Home Blog Page 405

សួស វីសា សរសើរប្តីថារកលុយបានរាប់លានដុល្លារគ្រាន់តែប្រើខួរក្បាលនិងអត្តចរិតសប្បាយៗ

0

តារាចម្រៀង សួស វីសា បានកោតសរសើរប្តីរបស់ខ្លួនគឺលោក ថមមី ដែលមានតួនាទីជាមន្រ្តីរាជការក្រៅពីអាជីពសិល្បៈនិងអ្នកជំនួញថាជាមនុស្សដែលអាចរកលុយបានរាប់លានដុល្លារគ្រាន់តែប្រើខួរក្បាលនិងអត្តចរិតសប្បាយៗ។ តារាចម្រៀងរូបនេះថាប្តីរបស់នាងជាមនុស្សសាមញ្ញៗតែមិនសាមញ្ញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6WoF-62NGD5OxotOiwUudBC7ybrtTyuVwp88H82amOD0tuReFisVRINDbTpZCELYYvTDEumDshidMwUPVhpkFi7hhld7J5GryQtMNNeg87p9U1kky6S-hgPqnnFdoZinAdoURJKlKB1RyFXpiqk-GtO0yiCrqijLDRThP5ND_IT9QgzjlkNBeXnAZ9Kie/s2046/image_2025-07-10_09-12-41.png

តារាចម្រៀង សួស វីសា បានបាត់មុខលើឆាកតន្រ្តីមួយរយៈមកហើយដោយតារាចម្រៀងរូបនេះសម្រាលកូនទី២ និងបន្តការលក់អនឡាញជាមួយនឹងលោក ថមមី ។ អ្នកទាំងពីរត្រូវបានទស្សនិកជនសម្គាល់ថាជាអ្នកលក់អនឡាញដោយប្រើការកំប្លែងៗរបស់ខ្លួនលក់ដូរមិនដូចជាអ្នកលក់អនឡាញមួយចំនួនប្រើវិធីសាស្រ្តមិនល្អហែកហួរដើម្បីឱ្យលក់ដូរដាច់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc8yUm-Js9-PpFKlZ5ztQgT9VA7U4Ln8Ded9aiaSxWFub-Ei0you6IpjxLVX1mwYt97eNQXNfcy6QuwsnYmpxqQDMeDoqtlM2EcQ1mAutV4UZoGEeCHFXTs6bkoo7Kro7S0pVP0KT_zHSg8jpOS8ZhHZeawaRf25mjyePUor5CdZh4bkKb3-ndF0lD5ZWP/s2048/image_2025-07-10_09-12-42.png

មិនសូវជាសរសើរប្តីជាសាធារណៈស្រាប់តែថ្មីៗនេះ សួស វីសា បានពោលសរសើរលោក ថមមី ថាជាមនុស្សពូកែរកលុយ។ នៅយប់ថ្ងៃទី៩ កក្កដា អ្នកនាង វីសា បានបង្ហោះរូបមួយសន្លឹកហើយបានរៀបរាប់ថា «បងប្អូនជឿអត់ មនុស្សម្នាក់សោះអាចរកលុយបាន រាប់រយរាប់ពាន់ រាប់លានដុល្លារបាន គ្រាន់តែប្រើខួរក្បាលនិងអត្តចរិតសប្បាយៗតែប៉ុណ្ណោះ ។ នេះគេហៅថាផ្នត់គំនិត មនុស្ស លើមនុស្សគឺប្តីខ្ញុំសាមញ្ញៗតែមិនសាមញ្ញ អ្នកដឹងបានដឹង ម្នាក់នេះប៉ិនណាស់ ស្រុកខ្មែរឱ្យអូយ សូមសរសើរគាត់ មិនចេះទាល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGymMV4DtUQTKwciTIUTEO6hv_f3VYUMRCb4khSmshN5PiUM5TyO9L1q4OJgq_wG1wmeHOej9KLYMlrFIKQi4feuRylJmy2NPTfuARmS2-yf6Yl2j_fAr5rku0xnKDyou4o1pbmwaKA3c6ewkl7AcAe16ONtZ1z2APPxuqBEvJooeEBMQGYRZEWgCd4HtS/s2048/image_2025-07-10_09-12-39.png

ពាក្យសម្តីខាងលើនេះរបស់តារាចម្រៀង សួស វីសា ទៅកាន់លោក ថមមី សូម្បីតែតារាសម្តែង ចន ច័ន្ទលក្ខិណា ក៏បានចូលខម្មិនព្រោះតែទើបឃើញ វីសា សរសើរប្តីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7-bZ8jTswnp968u5eWu-jRHgf8x2EOPwcQmLGM2qbII6yq2Rj7_6-kxd5vg7zutulH_Dzf9PYE7E8Ovg7m14EG_ZjVeyv6ZFImr_8jM3gYhAbhDz1ilJnelTFtpL0fPKA9Hv73pENE5Ip_ffDDZBlzYN7rKqxphnlUpRgQK4zP58QlwWdzVrYg9X_7KXK/s1280/image_2025-07-10_09-12-40.png

គួរបញ្ជាក់ផងដែរថា សួស វីសា និង លោក ថមមី នៅពេលបច្ចុប្បន្ននេះគឺមាន កូនចំនួនពីរនាក់ស្រីមួយប្រុសមួយ ហើយការរកស៊ីរបស់អ្នកទាំងពីរក៏កាក់កបផងដែរ៕

រោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យតម្លៃ៥០០លានដុល្លារ គ្រោងលេចរូបរាងនៅខេត្តកំពង់ស្ពឺ

0

ក្រុមហ៊ុន Dongbaishan Holding Group Co., Ltd របស់ប្រទេសចិន គ្រោងនឹងបង្កើតរោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យនៅក្នុងខេត្តកំពង់ស្ពឺ។

បើតាមផែនការ រោងចក្រនេះនឹងត្រូវចាប់ផ្តើមដំណើរការសាងសង់នៅពាក់កណ្តាលខែកក្កដាឆ្នាំ២០២៥នេះ ហើយត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ប្រមាណ៣០០០កន្លែង។
គម្រោងនេះ លាតសន្ធឹងលើផ្ទៃដីជិត ៦០០ហិកតានៅក្នុងខេត្តកំពង់ស្ពឺ ដោយចំណាយទុនវិនិយោគ៥០០លានដុល្លារ។

ជាការឆ្លើយតប អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបង្ហាញពីការគ្រាំទ្រយ៉ាងពេញទំហឹង ដោយបានសន្យាថា នឹងផ្តល់ការគាំទ្រ និងជួយសម្របសម្រួលក្នុងការដំណើរការផ្នែកច្បាប់ និងនីតិវិធីចាំបាច់នានា ដើម្បីធានាឱ្យដំណើរការនៃការបង្កើតរោងចក្រនេះប្រព្រឹត្តិទៅបានដោយរលូន។

