Home Blog Page 386

ថៃត្រៀមផ្ញើលិខិតអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) នៅខែកញ្ញា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីស សាងៀមផុង ត្រៀមផ្ញើលិខិតអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ នៅខែកញ្ញានេះ ។ លោកបានបញ្ជាក់ពីក្រសួងការបរទេសថៃពុំតទល់ជាមួយកម្ពុជាក្នុងបណ្តាញសង្គម និងផ្តោតលើការទំនាក់ទំនងផ្លូវការប៉ុណ្ណោះ ។

នៅវិមានរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីស សាងៀមផុង បានផ្តល់បទសម្ភាសន៍នៅថ្ងៃទី១៥ ខែកក្កដា ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្នថា គឺនៅតែដូចមុន គ្មានអ្វីផ្លាស់ប្តូរទេ ហើយលោកត្រៀមផ្ញើលិខិតអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ នៅខែកញ្ញានេះ ពីព្រោះត្រូវបញ្ជាក់នូវអ្វីដែលបានជជែកគ្នារួចហើយ ។

ក្រសួងការបរទេសថៃនឹងជូនដំណឹងតាមរយៈបណ្តាញផ្លូវការប៉ុណ្ណោះ និងពុំតទល់ជាមួយកម្ពុជាក្នុងបណ្តាញសង្គម ពីព្រោះវាពុំមែនជាការទូត ។ ក្រសួងការបរទេសថៃនឹងប្រកាន់យកនូវការជជែកផ្លូវការ ខណៈការតទល់ គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ប៉ុន្តែយើងពុំប្រើប្រាស់បណ្តាញទំនាក់ទំនងមិនផ្លូវការ ។

គួរបញ្ជាក់ថា ប្រទេសថៃនៅតែប្រកាន់គោលជំហរចរចាព្រំដែនជាមួយកម្ពុជាតាមរយៈយន្តការទ្វេភាគី និងពុំចង់ដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពីព្រោះថៃបារម្ភពីការចាញ់ក្តីដូចករណីប្រាសាទព្រះវិហារកន្លងមក ។ ប៉ុន្តែកម្ពុជាបានដាក់បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីកុំឱ្យបញ្ហាអូសបន្លាយរហូតដល់កូនចៅជំនាន់ក្រោយ ។

ដោយឡែក ព័ត៌មានអាមេរិកស្នើសុំប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកនៅខេត្តផាំងង៉ា ប្រទេសថៃ លោក ម៉ារីស សាងៀមផុង និយាយថា ពេលនេះ ពុំទាន់មានការប្រើប្រាស់នៅឡើយទេ និងត្រូវជជែកគ្នា ពីព្រោះលោកពុំទាន់ឃើញឯកសារ ។ វាអាចជាការប៉ាន់ស្មាន លោកពុំដឹងថា រឿងវាដូចម្តេច ប៉ុន្តែបើអាមេរិកប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកនៅថៃ គឺត្រូវជជែកគ្នាសិន ៕

តារា TVB អរគុណអ្នកគាំទ្រកម្ពុជាម្តងទៀតក្រោយរឿង «តម្រុយម.រណៈ» បានបញ្ចប់

0

តារាសម្តែង Owen Cheung ជាតួអង្គ ជុងឡាង នៅក្នុងរឿង «តម្រុយម.រណៈ» បានពោលអរគុណអ្នកគាំទ្រកម្ពុជាម្តងទៀតដោយបង្ហាញរូបថតដែលអ្នកគាំទ្រពុំធ្លាប់បានឃើញពីមុនបន្ទាប់ពីដៃគូសម្តែងរបស់លោកគឺតារាស្រី Tiffany Lau ។ ការដឹងគុណម្តងទៀតមកកាន់អ្នកគាំទ្រកម្ពុជានេះគឺក្រោយពីរឿងនេះទើបចប់ការចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzAc-Gudh-oLGwgXoafTF8zbjGgiOICeMlSIOagjecPAmsUTLNkBOmwDlHPuqXSawNKGUW1fpLnFbyc5ArmxGeaU33N9rvNUpXpsIGtGy1VXjrihyO2kMcASrcZxcXhBLiaNTt_kiU4c-RaxP-wPT8HlErgZlus1MfKZTo-JJlg5pphlgHMYZjgzHi7q3j/s1440/image_2025-07-15_11-31-21.png
    នៅរសៀលថ្ងៃទី១៤ ខែកក្កដា លោក Owen បានបង្ហោះរូបជាមួយនឹងកញ្ញា Tiffany ក្នុងទិដ្ឋភាពនៃខ្សែភាពយន្ត «តម្រុយម.រណៈ» ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីនៅប្រទេសកម្ពុជា។ លោកបានសរសេរថា រឿង «តម្រុយម.រណៈ» បានចូលមកដល់ភាគបញ្ចប់នៅក្នុងប្រទេសកម្ពុជាហើយប៉ុន្តែលោកគ្រាន់តែលោកចង់បង្ហាញការដឹងគុណរបស់លោកនិង Tiffany ម្តងទៀតទៅកាន់អ្នកគាំទ្រ ដោយបង្ហាញអ្នកនូវរូបថតមួយចំនួនដែលមិនធ្លាប់បានឃើញពីមុនមករបស់អ្នកទាំងពីរពេលកំពុងថតរឿង«តម្រុយម.រណៈ» (Anonymous Signal!)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA7OF4m3SpDZzUJ8tYL55Xg6_iSGEiOzAKv456bXr5OVmgllVsa-yc3L9Eotk2BMut6tUx1w75gwvIO7RjPjnBq3EoeOwKAPNceujnTXNnKYbIAiur-ZjYr306xGUkR8UctQsfF_4BhQ__1vVsShh_WqUqR8S5AW1BzpzO6Lrwj6M0YkxCiEh3k304LIap/s1440/image_2025-07-15_11-31-21%20(2).png

