Home Blog Page 388

ប៉ះគ្នាទៀតហើយ! ពលរដ្ឋខ្មែរលើកគ្នាទៅតតាំងទាំងដៃទទេជាមួយទាហានឈ្លានពានថៃ

0

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានរួបរួមកម្លាំងសាមគ្គីទៅតវ៉ាជាមួយទាហានឈ្លានពានថៃដែលសុទ្ធតែប្រដាប់ដោយអាវុ.ធ និងបានធ្វើសកម្មភាពយកបន្លាលួសមករាយព័ទ្ធលើទឹកដីកម្ពុជាកាន់តែគឃ្លើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1zTGcNBjI7xfJ3w_FhWMerkWC4Opgm-yZx7YWTt4sfNNjgsi72HqHruNhPTnusfXtLk74BiaAZ20JFvUjZa8y6gCKZukn_xKTjz86FAhObhtgkWwxKc6sSCFaXxLbzG2vkMw55gMy0bvjRdkL-HejZe8SCui27d9ZIMTyHSlDTmqSpSr6nI_en_0wNsa1/s849/Screenshot%202025-09-04%20102247.png

គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ថៃនៅតែបន្តឈ្លានពានមកលើកម្ពុជា តាមរយៈការយកលួស យកសំណាញ់មកព័ទ្ធលើដីភូមិ បិទផ្លូវ និងផ្ទះរបស់ពលរដ្ឋកម្ពុជាដោយមិនគោរពកិច្ចព្រៀងនៅក្នុងកិច្ចប្រជុំ RBC ស្ដីពីការមិនពង្រីកជម្លោះ និងមិនខ្លាចច្បាប់អន្តរជាតិអ្វីបន្តិចឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLeMwFJzGqj0NYv_oSwvBByIOxy52xpxUhXEe_CM_yPeHAyQir51lw-lzkifM9sD0d_vpWfRssX9sVd1wcVzrMjFjxWe2wg5kbogmIxl-BxSpbSayuBgo8yw3dRtmD6pwcGowIjj7F76q1RHW0N7LZcYmUMYlFjerqXMhMo_646GwzJFbf4bj4mdnKyXOt/s841/Screenshot%202025-09-04%20102218.png

តាមប្រភពរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ទាហានថៃទាំងនោះបានលើកគ្នាមកជាង៥០នាក់ ប្រដាប់ទៅដោយអាវុ.ធគ្រប់ដៃ បានបោះគោលដៅវាទីលើទឹកដីខ្មែរស្ថិតក្នុងភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាហេតុធ្វើឲ្យពលរដ្ឋខ្មែរអស់ការអត់ធ្មត់នាំគ្នាទៅតវ៉ាស្រែកបណ្ដេញពួកគេចេញទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzc0Qtw_WVjY2wyVfbGp3MGFejzQP_BBCmQEvySt4cEYd4_74BNc08SEpw3iHWzp_jFAoTgauxPrru0olQ_y8srZCo_q7HnMIfc9cAANeCV7ePwaKwcLTeziueicFUz8Arzwapwy3kQSR44Iu8SnCQ58BfONGPdtjbjYrE6pnGQDrC6vDIpd3Qp6_6zsZp/s666/photo_2025-09-04_10-42-16.jpg

តាមរយៈវីដេអូដែលបានបង្ហោះដោយបងប្អូនប្រជាពលរដ្ឋនៅក្នុងហេតុការណ៍ខាងលើនេះ ក៏បានបង្ហាញឲ្យឃើញថា ទាហានរបស់កម្ពុជាប្រហែលជា៣០នាក់ ក៏មានវត្តមាននៅទីនោះឈរជើងបាំងពីមុខបងប្អូនពលរដ្ឋយ៉ាងអង់អាចដើម្បីទប់ស្កាត់ស្ថានការតានតឹង បើទោះជាក្នុងដៃគ្មានអាវុ.ធដូចភាគីម្ខាងទៀតក្ដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU6FK8OoWVdi4Slx0_lNkzKmxaRjQxx3In1QrMjGnEMRvZRMJSwH7BElrsjiTn8aL3TaGwEMjyOsDbnQeO4TLIAz5EvJo2X6jb6H9pztwUb_abW7e27abjYDT6MT4xTKmV863L-uVgei4j0mF4K6fNMc-pRg-aZGXi_riZjTxlHIGHyO8-NPO1JBFMQFP3/s666/photo_2025-09-04_10-42-18.jpg

ទោះជាយ៉ាងណា ក្រោយពីប៉ះទង្គិចពាក្យសំដីគ្នាបានប្រមាណជា ៤០នាទី ទាហានឈ្លានពានថៃទាំងនោះបានដកថយទៅវិញហើយ។ នេះបើតាមការអះអាងរបស់ពលរដ្ឋ។ ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋខ្មែរទាំងឡាយដែលបានទស្សនាសកម្មភាពតវ៉ារបស់បងប្អូននៅភូមិជោគជ័យនេះហើយមានមោទនភាពជាខ្លាំងចំពោះ ភាពរួបរួមសាមគ្គីគ្នាមិនខ្លាចចោ.រឈ្លា.នពា.ន ការពារទឹកដី និងនាំគ្នាស្រែកថា «នេះជាដីខ្មែរ» ដើម្បីបណ្ដេញទាហានថៃទាំងនោះឲ្យដកថយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQLqCmwKJ53Rh7FFmhzGXv1Ue94v31NV5MowPy1J4VgShoW2KjqQvak3NH8gIHZmpb-u0a9scEOcNLQnXe4kxaUPK-H7BP2W-F9kwaagoFGf4Ke158KS4cPBORcHWKJDAViER5f60Q5OFLog0MYCq-RGnfAwNrcA6xM1t0AXeuyZxQDoxdEjJHOXPX3Dlq/s960/photo_2025-09-04_10-42-17.jpg

ថៃថាស្ថានការណ៍ព្រំដែនប្រក្រតី និងត្រៀមចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាថ្ងៃទី៧-១០ ខែកញ្ញា

0

ប្រទេសថៃ ៖ លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានរាយការណ៍ពីស្ថានការណ៍ព្រំដែននៅ១១ទីតាំង ក្នុងខេត្តចំនួន៧ ថា ស្ថានការណ៍ទូទៅប្រក្រតី ខណៈកងទ័ពថៃបានត្រៀមកម្លាំង និងប្រុងប្រយ័ត្ន២៤ម៉ោង ។ ក្រៅពីនេះ ថៃត្រៀមចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី២ នៅខេត្តកោះកុង ប្រទេសកម្ពុជា និងខេត្តត្រាត ប្រទេសថៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvkJAnG2JGw5CK3l5aGHhmYvSNNcUnzG_ZiC44M0y9ftpkJqZwY49ISNdeSpiBOlKM2pgmGsmrND18kO57696DX78DRfmLpmn5c_IOOGI7X20ViTtJAwepPbCs0ThA4F_F-GCHB_QiAWR7ClXR29Cfo15PhqsUNzwELVNQNyrPqRKDBL4U6BX-alav1RUw/s1280/photo_2025-08-19_15-13-11.jpg

លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយថា កាលពីថ្ងៃទី៣ ខែកញ្ញា គណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានប្រជុំផ្នែកសន្តិសុខ និងកិច្ចការបរទេស ហើយកាលពីថ្ងៃទី២ ខែកញ្ញា ថៃបាននាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ធ្វើដំណើរទៅខេត្តចាន់បុរី និងខេត្តត្រាត ដើម្បីពិនិត្យមើលការបំពេញការងាររបស់កងទ័ព និងបោសសម្អាតមីន ។ ការនាំក្រុមអ្នកសង្កេតការណ៍អន្តរកាលទៅពិនិត្យមើលទីតាំងនេះ គឺថៃចង់ឱ្យអន្តរជាតិមើលឃើញថា ថៃពិតជាសហការរក្សាសន្តិភាពក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLkAXF4A92fsqci8h3EV5cOJMeE5XR-sVMyfKhWWlijpVLNIi0pU672Xq7PBupsB5J_60Z14JRWsZ89EyTTQSaTL2cA7f0TItVR6AUQa33ZMQyC9Zmj7n1HmQz88wbAJjtgM83A5Qp478A4bkK8CmD5gXcn9E6lDtI3hSKSDTAWwf6JI-aafU-085-ryHm/s1280/image_2025-09-04_11-18-21%20(2).png

ប្រទេសថៃបានត្រៀមចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី២ នៅខេត្តកោះកុង ប្រទេសកម្ពុជា និងខេត្តត្រាត ប្រទេសថៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា ព្រមទាំងចាត់វិធានការលើឆាកអន្តរជាតិដើម្បីរាយការណ៍ទម្លាក់កំហុសលើកម្ពុជាពីការបង្កប់មីន ប្រាប់ទៅមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN), រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា និងគណៈកម្មការកាកបាទក្រហមអន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfGE1RPr2FyIAfmZvSJ-vluZgIAtpcrefAdnT0AL8kwhm1IapA1zGdS-ltnjPnOtWJR-KtRP3SMkjVRwPCZO46SK-0i8XODC33G1eon-uQStXRBwZ_D3R4FOfBdGJK6rukoyeiwkRWmb6TzJAfvlrOd_U5UxRFRwFtcv7j8ykc2T1MPVl7KTgamf7EyCJv/s1280/image_2025-09-04_11-18-22.png
ក្រៅពីនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក៏មានគម្រោងសាងសង់របងប្រវែង១៦គីឡូម៉ែត្រ ត្រង់ចំណុចព្រំដែនលេខ៥០-៥១ នៅភូមិបានណងចាន់ និងភូមិបានណងញ៉ាកែវ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) ដើម្បីការពារកុំឱ្យពលរដ្ឋខ្មែរតវ៉ានឹងទង្វើឈ្លានពានរបស់កងទ័ពថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBkN9HXd-ZwCMRKHor-Y3oQk4yoLYdaeoZEVWd8qtAlGWl04glcWNiAfkdSJUwpS8tdqqCNRJ4wg4pkMrkqKkiChZIvQtvsfSfEocu5QCgDLO4w_fCveH1JbrYcipp9AB7Jcula_Y7LVQTGEd15GWdHPG2ozH0SAwrmD4uQnhRnypYh139bhNy33v-Sl0E/s1280/image_2025-09-04_11-18-23.png

កាលពីថ្ងៃទី៣ ខែកញ្ញា អភិបាលខេត្តស្រះកែវបានចេញសេចក្តីប្រកាសឱ្យពលរដ្ឋខ្មែរ ចំនួន១៧០គ្រួសារ ចាកចេញពីព្រំដែនភូមិណងចាន់ និងភូមិបានណងញ៉ាកែវ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) និងអះអាងថា នេះជាទឹកដីរបស់ថៃ ។ ថៃចាត់ទុកថា ការតវ៉ារបស់ពលរដ្ឋខ្មែរ គឺល្មើសអធិបតេយ្យ និងច្បាប់របស់ថៃ ថែមទាំងគំរាមចាត់វិធានការពលរដ្ឋខ្មែរតាមច្បាប់ បើហ៊ានតវ៉ាជាមួយកងទ័ពឈ្លានពានថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjarLhYz2uxOFPOU-VSbnZFO4xxUI_XWlOW6BZeO30bT4-46aPIV_Om0gH2MJb2loaT6YIgq2yUp69cxxwuEzEPBmYHpRmrz0wmotSnBk4-po8-3yxCiuvZFLtiW2o758HyWiJjFK8egzmjjWeYrWSnP6xK9NrS42hVce4j_uV7Q48EsAYDCH9f-ZJTvmUl/s512/image_2025-09-04_11-18-21.png

គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ថៃនៅតែបន្តឈ្លានពានមកលើកម្ពុជា តាមរយៈការយកបន្លាលួស និងសំណាញ់មកព័ទ្ធយកដីភូមិ បិទផ្លូវ និងលំនៅឋានរបស់ពលរដ្ឋខ្មែរ ដោយមិនគោរពកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ RBC ស្ដីពីការមិនពង្រីកជម្លោះ និងមិនខ្លាចច្បាប់អន្តរជាតិ ៕

ទាហានឈ្លានពានថៃ រុលចូលក្នុងភូមិជោគជ័យ តែត្រូវពលរដ្ឋនិងយោធាកម្ពុជា បណ្តេញចេញវិញ

0

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានរុលចូលមកទឹកដីកម្ពុជាជាបន្តទៀត នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់  ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមរយៈវីដេអូ បង្ហោះនៅលើបណ្តាញសង្គមគេប្រទះឃើញ ទាហានថៃ ប្រដាប់ដោយអាវុធប្រមាណជា៣០ទៅ៥០នាក់ បានដើររុលចូលគម្រោងរាយបន្លាលួស តែត្រូវបានពលរដ្ឋកម្ពុជាឈរយ៉ាងរឹងមុាំ ដោយមានជំនួយពីកម្លាំងយោធាកម្ពុជា។

នៅក្នុងវីដេអូនេះ គេឃើញពលរដ្ឋបានប៉ះពាក្យសម្តីធ្ងន់ៗ និងប្រើដំបងរុញច្រានទាហានឈ្លានពានថៃចេញពីទឹកដីកម្ពុជា យ៉ាងអង់អាច។

ក្រោយពីការរុញច្រានគ្នាទៅវិញទៅមក ប្រមាណ៣០នាទី ទាហានថៃ បានសម្រេចចិត្តដកថយទៅក្នុងទឹកដីរបស់ពួកគេវិញ។

គួរបញ្ជាក់ថា តាំងពីបទឈប់បាញ់ចូលជាធរមានមក ទាហានថៃ តែងតែបំពាន ដោយបានរុលចូលទឹកដីកម្ពុជា និងធ្វើការរាយបន្លាលួសព័ទ្ធយកផ្ទះប្រជាជនខ្មែរ៕

