Home Blog Page 389

Bai Lu ទទួលស្គាល់ថាការសម្ដែងក្នុងរឿង «Mo Li» ពិបាកសម្តែងខ្លាំង

0

ថ្មីៗនេះ Bai Lu បានបង្ហោះរូបមួយចំនួននិងចែករំលែកអំពីតួឯកស្រីដែលនាងសម្ដែងក្នុងរឿង «Mo Li»។ តារាសម្តែងរូបនេះគិតថាតួ Ye Li ជាតួអង្គពិបាកនិងគួរឱ្យចាប់ អារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtAKGM9V1hGAAHK4_r-GZ14YPBSLFXYxdhK1QpZ6XXUrjwXdZ9tELYdF8BNvORC89Z2-887BdO9jBn0jmwMxlmIkWD5_xRRiVEkeET8uELDIrz7zsKiIx1_ia0bQkirQxCmO0YgP9WGjBvC3r5T3ZAy46BCfA1F-vYAn7MyMuw8ufQOugvdoKJGx6pEyyh/s2048/image_2025-07-22_16-11-51.png
Bai Lu បាននិយាយថា «លើកទីមួយចែករំលែកអំពី Ye Li នាងជាតួដែលពិបាក ខ្លាំង ណាស់ក្នុងចំណោមតួនាទីទាំងអស់ដែលខ្ញុំបានសម្តែង ។ Ye Li គឺជាតួអង្គដែលមាន ប្រវត្តិស្មុគស្មាញបំផុត និងមានបុគ្គលិកលក្ខណៈចម្រុះច្រើនបំផុត។ នាងញញឹមច្រើនដង ប៉ុន្តែការពិតនាងយំ។ នាងហាក់ដូចជាស្ងប់ស្ងាត់ប៉ុន្តែខាងក្នុងនាងមានភាពច្របូកច្របល់។ អរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកដឹកនាំរឿង Ye Li បានក្លាយជាតួអង្គដែល មានសាច់ឈាម និងព្រលឹង។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការរំពឹងទុករបស់អ្នកចំពោះ Ye Li ហើយសូមជឿជាក់លើពួកយើង។ យើងពិតជានឹងសហការគ្នាដើម្បីនាំមកនូវការងារដែលបំពេញចិត្តអ្នករាល់គ្នា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw5BmKtO1_Bs7k821cz6H1Kfud2lRc6EWe-Ep7_u-jYceHDUq5IpvrRMvA2vpM8ZCZIE3p2ryy2D9B-IAtmX6yOpKZiZ8fxJ8jtZ8VmCKKa0VVoMkdvnSC7P6x66jkDyfEknPWx5-DG8MmD6Vaqy6l6XUxUmtzdRTt22FEFdXno0_cMuCmQAZGkfJRBgnh/s1619/image_2025-07-22_16-12-03.png
ការចែករំលែករបស់ Bai Lu បង្ហាញពីភាពស្មោះត្រង់ និងការយល់ដឹងរបស់នាងអំពីតួអង្គ ដែលនាងកំពុងលេង។ លើសពីនេះ តារាស្រីរូបនេះ ក៏បានបង្ហាញភាពវៃឆ្លាតក្នុង ការទទួលយកតួនាទីដ៏លំបាក ជាមួយនឹងជម្រៅខាង ក្នុងដ៏ស្មុគស្មាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnH7LN8l8bkQH-PJuWvWvfawRO-hJfPPbFpKHlc0qaw8mbJSSiBFja9zXInpOs9tpjGoluYRreVFsnAJ4erSGXiJyI9hSidc5tCP7mup8uXdVYF_fGAA7m5QGjxzr99HhSZjUtUTfhAs6l7xFfYiAw0UbUMT3-PCbFrNn2k3xEDAdRucaN7R3A40j_IlxA/s2048/image_2025-07-22_16-11-54.png
កន្លងមកចាប់តាំងពីចាប់ផ្ដើមថតរឿង «Mo Li» ភាពយន្តនេះបានជួបភាពចម្រូងចម្រាសជាច្រើនទាក់ទងនឹងបញ្ហាតួសម្ដែង និងរូបរាង។ អ្នកគាំទ្រ Bai Lu បង្ហាញការងឿងឆ្ងល់ចំពោះ សមត្ថភាពសម្ដែង និងកេរ្តិ៍ឈ្មោះរបស់តួប្រុស Ryan Cheng ឬទស្សនិកជនស្គាល់ថា Cheng Lei ដោយគិតថាតួប្រុសអន់ពេក និងមិនល្អគ្រប់គ្រាន់ក្នុងការសម្ដែងជាមួយតួចាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQt4CKT3eBFi8BSMudYGx_Qs3UP06zgOYs0JAqUsyZplhbFkVlEEU-AtF6rkEn9_t23wlMUkLh3s6T7_Y0-UnzWFGBpoIho2LmjUbUyaOPgloChOo68iR2AZ7E40PlPUBR4MCre6gADXNles4eFHExMZrkWngfPEubTjsW0RoNa5opEkZpB8u_zPHouiG0/s2048/image_2025-07-22_16-11-58.png
រូបរាងរបស់ Bai Lu ត្រូវបានស្នើរសុំឱ្យផ្លាស់ប្តូរជានិច្ច ព្រោះវាមានភាពឡូយឆាយ និងមិនមានលក្ខណៈពិសេសខ្លាំង។ ម៉ូតសក់ និងគ្រឿងលម្អពណ៌លឿងដ៏ធំរបស់នាងបានធ្វើឱ្យតារាស្រីរូបនេះមើលទៅ «ចាស់ជាងវ័យ» ជាពិសេសពេលស្ថិតក្នុងឈុតមួយជាមួយ តួប្រុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjURVePiYbX4ZFjWiM5IWgK5xIO_rWTCo5-87K7I06Hev3vjeDzzsasMT0X4UUsUwX_l8P8ruRl5_D-e38YCf37qo14bSCV9ygVi4b6nSuAjEi8ObEA0svDh0zmW4Q9CSsZOr7Boq3Buj8KMrR2Yo2pKqZ0mcaUw887l-O7Axzw_dAEijQh11sK-9eMTzVQ/s2048/image_2025-07-22_16-12-00.png

