Home Blog Page 390

នាយករដ្ឋមន្ត្រីស្តីទីថៃទូលសុំព្រះមហាក្សត្ររំលាយសភាក្រោយគណបក្សភឿថៃពុំទទួលសំឡេងគាំទ្រឱ្យបង្កើតរដ្ឋាភិបាល

0

ប្រទេសថៃ ៖ បន្ទាប់ពីគណបក្សប្រជាជនគាំទ្រលោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៅប្រទេសថៃ និងពុំគាំទ្រគណបក្សភឿថៃ ដោយសារពុំទុកចិត្តការបង្កើតរដ្ឋាភិបាលរបស់គណបក្សនេះ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី ប្រកាសនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ថា លោកបានទូលសុំព្រះមហាក្សត្ររំលាយសភាតាំងពីថ្ងៃទី២ ខែកញ្ញា មកម៉្លេះ ។ ភាពចលាចលនយោបាយ បញ្ហាផ្សេងៗ និងការល្មើសអធិបតេយ្យ គឺជាកត្តាធ្វើឱ្យគណបក្សភឿថៃសម្រេចរំលាយសភាប្រគល់អំណាចឱ្យពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bV6YrtATQegg3jhBRR5LdbAa-1ksYf1x2kuvT0YZQlq6fexITN1nJYgGLgv8RF70-MNZl5vktaCPInW8gB-rYL4XWfJ-BOFl1LRxxue2JsLOgQQzq98QdzINwCCuglMYJRZuVlDEG2NLO7aK76wpCyh_YFynr0JHmhENrzgOVqth0c6EDcd77LWCSk-E/s960/photo_2025-08-19_09-21-05.jpg

នៅថ្ងៃទី៣ ខែកញ្ញា លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា លោកបានទូលសុំព្រះមហាក្សត្ររំលាយសភា ដោយសារគណបក្សភឿថៃពុំទទួលបានសំឡេងគាំទ្រពីគណបក្សប្រជាជនក្នុងការបង្កើតដ្ឋាភិបាលថ្មី ។ លោកមើលឃើញថា មានការល្មើសលទ្ធិប្រជាធិបតេយ្យ ហើយវាមិនមែនជាពេលដែលគណបក្សប្រជាជនចាប់ដៃគណបក្សភូមិចៃថៃដើម្បីបង្កើតរដ្ឋាភិបាលទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDlqIgfKt5YVoa0BBqewlpKP76KBYAJZxP1YbL3gCHYpD8MR8QuAfuEUpTN4JrldiRbvQo0azFx0sv4tIV8q1mh2N8y3vQjouey769EP8nb6ZTmzGVT-GDS8nUgI_6XnJVrF8pYafuedf3ZUrT2a6fvqtMz-C-C5PCI-ek_76OC8hNaoQMbdLdFaWSeruU/s1500/image_2025-08-19_10-49-01%20(2).png

ស្ថានការណ៍បច្ចុប្បន្ន គឺប្រទេសថៃមានបញ្ហាសេដ្ឋកិច្ច សំខាន់ជាងនេះ បើពេលនេះ យើងមិនអាចស្តារទំនុកចិត្តដល់ប្រទេសថៃវិញទេ វាកាន់តែធ្វើឱ្យបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ និងតានតឹង ។ ដូច្នេះ លោកគិតថា គួរតែរំលាយសភាប្រគល់អំណាចឱ្យពលរដ្ឋ ហើយព្រះមហាក្សត្រថៃអាចរំលាយសភាក្នុងស្ថានការណ៍ផ្សេងៗ គ្មាននរណាម្នាក់មានសិទ្ធិលើសព្រះអង្គទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1qEttJTgmKimKhDSaRvibLsrUUfAHsPwwFyFnZocmP_3urpn4rKMZFwNlZ0iCroSxtLApM-U_U9j6_VM4HrUgRXUm1V2DgKiNUiqu_cE8wBTBE9AyN29qiFEd5IyCsipaHEwqC6UGV-6U68eX_fnJktnlgF8-p-reJXyDcb9ysiZQoVZYyv-odxXiCprl/s1110/image_2025-08-15_11-41-06.png

លោក ភូមិថាំ បន្តថា លោកបានពិចារណាច្បាស់លាស់រួចហើយក្រោយពីបានស្តាប់មតិផ្សេងៗឱ្យរំលាយសភា ហើយលោកចង់ចូលបង្គំគាល់ព្រះមហាក្សត្រប្រាប់ពីស្ថានការណ៍នយោបាយឱ្យព្រះអង្គជ្រាបដើម្បីឱ្យព្រះអង្គដោះស្រាយបញ្ហា ទើបសម្រេចចិត្តទូលសុំព្រះមហាក្សត្ររំលាយសភាកាលពីថ្ងៃទី២ ខែកញ្ញា ។ ការរំលាយសភានេះដើម្បីឱ្យគណបក្សប្រជាជន និងគណបក្សភូមិចៃថៃ ពិចារណាពីការបង្កើតរដ្ឋាភិបាលដែលគ្មានគណបក្សភឿថៃចូលរួម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiw0MdTj78ZR_wRiKgNtfSGsmHildYV1lwB_tn1KZNHWgceCvLTlrgqy1bKKvl1nC4a6cAPVqI52T5jkeIm-m96EvhSlqlgXsMYdlvhl_z_LWurNZGi2Acj6XeRnslv0G-LGyv-kVoWDeOi1QhKRNcPAjD_UD5smx38xL3K0AqOva3vI0tqmmPVWiPwEC/s1380/image_2025-08-08_15-41-01.png

គួរបញ្ជាក់ថា លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីធ្លាប់បាននាំមន្ត្រីបក្សភឿថៃទៅស្នាក់ការរបស់គណបក្សប្រជាជន ដើម្បីសុំឱ្យគណបក្សប្រជាជនគាំទ្រលោក ឆ័យក្សេម និទិស៊ិរិ បេក្ខជនគណបក្សភឿថៃកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ។ ប៉ុន្តែនៅថ្ងៃទី៣ ខែកញ្ញានេះ គណបក្សប្រជាជនបែរជាគាំទ្រលោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃកាន់តំណែងជានាយករដ្ឋមន្ត្រីថៃទៅវិញ ទើបគណបក្សភឿថៃសម្រេចចិត្តរំលាយសភាចោល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqQb04C8tuxXWhH4h5OM_ihLMPZpJIPvsysf7xwHWAWFwGtyQf5cc9J4Fp2ZnZT8L_EAuKjQhk3Lg5YtiDGtNdt-edICNeNxD99J0iNwAi8gBk3cDBxPDiDIwzfc_2p3jKtd640TGNkTdHaZoXI8ekzkG5Lf1C_Uo2kh_SrC7fsSxgrCfHCglOU_V7GkiI/s1024/image_2025-08-08_15-41-03.png

គណបក្សភឿថៃធ្លាប់បានគំរាមជាច្រើនលើកថា បើគណបក្សប្រជាជនពុំគាំទ្រខ្លួនក្នុងការបង្កើតរដ្ឋាភិបាលទេនោះ ផ្លូវចុងក្រោយដែលគណបក្សភឿថៃត្រូវដើរ គឺរំលាយសភាប្រគល់អំណាចឱ្យពលរដ្ឋ ។ ការពុំទទួលបានសំឡេងគាំទ្រនេះ ដោយសារកន្លងមក គណបក្សភឿថៃបានក្រឡាស់សម្តីជាមួយគណបក្សកាវក្លៃ និងពុំអាចដោះស្រាយវិបត្តិផ្សេងៗដែលប្រទេសថៃជួបប្រទះ ៕

រដ្ឋាភិបាល ឯកភាពបង្កកដីជិត២ពាន់ហិកតា សម្រាប់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តរតនគិរី

0

រាជរដ្ឋាភិ​បាលកម្ពុជា បានកំណត់ទីតាំងដី១ ៩០៥ ហិក នៅខេត្តរតនគិរី សម្រាប់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តរតនគិរី តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPDq8WoaLhaBH4GZuVneUOsf62N1JrHGSZN0RlUfk06NSVLzVCoH6l1nL0jjjfwO5sghzHpB4miBl4uhiqQJKdNcq-ifK3H5_Vy1XjCSJbX03swW-XFMRSVjHBA2zFG7eeDCdzseV9lPJF4E6OaxKHm2U4OG8OBZ-iaWG42orAHkqUsapVf35op8LBnXa-/s1200/image_2025-09-03_14-28-01%20(2).png