រឿន ណាត ថាជីវិតដែលមានក្តីសុខមិនមែនជីវិតរស់នៅក្នុងភាពល្បីល្បាញ

0

បន្ទាប់ពីឃ្លាតឆ្ងាយពីរង្វង់សិល្បៈនិងរស់នៅក្រៅប្រទេសជាមួយនឹង លាវ វេងហួរ ជាស្វាមីដែលស្រលាញ់ថ្នាក់ថ្នមគ្រប់វិនាទី រឿន ណាត បានយល់កាន់តែច្បាស់ពីជីវិតដែលរស់នៅមានក្តីសុខពិតប្រាកដមិនមែនជាជីវិតរស់នៅក្នុងភាពល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPbibbTyEdCGO3Th7Uj14Rf9KDIYaHpTGVoGRFuaMVS1Oc-FoRPkL0fUtJo0WkwF2Xt3OfiXDuJXnzLyoWUDEC-V7HOQpxiB5wzy-rvmmMiFLRhaDUneJN25TY5ufwuKOa5H3mAX4ebmMes1PzrjAzvXsvKAI9x7ks0pFECGwz-Ce9OhyphenhyphendyXKVYF19Gbpo/s2048/image_2025-09-03_15-51-47.png

កាលពីពេលថ្មីៗនេះ រឿន ណាត បានបង្ហាញនៅលើបណ្តាញសង្គមអំពីកាដូដ៏ធំបំផុតរបស់ខ្លួនក្នុងខួបកំណើតឆ្នាំនេះគឺជា លាវ វេងហួរ ។ អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ បានសរសេរនៅថ្ងៃទី ២ កញ្ញា ថា «ខួបកំណើតឆ្នាំនេះអូនមិនបានសុំអ្វីពីព្រះជាម្ចាស់ទេព្រោះព្រះបានប្រគល់កាដូរដ៏ធំបំផុតក្នុងជីវិតអូនរួចហើយគឺបង»។ នៅថ្ងៃទី២ កញ្ញា រឿន ណាត ក៏បានបង្ហាញពីក្តីសុខពិតប្រាកដក្នុងឆាកជីវិតគឺការរស់នៅសាមញ្ញជាមួយនឹងស្វាមី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRSE_pwPCminFmZbdOoyaOoj87z79oeQj0wTmGCRrAtN2x7K-NfkNRNHh8qd5D_OhiQAE6vvLFFTYSEYW16_j9YPnUAPMxB5lpG7NmhOK8N4cQ1uQGQUUt5oqjriqKTtfu8IC2xlHZIXWtCCHGdbFsMc-gRL05Ad9JXmMkF-JP5n8AG6ZNh0nJ5qytAhV2/s2048/image_2025-09-03_15-51-51.png
រឿន ណាត បានសរសេរថា «ពេលនេះគឺយកកាន់តែច្បាស់ថា ជីវិតដែលមានតែក្តីសុខ និងភាពរីករាយបំផុត គឺ មិនមែនជាជីវិតដែលរស់នៅក្នុងភាពល្បីល្បាញនោះទេ តែជាជីវិតដែលរស់នៅដោយភាពសាមញ្ញៗ ជាមួយលុយប៉ុន្មានលានដុល្លារក្នុងកុងធនាគារជាមួយប្តីគឺគ្រប់គ្រាន់ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkmmRNvYKue1UEUraOX4NHzYG31esmt2HtMBj-MehEwzsrqmZYKJpqF91FV87RN3HeS4FCxS-46GxcnBoFCPDEv2wFxLBPXFZGaPvwyDlP0eYZ7Yv7-SIB7JfwnFXw-ZC4Jp8WbIdH_3mkiDbeFrNxuTy4l4TdTz3UUZMHR9-SHeOHi9nFExa12vv69I_q/s2048/image_2025-09-03_15-51-52.png

ឃើញ រឿន ណាត កំពុងមានក្តីសុខជាមួយនឹង លាវ វេងហួរ លើទឹកដីសហរដ្ឋអាម៉េរិកបែបនេះអ្នកគាំទ្រក៏សប្បាយចិត្តដូចគ្នាទោះបីជាពេលនេះអ្នកទាំងពីរឃ្លាតឆ្ងាយពីវិស័យសិល្បៈក្តី។ មិនត្រឹមតែមានស្វាមីយល់ចិត្ត ស្រលាញ់ស្ទើរលេបប៉ុណ្ណោះទេ រឿន ណាត ក៏ជួបម្តាយក្មេកប្រកបដោយមេត្តាធម៌ ស្រលាញ់កូនប្រសារដូចគ្នា ដោយ រឿន ណាត បានបង្ហាញថាម្តាយក្មេករបស់នាងបានបាញ់លុយឱ្យជាកាដូក្នុងថ្ងៃខួបកំណើត សម្រាប់ការយកទៅទិញកាបូបប្រ៊េនៗដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTBpEj7SyCwJKUiTAT9fPUFGrBuCJQ_n4jm0JGdWHWqchdXJnD-6VZB4M9I8e_M8JiJlUftGpPiKEQZ_1AxyPL6PxraSzIHtnS_uteEodAa1g80XXYoWY3mK7IClwZABbuEnqeQtvdsLlqDN1rV1aBGP_tfp26Mh9MAAVW3NlQjiTYe3uV5cKn24B4q1_U/s2048/image_2025-09-03_15-51-55.png

គួរបញ្ជាក់ផងដែរថា រឿន ណាត បានបង្ហាញជារឿយៗនៅលើបណ្តាញសង្គមសរសើរពី លាង វេងហួរ ដែលស្រលាញ់ថ្នាក់ថ្នម យល់ចិត្តនាងគ្រប់ពេលមិនធ្វើឱ្យនាងពិបាកចិត្តឡើយ មានសេចក្តីសុខពេញទី៕

Jennie ផ្លាស់ប្តូរទីតាំងក្រុមហ៊ុនទៅអាគារប្រណីត ខណៈទីតាំងមុនជាប់ក្នុងភាពចម្រូងចម្រាស

0

Jennie សមាជិកក្រុមចម្រៀង BLACKPINK បានចំណាយលុយជួលអគារទាំងមូលក្នុងការផ្លាស់ទីលំនៅដ៏ប្រណីតសម្រាប់ក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាង ODD ATELIER (OA) ដែលស័ក្តិសមនឹងឋានៈជាតារាល្បីរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqaRdV-eQxwnnVEhWwnSbs_-l9tgY4yzuESAcYHKhCI1fx-qYG_o6Gti6NQldiRgf_vyzpLTzG4PU0Xit36kahaCRSKhFIipJmF-NoyYspGdLsOQIOtATuZLHiVVjlSUxz2ASLtQi63LQ_7Sd2S6Jv1YtZZqtvK6g-r68A1OczZMF_mo15uGiAONwJ_4QC/s1179/image_2025-09-03_16-41-37.png
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េនៅថ្ងៃទី៣ ខែកញ្ញា Jennie នឹងផ្លាស់ប្តូរទីតាំងការិយាល័យរបស់នាងទៅអគារថ្មីនៅ Hannam-dong ស្រុក Yongsan ទីក្រុងសេអ៊ូលនៅដើមខែវិច្ឆិកា។ ហេតុផលភ្លាមៗសម្រាប់ការផ្លាស់ប្តូរនេះគឺការផុតកំណត់នៃការជួលសម្រាប់ការិយាល័យពីមុនរបស់នាងនៅ Itaewon-dong ក្នុងខែតុលា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWwyByYS9MRXqZv1Tw-8tC1aO1pj2hnZIqthg6GEshc52T0Dug0Vvn7ECrYi1jOhhb-9hMOCXKsqm5gjLALChZSPqW6_rDojANnabs7mQ8gCncigsTX0-x-xkgXn3ELS50mf9LJ7c8R_ddf5u2AiQthbSiXd8yuPnSxK45nv0OrpzVLuMftXN8mPDQTrZ6/s1918/image_2025-09-03_16-41-38.png

