Home Blog Page 385

វៀតណាមនឹងផ្ដល់រង្វាន់ដល់គ្រួសារដែលមានកូនស្រី២នាក់ ដើម្បីលើកទឹកចិត្តពលរដ្ឋឱ្យស្រលាញ់កូនស្រី

0

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមកំពុងពិចារណាលើគម្រោងផ្តល់ជំនួយជាសាច់ប្រាក់ និងសម្ភារៈដល់គ្រួសារដែលមានកូនស្រីពីរនាក់ ដើម្បីដោះស្រាយអតុល្យភាពយេនឌ័រដែលពេញចិត្តចំពោះការមានកូនប្រុសច្រើនជាងកូនស្រី ព្រមទាំងត្រៀមបង្កើតច្បាប់ថ្មីសម្រាប់ដាក់ពិន័យ លើការជ្រើសរើសភេទកូនតាមបែបវិទ្យាសាស្រ្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgssClsDWg-Int_YFYi1thyJpdEUJEBlbynPqmSu9Y5PQAPr47Guu2ZOpZducQCNLDEZzUBuYyCpYZy3Re4dS82kQXCURjd32ZWV3pk3pekrmssEZ1T7_MYmHwJG7AlIo9lQOhzWLLDq5AqjwHiRWkTaTO81DPrdtsKcCjYM6nCi2myY1HkT_sw6pcC9F8x/s665/photo_2025-07-15_15-28-40.jpg

យោងតាមការចុះផ្សាយរបស់សាព័តឥមាន VN Express នាថ្ងៃអង្គារ ទី១៥ ខែកក្កដា បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Dao Hong Lan បាននិយាយនៅក្នុងព្រឹត្តិការណ៍ទិវាប្រជាជនពិភពលោកថា វៀតណាមកំពុងប្រឈមមុខនឹងការថយចុះនៃចំនួនប្រជាជន និងមានប្រជាជនភេទប្រុសច្រើសលើស។ ដូចនេះលោកស្រីបានសង្កត់ធ្ងន់លើការលើកទឹកចិត្តគ្រួសារឱ្យមានកូនពីរនាក់ ជាពិសេសកូនស្រី ដើម្បីស្ដារតុល្យភាពប្រជាសាស្រ្តរយៈពេលវែង។ ក្រសួងគ្រោងនឹងដាក់ច្បាប់នេះទៅរដ្ឋាភិបាលនៅខែធ្នូនេះ និងដាក់ជូនរដ្ឋសភានៅឆ្នាំ២០២៦ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWH2r9_bp4GfTpM71Rzq8JJ1-0VKfPM4jtLdNucEv4agFEpcGDS4zNEl71AUPlNbZjL7LNH-z5SkjF3382a5CTYoJPMqQSVM7g2MCB6Qs88sXIkI1SnjXaiakKpGnVt_YKt7UQCdnzEPkgjOVFk77ReJ-2s5xHJzYpsBotDvx45fxIcQ5m3cV9iwg7a6f7/s1024/image_2025-07-16_13-42-30.png

ទិន្នន័យថ្មីៗបានបង្ហាញថា នៅក្នុងតំបន់ភាគខាងជើង ជាពិសេស Bac Ninh និង Vinh Phuc ហាណូយ និង Hung Yen គឺមានអតុល្យភាពភេទខ្លាំងបំផុត ដោយអត្រាកំណើតទារកប្រុសមានខ្ពស់ជាងកំណើតទារកស្រី។ ប្រសិនបើនិន្នាការនេះនៅតែបន្ត វៀតណាមអាចមានអតិរេកបុរស 1.5 លាននាក់ដែលមានអាយុពី 15 ទៅ 49 ឆ្នាំនៅឆ្នាំ 2034 កើនឡើងដល់ 1.8 លាននាក់នៅឆ្នាំ 2059 នេះបើយោងតាមការព្យាករណ៍របស់ការិយាល័យស្ថិតិទូទៅ។ អ្នកជំនាញព្រមានថា កត្តានេះអាចនាំឱ្យមានអស្ថិរភាពសង្គម ការកើនឡើងនៃការជួញដូរមនុស្ស និងការបង្កើនសម្ពាធលើជីវិតអាពាហ៍ពិពាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkM7kB3Y7pLMbCpNXxChrSR7OjGXWZiLkahn7ZsMauSOiGdFMOabHZarG1xV08e2fd_gBxQqSvifW9mD7QAVHEQfPyXiFnxs5DkkLTGtIevhz1it0Y5BT8cBJGRG5dKSGi0VmtTKPzqmQSbTAHE2iE0TKb62OGi6xUPbke_aE8uqPMdb5b_jOa4whI3PV4/s720/photo_2025-07-15_15-28-41.jpg

អតុល្យភាពនេះ បានកើតឡើងដោយសារតែផ្នត់គំនិតចង់បានតែកូនប្រុស ការយកកូនតិច និងជាពិសេសនៅពេលដែលអត្រាអ្នកចង់បានកូនធ្លាក់ចុះ។ អត្រាកំណើតជាតិវៀតណាមឥឡូនេះ ស្ថិតកម្រិតទាបជាប្រវត្តិសាស្ត្រ។ ជាមួយនឹងគ្រួសារតូចៗក្លាយជាបទដ្ឋានពេញនិយម ឪពុកម្តាយជាច្រើនប្រើបច្ចេកវិទ្យាមុនពេលសម្រាល ដើម្បីធានាថាកូនតែមួយរបស់ពួកគេគឺជាក្មេងប្រុស។ ក្រៅពីនេះ ការរំពឹងទុកតាមបែបប្រពៃណីដូចជា កូនប្រុសអាចបន្តពូជពង្សដូនតា បានបន្តពង្រឹងភាពលំអៀងផ្នែកយេនឌ័រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4BTkdZeHJvYzwU_ohzh-leVxdGK5CP6prW5eLCbxxyiNZukJIGNeYRh_vxBO5acCdKqSUQWMeAgzrym2Va0yQyPyYGqaKJ5-VIso3oG80SANNsbyKdrHEZ40maXYzZdpK3C_MdL_rgtLVk9B2KXVvmgxdrFwfvryHvNI15Hsb_56taeC2mwzPnyBtNWWs/s800/photo_2025-07-15_15-28-42%20(2).jpg

