsLvwol7GGqCCc1GqM7-TB9hdtvQGmuczWAC59mjCq3MsB1_6-27Iu18YzmsOYIve2FNNxbaqxOGisLI0QUr5A4QIvbw-aj-aH7OkoMAIA2Zj_kONpG20zA0XNeeTvez1vcwtF2H_IYj3TVVN98EHTvHo4q0WoHowbCVpuKhc/s600/photo_2025-07-08_09-19-17.jpg

លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគ២ បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្នថា លោកបានណាត់ចរចាជាមួយកងទ័ពកម្ពុជាដោយគ្មានអាវុធ ចំនួន៣ដងក្នុង១សប្តាហ៍ នៅតំបន់មុំ៣ ។ ពេលនេះ ស្ថានការណ៍ព្រំដែនគ្រប់តំបន់ទាំងអស់ល្អប្រសើរ ហើយកងទ័ពក្នុងតំបន់គ្មានការប៉ះទង្គិច ឬកើតសង្គ្រាមទេ ។ ប៉ុន្តែអាស្រ័យលើការចរចារបស់រដ្ឋាភិបាលកម្ពុជា-ថៃ និងកំណត់ថា តើត្រូវចាត់វិធានការដូចម្តេច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyDTkJ-8DxtI4A9qWF7gEXSqcdOSm3X_zaH40YYuSedHCb9G_KurukpMmV7p7pTGomCpRoHYIycc_V7lKFD9H-uLD44fyc0Jy5gfRNZcb5odMVnwith8kS_ZeOMEmPHsxxXUcQUMT-F2J4_cW6m-ZTJTcAt1Q5RNqhxJLd6Q-fkOwFuLdKx5ul8ow1Inue/s1080/photo_2025-07-08_09-19-17%20(2).jpg

ក្រោយកិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) នឹងមានការកែសម្រួលកម្លាំងកងទ័ព ឬការបើកព្រំដែនកម្ពុជា-ថៃឡើងវិញ គឺនឹងអនុវត្តតាមដំណាក់កាល ។ ហេតុនេះ ការកំណត់វិធានការទាំងអស់អនុវត្តតាមគោលនយោបាយរបស់លោក ផាណា ក្លេវផ្លតថុក មេបញ្ជាការកងទ័ពជើងគោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ3JKw5HbMNXGaEFE8ti2gpAJOVjdevuB1wl_UVo0lrVPqKkIVmIJO9AlAYPpdfJ0k3gX2rHvZ06Avm_Uj715-ZS9JZH14oiexMm4yNTIznm57veWBl6vfJOTkrFalhWmsG-dNCa7yENKkIC0LTjtpqdmr9feZMneK3YqfYyZqfnRzBVspm-0i8I3mSNqp/s1280/photo_2025-07-10_09-05-52.jpg
ចំណែកការសាងសង់សាលាត្រីមុខថ្មីនៅព្រំដែនឬក៏អត់ គឺនឹងរង់ចាំឱ្យស្ថានការណ៍ល្អប្រសើរជាងនេះ កងទ័ពថៃពុំត្រូវការសង្គ្រាមទេ ប៉ុន្តែក្នុងនាមជាកងទ័ពត្រូវតែការពារអធិបតេយ្យ និងត្រៀមខ្លួនជានិច្ច ។ ប្រសិនបើចាំបាច់ យើងត្រូវតែការពារខ្លួនឯង និងទឹកដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIEcWYRtZklwLhPZwMpDmhfcHi60DomP4Uwd1soFDGBwH0mOqB1AbRdkhkdJqLftoVzWDkTEuQsK4vHfbrka_ltf3Y6QoLGQIngLbnzNerEoKlKvny8zoBs3JgU4cE-PbKUeFKjL6CJG8tJ6PYsA0rsR9a2IXc6NDFMqRoIPuXkGqlO95pFj7ryK6Yp1on/s1280/photo_2025-07-10_09-05-54.jpg

លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគ២ បញ្ជាក់ថា បើមានស្ថានការណ៍អ្វីកើតឡើងអាចបញ្ចប់ត្រឹមរយៈពេល៣ថ្ងៃ ឬឆាប់រហ័សជាងនេះ គឺអាស្រ័យលើកត្តាជាច្រើន និងការត្រៀមខ្លួនរបស់ស្ថាប័នពាក់ព័ន្ធ ប៉ុន្តែដោយសារពេលនេះស្ថានការណ៍ធូរស្រាល លោកពុំចង់ឱ្យមានការប៉ះទង្គិចកើតឡើង ។ លោកនិយាយយ៉ាងមានទំនុកចិត្តថា ជម្លោះព្រំដែនកម្ពុជា-ថៃនឹងបញ្ចប់ក្នុងរយៈពេល២ខែទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZEey5DHVBMRHLZRUIN_UnaCUZJpZePKB8793VqU8SYosPFNuiQ_U7Sw0Xo7IIX2Pv9r2F4UnnpP17RxlmNjxKz_K5WO9rb8LPSfkDJLdq3vYxAUpBndig8meEPAhzysMtUtHSkHmP7kpIdQroeSccAYVpm-Y5N_DP6HpNVBQSjBfsgp-GGAXrbGdwz6VX/s1280/photo_2025-07-10_09-05-52%20(2).jpg

ចុងក្រោយ លោក ប៊ុនស៊ីន ផាកក្លាង បានផ្តាំផ្ញើមកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថែទាំសុខភាព ហើយលោកចង់ឱ្យរដ្ឋាភិបាលប្រទេសទាំងពីរដោះស្រាយបញ្ហាព្រំដែនដោយជោគជ័យដើម្បីសុខសន្តិភាពរបស់បងប្អូនខ្មែរ-ថៃ ៕