រដ្ឋាភិបាលចិន បានបង្ហាញឆន្ទៈក្នុងការជួយដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីរក្សាសន្តិភាពក្នុងតំបន់អាស៊ាន។

ថ្លែងក្នុងជំនួបជាមួយភាគីថៃ នៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី នាថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងយ៉ាងថា៖”ប្រទេសចិន នឹងរក្សាគោលជំហរអព្យាក្រឹត និងយុត្តិធម៌ លើបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ”។

លោក វ៉ាង យី បានសង្កត់ធ្ងន់ថា៖”ប្រទេសចិន បានស្នើចូលរួមដើរតួនាទីស្ថាបនាក្នុងការគាំទ្រសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ”។

កន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហើបថា៖”កម្ពុជា មិនទាន់ត្រូវការប្រទេសទី៣ ក្នុងការជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃនៅឡើយនោះទេ ខណៈកាលនោះជប៉ុនបានស្នើសុំចូលខ្លួននៅកណ្តាលជាអ្នកដោះស្រាយ”៕

គួរបញ្ជាក់ថា ភាពតានតឹងបញ្ហាព្រំដែនកម្ពុជា-ថៃ បានកើតឡើងខ្លាំង ក្រោយពីទាហានថៃបានបាញ់សម្លាប់ទាហានកម្ពុជាម្នាក់ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ៕