Home Blog Page 391

ខ្លាំងម៉្លេះ! មេដឹកនាំក្រុមជ្រុលនិយមថៃ លោក វីរៈ ស៊ុមខ្វាមឃិត ៖ «បើកម្កុជាពុំដកថយ កងទ័ពថៃនឹងវាយយកប្រទេសកម្ពុជាទាំងមូល»

0

ប្រទេសថៃ ៖ លោក វីរៈ ស៊ុមខ្វាមឃិត ប្រធានក្រុមការពារសេរីភាពប្រជាជន និងប្រធានបណ្តាញប្រជាជនប្រឆាំងអំពើពុករលួយរបស់ថៃបាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថៃ ដែលត្រូវបានយកមកផ្សព្វផ្សាយក្នុង TikTok នាដើមខែកក្កដា ឆ្នាំ២០២៥ ថា បើកម្ពុជាពុំព្រមដកថយទេ កងទ័ពថៃនឹងវាយយកប្រទេសកម្ពុជាទាំងមូល ។ កាលពីសម័យក្រុងស្រ៊ី បើបារាំងពុំដណ្តើមទឹកដីពីថៃ គឺបច្ចុប្បន្ន កម្ពុជាជាទឹកដីមួយផ្នែករបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8J6dHmmdmjp5DYi0-cN3cQd4ESToiG7UZG5sLkfC8BlYmnfRgRz7Jw6RK5LFNcTJceVqsrMi0Pp15219hkJEXj4Joo6Gr1x22ZwkoXOlhtjm4PwCzcR3dqy8rvseIju8Iu7SxsQId-j5LKpVOTq0G8BQ7s8ZpmKAjSdmk3Dg8z10M5rd2H1mssxXp3ASO/s759/photo_2025-07-10_15-06-24.jpg

លោក វីរៈ ស៊ុមខ្វាមឃិត និយាយថា កម្ពុជាពុំចាំបាច់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទេ បើកម្ពុជាចាប់ផ្តើមបង្កសង្គ្រាមជាមួយថៃ សូមឱ្យកងទ័ពថៃវាយយកប្រទេសកម្ពុជាទាំងមូល រួចហើយចាំចរចាគ្នា ។ កម្ពុជាធ្លាប់ស្ថិតនៅក្រោមអាណានិគមថៃតាំងពីឆ្នាំ១៧៧៥ គឺចាប់ពីសម័យអយុធ្យា រហូតដល់សម័យរជ្ជកាលទី៥ ក្រុងរតនៈកូស៊ីន ហើយលោកថា លោកនិយាយតាមប្រវត្តិសាស្ត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_zvFck4Mft7j0ao3byH0zNJ1O4mguueGMTQJ2YViiUcNM5EASr3AA3TPihGW8N_60XlPST2TUKMC-X2AmGCcYNTtZUoY2IZYjCY_9SRS9FxxLtT8O_OPYrsytCqwssHEsUBzhsZXGDxOJMLEnkJamNBmXEzJaWXZzqS_1_1FMjtKvW7_lMHJy_jR4LCbg/s1280/image_2025-07-09_14-52-53.png
ចាប់ពីឆ្នាំ១៩០៤ ពេលថៃធ្វើសន្ធិសញ្ញាព្រំដែនជាមួយបារាំង បារាំងក៏បានដាក់អាណានិគមមកលើប្រទេសកម្ពុជា ឡាវ វៀតណាម ពេលនោះ បារាំងក៏យកទឹកដីមួយផ្នែករបស់ថៃ គឺកម្ពុជា ។ កម្ពុជាគ្មានប្រទេសទេ ការពិត ព្រំដែនរវាងកម្ពុជា-ថៃពុំចាំបាច់មានក៏បានដែរ ពីព្រោះកម្ពុជាជាទឹកដីមួយផ្នែករបស់ថៃ ។ ពេលកម្ពុជាអះអាងថា ប្រាសាទថ្មទាំងអស់នៅថៃជារបស់កម្ពុជា ខ្ញុំសូមប្រាប់ថា ប្រាសាទថ្មទាំងអស់ពុំមែនជារបស់កម្ពុជាទេ គឺជារបស់ខម ហើយខមពុំមែនជាបុព្វបុរសរបស់កម្ពុជា ។ នេះជាការលើកឡើងរបស់លោក វីរៈ ស៊ុមខ្វាមឃិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv0lANOaHU4OItK3wSd3Hnqi_2zBguleb2hsuhCYnyfDEV9zNsLd043Rr1zSmBpNduIiQ9Ll33A1Ii_5l_Mrk_W8zV7qcckSuvl5kg_Q2njNXjzyvLZJoxKQfhgdJydybrcjFOjYt7twAXX0dW2U9Sr3e6D0umy2hERVkJqPgJSwz-pZ2MOQABwO3YlKKA/s759/photo_2025-07-10_15-06-24%20(2).jpg

លោក វីរៈ ស៊ុមខ្វាមឃិត បញ្ជាក់ថា ប្រទេសកម្ពុជាទាំងមូលជាផ្នែកមួយរបស់ប្រទេសថៃ ពីព្រោះកម្ពុជាធ្លាប់ស្ថិតនៅក្រោមអាណានិគមថៃ ។ រីឯការធ្វើសន្ធិសញ្ញារវាងស្យ៉ាម និងបារាំង គឺក្រោយពីបារាំងប្រគល់ឯករាជ្យឱ្យកម្ពុជានៅឆ្នាំ១៩៥៣ ទើបកម្ពុជាទទួលបានផលប្រយោជន៍ពីសន្ធិសញ្ញាស្យ៉ាម-បារាំងផងដែរ ហើយកម្ពុជាយកសន្ធិសញ្ញានេះមកចោទប្រកាន់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijx-uGONUahf654RUsjqV1UHx6to6qjGjc06JsaKy0IkzX72faAJ7gopn6vgO0bCZym84yGHqtiwB-8xR5QjzXSh5idj2DD14R_awoYjprzu3RWKj6yeAMdvnVHOF137iFMpm8b-EG0bBzdukbkyEKQ-PFR5f3CobcMhzxATrxpG888sDPLML82i7U-y9p/s990/image_2025-07-11_15-09-14.png

គួរបញ្ជាក់ថា លោក វីរៈ ស៊ុមខ្វាមឃិត គឺជាមេដឹកនាំក្រុមជ្រុលនិយមថៃ និងធ្លាប់ចូលទឹកដីកម្ពុជាដោយខុសច្បាប់ជាមួយជនជាតិថៃ ចំនួន៦នាក់ទៀត ក្នុងអំឡុងពេលលោក អាប់ភីស៊ីត វ៉េចាជីវ៉ា ធ្វើជានាយករដ្ឋមន្ត្រីថៃ ។ រីឯការលើកឡើងរបស់លោកថា កម្ពុជាជាទឹកដីមួយផ្នែករបស់ថៃ គឺខុសពីប្រវត្តិសាស្ត្រហើយ ពីព្រោះលោកពុំបានសិក្សាពីប្រវត្តិសាស្ត្រពិតប្រាកដ លោកអានតែប្រវត្តិសាស្ត្រដែលថៃប្រឌិតឡើងមក ៕

ថៃសម្ដែងការខកចិត្ត ក្រោយកម្ពុជាចោ.ទថាចម្លងគំរូប្រាសាទអង្គរវត្តនៅចំពោះមុខឆាកអន្តរជាតិ