ដើម្បីប្រឆាំងនឹងបញ្ហានេះ ក្រសួងសុខាភិបាលវៀតណាមកំពុងស្នើការលើកទឹកចិត្តផ្ទាល់ដល់គ្រួសារដែលមានកូនស្រីពីរនាក់។ ជំនួយអាចមានក្នុងទម្រង់ជាសាច់ប្រាក់ ឬទំនិញប្រើប្រាស់ក្នុងផ្ទះ ស្របតាមលក្ខខណ្ឌក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងជំរុញឱ្យមានការពិន័យកាន់តែតឹងរ៉ឹងលើការជ្រើស ភេទទារកដោយខុសច្បាប់ផ្អែកលើវិទ្យាសាស្រ្ត ជាមួយប្រាក់ពិន័យជាអតិបរមាពី 30 លានដុង ទៅ 100 លានដុង (4,000 ដុល្លារ) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc2WEIKEtDqexcQJ6xJ9NwuURnS09LLX074Tp57x7PsNyhglIr7d5ovdLfdquQc-WbWXCC-3KcV3RF1GzU23QFCM3KJCKzOOgEW2npGT0dx_9PD_uOzCE6bObEElinwgmfZYGKIbnUjfyT2xRviFPp2Bl8tR9j9UMavtV91lEUyS2HWErthYAKSy4ugCaa/s1280/photo_2025-07-15_15-28-42.jpg
គួរជម្រាបថា ក្រសួងវៀតណាមអាចនឹងចាប់ផ្តើមបង្ហាញពីបញ្ជីនៃតំបន់ដែលមានអតុល្យភាពយេនឌ័រខ្ពស់បំផុត។ ពួកគេក៏មានគម្រោងក្នុងការបង្កើនយុទ្ធនាការអប់រំសាធារណៈ ក្នុងគោលបំណងបញ្ចប់ការរើសអើងយេនឌ័រ លើកកំពស់សិទ្ធិក្មេងស្រី និងលើកទឹកចិត្តដល់ការមានកូនដោយធម្មជាតិ មិនលំអៀង និងមិនកំណត់ភេទកូន៕

ភាពយន្ត «S-Line» របស់ Lee Soo Hyuk បង្កភាពចម្រូ.ងចម្រា.ស

0

«S-Line» គឺជាខ្សែភាពយន្តកូរ៉េផ្អែកលើ webtoon ដែលផ្តល់នូវភាពស្រមើស្រមៃដែលប្រើខ្សែក្រហម (S-Line) ដើម្បីស្វែងយល់ពីធម្មជាតិ និងចំណង់របស់មនុស្ស។ នៅក្នុងខ្សែភាពយន្តមានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលអាចមើលខ្សែក្រហម តាមរយៈវ៉ែនតាពិសេស ដែលបន្ថែមភាពតានតឹងផ្លូវចិត្តនិងភាពស្មុគស្មាញរវាងតួអង្គ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6jkKkiEcTJ_Im0of9qxCbD8ZRuPgLcqNIGy8RYtW8g6QcbWaqkmaaXhlRharTlNwG1YeUWKDVoAklBp7VDyqnRqtPqPfeLUhzXpK5sS1Qu_CwshXeNgFCjvo85f9IwolytszQxhjVpWyoVo6nbw8kuuny-9TCT_0zkiZBJydeG6hoaE1AFlvyBBAMqi4C/s2048/image_2025-07-15_15-34-10.png
«S-Line» និយាយអំពីតួអង្គចំនួន ៤ ដែលត្រូវបានចាប់បាននៅក្នុងបណ្តាញដែល មានភាពច្របូកច្របល់រួមមានមន្រ្តីប៉ូលិស Han Ji Uk ជាតួប្រុសសម្តែងដោយ Lee Soo Hyuk, គ្រូបង្រៀននៅផ្ទះ Gyu Jin សម្តែងដោយ Lee Da Hee , សិស្សអាថ៌កំបាំង Sin Hyeon Hop សម្តែងដោយ Arin សមាជិកក្រុម Oh My Girl និងក្មួយស្រីរបស់ Ji Uk គឺ Seon A សម្តែងដោយ Lee Eun Saem ។ Sin Hyeon Hop កើតមកជាមួយនឹងសមត្ថភាពពីកំណើតក្នុងការមើល «S-Lines» ហើយចំនួនខ្សែបន្ទាត់ក្រហមដែលរូបគេឃើញលើក្បាលមនុស្សគឺជាចំនួនមនុស្សដែលមនុស្សនោះបានរួមភេទជាមួយ។ពិភពលោករបស់នាងផ្លាស់ប្តូរនៅពេលដែលនាងដឹងថាមនុស្សមួយចំនួនទៀតក៏អាចឃើញ «S-Line» ដោយសារការពាក់វ៉ែនតាពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Beq9hWUafr8xxX6_0gGIOC5nrhEzII9xdskwz1U47Eu1e5QBfpxWt73j_CYffODdMHBomjkyF-BjNeXTUibwdpkdr0fYojYduYS6cjZLECzES0liiDzrKlBxtKlwW_ruY6Rmrp6CxqrihvOXx6gHqyyPCo20CdKmbseoTwqv2W0WRtPd7bB51fyrzvBR/s1200/image_2025-07-15_15-34-12.png

ក្នុងភាគពីរដំបូង តួរបស់ Lee Soo Hyuk ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល ដោយសារតែលោកជាតួអង្គដែលមានខ្សែពណ៌ក្រហមច្រើនបំផុតដែល Sin Hyeon Hop ធ្លាប់បានឃើញ។ Ji Uk គឺជាមន្ត្រីប៉ូលិសដ៏ល្អម្នាក់ និងមានជីវិតផ្លូវភេទបើកចំហ មួយផ្នែកដោយសារតែលោកមានការទាក់ទាញពិសេសចំពោះស្ត្រី។
នៅក្នុងឈុតមួយ Ji Uk ត្រូវបាននារីម្នាក់ចូលទៅជិត ហើយទាញចូលទៅក្នុងផ្ទះសំណាក់មួយ ដោយគ្រាន់តែឃើញលោកមានមន្តស្នេហ៍ ពេលកំពុងប្រើសៀវភៅកត់ត្រា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEide7prJzUnBK_7UvNxk30hxubzgZvNla2phClciob8NtCzbdrOitF2gZjL4czOQBRw5B2NRC0wVVnXTqMCoZY69UckoucHrWS41WBV5BKXTAJhKMZtvhoQOngjHCOAnP_qgDIwfzIR71XQqiowsaxTzqRK0BYDkTJlxrntvV2un3WdpM73OIcqtVDsl0FB/s1024/image_2025-07-15_15-34-13%20(2).png
នៅក្នុងឈុតមួយទៀត តួប្រុស កំពុងស្និទ្ធស្នាលក្នុងបណ្ណាល័យជាមួយមិត្តរួមការងារស្រីដែលរៀបការ។ នារីរូបនេះបានអញ្ជើញ Ji Uk ទៅចូលរួមពិធីមង្គលការ ប៉ុន្តែលោកបដិសេធ។ មិនត្រឹមតែឈុតឆាកស៊ីអារម្មណ៍របស់ Lee Soo Hyuk ប៉ុណ្ណោះទេ រឿង «S-Line» បានធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលតែម្តង តាំងពីភាគដំបូងៗ ដោយថតឈុតសិចស៊ី ស្និទ្ធស្នាល ធ្វើឱ្យអ្នកទស្សនាច្រលំ។ ទោះបីជារឿងនេះ មានភាពចម្រូងចម្រាសដោយសារតែមាតិកាមនុស្សពេញវ័យប៉ុន្តែគ្រោងនៃខ្សែភាពយន្តនេះក៏ជាកត្តាដែលជួយការងារទាក់ទាញអ្នកទស្សនាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg54zqUuH_LyvoV_qwCv7nwaRbB2apGmr_58332duhucgyOENjhoRNGDbB8ltI-KZUpw1QBd5ZljtVfMm1EBPJkNAYkYbcgGNypHqKTOAr_xTHxUH2Z5kZyV2aHbNBA21jQOIGIxFfPJoUnS3R0aQ70V84I7t_WDDGrBbYa-yD7M2-9vs99YVrPMjQXQ7w8/s1200/image_2025-07-15_15-34-14%20(2).png