    ការដឹងគុណរបស់តារាប្រុសរូបនេះមកកាន់អ្នកគាំទ្រកម្ពុជាទស្សនិកជនដែលនិយមតាមដានរឿង TVB រួមទាំងហ្វេនៗរបស់គូស្នេហ៍ទី២ក្នុងរឿង «តម្រុយម.រណៈ» ក៏បានចូលទៅបង្ហាញការស្រលាញ់យ៉ាងច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTEDefb98AMBtd-HMjDBwOjIDnJpBZy36FSrATcRCNhWKEP-PdGyUOZHtb6ihxmQQNEDuD5i0qLCGs2OV7Uahg0qLknfWIsHfy72wEHy8_Uufnyhs1M5FDhD61BuM8QAQ62YjAFDo7TMNK__Io6RrMWJHCmTOMmpgHdiVv5jIeSf9iOZsGYGNxje2MYeJv/s1800/image_2025-07-15_11-31-29.png

    កាលពីមុនតារាស្រី Tiffany Lau សម្តែងជាតួអង្គ ចាលី បានបង្ហោះអរគុណមកកាន់អ្នកគាំទ្រកម្ពុជាបន្ទាប់រឿងដែលនាងសម្តែងផ្ទុះការគាំទ្រខ្លាំងផងដែរ។ ការអរគុណរបស់តារាស្រីរូបនេះបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំងដោយសរសើរពីទឹកចិត្តតារាហុងកុងដែលពោលអរគុណហ្វេនក្លិបកម្ពុជាបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4IogrlxCq25bVeZ8srOQ7CcOYowWeSZmI9QcMVIbw6WE9nSeEKre9lTrl9Uq9pu-9LhzQtvJ85xBCpPiiQgNwANJbnMdfi-Z_hNqoJdO-N0vvveEkt8_X8nFqwT1v1VQ2OZXu0T-lHEKpg3ZLxeSpTFD6MAloHrDVgCDGgkgIMcyZa9Rn7UsoiykAycXO/s1427/image_2025-07-15_10-50-45.png

    គួរឱ្យដឹងថា ក្រោយពីបញ្ចប់ការចាក់បញ្ចាំងរឿង «តម្រុយមរណៈ» TVB Cambodia ក៏បានបន្តចាក់បញ្ចាំងរឿងរបស់តារាប្រុស Owen Cheung មួយទៀតមានចំណងជើងថា «សម្រស់ស្នេហ៍កញ្ញា CEO»( Childhood in a Capsule)៕

ត្រឹម២វិនាទី Jennie ធ្វើឱ្យល្បីពេញប្រព័ន្ធផ្សព្វផ្សាយ

0

ថ្មីៗនេះ Jennie សមាជិក BLACKPINK បានធ្វើឱ្យមានការរំជើបរំជួលនៅក្នុងសហគមន៍អនឡាញ នៅពេលដែលនាងស្រាប់តែបង្ហាញអាវក្នុងដោយចេតនារយៈពេលប្រហែល ២វិនាទីនៅលើឆាកនៅឯ SoFi Stadium ទីក្រុង Los Angeles ដែលជាកន្លែងប្រគំតន្រ្តីទេសចរណ៍ «Deadline»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSzgkffUKbeaXyXr0o9ZoNIEAIJMfC6xDZ6Eu7bHYesrufi8vIYcps2bG2qUfyxQlxp_JLDNMit63wRTV_42FU2toWwP4CbhOeWhvPq9d7P-qBJsXYQgeIfoHvDm51kTbDfx1bj53iuBnpu36v_yRpbY3QYVVXkncA_169VsSFNVgvA6siWA7uokIq4Llk/s1802/image_2025-07-15_10-42-43.png

ប្រព័ន្ធផ្សព្វផ្សាយមួយបានអត្ថាធិប្បាយថា ការសំដែងទោលនៃបទ «Like Jennie» បានក្លាយជាការផ្ទុះប្រព័ន្ធផ្សព្វផ្សាយ ដោយនាំយកនូវពាក្យគន្លឹះជាច្រើនទាក់ទងនឹង Jennie និង BLACKPINK ទៅកាន់កំពូលនៃនិន្នាការពិភពលោកក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit6cwmgLJ3FgSKy2iZWgx6RjXUv2N7ai5r4qIZEi5OUjm-oJQgIPRFKACYfon_zMHZqZTZOLfV9c2QmU4_3fKSOiHoCQQSdV5NwRQVB58gI3Ejxys4qgKANJij-6H50vWxEFH4rqV3LZBifVrWW8z0M0HV3yI_0-F57JQC2KsQNi4KBO1jVj8S_dvdWJhp/s879/image_2025-07-15_10-42-41.png

ជាពិសេស ពេលកំពុងសម្តែង Jennie បានទាញអាវរបស់នាងថ្នមៗ ដោយបង្ហាញផ្នែកអាវក្នុងបញ្ចេញដើមទ្រូងទ្រលុកទ្រលន់របស់នាង ។ គួរឱ្យដឹងថា អាវទ្រនាប់របស់ Jennie ដែលបង្ហាញនេះគឺធ្វើឡើងយ៉ាងពិសេសសម្រាប់តែ Jennie ម្នាក់គត់ ខណៈនាងធ្លាប់បានបង្ហោះក្នុងឈុតប៊ីគីនីនេះកាលពីកន្លងមកនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgNJtbLNgu9HxNrrAtw9FDSP4Smfer1W1yUxCigN0hflyeFJzeB-FGxPynGn6F_52TmQVTPb5nocyGMg2nEV8vNoBDoHnkld_WQH6buhM5KI8AgMOi5y3jyGqD_sCQlXzy1hxbdinN0BhkraKTgYb4PlPVi0FeEcfJbPQcu38BvkiiVKxeZzd0C8-W0Gyx/s720/image_2025-07-15_10-42-58.png