ហេតុផលដ៏ស៊ីជម្រៅមួយអាចកើតចេញពីការពិតដែលថាការិយាល័យចាស់ត្រូវបានជាប់ពាក់ព័ន្ធក្នុងភាពចម្រូងចម្រាសមួយអំពី «ការរំលោភច្បាប់សាងសង់» ។ អគារដែលត្រូវបានអនុម័តដំបូងសម្រាប់ប្រើប្រាស់ជាវិចិត្រសាលត្រូវបានបំប្លែងទៅជាការប្រើប្រាស់ការិយាល័យដោយគ្មានការអនុញ្ញាត។ ការិយាល័យស្រុក Yongsan ត្រូវបានគេរំពឹងថានឹងដាក់ពិន័យរដ្ឋបាលលើម្ចាស់អគារសម្រាប់ការរំលោភនេះ។ ការផ្លាស់ទីលំនៅនេះពិតជាអនុញ្ញាតឱ្យ Jennie និងក្រុមរបស់នាងបញ្ចប់ទាំងស្រុងនូវបញ្ហានៃ «សំណង់ខុសច្បាប់» នាពេលកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhRcVER7hcJYbVwzsp1ssp1HeIQTP_Bjf9H2xGO09mSKjkCLejAgp5p-g3vL0gn7n_Ocf6E-cAlZc7P8bHTNkx7dFwrgyEelIo1XaCicdCmcT62LdaN8G9Ws9esWJ1u6YCSAi6C5her0R2K1E7JH8TQRVXJs3PWTTwdAjnst0WDe9mcZhEsUKnIyEm1-sC/s1440/image_2025-09-03_16-41-40.png

ការិយាល័យថ្មីនេះមានកេរ្តិ៍ឈ្មោះដ៏គួរឱ្យកត់សម្គាល់ជាមួយនឹងកម្រិត ៤ជាន់ មានទំហំសរុប ៩២៧ ម៉ែត្រការ៉េ មានផ្នែកខាងក្រៅដ៏ស័ក្តិសមសម្រាប់វិចិត្រសាលសិល្បៈ និងដំបូលដែលផ្តល់នូវទិដ្ឋភាពមើលឃើញទន្លេហាន។ អ្នករចនារបស់អាគារគឺលោក Hong Tae-sun ដែលជាស្ថាបត្យករកូរ៉េតែមួយគត់ដែលត្រូវបានជ្រើសរើសជាសមាជិកកិត្តិយសនៃវិទ្យាស្ថានស្ថាបត្យករអាម៉េរិកក្នុងឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMdFEAbOjoSvzG6PzI907xRpy_I_XX3UEjKpr9lpq_6bGPR4Zl0YevIjND1yNUWDV_V3g3Tw9Ajnr5iQOvX1v_KHlv9xb3U3AG-6YMCA0SxUnpOzRZVqExu8KzzdiQHoSSXd1mu6QAMnsv6G9X1SglnhRwN2lv7zU9oTMkWVkpMUGD17FUjH6xH9-FtAJf/s1700/image_2025-09-03_16-41-36%20(2).png

អចលនទ្រព្យសំខាន់បែបនេះមានតម្លៃខ្ពស់។ ដោយផ្អែកលើលក្ខខណ្ឌទីផ្សារកាលពីឆ្នាំ២០២៤ ប្រាក់បញ្ញើរបស់អគារនេះត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១.៥-២.៥ ពាន់លានវ៉ុន ប្រមាណ (១.០៧ លានដុល្លារ ទៅ ១.៧៩ លានដុល្លារ) ជាមួយនឹងការជួលប្រចាំខែចាប់ពី ៦០ ទៅ ៨០លានវ៉ុន ដែលនាំមកនូវតម្លៃប្រតិបត្តិការប៉ាន់ស្មានសរុបដល់ ៤៥ ពាន់លានវ៉ុនប្រមាណ៣៣លានដុល្លារ។ ការសម្រេចចិត្តរហ័សរបស់ Jennie ធានាបាននូវការប្រើប្រាស់ផ្តាច់មុខនៃទ្រព្យសម្បត្តិសំខាន់នេះ ដែលជាទ្រព្យសម្បត្តិដែលធ្លាប់ស្វែងរកដោយសិល្បករជាច្រើនពីមុនមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUDbf5ph_Ezft1kA459T1-2dGtE9fAQjHWuwZn7OeanpBIAUp3oYq1KZg9cXNGsPihiRgvqCnDIQIo2sQavTsO7OkKrAZDp2ZVCEoygIyR8KzbmkfOQrrgC34yEc1LNz4LAgwm6yxHEyhpPr4pcPiDacBUUFNr8uZMr8n0G6td12WnYATi8F9JPZEI5H0q/s2048/image_2025-09-03_16-41-36.png

លើសពីអាគារខ្លួនឯង ទីតាំងរបស់វាគឺពិសេស។ ស្ថិតនៅតាមបណ្តោយផ្លូវធំនៅចុងខាងជើងនៃស្ពាន Hannam វាផ្តល់នូវបណ្តាញដឹកជញ្ជូនដ៏ល្អឥតខ្ចោះ ដោយភ្ជាប់យ៉ាងងាយស្រួលនូវចុងខាងជើង និងខាងត្បូងនៃទន្លេ ជាមួយនឹងរថភ្លើងក្រោមដី និងមជ្ឈមណ្ឌលរថយន្តក្រុង។ តំបន់ជុំវិញមានភាពល្បីល្បាញថាជាតំបន់បេះដូងដ៏ទាន់សម័យរបស់ទីក្រុងសេអ៊ូល ដែលពោរពេញដោយហាងកាហ្វេ ភោជនីយដ្ឋាន និងគ្រឿងបរិក្ខារនានា ស្របតាមយ៉ាងល្អឥតខ្ចោះជាមួយនឹងសោភ័ណភាព និងជីវិតការងាររបស់ម៉ាកយីហោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL_SsWp4WFSi1Kuk3jy-SIctdUQ2MNf_4xfFJy_c-HXe12e5V9h66wu8bNAd05b6pdLfIo9V67XghlUdr4u_8VZx_xCo9OEZ49fJFfEsX4RIwIEH_owuvN7yhabCZNkQmo-wvDwmA2iZdk4Jd_ouqmF6X8599ZpUuPkQOPblgUV9eA3oJLf483FAtAP9Cv/s1514/image_2025-09-03_16-41-44.png

ការចាកចេញពីអាសយដ្ឋានចាស់ដ៏ចម្រូងចម្រាស រហូតដល់ការផ្លាស់ទៅអគារថ្មីដ៏ប្រណីតមួយនៅមាត់ទន្លេ Han ដែលរចនាដោយស្ថាបត្យករល្បីល្បាញ ការផ្លាស់ទីក្រុមហ៊ុនរបស់ Jennie មិនមែនគ្រាន់តែជាការផ្លាស់ប្តូរអាសយដ្ឋានធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការធ្វើឱ្យប្រសើរឡើងយ៉ាងទូលំទូលាយដែលត្រូវនឹងឋានៈរបស់នាងជាតារាអន្តរជាតិលំដាប់កំពូលផងដែរ៕