ពីរភាគដំបូងបានលាតត្រដាងពីទំនាក់ទំនងសម្ងាត់មួយទៀតរវាងសិស្សស្រីដែលធ្វើបាប Seon A និងគ្រូប្រុសម្នាក់នៅវិទ្យាល័យ។ Seon A បានរកឃើញរឿងនេះនៅពេលដែលនាងទទួលបានវ៉ែនតាអាថ៌កំបាំងមួយគូដោយចៃដន្យ ដោយឃើញខ្សែពណ៌ក្រហមភ្ជាប់អ្នកទាំងពីរ។
នាងបានថតរូបសិស្សស្រីកំពុងស្និទ្ធស្នាលជាមួយគ្រូ ហើយផ្ញើសារមិនចូល។ ប៉ុន្តែនៅចុងបញ្ចប់នៃភាគទី២ Seon A បានស្លាប់បន្ទាប់ពីត្រូវបានគ្រូរុញពីលើដំបូលផ្ទះ បន្ទាប់ពីមាននរណាម្នាក់បានលួចលាក់រូបថតព័ស្តុតាងទៅប្រពន្ធរបស់គ្រូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLtI_dro89_wOsvYmVymvn3th0hjQ_Lf7rj3JcQxgf2RNkjsGkh8TAj0Eh5akxr3b7XpWFaCOwKFO40oree3MFHZfsSf813jzqp5lEifJd7mJ4pS_hVE708dW0Ne5QHqLiXXoeQrNbOjwd0EFg_yf_eptHlljI5GLBILTc2kFngK_z9TQJAvBVqhBPMVgT/s681/image_2025-07-15_15-34-14.png
«S-Line» ទើបតែចាក់ផ្សាយពីរភាគដំបូងប៉ុណ្ណោះ ប៉ុន្តែមនុស្សជាច្រើនបានស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារតែវ៉ែនតាអាថ៌កំបាំង។ មុនពេល Seon A ស្លាប់ឃាតករសៀរៀលពាក់វ៉ែនតាទាំងនេះ។ ខណៈពេលដែល កំពុងវាយប្រហារក្មេងស្រីម្នាក់ ឃាតករនោះត្រូវបានបាញ់សម្លាប់ដោយប៉ូលិស Ji Uk។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTTgI4fTCEuFtT8Icfvp8pzXTAauE_YP4eevGBP3fAIOXcb6nRvAB5OmZWxcjNR57bxmJu7H27J5Mnm06Vn1LRN-6bDUL5Mqf_p9pxzdy7ItaJAYe2udqyIftv1yPtbOA2VqD_UsB-RNfNx2SdJv9Mgbga52hxAhYl0H0xzKXfV3bFgAd0Y3KzI79nCkkP/s800/image_2025-07-15_15-34-13.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTTgI4fTCEuFtT8Icfvp8pzXTAauE_YP4eevGBP3fAIOXcb6nRvAB5OmZWxcjNR57bxmJu7H27J5Mnm06Vn1LRN-6bDUL5Mqf_p9pxzdy7ItaJAYe2udqyIftv1yPtbOA2VqD_UsB-RNfNx2SdJv9Mgbga52hxAhYl0H0xzKXfV3bFgAd0Y3KzI79nCkkP/s800/image_2025-07-15_15-34-13.png

មុនពេលចាក់ផ្សាយ «S-Line» គឺជារឿងភាគកូរ៉េតែមួយគត់ដែលត្រូវបានជ្រើសរើសដើម្បីប្រកួតប្រជែងក្នុងការប្រកួតប្រជែងដ៏សំខាន់នៅក្នុងមហោស្រពទូរទស្សន៍អន្តរជាតិ Cannes លើកទី ៨ ហើយបានឈ្នះពានរង្វាន់តន្ត្រីល្អបំផុត។ អ្នកដឹកនាំតន្ត្រីលោក Lee Jun Oh ត្រូវបានគេសរសើរចំពោះការលើកតម្កើងរឿងភាគនៃខ្សែភាពយន្តនេះ តាមរយៈការរចនាសំឡេង ដោយបង្ហាញពីភាពស្រើបស្រាលរបស់ខ្សែភាពយន្ត និងសាច់រឿងតណ្ហា៕

មន្ត្រីពាក់ព័ន្ធដែលមិនសហការបង្រ្កាបបទល្មើសឆបោ.កតាមអនឡាញ នឹងត្រូវបញ្ចប់មុខតំណែង

0

រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានធ្វើការព្រ.មានអាជ្ញាធរពាក់ព័ន្ធ ថាបើមិនចូលរួមសហការក្នុងការបង្រ្កាបបទល្មើសឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា (បទឧក្រិដ្ឋឆបោ.កតាមអនឡាញ) នោះនឹងត្រូវបានវា.យតម្លៃក្នុងការផ្លាស់ប្ដូ ឬបញ្ចប់មុខតំណែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2WGSlT1wcgrY6awTGu1Q0hOcpnrLubeQ_cZtPlwtUMJbBegaa0mJlZwFtjQGWEuQD8wdAuLE7vlE2D91RNmSHxT5VANQV0uKQhpm7Z0p2YmCSl0GHwAEwXwK3FtrB60Acy2b2aTbYcjj4qfAZhg_DUGvoPUXaMCta4Nw9DEJxhP-mW_ylxdg6SPf0iLeu/s1280/photo_2025-07-16_10-12-28.jpg

