ថៃទទួលយកជនភៀសសឹកមីយ៉ាន់ម៉ាធ្វើការនៅប្រទេសខ្លួនបណ្តោះអាសន្នក្រោយខ្វះខាតកម្លាំងពលកម្មខ្លាំង
ប្រទេសថៃ ៖ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់បានមកសុំជ្រកកោននៅថៃបណ្តោះអាសន្នក្រោយពីមានស្ថានការណ៍អសន្តិសុខកើតឡើងនៅតំបន់ព្រំដែនមីយ៉ាន់ម៉ា-ថៃ ស្របពេលថៃខ្វះខាតកម្លាំងពលកម្មខ្លាំង ។ ហេតុនេះ គណៈរដ្ឋមន្ត្រីថៃបានសម្រេចទទួលយកជនភៀសសឹកមីយ៉ាន់ម៉ាឱ្យធ្វើការនៅថៃបណ្តោះអាសន្នដើម្បីដោះស្រាយការខ្វះខាតកម្លាំងពលកម្ម ខណៈរដ្ឋាភិបាលថៃកំពុងដំណើរការនាំចូលពលករបង់ក្លាដែស ស្រីលង្ការ និងឥណ្ឌូណេស៊ី មកធ្វើការជំនួសពលករខ្មែរ ។

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Spring News កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃបានសម្រេចទទួលយកជនភៀសសឹកមីយ៉ាន់ម៉ាធ្វើការនៅប្រទេសថៃក្នុងករណីពិសេសដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្មខ្លាំង ។ បច្ចុប្បន្ន វិស័យជាច្រើនរបស់ថៃប្រឈមនឹងគ្មានពលករធ្វើការ ដូចជា ៖ កសិកម្ម សំណង់ នេសាទ និងបេះផ្លែឈើ ដោយសារពលករខ្មែរត្រឡប់មកប្រទេសវិញ ។
.jpg)
កាលពីថ្ងៃទី២៦ ខែសីហា លោក ផុងកាវីន ជឹងរុងរឿងគិត រដ្ឋមន្ត្រីក្រសួងការងារថៃបានពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអនុម័តតាមការណែនាំរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ ឱ្យទទួលយកជនភៀសសឹកមីយ៉ាន់ម៉ាធ្វើការនៅថៃបណ្តោះអាសន្ន ។ ការធ្វើការរបស់ជនភៀសសឹកមីយ៉ាន់ម៉ានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសថៃជាច្រើនផ្នែក ដូចជា ៖ ជំរុញសេដ្ឋកិច្ច, បង្កើនទំនាក់ទំនងមីយ៉ាន់ម៉ា-ថៃ, កាត់បន្ថយការលួចធ្វើការខុសច្បាប់ និងពង្រឹងសន្តិសុខនៅតំបន់ព្រំដែន ។
ក្រៅពីនេះ ការទទួលយកជនភៀសសឹកមីយ៉ាន់ម៉ាធ្វើការនៅប្រទេសថៃ នឹងជួយកាត់បន្ថយបន្ទុកចំណាយរដ្ឋាភិបាលថៃក្នុងការថែទាំជនភៀសសឹកមីយ៉ាន់ម៉ារយៈពេលយូរ ដោយឱ្យជនភៀសសឹកមីយ៉ាន់ម៉ាអាចធ្វើការរកចំណូលចិញ្ចឹមខ្លួនឯង ។ ក្រៅពីនេះ ជនភៀសសឹកមីយ៉ាន់ម៉ានឹងធ្វើការក្នុងវិស័យដែលខ្វះខាតពលករខ្លាំង ព្រមទាំងតម្រូវឱ្យជនភៀសសឹកមីយ៉ាន់ម៉ាត្រួតពិនិត្យសុខភាព និងធ្វើធានារ៉ាប់រងសុខភាពមុនពេលធ្វើការ ។
.png)
ការទទួលយកជនភៀសសឹកធ្វើការនៅថៃបណ្តោះអាសន្ននេះ គឺថៃមានគោលបំណងកសាងកេរ្តិ៍ឈ្មោះល្អក្នុងក្រសែភ្នែកអន្តរជាតិ ក៏ដូចជាសហការជាមួយអង្គការមនុស្សធម៌អន្តរជាតិនាថ្ងៃអនាគត តាមការស្នើសុំរបស់ក្រសួងការងារ ។
ជនភៀសសឹកមីយ៉ាន់ម៉ាបានមកជ្រកកោនក្នុងជម្រកចំនួន៩កន្លែង ស្ថិតនៅ៤ខេត្ត រួមមាន ៖ ខេត្តមេហុងស៊ន តាក កានចាណៈបុរី និងរាជបុរី នឹងត្រូវអនុញ្ញាតឱ្យរស់នៅក្នុងករណីពិសេសដើម្បីធ្វើការនៅថៃមិនលើសពី១ឆ្នាំ គិតចាប់ពីថ្ងៃអនុញ្ញាត ។ ប៉ុន្តែជនភៀសសឹកមីយ៉ាន់ម៉ាត្រូវស្នើសុំការអនុញ្ញាតធ្វើការនៅថៃ ដើម្បីមានសិទ្ធិធ្វើការក្នុងវិស័យជាច្រើន ដូចជា ៖ កម្មករ និងលក់អីវ៉ាន់ឱ្យថៅកែថៃ លើកលែងតែការងារហាមឃាត់ ។
គួរបញ្ជាក់ថា ការស្នើសុំធ្វើការលើកដំបូង គឺជនភៀសសឹកមីយ៉ាន់ម៉ានឹងពុំចាំបាច់បង់ប្រាក់សេវាថ្លៃធ្វើការឡើយដើម្បីកាត់បន្ថយការចំណាយផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ ។ តាមទិន្នន័យត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ គឺមានជនភៀសសឹកមីយ៉ាន់ម៉ាស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នទាំង៩កន្លែង ស្មើ៧៧,៧១៨នាក់ ។
ការចាកចេញរបស់ពលករខ្មែរធ្វើឱ្យថៃប្រឈមនឹងការបាត់បង់កម្លាំងពលកម្មយ៉ាងខ្លាំងស្ទើរគ្រប់វិស័យ ជាពិសេស ខ្វះខាតកម្លាំងពលកម្មដើម្បីជំរុញសេដ្ឋកិច្ច ។ ពលករខ្មែរសុទ្ធតែមានជំនាញការងារ សមត្ថភាព និងអត់ធ្មត់ ប៉ុន្តែដោយសារស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ការបិទព្រំដែនរបស់កងទ័ពថៃ និងទទួលការរើសអើងពុំឱ្យតម្លៃ ទើបពលករខ្មែរសម្រេចចិត្តត្រឡប់មកកម្ពុជាវិញ ៕


.jpg)


.jpg)




.jpg)

%20(3).jpg)


ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។










.png)




.png)


.png)

.jpg)

.jpg)





.png)




.png)


.png)