ខ្មែររួមគ្នាខ្លាំងធ្វើបុណ្យ ព្រះសង្ឃ១០០០អង្គឧទ្ទិសកុសលជូនកងទ័ពពលីឱ្យក្លាយជាទេវត្តាថ្ងៃបិណ្ឌ១

0

ការពលីរបស់វីរៈកងទ័ពយើងដើម្បីការពារបូរណភាពទឹកដីពីជនឈ្លានពាន មកទល់ពេលនេះយើងជាកូនខ្មែរនៅតែឈឺចាប់ និងចងចាំនូវវីរៈភាពអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់សម្រាប់ជាតិមាតុភូមិមួយនេះ។ ដល់ពេលហើយ ដែលខ្មែរត្រូវរួមគ្នាតបស្នងសងគុណនូវការពលីរបស់វីរៈកងទ័ពយើង។ បិណ្ឌ១ ខ្មែររួមគ្នាគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពពលី និងធ្វើបុណ្យឧទ្ទិសមហាកុសលផលបុណ្យជូនវីរៈកងទ័ពពលីឲ្យបានឡើងឋានសួគ៌ក្លាយជាទេវត្តា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiehOXX5_fEoMaS-2JJf-PEMv7tNKRAWlaAGSXzD4Ad5QvjyIUalJNpdrrBX4X1-7ckUNWw3ITaq0FnLcdUYBJ8b055d7s3zzWIdEHMjwTRo7dxidnf0waC4Ey9CRir7g-jNi_lK70gEuLrdylNOgjXVPZs9zODY8CMVRXzvP_WkgjHJUc0DK7sBAamybh1/s1280/Map%20(2).jpg

បិណ្ឌ១ ត្រូវនឹងថ្ងៃទី៨ កញ្ញា ២០២៥ នៅវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ ក្រុមហ៊ុនប៊ូសស្រ្តងនិមន្តព្រះសង្ឃ ១០០០ព្រះអង្គ ធ្វើពិធីភត្តានុមោទនា ឧទ្ទិសមហាកុសលជូនវីរៈកងទ័ពដែលបានពលីក្នុងសមរភូមិឱ្យបានទៅបដិសន្ធិក្នុងសុគតិភព រួចផុតចាកទុក្ខទាំងពួង និងឡើងឋានសួគ៌ក្លាយជាទេវត្តា។ ដូច្នេះប៊ូសស្រ្តង សូមជម្រាបបុណ្យជូនបងប្អូនខ្មែរ ចូលរួមដោយផ្ទាល់ក្ដី ដោយបច្ច័យក្ដី ដើម្បីឧទ្ទិសផលបុណ្យជូនកងទ័ពពលីទាំងអស់គ្នា។ បងប្អូនអាចចូលបច្ច័យ តាមរយៈ QR បុណ្យបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijeOF3QLfN-o_NDI20G7Cf2SV1-zXVkXjw-uANX96rtAqoy2TvUsnhC-qLjsGWffp7lxdMDqNFzRT7BPXEVZQMCCq7xiPkLYinIXB7H8rbXHs6mlH2coLMA8vOjesiagtGCWDBXBQSb1-eP8bXt5803MR2SM-5H9fnd2U-1lBzsfXYiZr7W4Id3vWlqaq5/s1280/%E1%9E%87%E1%9E%98%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9E%94%E1%9E%BB%E1%9E%8E%E1%9F%92%E1%9E%99%20(2).jpg

គួររំលឹកផងដែរថា ក្រុមហ៊ុនប៊ូសស្រ្តង តែងតែជួយខ្មែរជានិច្ច មានដូចជាផ្ដល់អង្ករ ២២០តោន ភេសជ្ជៈ ៦០០០កេស កន្ទេល ១០០០០ និងភួយ ១០០០០ ដល់ជនភៀសសឹក និងកងទ័ពជួរមុខ ព្រមទាំងយុទ្ធនាការណ៍ ប៊ូសស្រ្តង1លានកំប៉ុង បរិច្ចាគ១០០០លានរៀល ជួយគ្រួសារកងទ័ពពលី និងរងរបួស ហើយពេលនេះ បានរៀបចំធ្វើបុណ្យជូនកងទ័ពពលីបន្ថែមទៀត។
ប៊ូសស្រ្តងផលិតផលខ្មែរ ជួយខ្មែរ សូមញុំាប៊ូសស្រ្តងដើម្បីជួយបន្តទៀត!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ-Bxd0u3UwMs_QfAljISGoCZ1xK-88cI2JJHm4mnqAdtYBCF50AEnV6K37UgK13n-4OyI8KoFh3wCDbsYyLm4evV3XmJj6xByHB-1KmSgGFBl96G8LW1Iwh2wZWMh7LYWguvOYDUaewIkhyphenhyphenjDj5rANG6eAi7_1B9F0GPpZUi63UPC1yEPRjvyD0WQzkhi/s4767/QR.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzTzUbVkPjBuo73G9-kZO51rEuHyU2HNygG7DMGhsI6_unYSuL0IEBq5QEshdKYhJaPZvOS6DXhyphenhyphenwx53hGpTdGbOUaeFIjb2E0umWr_uvlWJ1kNia8psjBy5LNiEQ1v5Q36Zl-13M1dD9YIi8Sc_sJEM8NcjifOM2_2CHZmk8UNNdqEqLFfP627fhMyX-1/s1290/%E1%9E%80%E1%9E%84%E1%9E%91%E1%9F%90%E1%9E%96%E1%9E%96%E1%9E%9B%E1%9E%B8.jpg

នាយករដ្ឋមន្ត្រីស្តីទីថៃរងនូវពាក្យបណ្តឹងក្រោយពីដាក់ញត្តិទៅព្រះមហាក្សត្រសុំរំលាយសភា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ គណបក្សប្រជាជនបានប្រកាសពីគោលជំហរគាំទ្រលោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃ កាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ទី៣២ របស់ថៃ និងទាត់ចោលគណបក្សភឿថៃ ខណៈលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី បានដាក់ញត្តិទៅព្រះមហាក្សត្រសុំរំលាយសភា ពីព្រោះគណបក្សភឿថៃពុំទទួលបានការគាំទ្រពីគណបក្សប្រជាជនឱ្យបង្កើតរដ្ឋាភិបាល ។

លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីបានដាក់ញត្តិទៅព្រះមហាក្សត្រសុំរំលាយសភា កាលពីថ្ងៃទី២ ខែកញ្ញា ក្រោយពីគណបក្សភឿថៃពុំទទួលបានការគាំទ្រពីគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) ដើម្បីបង្កើតរដ្ឋាភិបាល ។ លោក ភូមិថាំ និយាយថា ចលាចលនយោបាយ បញ្ហាផ្សេងៗ និងការល្មើសអធិបតេយ្យ គឺជាកត្តាធ្វើឱ្យគណបក្សភឿថៃសម្រេចចិត្តរំលាយសភាដើម្បីឱ្យប្រទេសថៃរៀបចំការបោះឆ្នោតឡើងវិញ និងប្រគល់អំណាចឱ្យពលរដ្ឋជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ។

