សូមអបអរសាទរ! បូជនីយដ្ឋានការចងចាំនៃកម្ពុជា ចំនួនបីទីតាំងរួមមាន៖សារមន្ទីរឪក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស.២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង (ម.១៣) ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកនាយុគសម័យថ្មី នៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីថ្ងៃសុក្រ ទី១១ ខែកក្កដា នាទីក្រុងប៉ារីស ប្រទេសបារាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjoXKZHSx49fxTZTeDBjYNIdPKRVsWm5Uxmtrzkz2FPZGBDuWx8-rRBBpk0tseUwCXraOdi30NS5ro0CoB4LDZApQqyVSj6E6oXD7hY2eYHSCtQUDV0mwjhPKGSnBa5MiggVSxazdqWPKIKsuDcTKDxYrVrHSYSPOlS8I3Kb2yOyss7QgESrTGR5VsrRGu/s1200/photo_2025-07-12_08-50-17.jpg
យោងតាមសេចក្ដីជូនដំណឹង ស្ដីពីការចុះ«បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនេះ បានឲ្យដឹងថា គោលបំណងនៃការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ក្នុងបញ្ជីបេតកភណ្ឌពិភពលោក គឺចង់បង្ហាញពិភពលោក អំពីភាពរឹងមាំ និងប៉ិនប្រសប់របស់ប្រជាជាតិកម្ពុជា ដែលបានប្រែក្លាយ “វាលពិឃា.ដ” មកជា “ទឹកដីសន្តិភាព” មានតម្លៃដ៏ជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ខ្មែរគ្រប់ៗរូប ហើយក៏ជាស្មារតីចងចាំសម្រាប់ពិភពលោកផងដែរ។ ការចុះបញ្ជីនេះ ក៏ជាការរម្លឹកដល់ជនរងគ្រោះទាំងឡាយពីអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ហើយក៏ជាភស្តុតាងនៃការប្ដូរផ្ដាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgok1M6ZEmW8Wc3GlaY5XnKiFGmqxxw1SVHdhUc1u11lG-HnSvzMlpGtzsMUhpCXsbB2f9e0UCggiAY0_q5kI_2N9Sv-sy-E_vRyujzNVlqYGljDjdqMXP4K8sXpjlDXI749J-rKrklbFHo8vbEn89EJ3f3beZaqBt3BTFFWhljUl4V6lJRmdZ3zHlWS4gV/s1024/photo_2025-07-12_08-50-18%20(2).jpg

ការទទួលស្គាល់ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ទាំង៣ទីតាំងខាងលើ ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាមោទនភាពដ៏ធំធេងថ្មីមួយទៀតសម្រាប់កម្ពុជា បន្ទាប់ពីការចុះរមណីយដ្ឋានប្រវត្តិសាស្រ្តនានាដូចជា រមណីយដ្ឋានអង្គរ (១៩៩២), ប្រាសាទព្រះវិហារ (២០០៨), តំបន់សបូរព្រៃគុក (២០១៧) និងរមណីយដ្ឋានប្រាសាទកោះកេរ (២០២៣)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQKGnRmKCBgZtEwvEWrnWUsI3rfrSbMbJjYED4AK6FHjAag1FuI-NYLpDHGkLUpx6Fj_pkI-_yNYwl9Vxe41ILwtZxguABbjw0DLZM2mbbB9GzKoJlsQj843IU49VqmdHre9LJf-g0NGpCusyszqGERB2SqBBdhyphenhyphenXpjSambVHxBfr75-vlzp6QqNAc81lJ/s960/photo_2025-07-12_08-50-18.jpg

ចាប់ពីពេលនេះតទៅ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នឹងក្លាយជាផ្នែកមួយនៃការចងចាំសម្រាប់ពិភពលោក ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិទូទាំងសកលលោក បានយល់កាន់តែច្បាស់អំពីទុក្ខលំបាករបស់ប្រជាជនកម្ពុជាក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជាក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍ ក្រោមពាក្យស្លោក “អរគុណសន្តិភាព”៕