ភាពយន្តនេះត្រូវបានគេរំពឹងថានឹងចាក់ផ្សាយនៅឆ្នាំ ២០២៦ នៅលើវេទិកា Tencent Video ហើយត្រូវបានគេរំពឹងថានឹងបន្តជោគជ័យនៃព្រោះវាមានប្រធានបទទាក់ទាញដូចគ្នាគឺការប្រយុទ្ធគ្នាក្នុងវាំង៕

ជី ដេវីត និងអ្នកសិល្បៈច្រើនរូបបួងសួងនិងផ្ញើសារលើកទឹកចិត្តដល់កងទ័ពជួរមុខ

0

ភាពតានតឹងនៅបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃនៅមិនទាន់ថមថយកម្តៅនៅឡើយទេផ្ទុយទៅវិញភាគីថៃតែងតែចោទប្រកាន់មកកាន់ភាគីខាងកម្ពុជាជារឿយៗ។ ស្របពេលប្រទេសជាតិកំពុងជួបបញ្ហាការពារទឹកដីពីសត្រូវឈ្លានពានងាកមកកាត់តារាចម្រៀង ជី ដេវីត ទេព បូព្រឹក្ស តារាចម្រៀង ពេជ្រ សូលីកា ពិធីការិនី សុភ័ក្រ្ត កុសុម៉ា រួមទាំងបវរកញ្ញានិងអ្នកសិល្បៈជាច្រើនរូបទៀតបានបង្ហោះនៅលើបណ្តាញសង្គមលើកទឹកចិត្តកងទ័ពជួរមុខនិងបួងសួងឱ្យកងទ័ពខ្មែរសុខសប្បាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi95cSe4q8ejvfnCF9jrR7SmkffsfAAWZyEwbszN_29hIsD8-PYgp_IbOoBYMGEzI8by55Xk6SF1KRzVUEtoN5FTR6Qu6THZ4EWC8PsXpKib_qLgC1IPpVcQeFm_ZCdHkJ7U4p3KJhzX2pG8zKyOU6VWmZhf6r1b2R8moxTrp7OcsPMd58NUbfUyVgg4th/s2048/image_2025-07-24_09-28-40.png