ព្រលានយន្តហោះថ្មីនេះ ស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដែលរដ្ឋាភិបាលកំពុងធ្វើការសិក្សាបន្ថែម ទៅលើផលប៉ះពាល់សង្គម-បរិស្ថាន សម្រាប់ទីតាំងគម្រោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGk4oFL6DXd9cddENnyvFaotLcsYeG1Tg6B9QY3nVOa6MqxsO3dpJ9N8vHtNfbWUUwP4Zl4EbfnCDbzI4kXcdcHHWe51ZetCftA200FojAN6adqL9lGvSsplY8d3gS-8aufK3jVVumyRGolt3tA-Ey0RP5vsRWpBosRtwnIIGAhGLpeiEmAimrkEeTrU8z/s1024/image_2025-09-03_14-28-01.png

គម្រោងនេះ គឺ​ជា​ការ​ចង់បានរបស់អាជ្ញាធរខេត្តរតនគិរី ​បាន​ស្នើសុំ​ទៅកាន់ក្រុមការងារជំរុញការអភិវឌ្ឍភូមិភាគឦសាន ដើម្បីចុះទៅ​សិក្សានៅ​ទីតាំងជាក់​ស្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkpMiX4sjc1CZXp4dv1PrmyLi3IULd4ppebfaNt0PvZ9J2_LgYtOQ9H4zDaFVSPEqvQSAFwsBDvU2YF2KuNt5wP3ktuR6Gs1KYFeNUsRzUnqC9bUGJ7hLV55QKB4a5C4Bm1aGCeXP1Yh96Hs59xK7zB0CgfCQl6iVgygq7V4MIgO9nw4mDg6VQ3vIq2eGa/s768/image_2025-09-03_14-28-03.png

តែយ៉ាងណាមិញ គម្រោងព្រលានយន្តហោះនេះស្ថិតនៅគោល​ការណ៍សិនតែ​ប៉ុណ្ណោះ ហើយក៏មិនទាន់ចេញរូបរាងអ្វីជាដុំកំភួននោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq4tX9fvAzNWrglnkHy7HHnLJpsZ1VtaJKqYouMI-uAAa3kW1B14utPOmBJk-PlcLTtHGIwhe9fMrAUlzmrWjc_w6che9LjuHnGeAYATHZzQtrvJg355BWBrLeNR1Uyn3f6hHZk1bHNZr52qj1BvC6K0k8nTdUGaGNITA2RtPSScEWLEh3uT98P8V-0Lz5/s1280/image_2025-09-03_14-28-03%20(3).png

ការដែលអាចសាងសង់ចេញជារូបរាងគឺ​អា​ស្រ័យលើលទ្ធភាពជាក់ស្ដែង និងសក្ដានុពលរបស់ខេត្តរតនគិរី៕

 

គណបក្សប្រជាជនសម្រេចជ្រើសយកលោក អនុថីន ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ តែមានលក្ខខណ្ឌមួយចំនួន

0

ប្រទេសថៃ ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មាននានារបស់ថៃរាយការណ៍ថា ក្រោយពីគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) បានប្រជុំមន្ត្រីបក្សជាច្រើនលើក ដើម្បីពិភាក្សាតើគួរជ្រើសយកបេក្ខជននាយករដ្ឋមន្ត្រីថ្មីមកពីគណបក្សភឿថៃ (បក្សអាវក្រហម) ឬបេក្ខជនគណបក្សភូមិចៃចៃ ។ នៅទីបំផុត គណបក្សប្រជាជនបានសម្រេចជ្រើសយកលោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃ ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី ទី៣២ ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌ គឺបង្កើតរដ្ឋធម្មនុញថ្មី និងរំលាយសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5ASUhLq8m7AOwYdzmNJHCR4uXndMsuQcYXHjbTh-tIQADfLIxpMhZNpo03Jk58ZQJEnNgkUFvMLUnJHne-zknXqlggvS_KwDTWbzd26v9Wk3gtaVDR-krmkrH5ftKzkcaV57RIp9K-EZnkvLGv93vbdpQhyphenhyphenjQrM5s97HJaIRQmqj4APhz8lwGAqXwPlZ-/s770/image_2025-09-03_14-17-05%20(2).png

នាវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជន និងមន្ត្រីថ្នាក់ដឹកនាំបក្សបានប្រកាសពីគោលជំហររបស់គណបក្ស គឺជ្រើសយកលោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែគណបក្សភូមិចៃថៃត្រូវតែគោរពតាមលក្ខខណ្ឌមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSfhiZ-E1gh8npSm763ZJfzIaYEGw_3OpgGZA5FEeeSIBJD2Ny_8eTAq6uQSoWdoaME9EsBCyGWj9filD5KfxjTESz6spUtDBkLkd0kKSungtMpnEOQHc0nvpETMBlXr-0imnlizKANwRUwT-6trhn0i8xJcvFeGtgu43cW5oKiqrtfN8bBmi_wBeefYUc/s1199/image_2025-09-03_14-17-05.png

លក្ខខណ្ឌរបស់គណបក្សប្រជាជន គឺរដ្ឋាភិបាលថ្មីត្រូវរំលាយសភាក្នុងរយៈពេល៤ខែ គិតចាប់ពីថ្ងៃដែលគណបក្សភូមិចៃថៃថ្លែងគោលនយោបាយទៅកាន់រដ្ឋសភា ។ បើតុលាការធម្មនុញ្ញសម្រេចឱ្យធ្វើប្រជាមតិ គឺគណៈរដ្ឋមន្ត្រីថ្មីត្រូវធ្វើប្រជាមតិដើម្បីបង្កើតរដ្ឋធម្មនុញ្ញថ្មី ដែលមានសេចក្តីព្រាងរដ្ឋធម្មនុញ្ញកើតឡើងពីការបោះឆ្នោតក្នុងរយៈពេលមិនលើសពីថ្ងៃបោះឆ្នោតសកល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7uTvlqr-yiuY3w_5xuRp8cw0elO9BZuICbOsdMM_cjFUlMjU04kjXSQfmQChhyyw0oa3FJPujZNLeAgEKKnyZE45p5UNlNOkQWzS7EfmTfZxYj3z5IXAAlK8vVqM4KtgrEhKbsbxagmeTTg74ix5AlqReIsk18lXwdX2xqIZCXHDwTIc6fNlY7BSS2Pr8/s1140/photo_2025-09-03_10-35-40.jpg

បើតុលាការធម្មនុញ្ញយល់ឃើញថា ពុំចាំបាច់ធ្វើប្រជាមតិមុនពេលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា២៥៦ នៃគណៈរដ្ឋមន្ត្រីថ្មី គឺគណបក្សប្រជាជន និងគណបក្សភូមិចៃថៃ ត្រូវសហការគ្នាជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបន្ថែមដើម្បីបង្កើតរដ្ឋធម្មនុញ្ញថ្មី និងត្រូវបញ្ចប់តាមរយៈពេលកំណត់ ដើម្បីធានាថា នាយករដ្ឋមន្ត្រីថ្មីនឹងរំលាយសភាក្នុងរយៈពេល៤ខែ ។ ក្រៅពីនេះ គណបក្សភូមិចៃថៃត្រូវចាត់វិធានការផ្សេងៗដើម្បីបង្កើតរដ្ឋាភិបាលក្នុងសំឡេងភាគច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Of6wgzHzDTi6U7d5rmBCZddGCXNJ6YOZyXsVaVFUQ6j5h8P2qlKcM8f4JnE_MIRwzdi-PSFHxKZYdqkSIn8Z4p2woWgURWFjpEmFERHE5W8AY_i8845jr_WXSkDb9OQzx7jKsPR2I2bSsP9R8sqh2l7-6MQdxAwkoGJZQWlFA_4n9evlrMXGI77ZXZ-m/s1024/image_2025-09-03_13-18-58.png

