ទំនាក់ទំនងរវាងស្រីស្អាត រ៉េត ស៊ូហ្សាណា និង យូហៃ ជាម្ចាស់ពានកម្មវិធីប្រលងចម្រៀង រ៉េប តែងតែត្រូវបានអ្នកគាំទ្រយកចិត្តទុកដាក់និងចង់ដឹងពីទំនាក់ទំនងពិតប្រាកដរបស់ អ្នកទាំងពីរខណៈអ្នកគាំទ្រជាច្រើនពិតជាចង់ឱ្យពួកគេក្លាយជាគូស្នេហ៍ក្នុងជីវិតពិតណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8eqQKM0CgfFGmSio14y_DVQzOkpUdrGTfM03EUSw1STBUuoZXy9q8Ff3m83ODIRbbE609fc2KsLbd_xDDFs6lDahEiKINXutkU9q-pyFCHGtC_ZnBFOs52qE8UUKeT9llQlfUqsKWq2scKyMWBhoDgZkg8lQs5y4b6weW_ueRNL5IOsxR9RrjYDc8iQ8H/s2048/image_2025-07-11_09-14-36.png

យ៉ាងណាមិញចាប់តាំងពីមានពាក្យចចាមអារ៉ាមនិងការផ្គូរផ្គងរវាង ហ្សាណា និង យូហៃ មកតារាចម្រៀងទាំងពីរពុំបាននិយាយប្រាប់អ្នកគាំទ្រឱ្យដាច់ស្រេចនោះទេ ប៉ុន្តែនៅតែ បន្តសកម្មភាពយកចិត្តទុកដាក់ចំពោះគ្នា។ លើសពីនេះតារាចម្រៀង នរិទ្ធ ឧស្សាហ៍ ញ៉ោះអ្នកទាំងពីរខ្លាំងណាស់ដូចជាបង្ហាញការស្និទ្ធស្នាលទៅកាន់ ហ្សាណា ហើយនិយាយឌឺដងទៅកាន់ យូហៃ ដែលជាអតីតកូនក្រុមរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwZW6xE_G8SNNe2ry34laCqeXbPdgdec143fx1Vy2tnwJJpLk9dAVaoxdBKRlvtYYmTOHowpyS7Ja0CFy2k67EIVmpRQgJdEj2ygVBepVInNUbOKLro0DPpVcFwZY6cmS7jZVTz6NIA0YWWP9oYBwc3p6aoWMk0Az2BCI-lpYh9PulYZD-Woaq-DlQJaF1/s1280/image_2025-07-11_15-20-55.png
សកម្មភាពក៏ដូចជាក្រសែភ្នែករបស់ យូហៃ ទៅកាន់ ហ្សាណា គឺពិតជាបានធ្វើឱ្យមនុស្សជាច្រើនអត់សង្ស័យមិនបាននោះទេថាលោកមានចិត្តទៅកាន់តារាចម្រៀងស្រីរូបនេះ។ ហេតុតែចង់ដឹងពីទំនាក់ទំនងពិតប្រាកដរវាង ហ្សាណា និង យូហៃ អ្នកគាំទ្រស្រាប់តែបានចោទសួរទៅកាន់ នរិទ្ធ នៅក្នុងការ Live តែម្តងហើយតារាចម្រៀងរូបនេះក៏បានឆ្លើយតបវិញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYfhuGO-RgoBdlODalYnye4quAPGuVQyVgLu-uZlzYJ5NBc7cWgC1HCD3yyuJkV52V2pekx5UylSjvftmWe233WGPJe67Se7sRiGMZIKhaiJj3tTC1wy6ZwVLIFlEp_n4ioOFtwSIT06x-rsxnhsrfxSg1jey6Qm99Qk3PHB_Fa0GK_FZaAdWHzUkezVKt/s2048/image_2025-07-11_09-14-29.png

តាមរយៈការ Live កាលពីពេលថ្មីៗនេះនៅលើគណនី Instagram អ្នកគាំទ្របានសួរតារាចម្រៀង នរិទ្ធ ថា យូហៃ ស្រលាញ់ ហ្សាណា មែន? សំណួរនេះ នរិទ្ធ បានឆ្លើយតបទៅកាន់អ្នកគាំទ្រថា «ខ្លួនមិនឱ្យពីរនាក់នេះស្រលាញ់គ្នានោះទេ លោកនឹងធ្វើជាអ្នកជ្រែតជ្រែក ធ្វើជាជនទី៣»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSfTYw-596_Xr2xRcvskMItvt82E25PNPMr-dYSlT3LSZX3a24iJvMRwfswekMAFHaLBl0DZz_qJ7_hvt7ClkMx9c12QY_QQpE5aIhm5X_KPZcjZE120GtaItSoItdSSnlIhOZmExqY1Yvf5SgWUw86uKng6bIPBPQud3O3Zuq9VnM2PODwrp6tQJl4U0c/s2048/image_2025-07-11_09-14-31.png

ចម្លើយរបស់តារាចម្រៀង នរិទ្ធ គឺមិនសូវជាខុសគ្នាប៉ុន្មាននោះទេចំពោះសកម្មភាពរបស់ លោកកន្លងមកដែលបាននិយាយលេងសើចឌឺដងទៅកាន់ យូហៃ។ ទោះបីជាមិនទទួល បានចម្លើយច្បាស់លាស់ពីតារាចម្រៀង នរិទ្ធ ពីទំនាក់ទំនងរបស់ម្ចាស់បទ «2AM» ក្តីប៉ុន្តែអ្នកគាំទ្រមួយចំនួនក៏បានបង្ហាញការសប្បាយចិត្តរាល់ពេលឃើញ យូហៃ និង ហ្សាណា មានទំនាក់ទំនងល្អជិតស្និទ្ធគ្នាបើទោះបីត្រឹមតែជាដៃគូសហការ តារារួមទ្រនំ ជា មួយគ្នាក៏ដោយ។ ប៉ុន្តែប្រសិនជាអ្នកទាំងពីរពិតជាស្រលាញ់គ្នាមែនគឺកាន់តែធ្វើឱ្យអ្នកគាំទ្រ ដែលបានគាំទ្រឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍កាន់តែសប្បាយចិត្តទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr5u8NfutoCCEqaRA7fsPPZyHtqh0RQvAjc4ZQxvkBqLhNSbv2AeYjI1hnyAiGEHlIQgIxUD8m2ckTeavYQYOpmqUEoq9j8tYzw8gjlHJOSF_VmnHbIdw5sWOBcXwoaNmcryxo5m6GsDx9EzEr-m98a64lJ_oQu3T_KUTyDvaDkS4snWGyRPslXEz3ot7z/s2048/image_2025-07-11_15-20-55%20(2).png

គួរបញ្ជាក់ផងដែរថា នាពេលឆាប់ៗខាងមុននេះតារាចម្រៀងក្នុងទ្រនំបារមីក៏ត្រៀមចេញទៅសម្តែងនៅឯសហរដ្ឋអាម៉េរិកផងដែរ៕