នៅក្នុងក្បួនព្យុហយាត្រា ដើម្បីអបអរខួបលើកទី៨០នៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ប្រទេសចិន បានសម្ញែងមីស៊ីលនុយក្លេអ៊ែរឆ្លងទ្វីបប្រភេទ DF-5C។
DF-5C មានប្រវែង ៣២.៦ ម៉ែត្រ និងទម្ងន់ ១៨៣ ០០០ គីឡូក្រាម អាចបាញ់បានក្នុងរយៈចម្ងាយ១៣០០០ ទៅ១៦០០០ គីឡូម៉ែត្រ ពោលគឺអាចបាញ់ចេញពីប្រទេសចិន ទៅកាន់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក។
.png)
វាជាប្រភេទមីសុីលពិសេស ដែលអាចបំពាក់ទៅដោយក្បាលគ្រាប់នុយក្លេអ៊ែរ១២គ្រាប់ក្នុងពេលតែមួយ ឬមីស៊ីលធម្មតាក៏បាន។.png)
លើសពីនេះ វាក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាខ្ពស់ជំនាន់ចុងក្រោយ ដែលអាចគេចពីប្រព័ន្ធការពារមីស៊ីលបានផងដែរ។
មីសុីល DF-5C ត្រូវបានចិនផលិតឡើង ដើម្បីវាយប្រហារតបតទៅលើគោលដៅយោធាណាមួយនៅលើពិភពលោក ដែលគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរដាក់ចិន៕