តារាចម្រៀង ទេព បូព្រឹក្ស បានសរសេរថា «បុព្វហេតុកាពារជាតិស្មារតីស្នេហាជាតិក្នុងកាលទេសៈនេះយើងខ្ញុំសូមប្តេជ្ញាចូលរួមជាមួយប្រទេសជាតិត្រូវបូជាឈាមការពារអធិបតីភាពទឹកដី កម្ពុជា ពីចោរឈ្លានពានដោយយើងខ្ញុំនឹងតាំងនាមជា ទ័ពជួរក្រោយសូមលើកទឹកចិត្ត និង សម្តែងនូវសេចក្ដីជឿជាក់ទាំងស្រុងជូនបងប្អូនកងទ័ពជួរមុខ ដោយត្រៀមលក្ខណៈកម្ចាត់ចោរឈ្លានពានចេញពីទឺកដីកម្ពុជា ឬ បម្រុងបំពានអធិបតីភាពដែនដីកម្ពុជា។ វត្ថុស័ក្ដិសិទ្ធិ និង ឬទ្ធីទសបរមីនៃរាជានិងស្តេចមេទ័ពគ្រប់អង្គដែលមានអនុភាពទ្រង់នឹងជួយជាកម្លាំងទ្រទ្រង់ដ៏ខ្លាំងខ្លាដល់ទ័ពដ៏អង់អាចកម្ពុជា។ ចោរតាំងចិត្តជាបិសាចឈ្លានពានចោរនឹងវិនាសដោយសេក្តីប្រមាថរបស់ចោរជាក់ជាមិនខាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjU4K3VRUl-JNaoQ4jBGhKwt5UeXa62SN4R_lJYrFYJpwLtptcf27oCocrN6E2w9tuaK4wj7qKtHqFA9HgKEEv7Hgeb1FipJYB2tS1HBn63WHIjtvH03x9COW9P0X8zZ5_yQ9t1tJSjsZbht76z_TqutTERNkWQM0QNqZmr5nG8HtaAEdO3cCTzPffvDdQ/s2048/image_2025-07-24_09-28-41.png

តារាចម្រៀង ជី ដេវីត បានបន្ថែមលើការបង្ហោះរបស់ ទេព បូព្រឹក្ស ថា «កងទ័ពកម្ពុជាដ៏អង់អាចត្រៀមលក្ខណរួចរាល់ក្នុងការការពារបូរណភាពទឹកដីពីចោរឈ្លានពាន ដោយអំណាចនៃសច្ចធម៌ដោយសេចក្តីមិនប្រមាថវត្ថុស័ក្ដិសិទ្ធិនៃស្តេចមេទ័ពនឹងជួយជ្រោមជ្រែងដល់ដែនដីមួយនេះ។ ចោរតាំងចិត្តជាបិសាចឈ្លានពានចោរនឹងវិនាសដោយសេក្តីប្រមាថរបស់ចោរជាក់ជាមិនខាន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg76XjP_2iZIcNxto-1_gZdIr758ZdhaBcRCdBLFT_5aQ9kkzCibMhJa1Am7FalHbu07sFfQ7OkIed9pNEbk6f89LOll5AjVyFefHtGGruYGyBVnQZ-ZtO9pJAYNv63SigD6O1RTjBY7cECQSzCq21v_bJgl8RBUrYKpNJ6GXpKgsI7bNkGo1QHRufjofS7/s1920/image_2025-07-24_09-28-46.png
តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះថា «សូមបួងសួងបារមីវត្ថុស័ក្តិសិទ្ធគ្រប់ទិសទីជួយឃុំគ្រងថែរក្សាការពារបងៗកងកម្លាំងទាំងអស់»។ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា វិញបានលើកឡើងទឹកចិត្តកងទ័ពជួរមុខថា «សូមដួងព្រលឹងព្រះមហាវិរៈក្សត្រខ្មែរ កំពូលមេទ័ពខ្មែរ ព្រលឹងដូនតាខ្មែរគ្រប់ជំនាន់ និងទសបារមីវត្ថុស័ក្តិសិទ្ធិសូមជួយឃុំគ្រងថែរក្សាបងប្អូនកម្លាំងកងទ័ពខ្មែរ សូមឈ្នះអស់មារសត្រូវ និងជួបតែសេចក្តីសុខសុវត្ថិភាពជានិរន្តរ៍
ខ្មែររួបរួមខ្មែរខ្លាំងសូមមេត្តាបងប្អូនកុំបង្ហាញរូបភាពកងកម្លាំងទ័ពចល័ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQxWQT_7KlkA9Gb4f9VFDstyXfEUF2n6zCVUEG4VicEAOUjdHHt1hYa-FO8AWGVRfbyaFaEskp6Wua6PgI6ddmQk0h-crlRdQnhFSVnyTgYOhG5ENKm1aYlA6ZqAH9zz5T7U4hbvzfqaNWMfpIV4UiakUyCqMHZNOS7s2PYKl2f-uuvWbA6AvIAzgb_wo-/s2048/image_2025-07-24_09-28-47.png