0

ប៉ារីសៈ គណៈប្រតិភូថៃ ដែលបានចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស កើតទុក្ខមិនសុខចិត្ត ក្រោយរងភាពអាម៉ាស នៅពេលដែលរដ្ឋមន្ត្រីក្រសួងវប្បធម៌របស់កម្ពុជាបានចោ.ទប្រកាន់ប្រទេសថៃថាបានចម្លងរចនាបថប្រាសាទអង្គរវត្ត ដោយគ្មានក្រមសីលធម៌នៅក្នុងចំណោមតំណាងប្រទេសមកពីទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg198qgshWhYmRyufbpqM_dryOG01FQAYQ87P6Wvu2VUS9N-9Pao9apyDlS7UOoIRhCNrnzfXJBha_7HmJfhSeRY-x9ZKjpqNFf_4wJvxfVotaJzQ_zKrzenQqCubGkc1aWT3uuclpv2R4bV_JPjXOoSkqIlKaeGAcpPNvPyY1WZVp-TiiMZhyphenhypheniwYxnbTmA/s750/222222222222222222222222222222222222222222.png

យោងតាមសារព័ត៌មាន Khaosod នារសៀល ថ្ងៃសុក្រ ទី១១ ខែកក្កដា បានឲ្យដឹងថា ប្រធានគណៈប្រតិភូថៃ លោក Seehasak Phuangketkaew បានប្រតិកម្មយ៉ាងខ្លាំងចំពោះការចោ.ទប្រកាន់នេះ ដោយហៅវាថាជាហេតុផលនយោបាយ និងមិនសមរម្យក្នុងការលើកយកមកនិយាយនៅវេទិកាបេតិកភណ្ឌពិភពលោកបែបនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVpmK8KeTWddSYRT6vRPm7CjrQxb7dyaq-OJP8n2FOWgIlJRoiqa0UcHRfuPi9ebBf33sx37c_D368w4-9ebMCei1znPydXlFmLOTASAqnFHqHENmcASZJ1n8SkrObAMSNEmItuXY56AGPZgFlu9QwE0a-sKqsh1-8mJssphBkJVwTJv-kJ-mdeT9Zb1xU/s1024/photo_2025-07-11_15-46-40.jpg

លោក Seehasak បានច្រានចោលការលើកឡើងនេះ ដោយធ្វើការពន្យល់ថាវត្តភូម៉ាន់ហ្វា ដែលស្ថិតនៅខេត្តបុរីរម្យ ប្រទេសថៃ គឺជាស្ថាបត្យកម្មព្រះពុទ្ធសាសនា ដែលត្រូវបានបំផុសគំនិតដោយទីតាំងប្រវត្តិសាស្ត្រផ្សេងៗរបស់ថៃ មិនមែនជាការចម្លងនៃប្រាសាទដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជានោះទេ។ លោកបានសម្តែងការភ្ញាក់ផ្អើល និងការខកចិត្តចំពោះការអះអាងរបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwmnclpAKn0hkuIynvveaNTpNKdpJk3L4jyXEPhqwmu4iryYlItI_M1WCPHQywWfi7gdSsfWFBNQ3DVuu0Ud9_tPP35GnEUAHKOPgUMzf9bSiBc_R4Ruz1Y71LUySZnsbtPchpiftmOq8TWenn36-s6-HoCHQIzmf-eEatCSd0uIcNIMmHDTS95Uyo50D2/s896/photo_2025-07-11_15-46-41%20(2).jpg

តំណាងប្រតិភូថៃរូបនេះ បានកត់សម្គាល់ថា កម្ពុជាតែងបញ្ចុះបញ្ចូលប្រទេសផ្សេងទៀតឲ្យនៅខាងខ្លួន ប៉ុន្តែមិនបានជោគជ័យឡើយ ព្រោះភាគច្រើនប្រទេសទាំងនោះបានចាត់ទុកវាជាបញ្ហាទ្វេភាគី ច្រើនជាងយល់ថាវាជាសមត្ថកិច្ចរបស់អង្គការយូណេស្កូ។ ជាមួយគ្នានេះ មេដឹកនាំប្រទេសទាំងពីរធ្លាប់បានព្រមព្រៀងគ្នាបង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីដោះស្រាយវិវាទវប្បធម៌រវាងប្រទេសទាំងសងខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOon6GiPL_WhDnNW_HwS7gwtAo_C_u4iBapwR3OupHy9L3xo2hyaceymrW29P-ipqrgMRoG-C3t-g-ljqL98v2hmGJEnBuA2bZFdHht3sOiTZZKVlqmHmxFcD0O5VxFKpzGlaTmzUU3YgyDPRNn2aIwG5Ae1OuBuMKEuizdA8S9CPQ3tjt3pu5VTlsmMh8/s936/photo_2025-07-11_15-46-41.jpg

លោក Seehasak បានទម្លាក់បន្ទុកមកកម្ពុជាវិញថា៖ ការស្តោះទឹកមាត់ដាក់គេបែបនេះ បានបង្កើនភាពតានតឹងបន្ថែម លើបញ្ហាដែលកំពុងកើតមាន ជាពិសេសការបំបាក់មុខថៃ នៅចំពោះមុខបណ្ដារប្រទេសដទៃទៀតលើឆាតអន្តរជាតិ បន្ទាប់ពីកម្ពុជាបានបង្ហោះការចោទប្រកាន់នេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្រោយកិច្ចប្រជុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLR5xhUcFfcYJ3F7_7pnVYQ_KL2agquVuUtPNIHPOdvSJJcC_OP35wuNQG4j6DrPsUIILwwKD6Xbub9Lo_StrkQcI7iCwF9R8uC_W6uF_HSChQb6a3YaVTc-8AuvdNyIpKytmh1e2tMydjN0fxjUZ8rFu0pBIcK7gteo-OQUMvrfX7-lp6WrLFJbLtuX_h/s1280/photo_2025-07-11_08-38-04.jpg

គួរជម្រាបថា សំណង់ស្ថាបត្យកម្មនៅវត្ត Phu Manfa ត្រូវបានថៃបដិសេធជារឿយៗថា មិនបានចម្លងគំរូតាមប្រាសាទអង្គរវត្តរបស់កម្ពុជាទេ។ គំនិតផ្ដួចផ្ដើមក្នុងការកសាងសំណង់ប្រាសាទនេះឡើង គឺបានមកពីការយល់សប្តិរបស់ព្រះចៅអធិការនៅវត្ត Phu Manfa រួមជាមួយនឹងការយកលំនាំតាមសិល្បៈនៅតាមទីតាំងប្រវត្តិសាស្រ្តផ្សេងៗទៀតរបស់ថៃផ្សុំបញ្ចូលគ្នា ទើបបង្កើតបានជាប្រាសាទ Siha Nakhon ឡើងមក៕

រដ្ឋមន្រ្តីក្រសួងវប្បធម៌ប្រាប់ពិភពលោកឲ្យបានដឹងថា ថៃលួ.ចចម្លងប្រាសាទអង្គរវត្តកម្ពុជា

