Home ព័ត៌មានអន្តរជាតិ Cecilia Cheung រួចផុតពីគ្រោះថ្នាក់ហេតុការណ៍ផ្ទុះកង់ឡាន

Cecilia Cheung រួចផុតពីគ្រោះថ្នាក់ហេតុការណ៍ផ្ទុះកង់ឡាន

91
0

ថ្មីៗនេះតារាសម្តែងស្រី Cecilia Cheung បានចែករំលែកអំពីបទពិសោធន៍ដ៏គ្រោះថ្នាក់មួយ នៅពេលដែលរថយន្តរបស់នាងស្រាប់តែផ្ទុះកង់នៅលើផ្លូវហាយវេ។ Cecilia បាននិយាយថានាងបានបើកបរចេញទៅមើលកុននៅយប់មុន។ នៅតាមផ្លូវនាងបានកត់សម្គាល់ឃើញមានអ្វីមិនធម្មតាអំពីឡានប៉ុន្តែដោយសារតែវានៅតែអាចគ្រប់គ្រងបាននៅពេលនោះ នាងគិតថានឹងឱ្យគេពិនិត្យឡាននៅពេលក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghFrMKyFn4xGdCVQDyyYx-AuZhlc3wrWTK1Reaf3BGcYtL_L0hvRbQLHeQMET_mMWZdoa1IytetHH3VzChTX-6xcD1bC65i9AdulvGqF1T3aucdPTQk1hz1kv9bDs1Mnkd5vUHSZ9VNT-l99EBmBS5BOit9HsYlN2ZiY1i2k5Kbg_rvufJXt92_3eJUIE/s1699/image_2026-07-10_11-16-32.png
បន្ទាប់ពីមើលកុនរួច Cecilia បានបន្តបើកបរត្រឡប់ទៅផ្ទះវិញ។ ពេលកំពុងបើកបរលើផ្លូវហាយវេ នាងបានកត់សម្គាល់ឃើញថាឡានកាន់តែមិនប្រក្រតី ហើយមានអ្វីមួយខុសធម្មតា។ ពេលដឹងពីស្ថានភាពអាសន្ន Cecilia បានបន្ថយល្បឿនភ្លាមៗ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ដល់ឡានផ្សេងទៀតដែលនៅពីក្រោយនាង នាងបានបើករថយន្តរបស់នាងដោយស្ងប់ស្ងាត់ពីគន្លងផ្លូវលឿនទៅគន្លងផ្លូវបន្ទាន់ រួចក៏ឈប់នៅកន្លែងសុវត្ថិភាពមួយនៅម្ខាងផ្លូវ ហើយបានហៅជំនួយតាមដងផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2vNXkM_7OrSCoGMK8RJyELUkm1wqK3amUH3S4xJhIilSg0ijAuuWgW-WQ5fM2fdOXoAlo_v3hC2tfgB0lZKvJ5UTGiCI7ZN7MkSuv2KCKwSxlfUqPWmEb0Ezyq2DPyCnLzsK375HA_EGw3G2Hih1Mnl9sk4tQGaeTMoN0iPpwi7ka7XU2rq0Soj8k9ss/s1281/image_2026-07-10_11-16-34%20(2).png

ក្រោយហេតុការណ៍នេះ Cecilia នៅតែមានការតក់ស្លុត។ នាងបានចែករំលែកថា «រថយន្តសង្គ្រោះបន្ទាន់បានមកដល់យ៉ាងលឿន។ ជាធម្មតា ខ្ញុំតែងតែពិនិត្យកង់ឡានមុនពេលបើកបរ ប៉ុន្តែលើកនេះខ្ញុំប្រញាប់ទៅផ្ទះមើលកូនៗរបស់ខ្ញុំ ទើបខ្ញុំភ្លេចពិនិត្យ។ ជាសំណាងល្អ គ្រប់គ្នាមានសុវត្ថិភាពនៅទីបំផុត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkbqEHRgO-fWAnAH1acDU7Sjg1yfD20fz4ThuJ97rdifPU-s843jI4Bgia3oLvtG6tFxxy8bJviHMWq8uxmC5gIC0J28Pc0PHg0xZUweSGA2bF67NQsUzbZuv9zHK9-nEp-bofhBNHvvmmSPWNFCv-5KQ4XxPkQMQ2kyvJEmGQwCbbfzOJldnLMjEfN_k/s1570/image_2026-07-10_11-16-36.png

បន្ទាប់ពីបានស្តាប់រឿងនេះ អ្នកគាំទ្រជាច្រើនបាននិយាយថា ពួកគេក៏មានអារម្មណ៍ព្រឺសម្បុរ ដោយបន្សល់ទុកមតិយោបល់ឱ្យតារាសម្តែងរូបនេះយកចិត្តទុកដាក់ចំពោះសុវត្ថិភាពពេលបើកបរ។ អ្នកផ្សេងទៀតបានសម្តែងការអាណិតអាសូរ ដោយអះអាងថា Cecilia Cheung ក្នុងនាមជាម្តាយដែលចង់ត្រឡប់ទៅរកកូនៗរបស់នាងវិញ បានមើលរំលងដោយអចេតនាក្នុងការពិនិត្យមើលឡានមុនពេលចេញដំណើរ។ ជាសំណាងល្អ ហេតុការណ៍នេះមិនបានបង្កផលវិបាកធ្ងន់ធ្ងរនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgS9ZJwUcHX2jc808LqAvlrgk6eCckH7aqXNXc4s1l8Y_TANxkccccanYOTt1IA_9eNPtuwgVhikaxRyYM2IBvmw5n8hfmvrw9Hre2-fn0f7nJYAvTjot_pYL4i859EwNUV3DO-lLv80cKJI3Kl0knQI1BZzzzbkBPOaXcO7v3qvInono5XKJK-RRuyXg/s1261/image_2026-07-10_11-16-35%20(2).png

បច្ចុប្បន្ន Cecilia Cheung គឺជាម្តាយទោល ដោយចិញ្ចឹមកូនប្រុសបីនាក់តែម្នាក់ឯង។ ថ្មីៗនេះ នាងបានចែករំលែករូបភាពជីវិតប្រចាំថ្ងៃរបស់នាងជាញឹកញាប់នៅលើបណ្តាញសង្គម។យោងតាមតារាសម្តែងរូបនេះ នាង និងកូនៗរបស់នាងតែងតែទុកចិត្តគ្នាទៅវិញទៅមកដូចជាមិត្តភក្តិ។ រាល់យប់មុនពេលចូលគេង កូនៗប្រាប់ម្តាយរបស់ពួកគេអំពីផែនការរបស់ពួកគេសម្រាប់ថ្ងៃបន្ទាប់ ដូចជាការទៅហ្វឹកហាត់បាល់ទាត់ ឬទៅកន្លែងហាត់ប្រាណជាដើម៕