គណបក្សប្រជាជននឹងបន្តធ្វើជាគណបក្សប្រឆាំង បើទោះជាបានគាំទ្រលោក អនុថីន ឆាន់វីរៈគូន កាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីក្តី ។ ការសម្រេចចិត្តរបស់គណបក្សប្រជាជន គឺជាការបោះជំហ៊ានយ៉ាងសំខាន់ក្នុងការដោះស្រាយស្ថានការណ៍នយោបាយបច្ចុប្បន្ន និងបើកផ្លូវសម្រាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីដែលមហាជនកំពុងចាប់អារម្មណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWoEimcAJjrPc_TPj7p8Mm3KSwuQIozwRDxrzuj32jCHjFs39gVmhpiSYQB4I4y3kibEBM5JJ9po7hDJjpPoR9nGb96wlCYnadjcq5x9t1ZPlV_HM9bOQ9hxjiTLT_4vvueNGZRWAAcDvoFJtgSDJSOoN574pqYcX2-1tNSQHzMjv_kGij2jmOaFQGt0PQ/s1280/photo_2025-09-03_10-35-36%20(2).jpg
ក្រោយគណបក្សប្រជាជនប្រកាសពីគោលជំហររបស់ខ្លួន លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បន្ទាប់មក មន្ត្រីតំណាងគណបក្សភូមិចៃថៃបានធ្វើដំណើរមកទទួលយកកិច្ចព្រមព្រៀងនេះ ។ រីឯលោក អនុថីន ឆាន់វីរៈគូន ក្រោយពីទទួលដំណឹងគណបក្សប្រជាជនជ្រើសយកលោកកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី លោកបានបង្ហាញក្តីរីករាយ អរគុណគណបក្សប្រជាជន ហើយលោកព្រមទទួលយកលក្ខខណ្ឌទាំងអស់ ៕

ក្រុមប្រឹក្សាសង្គមស៊ីវិលព្រំដែនភាគខាងត្បូងថៃស្នើគណបក្សនយោបាយនានាស្វែងរកសន្តិភាពក្នុងតំបន់នេះយ៉ាងឆាប់រហ័ស

0

ប្រទេសថៃ ៖ អំពើហិង្សានៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃបានអូសបន្លាយអស់រយៈពេលជាង២ទសវត្សរ៍មកហើយ បច្ចុប្បន្ន អំពើហិង្សា និងការបំផ្ទុះគ្រាប់បែ.កកើនឡើងកាន់តែខ្លាំងក្នុងតំបន់នេះ បើទោះជារដ្ឋាភិបាលថៃ និងកងទ័ពបង្ក្រាប និងទប់ស្កាត់ក្តី ។ វាធ្វើឱ្យពលរដ្ឋថៃបារម្ភពីជម្លោះនៅភាគខាងត្បូងអាចនឹងរាលដាលខ្លាំងឡើង បង្កអសន្តិសុខក្នុងសង្គម និងចង់ឱ្យរដ្ឋាភិបាលថ្មីបង្កើតសន្តិភាពក្នុងតំបន់ឆាប់ៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ8w8t6fUfBlVaDlB1hCee_NWmVY_3DAhed_LkLAWjLPMYCsPDc3sZupauAHWtRq9ZvB8jod_8zMX13zL3tnCIUG9jkxDFvURnamqHsOXcdEI_K1FmA4au77Z0NNilKK0UXCeWyFk1VRfgzWTv5ZHZW1wnxWs-W6cCNyAQ1y9jgGjkCyfDQf4IpQPw_gtG/s1280/photo_2025-09-03_09-19-58.jpg
ក្រុមប្រឹក្សាសង្គមស៊ីវិលព្រំដែនភាគខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ទៅកាន់គណបក្សប្រជាជន (ឬគណបក្សប្រឆាំង) ដែលមានសិទ្ធិសម្រេចផ្នែកនយោបាយ ឱ្យបន្ថែមលក្ខខណ្ឌទៅគណបក្សនយោបាយនានាបង្កើតគោលនយោបាយស្វែងរកសន្តិភាពនៅភាគខាងត្បូង ពីព្រោះជម្លោះក្នុងតំបន់នេះបានអូសបន្លាយអស់ជាង២ទសវត្សរ៍ គ្មានដំណោះស្រាយ និងបណ្តាលឱ្យពលរដ្ឋស្លាប់ រងរបួសយ៉ាងច្រើន ។ រដ្ឋាភិបាលថ្មីគួរផ្តោតសំខាន់លើជម្លោះនៅភាគខាងត្បូង ខណៈកន្លងមក គណបក្សប្រជាជនបានដាក់លក្ខខណ្ឌ៣ចំណុច ទៅកាន់គណបក្សនយោបាយនានាដែលចង់ឱ្យបេក្ខជនកាន់តំណែងនាយករដ្ឋមន្ត្រីថ្មី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjywk_aTHg-nHejkRUQKP5ZMF3TT-hj9Y92U8pLsiRdGVaKaprQ4MLd67hr30OczWg4fubYCfxp5tSr303LL49LjNyYTj04RoBBz1nH5AKWThcaWD66VqJF9NCtGz2n_jsst_tvqx34pFhDiURkj2ODOkd217FfciyWanBXzy3kRxIybgHIdktMMAajCnbH/s1024/image_2025-09-03_13-18-58.png
កាលពីថ្ងៃទី២ ខែកញ្ញា ក្រុមប្រឹក្សាសង្គមស៊ីវិលព្រំដែនភាគខាងត្បូង និងអង្គការបណ្តាញប្រជាជន ចំនួន៤៥ បានផ្ញើសេចក្តីថ្លែងការណ៍ទៅគណបក្សប្រជាជន ដើម្បីឱ្យគណបក្សនេះបន្ថែមលក្ខខណ្ឌ ទី៤ សម្រាប់គណបក្សនយោបាយដែលបង្កើតរដ្ឋាភិបាលថ្មី ។ សេចក្តីថ្លែងការណ៍នេះចង់ឱ្យនាយករដ្ឋមន្ត្រីថ្មី និងរដ្ឋាភិបាលថ្មី ស្វែងរកសន្តិភាពនៅបណ្តាខេត្តភាគខាងត្បូង ដោយកំណត់ជារបៀបវារៈជាតិ និងជំរុញឱ្យទទួលបានសន្តិភាពពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFjpF0XLRZ_rKOYgFRkAvOV1tEbismAhkTikOZsGviFssBx3rgmmRqXCEPQdptcxOYrM5rOGH08dlEpTqoAn0lqd64a7KbaDEmsrEGkH5MI7BmoI9td4mtEnf6RHhjDuN5FRY1oXRWjjmBAnP4zxz8sqwMMSiKrkqDbyDjfRQ2_68IBF8HvDnCGAIopBG3/s1024/image_2025-09-03_13-18-58%20(2).png

សេចក្តីថ្លែងការណ៍បញ្ជាក់ថា បន្ទាប់ពីគណបក្សប្រជាជនក្លាយជាគណបក្សសំខាន់ក្នុងការសម្រេចចិត្តបង្កើតរដ្ឋាភិបាល ហើយគណបក្សនេះបានប្រកាសលក្ខខណ្ឌ៣ចំណុច សម្រាប់គណបក្សនយោបាយនានាបង្កើតរដ្ឋាភិបាល ប៉ុន្តែក្រុមប្រឹក្សាសង្គមស៊ីវិលព្រំដែនភាគខាងត្បូងស្នើឱ្យគណបក្សប្រជាជនបន្ថែមលក្ខខណ្ឌមួយទៀត គឺស្វែងរកសន្តិភាពនៅភាគខាងត្បូង ។ លក្ខខណ្ឌថ្មីនេះមានគោលបំណងបញ្ឈប់ការប្រើប្រាស់អំពើហិង្សាក្នុងតំបន់ដែលអូសបន្លាយជាង២ទសវត្សរ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiIssU4i3QImKwXoZhgQTXEzRQVuE9BC5JaAAPboA_-6z6bkERjfvIg5wVkxakNIuMDRd-MwjBEYqfDuB8_AEt38lxJFnXbs2zqMcbuaPQ3l4WqjUIbsi78IW01lIxj76_Fch5_KsjqPJwg6REsq5CdGluPSeVx5wNgOb6aewDBA-CFQFcNbmhBI8ccT-w/s1011/photo_2025-09-03_09-19-59.jpg
ជម្លោះនៅភាគខាងត្បូងប្រទេសថៃធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាលក្នុងរយៈពេល២១ឆ្នាំមកនេះ គិតចាប់ពីឆ្នាំ២០០៤ ។ ទិន្នន័យបង្ហាញថា អំពើហិង្សាកើតនៅបណ្តាខេត្តភាគខាងត្បូង ស្មើរហូតដល់២២,៩២៨លើក, មនុស្សស្លាប់៧,៦៧៦នាក់ និងរងរបួស១៤,៣៨៥នាក់ ក្នុងនោះយុវជនស្លាប់២៤៣នាក់, រងរបួស១,២០៥នាក់ ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២០ ព្រមទាំងមានកុមារជាង៧,០០០នាក់ ក្លាយជាកុមារកំព្រាបាត់បង់ឪពុក-ម្តាយដែលជាបង្អែករឹងមាំក្នុងគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYcxQ5qdcMMSV5ZZLnNvHv7WCYCVukLy1zC2PZOx1h91Qbp1Fx8L1i7QfMd4gfNC1ApxWtR-oPM6SvTYrWHZ4ydn6cPj33RtjlL_MsfCFkw2C8F8LTFXfE5-YKki2NRke78NHN1ll5j__cEovQ7TX6myHe_P-3jja5nSTLIszHnuiyohu-BjdwHcv6aiLh/s1280/image_2025-09-03_13-18-58%20(3).png