យោងតាមលិខិតបទបញ្ជាស្ដីពី «យុទ្ធនាការបោសសម្អាតការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា នាថ្ងៃអង្គារ ទី១៥ ខែកក្កដា បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសង្កេតឃើញពីសកម្មភាពឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ថាបាននិងកំពុងបង្កការគំរាមកំហែង បង្កភាពអសន្តិសុខនៅក្នុងពិភពលោក និងក្នុងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMdZxgka-B-LwcPQJzvvnnhjhZhg2lQzfH63MzENGnqZ5vQb3FWtvHCS6tAhI5IMVgb9xkD5sqlESTBubSY67mPAb8a9kKnfSBFYyYxhW1wlu9mxQ-9Out2EO025KXoAl7rYQ8LWnuzNxWWS_prcTZIe6DC_gW71OW-ymAOEAHYwGUwLkJCDbNVrQ_FC17/s1280/photo_2025-07-16_10-12-31.jpg
ជាមួយនឹងការគំរាមកំហែងនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត «យុទ្ធនាការបោសសម្អាតការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា» នេះឡើង ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះឲ្យមានប្រសិទ្ធភាពខ្ពស់ រួមមាន ការដាក់ចេញនូវគោលការណ៍បោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពទាំងនេះឲ្យអស់, រៀបចំនីតិវិធីបណ្ដេញចេញស្របច្បាប់ចំពោះជនបរទេសដែលចូលមកដោយខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់, ហាមឃា.ត់ជនបរទេសមិនឲ្យលួចឆ្លងចូលប្រទេសតាមផ្លូវទឹកដោយខុសច្បាប់, អនុវត្តច្បាប់ពាក់ព័ន្ធនឹងការបង្រ្កាបការឆបោ.កតាមអនឡាញ, ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីចេញប្រតិបត្តិការភ្លាមៗពេលមានបទបញ្ជា, ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរួមសហការគ្នា, ពង្រឹងការត្រួតពិនិត្យទីតាំងកាស៊ីណូ មិនឲ្យមានដាច់ខាតនូវ អំពើទុច្ចរឹត និងសកម្មភាពខុសច្បាប់ទាំងឡាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEGXtZG8lPtaEElbCSoO4GMf0H8ti376k4J0U6jBg2MsPGGOizNPcUYx4vufSnXeD2-gwaRi0BIBhcSzN8EaQa_uU9eGdbXdFfQ07JNrxdFnUpYGfjAACvGI3aA_a9nByFTf4bqpApNwmWGPIQik2uI4BgJ3fj0zq5pcevk8qPRe04Rq98TamZG3xQp3dl/s1280/photo_2025-07-16_10-12-30%20(2).jpg

ជាងនេះទៅទៀត នៅក្នុងសារលិខិតខាងលើ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា មេបញ្ជាការ ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែងតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilnOlIodWdlsSfTxrHjiDK_S2FuouepMlYGCz0iWY9IJPFHVSPglOc5g-7R6Tk6Hch8ilnkHlf78plL-bv0DbGBhrFaWGoS0qrKcKD6fihFEpbOLkL5ZlF1BQJt9YUPq2GmYglhwp4t0g9YmEGlJ6R3Gw2C0vgtPtgbvXjm8D4xx6ZFxKx7_yN1yWfWKLP/s1280/photo_2025-07-16_10-12-30.jpg

គ្រប់ក្រសួង ស្ថាប័ន គណៈបញ្ជាឯកភាពរាជធានី ខេត្ត អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឲ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខា ថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៥ នេះតទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsFjB53xWCUTjEVG1fplZCK_l5q46J1lpbDWJDrNJuyA2YjiOZuo0_9pyYFIM6FDfQdNJw8JMfB_mMhSArrm_9lpPWB7XBHOV829DQ3LLFnd8UPOJTvEfmt-4t_wQGitpVbV4VYZ_4qTbTqe69CZbEHb9goVb7geqURLZCV5vJug1bJYNyM5cx0mJu6Htr/s1280/photo_2025-07-16_10-12-29.jpg

ឃាត់ខ្លួនជនជាតិវៀតណាម១៤៩នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត

0

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលមានទីតាំងនៅអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមសរុបចំនួន ១៤៩នាក់ និងជនជាតិខ្មែរសរុបចំនួន ៨៥នាក់។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងអនុវត្តនីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស។

ចំណែកជនជាតិខ្មែរចំនួន ៦៧នាក់ ស្រី ១២នាក់ រួមទាំងសម្ភារៈពាក់ព័ន្ធ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ។

ដោយឡែក នៅថ្ងៃទី១៥ ខែកក្កដា ក៏មានការចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ មួយកន្លែងទៀត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្សមានសញ្ជាតិចិនចំនួន ៣នាក់៕

 