តារាចម្រៀង នី រតនា ថា «ម៉ោងនេះ វេលានេះ កម្ពុជាមិនមែនសម័យលង្វែក សម័យឧដុង្គឡើយ ប្រទេសកម្ពុជាខ្ញុំតូចទេ ប៉ុន្តែតាន់ ចង់សាក សាកបាន កម្ពុជាមិនឈ្លានពានប្រទេសណាឡើយ សុំតែការពារខ្លួនប៉ុណ្ណោះ សូមបារមីវត្ថុសក្តិសិទ្ធិ ព្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់ជួយតាមថែរក្សាឃុំគ្រងបងប្អូនកងទ័ពខ្មែរអោយជួបតែសេចក្តីសុខ ឈ្នះអស់មារសត្រូវឈ្លានពាន ខ្មែររួបរួមខ្មែរសាមគ្គីខ្មែរខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn7XlH-710DVngXQ7SY1yBOyZC1TcgB8aEO-O4rhDFBSeNUJR6XK1mStMjLxZ6_Yt7uG8hRyobiDYCn0ZLQ6EO9pjiuhEs1wlM3TK6xljaXphpC8rcCfDTQ008TDm0v6B9yw0J89OH8W-0zKYMTE2badT8xPNo2sAZwlnm8hrRNSnQYi3xrcfsoYSac9FP/s1920/image_2025-07-24_09-28-43%20(2).png

កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 វិញបានជូនពរទៅកាន់កងទ័ពខ្មែរថា «សូមបួងសួងដល់បារមីវត្ថុសក្តិសិទ្ធគ្រប់ទិសទី ទាំងអស់ ជួយការពារ និងឃ្លាំមើលបងៗកងកម្លាំងដ៏អង់អាចរបស់យើងទាំងអស់ផងចុះ។ សូមឱ្យជៀសផុតពីគ្រោះគ្រប់យ៉ាង និងឆ្លងកាត់រាល់ឧបសគ្គដោយសុខសន្តិភាព ឯកភាពជាតិ និងមានសុវត្ថិភាពសម្រាប់ជាតិយើង»។ ប៊ី សុធារី វិញបានបង្ហោះថា «សូមបារមីស័ក្ដសិទ្ធគ្រប់ទិសទីតាមថែរក្សា ការពារ ដល់កងទ័ពកម្ពុជាគ្រប់រូបអោយមានសុខសុវត្ថិភាព»។

មិនត្រឹមតែសិល្បករ សិល្បការិនីខាងលើនេះប៉ុណ្ណោះទេតារាល្បីៗជាច្រើនរូបទៀតបានបួងសួងវត្ថុស័ក្តិសមថែរក្សាកងទ័ពកម្ពុជាក្នុងគ្រាដែលចោរសៀមឈ្លានពានមកលើទឹកដីកម្ពុជា៕

ពលរដ្ឋថៃស្លា.ប់២នាក់នៅស្ថានីយប្រេង PTT ខេត្តស៊ីសាកេត ដោយសារគ្រាប់រ៉ុក្កែតកម្ពុជា

0

ប្រទេសថៃ ៖ នាវេលាម៉ោង១១និង៣៣នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃ Khaosod រាយការណ៍ថា កងទ័ពខ្មែរបានបា.ញ់គ្រាប់រ៉ុក្កែត BM-21 ធ្លាក់មកលើស្ថានីយប្រេង PTT នៅស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត បណ្តាលឱ្យពលរដ្ឋថៃស្លា.ប់ ចំនួន២នាក់ ។ ក្រោយពលរដ្ឋថៃស្លា.ប់ អាជ្ញាធរក៏បានជម្លៀសពលរដ្ឋក្នុងតំបន់ទាំងអស់ទៅលាក់ខ្លួនក្នុងរណ្តៅដី ដោយសារឮស្នូរគ្រាប់កាំភ្លើ.ងជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMNGYDDHTudcD1lkFEDUl543koilQNhDbGaC84e8g6FEfiE7isQoyp8in-sv02jQEzdUZBMcXP_FhmxuYlgxmZjSQGxvO7lQYZYrecX79VJ8iUNJWCmh5gPnE6fgW4GHn4K-nJEbm7rwsKgIIhDT_wgbAnP1RmYSA20G_w9tIwxIKMRi7hDMM8QIijWQcn/s696/photo_2025-07-24_12-16-05%20(2).jpg
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ គឺនៅថ្ងៃទី២៤ ខែកក្កដា នេះ មានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅបរិវេណព្រំដែនប្រាសាទព្រះវិហារ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ហើយការប៉ះទង្គិចគ្នានេះពុំដឹងថា តើភាគីណាជាអ្នកចាប់ផ្តើមមុន ។ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ គឺកងទ័ពថៃជាអ្នកបើកឆាកបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYGP3d379zfDoODeXd2U1SXguSN0R07iJQYxw4lcZcSNvxVOU2UFN_Yst3BosNfWGutnbnrCuWdwWcSd1UZ4gYVYqiH9ZE1fGOhHQK0w_YYuhkGqLUVzHBSIwjpzcPD0u6MUT8IKE8biXG4JYcywU766O5Qw8265Ob4zd0QC7DTQBKtsV6vpj27vHVDCP2/s696/photo_2025-07-24_12-16-05.jpg
នៅតំបន់ជាច្រើនតាមព្រំដែនកម្ពុជា-ថៃ មានស្នូរគ្រាប់កាំភ្លើងជាច្រើនប្រភេទលាន់កងរំពង និងបាញ់បន្តគ្នារហូតដល់ជាង២ម៉ោង ។ រីឯរថយន្តបើកបរនៅតាមផ្លូវស្ទះចរាចរណ៍ជាច្រើនគីឡូម៉ែត្រ ដោយសារការជម្លៀសពលរដ្ឋថៃចាកចេញពីលំនៅឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiua6LXBs95_tyveITOSrcFH9KJIt2JqFZrXmaMn1AcWkOuHCm-Bz81RMTK2inDY8IiXOODuqRvk6ItvMmppaoO2YDsv0YXZV4MLqnJVeaOPsqXXGBn97u-PZjt4kgfc2EL6Av6uhcfIy2E2VyfiEBxeb1KW8KufEIVdY6u5XmqRsIaqPOiVhMQF7MkCc3G/s549/photo_2025-07-24_12-19-00%20(2).jpg

