ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសជប៉ុនបារម្ភពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរក្រោយអ្នកស្រាវជ្រាវជប៉ុនរកឃើញកោះតូចៗចំនួន២ នៅបរិវេណប្រជុំកោះថូខារ៉ាក់ ភាគនិរតីប្រទេសជប៉ុន បានបម្លាស់ទី និងញែកពីគ្នាប្រវែង១០សង់ទីម៉ែត្រ ក្នុងរយៈពេលត្រឹម៣ថ្ងៃ ។ ការបម្លាស់ទីរបស់កោះទាំង២ កើតឡើងស្របពេលជប៉ុនមានគ្រោះរញ្ជួយដីខ្លាំងជាបន្តបន្ទាប់ជាច្រើនថ្ងៃ សរុបជាង១,៧០០លើក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD06xCxFaMLYNHbBPKbShcfefLDyGBQiaif3w2cNNEyr4DeNcWlVK-tKc5Y67hyuseGADgFG6TrCuk_vN6RHaGfOAPYSKHxi5yPvsnTgCxiNJ0oH6DA4ged4qkfHBJAg8GXg0A0JhJHMo5Bw2Oqqzm9pgpWdQFo5Ux8UGAh9yY7AvKO5JHcQqdGGPLiU19/s640/image_2025-07-12_13-40-29.pngសាស្ត្រាចារ្យសាកលវិទ្យាល័យ Tohoku លោក អូតាក់ យូសាកុ បានប្រើប្រាស់ទិន្នន័យពីចំណុចសង្កេតរបស់ការិយាល័យភូមិសាស្ត្រជប៉ុន និងអង់តែងទូរស័ព្ទដៃវិភាគពីការបម្លាស់ទីរបស់សំបកផែនដីឃើញថា រយៈពេល៣ថ្ងៃ កោះនៅភាគនិរតី រួមមាន ៖ កោះខូដាខារ៉ាជិម៉ាក បានបម្លាស់ទីទៅភាគខាងជើង និងភាគពាយ័ព្យ ប្រវែង៥សង់ទីម៉ែត្រ ព្រមទាំងកោះថាខារ៉ាជិម៉ាក បម្លាស់ទីទៅភាគខាងត្បូង ប្រវែងពី៣សង់ទីម៉ែត្រ ទៅ៥សង់ទីម៉ែត្រ ។ ការបម្លាស់ទីរបស់កោះទាំង២ ក្រោយពីជប៉ុនកើតគ្រោះរញ្ជួយដីកម្រិត៥.៦រិចទ័រ តាំងពីថ្ងៃទី២ ខែកក្កដា កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlZARd9sHIF-G7KK7X6sfhlE4kWUVLRtIvKV5AKObhcvPJ09OibzRlw3xEsmGomIIurPFpEoekXhIzg9iZ8BZksT1bOWdfEW0NVVAqCEr54ZjVv6EqTHRmD9meakQqWqh1HT8hxUp6oi5b-wSat7tJEDzZL0vdr90g7kQDAX9OR6IgQawYVDkHO2G1ZxYr/s1110/image_2025-07-12_13-40-28.png

អ្វីគួរឱ្យចាប់អារម្មណ៍ គឺកាលពីមុន កោះទាំង២បានបម្លាស់ទីទៅទិសខាងជើង និងឦសាន ប៉ុន្តែក្រោយពីគ្រោះរញ្ជួយដីលើកនេះ កោះថាខារ៉ាជិម៉ាក បែរជាបម្លាស់ទីទៅភាគខាងត្បូង ។ កោះបម្លាស់ទីទៅភាគខាងត្បូងបែបនេះពុំធ្លាប់កើតឡើងពីមុនទេ មានន័យថា កោះទាំង២ កំពុងបម្លាស់ទីញែកចេញពីគ្នា ជំនួសឱ្យការបម្លាស់ទីទៅទិសដៅតែមួយដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC13QtdKSnM7J9JE1-V2jSjo6ZPczIo8seV18MZIgzfODrTu3e1BsbG-uAORWnOOBDsNZY7ngWEmpNn9MyOEXGsucTnoATghEi-0rwM5qW-9BWzk9Cxb6bjc-GJJW2ZifBS1QDalTuwKXhSHjGgigTtYahlRQi94fYpmR4Plu4XU953sBCpceu5E7scC35/s1024/image_2025-07-12_13-40-29%20(2).png

សាស្ត្រាចារ្យសាកលវិទ្យាល័យ Tohoku បញ្ជាក់ថា ការបម្លាស់ទីរបស់កោះអាចពុំកើតឡើងដោយសារគ្រោះរញ្ជួយដីកម្រិត៥.៦រិចទ័រទេ បើគិតពីទំហំគ្រោះរញ្ជួយដី ព្រមទាំងចម្ងាយរវាងចំណុចកណ្តាលនៃគ្រោះរញ្ជួយដី និងទីតាំងកោះ ។ មូលហេតុនៃការបម្លាស់ទី និងញែកពីគ្នារបស់កោះ ដោយសារវត្ថុរាវក្នុងដី ដូចជា ៖ ម៉េកម៉ា បានជ្រាបចូលសំបកផែនដី ហើយធ្វើឱ្យសំបកផែនដីរីក រួមទាំងចលនាយឺតៗនៃចំណុចរាក់លើទ្វីប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCseQuRHuNhZXo7JY7Dax0Zk_lO6YqfHFLmYgnFxCIpxnzpp0hqxtu2c_FodYRaDFfTwNPb4wkQtL7upxhsQf25WjYmHOYbhSF0ix_6OFmhW8mVtE5bQxm3rhZxZdEoN8MAgAX8ZN0l7iEogqEivLf4zq7XwuoKORy2W4kA8-vtRIAWhunUb0BFvX9KonS/s960/image_2025-07-12_13-40-29%20(3).png

លោកសាស្ត្រាចារ្យ អូតាក់ យូសាកុ ពុំជ្រាបថា ការធ្វើចលនានៃសំបកផែនដីលើកនេះនឹងឈានទៅកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរដែរឬទេ ប៉ុន្តែលោកនឹងស្រាវជ្រាវទិន្នន័យចាស់ និងព្យាយាមស្វែងរកមូលហេតុពិតប្រាកដដែលធ្វើឱ្យកោះបម្លាស់ទីញែកចេញពីគ្នា ។ វាជាបាតុភូតពុំធ្លាប់កើតឡើងពីមុនមក ដែលអ្នកវិទ្យាសាស្ត្រព្យាយាមឈ្វេងយល់ពីមូលហេតុពិតប្រាកដ រួមទាំងវាយតម្លៃផលប៉ះពាល់អាចកើតឡើងនាថ្ងៃអនាគត ៕