ផលិតករឯករាជ្យ David Tito ចេញលិខិតបំភ្លឺថាមិនបានកេងប្រ.វ័ញ្ចទៅលើមនុស្សស្រី

0

ថ្មីៗនេះនៅក្នុងវិស័យភាពយន្តក្នុងប្រទេសកម្ពុជាបានផ្ទុះនូវពាក្យចចាមអារ៉ាមយ៉ាងខ្លាំងទៅលើអ្នកដឹកនាំរឿងនិងជាផលិតករភាពយន្តបានប្រពឹត្តទង្វើមិនគប្បីទៅលើមនុស្សស្រីដើម្បីជាថ្នូរនឹងតួនាទីសម្តែង។ មិនត្រឹមតែ ប៉ុណ្ណោះថែមទាំងមានពាក្យចចាមអារ៉ាមថាអ្នកដឹកនាំរឿងរូបនោះបានកេងប្រវ័ញ្ចញើសឈាម កម្លាំង សមត្ថភាពការងារ និងលុយមិត្តរួមអាជីពក្នុងវិស័យ ភាពយន្ត គោលបំណងទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVzuceCwM47fo308QkLsvgiquElWVZhGc9GBgzknxlavfSx7E0xPQEi6mpbtdKtlI77WGQA60bMA7FQsRBYUGEXf-EtmyeD0GRVOwnLs8HMTcQAfoDObdpoWM0tDtydZ8AamHMp4JpYaDphMoze9YmsX7nn7BL9KpMN_g3fMTYsv5m_-nIImOFGKQhuJ7f/s1581/image_2025-07-15_10-05-35.png
យ៉ាងណាមិញ ស្របពេលមានការជជែកវែកញែកយ៉ាងច្រើនពីរឿងខាងលើនេះ ផលិតករឯករាជ្យ David Tito បានចេញលិខិតបំភ្លឺជាសាធារណៈតាមរយៈមេធាវីរបស់ខ្លួនដែលតំណាងឱ្យលោកបានធ្វើការបដិសេធរាល់ការចោទប្រកាន់ទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifl-SXHTj1Nij9_M1ClNMc-rfugxucTadVLB_zP8jc-PJ3wuS0GUq7Ec4xSt-M2-OPuSBHXyLSEcxeRSxoS6tNIB8jzYG2sOPgnf3U28cDIKoAr4WiL_JTWvk-HybwlEfMy-kA7FyOGY7pwnoLHnjRGnD-6EKeQbhCw-hMlWPjWbH60fGy76Uwp13V9B3J/s2048/image_2025-07-15_10-05-28.png
ក្នុងលិខិតដែលចុះថ្ងៃទី១៣ កក្កដា មេធាវីតំណាងឱ្យលោក ទី ទេពនិមល ហៅ David Tito បានបដិសេធទៅលើការចោទប្រកាន់ពីកូនក្តីរបស់ខ្លួនដែល «ធ្លាប់បានប្រព្រឹត្តអំពើ កេងប្រវ័ញ្ចទៅលើមនុស្សស្រីមួយចំនួន… និង «បានកេងប្រវ័ញ្ច កម្លាំង សមត្ថភាពការងារ និងលុយមិត្តរួមអាជីពក្នុងវិស័យ ភាពយន្ត គោលបំណងទទួលបានផលប្រយោជន៍ ផ្ទាល់ខ្លួន…” ។ ការចោទប្រកាន់នេះគឺបានបំផ្លើស មូលបង្កាច់ ទំលាក់កំហុសដោយអសុទ្ធចិត្ត គ្មានការពិត គ្មានមូលដ្ឋាន និងគ្មានព័ស្តុតាងច្បាស់លាស់ ព្រមទាំងមានចរិតលក្ខណៈជាបទល្មើស «បរិហារកេរ្តិ៍ជាសាធារណៈ” និង “ញុះញង់ឱ្យមាន ការរើសអើង” »។ ការចោទប្រកាន់នេះគឺបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក David Tito យ៉ាងធ្ងន់ធ្ងរ ជាពិសេស គឺប៉ះពាល់ទៅដល់ អាជីពការងារជាផលិតករឯករាជ្យ (Freelance Director) ក្នុងវិស័យភាពយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTv9JvFlAebO0Y2PF71XyYUjdwcGw851yyTNXthyZUbJSAXefzL1fuz_Q6yd-XqIVwpuX5s7maSb7vaMzkIiyBi9ID4YOSL-D_9gevFtda7MSguvJaEOujWrHKdFMmlXhZFNFo1NEemEnDnk4Lu9JdXfl081B9hL6psv3H28SX7o74MHLtDgQiXZcw5b4s/s2048/image_2025-07-15_10-05-29.png
លិខិតដដែលបានបញ្ជាក់ទៀតថា អំពើរបស់ម្ចាស់គណនីហ្វេសប៊ុកដែលមានការចោទប្រកាន់ទៅកាន់ផលិតកររូបនេះពួកគេកំពុងប្រមូលព័ស្តុតាងនៃការបង្ហោះ (Posts) ការចែកចាយសំណេរ(Shares) ការបញ្ចេញមតិ (Comments) និងកំណត់អត្តសញ្ញាណបុគ្គលទាំងនោះ ដើម្បីរៀបចំពាក្យបណ្តឹងទៅស្ថាប័នអយ្យការ និងអនុវត្តវិធានការ តាមផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8fGkefn47hUxQRs7AJSNpc-LdGcuhZlFiQINcpgx5bNNKNoEQ3jv6HlztSxAJsdzPoe14Gh4XXPMwU7ZzsjeooUeSz0NU4OkaPDT-WXWZkOJ8uFjfVZiiWNIbbzKsxbfqj9WcWjfvXKp1XJqD7Yi8dIvOU6TTpdlnGdaPe1fo8bsFNYBCgv8UbTM7u9hn/s2048/image_2025-07-15_10-05-30.png

លោកមេធាវី ជាសា សុផាតារាវឌី ជាមេធាវីនៃក្រុមហ៊ុនមេធាវី សុភាចារស្មាក្តីអង្គរ បានបញ្ជាក់ថាគណនីដែលបានបង្ហោះចោទប្រកាន់គឺទុកពេលឱ្យ២៤ម៉ោងក្នុងការលុប ហើយក្នុងករណី មិនធ្វើការលុប សំណេរ ឬរូបភាពដែលពាក់ព័ន្ធនឹងលោក David Tito ទេនឹងផ្តើមចំណាត់ការបណ្ដឹងប្រឆាំងនឹងបុគ្គលទាំងនោះទៅស្ថាប័នមានសមត្ថកិច្ច៕

 

 

Zhao Lusi មានការលំបាកក្នុងការវិលមកកាន់វិស័យសម្តែងវិញ

0

ក្រោយរឿងអាស្រូវសុខភាពអាជីពរបស់ Zhao Lusi ជួបការលំបាកជាច្រើនពេលត្រឡប់មកកាន់វិស័យសម្តែងចិនវិញ។ ថ្មីៗនេះ Zhao Lusi ត្រូវបានគេប្រទះឃើញនៅផ្សារ ទំនើបមួយក្នុងទីក្រុង Chengdu ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKBNBnEpYaEOdhBAS5OKhI-KQbuuyG5rgWduLQGyEwf28w2Tl47eKafx5jqCQ9p29jR6L2C3ELWWcFI0QV86RVlA4Zz5Euu8L_edBBHbLo7DltxrjMJsTqplVNfysbwEiZKkB8u1GweM6z3FD7wOT1SMx3qp_JEgchOLIieDSzWKJziirQU9wCUBg0vmeF/s1425/image_2025-07-14_16-09-40.png
យោងតាមកាលវិភាគដែលចេញផ្សាយដោយស្ទូឌីយោរបស់តារាស្រីរូបនេះ Zhao Lusi មានសកម្មភាពត្រឹមតែ ៤ ប៉ុណ្ណោះនៅក្នុងខែកក្កដារួមទាំងការថតពាណិជ្ជកម្មចំនួន ៣ និងការផ្សាយបន្តផ្ទាល់ជាមួយយីហោ។អ្នកនិយមលេងអ៊ីនធឺណិតក៏បានកត់សម្គាល់ផងដែរថាការបង្ហោះនាពេលថ្មីៗនេះរបស់ Zhao Lusi សុទ្ធតែមានអាសយដ្ឋាន IP នៅក្នុងទីក្រុង Sichuan ដែលជាស្រុកកំណើតរបស់តារាស្រីរូបនេះ។ ការដែល Zhao Lusi ចំណាយពេលសម្រាកច្រើនជាជាងការត្រឡប់មកថតវិញ បានធ្វើឱ្យមានមតិចម្រុះជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifR5l-_DaGS4Vnl_tmsezhF3Fj_IN__AZV-IhHs0oFRPQA1o38XLHH8YZ8ju6yf5OZ686UvEIKCHzuXVJ_cyE61U2tTs4EwfZnFNQm-By3Y1f9oYI7fHEKpoBa_nHbmtuBGk4uIZSlQSZDTzplaAwioQiMoYJhW5vgyWWpdLXzbirWCe2YabyODGSIyE9r/s1914/image_2025-07-14_16-09-37.png

អ្នកគាំទ្រជឿថា សុខភាពរបស់ Zhao Lusi មិនទាន់ជាសះស្បើយពេញលេញនៅឡើយ ដូច្នេះការកំណត់ពេលវេលារបស់នាងក្នុងការថតរឿង ចូលរួមកម្មវិធីនានា… គឺជារឿងធម្មតាទាំងស្រុង។ ជំនួសឱ្យការបង្ខំខ្លួនឯងឱ្យធ្វើការខ្លាំងដូចពីមុន Zhao Lusi ផ្តល់អាទិភាពលើការចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYI7nS-7cELp9U4YZAhB647OMeHi-3oiwWiLD-tlqwje3hSHM6-ImIvq984K8_KJ8jj-ewo9Rubp1BVjRW8tgokMtXMhz_eDyYNolAbMSf16SbezdTpoeeciYUKk6ujL6S-jqb2FeY9_xdwCjpEvpxyEgP4DP-JsKPlfcMu3fH08B_35p-WfXHtFphyOj7/s2048/image_2025-07-14_16-09-51.png

ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតសង្ស័យថាអាជីពរបស់ Zhao Lusi មានបញ្ហាបន្ទាប់ពីរឿងអាស្រូវជាបន្តបន្ទាប់ដែលបានកើតឡើងកាលពីដើមឆ្នាំនេះ។ តារាស្រីរូបនេះបានបោះបង់ការថតរឿង «Almost Lover» ហើយប្រើចេតនាធ្លាក់ទឹកចិត្តដើម្បីទាក់ទាញការចាប់អារម្មណ៍ ធ្វើឱ្យនាងជាប់ក្នុង «បញ្ជីខ្មៅ» របស់អ្នកដឹកនាំរឿងចិន។ ទោះបីជាមិនបង្ហាញជាសាធារណៈក៏ដោយ ក៏មនុស្សជាច្រើនជឿថា Zhao Lusi ត្រូវបាន «ហាមឃាត់ជាសម្ងាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhX0Uh-w9ahqBXE3TIT5EwVdjqazi1olBvT7FNop-EVUckootRXhOeHX6lQllZwQs6ADm1XGTvVqm2tq2v_EwzjXaESsHJXBsFmetPmleG-ho9BQoR3rfS-QvTO0L4-4bjl_aehbDOuwVeJuXspxmM0mS2CCtPYgLKuLfzLcpcT9weNFDRoe0sCm4fuXGH/s1440/image_2025-07-14_16-09-42.png

ពាក្យចចាមអារ៉ាមដែលថាតារាស្រីមានជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់នាង Galaxy Cool Entertainment ក៏ជាគុណវិបត្តិមួយដែលធ្វើឱ្យអ្នកដឹកនាំរឿងមិនអាចទុកចិត្តនាងឱ្យធ្វើការជាមួយនាង។ ទោះបីជាតំណាងរបស់ Galaxy Cool Entertainment បានបដិសេធពាក្យចចាមអារ៉ាមនេះក៏ដោយ Zhao Lusi នៅតែលុបឈ្មោះក្រុមហ៊ុនចេញពីការណែនាំនៅលើបណ្តាញសង្គម Xiaohongshu ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzpM93Tk3qRg_nE3brFeYTXNlbHptX8itt2vqVQ7CAJClBHoOdp9BaQvS_B1QWZV1AZgQ7mqKKrT7iMl9u-TC3QUwz4zlJ4pNAUrq0Wh4mWZHHBmsDW1_ABHo3Gb81KjIZY33PIvAsnR6uogBsZ1Fb4_8czsknranPVm5McYMFRZoYOpV4L5Y3F0lpAVEg/s1440/image_2025-07-14_16-09-47.png
ក្នុងអំឡុងពេលដែល Zhao Lusi ឈប់ធ្វើការជាបណ្ដោះអាសន្នដោយសារបញ្ហាសុខភាព តារាស្រីជាច្រើនរូបទៀតបានបន្តការងារគួរឱ្យកត់សម្គាល់ជាច្រើន Zhao Lusi ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរឿងអាស្រូវ ភាពអវិជ្ជមានក្នុងខ្សែភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_pl8dSbcQ4XoZUjoTkq280VV7fFKYp4iLMqVNokIjyrrXjDKGQSkhI9gDQNsSN8tfvUt5Xd1LLL1Oaphyphenhyphen9_M-dVHcWI6E0itS-4xAPd2orgNDUwurJ-TvyRID-P7m0Iw6rkqvXmVbW2LeVPhdiCaaj7FgTbkGII-SnxRhQZtNYHCb_U0DTCFYe3UBPOod/s1256/image_2025-07-14_16-09-49.png

នាពេលខាងមុខ Zhao Lusi នៅតែមានរឿង «Love’s Ambition» ជាមួយ William Chan ត្រៀមចាក់បញ្ចាំងនៅខែកក្កដា។ ការងារនេះរំពឹងថានឹងអាចជួយសង្គ្រោះកេរ្តិ៍ឈ្មោះរបស់តារាស្រីរូបនេះបានជួយឱ្យនាងវិលមករកកំពូលអាជីពវិញ ភាពយន្តនេះគឺជាកិច្ច សហការដំបូងរវាងអ្នកទាំងពីរ៕

ម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗ គ្រឿងអលង្ការ ស្រាប្រណីត និងផលិតផល ជាច្រើនទៀត នឹងបង្ហាញជូននៅណាហ្គាវើលដ៍

0

ណាហ្គាវើលដ៍ មានសោមនស្សរីករាយនឹងរៀបចំ “កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ។ បន្ទាប់ពីទទួលបានជោគជ័យនៃការរៀបចំលើកដំបូងនៃ “កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” កាលពីខែធ្នូ ឆ្នាំ២០២៤ កម្មវិធីលើកទី២ ក្នុងឆ្នាំនេះសូមគោរពអញ្ជើញសាធារណជនចូលរួមដើម្បីឈ្វេងយល់ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនយីហោសម្លៀកបំពាក់ល្បីៗមកពីប្រទេសសិង្ហបុរី ផលិតផលផលិតពីស្បែក គ្រឿងអលង្ការ គ្រឿងលម្អបន្ថែម ស្រា ស៊ីហ្គា និងយីហោជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUuVxC82psg-0FbxPo9QNilId8xc2anpi1TfJBLjF7IsRAR12AHMMMvvyWibKoAqwUZ-DyTYmzjXyWmP2j4C5cJZjOUIjUcnWXWShrLugrn1oxsayzbUmpqQ6F2ftsSnXkrVpTMmGPDp1gSxAjegFCoomWxFi37pLTkQfWJIJUcAXQdGbtLHA091IlBX5g/s3000/1%20(12).jpg

នៅកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” លោកអ្នកនឹងបានជួបជាមួយអ្នកច្នៃបង្កើតនៅពីក្រោយបច្ចេកទេសកាត់ដេរ ផលិតផលស្បែក គ្រឿងអលង្ការគ្រីស្តាល់ ស្រាស្ពីរីត ស្រា និងការផ្គូផ្គងពណ៌សាច់ក្រណាត់ជាមួយនឹងសម្បុររបស់អ្នកប្រើប្រាស់។