0

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងទៅកាន់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើទី៤៧ នាទីក្រុងប៉ារីស ប្រទេសបារាំង អំពីសំណង់ដែលចម្លងតាមគំរូប្រាសាទអង្គរវត្ត នៅក្នុងខេត្តបុរីរម្យ ប្រទេសថៃ ព្រមទាំងស្នើសុំអង្គការយូណេស្គូពិនិត្យមើលលើបញ្ហានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDHS2RFkmwOLaEuszNjU2eNgJeQe_Xrd4_wGehrQQKM2PSK3WD_fcJyhfQkXnmZkqfx9deYR_TwYoDraHe506N-d-uDbVYj_Uhdcp0pvJd9SuvzuDIXEURAHL2nyXZXmdtVhtCyxA25F3d5q1V2zVfjhaIqjbvGKf2Y9BGOvvMZ72wPDQSvA73ngP0SGT2/s852/photo_2025-07-11_08-38-01.jpg
នៅថ្ងៃព្រហស្បត្តិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមជម្រាបជូនគ្រប់សមាជិកគណៈកម្មាធិការទាំងអស់អំពីក្ដីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងបុរីរម្យ ព្រះរាជាណាចក្រថៃ ដោយមិនបានពិភាក្សាជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌ នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV-Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6U9ti4oXARHDFiKy1pmCpAdZuEeTm61SxYTE-dr0fJksUIWbHIQgFEay4Mwuc4Apy_IA9tP4uVdjV-poGUASMKg1nn6Vn4nZ6_YSCpJuXsJJcUOjgSGic2TLrePCoP1aBLIZxiUVg6-Tu_hxqvji-3ZMdtUGy0vW6x01lyqn5UrzFWgbGr9kJsKVXmaG2/s1280/photo_2025-07-11_08-38-03.jpg
លោកជំទាវបានបន្តទៀតថា៖ បើទោះបីជាកម្ពុជាបានខិតខំព្យាយាមជាច្រើនលើកច្រើនសារក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែបន្តមិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLR5xhUcFfcYJ3F7_7pnVYQ_KL2agquVuUtPNIHPOdvSJJcC_OP35wuNQG4j6DrPsUIILwwKD6Xbub9Lo_StrkQcI7iCwF9R8uC_W6uF_HSChQb6a3YaVTc-8AuvdNyIpKytmh1e2tMydjN0fxjUZ8rFu0pBIcK7gteo-OQUMvrfX7-lp6WrLFJbLtuX_h/s1280/photo_2025-07-11_08-38-04.jpg

ក្នុងនោះលោកជំទាវក៏បានថ្លែងបទអន្តរាគមន៍ជាផ្លូវការមួយ ស្នើសុំទៅកាន់អង្គការយូណេស្គូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្គូ សូមពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW9F_OGXJ6JnaOQAcGpQW1mPlPTA6VeJdV3E2e1lIA25eApT_t1uPCnuk0Ekkt2kE1yu8gTkgfyeRu96UfE19epyh0C6w41_g0LRmRpHT7plWke_7FZ7VzW4qVbY8EZSVWtaF43OjOZgFC8rm-DKwWRgx3m75zvB93rIwkEYz2VVXboUCJFwQ7u1-lNvBo/s1280/photo_2025-07-11_08-38-02.jpg
តាំងនាមតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ភឿង សកុណា បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ជាប់មិនដាច់របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចំពោះកិច្ចការការពារបេតិភណ្ឌពិភពលោក ជាពិសេសប្រាសាទអង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជាផងដែរ៕

រុស្ស៊ីត្រៀមបញ្ជូនប្រតិភូកងការពារដែនអាកាសមកកម្ពុជា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ

0

រដ្ឋសហព័ន្ធរុស្ស៊ីនឹងបញ្ជូនប្រតិភូរកងការពារដែនអាកាសមកទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការថ្មីមួយរវាងកងទ័ពប្រទេសទាំងពីរ និងជួយកម្ពុជាក្នុងការពង្រឹងខែលការពារអាកាស ស្របពេលមានភាពតានតឹងជាមួយថៃ។ ដំណើរទស្សនកិច្ចនេះអាចធ្វើឡើងនៅខែកញ្ញា ឬខែតុលា ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់អនុព័ន្ធយោធារុស្ស៊ីប្រចាំកម្ពុជាលោក Ivan Stadchenko នៅព្រឹកថ្ងៃទី១០ ខែកក្កដា នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Y1LzZbCazoIJgnpL7OEdWv99jGLx2ePTj6NKOPk1SvP0fG5e1LtGnXGhaeycqzGcCR11EhuQxdPN1tUDtYvBl4VUq7c44Gdp-zU_BNXjO_gjqgb-_oMZHnzYKGso1XF6fD2ChIWa4Rs2DMw7_zVhyphenhyphenvQbJyQ2x2L9Odx71e7WgGcv-8vVPpqQRjJ0YUF-/s960/517567493_746049007792185_9142919689669451798_n.jpg
បើតាមការលើកឡើងរបស់លោក Ivan Stadchenko កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា នៅក្នុងសន្និសីទសារព័ត៌មានអំពីគោលនយោបាយការបរទេសរុស្ស៊ីនៅស្ថានទូតរុស្ស៊ី បានឲ្យដឹងថា៖ បច្ចុប្បន្នកម្ពុជានិងរុស្ស៊ីមានកិច្ចសហប្រតិបត្តិការណ៍កងទ័ពជើងគោករួចហើយ និងសម្លឹងទៅរកកិច្ចសហប្រតិបត្តិការណ៍ផ្សេងទៀតដូចជាការការពារដែនអាកាសជាដើម ដោយលោកសង្ឃឹមថានឹងទទួលបានលទ្ធផលវិជ្ជមានបន្ទាប់ពីដំណើរទស្សនកិច្ចនាពេលខាងមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsoQmA7BnG8Ls5wich9vnTCZZohymZHsYXr4q3wAy66GqKsnvUBT1MdjO7aKVWtOhWfP2ZvPWxvJlCDXK3Wp4us8xw4X4oLM45rSBr97zVmh2AbpDweDLca3QgI_ojFezOoKXR6c4hT1yn3JItcTwIwpglZmV6BR38Ywh7WDifvz2AZerp3gXKoslcPM1K/s960/475799322_1165728941581927_6563877879058993562_n.jpg

លោក Ivan បានឲ្យដឹងបន្ថែមទៀតថា៖ «នេះជាដំណើរទស្សនកិច្ចជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ដូច្នេះនេះជាដំណើរការនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។ ខ្ញុំអត់ទាន់អាចនិយាយពីលទ្ធផលបានទេ តែលោកអ្នកដឹងច្បាស់ហើយថាប្រព័ន្ធការពារអាកាសនេះគឺជាអ្វី? នេះគឺជាកិច្ចចាប់ផ្ដើមអន្តរកម្មរបស់យើងក្នុងវិស័យនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-_s85speMH1HI72CfRKYy3ABiCq_6RC64KAoQa54mIo161wSiYuswgDPqMCBuXw8x1HhFtfC3xoGZp-SPYWpUMRH_oNSxLES7rWIC-rJ8jr-m0qsU5utcuXFJMzWR-EdxkMhIwF8OcD3i5Bx0CUkJSxOlCjtcfoKzl5K-9lqM1BhIE6NUH41sllAE_dCS/s1024/photo_2025-07-11_09-45-32.jpg