ក្រៅពីនេះ រដ្ឋាភិបាលថ្មីត្រូវប្រើប្រាស់ថវិកាជាតិជាង៥សែនលានបាត ដែលបានពីការបង់ពន្ធរបស់ពលរដ្ឋសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ច ដោយសារពលរដ្ឋក្នុងតំបន់នៅតែប្រឈមបញ្ហាជាច្រើន ដូចជា ៖ ភាពក្រីក្រ ថ្នាំញៀន ការសិក្សាទាប កុមារខ្វះអាហារូបត្ថម្ភ និងបញ្ហាផ្លូវចិត្តកើនឡើង ។ ពលរដ្ឋនៅភាគខាងត្បូងពុំអាចទទួលយកផលប៉ះពាល់ និងរងទុក្ខវេទនាបន្តទៀតទេ ទើបក្រុមប្រឹក្សាសង្គមស៊ីវិលព្រំដែនភាគខាងត្បូងអំពាវនាវឱ្យរដ្ឋាភិបាលថ្មីស្វែងរកសន្តិភាពនៅភាគខាងត្បូងដើម្បីឱ្យពលរដ្ឋរស់នៅមានសុវត្ថិភាពយ៉ាងឆាប់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQXxst0mOuo60D2TPvaHI4gyhIxvi9VrATzLMz9Tko-7EPoxzmJEHj8VfkOe8SWKcpUNpfFU-npL4HU_pvbHwUNfiHNkOYbmdN0H5n-NG8T-LOb4THRsFVg9JKMygFoqLbgORdZA76ahQGjwr-Y2wAzJS4SgAamUz2avFakZbDyXgJzkCI1mVaV69Oh6U6/s862/image_2025-09-03_13-18-59.png

គួរបញ្ជាក់ថា បណ្តាខេត្តភាគខាងត្បូងប្រទេសថៃតែងតែកើតអំពើហិង្សា និងការបំផ្ទុះគ្រាប់បែកជាញឹកញាប់នៅទីប្រជុំជន ទីសាធារណៈ ដែលបណ្តាលឱ្យពលរដ្ឋថៃ ក៏ដូចជាអាជ្ញាធររងរបួសជាបន្តបន្ទាប់ ។ រដ្ឋាភិបាលថៃ និងកងទ័ពបានទប់ស្កាត់អំពើហិង្សាក្នុងតំបន់នេះកុំឱ្យរីករាលដាលកាន់តែខ្លាំង ពីព្រោះនឹងបង្កអសន្តិសុខក្នុងតំបន់ និងប្រទេសទាំងមូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNGIWlXLK54H6TeZEqPRiLEQBbCQHxNXTrsIaB8bInVLQ1fqDxQG_xCSi_M_LWIdnuQmcrom5p8Vpsov5PnpNTmTOfZBLog9-JJANHWuSfDmLwuTA3duC_UXVBTk17rKyP5fVjnD7NyAK0bXemMmSp9gUbmzwWM1mSscp8qmzeJuZzdjDIBIcTOLL-dd4j/s976/photo_2025-09-03_09-19-58%20(2).jpg

ក្រោយលោកស្រី ផេថងថាន ធ្លាក់ពីតំណែង គណបក្សនយោបាយនានាដណ្តើមតំណែងនាយករដ្ឋមន្ត្រីថ្មី និងស្នើឱ្យគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) គាំទ្រឱ្យបេក្ខជនខ្លួនកាន់តំណែងនេះ ដូចជា ៖ គណបក្សភូមិចៃថៃ និងគណបក្សភឿថៃ បានស្នើឱ្យគណបក្សប្រជាជនផ្តល់សំឡេងគាំទ្រ ។ បើគណបក្សប្រជាជនជ្រើសយកគណបក្សភូមិចៃថៃ របស់លោក អនុថីន ឆាន់វីរៈគូន គឺគណបក្សភឿថៃ (ឬបក្សអាវក្រហម) គំរាមរំលាយសភា បើជ្រើសយកគណបក្សភឿថៃ ពួកអាវលឿងនឹងបង្កចលាចលពេញប្រទេស ហើយមេទ័ពអាចធ្វើអន្តរាគមន៍ដោយរដ្ឋប្រហារ ៕

តារាសម្តែងរឿងខ្លី Xu Ziyin បែកគ្នាជាមួយមិត្តប្រុសព្រោះមិនអាចទទួលយកបានឈុតឆាក ថើបគ្នា

0

តារាសម្ដែងចិន Xu Ziyin បាននិយាយថា មិត្តប្រុសរបស់នាងបានសុំបែកគ្នា ដោយសារតែរូបគេមិនទទួលយកការសម្តែងរបស់នាងដែលថើបគ្នាជាមួយនឹងដៃគូរួមអាជីព។ នៅក្នុងវីដេអូមួយនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនកាលពីថ្ងៃទី ២ ខែកញ្ញា Xu Ziyin បាននិយាយថានាងនិងមិត្តប្រុសក្រៅរង្វង់សិល្បៈមានភាពស្មោះត្រង់ចំពោះទំនាក់ទំនងរបស់ពួកគេគោរពគ្នាទៅវិញទៅមកហើយមានបំណងចង់រៀបការ។ ប៉ុន្តែថ្មីៗនេះ អ្នកទាំងពីរបានមានជម្លោះធំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDkQHT468kcE9lX0jJoedvCkRFlKfhjDuUg4-K2UULqi9tn9edhI3fygrnP4YNRSPrepLH_f3nTzpUYiVhy2cgxphSPkBRbW4SdLlew5VvbyDecVmbmfbqcsKPKNWWkM6cuXkYGFByHyv6A786ZaIQIWu790zu6Qrgb-5Q78mmDHqnJxlj40eaz8HA03I_/s1392/image_2025-09-03_09-48-45.png

Xu Ziyin បន្តថានាងស្រលាញ់ការសម្ដែង មិនអាចបដិសេធក្នុងការថតឈុតថើបគ្នាតាមតម្រូវការរបស់ស្គ្រីប ហើយមើលឃើញថាគ្រាន់តែជាការងារប៉ុណ្ណោះ មិនប៉ះពាល់ដល់ទំនាក់ទំនងរបស់ពួកគេ នាងស្រលាញ់ការសំដែង នេះជាអាជីព និងក្តីស្រមៃរបស់នាង។ ទោះបីនាងពន្យល់ជាច្រើនដងក៏មិត្តប្រុសរបស់នាងមិនអាចទទួលដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3R1J4_hI6XYuhGf7ozrw4fHR4qKHCtzBdA2MsxgdzdjGfVOj7uSxgu-HnO3sOxDL8TSHEqO0XHPHqDQTGQ2p8oPomiEOF0BFifQfsNrp3BMJOMPU8kmA9z6U6i2rzjjpwoBdvNgPEM1Y6-sf84DP30ewaUKvpRQeolqh5g_WEb2WNTANS5gaYovIafXBl/s1000/image_2025-09-03_09-59-51.png