បង្ហាញដោយមានការសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ម៉ាកល្បីៗរបស់ប្រទេសសិង្ហបុរីជាច្រើនដូចជា A Gentleman’s Tale, Faire, Hides and Thread, Sparkle Please, The Wine Aisle, Old Moon Spirits, CNES Shoemaker និង Chroma ព្រមទាំងហាងលក់ស៊ីហ្គាឈានមុខរបស់ខ្មែរ (Bertie) “កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ផ្តល់ឱកាសសម្រាប់សាធារណជនជួបផ្ទាល់ជាមួយម្ចាស់ប៊្រែនល្បីៗ ឈ្វេងយល់ពីផលិតផលដែលផលិតមានចំនួនកំណត់ និងយល់ដឹងពីការផលិតដោយដៃ និងការច្នៃប្រតិដ្ឋ។ សាធារណជននឹងបានឈ្វេងយល់តាមរយៈការផ្តល់បទបង្ហាញអំពីប៊្រែន និងការពន្យល់ណែនាំតាមរយៈការផ្តល់សិក្ខាសាលា ការបង្រៀន និងការពន្យល់ណែនាំពីម្ចាស់ប៊្រែននីមួយៗ។ ចូលរួមដោយសេរី ប៉ុន្តែសូមណែនាំឱ្យចុះឈ្មោះជាមុន។
ការបង្ហាញផលិតផលនៃយីហោនីមួយៗនឹងធ្វើឱ្យអ្នកចូលរួមយល់ដឹងកាន់តែច្បាស់ពីរបៀបរស់នៅប្រកបគុណភាពនាសម័យបច្ចុប្បន្នដោយពួកគេនឹងបានជួបផ្ទាល់ និងឈ្វេងយល់ពីស្ថាបនិកនៃប៊្រែន អ្នករចនាម៉ូដ ជាងកាត់ដេរ ផលិតផលស្បែក គ្រឿងអលង្ការគ្រីស្តាល់ ស្រា ស្រាស្ពីរីត និងការពន្យល់ណែនាំអំពីពណ៌ដែលស័ក្តិសមជាមួយសម្បុរស្បែករបស់អ្នកប្រើប្រាស់។ មិនថាសាធារណជនមកចូលរួមក្នុងថ្នាក់បង្រៀន សិក្ខាសាលា ជួបជាមួយអ្នកជំនាញ អញ្ជើញមកមើល ឬទិញនោះទេ ព្រឹត្តិការណ៍នេះនឹងផ្តល់បទពិសោធន៍ផ្ទាល់ខ្លួនដ៏មានអត្ថន័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir4NS6hpaI_jEaDSL41xASzWN08zILRlDuAph8oko7WplScxhdPepsn7hKQJaWRlSO3MlUzbKaRVTi7LAigOWJf-Jk9ez0AdOJUeoJuTkWFPYSBO8PpKf3rBYixwqJ5VJoXIVkHx80XhSoIqkDhmWx6eH9RkBeX_N1OMmimHEKZp8iEe6aQBEadIOzRwva/s3000/2%20(13).jpg

ព្រឹត្តិការណ៍សំខាន់ៗរួមមាន ការប្រឹក្សាយោបល់អំពីការផ្គូផ្គងពណ៌សាច់ក្រណាត់ជាមួយនឹងសម្បុររបស់អ្នកប្រើប្រាស់ ការច្នៃផលិតផលស្បែក  ការរចនាខ្សែដៃ ខ្សែកគ្រីស្តាល់ និងការភ្លក្សស្រាដែលលោកអ្នកអាចធ្វើជាវត្ថុអនុស្សាវរីយ និងបទពិសោធន៍ដ៏ពិសេសផ្ទាល់ខ្លួន។

សាធារណជនក៏អាចចូលរួមថ្នាក់បង្រៀន និងសិក្ខាសាលា (masterclass and workshop) ផងដែរដែលតម្រូវឱ្យមានការបង់ប្រាក់ដែលមានការពន្យល់ណែនាំដោយអ្នកជំនាញ និងការប្រឹក្សាយោបល់ទៅលើពណ៌នៃសម្លៀកបំពាក់ដែលស័ក្តិសមជាមួយសម្បុរស្បែករបស់អ្នកប្រើប្រាស់ ការច្នៃផលិតផលស្បែកដោយដៃ និងការរចនាខ្សែដៃគ្រីស្តាល់ដែលអ្នកចូលរួមអាចយកផលិតផលទាំងនោះទៅគេហដ្ឋានបានផងដែរ។ សម្រាប់អ្នកដែលចូលចិត្តស្រាប្រណីត ឬស្រាស្ពីរីត នឹងទទួលបានឱកាសភ្លក្សដែលពួកគេចូលចិត្ត។

“កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃនៅសាលប្រណីតរបស់ណាហ្គាវើលដ៍ គឺនៅជាន់ទី២២ ណាហ្គាវើលដ៍ទី២ ។ ថ្ងៃដំណើរការទីមួយ (១ សីហា ២០២៥) សម្រាប់ភ្ញៀវដែលមានសំបុត្រអញ្ជើញ រីឯថ្ងៃទីពីរ និងថ្ងៃទីបី (២-៣ សីហា ២០២៥) បើកសម្រាប់សាធារណជនទូទៅ។ ថ្នាក់បង្រៀន និងសិក្ខាសាលា (masterclass and workshop) ទាំងអស់នឹងត្រូវធ្វើឡើងនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។ ភ្ញៀវអាចចុះឈ្មោះជាមុនដើម្បីទទួលបានការផ្តល់ជូនពិសេស។ ការចុះឈ្មោះបើកនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈ www.nagaworld.com/ev-register ។ សូមចូលទៅកាន់ www.NagaWorld.com និងតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ដើម្បីទទួលបានពីបច្ចុប្បន្នភាពស្តីអំពីប៊្រែនដែលចូលរួម កាលវិភាគនៃសិក្ខាសាលា និងការចុះឈ្មោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIujcyst0U7g-dU5DNkpimid92xcjZdYjUj9fJyCGSdjVF-eCTY_6jPM_CBMKcDRf9QMLpylpSYp4mszVi-tZbQHjyL9H5aHcbk3L1ToblzRX3L3103AMnDhg-5TwVEE-hoPzSfhzaGnSTiYegxu9kyLttAo150gER8UQULMwU5mQsXUj-FZAYajevl8uT/s3003/3%20(8).jpg

អ្នកចូលរួម នឹងទទួលបានការបង្ហាត់បង្ហាញណែនាំ សិក្ខាសាលា និងបទពិសោធន៍ដ៏ពិសេសនៅក្នុងកម្មវិធីនេះ។

ជាផ្នែកមួយនៃការអភិវឌ្ឍកិត្តិនាមរបស់ណាហ្គាវើលដ៍ដើម្បីក្លាយជាគោលដៅសម្រាប់ការបង្ហាញពីរបៀបរស់នៅប្រកបគុណភាពឈានមុខគេក្នុងប្រទេសកម្ពុជា “កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ណាហ្គាវើលដ៍ក្នុងការផ្តល់លើសពីសេវាកម្មវិស័យបដិសណ្ឋារកិច្ច និងកម្មវិធីកម្សាន្តលំដាប់ពិភពលោក។ នេះតំណាងឱ្យចក្ខុវិស័យក្នុងការផ្តល់ឱកាសសម្រាប់សាធារណជនដែលផ្តល់តម្លៃទៅលើគុណភាព ភាពច្នៃប្រតិដ្ឋ និងការផ្សារភ្ជាប់ទំនាក់ទំនង បានជួប និងឈ្វេងយល់ពីប៊្រែនល្បីៗដោយផ្ទាល់។ ជួបគ្នានៅណាហ្គាវើលដ៍ឆាប់ៗនេះ។