វីដេអូដែលថតដោយអ្នកគាំទ្រទៅទស្សនាផ្ទាល់បានជន់លិចពេញបណ្តាញសង្គម TikTok និង X យ៉ាងឆាប់រហ័ស ដោយទាក់ទាញការមើល និងមតិរាប់លានពីទស្សនិកជន។ ការបង្ហាញអាវក្នុងរបស់ Jennie ត្រឹម២វិនាទីនេះក៏ទទួលបានមតិប្រតិកម្មចម្រុះផងដែរ។ អ្នកខ្លះថា ដោយសារតែការប្រគំតន្រ្តីនៅសហរដ្ឋអាម៉េរិកទើបតារាចម្រៀងស្រីរូបនេះហ៊ានបង្ហាញ ពីភាពស៊ិចស៊ី របស់ខ្លួន។ យ៉ាងណាក៏មានមតិមួយចំនួនរិះគន់ Jennie ផងដែរ។ ទោះបីជាមានមតិចម្រុះក៏ដោយ ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយដែល Jennie បានបង្កើតមិនអាចបដិសេធបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSzgkffUKbeaXyXr0o9ZoNIEAIJMfC6xDZ6Eu7bHYesrufi8vIYcps2bG2qUfyxQlxp_JLDNMit63wRTV_42FU2toWwP4CbhOeWhvPq9d7P-qBJsXYQgeIfoHvDm51kTbDfx1bj53iuBnpu36v_yRpbY3QYVVXkncA_169VsSFNVgvA6siWA7uokIq4Llk/s1802/image_2025-07-15_10-42-43.png

យោងតាមគេហទំព័រខាងលើ បានដកស្រង់ពីប្រភពខាងក្នុង ថា អាវក្នុងដែល Jennie បានបង្ហាញនៅលើឆាកគឺជាផ្នែកនៃទំនិញមានកំណត់ អមដំណើរទេសចរណ៍ «Deadline» ដែលគ្រោងនឹងចេញផ្សាយនៅចុងខែនេះ ដោយសហការជាមួយ អ្នករចនាម៉ូតដែលបានធ្វើការជាមួយ Mugler និងអ្នកដឹកនាំច្នៃប្រឌិតផ្ទាល់ខ្លួនរបស់នាង។ អ្នកទស្សនាជាច្រើនជឿថា នេះមិនមែនគ្រាន់តែជាការរំជើបរំជួលប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រទីផ្សារដោយចេតនា និងឆ្លាតវៃរបស់ Jennie ៕

ទ័ពកម្ពុជា-ថៃ ជាង១០០នាក់ ប្រឈមុខ តឹងសរសៃកដាក់គ្នា នៅតំបន់ប្រាសាទតាមាន់ធំ

0

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា និងទាហានថៃ សរុបប្រមាណជាង១០០នាក់បានប៉ះពាក្យសម្តីគ្នានៅតំបន់ប្រាសាទតាមាន់ធំ។

ហេតុការណ៍នេះផ្ដើមចេញពីក្រុមទាហានប៉ារ៉ាថៃ បានធ្វើការរារាំងភ្ញៀវទេសចរកម្ពុជា ដែលចង់ឡើងទៅទស្សនានៅប្រាសាទតាមាន់ធំ។

ស្ដ្រីភ្ញៀវទេសចរកម្ពុជាម្នាក់ បានប៉ះពាក្យសម្តី និងប្រកែកតឹងសរសៃកជាមួយក្រុមយោធាថៃ ដោយបានការអន្ដរាគមន៍ពីសំណាកក្រុមទាហានកម្ពុជា ដែលឈរជើងនៅទីនោះ។

តែយ៉ាងណាមិញ ហេតុការណ៍នេះត្រូវបានគ្រប់គ្រង និងត្រឡប់ទៅសភាពដើមវិញ ក្រោយមានការសម្របសម្រួលពីលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស និងថ្នាក់ដឹកនាំយោធាថៃឈរជើងនៅទីនោះ៕

 

មេធាវីម្នាក់ចេញមុខជួយអតីតទាហានថៃដែលបង្កហេតុ ឱ្យរួចផុតពីការដាក់ទោ.សផ្លូវច្បាប់

0

ថៃ៖ ក្រោយពីមានការប្រកាសចាប់ខ្លួន និងកាត់ទោសចំពោះលោក Sommai Srisukranan អតីតអនុរក្សយោធាថៃកំសាកញី ដែលធ្វើការលួចវា.យទាហានខ្មែរនៅប្រាសាទតាមាន់ធំ និងរត់គេចខ្លួន ពេលនេះស្រាប់តែមានមេធាវីចិត្តធម៌ម្នាក់ ប្រកាសជួយគាត់ពេញទំហឹងក្នុងដោះស្រាយជាមួយផ្លូវច្បាប់លើបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAor9LN2K5pSHZrd-akHUFTJNty66Ruu3aFGaCR4ka_19KAvaCSiGf6OW8HTGeBHFKz9lHhmgOizlvcRa3zlCjAZY8FwwaUohgqGWBAl31iiEN4zycyDcRB6uH2x1zOka3FCk5hNxIX1YqiXDH42_XxZpTPCsT1jRPwoEXLwj0Tj4TUFeXuggDKdHljUQu/s768/photo_2025-07-15_09-52-04.jpg

ថ្មីៗនេះ លោក Kritsada Lohitdee ហៅ “មេធាវី Nobita” ដែលជាមេធាវីដ៏ល្បីនៅខេត្ត Udon Thani បានបង្ហោះសារនៅលើទំព័រ Facebook ផ្ទាល់ខ្លួនថា “ខ្ញុំមិនគាំទ្រអំពើហឹង្សាទេ ប៉ុន្តែប្រសិនបើបងប្រុសដែលដាល់ទាហានកម្ពុជានោះត្រូវគេដាក់ទោស ខ្ញុំរីករាយផ្តល់ជំនួយផ្នែកផ្លូវច្បាប់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrKUEYxvjw097YKM2QL_AkzwanNOOAw6jObyPquxoTG7zRnE37IxBO7GXEoGu3CbQDIxR-EVquiHEzIzkXxNITHLU-jKY0qIgj72PoubW7-9rg2WFJNdXeqPTg3tLh83_jDSgZhoHQcbWJ29f0q2X1UznjQ_LvbezyhqtAzGqOskcvaGRrB68lNvDYxp_1/s600/photo_2025-07-15_09-52-04%20(4).jpg