គួរឲ្យដឹងថា ការបញ្ជូនកងការពារដែនអាកាសមកក្នុងបំណងបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាពេលនេះ ស្របពេលដែលកម្ពុជានិងថៃកំពុងមានបញ្ហាព្រំដែន ហើយកម្ពុជាបានលើកឡើងពីប្រសិទ្ធភាព និងពង្រឹងខែលការពារអាកាសរបស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាលោក Anatoly Borovik បញ្ជាក់ថារុស្ស៊ីមិនជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយទេ ដោយលោកសង្ឃឹមថាប្រទេសទាំងពីរនឹងរកបាននូវដំណោះស្រាយសន្ដិភាពចំពោះបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmGmkKjhoFRd1OI5uPAPbgFpQk4IDIw5aZq-LGndxKHgHq9BIC6vDs5ZZNKURsVqhOnMy7u5JQc_It3mvIZbWQP_-30ZWRS5Twr-e5xe-6MYmsMLs3KQFolakkywKzFajx8QEQARspaGzxmTBD3cmRSw62slrVahJd1wxTvA2IXAk81CtccJ3TlBymLalQ/s1280/photo_2025-07-11_09-45-30.jpg

សូមជម្រាបថា រុស្ស៊ី ដែលជាអតីតសហភាពសូវៀត ជាប្រទេសមួយដែលគាំទ្រដល់កម្ពុជាតាំងពីការដួលរលំទៅនៃរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៩មកម្លេះ។ សម្ភារៈសឹកសង្គ្រាមជាច្រើនដែលជារបស់សហភាពសូវៀត និងរុស្ស៊ីនៅតែមានចំនួនច្រើនក្នុងយោធាកម្ពុជា ដោយបែបនេះហើយទើប អនុព័ន្ធយោធារុស្ស៊ីបានឱ្យដឹងក្នុងសន្នីសិទសារព័ត៌មានព្រឹកនេះថា រុស្ស៊ីរីករាយក្នុងការជួយធ្វើទំនើបកម្មអាវុធកម្ពុជាឱ្យកាន់តែទំនើបនៅពេលដែលមានសំណើរពីកម្ពុជា៕

ខេត្តត្រាត ខាតចំណូលអស់ជាង១ម៉ឺនលានបាត ក្រោយបិទច្រកព្រំដែនជាមួយកម្ពុជាត្រឹមពីរសប្ដាហ៍

0

ខេត្តត្រាត៖ ត្រឹមតែខេត្តត្រាតមួយ ត្រូវបានគេប៉ាន់ស្មានថាបានខាតបង់ផ្នែកសេដ្ឋកិច្ចលើសពី ១ម៉ឺនលានបាត ក្នុងរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ការបិទច្រកព្រំដែនជាអចិន្ត្រៃយ៍នៅ Ban Had Lek ជាមួយប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នាថ្ងៃសុក្រ ទី១១ កក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL3IySRfDBEpjoMV5gQUrNV6-E-1XenwI6GOTT5KP4m0U-Q892AhWMxc9yEBK-g67uaVXrpewmJmLgBWHFHCMKN0NfLjJZsA8NSGVzilIFWc1GBub-ZZ4QyNJeLsD093xYKtf71xsVvGPizSvYNjINbjex-L8qDjvePPfcsMXz89R8dZHHzlVtZKk4ZzOQ/s800/photo_2025-07-11_13-58-12.jpg

លោក Theeraj Athanavanich អគ្គនាយកនៃនាយកដ្ឋានគយកាលពីម្សិលមិញបានដឹកនាំការត្រួតពិនិត្យចំណុចព្រំដែនដែលបានបិទ បានឃើញថាហាងអាជីវកម្មក្នុងស្រុកជាង 90% បានបិទទ្វាដោយសារតែការផ្អាកពាណិជ្ជកម្មឆ្លងព្រំដែនរវាងកម្ពុជា-ថៃ។ ក្នុងនោះ ការនាំចូលគ្រឿងសមុទ្រកម្ពុជាតាមសមុទ្រក៏ត្រូវបានបញ្ឈប់ជាស្ថាពរផងដែរ។ លោក Theeraj បាននិយាយថា ការនាំចេញសរុបទៅកាន់កម្ពុជា ដែលជាធម្មតាមានតម្លៃប្រហែល 20 ពាន់លានបាតក្នុងមួយខែៗបានធ្លាក់ចុះជាគំហុក ដែលបណ្តាលឱ្យមានការខាតបង់លើសពី ១ម៉ឺនលានបាតចាប់តាំងពីព្រំដែនបានបិទកាលពី 14 ថ្ងៃមុន។ ហើយបច្ចុប្បន្ននេះ នាយកដ្ឋានគយកំពុងស្វែងរកដំណោះស្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2vP-mvB5Otvwlg3ZRmria_LZ33fV464yj0obzAPS6PcRnrCHsgUf2hgY9DjscmLE_gmsg1BjWMUXcgeTYB31mMQaC3lSDFODrbdn_BMKfySRURPsh7bmNkiG30Sss0MsQuV0qZjOSp5mdViELPecYCmDUUCaCGamM4nhxTuTy0C5WMzsYrnVWvGdY_msl/s1280/photo_2025-07-11_13-58-11%20(2).jpg

ចំណែកលោក Anukul Pruksanusak អ្នកនាំពាក្យរងរដ្ឋាភិបាល បាននិយាយថា៖ ផ្លែឈើជាង 10,000 តោនត្រូវបានបញ្ជូនទៅកាន់ទីផ្សារក្នុងស្រុកតាមរយៈភាពជាដៃគូជាមួយទីផ្សារសើម អ្នកលក់រាយ និងក្រុមហ៊ុនអាកាសចរណ៍។ លោក ថា ក្រុមហ៊ុន CP All Plc ដែលជាប្រតិបត្តិករនៃហាង 7-Eleven បានចាប់ផ្តើមទិញផ្លែមង្ឃុតដែលលក់មិនចេញដោយសារការបិទព្រំដែន ដោយចែកចាយទៅហាងចំនួន 8,200 កន្លែងនៅទូទាំងប្រទេសក្នុងតម្លៃត្រឹម 40 បាតក្នុងមួយគីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyL85CWpDDRzZipYESoL5zj5DnaXD6mYW69VTgyda7K-OOfNlJAVFIPlLAXobSIrk3JH5S6VnrWBsz4yEwe6slTTSzdB5WpLcB_cP1X7KBCRhoa4mX18HNWV3IkAc9TtAbjCsXIYZcd8VGzH3ayAMh0aOKTiisYPYNYhhSH-VnBQUKltyDzV5nuo7aUmLQ/s1280/photo_2025-07-11_13-58-10.jpg

បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មក៏បានសម្របសម្រួលជាមួយផ្នែកយោធា ដើម្បីដាក់ពង្រាយកម្លាំងទាហានក្នុងការជួយច្រូតកាត់ និងបេះផ្លែឈើតាមចម្ការ ខណៈដែលការបិទព្រំដែនបានធ្វើឲ្យពលករខ្មែរត្រឡប់ទៅប្រទេសកំណើតវិញអស់ បណ្ដាលឲ្យខ្វះខាតកម្លាំងពលកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe2dvgaSqtNIBMv1vtTczLhA8vUBTsfm2hdnbPd9_UiN28jcQb9MEMm8OZLNWpC9MpdbcrF6XDbsil9vVHSNIi6H-a0yKaNtsRJGxUyeZM9kSShoNQYBXqnn8NR8CuxrSlyLNl2rd1LvNnDcaBwdpELzj3aJ-njgwOdu2bS8NapgyUox1tmNG-zc5HyqFu/s1280/photo_2025-07-11_13-58-11.jpg

លោក Anukul បាននិយាយថា ពេលនេះសភាពាណិជ្ជកម្មថៃកំពុងអនុវត្តយុទ្ធសាស្ត្ររយៈពេលខ្លី និងរយៈពេលវែង ដើម្បីជួយជំរុញឲ្យមានការកែច្នៃ និងកែលម្អលទ្ធភាពដែលត្រូវទទួលបានលើទីផ្សារ។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏កំពុងអំពាវនាវឲ្យកសិករ រក្សាភាពជឿជាក់លើរដ្ឋាភិបាល ព្រោះផែនការក្នុងការបង្កើនការលក់ និងកាត់បន្ថយផលប៉ះពាល់នៃរបាំងនាំចេញនៅពេលរដូវប្រមូលផលកាត់កំពុងដំណើរការ៕

នរិទ្ធ ឆ្លើយតបបែបនេះក្រោយអ្នកគាំទ្រចោ.ទសួរថា យូហៃ និង ហ្សាណា ស្រលាញ់គ្នាមែន?

