ទីក្រុងប៉េកាំង៖ ចិនបានដាក់បង្ហាញអាវុធយុទ្ធភ័ណ្ឌទំនើបៗបច្ចេកវិទ្យាចុងក្រោយ សម្ញែងក្នុងក្បួនព្យុហយាត្រាជាមួយកងទ័ពរាប់ម៉ឺននាក់ នៅចំពោះមុខមេដឹកនាំធំៗរបស់ពិភពលោក ដើម្បីអបអរសាទរពិធីរំលឹកខួប៨០ឆ្នាំនៃការបិទបញ្ចប់សង្គ្រាមលោកលើកទី២ និងជាការរំលឹកអនុស្សាវរីយ៍ទៅដល់សម័យសង្គ្រាម ហើយក៏ជាការធ្វើទំនើបកម្មវិស័យការពារជាតិរបស់ខ្លួន។

យោងតាមសារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា មេដឹកនាំប្រទេសខ្លាំងៗរបស់ពិភពលោកដូចជាលោក ពូទីន និងលោក គីម ជុងអ៊ុន បានមានវត្តមាននៅក្នុងព្រឹត្តការណ៍ដ៏អស្ចារ្យនោះ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីទូតនានាពីអាម៉េរិក អង់គ្លេស បារាំង ឬឥស្សរជនជាន់ខ្ពស់មកពីបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួន ព្រមទាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយើងក៏បានចូលរួមផងដែរ។

ជាការកត់សម្គាល់ នៅក្នុងពិធីជាតិដ៏ដ៏ឱឡារិកនេះគេឃើញកងទ័ពកិត្តិយស, ក្បួនដង្ហែរថពាសដែក និងយន្តហោះចម្បាំងហោះហើរពេញមេឃនៅចំពីលើទីលាន ធានអានមេន អមដំណើរមកជាមួយលោកប្រធានាធិបតី ស៊ីជីនពីង ដែលបានស្លៀកសម្លៀកពាក់ឈុតម៉ៅសេទុង ធ្វើជាគណៈអធិបតីនៃពិធីរំលឹកខួបនេះ។
ព្រឹត្តិការណ៍ដ៏ធំស្តីពីការរំឮកខួបទី៨០ នៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិនក្នុងសង្គ្រាមប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក រៀបចំឡើងក្រោមប្រធានបទ “ចងចាំពីប្រវត្តិសាស្ត្រ រំលឹកវិញ្ញានក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាព និង ត្រួសត្រាយអនាគត”។.jpg)
គួរបញ្ជាក់ថា ចិនតែងប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ មានគោលបំណងរំលឹកទៅដល់ព្រឹត្តិការណ៍ឆ្នាំ១៩៤៥ នៅពេលកងទ័ពជប៉ុនចុះចាញ់សង្គ្រាម។ ចិនចាត់ទុកថានោះជាសង្គ្រាមតស៊ូរបស់ចិនប្រឆាំងនឹងចក្រពត្តិជប៉ុន និងរបបហ្វាស៊ីសនិយម កាលពីអំឡុងសង្គ្រាមលោកលើកទី២ ដែលបានសម្លា.ប់ជនជាតិចិនអស់ជាង ៣៥លាននាក់ មានទាំងកងទ័ព និងជនស៊ីវិល។ នេះបើយោងតាមការប៉ាន់ស្មានរបស់ចិន។
.jpg)
យ៉ាងណាក៏ដោយ បើទោះមកដល់សម័យបច្ចុប្បន្នដែលចិនក្លាយជាប្រទេសមួយដែលមានអាវុ.ធទំនើបៗ និងមានការអភិវឌ្ឍន៍បច្ចេកវិទ្យាកម្រិតកំពូលឈានមុខមួយនៅលើពិភពលោកហើយក៏ពិតមែន ប៉ុន្តែចិននៅតែឈរលើគោលការណ៍មនុស្សធម៌ សន្តិភាព និងជ្រើសរើសការចរចាជាជាងការប្រឈមមុខដាក់គ្នាជានិច្ច។ នៅក្នុងនោះផងដែរ លោកស៊ី ជីនពីងបានថ្លែងថា៖ ប្រទេសចិននៅតែប្ដេជ្ញាចិត្តអភិវឌ្ឍជាតិដោយសន្តិវិធី។ យើងនឹងធ្វើការស្រុះដៃគ្នាជាមួយប្រជាជនគ្រប់ប្រទេសទាំងអស់ដើម្បីកសាងសហគមន៍មួយដែលមានជោគវាសនា-អនាគតរួមគ្នាតែមួយសម្រាប់មនុស្សជាតិទាំងអស់៕
https://www.facebook.com/share/v/1AEpJBfmRX/?mibextid=wwXIfr