ក្រោយពីបានបង្ហោះសារបែបនេះរួចមក លោកក៏បានបង្ហោះជាវីដេអូបន្ថែមទៀតដោយនិយាយថា «ករណីអតីតទាហានឈុតខ្មៅដែលដាល់ទាហានខ្មែរ បើគាត់ត្រូវកាត់ទោស ហើយមិនមានមេធាវីទេនោះ សូមបង ឬបងប្អូនអ្នកស្តាប់ ជួយទាក់ទងមកខ្ញុំ ខ្ញុំជាមេធាវី “ណូប៊ី” ខ្ញុំនឹងរីករាយក្នុងការធ្វើជាមេធាវីរបស់បង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiETXek5vQ4eJ2LSuFsEy_rlnnGBSLBC68MiMxyCMv_jY5X2UpEkogI1Hj_TlKBZAl72JVh35oGxrdnz0uOwyOMNqNv9-wXpZkjnrWS_OKZrqQMXzB23sK7XJki7gXJsRxL35kREOY6xWBiVWFfwRa-nANb78hnqUE2MXdbBDm2ygx3ekSMGdZB2Qyfxy-/s750/photo_2025-07-15_09-52-04%20(2).jpg

បន្ថែមពីលើនេះ មេធាវីម្នាក់ទៀតឈ្មោះ Kerdphol Kaewkerd បានបញ្ចេញមតិបែបលេងសើច ទំនងចង់ឌឺដងមកកាន់កម្ពុជាថា «ករណីនេះត្រូវទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តើលោកមានអាជ្ញាប័ណ្ណសម្រាប់ធ្វើមេធាវីអន្តរជាតិទេ?” និងមតិជាច្រើនទៀតដែលគាំទ្រក្នុងការជួយ និងលើកទឹកចិត្តលោក Sommai Srisukranan ដែលជាជនដៃដល់។ ប្រជាជនថៃភាគច្រើនបានអះអាងថា ពួកគេមិនគាំទ្រការប្រើអំពើហិង្សានោះទេ ប៉ុន្តែសម្រាប់អ្វីដែលលោក Sommai បានធ្វើ ពួកគេយល់ថាគឺជាទង្វើក្លាហានរបស់អ្នកស្នេហាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtSS10cVikKZkcZLPxmfgyzHIB1D7GgdWTwE_z7btoVzeBEWfXBgTuFkp3bTaoeMDz-tLD0aZkrAJBsGSh8k0KgGHd9ugOYYJLtuAs4lbHBjB5-NtXoPUXOv7tz7WukulHNCdUS-SMD4r_sGay4MuB1STktHez0FyENoLPPsoD31zDYFQm7NCJWSkAvPq6/s1043/photo_2025-07-15_09-52-04%20(3).jpg

គួររម្លឹកថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានកើតមាននូវឧបត្តិហេតុមួយបានកើតឡើង ដោយភ្ញៀវទេសចរថៃ ដែលស្លៀកពាក់ឯកសណ្ឋានជាទាហានឈុតខ្មៅបានទៅសុំចាប់ដៃជាមួយទាហានកម្ពុជា ដែលល្បាតនៅទីតាំងប្រាសាទតាមាន់ធំ។ បើតាមឃ្លីបវីដេអូដែលគេថតបាន ខណៈពេលដែលចាប់ដៃបានបន្តិចនោះ ស្រាប់តែភ្ញៀវទេសចរថៃនោះលួ.ចបន្លុះដាល់មុខទាហានកម្ពុជាពីក្រោយ និងរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipjzAGCp3bwD__z68yj1wLTCS8Tzmm63HVwoU-kf7UjtKnCUkCNyRpVftWTlpGpLfreG7X9tx-q3HjCjkIuhIlOQC-GrIWikZGdoBZoT1MAGJMnClkH2wJfaeX4hLGFlU-x3GmCg73Ntd0dI2egIpMtDRevZmfbR4MYpcFJkp1rCwQSlXi6WvCnzVPdtIV/s769/photo_2025-07-15_09-52-03.jpg

បន្ទាប់ពីការស៊ើបអង្កេត ខាងកងទ័ពថៃបានរកឃើញថាជនល្មើសដែលមានឈ្មោះថា Sommai Srisukranan អតីតអនុរក្សស្ម័គ្រចិត្ត និងជាប្រធានបណ្តាញអតីតយុទ្ធជនខេត្ត Samut Sakhon ។ ក្រោយពេលកើតហេតុ លោក Sommai បានភៀសខ្លួនត្រឡប់ទៅប្រទេសថៃវិញមុនពេលត្រូវបានមន្ត្រីចាប់ខ្លួន។

ជាមួយគ្នានេះ ខណៈដែលក្រសួងការពារជាតិថៃ បានប្រកាសថានឹងអនុវត្តវិធានការផ្លូវច្បាប់ឲ្យស័ក្តិសមទៅនឹងទង្វើរបស់លោក Sommai មហាជនជាច្រើនបានចេញមកកាន់ជើង ព្រមទាំងធ្វើការតវ៉ាថាវាជារឿងអយុត្តិធម៌ និងមិនគួរដាក់ទោសដល់គាត់បែបនេះនោះទេ ព្រោះកាលដែលគាត់ធ្វើបែបនេះគឺដោយសារតែអារម្មណ៍ស្នេហាជាតិប៉ុណ្ណោះ៕

ថៃបារម្ភពីកងទ័ពវ៉ាឌែងនៅមីយ៉ាន់ម៉ាចល័តកម្លាំងកៀកព្រំដែន និងបញ្ជូនថ្នាំញៀនរាប់លានគ្រាប់ចូលដីថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ពេលឃើញប្រទេសថៃមានជម្លោះជាមួយកម្ពុជា ស្រាប់តែកងទ័ពវ៉ាឌែងនៅមីយ៉ាន់ម៉ាបានចល័តកម្លាំងនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ជាហេតុធ្វើឱ្យកងទ័ពថៃប្រមូលកម្លាំងការពារអធិបតេយ្យ និងប្រកាសតទល់ភ្លាមៗជាមួយកងទ័ពវ៉ាឌែង ។ ក្រៅពីនេះ កងទ័ពថៃនឹងទប់ស្កាត់ការជួញដូរគ្រឿងញៀនរបស់កងទ័ពវ៉ាឌែងចូលមកថៃ ដោយបង្កើនកម្លាំងយាមល្បាត អភិវឌ្ឍន៍បច្ចេកវិទ្យាដ្រូន និងឧបករណ៍ត្រួតពិនិត្យតាមព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWwgqRWGh-NuDA7gQlnINEnWJm2l1qMT02N28vxW6u0iGKtDRp_1Sso1G1ABmuzENVVATInjtJHf4gs1aEeLXcDmH5yvOuvraIXzbD_cB-edDbQS4iQPrvfFSwtBgT0PBNq65RzFxi4WZrbjQi6gO4EO6O0SuPovilW705m2UfMh8QJG8bnEfFHOpLwzU-/s1700/image_2025-07-15_14-06-05.png