បើតាមប្រព័ន្ធផ្សព្វផ្សាយចិនគូស្នេហ៍របស់ Xu Ziyin ធ្លាប់សម្ដែងរឿងខ្លី ប៉ុន្តែបច្ចុប្បន្នកំពុងបន្តការងារផ្សេងទៀត។ លោកបាននិយាយថាខ្លួនលោកតែងតែទទួលបានមតិចំអកនៅពេលដែល Xu Ziyin សម្តែងឈុតស្នេហានៅលើអេក្រង់។ ដោយសារតែមានទស្សនៈខុសគ្នា អ្នកទាំងពីរបានសម្រេចចិត្តបែកគ្នាដោយសន្តិវិធី និងរក្សាទំនាក់ទំនងមិត្តភាពជាមួយនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN5joz6WXpGoRF103Jbff99ldoQKrePMMaFPqFd_UWyrKZkCt-1uqYmQIa-qPvazAhvGwrEzh1ASS1s9XJpWraWmGZNK5a7rdfnZSLjXAi9ttmNy9uaTut6EEO_G0CSuXssoHfoVY54bZ81EOEt1e4hN3sH7Z6_IMIbh_7uxFW4tDwvvSVHLyc0g4Pj16i/s1334/image_2025-09-03_09-59-52%20(4).png

Xu Zi Yin មានអាយុ ២៩ ឆ្នាំ បានបញ្ចប់ការសិក្សាពី Shanghai Drama Academy បានសម្តែងតាំងពីឆ្នាំ ២០១៨ ដោយបានចូលរួមក្នុងការងារជាច្រើន។ តារាសម្តែងរូបនេះកំពុងតែសកម្មក្នុងវិស័យភាពយន្តខ្នាតខ្លី ដោយមានស្នាដៃមួយចំនួនបានធ្វើឱ្យកក្រើកលើវេទិកាវីដេអូ Douyin ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglAecA7givFfEtX-ba0kbRps39WDlqZA0Kbg-NCknEMx3V-ZPaBDERmZza677VQFdq7kTmB4-45rziG7Tijvp5SuALm7gHYzy4WbxSlK2KkDi_sNKwM4ik5K63z6fEnir0wSw3FL-6kt35grDC1NwS7kuHIx9KmkBmBbA0Sqe_SjnCrInLWE2uBYNSQDlc/s1000/image_2025-09-03_09-59-52.png

ទំនាក់ទំនងរបស់ Xu Ziyin បានទាក់ទាញការចាប់អារម្មណ៍នៅលើ Weibo ដោយទាក់ទាញមតិរាប់ម៉ឺននាក់អំពីជម្លោះរវាងការងារ និងជីវិតឯកជន។ មនុស្សជាច្រើនជឿថាឧបទ្ទវហេតុនេះក៏ឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ននៃភាពយន្តខ្លីស្តីពីរឿង Douyin រំលោភលើឈុតថើបគ្នា ដើម្បីទាក់ទាញការមើល និងទំនាក់ទំនង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQcVTWzIsJHlczJDL48wv4xwjsIvxGYypGbRAB7e_Ir1BAfiyViHGFPVGmqCE8394fzbdT1n2zlx1P9HC-pvmOhJUMKj7ikLEWMP1gbeQv0jXWgDSLV_Nl74b79Brb5xn180KyB5ZB_FaMQX8yMhKLyCkwThF1ceex2Lbx0Hdz7baQMR1RRsqT6MSkWFi2/s1000/image_2025-09-03_09-59-53.png

Rosé បំបែកកំណត់ត្រារបស់ Lisa ខណៈក្រុមទាំងមូលបង្កើនឥទ្ធិពលមិនធ្លាប់មានក្នុងវិស័យ K-Pop

0

ក្រុមចម្រៀងនារី BLACKPINK បន្តសាយភាពឥទ្ធិពលរបស់ពួកគេជាសាកលដោយកំណត់ចំណុចសំខាន់ថ្មីមួយនៅកម្មវិធីប្រគល់ពានរង្វាន់ MTV Video Music Awards (VMAs) ឆ្នាំ ២០២៥។ យោងតាមការប្រកាសរបស់អ្នករៀបចំកម្មវិធី BLACKPINK បានទទួលការតែងតាំងសម្រាប់ប្រភេទ «Group of the Year» ហើយសមាជិកបួននាក់គឺ Lisa, Jennie, Rosé និង Jisoo ក៏បានបង្ហាញខ្លួននៅក្នុងបញ្ជីបេក្ខភាពបុគ្គលផងដែរ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ VMAs ដែលក្រុមមួយត្រូវបានផ្តល់កិត្តិយសទាំងក្រុម និងបុគ្គលក្នុងឆ្នាំតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWHkdfs42CZXziD9gNnOuQA7JcDiQIWC2obrglNhs0gm5oK4R2U5mGJIIYE-w77MDMxf5aubrYq4kUH5uccKdu91ckB4mKdUMGP-NANBQieUhm3kAeXHzukM5F2mqksookzpIpK5cbj09O7U0Jb3KdQXMuqsWk9bWLPveW1sg8n58YmmJ1svupluL3Bn4C/s1080/image_2025-09-02_16-32-56.png

ក្នុងចំណោមនោះ Rosé បានឈរក្នុងនាមជាតារាចម្រៀង K-pop ដែលទទួលបានការតែងតាំងច្រើនជាងគេប្រចាំឆ្នាំដោយសារបទចម្រៀងពីរ «APT» និង «Toxic till the End»។
Jennie និង Jisoo មានបេក្ខភាពទោលដំបូងរបស់ពួកគេជាមួយនឹងបទ «Like JENNIE» និង «Earthquake» រៀងខ្លួនក្នុងប្រភេទ «Best K-pop»។ Lisa បានបន្តពង្រឹងជំហររបស់នាងនៅពេលទទួលបានការតែងតាំងជាលើកទី៦របស់នាងនៅ VMAs ដោយរក្សាបានតំណែងជាតាតាចម្រៀងទោល K-pop ដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃពានរង្វាន់នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjHI4I6hhnkH3ANW9pcY8L5qpBnHwrTyiN2odOqGdSNsudJ_acGM-wDz3kd7pO1Tj6-Jup632UWRu1nZQJ97WkLxNdnPd4mG5PGzHkKUB1cf-kDkkBiygvPJnNt8dxfXAhQOlkC2-8YiyqF2CTKDsYdlSSSS0aQOMDXvsmRGhXgbLpRzlMggL-2AGt8N0w/s1440/image_2025-07-23_16-15-12%20(2).png
សមិទ្ធិផលនេះបញ្ជាក់ម្តងទៀតថា BLACKPINK សមនឹងទទួលបានងារជា «Queen of K-pop»មិនត្រឹមតែធ្វើឱ្យមានកេរ្តិ៍ឈ្មោះនៅក្នុងក្រុមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកឥទ្ធិពលខ្លាំងរបស់ពួកគេលើផ្លូវផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFKbNQX_ubkK_GQwBVM4eEYRZ4ruCtthJA2l1ANF761abju1-xY88sAjBNg0iInwTCb2mLkPOOkgpgeiIS5BYRWDFp-aEcQdoVj5R_FkTrbDyfWSo5_QnAx-7x9x5Ogbtf5-KPRzrdhVWFyy7-HV4QpMqSt0sqEzXICe8IbZcakbA4VzmMecwaq0QfsTs6/s2048/image_2025-03-31_09-34-04.png

ជាមួយគ្នានេះ Rosé បានវ៉ាដាច់ Lisa ជាផ្លូវការដើម្បីកាន់តំណែងជាតារាចម្រៀងទោល K-Pop ផ្នែកនារីដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Spotify ។ យោងតាមការអាប់ដេតចុងក្រោយបំផុតពីវេទិកាតន្ត្រីអនឡាញ Rosé បានឈានដល់ ១២.៦៩៩លាននាក់ followers លើសពីកំណត់ត្រាមុនដែលកំណត់ដោយ Lisa ។ សមិទ្ធិផលនេះជាថ្មីម្តងទៀតបញ្ជាក់ពីការទាក់ទាញជាសកលរបស់តារាចម្រៀងស្រីដែលកើតក្នុងឆ្នាំ ១៩៩៧ រូបនេះចាប់តាំងពីនាងបានចេញអាល់ប៊ុមទោល « Rosie »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcjnftTPjgNfRTrqQFfgcOoAeYHSurxZMarCtsKbKX-nsdhTGpIRCHoFBxss3TpukJPDQ_SwaxgxxVNhC-lqvbCJLkygBiCvwgdm7xiIGU36d-qjsS8s2FvL-PxJ2SH8i5Yr6FQCDcGcnv_Wf-nvgd88HpW6sLXznfSrRnmgj2f5YijlQGVVnQhsfnmGfJ/s640/image_2025-08-06_16-15-04%20(3).png

