តូក្យូ៖ ក្រុមហ៊ុនផលិតបង្គន់ដ៏ល្បី ឈ្មោះ TOTO នៃប្រទេសជប៉ុន បានបើកដំណើរការសេវាកម្មថ្មីមួយ កាលពីខែសីហា​ ថ្មីៗនេះ ដែលជំនួសឲ្យការឈររង់ជាយូរៗ ទម្រាំបានចូលបន្ទប់ទឹក គឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចស្កែន QR code តាមទូរស័ព្ទដៃ ដើម្បីស្វែងរកទីតាំងបន្ទប់ទឹកសាធារណៈ និងងាចពិនិត្យមើលថាតើមានមនុស្សចូលច្រើនឬអត់ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT4_0AYxqqKuqTfhudBQmvnC2O7maYIdKmB69-TgeizXfxDvEHkSOxz6KQMYOp8_axw3vWYsQfiZZRLcZvqNygPqAvrKuAp4g0d-8BWd46V9fgtBoC7S5If58bWarKL4QJ7AGf5ii7YFm3YDFLWhVzpNp0Ud-U8LWnon3MUF6qsRQYuA9ijBBxsYRX1Pev/s1200/image_2025-09-01_11-46-31.png
ជប៉ុនក៏ដូចជាប្រទេសផ្សេងៗជាច្រើនទៀតដែរ ដែលមានបញ្ហាតម្រង់ជួរនៅខាងក្រៅបន្ទប់ទឹកសាធារណៈ ដើម្បីបានប្រើប្រាស់បង្គន់ ជាពិសេសសម្រាប់ស្ត្រី នៅតាមស្ថានីយរថភ្លើង និងកន្លែងសាធារណៈជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-fEHC5MYzHy9tgERlJ287TD5-NSQSyNSD7aValffgV3aXIRW9u1hoPjaP6WF5al6XglkQYQLafjP1S10qh7ucu4eUqzu8-NVjuX_cgn-c1UinTcD22xaAYBITVxRRsdkvGFLcqmXqD9zvKDSFnRl-sytTyXAlZJDWudo1UtrLNARTlP4QIaHA0WOcWAL8/s1240/image_2025-09-01_11-46-32%20(4).png
បន្ថែមលើនេះ សេវាកម្មថ្មីៗរបស់ក្រុមហ៊ុន TOTO ដែលល្បីដោយសារមានបង្គន់បាញ់ទឹកស្វ័យប្រវិត្ត និងមានតន្ត្រីកំដរអារម្មណ៍នៅក្នុងបង្គន់ ដែលអាចភ្ជាប់ទៅនឹងប្រព័ន្ធគ្រប់គ្រងបង្គន់តាមអ៊ីនធឺណិត។ ប្រព័ន្ធនេះអាចជូនដំណឹងស្វ័យប្រវត្តិទៅកាន់បុគ្គលិកថែទាំ នៅពេលបង្គន់មានភាពកខ្វក់ ឬត្រូវបានប្រើប្រាស់យូរពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNpZfjLesjYJrSxx00IIsgdiLuRfF_PytGfTVqkrCpRjVqVJE8zKw_Ka_q03G_N_-1Dptwajlf5zWZm13talxZgCzD_TFxRi7edW_xjO6T2qFPrBl_uui4R6aBK5zo4KxPyiLE9r4WTmCf6ljI8p6Q8lI1uyDSB6hhEyzW5EwBqq0HBjZe8NqiGIvc-7vL/s640/image_2025-09-01_11-46-33.png

លោក Tasuku Miyazaki អ្នកនាំពាក្យក្រុមហ៊ុន TOTO បានប្រាប់សារព័ត៌មាន AFP ថា ក្នុងបង្គន់ក៏មានដាក់ QR code ផងដែរ ដែលអាចអោយអ្នកប្រើប្រាស់រាយការណ៍បញ្ហាដូចជា មិនអាចប្រើទឹកបាន ឬឧបករណ៍ខូច។ពិសេសជាងនេះ សេវាកម្មនេះមានបកប្រែជាភាសាជាច្រើន រួមទាំង អង់គ្លេស ចិន និងកូរ៉េផងដែរ ដើម្បីងាយស្រួលសម្រាប់ភ្ញៀវទេសអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdwEmNpqaYF0qyVWVQBU_hUPrfuyjrMQAN9UeZ-yW6HrAecgx0bBmjsQC9OSUCypolDArR0H6Nx1lqItsVgG6dJiob7wPlMf53jAAJ73UZ3LHXHYwRO3SPHYWOy4qtMj_qhseMVKVZgeURv7aJFQXk8AumUp1Om0ePVff0d-5uPuTeo0E4RQrJCaM3_S8x/s840/image_2025-09-01_11-46-29.png

យ៉ាងណាមិញ នៅសិង្ហបុរី និងចិន ក៏មានកម្មវិធីឆ្លាតវៃសម្រាប់ស្វែងរកបន្ទប់ទឹកផងដែរ តែភាគច្រើនការរាយការណ៍ពីអ្នកប្រើប្រាស់ មិនមានទិន្នន័យជាក់លាក់ ដូចជាប្រព័ន្ធថ្មីរបស់ជប៉ុនទេ។ ខណៈនៅអាមេរិក និងអឺរ៉ុប ក៏មានកម្មវិធី toilet locator apps ដែរ ប៉ុន្តែមិនទាន់អាចបង្ហាញភាពមមាញឹកជាក់ស្តែងឡើយ។ នេះបានធ្វើឱ្យប្រទេសជប៉ុនក្លាយជាប្រទេសដំបូងដែលអនុវត្តសេវាកម្មបង្គន់ឆ្លាតវៃជាផ្លូវការ និងទូលំទូលាយជាងគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisKFxYC0pjUlZMwmndy0bXGO-TIrOTr9-yV8rYjbcieFGBAuEA-BWfZZ0ewjNEIJF92ZiWBQXk8NKeik0j_9IKX-81yOQMEQq0bMsPjABzX54MlifKDr7_HxsBoxS7p93uZm6LCFPifp-rDKjrdm1X0OOpfVQoopbljBRICpAPmu2CQtHnisZB6WzZdmHP/s1024/image_2025-09-01_11-46-30%20(2).png
ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនក៏កំពុងពិចារណាដោះស្រាយបញ្ហាជួរវែងៗសម្រាប់ស្ត្រីផងដែរ ដោយក្រសួងដឹកជញ្ជូនកំពុងស្នើសុំថវិកាបន្ថែមសម្រាប់ឆ្នាំហិរញ្ញវត្ថុក្រោយ ដើម្បីដំឡើងអេក្រង់ឌីជីថល និងជញ្ជាំងបង្គន់ចល័ត ដែលអាចបន្ថែមចំនួនបង្គន់សម្រាប់ស្ត្រី តាមការរាយការណ៍របស់សារព័ត៌មានក្នុងស្រុក៕