គួរបញ្ជាក់ថា រោងចក្រ និងសហគ្រាស ប្រមាណជា៩០ភាគរយនៅក្នុងខេត្តកំពង់ស្ពឺ គឺស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន៕

អ្នកគ្រប់គ្រង Mina ចា.ញ់បោ.កគេក្នុងការទិញសំបុត្រប្រគំតន្រ្តី BLACKPINK

0

កញ្ញា Bo Sokanha ដែលគេដឹងថាជាអ្នកគាំទ្រតារា K-Pop និងជាអ្នកគ្រប់គ្រង តារាចម្រៀង Mina បានបង្ហាញថានាងត្រូវបានគេបោកក្នុងការទិញសំបុត្រប្រគំតន្រ្តី VIP របស់ក្រុមចម្រៀង BLACKPINK ។ ទោះជាយ៉ាងណា អ្នកគ្រប់គ្រងតារារូបនេះបានបញ្ជាក់ ចុងក្រោយថានាងទទួលបានលុយកក់មកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh40teH6SKGrDBx4yzTpllpzOfttvc9RmnAD5SPyorFYXERudBK2oJ1RoiNgFxj7wXqVp4wp1a66Fb6Ud7dgrywh5zo-xZPZYZrCjREg9AOFJIVbitEfkjE-WDYlhfcwI-dgjLeDTWOmdV4k_oFUkWyScs1_XqYPfqr5bX2Wv8FIx9TLH2XmZ3at0PMZI2e/s960/image_2025-07-10_08-35-22%20(2).png

នៅយប់ថ្ងៃទី៩ កក្កដា កញ្ញា Bo Sokanha បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម ទិកតុកដោយបានបង្ហាញថានាងត្រូវបានគេបោកលុយក្នុងការទិញសំបុត្រប្រគំតន្រ្តី BLACKPINK ។ កញ្ញាបានរៀបរាប់ថា នាងចង់បានសំបុត្រប្រភេទ VIP ទោះជានៅប្រទេសណាក៏បានដែរដោយសារតែនាងទិញមិនបាន។ លុះក្រោយមកនាងក៏បង្ហោះចូលក្នុងក្រុមមួយដើម្បីស្វែងរកទិញបន្តសំបុត្រ BLACKPINK ហើយក៏មានគណនីមួយបង្ហាញថារូបគេទិញពីនេះរួមក៏បន្តទំនាក់ទំនងគ្នាប្រហែលជាមួយម៉ោងនាងក៏សម្រេចចិត្តបាញ់លុយកក់ឱ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOPfocCbh6vLeJqOOLapflN42-NYDoUTjM-m_xeQ1_0IM9FO-Z-_f_joqDWfIqHzjGyKgB5iK1qw46DJ0IqzQdxe4fyexOtwgSqKaf-718famG2wCOaS1L892VvqvWhNlQ-6x1ZRKCbP7uAOEQXU6HXuPJ09KrhyaSatO5oheJBVTCKEkPQ-Zx-ou-j6gq/s2048/image_2025-07-10_08-35-38.png

កញ្ញា Bo Sokanha បានបង្ហាញទៀតថា ព្រោះតែការទុកចិត្តជឿថាគេមិនបោកទាំងមានអ្នកប្រាប់នាងថាកុំឱ្យទិញក្តីប៉ុន្តែនាងនៅតែចចេសចង់ទិញប៉ុន្តែក្រោយមកគេរកលេសលើកហេតុផលនេះ ហេតុផលនោះទើបដឹងថាគេបោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTGZ5IgHWPW1zNGZ9APXVS42t0tilCx9JqideMDH8jP0foMIHg4HDWBziXR8ZK4TRYK3xuryNL-l4Xi9FJSDG_48bEqH1sizTU8B3WzJ7Bu0G1wfl-sNNzr1GtKEpPoV0ieAL4I1YNfu9rArN7cFJMf4vJaXQc8OmvfC0wwLMWAJw-MDpOZnQsWWMkmlB4/s1800/image_2025-07-10_08-35-41.png

ទោះជាយ៉ាងណា បន្ទាប់ពីដឹងថាគេបោកនាងហើយ អ្នកគ្រប់គ្រងតារារូបនេះបានសួរត្រង់ៗទៅកាន់អ្នកលក់សំបុត្រនោះថាបោកនាងមែន នាងសុំតែលុយកក់វិញទេ ហើយនៅទីបំផុតនាងក៏ទទួលបានលុយកក់មកវិញ។ ជាមួយនឹងវិធីសាស្រ្តបោកជាប្រព័ន្ធដែលមានគណនីហ្វេកប៊ុកមនុស្សតែម្នាក់តែដើរតួជាច្រើននាក់នេះ Sokanha ក៏បានផ្តាំផ្ញើឱ្យបុគ្គលម្នាក់នោះឈប់បន្តបោកប្រាស់អ្នកដទៃបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhJiA-hHeeq_YNwslwZF_YL4jy6ZH4WaDWn2Om9xJSaHDjFYhez7B6u3J6zhM5WDTrwExNgnQWTH9fqnlfAQ6yZz05i7gzSf46jhrhp9bl1AUwx_aizAAza8zknUlq_3tPegdI32J2GAMzUxmiJM6F_W1OuBr6ZqyHvi3uty7bEFQyIEAS5Qj-wn0knEhW/s1800/image_2025-07-10_08-35-35.png

គួរបញ្ជាក់ផងដែរថា ជារឿយៗអ្នកគាំទ្រមិនថាក្នុងស្រុកនិងក្រៅស្រុកគឺបានចាញ់បោកជនបោកប្រាស់ទៅលើការទិញសំបុត្រប្រគំតន្រ្តី ហើយពេលនេះអ្នកគាំទ្រកម្ពុជាស្ទើរតែចាញ់បោកគេទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdCVT2fHUSbriLLdpiy4HJNDJMWDhjYCpz6KflDycDAROEcL0HRfXbKmTd2MPnXWjc2eDOIB9QynArbW5Q6_9qGEGVgmpMLtw2xxooCgkKZrI3CXdRbsBp0gaXQ_7GH33RIQ9_DqRNjHjRTbJXcG2pZvLVHCw_NOt7IaMnvgO92CXfALZGU3DHOTpPCGJZ/s2048/image_2025-07-10_08-35-47.png

កាលពីខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានរាយការណ៍ថាបុរសម្នាក់ត្រូវបានគេសង្ស័យថាបានព្យាយាមលក់សំបុត្រប្រគំតន្ត្រី Blackpink ក្លែងក្លាយនៅហាងកាហ្វេមួយក្នុងទីក្រុងសេអ៊ូល។ប៉ូលីសបានធ្វើការតាមដាននៅនឹងកន្លែង ហើយចាប់ខ្លួនបាននៅនឹងកន្លែង។ តាមការស៊ើបអង្កេតបានរកឃើញថា បុរសនោះ បានលក់សំបុត្រប្រគំតន្រ្តីក្លែងក្លាយប្រហែល ៥០០ សន្លឹក តាមរយៈការផ្លាស់ប្តូរសំបុត្រប្រើរួចដោយទទួលបានប្រាក់ប្រហែល ៨០លានវ៉ុន ប្រហែល ៥៨,០០០ ដុល្លារ៕

ភ័យស្ទើគ្រុន ត្រូវរង្វាន់ធំ តែច្រលំកាត់កំប៉ុងមើលមុន ខុសគោលការណ៍ក្រុមហ៊ុន

0

ករណីគួរឲ្យភ្ញាក់ផ្អើលបំផុត ប្ដីប្រពន្ធ1គូភ័យស្ទើគ្រុន ទិញប៊ូសស្រ្តង ត្រូវរង្វាន់ធំ តែបែជាច្រលំកាត់កំប៉ុងមើលមុនក្រុមហ៊ុនចុះមកពិនិត្យ ដោយមិនដឹងថាក្រុមហ៊ុនហាមដាច់ខាតមិនឲ្យកាត់កំប៉ុងបែបនេះឡើយ គឺខុសគោលការណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp0bBIm5bhpYhJA9vXhTQkgnH7DAHFGaiVKHgdbWRJwGqeT-S_rQzXfvlF9LY70TAq6J2t8Fspw92yVI6Z_e16JQJT573efEeOcGio_-l4vlMpCwFtAYY7GumtZoYbtOuVK9cxrmlIUOdahWNqZpSSFcTlRM6yntmv8kfmJOqaNxgGnUnOJ-mluX7e_rY0/s1280/IMG_1415.JPG
ប្ដីប្រពន្ធ1គូនេះ ប្ដីឈ្មោះ ណឹម សំណាង និងប្រពន្ធឈ្មោះ សយ ចេស្នា ធ្វើការរោងចក្រ ត្រូវរង្វាន់ប្រពន្ធល្អ 888$គុណ2 ស្មើទឹកប្រាក់ 1776$ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពួកគាត់ត្រេកអរខ្លាំងពេកក៏បានកាត់កំប៉ុងដើម្បីពិនិត្យមើលឲ្យច្បាស់ ធ្វើឲ្យអ្នកជិតខាងភ័យជំនួសខ្លាចខុសគោលការណ៍ក្រុមហ៊ុន គេមិនបើករង្វាន់ជូន។ ពួកគាត់ភ័យផង អរផង ខលមកក្រុមហ៊ុនដើម្បីសួរនាំ ទើបសប្បាយចិត្តវិញ គឺក្រុមហ៊ុនប៊ូសស្រ្តង អនុគ្រោះ និងចុះត្រួតពិនិត្យក្រវិលកំប៉ុងម្ដងទៀតដើម្បីបើករង្វាន់ជូន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDBP6gGRCrH4EKy7L_z8vZF_A-HyI3aWPGN7Llnik5zAohX3h2a71kCh8r44bPIiZoqDneE-WfgixjqUZNdWsguNbTri6NBngDvWPkri68caem6I2q4y7mq5mrbhxiyT49Z3mmq5Ds73KdZnxq_2pUjZDORkvkKLqgW0ucWpMyQ5uR2aqDeBC_-DdK-2iZ/s1280/IMG_1414.JPG

ប៊ូសស្រ្តង រង្វាន់ច្រើន ឆ្ងាញ់ជាងគេ!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG8455hy-9eDRkcQLplYdaHrPts30oyGoY8eL1huVxfHxBRnmYZOomJ22LETDQ7YLrvZYdrYnwgmTsbRIE7YSae6pyhMKYWBB4YjV3WivPPXMj8ML-DuiiGtxSVorevaapHJXOiTIQHzFpBGQWs_bk7m_smkfP1E4oUI6zxXrNwwLNeytG_8wxIzstlt54/s1280/IMG_1413.JPG

លាបពណ៌ទៀតហើយ! រដ្ឋាភិបាលថៃថានឹងលុបបំបាត់ឧក្រិដ្ឋ.កម្មឆ្លងដែននៅកម្ពុជាឱ្យអស់ក្រោយសមត្ថកិច្ចតាមចាប់ឧកញ៉ា កុក អាន

0

ប្រទេសថៃ ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា រដ្ឋាភិបាលថៃនឹងលុបបំបាត់ឧក្រិដ្ឋ.កម្មឆ្លងដែននៅកម្ពុជាឱ្យអស់ ក្រោយពីតុលាការថៃចេញដីកាឱ្យសមត្ថកិច្ច Cyber ចាប់ខ្លួនលោកឧកញ៉ា កុក អាន ហើយរដ្ឋាភិបាលថៃនៅតែបន្តអនុវត្តគោលនយោបាយកាត់ផ្តាច់អគ្គិសនី ទឹក អ៊ីនធើរណេត និងប្រេងឥន្ធនៈដើម្បីកម្ចា.ត់ឧក្រិដ្ឋ.កម្មឆ្លងដែន ព្រមទាំងប្រាប់ទៅប្រទេសនានាថា កម្ពុជា ជាទីតាំងឧក្រិដ្ឋ.កម្មឆ្លងដែនដ៏ធំលើពិភពលោកដើម្បីរួមគ្នាទប់ស្កាត់ ។

លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ បាននិយាយនៅថ្ងៃទី១០ ខែកក្កដា ថា រដ្ឋាភិបាលថៃបានទទួលរបាយការណ៍ពីមេបញ្ជាការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យាពីការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដោយចាប់ខ្លួនក្រុមឧក្រិដ្ឋកម្មឆ្លងដែន និងអ្នកនៅពីក្រោយខ្នងជាបន្តបន្ទាប់ ។ ថ្មីៗនេះ សមត្ថកិច្ច Cyber បានទទួលដីកាពីតុលាការឱ្យចាប់ខ្លួនលោកឧកញ៉ា កុក អាន សញ្ជាតិខ្មែរ ពីបទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន បោកប្រាស់ពលរដ្ឋថៃ និងជនបរទេសទូទាំងពិភពលោក ។

សមត្ថកិច្ចបានឆ្មក់ឆែកឆេរទីតាំង១៩កន្លែង នៅទីក្រុងបាងកក ខេត្តសមុទ្រប្រាកាន និងខេត្តឈុនបុរី បណ្តាញរបស់លោក កុក អាន ជាម្ចាស់ Crown Casina Resort អគារកម្ពស់២៥ជាន់, អគារ១៨ជាន់ និងអគារ Hiso ដោយចោទប្រកាន់ថា ជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំស្ថិតនៅទីក្រុងប៉ោយប៉ែត ទល់មុខស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។