អាល់ប៊ុមរបស់ Rosé មិនត្រឹមតែមានចំនួនអ្នកតាមដានច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំជាច្រើនទៀតផង។ មកទល់នឹងពេលនេះ អាល់ប៊ុមនេះបានកើនលើស ៣ ពាន់លានដងនៅលើ Spotify ដែលបានក្លាយជាអាល់ប៊ុមដំបូងរបស់តារាចម្រៀងទោល K-Pop ផ្នែកនារី និងជាអាល់ប៊ុមលឿនបំផុតដោយតារាចម្រៀង K-Pop ដែលឈានដល់ចំនួននេះ បន្ទាប់ពីតិចជាង ២៦៦ ថ្ងៃ។ ចំនួននេះថែមទាំងវ៉ាដាច់អាល់ប៊ុម «Born Pink» ឬ «The Album» ដោយក្រុម BLACKPINK ខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMYYQ4CNwsf-W60lL9bhKpKLCt8HFHJ4Oi7u6aQOplTfT9zoszlTTII20RqwpVj4y6OUs7zUpR6au3oUJ8EuDlqsDjfUDXxLMDFdG9zYyvTR5z-2jd9CyPllY-2V9BlrNMcxzLsOOQbhWj5rBlPwSIRzT3d-YaJohWGz3q4Xsn7tVvLAzy8SKD-e471Qu6/s1437/image_2025-08-14_11-52-01%20(2).png

គួរកត់សម្គាល់ថាជាមួយនឹងសមិទ្ធិផលខាងលើ Rosé បានចូលរួមជាមួយតារាចម្រៀងអាម៉េរិក Olivia Rodrigo និង Billie Eilish ដើម្បីក្លាយជាអាល់ប៊ុមដំបូងបង្អស់របស់តារាចម្រៀងនារីក្នុងប្រវត្តិសាស្ត្រដែលឈានដល់ការផ្សាយចំនួន ៣ ពាន់លាននៅលើ Spotify ក្នុងរយៈពេលតិចជាង ៣០០ ថ្ងៃ។ សមិទ្ធិផលនេះជាថ្មីម្តងទៀតបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លារបស់ Rosé នៅក្នុងអាជីពផ្ទាល់ខ្លួនរបស់នាង៕

ចំណាប់ណាស់! ប៊ី សុធារី ផាត់មុខដោយខ្លួនឯងយ៉ាងស្រស់ស្អាតមិនចាញ់អ្នកផាត់មុខអាជីព

0

រូបភាពចុងក្រោយរបស់ ប៊ី សុធារី ចូលរួមក្នុងកម្មវិធីមួយទទួលបានមតិសរសើរជាច្រើនពីទស្សនិកជននោះគឺ Makeup look បូកជាមួយនឹងសំលៀកបំពាក់ដ៏ស្រស់ស្អាតទៀតគឺពិតជាមានភាពទាក់ទាញខ្លាំង។ អ្វីដែលធ្វើឱ្យមនុស្សមួយចំនួនមានការភ្ញាក់ផ្អើលការ Makeup នេះ ប៊ី សុធារី ជាអ្នកផាត់មុខដោយខ្លួនឯងផ្ទាល់ ប៉ុន្តែស្ទើរតែមិនចាញ់អ្នកអាជីពប៉ុន្មាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicAGVaE5fAKWr-xd4BRD8IxtB5hJ86hW4a5qsiXJnsj9X4ZrMOb2IZh7R9o8QmjNi_TZbbELCTdlVBqvLmLPEJVhUiu9PiwSX9f5Es1rI1gMAdIn40CR4Ip_StXS7g70lD_NJMJFZ50aaPvFkW3AinBjrex8elGcVNbhP0bb5AaKeFI2soDoZMOYcgyGks/s1920/image_2025-09-03_08-47-53.png
នៅថ្ងៃទី២ ខែកញ្ញា ប៊ី សុធារី បានឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ខ្លួនចំពោះការសរសើរទៅលើការ Makeup របស់នាងថាស្រស់ស្អាត ខណៈ សុធារី បានបង្ហាញថាការ Makeup ដែលមានការចាប់អារម្មណ៍ច្រើននេះ រូបនាងផ្ទាល់គឺជាអ្នក Makeup។ ប៊ី សុធារី បានបង្ហាញក៏ដូចជាការរៀបរាប់ពីមួយដំណាក់កាលទៅមួយដំណាក់កាលនៃការផាត់មុខរបស់នាងដូចជាការលាប Skin Care , foundation និងដំណាក់កាលនៃការផាត់មុខជាច្រើនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI3QByYv-vI_00DJ-ZHCkTe_kBBfZ2nrf_EpKHtvZKARodrJVXuFGt4U1nWjNH_1pCnDPUd_RZi_wEpIap_qmMzJTBbivJldo5smcSGPVugYmapWhIVTy0JuC0Y4rAehsQiWLJSydjXUvmVEgOgNmWNx7lmxE0SdoNkShv3PT5-8k3zEMzZ_D24lvCcPoF/s2048/image_2025-09-03_08-47-57.png

ការផាត់មុខរបស់ ប៊ី សុធារី ទទួលបានមតិវិជ្ជមានជាច្រើនពីអ្នកទស្សនាថានាងពូកែ និងមានមតិខ្លះទៀតលើកឡើងថាសឹងតែមិនចង់ជឿថានាង Makeup ដោយខ្លួនឯងដោយស្មានថាមានអ្នកជំនាញ Makeup ជាអ្នកផាត់ឱ្យ ប៊ី សុធារី។ នេះបានបញ្ជាក់ថា ប៊ី សុធារី បានបង្កើនចំណេះដឹងមួយទៀតពីវិស័យ Make Up ហើយស័ក្តិសមនឹងកេរ្តិ៍ឈ្មោះក្នុងវិស័យបវរកញ្ញាមានចំណេះជំនាញច្រើនគឺមិនខាតនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguqLKx5i8rjdqp1ZpSwd0Gre5tWcvNm6lm3efVq6uYDrqMWRhkdI9CmvxlhxWMIHo3hlHEFSmT0r0bt30NfY7RtY1TI0ps3X8_fpJXbwo3Lb7VoXr5Hzl7W-QmwoZSH2wilEr9augGPG5r_g9YiiypIV401btgbKWtnk6j3d731gN1jkAgHyNCI6Y2Emed/s1578/image_2025-09-03_08-47-58.png
គួរឱ្យដឹងថា បន្ទាប់ពីប្រកួតយក Title ថ្មីក្លាយជា Runer Up Miss Cosmo Cambodia 2025 មក ប៊ី សុធារី ក៏មមាញឹកការងារជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុក។ ដោយសារតែ ប៊ី សុធារី តែងតែមានភាពលេចធ្លោនាងត្រូវបានមនុស្សជាច្រើនទៀតជំរុញលើកទឹកចិត្តក្នុងការប្រកួតថ្មីព្រោះពួកគេពិតជាចង់ឃើញ ប៊ី សុធារី តំណាងឱ្យប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3D5D8xmzesJWHSvyw8dyHCDNcVTRKqM2qD49JyE7gjwEfwmzWCdxh5VH4Td1doropC-4nqddVuLG5Cf0VZr0Dr2YPm_iBfFTt-qyH2E5bSijx8rsBHK_w30seUjgKYdgz4Dq_E0vLTDOZyoUO8yQWo8ntflhI_WfC1snf6kVd1D7nCiHS0gRTSdmS_aH4/s1578/image_2025-09-03_08-47-59.png
ទោះជាយ៉ាងណា ប៊ី សុធារី បានឆ្លើយតបថានាងនឹងមិន comeback នោះទេហើយចង់មានពេលវេលាសម្រាប់ខ្លួននិងរៀនសូត្រឱ្យមានចំណេះដឹងកាន់តែខ្លាំងជាងនេះ។ ប៉ុន្តែបើនាងមានអារម្មណ៍ពុះកញ្ជ្រោលជាមួយនឹងការប្រកួតនាងអាចនឹង Comeback តែបើនាងគ្មានអារម្មណ៍នោះទេគឺមិនអាចចូលរួមប្រកួតឡើយ៕

