រាជធានីភ្នំពេញ៖ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងតាមដានស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ដោយជំរុញឲ្យភាគីទាំងពីរបញ្ជៀសការប្រើប្រាស់កម្លាំងយោធាដាក់គ្នា ដើម្បីដោះស្រាយវិវាទតាមយន្តការព្រំដែនតាមច្បាប់ដែលមានស្រាប់។ នេះបើតាមការឲ្យដឹងរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjakktDjWbh6I1h1_f7U8p-7cb_VS5g3lj31_HJc28U67I12DTo_43rudJLl8rCenfAolAhrfdvpoTd-aIBnlZooiYP4LYA0T7ez02PU2BAU4x1X3BUVxW93nOOB8I5gUTOeIKB_DRcSMsF9jRmKTAjtQF_dpouKPKS_sEHIR3_NXwIoVqnzpArBIyBOLn/s801/photo_2025-09-02_08-33-33%20(2).jpg
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ នៅក្នុងជំនួបរវាងសម្ដេច និងឯកឧត្តមអគ្គ António Guterres លេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បញ្ហាទំនាស់ព្រំដែនរវាងកម្ពុជានិងថៃ។ ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញអោយស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz2WJWE-FWoh6eLP_61zs-ieQ66zWiOLQap-Wlg3n89T7yp3ZwJmjba0eQhuSD35b-O-rfqvIMpSQXBR4Dqw0EieRZ8Jbdh5ZFOEQvBi8yHNP88hYVr0sC9vGxLU-0wO-5YBr6QMh_-D-SVXx1R-_9lGRAASslhurTyRlMIV1nR8U-x5WN1TK6CIx3ODlN/s1280/photo_2025-09-02_08-33-32.jpg

ជាមួយគ្នានេះ ឯកឧត្តមក៏បានទទួលយកសំណើ ក្នុងការជំរុញអោយភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-odQEauHkv0yhY5BudOO212qRCsZ2ytDrrJgJEGd8zEk5ALrlQjlK7NwTsC9tTBVYTyETmkzOdvsICNEtZtn_mQ7xcq6wKtChCGTNlYIQHCLPf-z8bFumchbXIJxRPQiZfAPZ7eYcavmq05Ppova1JzsUjanljJfxktIFDLlU0ltwHWXi1kZ89gJtxd-u/s1200/photo_2025-09-02_08-33-33.jpg
ឯកឧត្តម António បានអំពាវនាវឲ្យភាគីទាំងពីរដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWMLw97wRBhCUPby40UAmgE5L_RvpsTQZQB8NhanctIonnfmqBwfQ-6Zg-Vj-EUxwTEwUjUVK7mn2kiC_ikLivUhvF7p7IYzdlEmb17WFklwojE376a68142sNfpkovmaWOIHjsVJkgJQaYpjL2ayIv1V-Tjyz5aw2zjPQJ5rA5Pa2dMN0tGOJvd4AXrfo/s1280/photo_2025-09-02_08-33-32%20(2).jpg

គួរជម្រាបថា ជំនួបពិភាក្សាការងាររវាង ឯកឧត្តម António និង សម្ដេចធិបតី ត្រូវបានធ្វើឡើងនៅឯទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន នាឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ៕