រឿង «Our Generation» ត្រូវបានគេរំពឹងថានឹងចាក់ផ្សាយនៅពាក់កណ្តាលខែកក្កដាដែលជាកិច្ចសហការលើកទីពីររវាងតារាសម្តែងស្រស់សង្ហា Zhang Linghe និងស្រីស្អាត Zhao Jinmai ។ ថ្មីៗនេះក្រុមហ៊ុនក៏បានបង្ហោះរូបថ្មីរបស់អ្នកទាំងពីរ ខណៈវេទិកា ផ្សព្វផ្សាយក៏បានជំរុញការបោះពុម្ពជាបន្តបន្ទាប់អំពីគម្រោងនិងតួសម្តែងនៅ លើបណ្តាញសង្គម ដែលជាសញ្ញាបង្ហាញថាភាពយន្តនេះជិតចាក់ផ្សាយ។

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា «Our Generation» នឹងចាក់ផ្សាយនៅលើ Youku ចាប់ពីថ្ងៃទី ១៤ ខែកក្កដា ហើយធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង នៅថ្ងៃបន្ទាប់។ កម្មវិធីនេះដំបូងឡើយគ្រោងនឹងចាក់ផ្សាយនៅទូរទស្សន៍ CCTV8 ប៉ុន្តែត្រូវបានជំនួសដោយស្នាដៃផ្សេងទំនងជានឹងត្រូវផ្លាស់ទៅទូរទស្សន៍ផ្សេង។
យោងតាមការប្រកាសចុងក្រោយបំផុតពីវេទិកា ខ្សែភាពយន្តដែលសម្តែងដោយ Zhao Jinmai និង Zhang Linghe បានឈានដល់ការបញ្ជាទិញជាមុនជាង ១ លាននៅលើ Youku ។ ខ្លឹមសារនៃ «Our Generation» ត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយមនុស្ស ជាច្រើនជាពិសេសផ្នែកសាលា។
ខ្សែភាពយន្តនេះ ដឹកនាំសម្តែងដោយលោក Zhang Kaizhou ដែលមានចំនួន២៤ភាគ។ រឿងនេះត្រូវបានថតនៅទីក្រុង Weihai ខេត្ត សានតុង (Shandong) ប្រទេសចិន។ អ្នកគាំទ្ររំពឹងថាគម្រោងនេះនឹងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ទាក់ទាញមនុស្សឱ្យមកកាន់ទីក្រុងឆ្នេរដ៏រ៉ូមែនទិកមួយនេះ។ការងារខាងលើក៏ជាកិច្ចសហការលើកទី២រវាង Zhang Linghe និង Zhao Jinmai បន្ទាប់ពីរឿងបុរាណ «The Princess Royal »។

នៅក្នុងរឿង «Our Generation» តារាស្រី Zhao Jinmai ដើរតួជា Lin Qi Le ជាក្មេងស្រីស្លូតត្រង់ ដែលធំធាត់នៅក្នុងអគារផ្ទះល្វែងក្នុងទីក្រុងតូចមួយ។ នាងមានកុមារភាពសាមញ្ញ រីករាយ និងមានសន្តិភាពរហូតដល់នាងបានជួបអ្នកពូកែគណិតវិទ្យា Jiang Qiaoxi ដែលសម្តែងដោយ Zhang Linghe។ តួប្រុសគឺជាសិស្សផ្ទេរមកពីសាលាផ្សេងហើយបានទាក់ទាញចំណាប់អារម្មណ៍របស់ តួឯកស្រី។ ចាប់ពីពេលនោះមកជីវិតរបស់ពួកគេបានភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ៕










