យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទសបានឱ្យដឹងថានៅថ្ងៃទី ១០ ខែកក្កដា អ្នកទិញចំនួន ៩ នាក់មកពីជុំវិញពិភពលោកបានចូលរួមក្នុងការដេញថ្លៃកាបូប Hermès Birkin របស់ តារាស្រី Jane Birkin ។ ការដេញថ្លៃដែលរៀបចំដោយ Sotheby’s មានរយៈពេល ១០ នាទីតាមរយៈទូរសព្ទ អនឡាញ និងដោយផ្ទាល់។ 
អ្នកទិញអនាមិកម្នាក់ពីប្រទេសជប៉ុនបានដេញថ្លៃ ៧.២ លានដុល្លារបន្ទាប់មកបាន ដំឡើងវា ដល់ ៧.៦លានដុល្លារ និង ៧.៩លានដុល្លារ មុនពេលឈ្នះឈានដល់ ១០.១ លាន។ The Birkin គឺជាកាបូបដ៏ល្បីល្បាញ និងមានតម្លៃថ្លៃបំផុតមួយនៅក្នុងពិភពលោក ដែលបង្កើតឡើងដោយនាយកប្រតិបត្តិក្រុមហ៊ុន Hermès លោក Jean-Louis Dumas ។ នៅឆ្នាំ ១៩៨១ នៅលើជើងហោះហើរពីទីក្រុងប៉ារីសទៅទីក្រុងឡុងដ៍ លោកបាន អង្គុយក្បែរតារាស្រីរបស់ចក្រភពអង់គ្លេសគឺ Jane Birkin ។ 
នៅពេលនោះតារាស្រីរូបនេះបានត្អូញត្អែរអំពីកាបូបរបស់នាខ្លួនហើយបង្ហាញពីបំណងប្រាថ្នាចង់បានស្បែកកាបូបដ៏ល្អឥតខ្ចោះសម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍របស់នាង។
នៅឆ្នាំ ១៩៨៤ លោក Jean បានបង្កើតកាបូបស្បែកខ្មៅសម្រាប់ Jane ដោយផ្អែកលើ ការរចនាឆ្នាំ ១៨៩២ ដែលមានទំហំធំល្មមអាចកាន់របស់របររបស់នាងបានខណៈ ពេលដែលនៅតែឆើតឆាយ។ កាបូបដែលដាក់ឈ្មោះនាងចាប់តាំងពីពេលនោះមក បានក្លាយជាទីពេញនិយមសម្រាប់ស្ត្រីគ្រប់ទីកន្លែង។ ទោះបីជាក្រុមហ៊ុនក្រោយមកបានឱ្យកាបូប Jane បន្ថែមទៀតក៏ដោយក៏នាងចូលចិត្ត កាបូបដើម មុនពេលបរិច្ចាគកាបូបនេះទៅសមាគម Solidarité Sida ដែលជាអង្គការសប្បុរសធម៌ជំងឺអេដស៍បារាំងក្នុងឆ្នាំ ១៩៩៤។
ក្នុងឆ្នាំ ២០០០ លោកស្រី Catherine Benier ម្ចាស់ហាងលក់វត្ថុជជុះ និងវត្ថុបុរាណ ក្នុងទីក្រុងប៉ារីស បានទិញកាបូបនោះនៅឯការដេញថ្លៃ។ ១៥ឆ្នាំក្រោយមក Jane Birkin បានសុំឱ្យក្រុមហ៊ុនដកឈ្មោះរបស់នាងចេញពីកាបូប បន្ទាប់ពីអះអាងថាការរចនា នេះទទួលខុសត្រូវចំពោះការស្លាប់ដ៏ឈឺចាប់របស់ក្រពើជាច្រើន។ Original Birkin មានភាពខុសប្លែកគ្នាជាច្រើនពី Hermès Birkin បច្ចុប្បន្ន។ .png)
យោងតាម Sotheby’s កាបូបនេះនៅតែទទួលបានហត្ថលេខារបស់ Jane Birkin ដោយមានអក្សរ «JB» នៅខាងមុខ។ ប្រធានផ្នែកកាបូបនិងម៉ូតនៅ Sotheby’s បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «វាជាកាបូបដំបូងដែល Hermès ផ្ញើទៅ Jane Birkin ។ គំរូដើមគឺមានតែមួយគត់»។
Jane Birkin កើតនៅឆ្នាំ ១៩៤៦ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយជាតារាសម្តែង និងតារាចម្រៀងពហុជំនាញក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ។ អ្នកស្រីបានទទួលមរណៈភាពក្នុងឆ្នាំ ២០២៣ នៅផ្ទះរបស់ខ្លួនក្នុងទីក្រុងប៉ារីស ប្រទេសបារាំងក្នុងអាយុ៧៦ឆ្នាំ៕