សមត្ថកិច្ចគ្រប់ជាន់ថ្នាក់បានអនុវត្តគោលនយោបាយតាមការបញ្ជារបស់នាយករដ្ឋមន្ត្រីតាំងពី៣ខែមុន ឱ្យចាប់ខ្លួនក្រុមពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងអ្នកនៅពីក្រោយខ្នង ។ សមត្ថកិច្ចក៏ទទួលបានសេចក្តីរាយការណ៍នៅមានឧក្រិដ្ឋកម្មឆ្លងដែនជាច្រើនក្រុមទៀតដែលបោកប្រាស់ពលរដ្ឋតាមវិធីដដែលៗ និងការផ្ញើសារ SMS មកជនរងគ្រោះ ។ រដ្ឋាភិបាលនឹងអនុវត្តគោលនយោបាយបង្ក្រាបបទល្មើសបន្តទៀត ហើយរំពឹងថា នៅខែកក្កដា ឆ្នាំ២០២៥នេះ នឹងអាចបង្ក្រាបបទល្មើសកាន់តែច្រើន ។

រដ្ឋាភិបាលថៃនៅតែបន្តអនុវត្តគោលនយោបាយកាត់ផ្តាច់អគ្គិសនី ទឹក និងបណ្តាញអ៊ីនធើរណេតដើម្បីទប់ស្កាត់ក្រុមឧក្រិដ្ឋកម្មទាំងនេះ ហើយរដ្ឋាភិបាលនឹងប្រាប់ទៅប្រទេសទាំងអស់ថា កម្ពុជា ជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំលើពិភពលោកដើម្បីរួមគ្នាទប់ស្កាត់ ។ នេះបើតាមលោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃតែងតែព្យាយាមលាបពណ៌កម្ពុជាម្តងហើយម្តងទៀតថា កម្ពុជា ជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំលើពិភពលោក ប៉ុន្តែរដ្ឋាភិបាលថៃពុំដឹងថា ថៃជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែនទេ ។ ថៃ គឺជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញដ៏ធំ ដែលជនខិលខូចតែងតែបោកប្រាស់តារាសម្តែងចិនជាបន្តបន្ទាប់ឱ្យមកថៃ រួចបញ្ជូនទៅមីយ៉ាន់ម៉ា រហូតធ្វើឱ្យភ្ញៀវទេសចរចិនខ្លាចពុំហ៊ានមកលេងថៃ ។ រីឯថៃពង្រឹងបិទច្រកព្រំដែនជាមួយកម្ពុជា គឺជាវិធានការកុំឱ្យឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងចែកចាយគ្រឿងញៀនឆ្លងដែនពីថៃចូលមកកម្ពុជា ៕

អាមេរិកគំរា.មបូកពន្ធ10%បន្ថែម ចំពោះប្រទេសណាដែលហ៊ានចូលដៃចូលជើងជាមួយប្លុក BRICS

0

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមា.នពាក់ព័ន្ធនឹងអត្រាពន្ធថ្មីថា ប្រទេសណាដែលអនុវត្តគោលនយោបាយ ឬស្របតាមគោលការណ៍របស់ BRICS ដែលប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក នឹងត្រូវទទួលពន្ធបន្ថែម 10% ពីលើពន្ធដែលបានកំណត់រួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoKx-mNzTnu76CMhF8f8NF3zCHneHZYwnE3tP1FWKx_N0xwzTkNwRuUcrnK311bfjYPymv9zkhhOgU6aWEDovqgKidusNlJGF-UiO_e4vnj6XAAfLJRByGaDhNq-z_tLtJM5lnJHqfi9TbTGN1_kmgc7cCMxpcyTSB1xdfeeKjA02SC6VunorvB3UuQkkz/s1200/image_2025-07-10_09-26-16.png

យោងតាមសារព័តមាន BBC នាថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ ២០២៥ បានឲ្យដឹងថា លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ប្រទេសណាមួយដែលសម្របខ្លួនជាមួយនឹងគោលនយោបាយប្រឆាំងអាមេរិករបស់ BRICS នឹងត្រូវបានគិតពន្ធបន្ថែម 10% ។ វានឹងមិនមានការលើកលែងចំពោះគោលនយោបាយនេះដាច់ខាត” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Ah0riB3B5dJMJrbikOoYH5Sjjrziyrkwaa0-pwdx-sPmjqojw_09qVzqu_FyLsjMqM_xS05eByWiQLhvzqMinSIFTLVpIW67YZrYgh_25c_3wa_8dZwRO8NE2bhp3vTNMuSSh02t0nPEDLPxBD5T4FsnYGyBlsRYbLW8ykbJn1V1NhDnBkIy7nB-YVy2/s1280/photo_2025-07-08_15-59-19%20(2).jpg
គួរជម្រាបថា BRICS គឺជាប្លុកប្រទេសដែលមានស្ថាបនិកដូចជា ប្រទេសប្រេហ្ស៊ីល, ប្រទេសរុស្ស៊ី, ប្រទេសឥណ្ឌា, ប្រទេសចិន និងអាហ្រ្វិកខាងត្បូង រួមទាំងសមាជិកដទៃផ្សេងទៀតរួមមាន៖ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អារ៉ាប់រួម អេត្យូពី ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់ ដែលបានពួតដៃគ្នាបង្កើតជាវេទិកាសម្របសម្រួលនយោបាយ និងការទូតសម្រាប់បណ្ដាប្រទេសមកពីតំបន់លោកខាងត្បូង (Global South)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjduP4z7wNs8Wcl44pzI-2cs3GlnUfTpCG5qsrnLt0ytTHxBueCSVwS5Qt5Ir4hjU9OettexVzAMGxf7BtSljfMsqeVh8QFjYpFw6O-bCkUDzFlsOHEv3aJaiRdH4dBzcSonbJB5VWORQ8oi9KKCu3gKE6UQ-Q_LS4ukAK2ff9L3ykglS_GqN2xCVtecyo/s1280/photo_2025-07-08_15-59-19.jpg
លោក Trump បានរិះគន់អង្គការ BRICS ជាយូរយារមកហើយ ជាពិសេសទៅលើសមាជិកអង្គការរួមមាន ចិន រុស្ស៊ី និងឥណ្ឌា ដែលតែងព្យាយាមបង្កើតគោលនយោបាយប្រឆាំងនឹងសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi6hV-RxqxitldbClBy9RDaAQW6MmyKeiYg068lFj4SxKqt_AXlO3If80eNFfGoAnBevbA3Z4NU9o4WBbCzMDlwcsiiB8aBFoxdq2NgfESRlt5H9xjIoTpt5hbK6UA2NWnmjiP0-C0UpA_L4-p8Yhw5T1x80wCDUJK53jYMIWHYdXl3murzqAOflu-s_YZ/s1280/photo_2025-07-08_15-59-20.jpg
ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានដាក់កាលកំណត់ត្រឹមថ្ងៃទី 9 ខែកក្កដា សម្រាប់ប្រទេសនានាដែលបានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក និងបញ្ជាក់ថាពន្ធថ្មីដែលបានកំណត់នឹងចូលជាធរមានចាប់ពីថ្ងៃទី 1 ខែសីហា តទៅ។ លោក Trump បាននិយាយថាលោកនឹងដាក់លិខិតទៅកាន់ប្រទេសទាំងនោះ ហើយប្រាប់ពួកគេថាតើអត្រាពន្ធនឹងទៅជាយ៉ាងណា ប្រសិនបើកិច្ចព្រមព្រៀងរវាងប្រទេសពួកគេនិងអាមេរិកមិនត្រូវបានសម្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbx_9LK1F0jYMUJYrrERDb3rt6GhIiV6JKMjuZGPEmTa_05W2f1XuvRaBoLWedh94byTy5535bCiDPXu3JFvFxHPEf8jfrhwJg1QxjfKRhM72QyLVnWVTcdZjJ3Fq1-U2CXFUxVcsAH89nyvlduvIDaxzxA9CBiamSMpbJd5XIIKC5CTwKH17Y_uyMPbSQ/s1024/photo_2025-07-08_15-59-18.jpg

