ប៉ារីសៈ គណៈប្រតិភូថៃ ដែលបានចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស កើតទុក្ខមិនសុខចិត្ត ក្រោយរងភាពអាម៉ាស នៅពេលដែលរដ្ឋមន្ត្រីក្រសួងវប្បធម៌របស់កម្ពុជាបានចោ.ទប្រកាន់ប្រទេសថៃថាបានចម្លងរចនាបថប្រាសាទអង្គរវត្ត ដោយគ្មានក្រមសីលធម៌នៅក្នុងចំណោមតំណាងប្រទេសមកពីទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg198qgshWhYmRyufbpqM_dryOG01FQAYQ87P6Wvu2VUS9N-9Pao9apyDlS7UOoIRhCNrnzfXJBha_7HmJfhSeRY-x9ZKjpqNFf_4wJvxfVotaJzQ_zKrzenQqCubGkc1aWT3uuclpv2R4bV_JPjXOoSkqIlKaeGAcpPNvPyY1WZVp-TiiMZhyphenhypheniwYxnbTmA/s750/222222222222222222222222222222222222222222.png

យោងតាមសារព័ត៌មាន Khaosod នារសៀល ថ្ងៃសុក្រ ទី១១ ខែកក្កដា បានឲ្យដឹងថា ប្រធានគណៈប្រតិភូថៃ លោក Seehasak Phuangketkaew បានប្រតិកម្មយ៉ាងខ្លាំងចំពោះការចោ.ទប្រកាន់នេះ ដោយហៅវាថាជាហេតុផលនយោបាយ និងមិនសមរម្យក្នុងការលើកយកមកនិយាយនៅវេទិកាបេតិកភណ្ឌពិភពលោកបែបនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVpmK8KeTWddSYRT6vRPm7CjrQxb7dyaq-OJP8n2FOWgIlJRoiqa0UcHRfuPi9ebBf33sx37c_D368w4-9ebMCei1znPydXlFmLOTASAqnFHqHENmcASZJ1n8SkrObAMSNEmItuXY56AGPZgFlu9QwE0a-sKqsh1-8mJssphBkJVwTJv-kJ-mdeT9Zb1xU/s1024/photo_2025-07-11_15-46-40.jpg

លោក Seehasak បានច្រានចោលការលើកឡើងនេះ ដោយធ្វើការពន្យល់ថាវត្តភូម៉ាន់ហ្វា ដែលស្ថិតនៅខេត្តបុរីរម្យ ប្រទេសថៃ គឺជាស្ថាបត្យកម្មព្រះពុទ្ធសាសនា ដែលត្រូវបានបំផុសគំនិតដោយទីតាំងប្រវត្តិសាស្ត្រផ្សេងៗរបស់ថៃ មិនមែនជាការចម្លងនៃប្រាសាទដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជានោះទេ។ លោកបានសម្តែងការភ្ញាក់ផ្អើល និងការខកចិត្តចំពោះការអះអាងរបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwmnclpAKn0hkuIynvveaNTpNKdpJk3L4jyXEPhqwmu4iryYlItI_M1WCPHQywWfi7gdSsfWFBNQ3DVuu0Ud9_tPP35GnEUAHKOPgUMzf9bSiBc_R4Ruz1Y71LUySZnsbtPchpiftmOq8TWenn36-s6-HoCHQIzmf-eEatCSd0uIcNIMmHDTS95Uyo50D2/s896/photo_2025-07-11_15-46-41%20(2).jpg

តំណាងប្រតិភូថៃរូបនេះ បានកត់សម្គាល់ថា កម្ពុជាតែងបញ្ចុះបញ្ចូលប្រទេសផ្សេងទៀតឲ្យនៅខាងខ្លួន ប៉ុន្តែមិនបានជោគជ័យឡើយ ព្រោះភាគច្រើនប្រទេសទាំងនោះបានចាត់ទុកវាជាបញ្ហាទ្វេភាគី ច្រើនជាងយល់ថាវាជាសមត្ថកិច្ចរបស់អង្គការយូណេស្កូ។ ជាមួយគ្នានេះ មេដឹកនាំប្រទេសទាំងពីរធ្លាប់បានព្រមព្រៀងគ្នាបង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីដោះស្រាយវិវាទវប្បធម៌រវាងប្រទេសទាំងសងខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOon6GiPL_WhDnNW_HwS7gwtAo_C_u4iBapwR3OupHy9L3xo2hyaceymrW29P-ipqrgMRoG-C3t-g-ljqL98v2hmGJEnBuA2bZFdHht3sOiTZZKVlqmHmxFcD0O5VxFKpzGlaTmzUU3YgyDPRNn2aIwG5Ae1OuBuMKEuizdA8S9CPQ3tjt3pu5VTlsmMh8/s936/photo_2025-07-11_15-46-41.jpg

លោក Seehasak បានទម្លាក់បន្ទុកមកកម្ពុជាវិញថា៖ ការស្តោះទឹកមាត់ដាក់គេបែបនេះ បានបង្កើនភាពតានតឹងបន្ថែម លើបញ្ហាដែលកំពុងកើតមាន ជាពិសេសការបំបាក់មុខថៃ នៅចំពោះមុខបណ្ដារប្រទេសដទៃទៀតលើឆាតអន្តរជាតិ បន្ទាប់ពីកម្ពុជាបានបង្ហោះការចោទប្រកាន់នេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្រោយកិច្ចប្រជុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLR5xhUcFfcYJ3F7_7pnVYQ_KL2agquVuUtPNIHPOdvSJJcC_OP35wuNQG4j6DrPsUIILwwKD6Xbub9Lo_StrkQcI7iCwF9R8uC_W6uF_HSChQb6a3YaVTc-8AuvdNyIpKytmh1e2tMydjN0fxjUZ8rFu0pBIcK7gteo-OQUMvrfX7-lp6WrLFJbLtuX_h/s1280/photo_2025-07-11_08-38-04.jpg

គួរជម្រាបថា សំណង់ស្ថាបត្យកម្មនៅវត្ត Phu Manfa ត្រូវបានថៃបដិសេធជារឿយៗថា មិនបានចម្លងគំរូតាមប្រាសាទអង្គរវត្តរបស់កម្ពុជាទេ។ គំនិតផ្ដួចផ្ដើមក្នុងការកសាងសំណង់ប្រាសាទនេះឡើង គឺបានមកពីការយល់សប្តិរបស់ព្រះចៅអធិការនៅវត្ត Phu Manfa រួមជាមួយនឹងការយកលំនាំតាមសិល្បៈនៅតាមទីតាំងប្រវត្តិសាស្រ្តផ្សេងៗទៀតរបស់ថៃផ្សុំបញ្ចូលគ្នា ទើបបង្កើតបានជាប្រាសាទ Siha Nakhon ឡើងមក៕