0

ទំនាក់ទំនងរវាងស្រីស្អាត រ៉េត ស៊ូហ្សាណា និង យូហៃ ជាម្ចាស់ពានកម្មវិធីប្រលងចម្រៀង រ៉េប តែងតែត្រូវបានអ្នកគាំទ្រយកចិត្តទុកដាក់និងចង់ដឹងពីទំនាក់ទំនងពិតប្រាកដរបស់ អ្នកទាំងពីរខណៈអ្នកគាំទ្រជាច្រើនពិតជាចង់ឱ្យពួកគេក្លាយជាគូស្នេហ៍ក្នុងជីវិតពិតណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8eqQKM0CgfFGmSio14y_DVQzOkpUdrGTfM03EUSw1STBUuoZXy9q8Ff3m83ODIRbbE609fc2KsLbd_xDDFs6lDahEiKINXutkU9q-pyFCHGtC_ZnBFOs52qE8UUKeT9llQlfUqsKWq2scKyMWBhoDgZkg8lQs5y4b6weW_ueRNL5IOsxR9RrjYDc8iQ8H/s2048/image_2025-07-11_09-14-36.png

យ៉ាងណាមិញចាប់តាំងពីមានពាក្យចចាមអារ៉ាមនិងការផ្គូរផ្គងរវាង ហ្សាណា និង យូហៃ មកតារាចម្រៀងទាំងពីរពុំបាននិយាយប្រាប់អ្នកគាំទ្រឱ្យដាច់ស្រេចនោះទេ ប៉ុន្តែនៅតែ បន្តសកម្មភាពយកចិត្តទុកដាក់ចំពោះគ្នា។ លើសពីនេះតារាចម្រៀង នរិទ្ធ ឧស្សាហ៍ ញ៉ោះអ្នកទាំងពីរខ្លាំងណាស់ដូចជាបង្ហាញការស្និទ្ធស្នាលទៅកាន់ ហ្សាណា ហើយនិយាយឌឺដងទៅកាន់ យូហៃ ដែលជាអតីតកូនក្រុមរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwZW6xE_G8SNNe2ry34laCqeXbPdgdec143fx1Vy2tnwJJpLk9dAVaoxdBKRlvtYYmTOHowpyS7Ja0CFy2k67EIVmpRQgJdEj2ygVBepVInNUbOKLro0DPpVcFwZY6cmS7jZVTz6NIA0YWWP9oYBwc3p6aoWMk0Az2BCI-lpYh9PulYZD-Woaq-DlQJaF1/s1280/image_2025-07-11_15-20-55.png
សកម្មភាពក៏ដូចជាក្រសែភ្នែករបស់ យូហៃ ទៅកាន់ ហ្សាណា គឺពិតជាបានធ្វើឱ្យមនុស្សជាច្រើនអត់សង្ស័យមិនបាននោះទេថាលោកមានចិត្តទៅកាន់តារាចម្រៀងស្រីរូបនេះ។ ហេតុតែចង់ដឹងពីទំនាក់ទំនងពិតប្រាកដរវាង ហ្សាណា និង យូហៃ អ្នកគាំទ្រស្រាប់តែបានចោទសួរទៅកាន់ នរិទ្ធ នៅក្នុងការ Live តែម្តងហើយតារាចម្រៀងរូបនេះក៏បានឆ្លើយតបវិញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYfhuGO-RgoBdlODalYnye4quAPGuVQyVgLu-uZlzYJ5NBc7cWgC1HCD3yyuJkV52V2pekx5UylSjvftmWe233WGPJe67Se7sRiGMZIKhaiJj3tTC1wy6ZwVLIFlEp_n4ioOFtwSIT06x-rsxnhsrfxSg1jey6Qm99Qk3PHB_Fa0GK_FZaAdWHzUkezVKt/s2048/image_2025-07-11_09-14-29.png

តាមរយៈការ Live កាលពីពេលថ្មីៗនេះនៅលើគណនី Instagram អ្នកគាំទ្របានសួរតារាចម្រៀង នរិទ្ធ ថា យូហៃ ស្រលាញ់ ហ្សាណា មែន? សំណួរនេះ នរិទ្ធ បានឆ្លើយតបទៅកាន់អ្នកគាំទ្រថា «ខ្លួនមិនឱ្យពីរនាក់នេះស្រលាញ់គ្នានោះទេ លោកនឹងធ្វើជាអ្នកជ្រែតជ្រែក ធ្វើជាជនទី៣»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSfTYw-596_Xr2xRcvskMItvt82E25PNPMr-dYSlT3LSZX3a24iJvMRwfswekMAFHaLBl0DZz_qJ7_hvt7ClkMx9c12QY_QQpE5aIhm5X_KPZcjZE120GtaItSoItdSSnlIhOZmExqY1Yvf5SgWUw86uKng6bIPBPQud3O3Zuq9VnM2PODwrp6tQJl4U0c/s2048/image_2025-07-11_09-14-31.png

ចម្លើយរបស់តារាចម្រៀង នរិទ្ធ គឺមិនសូវជាខុសគ្នាប៉ុន្មាននោះទេចំពោះសកម្មភាពរបស់ លោកកន្លងមកដែលបាននិយាយលេងសើចឌឺដងទៅកាន់ យូហៃ។ ទោះបីជាមិនទទួល បានចម្លើយច្បាស់លាស់ពីតារាចម្រៀង នរិទ្ធ ពីទំនាក់ទំនងរបស់ម្ចាស់បទ «2AM» ក្តីប៉ុន្តែអ្នកគាំទ្រមួយចំនួនក៏បានបង្ហាញការសប្បាយចិត្តរាល់ពេលឃើញ យូហៃ និង ហ្សាណា មានទំនាក់ទំនងល្អជិតស្និទ្ធគ្នាបើទោះបីត្រឹមតែជាដៃគូសហការ តារារួមទ្រនំ ជា មួយគ្នាក៏ដោយ។ ប៉ុន្តែប្រសិនជាអ្នកទាំងពីរពិតជាស្រលាញ់គ្នាមែនគឺកាន់តែធ្វើឱ្យអ្នកគាំទ្រ ដែលបានគាំទ្រឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍កាន់តែសប្បាយចិត្តទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr5u8NfutoCCEqaRA7fsPPZyHtqh0RQvAjc4ZQxvkBqLhNSbv2AeYjI1hnyAiGEHlIQgIxUD8m2ckTeavYQYOpmqUEoq9j8tYzw8gjlHJOSF_VmnHbIdw5sWOBcXwoaNmcryxo5m6GsDx9EzEr-m98a64lJ_oQu3T_KUTyDvaDkS4snWGyRPslXEz3ot7z/s2048/image_2025-07-11_15-20-55%20(2).png