បើព្រះមហាក្សត្រថៃសម្រេចរំលាយសភាចោល មានន័យថា ប្រទេសថៃនឹងមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដោយប្រគល់អំណាចឱ្យពលរដ្ឋជាអ្នកសម្រេចចិត្ត ហើយលោក អនុថីន នឹងពុំអាចកាន់តំណែងនាយករដ្ឋមន្ត្រីថ្មីទេ ។ ការដាក់ញតិ្តសុំរំលាយសភារបស់លោក ភូមិថាំ ទទួលបានការគាំទ្រពីពលរដ្ឋដែលស្រឡាញ់គណបក្សភឿថៃ ប៉ុន្តែមន្ត្រីគណបក្សភូមិចៃថៃមិនពេញចិត្ត និងថាលោក ភូមិថាំ គ្រាន់តែជានាយករដ្ឋមន្ត្រីស្តីទី គ្មានអំណាចដាក់ញត្តិសុំរំលាយសភា ។

ការដាក់ញត្តិរំលាយសភាធ្វើឱ្យប្រទេសថៃមានភាពចលាចលនយោបាយកើតឡើង ដោយសារគណបក្សភឿថៃមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន និងប្រឆាំងការបង្កើតរដ្ឋាភិបាលរបស់គណបក្សផ្សេង ។ កាលពីថ្ងៃទី៣ ខែកញ្ញា លោក ស៊ុផាឆ័យ ចៃសមុទ្រ ប្រធានក្រុមការងារផ្នែកច្បាប់របស់គណបក្សភូមិចៃថៃ បានដាក់ពាក្យប្តឹងលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី ពីបទបំពេញភារកិច្ចមិនត្រឹមត្រូវតាមច្បាប់ព្រហ្មទណ្ឌ ពីព្រោះនាយករដ្ឋមន្ត្រីស្តីទីគ្មានអំណាចដាក់ញត្តិទៅព្រះមហាក្សត្រសុំរំលាយសភាទេ ។

មន្ត្រីគណបក្សភូមិចៃថៃថា លោក ភូមិថាំ បានដាក់ញត្តិដោយខុសច្បាប់ ។ ផ្អែកតាមការលើកឡើងរបស់លេខាធិការការិយាល័យក្រុមប្រឹក្សារដ្ឋ លោក នីល ប្រាផាន់ គឺនាយករដ្ឋមន្ត្រីស្តីទីគ្មានអំណាចដាក់ញត្តិសុំសុំរំលាយសភាទេ ដែលនេះជាទង្វើមិនសមរម្យ និងអាចធ្វើឱ្យព្រះមហាក្សត្រខ្ញាល់ ។ ហេតុនេះ លោក ស៊ុផាឆ័យ ចៃសមុទ្រ ប្រធានក្រុមការងារផ្នែកច្បាប់របស់គណបក្សភូមិចៃថៃបានប្តឹងលោក ភូមិថាំ ពីបទបំពេញតួនាទីពុំត្រឹមត្រូវ និងសុំឱ្យមានការស៊ើបអង្កេតបន្ថែមដើម្បីចាត់វិធានការមន្ត្រីពាក់ព័ន្ធតាមច្បាប់ ។

ដូចគ្នានេះ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យថ្មី និងសកម្មជននយោបាយ ក៏បានដាក់ពាក្យប្តឹងលោក ភូមិថាំ ដូចគ្នាដែរ ពីបទលោកប្រព្រឹត្តទង្វើខុសពីមាត្រា១១២ ។ ការទូលសុំព្រះមហាក្សត្ររំលាយសភាជាទង្វើពុំសមរម្យ ពីព្រោះលោក ភូមិថាំ គ្មានអំណាចតួនាទី និងចង់យកអំណាចព្រះមហាក្សត្រមកធ្វើជាឧបករណ៍នយោបាយ ។

គួរបញ្ជាក់ថា គណបក្សភឿថៃ (អាវក្រហម) បានសុំសំឡេងគាំទ្រពីគណបក្សប្រជាជនដែលជាគណបក្សប្រឆាំង ដើម្បីឱ្យបេក្ខជនគណបក្សភឿថៃ គឺលោក ឆ័យក្សេម និទិស៊ិរិ កាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែត្រូវបានគណបក្សប្រជាជនបដិសេធ ហើយទៅគាំទ្រលោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃ ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ដោយកំណត់លក្ខខណ្ឌមួយចំនួន ៕

លិខិតផ្ញើទៅកាន់អភិបាលខេត្តស្រះកែវ ដើម្បីបញ្ឈប់សកម្មភាពជាឯកតោភាគីរបស់ថៃលើដីទំនាស់នៅស្រុកអូរជ្រៅ

0

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមអ៊ុ រាត្រី បានផ្ញើលិខិតមួយច្បាប់ទៅកាន់អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដើម្បីស្នើសុំកិច្ចសហការដោះស្រាយបញ្ហាដីនិងផ្ទះរបស់ប្រជាជនកម្ពុជានៅភូមិសាស្រ្តស្រុកអូជ្រៅ ក្រោយភិបាលខេត្តថៃរូបនេះបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់ខាងលើ ធ្វើការរុះរើផ្ទះនិងចាកចេញឲ្យអស់ក្នុងរយៈពេល២ខែ មុនអាជ្ញាធរថៃចាត់វិធានការក្ដៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOth-llsXpM6YCUxiABaAkD7nuHXSlKWoVs6Dy_5aNJgVTE1NnwATRXga0TUNgpPq6c5O-MbgWVAk2VAh-UNga15QYkBoTkhLbxmAP685iuxDQT4zMeRNdMVF372PMR0jI7rBoF3KseNxKCUPXhtERmu4shDwoLjH1payB31ptmKqzJjXvsjqoFDlI3XaY/s1280/photo_2025-09-04_08-52-04%20(2).jpg
នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលចុះនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា បញ្ហាខាងលើនេះគឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ(GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង ខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ (MOU ២០០០)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVG3zUPqwI6GMbTbEKXpIdFDOQSJldu2_Jl4QKA0-VKpU5EAOMelN7qg7RGv368_84SS9vd-GBt6otq3m8lDREZ5koCBMGUJNyibBU_BNFB4PZpOZcB1ise3y4lZvA-Z5gnU1Yo0iNT0aIw6m9_kqtIW428b8ARS9eDWaGdJp5bpd1ZyT9I_wCNg0_W7td/s1280/photo_2025-09-04_08-52-04.jpg
ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុង រស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០, កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihRxFUTRY9zuTeWxThpjSQb2Cg1OuW2j-B_p3B4GBjr7Nl5zeqU440NutUeiSIDebWvAwEAKV0le_WmFgytqfTW5mFSfagp-dCNUMOoCp7w52ywJPh-P66I0_XZ3KweCcn-0NvQtvsql1wBluXYcsPWPGpRaRVCyLKX_eOS1LMU-SFA1c2gFo4eAgAJB_v/s1280/photo_2025-09-04_08-52-08.jpg