ចំណែកពលរដ្ឋថៃមួយចំនួនដែលរស់នៅភូមិសៅធុងឆ័យ ឃុំសៅធុងឆ័យ ពុំព្រមជម្លៀសចេញពីលំនៅឋានទេ ដោយពួកគេនាំគ្នាលាក់ខ្លួនក្នុងរណ្តៅដី ដែលមានស្បៀងអាហារជាច្រើនត្រៀមបម្រុងទុក ។ ពលរដ្ឋទាំងនេះធ្លាប់មានបទពិសោធន៍គេចពីសង្គ្រាមកាលពីឆ្នាំ២០១១ ។

ដោយឡែក នៅភូមិបានស៊ីផានាក់ឆ័យ មានគ្រាប់កាំភ្លើងពីកម្ពុជាធ្លាក់ត្រូវលំនៅឋានពលរដ្ឋថៃ ប៉ុន្តែគ្មានអ្នករងរបួស ដោយសារពលរដ្ឋបានជម្លៀសចេញពីលំនៅឋានជាមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFjhlnVGaW3Q7FmDjrmNUyOtBXu8GLP1tYQiZ_HPSajWY_LXDsjV02wDqG1SsLpp6WK-GUtXfU6swwxkYbS9KfJDDJKc-3VXw8kpm7sRJ_yhorR4StcCnsET5_sQVHIntUjC_WsCFfpnX0_gSxk4Lnk_KydYP4sLMlaWMiXgwm0bPZkhtNRgqI5jlMKVDG/s546/photo_2025-07-24_12-19-00.jpg
តាមសេចក្តីរាយការណ៍ចុងក្រោយឱ្យដឹងថា គ្រាប់រ៉ុក្កែត BM-21 ពីកម្ពុជា ដែលធ្លាក់ត្រូវស្ថានីយប្រេង PTT នៅស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត មិនត្រឹមតែបណ្តាលឱ្យពលរដ្ឋថៃស្លាប់២នាក់ និងខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ គឺមានកូនសិស្ស និងពលរដ្ឋថៃរងរបួសជាច្រើននាក់ ៕

Updated: ទ័ពកម្ពុជាកំពុងម្ចាស់ការលើសមរភូមិ និងពង្រីកភូមិសាស្ត្រវា.យប្រហារឲ្យដល់តំបន់មុំបី

0

ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា កងកម្លាំងការពារព្រំដែនកម្ពុជា កំពុងម្ចាស់ការលើការវាយខ្មាំងថៃ ខណៈថៃបានវា.យប្រហារលើទីតាំងឈរជើងរបស់ខ្មែរ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងពង្រីកភូមិសាស្ត្រវាយប្រហារដល់តំបន់មុំបី ខេត្តព្រះវិហារ។

យោងតាមការបង្ហោះនៅទំព័ហ្វេសប៊ុក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា «ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ដ៏សាមាន្យ ដែលបើកការវាយប្រហារលើទីតាំងឈរជើងរបស់ខ្មែរ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងពង្រីកភូមិសាស្ត្រវាយប្រហារដល់តំបន់មុំបី ខេត្តព្រះវិហារ»។