ប្អូនស្រី ពេជ្រ សូលីកា រាំបទ Jennie លះខ្លាំងទស្សនិកជនសរសើរព្រាត

0

ប្អូនស្រី ពេជ្រ សូលីកា មានឈ្មោះថា ម៉ីជីង បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍ នាពេលថ្មីៗនេះបន្ទាប់ពីរាំបទចម្រៀង K-Pop របស់តារាចម្រៀង Jennie លះខ្លាំងមិនធម្មតាដូចអ្នករាំអាជីព។ មិនត្រឹមតែប៉ុណ្ណោះយុវតីរូបនេះក៏បានប្រកាសឈ្មោះថ្មីសម្រាប់បម្រើក្នុងអាជីពសិល្បៈហើយនឹងមានអ្វីដែលពិសេសជូនទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAVWPs5tmsuQeeNQNDH5C7zfqlsZTxy_l5mPQoN5FkUxRmXhxBAHLKj7AvE6sw_zUWpDonAgXPuu2qnuIaFqJeqYoFhAp3VWeOnNrmbe2j-hFNBNAAtqGEIIheVCwVUpnISufrKr9bMWkNddPeIt22t1XevH-eH38L5YcqgonUfvlEAWCRzits_o8qxFdI/s2048/image_2025-09-02_15-44-43.png

«Like Jennie» គឺជាបទចម្រៀងដ៏ល្បីល្បាញរបស់ Jennie ដែលមានការគាំទ្រទូទាំងពិភពលោកនិងមានការ Cover បទនេះជាច្រើន។ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមទិកតុកអំពីប្អូនស្រីរបស់ ពេជ្រ សូលីកា ដែលបង្ហាញសមត្ថភាពសិល្បៈនៅតាមផាប់មួយកន្លែងដែលយុវតីរូបនេះកំពុងដើរតាមគន្លងរបស់បងស្រី។ ម៉ីជីង បានរាំយ៉ាងស្វាហាប់ទៅលើបទចម្រៀងរបស់ Jennie ជាមួយនឹងក្រុមរាំរបស់បងស្រីខ្លួន ខណៈអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា នាងមានដុងរាំបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg15pzRHVMpnoN_CsJcqA2Y2zEaw89fs8rKJmPchyEfWCY9ikRuR4eoSVSh_hUDR_UK59Fv9dGI8bknlNyVpdBCqdjXKd6tfJedUuMoG5SiteuLhXimQD0QPT7EgBHlNpSDx8SKL2K_eeYEx0CR4EKsyW4oqmZuQS7c6AUK9l21GO_ScX-gw89204Eha3cF/s1800/image_2025-09-02_15-44-44.png

មិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃទី១ ខែកញ្ញា ម៉ីជីង ស្រាប់តែបានប្រកាសពីឈ្មោះលើអាជីពសិល្បៈដែលមានឈ្មោះថា BELLAMY ព្រមទាំងបញ្ជាក់ថានឹងមានអ្វីភ្ញាក់ផ្អើលជូនទស្សនិកជន ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJWY3wP5QdeeT78b-MBT-sdjMxVZmeAoI6FagRCPjcKew6G0h44tIERCFf2sEuey2KmnsN21FTEhyphenhyphenIcVW_MzcipdTPN6DQRc6tbgkyCVFXlQbQs-hOdY9QB0bEaBr37sv1pAwdNrzGXLZLos7ODF4P557X-e1CEZu6NDN97lHEXiLGpOQz-wjHaMRUvfhf/s2048/image_2025-06-04_10-53-36.png
កាលពីកន្លងមកនេះ ម៉ីជីង បានចេញបទចម្រៀង «ផ្កាឈូកកម្សត់» ជាមួយបងស្រីហើយទទួលបានមតិវិជ្ជមានពីទស្សនិកជន។ ក្នុងអំឡុងពេល ពេជ្រ សូលីកា រៀបចំកម្មវិធីប្រគំតន្រ្តីផ្ទាល់ខ្លួន ម៉ីជីង ក៏បានបង្ហាញសមត្ថភាពរបស់ខ្លួនជូនអ្នកទស្សនាផងដែរ។ ម៉ីជីង ឬ BELLAMY ត្រូវបានទស្សនិកជនសរសើរថាមានមុខមាត់ស្រស់ស្អាត ខ្យូតគួរឱ្យស្រលាញ់ ចំណែកឯអាជីពសិល្បៈអាចថាល្បីល្បាញដូចជាបងស្រីក៏ថាបាន៕

ទីនីន៖ ពលរដ្ឋចូលរួមគាំទ្រផលិតផលក្នុងស្រុកហើយប៉ុន្តែកុំក្បត់ភាពស្មោះត្រង់របស់អតិថិជន

0

អ្នកលក់អនឡាញដ៏ជោគជ័យមួយរូបគឺ ទីនីន បានលើកឡើងទាក់ទងនឹងផលិតផលក្នុងស្រុកដែលកំពុងទទួលបានការគាំទ្រពីពលរដ្ឋខណៈនាងចង់ឱ្យផលិតទំនិញមានគុណភាពកុំបោកប្រាស់ទឹកចិត្តអតិថិជន។ ក្នុងនោះ ទីនីន ក៏បានលើកឡើងករណីមានការក្លែងបន្លំទិញទំនិញពីប្រទេសផ្សេងប៉ុន្តែចាក់ដបដាក់ Logo ថាជាផលិតផលក្នុងស្រុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmWns_n6x2z4iOu52GCq_cWVPKNbdIp4HBWlPj1n5_388jTXUyTLLZMTHf-E5_dZzgBT3MXIDZLtQpbA-7V0Jryk0KLqKnT0GQNLrRjjUWRzbX-P5QTb1KJYDX4jboNgqhJznhBMDG0lf2DHuQbC1AOak-l7XvObppwwTr5PBfBUD3Hm5DbIKAKaFqcPJJ/s1920/image_2025-09-02_14-10-29.png
ចាប់តាំងពីមានជម្លោះព្រំដែនរវាងខ្មែរនិងថៃមក ពលរដ្ឋកម្ពុជាបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញធ្វើឱ្យទំនិញមួយចំនួនដាច់ស្តុករកទិញមិនបាន ចំណែកម្ចាស់សហគ្រាសក៏ចាប់ផ្តើមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនជាងមុន។ ទន្ទឹមនឹងចលនាជាតិនិយមគេក៏ឃើញជនឆ្លៀតឱកាសមួយចំនួនបោកប្រាស់អតិថិជនថាជាផលិតផលក្នុងស្រុកប៉ុន្តែផ្ទុយទៅវិញជាការនាំចូលពីប្រទេសផ្សេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6sYkdftSprCrly3kJ2DI9oxNhcoUxROKzCjcHYEEWuQx145_V6TTfa_PyvPO4goQXkPucRbvRSdvCnEPILEVcEhuXy9MGJ86t2JqEQfdOpcz7niThYV36sRcJxKZYpTa6qYDt_W0A6GpK2C2CuarCud2gGouq2x5QsmYOGE2gdVojxCj7Rqku-uQHcKHL/s960/image_2025-09-02_14-10-26.png
ជាមួយនឹងការឆ្លើយតបយ៉ាងច្រើនពីពលរដ្ឋគាំទ្រផលិតផលក្នុងស្រុកអ្នកលក់អនឡាញល្បីឈ្មោះ ទីនីន ក៏បានលើកឡើងនៅលើបណ្តាញសង្គមទាក់ទងនឹងចំណុចខាងលើនេះដូចគ្នា។ នៅថ្ងៃទី២ កញ្ញា ទីនីន បានរៀបរាប់ថា «ផលិតផលក្នុងស្រុក តែសុំដាក់គុណភាពឱ្យល្អៗផង ព្រោះពេលនេះបងប្អូនខ្មែរកំពុងបើកចិត្តទទួលយកផលិតផលក្នុងស្រុក ក្នុងឱកាសនេះទាក់ម៉ូយឱ្យបាន។ ជាពិសេសគឺគុណភាពប្រជែងនឹងផលិតផលពួកសៀមឱ្យបាន ខ្ញុំជឿថាយើងធ្វើបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRbpbk3iTp5J7dM3DTfBEfAWl3Bx4yNysjxDxY-D56u9ad_IHQOLWzBUloSjH36OEdaachNC-D_XfGeKxR0J_qWq2u5fM1_hfGVLtd1DEZYUCjc0eEx4WG_Rb4ek5HCLiC9T1tnU4SriJkwjZm1Bnsa-jTOkwU_Azhz65-W8stma18r4BVeqpKEcIXHkxc/s2048/image_2025-09-02_14-10-27.png