សារព័ត៌មានថៃរាយការណ៍ថា បច្ចុប្បន្ន ប្រទេសថៃកំពុងចាប់អារម្មណ៍ និងប្រមូលកម្លាំងទ័ពទៅកាន់ខេត្តភាគឦសាននៅតំបន់ព្រំដែនកម្ពុជា-ថៃ ហើយសារព័ត៌មានថៃនានាក៏ផ្តោតការផ្សព្វផ្សាយតែជម្លោះព្រំដែនជាមួយកម្ពុជា ។ ប៉ុន្តែនៅព្រំដែនភាគខាងជើងថៃឯណោះវិញ ជាពិសេស នៅបរិវេណជាប់ជាមួយកងទ័ពវ៉ាឌែង ដែលជាក្រុមជួញដូរគ្រឿងញៀនដ៏ធំលំដាប់ពិភពលោក បានចល័តកម្លាំងនៅតាមព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfpLKjHZ2xTn6c3BSGhSLU49KhgD9ffVss-1GBY-SwY4mmvmvVqt2QGyCcJVRPQgZduaWnMmFVWOtjsLnRdCUhrt5JB6i0BU3esXgAYxRdQH1daeIV80chiy3KSGfVZJgxrdjVayGzUtbySmHCHx65eMALUtRvnqeB2cidzZl4uoYKj34CB7i-h0iblJk6/s1920/image_2025-07-15_14-06-02.png
បើតាមសេចក្តីរាយការណ៍ គឺកាលពីខែមិថុនា ឆ្នាំ២០២៥ កងទ័ពវ៉ាឌែងនៅប្រទេសមីយ៉ាន់ម៉ា បានព្យាយាមបញ្ជូនថ្នាំញៀនរាប់លានគ្រាប់តាមព្រំដែនចូលមកទឹកដីថៃ ដោយសារគិតថា កងទ័ពថៃផ្តោតការចាប់អារម្មណ៍តែរឿងជម្លោះព្រំដែនជាមួយកម្ពុជា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzFu7tJhgl0YurdD02PwIAAiu9oN0ky5ceNRgOcltmPq6O7y7u9oXuW1B4k_CF3CDqjRmAkcu-ompoa2_Me21HR4s3PQyNoIB2uhc2dkS94gQ8vjOMyIKFq_etV4DrlK7q6jBlBWVNKtEgYCK8aZ2TGf3_D_cqdP7EywcgYH4DdB1dwGAQdoUCk6KW7EDy/s1840/image_2025-07-15_14-06-41.png

នៅថ្ងៃទី១៣ ខែកក្កដា មេបញ្ជាការកងទ័ពថៃ លោកឧត្តមសេនីយ៍ ស៊ុងីដ ណុនភក្តី និងជាប្រធានមជ្ឈមណ្ឌលបង្ការ ដោះស្រាយការគំរាមកំហែងប៉ះពាល់សន្តិសុខតំបន់ព្រំដែនជាមួយប្រទេសជិតខាង បានចុះពិនិត្យមើលទីតាំងប្រតិបត្តិការដយឆាងមូប ស្រុកម៉េហ្វាហ្លួង ខេត្តឈៀងរ៉ៃ និងតាមដានការអនុវត្តការងាររបស់កងកម្លាំងពិសេសទប់ស្កាត់ថ្នាំញៀនតាមបណ្តោយព្រំដែនភាគខាងជើង ។ លោកថា ថៃចាំបាច់ត្រូវតែបង្កើនកម្លាំងឱ្យច្រើន ដោយសារបទល្មើសតាមព្រំដែនកើនឡើងនាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY4foCsChPhryyYp9IzYdwIAuTnADlyYMZrbu0wpNB7y6SX8GFHWF0o6mzXIZx4KWZw_FBnXBqMvEcXMCCEDCC7jUKzsssANcHNgSq1oTrfQf6pYY-BwAQU_4NSmxzwI1p5arq9Vbp79IPUCiHYd18UFSWdBFG1OfcP23kuaJAsi2GinULY1wd4a_OPEIj/s1200/image_2025-07-15_14-06-03.png

លោកបានបញ្ជាឱ្យមជ្ឈមណ្ឌលប្រតិបត្តិការកងទ័ពជើងគោកបង្កើនកម្លាំងកងទ័ពនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ទោះជាថៃមានចំនួនកងទ័ពច្រើនក្តី ប៉ុន្តែចំនួនកងទ័ពថៃនៅព្រំដែនជាប់មីយ៉ាន់ម៉ាមានកំណត់ ។ ហេតុនេះ ថៃត្រូវតែបង្កើនកម្លាំងយាមល្បាត អភិវឌ្ឍន៍បច្ចេកវិទ្យាដ្រូន និងឧបករណ៍ត្រួតពិនិត្យ ស្របពេលស្ថានការណ៍គ្រឿងញៀនជារួមល្អប្រសើរ ប៉ុន្តែបទល្មើសគ្រឿងញៀននៅព្រំដែនថៃ និងមីយ៉ាន់ម៉ា នៅតែមានចំនួនខ្ពស់ ដែលថៃត្រូវសហការទប់ស្កាត់ជាមួយប្រទេសជិតខាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnS67a1tIHkOvs-VmFCzDHsZFXwaIpEgCJFx4EcSuJYGfItod4ICW7cZO8Qj0H4XtvRl_KnWdQ5NblD41a-M7xJkV430Ww9oLndIKvVNXwPlD2jnQZdegcPOmDyL-OU1MZ1aviL8nGEKatP7syS_uwvncvc60JMnugXA_04UzJt98Bo1oZeSWkjRYs9z_2/s2000/image_2025-07-15_14-06-04.png