លោកបានគូសបញ្ជាក់ថា «យើងខ្ញុំសមរភូមិក្រោយនៅក្បែរបងៗសមរភូមិមុខជានិច្ច គាំទ្រលើកទឹកចិត្ត និងបួងសួងអស់បារមីគ្រប់ទិសទីឃុំគ្រងអភិបាលប្រកបដោយសុវត្ថិភាព យកឈ្នះលើមារសត្រូវកុំបីខាងឡើយ។ ទន្ទឹមនេះ សូមជនរួមជាតិនៅសមរភូមិក្រោយ រក្សាភាពស្ងាត់ស្ងៀម មានលំនឹងក្នុងចិត្ត និងសូមបន្តការងារក្នុងជីវភាពប្រចាំថ្ងៃជាប្រកតី តាមអនុសាសន៍សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃយើង»។

ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កម្ពុជាប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់យោធាថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជា ក៏អំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃផងដែរ៕

ពលរដ្ឋថៃនៅខេត្តសុរិន្ទរងរបួស៣នាក់ក្រោយការប៉ះទង្គិចគ្នាមួយប្រាវរវាងកងទ័ពកម្ពុជា-ថៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ពលរដ្ឋថៃបានរងរបួសចំនួន៣នាក់ ក្រោយពីកងទ័ពកម្ពុជាបានបាញ់គ្រាប់រ៉ុក្កែត BM-21 ចំនួន២គ្រាប់មកកាន់ភូមិអ្នកស្រុកនៅខេត្តសុរិន្ទ ហើយកងទ័ពថៃបានថ្កោលទោសកម្ពុជាយ៉ាងខ្លាំង ដែលប្រើប្រាស់អាវុធវាយប្រ.ហារបា.ញ់មកលើពលរដ្ឋថៃក្នុងទឹកដីថៃ ។

កងទ័ពថៃចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់អំពើហិង្សា និងអមនុស្សធម៌ ក្រោយពីកងទ័ពកម្ពុជាប្រើប្រាស់គ្រាប់រ៉ុក្កែត BM-21 ចំនួន២គ្រាប់ បាញ់មកកាន់ទីប្រជុំជននៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ព្រំដែន ស្រុកកាបឈើង ខេត្តសុរិន្ទ កាលពីវេលាម៉ោង៩និង៤០នាទី ថ្ងៃទី២៤ ខេកក្កដា នេះ ។

ការបាញ់គ្រាប់រ៉ុក្កែត BM-21 ធ្វើឱ្យពលរដ្ឋថៃនៅខេត្តសុរិន្ទ រងរបួសចំនួន៣នាក់ ដែលធ្វើឱ្យអាជ្ញាធរថៃប្រញាប់ជម្លៀសពលរដ្ឋចេញពីលំនៅឋានយ៉ាងឆាប់រហ័សដើម្បីសុវត្ថិភាពអាយុជីវិត និងការខាតបង់ទ្រព្យសម្បត្តិ ។

នៅថ្ងៃទី២៤ ខែកក្កដា ស្ថាប័នពាក់ព័ន្ធផ្នែកកងទ័ពថៃកំពុងតាមដានស្ថានការណ៍ និងវាយតម្លៃស្ថានការណ៍យ៉ាងដិតដល់ ព្រមទាំងត្រៀមវិធានការទប់ទល់គ្រប់ផ្នែកជាមួយកម្ពុជា ហើយកងទ័ពថៃនឹងរាយការណ៍ព័ត៌មានក្តៅៗឱ្យពលរដ្ឋបានដឹងយ៉ាងលឿនបំផុត ៕

ព័ត៌មានបឋម! ទាហានថៃ១០នាក់បានរបួស ខណៈមានទាហានខ្លះរត់ចោលជួរជាបណ្ដើរៗ

0

សារព័ត៌មានប៉ុស្តិ៍លេខ៧ថៃបានរាយការណ៍បឋមថា ទាហានថៃចំនួន10នាក់បានរងរបួស ខណៈមានទាហានខ្លះទៀតបា.ក់ស្បាតរត់ចោលជួរបណ្ដើរៗ បន្ទាប់ពីការវា.យប្រហារមួយប្រាវ។ បើតាមអ្នកនាំពាក្យកងទ័ពថៃបានប្រាប់រ៉យទ័រ បានបន្ថែមថា កម្ពុជាបានប្រើប្រាស់អាវុធជាច្រើន រួមទាំងគ្រាប់រ៉ុកែតផងដែរ។

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ខាងភាគីថៃ បានបើកការវា.យប្រហារមកលើកម្ពុជាជាមុននៅលើប្រាសាទតាមាន់ធំ ដែលបង្កឱ្យកម្ពុជាមានការតបតទៅវិញ ហើយការបា.ញ់បោះនៅតាមតំបន់ព្រំដែនក៏បានចាប់ផ្តើមឡើងជាបន្តបន្ទាប់។

