តារាចម្រៀងតូចច្រឡឹងនិងពូកែរាំ Mina បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រវិស័យ Kpop មានការចាប់អារម្មណ៍យ៉ាងខ្លាំងរួមជាមួយនឹងការសរសើរពីទឹកដមសំឡេងរបស់នាងបន្ទាប់ពី Cover បទ « Golden» របស់ក្រុម HUNTR/X នៅក្នុងរឿងដ៏ល្បីល្បាញ «Kpop Demon Hunter»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_ddePIE_RxapLrrLCki81WcubTppYH7lOy4anFgmXdbk_gDrspv1vNAyu_oFzl99km8dvedlT-66OuucXi5JNjPqRgzFQytDuMuJJYWJNrjGWvimW-lxlqVp_sK-eE4yh8G7P-nHQptNkj6B5g-RHgtNT1bqFHO6AqMf2uJS4w2jVLj1cQ7VCmt_p1QnY/s800/image_2025-07-11_11-50-52.png

នៅល្ងាចថ្ងៃទី១៤ កក្កដា Mina បានទម្លាក់បទ Cover ពេញរបស់នាងនៅលើឆាណែលយូធូបផ្ទាល់ខ្លួន ដែលមានចំណងជើងថា « Golden»។ នេះជាការ Cover លើកទី២ បន្ទាប់ពីបទ «Free» សហការជាមួយ B.O ចេញពីបទចម្រៀងក្នុងខ្សែភាពយន្តគំនូរជីវចល «Kpop Demon Hunter» ដែលជារឿងមួយកំពុងពេញនិយមទូទាំងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxQm-9I-916Id6w12S5rnb1A5vNPP-irCBxhmZeArZMUIki15pvZQ6mIRCdPKxvubQm4xeK4rB1EAk0RsJpwiQSYKed-DUXrqP5GnZIoARyKJsZJrw7G7BvmYls2gB3szIFZmRtpNgrYMAf9fPX7NTfkKS83dzy81SZeDt-_EhFdSni83-_2RfskUbek-Z/s2048/image_2025-07-15_09-05-56.png

ការ Cover របស់ Mina ទៅលើបទ « Golden» ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជា ពិសេសអ្នកស្រលាញ់វិស័យ Kpop ពេញចិត្តនិងសរសើរនាងយ៉ាងខ្លាំង។ ក្រៅពីទស្សនិកជនទូទៅដែលសរសើរពីទឹកដមសំឡេងរបស់នាងឆ្វាចបានល្អ គេបានឃើញអ្នកនាង ឌី សូនិត្តា ក៏បានចូលខម្មិនសរសើរ Mina ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3FXoLO2wVWigHZ8yr4nBWi-nf4R3sjPXTfYrtb4jqVJxk5JpnC2jrtg0npcsv4TPB6sBHNdLxhuKfQagK1rQGo46z2uJcHlm4XEMUxG_aj3ci9EykbyxYrxHBXfrLRuRnyEJ2a7kD1ppUnJmDs-b9ShuN1nsxImxfLQFr5xFyp4muy6RZBCYRxHd2y1bL/s2048/image_2025-07-15_09-05-48.png

ជារឿយៗ Mina បាន Cover បទ Kpop តាមរយៈបទចម្រៀងល្បីៗ ដូចជាបទ «Spot» របស់តារាចម្រៀង Zico សហការជាមួយ Jennie សមាជិក BLACKPINK និងបទ «COOL WITH YOU» របស់ក្រុម New jeans ជាដើម។ ក្រៅពីបកស្រាយបានយ៉ាងពីរោះទៅលើបទចម្រៀង Kpop មួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែ Mina ក៏អាចរាំបានយ៉ាងល្អមិនចាញ់តារា kpop ឡើយ។ ក្រៅពីការច្រៀង Cover Mina ក៏មានបទចម្រៀងផ្ទាល់ខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkGE-WX6VAydw_7wLKyVFq4PP_K-8dnjr4lP5orRponYycQcX7R3X02siEGWdtOsDW8FF8FPDLXOU-pbp6Fvr2B7G-WWMK03Yvk2AZmiwBjHeptP7RpOPlk2Od6oL0S56f2Xl0cfy3XN4L-MqqtaiIHmrx4wcgqG6KfImUNVnHs7G_DwY2UUpx10cvIwnS/s2048/image_2025-07-15_09-05-50.png
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបំបែកកំណត់ត្រាក្រុមចម្រៀងល្បីៗនេះ អាល់ប៊ុមចម្រៀង «Kpop Demon Hunters» ត្រូវបានគេរំពឹងថាអាចនឹងប្រកួតប្រជែងដណ្តើមពានរង្វាន់នៅឯ Oscars ឆ្នាំ ២០២៦។ ក្រុមហ៊ុន Netflix បានបញ្ជាក់ថាខ្លួននឹងបញ្ជូនបទ «Golden សម្រាប់ការពិចារណាសម្រាប់ការតែងតាំងបទចម្រៀងដើមល្អបំផុតផងដែរ៕