គួរបញ្ជាក់ផងដែរថា នាពេលឆាប់ៗខាងមុននេះតារាចម្រៀងក្នុងទ្រនំបារមីក៏ត្រៀមចេញទៅសម្តែងនៅឯសហរដ្ឋអាម៉េរិកផងដែរ៕

 

ពីជីវិតក្រលំបាក មកជាជីវិតធូរធាមួយរំពេច! រឿងពិតរបស់លោកពូ អៀន​ តាំង និងរង្វាន់ ២០ លានរៀលពីស្រាបៀរគ្រុឌ

0

សឹងមួយជីវិតរបស់លោកពូ អៀន​ តាំង មិនដែលនឹកស្មានថាខ្លួនអាចកាន់លុយដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅ ២០,០០០,០០០ រៀល ត្រឹមមួយពព្រិចភ្នែកនោះទេ! លោកពូ អៀន​ តាំងដែលជាកសិកររស់នៅខេត្តត្បូងឃ្មុំ ធ្លាប់ជួបការលំបាកខ្លាំង រស់នៅក្នុងខ្ទមធ្លុះធ្លាយ រកព្រឹកខ្វះល្ងាច ថែមទាំងជំពាក់បំណុលធនាគារទៀតផង។ តែពេលនេះ ជីវិតលោកពូបានផ្លាស់ប្តូរទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm4QfWc4mTMU8tokDEypARvI78tUn9r_ZA7FnClPxoE_u0fABhoLDUFeDpzQXa0FATM3163dyN-iMmxqy4Uq_mSYqq3X_yDiuUR99jspwj2SienLpaYXjPXWPKC_XHMXjbtQf_s-HInI4ok4FGYr5xX7FocYUOaKpyQt5h7BPe7mTBCz6UEx3KIZA6YxRv/s2048/photo_2025-07-11_09-07-31.jpgអ្នកភូមិ និងមហាជនទូទាំងប្រទេស បានសម្តែងការរំភើប និងត្រេកអរជំនួសលោកពូ អៀន​ តាំងយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា លោកពូបានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ ២០ លានរៀល ពី ស្រាបៀរគ្រុឌ! អ្វីដែលពិសេសជាងនេះ ក្រុមការងារស្រាបៀរគ្រុឌ បានដឹកជញ្ជូនរង្វាន់ដ៏ធំនេះទៅប្រគល់ជូនលោកពូដល់គេហដ្ឋានផ្ទាល់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoIDh3k5KPaJ1tzsnHf-SMc_3jMCvbxWc5NmXbuCfyN3tfEhvqobuBM-ITOPUXeNq29sQa2PRUOHOI2TVzcXCcqMNy5BiMN0eBKD6MnJg5_IA39XHCrv7NgJd6wzXjKmzAejeHdlTsHeb29wdG3POfQeIrzd3Sq90h2oVK5KTVMEUqG1ElPUqbGs-HR5Sx/s4032/IMG_6727.JPGគ្រុឌ មិនត្រឹមតែផ្តល់ជូននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនរាល់ថ្ងៃ។ អតិថិជនជាច្រើនទូទាំងប្រទេសបានទទួលសំណាងឈ្នះរង្វាន់ជាច្រើន មានដូចជា៖ រថយន្តភីកអាប់ជាច្រើនគ្រឿង ម៉ូតូស៊េរីថ្មីរាប់ពាន់គ្រឿង និងទឹកប្រាក់រាប់ពានលានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4-9IbLWb_O_YOxs2mRXp7LbmtjoCeBT_UXej2sa-mNnoBNKqkDNane3uGWX5GvoUFDyhGwKz5Igu8vO019Y4swagjJZzlUD2gExB5cfUNjjvYpEhyFdwm32ZBmmDwKr9ZAFZXMXSk4RBal6mgB0ZU6ROkYQ8jXAtnLageFBwSn5nhDYNPPenBKt2XLdcg/s4032/IMG_6733%20(2).JPGក្រុមការងារ គ្រុឌ តែងតែធ្វើដំណើរយ៉ាងមមាញឹក ដើម្បីដឹកជញ្ជូនរង្វាន់ជូនដល់គេហដ្ឋានម្ចាស់រង្វាន់ដោយផ្ទាល់ដៃ មិនថាជិត ឬឆ្ងាយឡើយ។ រង្វាន់ពី គ្រុឌ ពិតជាបានជួយសម្រាលបន្ទុកជីវភាព និងផ្លាស់ប្តូរវាសនាដល់អតិថិជនដែលតែងតែគាំទ្រផលិតផលរបស់យើងពិតៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi9AHH-evaYElXURvXXZYEkWK9zOheqAp5qNo4QjFVpmWPE7CQh3E-5UCbXS4Gs2Gpumn8KVTN7hAqk-d3uf7ueXlXltYG-K9zE4GdHcKUIBSLOKRPh2UctDBMnCaiwt37rkhqSTBCbsErJ6rvfO3rhiMAymWqiwqcElaKkKjwlFvDoc_5Zg4lFTxcy3vk/s4032/IMG_6746.JPGតើអ្នកចង់ក្លាយជាអ្នកមានសំណាងបន្ទាប់ដូចលោកពូ អៀន​ តាំង ដែរឬទេ? កុំបង្អង់យូរ! បន្តគាំទ្រ ស្រាបៀរគ្រុឌ ថ្ងៃនេះ ដើម្បីឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf5OkrW_AoxTjIRh-YFmHWCdG52mbdVKFZm9muNpbt0iPDNMgasfTvH726D6eA2f_fVWXRKh_I1yyi4v7BrElXOiC9PyUNWTtKC88baQOkvMLU9WdX9c4ZJPpXr4EM3JUKSinMMN9JerwMM_K030j7Jf59wuf-Vpih9NShpsiMAhp4TP0NNoSj3BfDICZt/s4032/IMG_6755.JPG

ចិន ត្រៀមខ្លួនចូលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

0

រដ្ឋាភិបាលចិន បានបង្ហាញឆន្ទៈក្នុងការជួយដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីរក្សាសន្តិភាពក្នុងតំបន់អាស៊ាន។

ថ្លែងក្នុងជំនួបជាមួយភាគីថៃ នៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី នាថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងយ៉ាងថា៖”ប្រទេសចិន នឹងរក្សាគោលជំហរអព្យាក្រឹត និងយុត្តិធម៌ លើបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ”។

លោក វ៉ាង យី បានសង្កត់ធ្ងន់ថា៖”ប្រទេសចិន បានស្នើចូលរួមដើរតួនាទីស្ថាបនាក្នុងការគាំទ្រសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ”។

កន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហើបថា៖”កម្ពុជា មិនទាន់ត្រូវការប្រទេសទី៣ ក្នុងការជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃនៅឡើយនោះទេ ខណៈកាលនោះជប៉ុនបានស្នើសុំចូលខ្លួននៅកណ្តាលជាអ្នកដោះស្រាយ”៕

គួរបញ្ជាក់ថា ភាពតានតឹងបញ្ហាព្រំដែនកម្ពុជា-ថៃ បានកើតឡើងខ្លាំង ក្រោយពីទាហានថៃបានបាញ់សម្លាប់ទាហានកម្ពុជាម្នាក់ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ៕

