សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញមុខមកបញ្ចប់ការសង្ស័យរបស់សាធារណជន បន្ទាប់ពីការអវត្តមានមិនបានចូលរួមក្នុងព្រឹត្តការណ៍សាធារណៈ ធ្វើឲ្យពាក្យចចាមអារាមពាក់ព័ន្ធនឹងការស្លា.ប់របស់លោក បានចេញផ្សាយផុសផុលពេញបណ្ដាញសង្គមកាលពីសប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ព័ត៌មានអាមេរិក The New York Post។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1mDusZfN_mvKimj7w-BdVmtJWCdfzNepOfEz-qXQjI7_9qV27SxwWhAmSMaRdi0tgsSRGL5ayTYSstq6QIYTLR_6h98O8hiH7k0Y_74dMTjgl77QfWdOQAxvsutgC029kdQVzzlPrXUohRLtBJ-WZdYsDaKNR_41mwcEV5xW9mI7lgMNU2n5HcitLrQDz/s960/photo_2025-09-03_09-39-40%20(3).jpg
នៅថ្ងៃទី2 ខែកញ្ញា ឆ្នាំ2025 លោក Trump បានធ្វើការបញ្ចាក់ប្រាប់អ្នកសារព័ត៌មាននៅការិយាល័យ Oval ថាគាត់ “សកម្មខ្លាំងណាស់” និងថាការផ្សព្វផ្សាយថាលោកបានបាត់បង់ជីវិតដោយសារតែជំងឺធ្ងន់ធ្ងរនោះគឺជា “ព័ត៌មានក្លែងក្លាយ” ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbXjlaocTHPYyQPJxv4zbqNyVjuA1CNnq4rGmGC4XdqO8iPxKxey3glywy05vZu6ddBzV1foaSpQKjA_L6JC-23j7AISz4snd12_T6SCTWBeldYIEtfIfjtBw619iXHyWw73wP_NdKfTTtff8KUe45fBMm7jWObMcGkNRqI-C5OpxMX7UB-T2GY8H5eoUN/s1242/photo_2025-09-03_09-39-39.jpg

ពាក្យចចាអារ៉ាមទាំងឡាយអំពីបញ្ហាសុខភាព និងការស្លា.ប់របស់លោក Trump បានចាប់ផ្ដើមរីករាលដាលខ្លាំង បន្ទាប់ពីលោកបានមិនបានមានវត្តមានចូលរួមក្នុងព្រឹត្តការណ៍ទិវារពលកម្ម និងមានរូបថតមួយចំនួនបង្ហាញពីដៃដែលមានស្នាមជាំខ្លាំង បានជំរុញឱ្យមានការសរសេរដាក់លើ hashtags ក្នុងន័យអាក្រក់ៗដូចជា “ត្រាំបានស្លា.ប់ហើយ (#TrumpIsDead)” និង “តើត្រាំនៅឯណា? (#WhereIsTrump)” បានក្លាយជានិន្នាការនៅលើបណ្ដាញសង្គម X ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ1U2BYY8QroknY8V7DaBQVsAo8nUfVZN9ob3WQu51l56-YhB4bPGpMG0eT6YpmEmQDey8KdQ2t2ZNfe48gtau5Mq04sYUVKYYBcvRTxljCJflDLLe2IT1D8C_sk1Kqn70980qwwxnpEaQggnyB1HMekkwgLyqJEo2DLQdERArlocESe0IP1uywPbkeV_2/s549/photo_2025-09-03_09-39-40.jpg

ប្រធានាធិបតីវ័យ 79ឆ្នាំរូបនេះបានពន្យល់ពីការខកខានមិនបានចូលរួមនេះថា កត្តានេះគឺបណ្ដាលមកកាលវិភាគថ្ងៃឈប់សម្រាកចុងសប្តាហ៍ដ៏ស្តើងរបស់លោក ត្រូវបានប្រកាសរយៈពេលបួនថ្ងៃបន្ទាប់ពីការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់គាត់នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារមុន ដូច្នេះទើបភ្លាមៗលោកបានបាត់មុខទៅយ៉ាងដូច្នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwQlLUFxzuurBdp_wS1jiPsTS7ioESpXSTYN1pNP5RA7IlNxqTH5hSYmGvC-2YBavy_QiBvfDzNXmtZiHLdM5PldNOLb1nazQLUIDyy2cEyxaI3X-GfI-2A-yZR6f26pdbMwo2CPACT-e87b0aE0WIg8dK63Q0J017nSLl3-0L_oaBfZNQCOENfCET_-US/s500/photo_2025-09-03_09-39-40%20(2).jpg
ជាមួយគ្នានេះ លោកTrump បានមានប្រសាសន៍ថា “ខ្ញុំមានសកម្មភាពខ្លាំងណាស់កាលពីចុងសប្តាហ៍មុន។ ខ្ញុំបានចេញទៅជួបមនុស្សមួយចំនួននៅក្លឹបវាយកូនហ្គោលរបស់ខ្ញុំដែលនៅក្បែរមាត់ទន្លេ Potomac ។ មិនអីទេ ខ្ញុំពិតជាសកម្មខ្លាំងណាស់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRgwAoI9p4UkPYkQpamnTMvSaI9_fbNhtWrNwJP17yrQH4rQQxg3taHItp_HV2hIKaDk__aaycafN8QjaAt-0EwVeS7I27LwoFiG8mdKXjMPylR5SLVge6bRYWA3YIyW_HCqH9WwvskZB4VNFqEa9TPfrut-0mCtAelsL423Z6dgvEQVsz5oshRVVaLJGi/s709/photo_2025-09-03_09-39-40%20(4).jpg

នៅដើមសប្ដាហ៍នេះ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បានបង្ហាញថាលោក Trump គឺមាន “ស្ថានភាពធម្មតា” នោះទេ ហើយដៃដែលមនុស្សគ្រប់គ្នាឃើញថាមានស្នាមជាំនោះ គឺបណ្ដាលមកពីភាពមិនគ្រប់គ្រាន់នៃសរសៃឈាមរ៉ាំរ៉ៃឬ CVI ដែលជាស្ថានភាពធម្មតាចំពោះមនុស្សវ័យចំណាស់ និងបាននិយាយទៀតថា ស្នាមជាំនៅលើដៃរបស់លោក Trump បានកើតមានឡើងវិញចាប់តាំងពីឆ្នាំ 2024 ដែលទំនងជាជាប់ទាក់ទងនឹងការចាប់ដៃគ្នាញឹកញាប់ពេក និងការប្រើប្រាស់ថ្នាំអាស្ពីរីន៕