ទីនីន បានបន្តទៀតថា «កុំរបៀប ទិញសាប៊ូកាដុង ទិញពីចិន ពីវៀតណាម ចាក់ដាក់ដបវ៉ៃ Logo សាប៊ូដុះខ្លួនកក់សក់ ផលិតក្នុងស្រុកបោកប្រាស់ខ្មែរគ្នាឯង ប្រើមិនកើតគេលែងទុកចិត្ត ដល់ពេលមានអ្នកដែលស្រាវជ្រាវបានផលិតផលល្អពិតៗ ចង់ចេញលក់ ក៏គ្មានអ្នកគាំទ្រទៀត ព្រោះគេមិនទុកចិត្តយើង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFKb5BH9UbLdr_GDnn7rB3Fd-7AZbxCcUlkPJzop9n00RaO48EfDeRXbUqw21fQZOXrOR0YZXbTr_5QJ3dGzpTQAXx0repEufW13WVBX-vASrm65nEDyybQWROZcvI97l-GHOFejHAXzlRjpPPAFd49o1nE4LgULHfE9Azj32oGEgC6TAaIlMEArhIhuJH/s1716/image_2025-09-02_14-10-29%20(2).png
ការលើកឡើងរបស់ ទីនីន ក៏មានមនុស្សជាច្រើនគាំទ្រនូវអ្វីដែលនាងនិយាយខាងលើនេះខណៈមានការប្តេជ្ញាចិត្តថានឹងជួយគាំទ្រផលិតផលក្នុងស្រុកឬប្រើប្រាស់ទំនិញពីប្រទេសផ្សេងដោយជៀសវាងពីផលិតផលសៀម៕

ជាមនុស្សមានភាពវិជ្ជមាន ឡូរីន ថាត្រូវសាទរពេលឃើញគេល្អឬជោគជ័យ មិនមែនចា.ក់រុកជាន់គេ

0

ស្រីស្អាត ឡូរីន បានបង្ហាញពីគោលគំនិតរបស់ខ្លួនត្រូវចេះសាទររីករាយពេលឃើញគេល្អឬជោគជ័យមិនមែនចេះតែចាក់រុកជាន់គេ ធ្វើជាមនុស្សឆ្លាតត្រូវចេះថ្លឹងថ្លែងមិនមែនចេះតែជឿតាមគេនិយាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZNRTp2IdFklAfLjY9QOixVEYiUR_SZvTOV2x3keqM5gYE2SJzYbQVde1MJRN3d0mamXCZonC8X_3ovY34T1Lg0qO55TI4wWqYY3re2thuGE3Crpv7ycfWWDKyHrVwWEgsdfdkPgKkUoZnz7Wbmr5zccV849HKVQ-S5D1AE1W1gxlOOHBGfGnhnc4auU5P/s1825/image_2025-09-02_09-50-02%20(2).png
មានទាំងសម្រស់ស្រស់ស្អាតពីធម្មជាតិ គ្រួសារមានសុភមង្គល ចំណាប់ធ្វើម្ហូប មានគូស្នេហ៍ជាតារារ៉េបលំដាប់ប្រទេស ឡូរីន បានធ្វើឱ្យអ្នកមួយចំនួនអាចនឹងច្រណែនពីជីវិតនាងដែលកើតមកមានទាំងព្រមបែបនេះ។ យ៉ាងណា ទន្ទឹមនឹងមានកេរ្តិ៍ឈ្មោះលើបណ្តាញសង្គម ឡូរីន បានប៉ះទង្គិចនឹងពាក្យរិះគន់ជាញឹកញាប់ដូចគ្នាពីសហគមន៍អនឡាញ។ ទោះបីជាយ៉ាងនេះក្តី ឡូរីន មិនសូវជាចេញមកប្រតិកម្មទាក់ទងនឹងការរិះគន់នោះទេប៉ុន្តែនាងប្តូរមកជាការចែករំលែកផ្សេងៗពីការរស់នៅ និងសាយភាពពីភាពវិជ្ជមានមិនច្រណែននឹងអ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSMJPvPgDyQGs1q7a8om-si0JaDR_ZbIIEuQE0n2zCU97UM_VLNoXW4QIlCv8O20jki_DEAfz7uTXEbIlRHJXBjEFC2886QRslaO9v5MNC_qykCjMToDk4mm5OqdQtYGI8nNCYB1AmsgC1KmHrTQN3S_4E0f1SkDDCCUJGkTRyyPl6sj1w4Thc5X3kwkDF/s2048/image_2025-09-02_09-50-00%20(2).png

ជាក់ស្តែងនៅថ្ងៃទី១ កញ្ញា ឡូរីន ក៏បានចែករំលែកវីដេអូមួយដែលឃើញមនុស្សស្រីរីករាយនឹងឃើញស្រ្តីឯទៀតទទួលបានភាពជោគជ័យក្នុងជីវិត។ ឡូរីន បានសរសេរថា «ត្រូវចាំថាត្រូវចេះសប្បាយសាទរគេ នៅពេលគេល្អឬជោគជ័យ បើចេះតែចាក់រុកជាន់គេហ្នឹងគ្មានថ្ងៃដល់វេនខ្លួនឯងទេ។ មនុស្សខ្លះធ្វើអីយើងអត់បាន ស្អប់យើងព្យាយាមនិយាយឱ្យគេស្អប់តាមដែរ ស្អីក៏ដោយវាមិនល្អគ្រប់១០ទេ បើមិនបានគ្រប់១០ហើយ កុំបន្ថែមចរិតទាញគេចុះឱ្យមើលមកខ្លួនល្អ។ មនុស្សឆ្លាតគេចេះមើលថ្លឹងថ្លែងយល់ហេតុផល មនុស្សដែលជឿតាមគេនិយាយ មនុស្សហ្នឹងហើយចង់ឃើញចង់ឮនិយាយអាក្រក់ចឹងពីយើង Positive Energy girl’s girl energy វាចេញពីទឹកចិត្តខាងក្នុងមក មិនមែនចេះតែនិយាយហើយធាតុពិត Fake ទេ ការនិយាយស្តី ទឹកចិត្ត កែវភ្នែកគឺបញ្ជាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUegaERjox37cdbxNxR1reGil-TfoXCdAu8qoWx_jNs8OUPRxMLRbW9UfYlH2n5g7gt9vsfbVq5gDH2dJv4_4_tcHG0dmJb4X-jtrBd89rXH9LwpsEqGz0nhGf-NJkRJZ7ie8urF_PO5KvX40T5MIvniqkwwsongleZpY30pfzdVeSLHWeRd906RqT8aIP/s743/image_2025-09-01_15-35-27.png

ការលើកឡើងខាងលើនេះ ឡូរីន ក៏បានបញ្ជាក់ថានាងជាមនុស្សដែលមានភាពវិជ្ជមាននៅក្នុងខ្លួន។ ខ្លឹមសាររបស់នាងក៏ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកជាច្រើនទៀតបានបង្ហាញការយល់ស្របនិងពេញចិត្តនូវអ្វីដែលនាងបាននិយាយ។ កាលពីកន្លងទៅនេះ ឡូរីន ក៏បានបង្ហាញខ្លឹមសារក្នុងន័យស្រដៀងគ្នានេះចង់ឱ្យមនុស្សស្រីមានចិត្តសាទរមិនមែនជាការច្រណែនឈ្នានីសនឹងមនុស្សស្រីគ្នាឯងឡើយ៕