យ៉ាងណាមិញ សារព័ត៌មាន ប៉ុស្តិ៍លេខ៧ បានរាយការណ៍ពី Richcha Suksuwannont អ្នកនាំពាក្យរងនៃកងយោធពលភូមិន្ទថៃ ដោយបានបញ្ជាក់ថា មានទាហានថៃចំនួន 10នាក់ហើយ ដែលបានរងរបួស ដោយសារការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់ធំ។ ប៉ុន្តែខាងសារព័ត៌មានថៃ មិនបានបានបញ្ជាក់ពីស្ថានភាពរបួសរបស់ទាហានរបស់ខ្លួនឡើយ៕

ក្ដៅៗ ថៃបញ្ជាក់ថាមានទាហានរបស់ខ្លួន២នាក់ហើយបានរបួស

0

សារព័ត៌មានថៃរាយការណ៍ថា ទាហានថៃចំនួនពីរនាក់បានរងរបួស បន្ទាប់ពីការវា.យប្រហារមួយប្រាវ។ បើតាមអ្នកនាំពាក្យកងទ័ពថៃបានប្រាប់រ៉យទ័រ បានបន្ថែមថា កម្ពុជាបានប្រើប្រាស់អាវុធជាច្រើន រួមទាំងគ្រាប់រ៉ុកែតផងដែរ។

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ខាងភាគីថៃ បានបើកការវា.យប្រហារមកលើកម្ពុជាជាមុននៅលើប្រាសាទតាមាន់ធំ ដែលបង្កឱ្យកម្ពុជាមានការតបតទៅវិញ ហើយការបា.ញ់បោះនៅតាមតំបន់ព្រំដែនក៏បានចាប់ផ្តើមឡើងជាបន្តបន្ទាប់។

យ៉ាងណាមិញ សារព័ត៌មាន Khaosod បានរាយការណ៍ពី Richcha Suksuwannont អ្នកនាំពាក្យរងនៃកងយោធពលខេមរភូមិន្ទថៃ ដោយបានបញ្ជាក់ថា មានទាហានថៃចំនួន ២ នាក់ហើយ ដែលបានរងរបួស ដោយសារការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់។ ប៉ុន្តែខាងសារព័ត៌មានថៃ មិនបានបានបញ្ជាក់ពីស្ថានភាពរបួសរបស់ទាហានរបស់ខ្លួនឡើយ៕

សូមបងប្អូនទុកចិត្តរដ្ឋាភិបាលនិងកម្លាំងយោធា កុំភ័យស្លន់ស្លោ និងកុំចែករំលែករូបភាព ឬវីដេអូទាក់ទងនឹងកងទ័ព

0

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យជនរួមជាតិកម្ពុជាទាំងអស់កុំភ័យស្លន់ស្លោ សូមប្រកបកិច្ចការធម្មតា និងសូមបងប្អូនទាំងអស់មានទំនុកចិត្តលើរាជរដ្ឋាភិបាល និង កម្លាំងប្រដាប់អាវុ.ធ និងសូមបងប្អូនកុំចែករំលែកនូវរូបភាព ឬវិដេអូ ដែលពាក់ព័ន្ធការចល័តសព្វាវុ.ធ កងទ័ព និងលេណដ្ឋានជាដាច់ខាត។

ក្រោយក្រសួងការពារជាតិកម្ពុជាបានប្រកាសពីផ្ទុះអាវុ.ធវា.យប្រ.ហារគ្នា រវាងកងទ័ពកម្ពុជា និង ថៃ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិសាស្រ្តខេត្តឧត្តរមានជ័យ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារខ្លីមួយ សើម្បីជូនដំណឹងទៅកាន់ប្រជាពលរដ្ឋទាំងអស់យ៉ាងដូច្នេះថា៖

«ការឈ្លានពានដូចយោធាថៃថានឹងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះទាហានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។
កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុកឬការលក់ទំនិញដំឡើងថ្លៃ។ល។
សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យនិងគ្រប់ទីកន្លែងលើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃ។សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធរបស់យើង៕»

លើសពីនេះ ប្រជាជនរួមជាតិទាំងអស់គួរកុំចែកចាយរូបភាពទីតាំងអាវុធ លេណដ្ឋាន និងការចល័តទ័ព អី ដើម្បីរក្សាសុវត្ថិភាព និងកុំឲ្យខ្មាន់សត្រូ.វដងពីផ្ទៃក្នុងរបស់យើង ព្រោះទាំងអស់នេះគឺជាការសម្ងាត់របស់យោធា។