គួររំលឹកផងដែរថា ចាប់តាំងពីចូលកាន់តំណែងនៅដើមឆ្នាំនេះមក លោក Donald Trump បានប្រកាសពន្ធនាំចូលអាមេរិកជាបន្តបន្ទាប់លើទំនិញពីប្រទេសផ្សេងៗ ដោយលើកហេតុផលថា ពួកគេនឹងជំរុញការផលិតក្នុងស្រុក និងការពារការងារពលរដ្ឋរបស់អាមេរិក ៕

ហួសចិត្ត! ថៃចោ.ទថាកម្ពុជារួមគ្នាជាមួយក្រុម Hacker កូរ៉េខាងជើង ដើម្បីវា.យប្រហា.រតាមអនឡាញ

0

ថៃ៖ សារព័ត៌មាននៅក្នុងបណ្ដាញសង្គមថៃបានចោ.ទថា កម្ពុជាបានគប់គិតជាមួយក្រុមHecker (ហេគឃ័រ) នៅកូរ៉េខាងជើង ដើម្បីវា.យប្រ.ហារលើស្ថាប័នមួយចំនួននៅក្នុងប្រទេសថៃ ទាំងដែលជាក់ស្ដែង គឺក្រុមហេគឃ័ររបស់ថៃសោះ ជាអ្នកព្យាយាមរុកគួនប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែមិនបានសម្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4SA758uPdXKmu9wIZcZaOhJBm_TMRynfXizMiB9eN4dOxA-DHjwieozuP4TZNgOkv8KITBfM4NwTLllgdMz20ZZihply4qPTHeY4rYQSc-fjLFJvN3hWpQuegoCM9Zs3EWNc-8q28m4XQRM9e8D40wX1GSpWtAjQpuLHwEYzrcRPvPY0lA2dMpdeaMMv8/s750/photo_2025-07-09_10-30-28%20(2).jpg

ក្រោយពីមានការផ្សព្វផ្សាយបែបចោ.ទប្រកាន់មកលើកម្ពុជារបស់សារព័ត៌មានថៃថា កម្ពុជាមានទំនាក់ទំនងជាមួយក្រុមហេគឃ័ររបស់កូរ៉េខាងឃើងបែបនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ហៅកាត់ ក.ប.ទ បានចេញមកច្រានចោល និងធ្វើការបកស្រាយបញ្ជាក់យ៉ាងដូច្នេះថា៖ រាជរដ្ឋាភិបាលកម្ពុជា មិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា (ហេគឃ័រ) របស់កូរ៉េខាងជើង ដូចការចោ.តប្រកាន់នេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMvFNtu6SHQpPSdpoyVDgStTxITAtIPXRrfaCTyBfKfTaRKQoq8ObdHr8nYYR6Iz_ccPnX5RxRxUYO85mE5gdmLpZhhoxF1VDhq2PwGMlOfwZEuVsUCO24Wkd27X7pBylDOzQfjhHDwzaCXpyViWd6fNSFHO-m9LM9KYl8JIfYq9xLs1KD_MXg49bzMyhT/s896/photo_2025-07-09_10-30-28.jpg
ជាងនេះទៅទៀត ក្រសួងបានលើកឡើងថា៖ ក.ប.ទ យល់ឃើញថា ការចោ.ទប្រកាន់នេះជាចេតនាអាក្រ.ក់របស់ថៃ ដើម្បីបង្ខូចកេរ្តិ័ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។ ផ្ទុយទៅវិញ ក.ប.ទ សង្កេតឃើញថាក្រុមចោរបច្ចេវិទ្យាថៃ ដែលមានឈ្មោះថា BlackEye-Thai ទៅវិញទេ បានព្យាយាមវា.យប្រ.ហារសារប័រ (Cyber) មកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជាស្ទើតែទាំងអស់ក្នុងរយៈពេល២សប្ដាហិ៍ចុងក្រោយនេះ តែត្រូវទប់ស្កាត់ដោយប្រព័ន្ធសុវត្ថិភាព និងទទួលរងផលប៉ះពាល់តិចតួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9yaAmz-JiyZbEJSOPMwDAviv5RSExs_cYiaYKZ3tExZjTbV3Ssse06f0qIjCAoB7q6X-PMvqZODlRfDronO3uXNXZIKQ_rgv01bufKQpOuIDl8j-1amXZVrYVxFw3FOY51FFaz98_T2f3939zDr7CxX27riJ9K2EJnUD0MMwtS81_z7paAR6285C9AFmA/s990/photo_2025-07-09_10-30-29.jpg

