ប្រទេសថៃ ៖ លោក វីរៈ ស៊ុមខ្វាមឃិត ប្រធានក្រុមការពារសេរីភាពប្រជាជន និងប្រធានបណ្តាញប្រជាជនប្រឆាំងអំពើពុករលួយរបស់ថៃបាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថៃ ដែលត្រូវបានយកមកផ្សព្វផ្សាយក្នុង TikTok នាដើមខែកក្កដា ឆ្នាំ២០២៥ ថា បើកម្ពុជាពុំព្រមដកថយទេ កងទ័ពថៃនឹងវាយយកប្រទេសកម្ពុជាទាំងមូល ។ កាលពីសម័យក្រុងស្រ៊ី បើបារាំងពុំដណ្តើមទឹកដីពីថៃ គឺបច្ចុប្បន្ន កម្ពុជាជាទឹកដីមួយផ្នែករបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8J6dHmmdmjp5DYi0-cN3cQd4ESToiG7UZG5sLkfC8BlYmnfRgRz7Jw6RK5LFNcTJceVqsrMi0Pp15219hkJEXj4Joo6Gr1x22ZwkoXOlhtjm4PwCzcR3dqy8rvseIju8Iu7SxsQId-j5LKpVOTq0G8BQ7s8ZpmKAjSdmk3Dg8z10M5rd2H1mssxXp3ASO/s759/photo_2025-07-10_15-06-24.jpg

លោក វីរៈ ស៊ុមខ្វាមឃិត និយាយថា កម្ពុជាពុំចាំបាច់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទេ បើកម្ពុជាចាប់ផ្តើមបង្កសង្គ្រាមជាមួយថៃ សូមឱ្យកងទ័ពថៃវាយយកប្រទេសកម្ពុជាទាំងមូល រួចហើយចាំចរចាគ្នា ។ កម្ពុជាធ្លាប់ស្ថិតនៅក្រោមអាណានិគមថៃតាំងពីឆ្នាំ១៧៧៥ គឺចាប់ពីសម័យអយុធ្យា រហូតដល់សម័យរជ្ជកាលទី៥ ក្រុងរតនៈកូស៊ីន ហើយលោកថា លោកនិយាយតាមប្រវត្តិសាស្ត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_zvFck4Mft7j0ao3byH0zNJ1O4mguueGMTQJ2YViiUcNM5EASr3AA3TPihGW8N_60XlPST2TUKMC-X2AmGCcYNTtZUoY2IZYjCY_9SRS9FxxLtT8O_OPYrsytCqwssHEsUBzhsZXGDxOJMLEnkJamNBmXEzJaWXZzqS_1_1FMjtKvW7_lMHJy_jR4LCbg/s1280/image_2025-07-09_14-52-53.png
ចាប់ពីឆ្នាំ១៩០៤ ពេលថៃធ្វើសន្ធិសញ្ញាព្រំដែនជាមួយបារាំង បារាំងក៏បានដាក់អាណានិគមមកលើប្រទេសកម្ពុជា ឡាវ វៀតណាម ពេលនោះ បារាំងក៏យកទឹកដីមួយផ្នែករបស់ថៃ គឺកម្ពុជា ។ កម្ពុជាគ្មានប្រទេសទេ ការពិត ព្រំដែនរវាងកម្ពុជា-ថៃពុំចាំបាច់មានក៏បានដែរ ពីព្រោះកម្ពុជាជាទឹកដីមួយផ្នែករបស់ថៃ ។ ពេលកម្ពុជាអះអាងថា ប្រាសាទថ្មទាំងអស់នៅថៃជារបស់កម្ពុជា ខ្ញុំសូមប្រាប់ថា ប្រាសាទថ្មទាំងអស់ពុំមែនជារបស់កម្ពុជាទេ គឺជារបស់ខម ហើយខមពុំមែនជាបុព្វបុរសរបស់កម្ពុជា ។ នេះជាការលើកឡើងរបស់លោក វីរៈ ស៊ុមខ្វាមឃិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv0lANOaHU4OItK3wSd3Hnqi_2zBguleb2hsuhCYnyfDEV9zNsLd043Rr1zSmBpNduIiQ9Ll33A1Ii_5l_Mrk_W8zV7qcckSuvl5kg_Q2njNXjzyvLZJoxKQfhgdJydybrcjFOjYt7twAXX0dW2U9Sr3e6D0umy2hERVkJqPgJSwz-pZ2MOQABwO3YlKKA/s759/photo_2025-07-10_15-06-24%20(2).jpg

លោក វីរៈ ស៊ុមខ្វាមឃិត បញ្ជាក់ថា ប្រទេសកម្ពុជាទាំងមូលជាផ្នែកមួយរបស់ប្រទេសថៃ ពីព្រោះកម្ពុជាធ្លាប់ស្ថិតនៅក្រោមអាណានិគមថៃ ។ រីឯការធ្វើសន្ធិសញ្ញារវាងស្យ៉ាម និងបារាំង គឺក្រោយពីបារាំងប្រគល់ឯករាជ្យឱ្យកម្ពុជានៅឆ្នាំ១៩៥៣ ទើបកម្ពុជាទទួលបានផលប្រយោជន៍ពីសន្ធិសញ្ញាស្យ៉ាម-បារាំងផងដែរ ហើយកម្ពុជាយកសន្ធិសញ្ញានេះមកចោទប្រកាន់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijx-uGONUahf654RUsjqV1UHx6to6qjGjc06JsaKy0IkzX72faAJ7gopn6vgO0bCZym84yGHqtiwB-8xR5QjzXSh5idj2DD14R_awoYjprzu3RWKj6yeAMdvnVHOF137iFMpm8b-EG0bBzdukbkyEKQ-PFR5f3CobcMhzxATrxpG888sDPLML82i7U-y9p/s990/image_2025-07-11_15-09-14.png

គួរបញ្ជាក់ថា លោក វីរៈ ស៊ុមខ្វាមឃិត គឺជាមេដឹកនាំក្រុមជ្រុលនិយមថៃ និងធ្លាប់ចូលទឹកដីកម្ពុជាដោយខុសច្បាប់ជាមួយជនជាតិថៃ ចំនួន៦នាក់ទៀត ក្នុងអំឡុងពេលលោក អាប់ភីស៊ីត វ៉េចាជីវ៉ា ធ្វើជានាយករដ្ឋមន្ត្រីថៃ ។ រីឯការលើកឡើងរបស់លោកថា កម្ពុជាជាទឹកដីមួយផ្នែករបស់ថៃ គឺខុសពីប្រវត្តិសាស្ត្រហើយ ពីព្រោះលោកពុំបានសិក្សាពីប្រវត្តិសាស្ត្រពិតប្រាកដ លោកអានតែប្រវត្តិសាស្ត្រដែលថៃប្រឌិតឡើងមក ៕