លោកជឿជាក់ថា នឹងអាចដោះស្រាយបញ្ហាថ្នាំញៀន ប៉ុន្តែបើថៃពុំទប់ស្កាត់ការផលិតថ្នាំញៀនទេ ចំនួនថ្នាំញៀននឹងកើនឡើងខ្ពស់មិនខាន ។ ថៃចាំបាច់ត្រូវជជែកពីបញ្ហាថ្នាំញៀនជាមួយប្រទេសជិតខាង និងពិភពលោកដើម្បីជួយដោះស្រាយបញ្ហានេះ ៕

ពេជ្រ សូលីកា ថានាងត្រូវការសន្តិភាពខណៈលុបចោលកម្មវិធី១ខែយកពេលទៅលំហែ ខួរក្បាល

0

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀង ពេជ្រ សូលីកា ត្រូវជាប់ឈ្មោះក្នុងរឿងអាស្រូវចចាមអារ៉ាមកាលពីពេលថ្មីៗនេះបន្ទាប់ពីកម្មវិធីមួយបានចាក់ផ្សាយ។ យ៉ាងណាមិញ តារាចម្រៀងសម្បូរបទសេដរូបនេះមិននិយាយអ្វីច្រើននោះទេប៉ុន្តែសម្រេចចិត្តលុបចោលកម្មវិធីរហូតដល់១ខែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW6jMOgg_-1FzkEOiG3jHx8D4kkaKpOinmvomcJJ7ihzSbywBjhKlLUJGlhvuOe2Q7jDXztPNjUJA1dGMy0_GumRKDEqYpB63h9gn7OuOxSbLmaDpFekZ6dRgDRm1sJ-zkAsfTjJWn9UWrWX0G27kIdb31rF57ftK03illYGgezAZB8PixYcP4i1puYpsv/s1920/image_2025-07-14_09-17-06.png
នៅលើ Story តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះថា « សុំ cancel Event ទាំងអស់ ១ខែ សិន សុំលំហែខួរក្បាលបន្តិចរូបដែលត្រូវផុសឱ្យ client នៅផុសធម្មតា»។ តារាចម្រៀងរូបនេះបានបង្ហោះបន្តទៀតដោយភ្ជាប់មកជាមួយនឹងរូប Emoji ចំនួន៣ ទំនងហាក់ដូចជាមានន័យថា «មាសសុទ្ធមិនខ្លាចភ្លើង» ខណៈបង្ហាញប្រយោគថា ត្រូវការសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkufFDTIwIWLKlZ0V_GdkJ3T4SmhyphenhyphenCIjkYxqNEJ-Yco9TF8R5_aO90xAGRJO-0qzQ7g_0cdEGBXOJ3L0k5fSjqR8pluLcWSU4GUKp3q1z8j8KEZRU0k6vpqpz8UC6E4GgV-xcYCe1xkuMpFjfvP5H7FIGLyUhD3LbqAMXM7MvlEL_aqpqN9XkIsYaW8aeM/s1280/photo_2025-07-14_15-26-03.jpg

ក្រោយពីប្រកាសលុបចោលកម្មវិធីរបស់ខ្លួនដល់ទៅ១ខែដើម្បីយកពេលទៅលំហែខួរក្បាលនេះ ពេជ្រ សូលីកា ក៏បាន add Story បន្តជាមួយនឹងកូនប្រុសរបស់ខ្លួនដោយបញ្ជាក់ថា នាងមិនឱ្យកូនប្រុសខកបំណងដែលមាននាងជាម្តាយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI-hSJFuMW-NOFInrvlCPQCRhtY-rfV77HN55BD8rweOimkzJrDH4Dur1FchLFizbImswaW9_jgEGoa_7h82Xqgs-3nbKnU843ClfFf0pvkuoYrCTSvgOqaxTw7TTizA4RzLsTgwEjSoz0-JwVB3vU9I6pKsH2IlMhTAg4IWEqTa_hNUeVyz5wvX4e91z6/s1919/image_2025-07-14_09-17-07.png

គួរបញ្ជាក់ផងដែរថាថ្មីៗនេះផ្ទុះការវែកញែកយ៉ាងខ្លាំងហើយឈ្មោះរបស់តារាចម្រៀង ពេជ្រ សូលីកា ត្រូវជាប់ក្នុងរឿងអាស្រូវមិនល្អ។ អ្វីដែលកាន់តែចាប់អារម្មណ៍ ទីនីន គឺបានចេញមកនិយាយឈ្មោះ ពេជ្រ សូលីកា ចំៗតែម្តងដោយមិនដឹងថាកម្មវិធីនោះចង់សម្តៅដល់ ពេជ្រ សូលីកា ឬអត់ទេហើយនាងក៏មិនបានកាន់ជើងខាងណាគ្រាន់តែចង់ប្រាប់ពីអត្តចរិតរបស់ សូលីកា នៅពេលនាងផ្ទុះរឿងអាស្រូវជាមួយតារាស្រីម្នាក់ តារាចម្រៀងរូបនេះបានសួរនាំមិនចង់ឱ្យមានបញ្ហាព្រោះសុទ្ធតែ សូលីកា ស្គាល់ ខណៈពេល ពេជ្រ សូលីកា មានរឿងវិញតើតារាស្រីនោះធ្វើអត្តចរិតបែបណាវិញប៉ុណ្ណោះ៕

ឆ្វាចណាស់! Mina Cover បទចម្រៀងក្នុងរឿង « Kpop Demon Hunter» ទទួលបានការសរសើរជាច្រើន

0

តារាចម្រៀងតូចច្រឡឹងនិងពូកែរាំ Mina បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រវិស័យ Kpop មានការចាប់អារម្មណ៍យ៉ាងខ្លាំងរួមជាមួយនឹងការសរសើរពីទឹកដមសំឡេងរបស់នាងបន្ទាប់ពី Cover បទ « Golden» របស់ក្រុម HUNTR/X នៅក្នុងរឿងដ៏ល្បីល្បាញ «Kpop Demon Hunter»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_ddePIE_RxapLrrLCki81WcubTppYH7lOy4anFgmXdbk_gDrspv1vNAyu_oFzl99km8dvedlT-66OuucXi5JNjPqRgzFQytDuMuJJYWJNrjGWvimW-lxlqVp_sK-eE4yh8G7P-nHQptNkj6B5g-RHgtNT1bqFHO6AqMf2uJS4w2jVLj1cQ7VCmt_p1QnY/s800/image_2025-07-11_11-50-52.png