គួរជម្រាបថា ស្ថានការណ៍តានតឹងរហូតឈានទៅដល់ការប្រើប្រាស់អាវុ.ធដាក់គ្នាទៅវិញទៅមកនេះ កើតឡើងបន្ទាប់ពីយោធាថៃបានធ្វើការបិទប្រាសាទតាមាន់ធំដោយឯកតោភាគី ក្រោមហេតុផលដែលគ្មានមូលដ្ឋានច្បាស់លាស់ចោ.ទប្រកាន់មកលើកម្ពុជា ថាល្មើសច្បាប់អន្តរជាតិ ជុំវិញការដាក់បង្កប់មីនប្រឆាំងមនុស្សថ្មី បណ្ដាលឲ្យទាហានថៃជាន់ផ្ទុះរងរបួសចំនួន២លើនៅតំបន់ចុងបូក។

ការអះអាងដែលគ្មានភស្តុតាងរបស់ថៃបែបនេះ ត្រូវបានគេមើលឃើញថាជាចេតនារបស់ថៃ ក្នុងការទម្លាក់កំហុសមកលើកម្ពុជា ដើម្បីធ្វើឲ្យប្រតិកម្មផ្នែកការទូតរបស់ខ្លួន ហាក់ដូចជា គ្មានភាពសមហេតុផល។ ទង្វើនេះបានបង្ហាញពីការខ្វះសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និងបានជ្រើសរើសយកការបង្ហូរឈា.មជំនួសវិញ៕

ផ្ទុះអាវុ.ធហើយ! កងទ័ពថៃបានបើកការបា.ញ់ប្រហារមកលើកងទ័ពកម្ពុជាមុន

0

ោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅ ព្រឹកថ្ងៃទី២៤ ខែកក្កដានេះ បានបញ្ជាក់ថាមានការផ្ទុះអាវុធវា.យប្រហារគ្នារវាង កងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការ បាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើ បូរណភាពទឹកដីកម្ពុជា។

គួរឲ្យដឹងថា ថៃ និង កម្ពុជាបានសម្រេចដកទូតរបស់ប្រទេសរៀងខ្លួន ដោយសារភាគីថៃចោ.ទប្រកាន់កម្ពុជាថាបានបំពានច្បាប់អន្តរជាតិ ដាក់បង្កប់មីនថ្មីប្រឆាំងមនុស្ស បង្ករឲ្យទាហានថៃជាន់ផ្ទុះចំនួន២លើក ដែលលើកទី២នេះទើបកើតឡើងកាលពីល្ងាចថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានបណ្ដាលឲ្យទាហានថៃចំនួន៥នាក់រងរបួស។

ស្ថានការណ៍ដ៏តានតឹងនេះ បានជំរុញឲ្យកងទ័ពកម្ពុជា បើកការវាយបកលើទាហានឈ្លានពានថៃដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន និង បានបិទប្រាសាទតាមាន់របស់កម្ពុជាមិនឲ្យប្រជាពលរដ្ឋចូល នេះបើយោងតាមសម្ដីរបស់មន្រ្តីយោធាជាន់ខ្ពស់កម្ពុជាពីតំបន់ព្រំដែនបានអះអាងនៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៕

បញ្ហាផ្ទុះមីន៖ តាមពិតកម្ពុជាជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោ.ភបំពានច្បាប់របស់ថៃ

0

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាមានការសោ.កស្តាយបំផុត ដែលភាគីថៃបានបំពានបន្ទាត់ក្រហមរហូតដល់ជាន់គ្រាប់មីនហើយមិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននទេ ថែមទាំងមកចោ.ទប្រកាន់កម្ពុជា ថាបានរំលោ.ភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោ.ភបំពានច្បាប់របស់ថៃ។

យោងតាមឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសច្រានចោលទាំងស្រុងនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃចំនួន ៥ នាក់ ដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

ក្រសួងការពារជាតិបញ្ជាក់ថា កម្ពុជាតែងតែបានរំលឹកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ដែលមិនទាន់បានបោសសម្អាតអស់ ហើយជំរុញឱ្យភាគីថៃជៀសវាងអនុវត្តផ្ទុយពីការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)។

វាជាការដែលគួរឱ្យសោ.កស្តាយយ៉ាងខ្លាំងបំផុតដែលភាគីថៃ មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន ហើយថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោ.ភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោ.ភបំពានច្បាប់របស់ថៃ។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តអនុវត្តតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី និងសុខសុវត្ថិភាពប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានមកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