គួរឲ្យដឹងផងដែរថា កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានច្រានចោលម្ដងរួចមកហើយ លើការចោទប្រកាន់របស់ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃ ដែលបានអះអាងថា កម្ពុជាគែជាសម្បុកនៃបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដ៏ធំបំផុតមួយរបស់ពិភពលោក និងថែមទាំងចោទប្រកាន់ថាមានបញ្ហានេះទំនាក់ទំនងនឹងក្រុមឥស្សរជន ឬអ្នកមានឥទ្ធិពលដែលកំពុងកាន់អំណាចនៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyo25sjaEoOcoSTm_DhKhtbpXuOvxTrYv7pEOluTqEQugDXWiFZKm5sH-rqa9WM9Rdsjlo5FWAn90XUB90NtoGNGVR_qJxkqG7VdjLggc9MZUMcCh3ffOwR0rsOyk3m9CbXD9IqIwZGs0yKiOvrA9glNgqZIgZxJjmm9Fb9RdtpvgqMm4WdIdb0OPLNb1c/s1280/photo_2025-07-09_10-30-30.jpg
ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍របស់កម្ពុជា ក៏បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការវាយប្រហារតាមអ៊ីនធឺណិតដែលផ្តោតលើគេហទំព័ររដ្ឋាភិបាល និងវេទិកាឌីជីថល ដោយអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីការពារប្រព័ន្ធរបស់ពួកគេ គណនីអ្នកប្រើប្រាស់ និងអ្នកផ្តល់សេវាអនឡាញ៕

សន្ទុះគាំទ្រខ្លាំងតារាស្រី TVB ក្នុងរឿង «តម្រុយមរណៈ« អរគុណអ្នកគាំទ្រកម្ពុជា

0

ខ្សែភាពយន្តហុងកុងរបស់ TVB មានចំណងជើងថា «តម្រុយមរណៈ » (Anonymous Signal) ដែលរួមបញ្ជូលនឹងបច្ចេកវិទ្យា AI កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងសូម្បីតែទៅទស្សនាការប្រគំតន្រ្តីអ្នកគាំទ្រម្នាក់ក៏នៅបន្តតាមដាន។ ឃើញសន្ទុះគាំទ្រខ្លាំងក្នុងប្រទេសកម្ពុជាតួរងស្រី ក្នុងរឿងនេះចេញមកបង្ហោះអរគុណអ្នកគាំទ្រកម្ពុជាតែម្តងខណៈតួរងប្រុសវិញអ្នកគាំទ្របង្ហាញថាលោកមានចរិតរួសរាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrkg4EbcfEmpun8y7opBbyROERq0C9n5i-6ia6e641tC38-GxQxQnj_C71yHzCQQyaFuqxvWyBtpfkOMMMReMQs9XRzO-vR2jLsVj9rxviobv7vf5Kdzy_mNcTN-SdHIy_WRPJ04ZhKiUJG6PsR3DQpCfBExEZekIMyp2DNiyvtSYCH5TPD3bbS7ZU3yH0/s1920/image_2025-07-08_16-02-28.png
តារាសម្តែង Tiffany Lau សម្តែងជា ចាលី បានបង្ហោះរូបភាពជាមួយនឹងតារាសម្តែង Owen Cheung ជាតួអង្គ ជុងឡាង កាលពីយប់ថ្ងៃទី៧ កក្កដា ថា «សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រ និងអ្នកគាំទ្រដ៏អស្ចារ្យទាំងអស់នៅក្នុងប្រទេសកម្ពុជា! ពួកយើងពិតជារំភើបណាស់ដែលបានទទួលដំណឹងថា «តម្រុយមរណៈ» ត្រូវបានចាក់ផ្សាយជូនអ្នកទាំងអស់គ្នា! នាងបានឃើញ tags និងឃ្លីបដែលអ្នកគាំទ្រ បានបង្ហោះនៅលើបណ្តាញសង្គម ហើយនាងមានភាពកក់ក្តៅក្នុងចិត្ត អរគុណសម្រាប់ការស្រលាញ់ និងគាំទ្រដ៏ច្រើនដល់ពួកយើង! យើងរីករាយណាស់ដែលអ្នករីករាយនឹងរឿងភាគនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrj7D8VhzO80klZRwRYn1BgNIUdV7QWbNLVRWHNgKExRFPwi04MwO8I5McORAXlWBkmnbq1iuaE9ltNS1LMNyyTYdoS1o9vvzYZDL3M83py2qNWv_iJ_9Z_-NQX1TYJ9goibwcBFbgFKrYCy1_6Ji11mItlSie37taIdyK9y72spBDMlc8GboHh6-M3FrM/s1800/image_2025-07-08_16-02-37.png

សម្រាប់តារាសម្តែង Owen Cheung ជាតួអង្គ ជុងឡាង វិញត្រូវបានអ្នកគាំទ្រសរសើរថាមានចរិតរួសរាយជាមួយអ្នកគាំទ្រដោយលោកបានចែករំលែកបន្តពីការបង្ហោះរបស់អ្នកគាំទ្រនៅលើ Story IG របស់លោកផងដែរ។
រឿង «តម្រុយមរណៈ » (Anonymous Signal) បានចាប់ផ្តើមចាក់ផ្សាយនៅលើឆាណែលយូធូប TVB Cambodia Drama កាលពីថ្ងៃទី២៨ មិថុនា ចំនួនពីរភាគជារៀងរាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU61m8-KX-BUBWUicLeDD7_kX39Ac-xUuXb5Woipmil0DKfOG8ofpgfVgvMQHOQiE67l-qkKEJOckgx-_7dDcpd6SuVfujPgRZnHOh0oUsImfeVujMcOrZJkCZHc6xfyvXeAv1uxbPCCi7apQkzf_NhqU5NpdAjrOma7yaWDHudKxZDwLnfG__7ETKaq0d/s1440/image_2025-07-08_16-02-36.png

រឿងនេះមានសរុបចំនួន៣០ភាគ ដែលមានឈុតឆាកអាថ៌កំបាំងវាយតប់ ស៊ើបអង្កើត ធ្វើឱ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង៕

អាជ្ញាធរថៃឆ្មក់តេស្តសារធាតុញៀ.នលើមន្រ្តីរាជការ២០០នាក់លេងៗ ជាប់១៦៧នាក់មែនទែន

0

ខេត្តនគររាជសីមា៖ ថ្នាក់ដឹកនាំមូលដ្ឋាន មន្រ្តីរាជការ សិស្សសាលា ព្រះសង្ឃ និងពលរដ្ឋចំនួន ១៦៧នាក់ ក្នុងចំណោម ២០០នាក់ នៅស្រុកកូរ៉ាត់ ខេត្តនគររាជសីមា ត្រូវបានគេពិនិត្យឃើញមានផ្ទុកសារធាតុញៀ.ន ក្រោយសមត្ថកិច្ចឆ្មក់តេស្តសារធាតុញៀ.នខុសច្បាប់ដោយមិនប្រាប់ដំណឹងជាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFWZl09o8NqbjPG_-B1O1ytDiZFyq09onjV5DcZyIiAmXS7XCTuebPpIgwFMt6VzBf-4ViO_XjN2D2URzJFZ4R-BiZTt0r4qrDYntfRXNwa0VeeHbLD5fddkSstqZukSr8RypRxjVPNzcnmqYBs6fIT3UDrms76Pjpbk9jifiIsu_6ZpiJPUzAI-skYlgZ/s1280/photo_2025-07-09_14-07-33%20(2).jpg

យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី៨ ខែកក្កដា បានឲ្យដឹងថា៖ អាជ្ញាធរបានចុះទៅធ្វើតេស្ដពិនិត្យធាតុញៀនដោយមិនប្រាប់ដំណឹងជាមុន ទៅលើមនុស្សប្រមាណ ២០០នាក់ នៅសាលាខេត្តកាលពីថ្ងៃអង្គារ បន្ទាប់មកមនុស្សចំនួន ១៦៧នាក់ក្នុងចំណោមនោះ រួមទាំងថ្នាក់ដឹកនាំមូលដ្ឋាន និងព្រះសង្ឃមួយអង្គផងដែរ ទទួលបានលទ្ធផលវិជ្ជមាន បញ្ជាក់ថាមានផ្ទុកនូវសារធាតុញៀន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihWGtnM8tfpTpIiACLyGkP_D1s6dOnYvyu8FdiFt6s4GjfFOPP3Y9xJApELQvCKRCUio7FPElAnEzet-H3sDq4apggjDftJxe3lQq3FzD_18GsMFEaKnS-X4uEU3kx8-yBMHssecSd6cmPFWlYcsQIA8_Pea4klEggK4VwBw2jyxcrk7kBg25-8iT28PBX/s790/photo_2025-07-09_14-07-33.jpg
អភិបាលខេត្ត Chaiwat Chuenkosum បានបញ្ជាឲ្យក្រុមការងារចុះពិនិត្យទឹកនោមកាលពីថ្ងៃអង្គារ ទៅលើបុគ្គលិករដ្ឋាភិបាលអចិន្ត្រៃយ៍ និងបណ្តោះអាសន្ន រួមទាំងបុគ្គលិកជាប់កិច្ចសន្យារបស់ទីភ្នាក់ងាររដ្ឋទាំងអស់ដែលមានមូលដ្ឋាននៅសាលាខេត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik2UD86MqCjsbT_IUOctpf3ihZFg4VRrZ1FH5QsdlgLPItK28W6Ovct4jGXYILwZD8M7quvQKLfWwBxh-vEHP0oqL_ZeGJGFta0gJISvP6GrPKLGjTs14er5Tj9UKzr3alKjZ4kN0R1h5m5y_tOvTSjHturwuCT0r0c-tJvLHda6rwSBm5YJiir_jJbCZ0/s640/photo_2025-07-09_14-07-34%20(2).jpg

គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ “White Korat: Clean Your Own House” ក្នុងគោលបំណងបង្កើតតំបន់សុវត្ថិភាព និងដោះស្រាយបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJBm4HkPO-DiNRy3nemoM_PevDBRxY8cZZAcvaz82uh8-fkLukowcPbVGtl677bYDvR_zPuZtpjBsj-q01jqRWvoJo0SttAruM2wr6SvKHCkMvHjCLGC7ouQQ0eDmJETwfDfSmJ9afoxQpD940OwVUM_pNUH9HSgQQo0KAhQS4UazncO9lIHWU2T_Tyv5U/s750/image_2025-07-10_11-29-52.png
ការសាកល្បងនេះត្រូវបានធ្វើឡើងនៅក្នុងសាលសន្និសីទ Prem Tinsulanonda នៅជាន់ទីពីរនៃអគាររដ្ឋាភិបាលក្នុងខេត្តនគររាជសីមា។ មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិករដ្ឋាភិបាលប្រមាណ ២០០នាក់ ត្រូវតម្រូវឲ្យធ្វើតេស្តដោយមិនមានការប្រាប់ជាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOpqvdRmUXAQYwfI79aalW-0tapCErE48uTPN41Yj-ZSwIHJZlM0tRZCcpNtReXbG9-V657h1jd92gFNyq74uIfzVSYRSQz_YgLIbmZ_DWSXyMcBQL6645yQYx3Cjca9OtOi9hnT0g5VTsxX7uaBuW7A-y7PXw0TXP9ymS64E-o-gBeQdCviaGc-uvgrUl/s640/photo_2025-07-09_14-07-34.jpg

គួរឲ្យដឹងថា កាលពីខែមុន មនុស្សសរុបចំនួនចំនួន 34,022 នាក់ត្រូវបានធ្វើតេស្តសារធាតុញៀនខុសច្បាប់ ដោយមិនប្រាប់ជាមុនដូចគ្នានៅទូទាំង 32 ស្រុក។ ក្នុងនោះមានមន្ត្រីរាជការ និងបុគ្គលិករដ្ឋាភិបាលផ្សេងទៀត អ្នកស្ម័គ្រចិត្ត ថ្នាក់ដឹកនាំមូលដ្ឋាន ព្រះសង្ឃ សិស្សសាលា និងសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8NXFAuDrxjqTApPH1HC6AXW4E4qhrP6LNCm_Nv9k8uNdLpUYyuv3MC7FlnMJ6O_S-h2_oPmrRcB-YYLi7ON9EWqzByIE4pVGh1SSa_9FFIwr57fROfSZO4b-RRHN8Rkho_oGoYTedckjRgtRtKF9pYoZaKC7OW5lYTnI13ojeOy4yNu8FsUDNXnFuTxZy/s2000/image_2025-07-10_11-29-52%20(2).png

ជាលទ្ធផល មនុស្សសរុបចំនួន ១៦៧នាក់ បានធ្វើតេស្តវិជ្ជមានចំពោះការប្រើប្រាស់គ្រឿ.ងញៀ.នខុសច្បាប់ ក្នុងនោះមានអ្នកស្ម័គ្រចិត្ត២នាក់ មេភូមិ២នាក់ ជំនួយការមេភូមិ៥នាក់ ព្រះសង្ឃ១អង្គ សមាជិកសាធារណៈ១៤៧នាក់ និង១០នាក់ផ្សេងទៀត៕

Liu Yuning ទទួលបានតម្លៃខ្លួនតិចជាង Li Yitong នៅក្នុងរឿង «A Dream within a Dream »