នៅល្ងាចថ្ងៃទី១៤ កក្កដា Mina បានទម្លាក់បទ Cover ពេញរបស់នាងនៅលើឆាណែលយូធូបផ្ទាល់ខ្លួន ដែលមានចំណងជើងថា « Golden»។ នេះជាការ Cover លើកទី២ បន្ទាប់ពីបទ «Free» សហការជាមួយ B.O ចេញពីបទចម្រៀងក្នុងខ្សែភាពយន្តគំនូរជីវចល «Kpop Demon Hunter» ដែលជារឿងមួយកំពុងពេញនិយមទូទាំងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxQm-9I-916Id6w12S5rnb1A5vNPP-irCBxhmZeArZMUIki15pvZQ6mIRCdPKxvubQm4xeK4rB1EAk0RsJpwiQSYKed-DUXrqP5GnZIoARyKJsZJrw7G7BvmYls2gB3szIFZmRtpNgrYMAf9fPX7NTfkKS83dzy81SZeDt-_EhFdSni83-_2RfskUbek-Z/s2048/image_2025-07-15_09-05-56.png

ការ Cover របស់ Mina ទៅលើបទ « Golden» ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជា ពិសេសអ្នកស្រលាញ់វិស័យ Kpop ពេញចិត្តនិងសរសើរនាងយ៉ាងខ្លាំង។ ក្រៅពីទស្សនិកជនទូទៅដែលសរសើរពីទឹកដមសំឡេងរបស់នាងឆ្វាចបានល្អ គេបានឃើញអ្នកនាង ឌី សូនិត្តា ក៏បានចូលខម្មិនសរសើរ Mina ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3FXoLO2wVWigHZ8yr4nBWi-nf4R3sjPXTfYrtb4jqVJxk5JpnC2jrtg0npcsv4TPB6sBHNdLxhuKfQagK1rQGo46z2uJcHlm4XEMUxG_aj3ci9EykbyxYrxHBXfrLRuRnyEJ2a7kD1ppUnJmDs-b9ShuN1nsxImxfLQFr5xFyp4muy6RZBCYRxHd2y1bL/s2048/image_2025-07-15_09-05-48.png

ជារឿយៗ Mina បាន Cover បទ Kpop តាមរយៈបទចម្រៀងល្បីៗ ដូចជាបទ «Spot» របស់តារាចម្រៀង Zico សហការជាមួយ Jennie សមាជិក BLACKPINK និងបទ «COOL WITH YOU» របស់ក្រុម New jeans ជាដើម។ ក្រៅពីបកស្រាយបានយ៉ាងពីរោះទៅលើបទចម្រៀង Kpop មួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែ Mina ក៏អាចរាំបានយ៉ាងល្អមិនចាញ់តារា kpop ឡើយ។ ក្រៅពីការច្រៀង Cover Mina ក៏មានបទចម្រៀងផ្ទាល់ខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkGE-WX6VAydw_7wLKyVFq4PP_K-8dnjr4lP5orRponYycQcX7R3X02siEGWdtOsDW8FF8FPDLXOU-pbp6Fvr2B7G-WWMK03Yvk2AZmiwBjHeptP7RpOPlk2Od6oL0S56f2Xl0cfy3XN4L-MqqtaiIHmrx4wcgqG6KfImUNVnHs7G_DwY2UUpx10cvIwnS/s2048/image_2025-07-15_09-05-50.png
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបំបែកកំណត់ត្រាក្រុមចម្រៀងល្បីៗនេះ អាល់ប៊ុមចម្រៀង «Kpop Demon Hunters» ត្រូវបានគេរំពឹងថាអាចនឹងប្រកួតប្រជែងដណ្តើមពានរង្វាន់នៅឯ Oscars ឆ្នាំ ២០២៦។ ក្រុមហ៊ុន Netflix បានបញ្ជាក់ថាខ្លួននឹងបញ្ជូនបទ «Golden សម្រាប់ការពិចារណាសម្រាប់ការតែងតាំងបទចម្រៀងដើមល្អបំផុតផងដែរ៕

ថៃកំពុងស្នើសុំដីការពីប៉ូលីស Interpol ដើម្បីឃា.ត់ខ្លួនសម្ដេចតេជោ ជុំវិញការបែ.កធ្លាយកិច្ចសន្ទនា

0

ថៃ៖ ប៉ូលិសស៊ើបអង្កេតផ្នែកឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានបញ្ជូនសំណុំរឿងដែលទាក់ទងនឹងការលេចធ្លាយនូវការហៅទូរស័ព្ទរវាងនាយករដ្ឋមន្ត្រី Paetongtarn Shinawatra និង សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ព្រះរាជអាជ្ញាសាធារណៈដើម្បីស្នើសុំដីកាចាប់ខ្លួនពីប៉ូលីស Interpol ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhyphenhyphenbkSk-nxtmYzTuNxi-5Lzxg0X9qdNbKQAdRQqAVoH2ZZh0n3ZmMzpCgWMjW2TakSfA9_owgM7cqP-1UguH2GlRwduKjc1yLOQXl_v4NX5nbpoDiNaf65IfEySs26Zdkda0mTiXmODpKmDpPuPKmAXDdmAX9FkTlX7oX-4owvBXSNgFdWL_MKmBGVqCCD/s1280/photo_2025-07-15_08-51-19.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នាថ្ងៃចន្ទ ទី១៤ ខែកក្កដា បានឲ្យដឹងថា៖ ឧត្តមសេនីយ៍ទោ Siriwat Deepor មេបញ្ជាការផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទី 1 បានដាក់ឯកសារចំនួន 50 ទំព័រនៃសំណុំរឿងនេះនៅការិយាល័យអគ្គមេធាវី ( OAG) ក្នុងទីក្រុងបាងកកកាលពីព្រឹកថ្ងៃចន្ទនេះ។ ឯកសារទាំងនេះ ត្រូវបានរៀបចំឡើងតាមពាក្យបណ្តឹងរបស់លោក Somkid Chueakong អគ្គលេខាធិការរង ទៅកាន់លោកនាយករដ្ឋមន្ត្រី ដែលបានស្វែងរកវិធានការផ្លូវច្បាប់ចំពោះអ្នកប្រើប្រាស់គណនី Facebook ឈ្មោះសម្តេច ហ៊ុន សែន នៃប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwQB-aNJHjDUDNd1Z3njJz_e5RocWmXKpLrOQT7Gkeaecdpmb-mcaSCW6dz5NVzHBvVnxVAvkqTKDBtX8UhNP1k5TZArrKWfzn-edxYfyAkgy9IP5EMKzGhX8n-xrdIndvevrz7A8qeolou7pMzJRctxAJD0frSbgb48_0oQ6OC9M6jC-FXdM5pwBQ0oWl/s1280/photo_2025-07-15_08-51-18%20(2).jpg

