រដ្ឋសហព័ន្ធរុស្ស៊ីនឹងបញ្ជូនប្រតិភូរកងការពារដែនអាកាសមកទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការថ្មីមួយរវាងកងទ័ពប្រទេសទាំងពីរ និងជួយកម្ពុជាក្នុងការពង្រឹងខែលការពារអាកាស ស្របពេលមានភាពតានតឹងជាមួយថៃ។ ដំណើរទស្សនកិច្ចនេះអាចធ្វើឡើងនៅខែកញ្ញា ឬខែតុលា ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់អនុព័ន្ធយោធារុស្ស៊ីប្រចាំកម្ពុជាលោក Ivan Stadchenko នៅព្រឹកថ្ងៃទី១០ ខែកក្កដា នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Y1LzZbCazoIJgnpL7OEdWv99jGLx2ePTj6NKOPk1SvP0fG5e1LtGnXGhaeycqzGcCR11EhuQxdPN1tUDtYvBl4VUq7c44Gdp-zU_BNXjO_gjqgb-_oMZHnzYKGso1XF6fD2ChIWa4Rs2DMw7_zVhyphenhyphenvQbJyQ2x2L9Odx71e7WgGcv-8vVPpqQRjJ0YUF-/s960/517567493_746049007792185_9142919689669451798_n.jpg
បើតាមការលើកឡើងរបស់លោក Ivan Stadchenko កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា នៅក្នុងសន្និសីទសារព័ត៌មានអំពីគោលនយោបាយការបរទេសរុស្ស៊ីនៅស្ថានទូតរុស្ស៊ី បានឲ្យដឹងថា៖ បច្ចុប្បន្នកម្ពុជានិងរុស្ស៊ីមានកិច្ចសហប្រតិបត្តិការណ៍កងទ័ពជើងគោករួចហើយ និងសម្លឹងទៅរកកិច្ចសហប្រតិបត្តិការណ៍ផ្សេងទៀតដូចជាការការពារដែនអាកាសជាដើម ដោយលោកសង្ឃឹមថានឹងទទួលបានលទ្ធផលវិជ្ជមានបន្ទាប់ពីដំណើរទស្សនកិច្ចនាពេលខាងមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsoQmA7BnG8Ls5wich9vnTCZZohymZHsYXr4q3wAy66GqKsnvUBT1MdjO7aKVWtOhWfP2ZvPWxvJlCDXK3Wp4us8xw4X4oLM45rSBr97zVmh2AbpDweDLca3QgI_ojFezOoKXR6c4hT1yn3JItcTwIwpglZmV6BR38Ywh7WDifvz2AZerp3gXKoslcPM1K/s960/475799322_1165728941581927_6563877879058993562_n.jpg

លោក Ivan បានឲ្យដឹងបន្ថែមទៀតថា៖ «នេះជាដំណើរទស្សនកិច្ចជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ដូច្នេះនេះជាដំណើរការនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។ ខ្ញុំអត់ទាន់អាចនិយាយពីលទ្ធផលបានទេ តែលោកអ្នកដឹងច្បាស់ហើយថាប្រព័ន្ធការពារអាកាសនេះគឺជាអ្វី? នេះគឺជាកិច្ចចាប់ផ្ដើមអន្តរកម្មរបស់យើងក្នុងវិស័យនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-_s85speMH1HI72CfRKYy3ABiCq_6RC64KAoQa54mIo161wSiYuswgDPqMCBuXw8x1HhFtfC3xoGZp-SPYWpUMRH_oNSxLES7rWIC-rJ8jr-m0qsU5utcuXFJMzWR-EdxkMhIwF8OcD3i5Bx0CUkJSxOlCjtcfoKzl5K-9lqM1BhIE6NUH41sllAE_dCS/s1024/photo_2025-07-11_09-45-32.jpg

គួរឲ្យដឹងថា ការបញ្ជូនកងការពារដែនអាកាសមកក្នុងបំណងបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាពេលនេះ ស្របពេលដែលកម្ពុជានិងថៃកំពុងមានបញ្ហាព្រំដែន ហើយកម្ពុជាបានលើកឡើងពីប្រសិទ្ធភាព និងពង្រឹងខែលការពារអាកាសរបស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាលោក Anatoly Borovik បញ្ជាក់ថារុស្ស៊ីមិនជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយទេ ដោយលោកសង្ឃឹមថាប្រទេសទាំងពីរនឹងរកបាននូវដំណោះស្រាយសន្ដិភាពចំពោះបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmGmkKjhoFRd1OI5uPAPbgFpQk4IDIw5aZq-LGndxKHgHq9BIC6vDs5ZZNKURsVqhOnMy7u5JQc_It3mvIZbWQP_-30ZWRS5Twr-e5xe-6MYmsMLs3KQFolakkywKzFajx8QEQARspaGzxmTBD3cmRSw62slrVahJd1wxTvA2IXAk81CtccJ3TlBymLalQ/s1280/photo_2025-07-11_09-45-30.jpg

សូមជម្រាបថា រុស្ស៊ី ដែលជាអតីតសហភាពសូវៀត ជាប្រទេសមួយដែលគាំទ្រដល់កម្ពុជាតាំងពីការដួលរលំទៅនៃរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៩មកម្លេះ។ សម្ភារៈសឹកសង្គ្រាមជាច្រើនដែលជារបស់សហភាពសូវៀត និងរុស្ស៊ីនៅតែមានចំនួនច្រើនក្នុងយោធាកម្ពុជា ដោយបែបនេះហើយទើប អនុព័ន្ធយោធារុស្ស៊ីបានឱ្យដឹងក្នុងសន្នីសិទសារព័ត៌មានព្រឹកនេះថា រុស្ស៊ីរីករាយក្នុងការជួយធ្វើទំនើបកម្មអាវុធកម្ពុជាឱ្យកាន់តែទំនើបនៅពេលដែលមានសំណើរពីកម្ពុជា៕