G-Dragon ប្រកាសលុបចោលការប្រគំតន្រ្តីនៅប្រទេសថៃតែម្តង

0

បន្ទាប់ពីប្រកាសពន្យារពេលការប្រគំតន្រ្តីរបស់តារាចម្រៀង G-Dragon នៅឯរាជធានី បាងកក ប្រទេសថៃ ពេលនេះការប្រគំតន្រ្តីរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ គឺមិនបានពន្យារពេលទៀតនោះទេប៉ុន្តែគឺបានប្រកាសលុបចោលតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM866btsIwtre42qDpYpKDFVTGs7DvEGkldZ4FZ1Lqt6E4o5otNlZrG-bcQOLkogoCGiscEfHj2r3zCEc1Iw09M6FhT2OvzCua_wEp9kPaVRjHeBw9xfcfdF9kYtIn7VM70qyikURPd5eG2G3B0cVkiQ4mR1vveUTdHCl80KFH2zLE2PlBwFyu10ozrXOH/s973/image_2025-07-10_15-35-57.png

អ្នករៀបចំការប្រគំតន្ត្រីរបស់ G-Dragon AEG Presents Asia បានប្រកាសនៅថ្ងៃទី១០ ខែកក្កដា ថា កម្មវិធីដែលបានគ្រោងទុកដំបូងនៅថ្ងៃទី ២ ខែសីហា នៅពហុកីឡដ្ឋានជាតិ Rajamangala ក្នុងទីក្រុងបាងកក ត្រូវបានលុបចោលដោយសារតែ «កាលៈទេសៈដែល មិនបានមើលឃើញទុកជាមុន»។ ក្រុមហ៊ុនបានចេញធ្វើការសូមទោស ចំពោះការរអាក់រអួល និងការខកចិត្តទៅកាន់អ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBDhs0t4YUWSnKkkgW5v2lGYc0VZYuwGBB0ei3ZaFG7iiE0g3lI1ITnwrMe66ij2vIYHpGFzafUeqm_SayC2D9fbDV7tvjZX_6m_J5BOxKlGwVy3I5w6-GNc73rmq-jdFtlaC-g_h6fxE9qfD2oZTYXmsDZoTWCktkn-eJjN8XoAMC5Gk_34ID6YTVlScb/s1819/image_2025-07-10_15-35-58%20(2).png
កាលពីថ្ងៃទី៧ កក្កដា អ្នករៀបចំកម្មវិធីប្រគំតន្រ្តី G-Dragon បានប្រកាសពីការពន្យារពេលរៀបចំកម្មវិធីនៅក្នុងទីក្រុងបាងកក ប៉ុន្តែពេលនេះហ្វេនត្រូវខកចិត្តទាំងស្រុងព្រោះតែការប្រគំតន្រ្តីត្រូវលុបចោលតែម្តង។
ទោះបីខាងអ្នករៀបចំការប្រគំតន្រ្តីរបស់ G-Dragon បានបង្ហាញហេតុផលថា «កាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន» ក្តី ហ្វេនៗមួយចំនួននៅតែគិតថានេះជាហេតុផលមិនគ្រប់គ្រាន់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghAuWIiRpAvGkNgaE5AGQTd9kWMCH9Z6qv_3FfnBlNhW2AhclNI4nL9J-usUM5GLRb51Zhb_TK4v8T7SA_38Yj2ELeewUVA-fuyyJknsVVrLih-NIpabsM9NT_6igQYfODFuslEtZh8SAf_O-DGqI_FO3zsy73LbxOiO4QThG6_jEp_fUUDtuOGmluEOwf/s997/image_2025-07-10_15-35-58.png
ការលុបចោលនេះបានធ្វើឱ្យអ្នកគាំទ្រមានការមិនសប្បាយចិត្តយ៉ាងខ្លាំង ដែលភាគច្រើននៃអ្នកទាំងនោះបានលើកឡើងពីការព្រួយបារម្ភរួចមកហើយអំពីការចាត់ចែងរបស់ Galaxy Corporation នៃដំណើរទេសចរណ៍ជាពិសេសទាក់ទងនឹងការ លុបចោលនៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQWqOCpKZ5Ry0YZINuMpaIOIgmPzo_w2fhJ8bIxydu0gc5UV5fTpfkjX3y_Wo0FLyvj57ITmmvP8i95TvojtWSQpbxADEsTmxBGQ8kJbOkKNonEAFjY4mF3TiZZTrPvikHfmhjrQ9CVrk1jyTw72wrweizx2QYctdEZc-3EldggCSVp9CnqDvuXIRbhIU_/s1440/image_2025-07-10_15-36-02.png

អ្នកគាំទ្រមួយចំនួនក៏ចោទទៅលើក្រុមហ៊ុនរបស់តារាចម្រៀងរូបនេះដែលរៀបចំមិនបានល្អ ពុំមានបទពិសោធន៍លើវិស័យតន្រ្តី ធ្វើឱ្យការប្រគំតន្រ្តីរបស់សមាជិក Big Bang រូបនេះជួបនៅស្ថានការណ៍រអាក់រអួល។ យ៉ាងណាបើងាកទៅកាន់ស្ថានភាព នយោបាយប្រទេសថៃមានភាពវឹកវរយ៉ាងខ្លាំងអាចធ្វើឱ្យភ្ញៀវទេសចរព្រួយបារម្ភពី សុវត្ថិភាព ដោយសារតែបញ្ហាអសន្តិសុខក្នុងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCzRKYsb_oKadtphrj9jRSzJSCpWkjCVgLuiWfl7Afv_cqpx_BxwgWMHZxPbyQ_6DX1hxVx0FhPD8ube1v1VM_NUHxlKpSybG0qy2I6OM-s_eSxmR3aCGHWRwwkyyGDdkm5ePi9lZFL9iZiu4Y8s7rkD3MEk41f_aGt_qJh5BOoLaMCho1Ox2_T7SM8SE5/s2048/image_2025-07-10_13-05-47.png

ការប្រកាសលុបចោលការប្រគំតន្រ្តីរបស់ G-Dragon ប្រទេសថៃក៏នឹងរងការខាតបង់ដូចគ្នាព្រោះរាល់ពេលមានការប្រគំតន្រ្តីពីតារាល្បីនឹងជួយជំរុញសេដ្ឋកិច្ចជាតិតាមរយៈទស្សនិកជនដែលចូលរួមព្រោះអ្នកចូលរួមនឹងចំណាយលើការស្នាក់នៅ ធ្វើដំណើរ និងចំណាយលើថ្លៃអាហារជាដើម៕