ដូច្នេះការចេញលិខិតរបស់អភិបាលខេត្តបន្ទាយមានជ័យខាងលើនេះ គឺមានគោលដៅស្នើទៅកាន់ អភិបាលខេត្តស្រះកែវ សហការរក្សាស្ថានភាពព្រំដែន និងទុកកិច្ចការនេះជូនទៅ GBC និង JBC ដើម្បីជាអ្នកកាត់សេចក្ដីនិងដោះស្រាយបញ្ហានេះ។ ជាមួយគ្នានេះផងដែរ ឯកឧត្ត អ៊ំ រាត្រី សង្ឃឹមថាភាគីថៃនឹងចូលរួមដោះស្រាយបញ្ហាខាងលើនេះ ប្រកបដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំ GBC និង JBC នាពេលដ៏ខ្លីខាងមុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2vW9dhtZAUnLjdlhwKtzFx1HihKiE7ARv9w9HqJQv8LNxZ7_jgxmjNKVTgOiiU1HzIXczPdLz2irA5aiDRiufh7Xno15LfYmxB0eeUsCA4oHdaZP9vTGx1udttWlVngM9SBk8R3UO35ROOqt5gWdORjWURs_2_k97WYuaK3Lur_Wa0EZ0AjrmZDnmRptP/s1280/photo_2025-09-04_08-52-03.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmR6ImwtM8jAdovEt7f_11Ce8aVcfKtqU0v4nssv6C0i5XZMAB1gE3qXF7h5i9UMHHxfZZX6Fxk7YiSocpzneYBSEM3TSRl8XfYlzXswnFmgeQqLff_LZSHIjEDXxI4Sshem2Y3WpSlSObzZdKN1JNoORgQnRQU5M7VrKYMFt6kusgoDB7M8-AKf6NP0Tx/s1280/photo_2025-09-04_08-52-03%20(2).jpg

គឹម សីហា រងការវែ.កញែ.ករឿងហិតខោ.ក្នុងរបស់ គង់ ចាន់ស្រីមុំ បន្សល់ទុកឱ្យពេលចេញទៅចិន

0

ថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមមានការវែកញែកយ៉ាងខ្លាំងទៅកាន់លោក គឹម សីហា ដែលនឹករលឹកប្រពន្ធខ្លាំងពេកដល់ថ្នាក់ហិតខោក្នុងរបស់ គង់ ចាន់ស្រីមុំ ហើយបង្ហោះនៅលើអ៊ីនធឺណិត។ ក្រោយពីវីដេអូនេះផ្ទុះពេញបណ្តាញសង្គមអ្នកមួយចំនួនបានកើតការសង្ស័យទៅលើស្ថានភាពផ្លូវចិត្តរបស់លោកដែលហាក់ខុសប្លែកពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN-dnafSWZQtGZDuk8AtZfIyElOTlxkz6btPZ7O57_lxdF9axRxzFSSuLka-HLc4Ednez3QhBTRCvlOP-Ilg3KChcNqM-ucd6N-nl7vLwbNswaA-MudAm6-i7Nuh76bLevAQ_2UXgk2fugL1XiJIyBIZMY_Vd2kpHoOcnhHLp0pX6vRuu21Lpx-mbQ09pX/s2048/image_2025-09-04_08-46-02%20(2).png

លោកគឹម សីហា និង គង់ ចាន់ស្រីមុំ គឺជាគូស្នេហ៍ក្នុងរង្វង់សិល្បៈដែលទទួលបានការចាប់អារម្មណ៍ពីមហាជន ទាំងប្រវត្តិស្នេហា ក៏ដូចជាជីវិតហាយសូក្នុងការរស់នៅរបស់អ្នកទាំងពីរ។ ចាប់តាំងពីចាប់ដៃកសាងគ្រួសារជាមួយគ្នាមកលោក គឹម សីហា មិនសូវជាផ្តោតលើអាជីពសិល្បៈនោះទេ ដោយលោកផ្តោតទៅលើការគ្រប់គ្រងជំនួញចំណែកឯ គង់ ចាន់ស្រីមុំ នៅបំរើអាជីពសិល្បៈដដែលរួមជាមួយនឹងមុខជំនួញផ្ទាល់ខ្លួនដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOOSIQtr7wcIaWYYACJkKFjqJ-LCBoMCPxfOefS84oh6gUvc_2cVG9zddVJg3vXSqHqUArl_mS_m0AJcZvbWC_BhmM6N-bW4Dgic__wrCQBUXTCdG3Pys8RF_dMG2MaZTgvEgC2Es0S6qe5lr2mtbmLM9SRvWPy_yjKR_569WpdheUqjH1uZIGDS4vh44k/s2048/image_2025-09-04_08-46-05.png
យ៉ាងណាមិញ រយៈពេលចុងក្រោយនេះដូចប្រិយមិត្តជ្រាបមកហើយថា គង់ ចាន់ស្រីមុំ បង្ហាញភាពសិទ្ធិស្នាលជាមួយនឹងស្រ្តីម្នាក់ដែលបង្កឱ្យមហាជនរំពឹងទុកជាច្រើនប៉ុន្តែយ៉ាងណាលោក គឹម សីហា បានបង្ហាញថាភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរលោកក៏នៅជាមួយ ហើយពេលខ្លះលោកថែមទាំងជាអ្នកថតរូបឱ្យទៀត។ ទោះជាយ៉ាងនេះក្តី វីដេអូថ្មីមួយត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ចាស់ដៃទៅកាន់លោក គឹម សីហា ដែលបង្ហាញឥរិយាបថហួសប្រមាណហើយមានការចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEErmuNoO_ItVPLhe2N5AlwXexnU_2cDto8ht46RKq-WuRPYkEUpYnh8IvmlzeS1COrE4ybW8lR9-IXHWbQr8hzUZqdmHBJyaFKAgnlaEkTDIWAHfsRrElBpo9gz0v89_P9tCLJN3Y6z6xPXCY3-SZ1BZLpUEFQ8NY4oe6trxUxwiYuGBGDFv61G-K0N_B/s2048/image_2025-09-04_08-46-06.png

វីដេអូដែលទាញការប្រតិកម្មយ៉ាងផុសផុលនោះគឺលោក គឹម សីហា បានហិតខោក្នុងភរិយារបស់ខ្លួនគឺ គង់ ចាន់ស្រីមុំ ។ ក្នុងវីដេអូនោះលោកបាននិយាយថាបន្ទាប់ពីជូនភរិយាឡើងយន្តហោះទៅចិន ហើយពេលត្រឡប់មកផ្ទះវិញចូលបន្ទប់ទឹកគឺបាត់ម្ចាស់ហើយគឺឃើញតែខោក្នុងជាហេតុធ្វើឱ្យនឹកដល់ម្ចាស់។ មិនត្រឹមតែប៉ុណ្ណោះ គឹម សីហា បានហិតខោក្នុងនោះថែមទាំងសរសើរថាក្រអូបឈ្ងុយថែមទៀតដែលខោក្នុងនេះ គង់ ចាន់ស្រីមុំ បន្សល់ទុកឱ្យមុនពេលចេញទៅប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQXJgF4gWfjqLIfJQKAs8ZDl7yVk0XdPg7-kNW50zl9KXveF_Or-9wrDmWyFvw_NVa2LmCTlij9hV1FuPPDnqBaQLNwYOYlH0KPIidAIq9DrsdqXAvhjR0Wb40CSPRqea0cyQdxXrYCUGK5cbYkjUGMsfH47xFwSfss03Vv6b5zBPxKl4SHYkw1L52y3bR/s2048/image_2025-09-04_08-46-07.png
ក្រោយពីវីដេអូនេះបានចាយចែកពេញអ៊ីនធឺណិត មានមនុស្សជាច្រើនបានរិះគន់លោក គឹម សីហា ខណៈអ្នកខ្លះទៀតគឺបានបង្ហាញការព្រួយបារម្ភចំពោះសុខភាពផ្លូវចិត្តរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv7ABxWfVousk5KA35wCe8vMFzFfAvQJA7E4zhZHQzCTZvkClgAL_rP0ONwcdHbvgBGXi0FdabcfdoRcTefyBQZtLdTAJHEErkZXyqtLubbQY2A6PPPqOk3kAKS4im7i1kVFkn4JDegn1SeeLKTB7Ry7Hmat_JUiHkM3RaI0jJsbhu7nbECSyQFbYe4Jq3/s2048/image_2025-09-04_08-46-13.png

