រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិនារសៀលថ្ងៃពុធនេះ បានឆ្លើយតបទៅចំពោះបញ្ហាគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដែលបានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនបានជ្រាបអំពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikzQ2yq5TXNdohCCaas47r2UcqprckivqDNfgO7G-K0O_Dm-RurFXku5gRAiqPnFPLuQj8bagI0zqDsInDxTy89gfOHmXQIDhbts3MpomM5YHMGT1mVANEsetFqJKHjXHEVvoy-Zma-KFQWAdzny4GYRr5dGMBi1VG8uw9PdTaJFwM0qZbTdil0JtkokX9/s1080/photo_2025-09-03_15-44-25%20(2).jpg
លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា៖ «ការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌ គឺធ្វើឡើងជាប្រចាំតាមផែនការ ដើម្បីជំនួសឱ្យទាហានដែលត្រូវចូលនិវត្តន៍។ ក្នុងនោះផងដែរ សម្រាប់ការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌ យើងមិនមែនធ្វើការជ្រើសរើសតែក្នុងក្របខណ្ឌកងទ័ពជើងគោកប៉ុណ្ណោះទេ ប៉ុន្តែ ក្នុងក្របខ័ណ្ឌកងទ័ពជើងទឹក និងកងទ័ពជើងអាកាស ក៏មានជ្រើសរើសបន្ថែមទ័ពថ្មីដូចគ្នា ទៅតាមផែនការឆ្នាំ២០២៥-២០២៦ នេះផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFfsRdo9UTlK_5eO0dk8CduRn8YFlycx92E_d-4vyXU_DktPXjPoXaHjxQ6P4CIT29aHelvo2qFllN_SMCXA84OY50Q6SY-L9WgPquMxse20tHzf2ot71BwFEQNbde2y9xcEWbc422jQ2l2j5l_bV053UiYeqXsZ8mNqrmo5_HJKXgn6h0o7mmLkmAO3bQ/s959/photo_2025-09-03_15-44-25.jpg

គួរជម្រាបថា សម្រាប់លក្ខខណ្ឌ និងលក្ខណសម្បត្តិរបស់យុវជនត្រូវបានកំណត់ដូចខាងក្រោម៖
១. សញ្ជាតិ ខ្មែរ (ភេទប្រុស)
២.អាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
៣.កម្រិតវប្បធម៌ ចាប់ពីថ្នាក់បឋមភូមិឡើងទៅ
៤ មានកំពស់១៦០សម ឡើងទៅ
៥ មានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អតាមតម្រូវការការងារ
៦.មានភក្តិភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ព្រមទាំងគ្មានជាប់ពិរុទ្ធ ឬ បទល្មើសផ្សេងៗ
៧.បេក្ខជនត្រូវពិនិត្យសាវតាជាតិ ដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៨.បេក្ខជនមិនស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ បើស្ម័គ្រចិត្ត ត្រូវលាលែងពីក្របខ័ណ្ឌដើម
៩.បេក្ខជនត្រូវពិនិត្យសុខភាពមុនពេលពិនិត្យលក្ខណសម្បត្តិ (គ្មានមេរោគថ្លើម អេដស៍ ជំងឺរ៉ាំរ៉ៃ និង ជំងឺសរសៃប្រសាទ)
១០.បេក្ខជនត្រូវត្រួតពិនិត្យរកសាធាតុញៀន ពីគណៈកម្មការ និងអនុគណៈកម្មការ
១១.បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យសុខភាព និងលក្ខណសម្បត្តិ បឋម ពីអនុគណៈកម្មការជ្រើសរើស យុវជនស្ម័គ្រចិត្ត បើមានសង្ស័យ ឬ មិនច្បាស់លាស់ពីអាការៈជម្ងឺ ត្រូវបន្តពិនិត្យវាយតម្លៃពី មន្ទីព្រះកេតុមាលា
១២.បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ ពីគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត
១៣.ត្រូវបានផ្តល់អាទិភាពចំពោះ សាច់ញាតិរបស់យោធិន ឬអតីតយុទ្ធជន ឬយោធិនពលី-ពិការ ដោយ ផ្អែកទៅតាមលក្ខខណ្ឌ និងលក្ខណសម្បត្តិខាងលើ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp_BgttbcnVIQGcP4NY7RWEXXDW_HSv5pRJrsSt1UXOXcmg7sURriha_il_U_C0yTFzIeNvioMyZvh0qe31Txw86uYg4kK16UBLR52mKKQCdRuTnKkZPWVxuOHwCLU6pHxlZAMMeCqEn3aZvYVHD2d4HtiKr2yXhX0pn-35BJXedZdncWwXLlNp_ylJ_7K/s1079/image_2025-09-03_16-26-41.png