ប្រភពដដែលបានឲ្យដឹងទៀតថា ដើមបណ្តឹងបានចោ.ទប្រកាន់អ្នកប្រើប្រាស់គណនីខាងលើនេះ ថាបានគំរាមកំហែងសន្តិសុខជាតិ និងបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ចំពោះការចេញផ្សាយខ្សែអាត់សំឡេងរយៈពេល 17នាទីនៃការហៅទូរស័ព្ទរវាងលោកស្រី Paetongtarn និងសម្ដេច ហ៊ុន សែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA2bl-O5JykOfPgCVOFHHNhZa_rdeJ2DEdaQlVjkG9BpfOqMg98onn93L9JiQihLUNaHOfubOC2LP5wNBXgaR7pMGnNpXUqtRGe0_-5PurGUdyJImFRT_SOXbxD1WIaqgZZUO_stkZCw98qEYvQsZp-YS2pMDM6JVBmv1t9CyO50S2XYpGgYT1XYEUA27I/s790/photo_2025-07-15_08-51-18.jpg

ឧត្តមសេនីយ៍ទោ Siriwat បាននិយាយថា ករណីនេះពាក់ព័ន្ធនឹងបទល្មើសនៅក្រៅប្រទេសថៃ ដូច្នេះវាស្ថិតនៅក្រោមការទទួលខុសត្រូវផ្ទាល់របស់អគ្គមេធាវី។ លោកថា ជនជាប់ចោ.ទប្រព្រឹត្តខុសគឺសំដៅដល់អ្នកគ្រប់គ្រងគណនីហ្វេសប៊ុកនោះ។ លោកបដិសេធមិននិយាយថា តើសម្ដេច ហ៊ុន សែន ស្ថិតក្នុងចំណោមជនជាប់ចោ.ទទាំងនោះដែរឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5PEHgeY46_NCQV5hUuoXnFRbq7aSxEZuWuBX1ftcRxqthwvS0SvU9ePU0-NVh1_51FBaNZtwfsNUSoVFoZpElH-F6Ust_5iFzX0FBAvJXvoNc36KSUV2PSqI-1zL9gVfStAC0a9EN9peEjRpJmZ8yvo8hoWeOmz00t4mtPVs9Rgzbbx_woqDTfDbr_09d/s1280/photo_2025-07-15_08-51-19%20(2).jpg

បន្ទាប់ពីបានទទួលសំណុំរឿងនេះ អ្នកនាំពាក្យការិយាល័យអគ្គមេធាវី (OAG) លោក Sakkasem Nisaiyok បាននិយាយថា ខាងអគ្គមេធាវីនឹងសម្រេចថាតើសំណុំរឿងនេះមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជូនទៅតុលាការដែរឬទេ។ បើមានភស្តុតាងគ្រប់គ្រាន់ សំណុំរឿងនឹងបញ្ជូនទៅដល់តុលាការព្រហ្មទណ្ឌ ហើយប្រសិនបើចុងចោ.ទមិនបង្ហាញខ្លួន មន្ត្រីថៃនឹងស្វែងរកដីកាចាប់ខ្លួនពីប៉ូលីស Interpol ៕

៥ប្រទេស ក្នុងតំបន់អាស៊ាន ដែលអនុវត្តច្បាប់កាតព្វកិច្ចយោធា

0

នៅឆ្នាំក្រោយ កម្ពុជា នឹងដាក់អនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា កំណត់ឱ្យប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុចន្លោះពី១៨ ទៅ៣០ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។

នៅក្នុងតំបន់អាស៊ាន មានប្រទេសចំនួន៥ ដែលបានដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា ក្នុងនោះរួមមាន៖
មីយ៉ាន់ម៉ា បានចេញច្បាប់នេះកាលពីឆ្នាំ២០២៤ ដោយតម្រូវឱ្យពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំ ដល់៣៥ឆ្នាំ ត្រូវចូលជួរកងទ័ពរយៈពេល២ឆ្នាំ ទៅ៥ ឆ្នាំ។

ដោយឡែក ឡាវ តម្រូវឱ្យពលរដ្ឋរបស់ខ្លួនគ្រប់រូបជាប់កាតព្វកិច្ចយោធាជាមធ្យម១ឆ្នាំកន្លះ ដោយកំណត់យកពីអាយុ១៨ឆ្នាំដល់២៨ឆ្នាំ។

រីឯថៃវិញ ជនណាគ្មានសញ្ញាបត្រវិទ្យាល័យ នឹងត្រូវចូលជួរកងទ័ព២ឆ្នាំ ចំណែកអ្នកដែលមានសញ្ញាបត្រ ត្រូវហាត់តែ៦ខែប៉ុណ្ណោះ ។

ចំពោះ សិង្ហបុរី តម្រូវឱ្យពលរដ្ឋបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ ដោយកំណត់យកពីអាយុ១៦ឆ្នាំ៦ខែឡើងទៅ។

វៀតណាមវិញក៏ដូចគ្នា ដោយតម្រូវឱ្យពលរដ្ឋប្រុសមានអាយុចន្លោះពី១៨ឆ្នាំទៅ២៥ឆ្នាំ ត្រូវចូលហាត់ជាកងទ័ព រយៈពេលចន្លោះពី១ឆ្នាំកន្លះទៅ២ឆ្នាំ៕