ដឹងអត់ថា ទម្លាប់បន្ទោបង់របស់អ្នកអាចបង្ហាញពីសុខភាពរបស់អ្នកបានយ៉ាងច្រើន

0

“តើជាទូទៅអ្នកបន្ទោរបង់ញឹកញាប់ប៉ុណ្ណា?” សំណួរនេះ ស្តាប់ទៅហាក់ដូចជាសំណួរធម្មតា ប៉ុន្តែចម្លើយរបស់អ្នកអាចបង្ហាញបានច្រើនយ៉ាងអំពីសុខភាពទូទៅរបស់អ្នក។
ការសិក្សាថ្មីមួយបានរកឃើញថា ការទៅបង្គន់បន្ទោបង់ប៉ុន្មានដងក្នុងមួយថ្ងៃអាចបង្ហាញពីសុខភាពទូទៅរបស់អ្នក។ អ្នកស្រាវជ្រាវបានពិនិត្យអាកប្បកិរិយាទៅបន្ទោបង់របស់មនុស្សលើស ១,៤០០ នាក់ ដែលមានសុខភាពល្អជាធម្មតា ហើយបានរកឃើញទំនាក់ទំនងរវាងភាពញឹកញាប់ក្នុងការទៅបង្គន់ ជាមួយសុខភាព ដូចជា បាក់តេរីក្នុងពោះវៀន សារធាតុគីមីក្នុងឈាម និងសម្ពាធលើសរីរាង្គមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkvOuQSNJ3jxKbyn60T0bYAhK2-IhJGCxj4gRq8YH3maK2m64pjtnaQaT_FoyY48zori0aqiXADxuxmfJ8RPx6ryYs9340e0gtlUFSHpfnLhg3sWQT_DaUVcqccWekwaHNzAzdVfxuVNk2XriuUNC-4cag0oGzgmIbiCrYvWoeA7krb7jV2_i48rU40dgP/s1280/photo_2025-07-11_09-02-07%20(2).jpg
ជាធម្មតា ការទៅបង្គន់ ម្តងឬពីរដងក្នុងមួយថ្ងៃ ត្រូវបានគេចាត់ទុកថាស្ថិតក្នុងកម្រិតល្អបំផុត។ ក្រុមមនុស្សដែលមានទម្លាប់នេះ មានន័យថា បាក់តេរីល្អក្នុងពោះវៀនមានស្ថេរភាពល្អ ហើយសារធាតុគីមីក្នុងឈាមក៏មានសភាពល្អដូចគ្នា មិនមានសញ្ញាណបង្ហាញពីសម្ពាធលើថ្លើម និងតម្រងនោមឡើយ។
កម្រិតនេះត្រូវបានគេហៅថា ” តំបន់ Goldilocks” មានន័យថា មិនញឹកពេក ក៏មិនយឺតពេក គឺល្មម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9B-4rVhiRvqmDMnesheuUU7IljBj1VX2G3yjbKKWpNp6K8VeiaRyqqIzpS7paEVAediYDV49naRpp1lhzATjspRRr8LiODh4d2ksjcopgeRMEKz9iJ-fF5YQSTyNxkAazIiAP7TZ9GGtS10Nob2gIcGDQHl_lT9jvGs37pv_EVI6R4kQHdYTw1h-1ZiGy/s980/photo_2025-07-11_09-02-07%20(3).jpg

ចំណែក អ្នកដែលទៅបង្គន់ត្រឹមតែ ១-២ ដងក្នុងមួយសប្ដាហ៍ ត្រូវបានចាត់ទុកថា ទល់លាមក។ ការសិក្សាបានរកឃើញថា បាក់តេរីក្នុងពោះវៀនបានចាប់ផ្តើមបំបែកសារធាតុប្រូតេអ៊ីន ជំនួសឲ្យបំបែកជាតិសរសៃឬស្ករ។ ម៉្យាងទៀត វាបានបង្កើតសារធាតុពុលដូចជា indoxyl-sulfate និង p-cresol sulfate ដែលជាសសារធាតុពលបង្កហានិភ័យដល់តម្រងនោម ហេតុនេះនៅពេលសារធាតុទាំងនេះបានលេចឡើងនៅក្នុងឈាម និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់តម្រងនោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixhphyphenhyphen0CN6Eoc-gX2trL1Xm8n_0ngiaRtTI9QiZqRqbfOIvtjCMLB2ZnlQMheZamLaQR67n1YHDSpoB4ljbTI-ff2OP04gOwfK7H7zGOTyvlYfrhYMbmOEeisyHnk-2Xf0_SE7rWsgFjiadU4lOaer8o8MZqP2Srcgtt4uCQcnq0JKEVhBr5I537Jz6H2m/s1020/photo_2025-07-11_09-02-07%20(4).jpg

រីឯអ្នកដែលទៅបង្គន់ញឹកញាប់ ប្រហែល ៤ ដងឬច្រើនជាងនេះក្នុងមួយថ្ងៃ ក៏មានបញ្ហាដែរ គឺបាក់តេរីក្នុងពោះវៀនផ្លាស់ទីខុសទីតាំង ធ្វើឱ្យមានការរលាក និង ថ្លើមមានសម្ពាធ ដែលនេះជាសញ្ញាថាប្រព័ន្ធរំលាយអាហាររបស់ពួកគេចាប់ផ្តើមដំណើរការលឿន ឬខ្សោយពេក ទៅលើការបំបែកអាហារ ហើយស្រូបយកសារធាតុចិញ្ចឹមមិនបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFCVrp2aOTVxzTdAdAnzdwCA_AVA_2YsBIuvoCsQtQlBStxflLilUVD_lBSqt7_MJHgUlfOSQIYMOWl0yx-VnEJgdH3bW60wrF1CRUNv0T8YXg61IFLEdLe28nX7mtvXdPgYA189c5L8TGEdRWUfRf0BxTrhjt8drDX9vFDwhyphenhyphenEzRTxbuu2YtB3R9C_fn4/s1024/photo_2025-07-11_09-02-07.jpg

ក្រៅពីនេះ ការសិក្សាក៏បានរកឃើញថា ទាំងអាយុ ភេទ និងទម្ងន់សរុបនៃរាងកាយ ក៏អាចជាប្រភពនៃការប្រែប្រួលក្នុងទម្លាប់បន្ទោបង់ផងដែរ។ ជាពិសេស បញ្ហាទល់លាមក ឬរាគ តែងតែឃើញភាគច្រើននៅជាមួយមនុស្សវ័យក្មេង ស្រ្តី និងអ្នកដែលមានទម្ងន់ស្រាល។ ទោះបីជាកត្តាទាំងនេះជាផ្នែកមួយ ប៉ុន្តែវាអាចជាជំហានដំបូងនៃការបង្ហាញពីបញ្ហាសុខភាពខាងក្នុង និងកម្រិតសារធាតុពុលនៅក្នុងខ្លួនបានដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6L_tUsL8ofCXhDnk6rwAf78zr2CzmTX6a7BQDmILp4bUdGYCQE_5XUvEZR5rAmQWhYLH7xpB2_5fsGCajyWNfvX9ff8s7FcVBsl3tnAuD7mllh5wQ1bheHtdkD5DH2WDJVys4g0WupuqrbgFRYr-1LTNmxb4XNoLIirVULYO8VxICVqD4mAHX-lsXvqqW/s642/photo_2025-07-11_09-02-08.jpg
ដូច្នេះ ប្រសិនបើអ្នកចង់ឲ្យទម្លាប់នៃការបន្ទោបង់របស់អ្នកត្រឡប់មកធម្មតាវិញ គួរមានទម្លាប់រស់នៅដូចខាងក្រោម៖

-បរិភោគ ផ្លែឈើ និងបន្លែ ច្រើន
-ទទួលទានអាហារមានជាតិសរសៃ (Fiber) ល្មម
-ផឹកទឹកឲ្យបានគ្រប់គ្រាន់
-និងព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ផងដែរ។

សរុបមក ការបន្ទោបង់មិនមែនជារឿងសម្ងាត់ប៉ុណ្ណោះទេ តែវាអាចជាសញ្ញាបង្ហាញអំពីសុខភាពខាងក្នុងរបស់អ្នក។ ប្រសិនបើអ្នកសង្កេតឃើញថាអ្នកបន្ទោបង់តិចពេក ឬញឹកញាប់ពេក គួរតែពិនិត្យមើលលើរបបអាហារ ការផឹកទឹក និងលំហាត់ប្រាណរបស់អ្នក។ ប្រសិនបើបញ្ហាដែលកើតមានមិនបានធូរស្រាលទេ ការទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញគឺជាជម្រើសដ៏ល្អបំផុត៕