គួរឱ្យដឹងថា កន្លងមកនេះលោក គឹម សីហា ក៏បានបង្ហោះវីដេអូនៅលើទិកតុកបង្ហាញអារម្មណ៍សោកសៅមានទុក្ខព្រួយសកម្មភាពហាក់ខុសប្លែកពីមុន។ យ៉ាងណាលោកបានចេញមកបញ្ជាក់ថានោះគ្រាន់តែជាការលេងទិកតុកធ្វើតាម Trend ប៉ុណ្ណោះព្រោះលោកទើបតែចាប់ផ្តើមលេងទិកតុក៕

កាន់តែឡើងខ្ពស់ Liu Yuning ខ្លាចអ្នកគាំទ្រខកចិត្តចំពោះខ្លួន

0

Liu Yuning បានសម្តែងដោយស្មោះត្រង់នូវអារម្មណ៍និងការដឹងគុណចំពោះទស្សនិកជនអ្នកដែលបានអមដំណើរ និងគាំទ្រលោក។ តារាប្រុសរូបនេះបានសារភាពថា «មានពេលខ្លះដែលលោកធ្វើការឬគ្រាន់តែចេញបទចម្រៀង ចូលរួមកម្មវិធី ឬទទួលថតកុន… និយាយតាមត្រង់ លោកខ្លាចអ្នកគាំទ្រលោកណាស់ គឺខ្លាចគេខកចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiITpn2fyqAj95Z8Wp8H_M-bDzq8MK56DuMu7M36O3s1Jt-NYIgrKlKyGbZEx36nh1CXSx3julVPvfDxHEZzmXTawGHPir4M1pnuR73fST8B-YiQoDrsG7Ia4UCagdmVYgH841-6kLvWhiZ49kzKwzf_tl3Amv1RNtLfJ3b_KAL3PGTBlPKcg3csq4H2Yi_/s2048/image_2025-09-03_15-17-59.png

«ខ្ញុំបានបង្ហាញខ្លួនអរគុណពួកគេជាលើកដំបូង។ វាជាការអរគុណដល់ទស្សនិកជន និងអ្នកគាំទ្រដែលខ្ញុំអាចបង្ហាញខ្លួនបាន។ ពួកគេសំខាន់សម្រាប់ខ្ញុំដូច្នេះខ្ញុំមិនចង់ធ្វើឱ្យពួកគេខកចិត្ត»។ នេះជាការលើកឡើងរបស់តារាប្រុសវ័យ ៣៥ឆ្នាំរូបនេះ។ ការចែករំលែកដោយស្មោះរបស់ Liu Yuning ទទួលបានការអាណិតអាសូរជាសាធារណៈយ៉ាងឆាប់រហ័ស។ មិនត្រឹមតែនៅក្នុងតន្ត្រីប៉ុណ្ណោះទេ Liu Yuning ក៏យកចិត្តទុកដាក់ជាពិសេសចំពោះបទពិសោធន៍របស់អ្នកគាំទ្រនៅពេលចូលរួមការប្រគំតន្ត្រីផងដែរ។ លោកបញ្ជាក់ថា៖ «ការប្រគំតន្ត្រីមិនត្រឹមតែល្អទេ តែក៏ត្រូវធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍ថាមានតម្លៃ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmBnQRuAlGqLDHMdeijb3SCW0si2qrEwR8KnSUBgYTWhWxrn2g4FSxVpm30hTplhomFbP3zLDUazaV_MlCjpGrbiIHlr7IxbLuCQT6lWZFl9wS5sjiMN7PXir6OI9S96dyahBLZ7Ljay6byYGh2FX221ilMocXazwhT8iwln2nkoKLO-UFfoqx9MVGQSZd/s2000/image_2025-09-03_15-18-05.png
ដូច្នេះហើយបទចម្រៀងនីមួយៗក្នុងកម្មវិធីគឺត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ដោយលោក និងក្រុមការងារ តាំងពីការរៀបចំ ការរចនាឆាក សំលៀកបំពាក់ រហូតដល់រូបភាពជាច្រើនទៀតដើម្បីនាំមកនូវបទពិសោធន៍ពេញលេញ និងរំជួលចិត្តបំផុតដល់ទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUY2XXHSbHEyY-vIcccHWksj6AbUBwerfWy1Z24G4FbfBLdspWs6MkP6MT3xXmpb9Zrg82xRSTdraoaxk3ITgr9TGJMJYfYqyiik6EB9zZ88hBJYo7sKzQbf9yQhZxGqyGJaRiGupSUO0Pa_LrPvj0iMZ_2nlGfOEOXYk2taIKwt1IsKH5ICm4gjio3RAB/s1429/image_2025-09-03_15-18-03.png

ជាមួយនឹងភាពស្មោះត្រង់ និងវិធីសាស្រ្តយ៉ាងម៉ឺងម៉ាត់ក្នុងការងាររបស់ខ្លួន Liu Yuning បានឈ្នះបេះដូងអ្នកគាំទ្ររបស់លោកកាន់តែខ្លាំងឡើង។ លោកតែងតែដាក់ខ្លួន គិតពីអារម្មណ៍របស់អ្នកគាំទ្រ និងធ្វើឱ្យល្អបំផុតតាមដែលអាចធ្វើទៅបាន។ នេះជាមូលហេតុដែលទស្សនិកជនមិនត្រឹមតែស្រឡាញ់តន្ត្រីរបស់ Liu Yuning ប៉ុណ្ណោះទេ ថែមទាំងស្រឡាញ់បុគ្គលិកលក្ខណៈ និងចំណង់ចំណូលចិត្តរបស់លោកផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuajQdnHUuNmrr5ddpVI47zX6L_wyHZtPIardWCazWMtnx1YJ9lx37MFjwMi8rAN1TqVkT4UgYJ_RrFMdgEnx_I-WE6yQWi8bV2Uf2XKNJac0xhjfxVk_yoCQf-c35fMvcnlyOx10h029FHjyAktHW1tN7CACkoqPg7D4GgSV2DVk2TGY_oZlYCnthnRiM/s2048/image_2025-09-03_15-18-03%20(2).png
    គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងកម្មវិធីប្រគំតន្រ្តីផ្ទាល់ខ្លួន ស្នាដៃខ្សែភាពយន្ត «The Prisoner of Beauty» និងរឿង «A Dream within a Dream» បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ Liu Yuning លេចធ្លោយ៉ាងខ្លាំង៕