0

ចាក់ផ្សាយតាំងពីថ្ងៃទី ២៦ ខែមិថុនា «A Dream within a Dream » បានទាក់ទាញការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ដោយសារខ្លឹមសារដ៏ទាក់ទាញ និងការរួមផ្សំគ្នាយ៉ាងចុះសម្រុងគ្នារបស់ Liu Yuning និង Li Yitong ។ ទោះបីជាការសម្តែងរបស់ Li Yitong ត្រូវបានចាត់ទុកថាខ្សោយជាងដៃគូសម្តែងក៏ដោយ ប៉ុន្តែ Li Yitong នៅតែទទួលបានតម្លៃខ្លួនខ្ពស់ជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt8yudFrc1KRReEtqTpNqGs1u0zWhw-HyIPjhuLlSqvMpTJ12lp3L45aNaCFSaGM-OxsIVPeFphoasrICtEtp5UTO8kjDE1JpdUaNHWqXaREU-Y2sUFzSeTMQjXPLCjqsejyQOZtci9znGwTA17ZVgUgEH0zBu3rwLT4BdPhs7b0Q3Zqr6hfihI-IM9TbT/s2048/image_2025-07-03_11-38-50.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sohu តារាស្រី Li Yitong បានតម្លៃខ្លួនចំនួន ៥០០,០០០យ័នប្រមាណជិត៧ម៉ឺនដុល្លារក្នុងមួយភាគ។ សរុបមកសម្រាប់ ៤០ ភាគ នាងរកបាន ២០លានយ័នប្រមាណជាង២.៧លានដុល្លារ។ ទន្ទឹមនឹងនោះ Liu Yuning ទទួលបានតែ ១៥ លានយ័នប្រមាណជាង២លានដុល្លារប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ws3dbX1XxqP-cfXIgKFwOnpbz9CP12N8K5ACdG5FXqHTmnsX4Cd2GsyqE5mUbzUalxCP_GXJYreRE0C9mSQDPv_E8ycSM7UGGlqcpYkmdZJese_Cx3oeC0fZCx-a7058HlNAIX83aIHcay10RrhnEO0D6WUYd2OWt4wxIzcZ4-1-GVWQT9kz7ITdqd2f/s1787/image_2025-07-03_11-38-52.png

ក្នុងឆ្នាំ ២០១៦ Li Yitong បានចាប់ផ្តើមអាជីពសម្តែងរបស់នាងជាផ្លូវការ។ នៅពេលនោះ តម្លៃខ្លួនរបស់នាងត្រូវបានបង្ហាញថាមានប្រហែល ៥០,០០០យ័នជិត៧០០០ដុល្លារប៉ុណ្ណោះក្នុង១ភាគ។ ច្រើនឆ្នាំមកនេះ តម្លៃខ្លួនរបស់តារាស្រីរូបនេះបានកើនឡើង១០ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkq5uwTHcw9ialKieLKI3O_I9dhRGFmivf200DMF1iwyU0CyS1dObuoLV1v57lTuhi8kD9De_3l3I15-ddl-WMgJxGUq0UW3sUjkrj_4Tfq21cJwQFR4iY9r8OiujlqMwMGBFO2nja1rZX606QJDU4qxdki96NK_a9SGh5nZw3GNthcBRw0lIRvAFWn1Sc/s1365/image_2025-07-09_11-34-47.png

ទោះជាយ៉ាងណាក៏ដោយ ការសម្តែងរបស់ Li Yitong ក្នុងរឿង “«A Dream within a Dream » ត្រូវបានរិះគន់ថាអន់ជាង Liu Yuning ។ ថ្វីដ្បិតតែនាងសម្តែង ជាមួយនឹងតួនាទីបែបកំប្លែងក៏ដោយ ក៏តារាស្រីរូបនេះមិនមានឈុតឆាកផ្ទុះ ឬសម្ដែងគួរឱ្យចាប់អារម្មណ៍ច្រើននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju4sAPmAWWRLTfnFXJ9HRDkHtLc2sNiL_3Kw82jZNqrQ_4gLr2fU2B9TV_7ITO635_CFvJUzQJKZH1YoK7e0ZLz57gAQjTG3FHg_j3tqEvtzgXjomYke-1KEbiK0DwXp3twaIdn4HBtJixSiM_WKD74t9N3m3jbgmqZxKBnWqnmFcorCJhnLuqrbuZ6SDu/s1280/image_2025-07-09_11-56-25.png

ចំណែកលោក Liu Yuning វិញលោកធ្លាប់ទទួលបានត្រឹមតែ១២លានយ័ន សម្រាប់ការសម្ដែងជាតួ Wei Shao ក្នុងរឿង «The Prisoner of Beauty» ។ ថ្វីដ្បិតតែតម្លៃខ្លួនរបស់តារាប្រុសរូបនេះតិចជាង បើធៀបនឹងដៃគូសម្តែងរបស់លោក ប៉ុន្តែគេសង្កេតឃើញថា តារាប្រុសរូបនេះ កាន់តែឡើងប្រាក់ខែជាបណ្តើរៗ ដោយសារការវិវត្តន៍ច្បាស់លាស់របស់លោកក្នុងការសម្តែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkq5uwTHcw9ialKieLKI3O_I9dhRGFmivf200DMF1iwyU0CyS1dObuoLV1v57lTuhi8kD9De_3l3I15-ddl-WMgJxGUq0UW3sUjkrj_4Tfq21cJwQFR4iY9r8OiujlqMwMGBFO2nja1rZX606QJDU4qxdki96NK_a9SGh5nZw3GNthcBRw0lIRvAFWn1Sc/s1365/image_2025-07-09_11-34-47.png
ថ្មីៗនេះ «A Dream within a Dream » បានប្រកាសពិន្ទុ Douban នៃ ៧.០ ជាមួយនឹងការបោះឆ្នោតជាង ៣០,០០០ ។ ខ្សែភាពយន្តនេះក៏បានឈានដល់ចំណុចកំដៅ ៩,៥០០ នៅលើវេទិកា iQIYI ។ ចំនួននៃការមើលរបស់ Van Hop ឈានដល់ ៣៨.២ លានដង ស្មើនឹង ១៨% នៃចំណែកទីផ្សារភាពយន្តអនឡាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNGnrjQfcNv5dUYVD0bWXeqxx8RaoKzEc6w6TRZEkGnppBEsU8Ibqn-VVUdIBnPmajCVlV6QV_Krb1kBRL_k9XWK1OWT8oSp-iTLNi0yGALZXA0b5IflJ07TMEWndIbYnsA0dbPf3eDhTz4ucFGTrW4GIwK2W3pGG0oVE36cqz8E2saZ6r5SjJuR635b5P/s800/image_2025-07-09_11-34-49.png

ជោគជ័យដែលមិននឹកស្មានដល់នៃ «A Dream within a Dream » បានជះឥទ្ធិពលជាវិជ្ជមានដល់អាជីពរបស់ Li Yitong និង Liu Yuning ។
ទោះបីជាវាចាក់ផ្សាយក្នុងពេលដំណាលគ្នានឹងរឿង «In the Name of Blossom» ក៏ដោយ ក៏ភាពយន្តនេះត្រូវបានចាត់ទុកថាមានខ្លឹមសារ គុណភាព និងសមិទ្ធិផលល្អជាង។ គេរំពឹងថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្សែភាពយន្តនេះនឹងមានព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍ និងគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតដែលនឹងធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល៕