សុជាតា ពីហ្វេនក្លាយទៅប្អូនស្រីរបស់ កុសុម៉ា

0

ឃើញមានភាពស្និទ្ធស្នាល ជាមនុស្សជំនិតនឹងគ្នាអ្នកគាំទ្រមួយចំនួនយល់ច្រឡំថា សុជាតា គឺជាប្អូនស្រីជីដូនមួយរបស់ពិធីការិនី សុភ័ក្រ្ត កុសុម៉ា ។ ទោះយ៉ាងណា កុសុម៉ា បានបញ្ជាក់ថា សុជាតា ពុំជាប់សាច់ឈាមជាមួយគ្នាទេគឺទំនាក់ទំនងអ្នកទាំងពីរ ផ្តើមចេញពីហ្វេន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhset1yLF9Uj0m-6DS0nNVctuSJdgYhi1X11FBBrnhL3udXrCzIH3iO9CKj1vnq0DS8_-deS5rkp8t_TJItQvb8uKGztdHoT5rnn_CbQklEZUAmQUOqyBu4OUW8UWR4LnkH8ng8NneHpTzbE5rVSxe64wRx62sFYnYWB9S-c4L3fFSbCmOIVe6tDi3ELgU8/s2048/image_2025-07-15_14-26-26.png

នៅក្នុងកម្មវិធីផតខាស់ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះពិធីការិនីនិងជាតារាចម្រៀង សុភ័ក្រ្ត បានធ្វើឱ្យទស្សនិកចាប់អារម្មណ៍យ៉ាងខ្លាំងពេញប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពី រូបនាងបានចែករំលែកបទពិសោធន៍ជាច្រើនក្នុងជីវិត ជាពិសេសគឺក្តីស្រលាញ់ ទៅកាន់ អ្នកម្តាយ។ ជាមួយនឹងការចែករំលែកនេះ កុសុម៉ា ក៏បានទម្លាយពីទំនាក់ទំនងនាងនិង សុជាតា ដែលមានអ្នកមួយចំនួនយល់ច្រឡំថាជាបងប្អូនជីដូនមួយនឹងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg95W6YFNhBe152FbIeqGT2jebLEnMLmnUz8JQ22gQAG29ktKEQrD3y5sqfCwZS81LMT5SoVtCzOuLpKRCYKMy6EqWFiGUPdhVjnqsQM8AODJsZd7GgD4pkduQlF1pqG70OUzIQpU78N90sORRUGBZavGTshSUHEyBLUhdI22svj4BdlZ6vjnpVyolww0LV/s2048/image_2025-07-15_14-26-29.png
កុសុម៉ា បាននិយាយថា នាងនិងសុជាតា ស្គាល់គ្នា១០ឆ្នាំមកហើយ ខណៈ ជាតា គឺជាហ្វេន ដោយគ្រានោះនាងលក់ខោអាវមួយទឹកហើយ។ ដោយ ឃើញសេចក្តីស្រលាញ់របស់ ជាតា មកកាន់ខ្លួន កុសុម៉ា បានហៅសួរនាំ ជាតា ចង់មកធ្វើការជាមួយនឹងនាងឬអត់ ប៉ុន្តែពុំមានប្រាក់ខែនោះទេដោយសារតែគ្រានោះ កុសុម៉ា នៅច្រៀងតាម Pub។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEVVHJx87eoVWOLGEt4DAkOsFl0UqOlwMyue8pVrW2QDc9cBpnF-ILG0ZnhnAHyvNfUK5yV-elK5N0oY2AuDi34xbiogmmTUMhkPPzkfE6PxBd5CTEGLcOhviA9e1JOBKndmDzZgxI8Y1Ekk2bvZ-Dx-Tyrf_j6ia_FxD_hdoa-mfYVyaV5aWDFcjdMrGv/s2048/image_2025-07-15_14-26-34.png

លុះក្រោយមក សុជាតា បានឈប់ពីការងារហើយសម្រេចចិត្តមកនៅជាមួយនឹង សុភ័ក្រ្ត កុសុម៉ា ហើយពុំមែនជារឿងងាយស្រួលនោះទេដោយម្តាយរបស់នាងបានជេរឆ្វេង ជេរស្តាំទៅកាន់ ជាតា ដោយសារតែស្រលាញ់នាងពេកហើយមិនទុកចិត្តអ្នកដទៃ។ យ៉ាងណាមិញ ចុងក្រោយ សុជាតា បានធ្វើឱ្យម្តាយរបស់ សុភ័ក្រ្ត កុសុម៉ា ពេញចិត្តសឹងតែបាត់មុខមិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfHtomaG1iDo_sTxzrxbVsYoteDubV8oWDCO2cv5mUfSmRoWSr9CxE3pR8Df6j3p9mWkpw32M3D-NmmSE6x8WYERnX_ubtFUO2_g8BM0srbUVmPWhio8H5-ORFdZOpuXUOsZEZWCwlpbBs_NLMtcQxE-4HmhXQjgAGDWfoAsMnTJJ6pAWhB0Qg2SEZ-5Ss/s2048/image_2025-07-15_14-26-36.png

ជាមួយគ្នានេះដែរ កុសុម៉ា ថារាល់ថ្ងៃនេះប្រសិនជានាងធ្វើខុសក៏ពោលពាក្យសូមទោសទៅកាន់ សុជាតា ដូចគ្នាមិនមែននាងជាបង ឱ្យ ជាតា សូមទោសខ្លួនរហូតនោះទេ។ ចំណុចនេះ កុសុម៉ា ថាការចេះឱ្យតម្លៃគ្នា ចេះគោរពគាត់ អ្នកណាធ្វើមិនទំនងដាក់ សុជាតា នាងថាឱ្យបុគ្គលនោះមិនឱ្យតម្លៃប្អូននាងដោយគិតថា ជាតា ជាអ្នកនៅជាមួយ ប៉ុន្តែមិនមែននោះទេ សុជាតា គឺជាប្អូនស្រីបង្កើតរបស់នាងតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKECa0qWC-JiyolLPIaK9uImxxVE0s7Fe-AJ1PbzAMKaXyw1LDCPuJ5VPInx2udLIHpisM9vs9CIF1p6hPcm48AARl82QlpxUYjmttOWMj8RNWprk-0kyzO_S0hpc3SahSZBDnUpyahEBLsOnyd8YMmsza6wpgqs3J66qIR4OPu-Rnsyb0M8GxuHSMeTeP/s2048/image_2025-07-15_14-26-37.png
ជាមួយនឹងការរៀបរាប់ពីទំនាក់ទំនងនេះ សុភ័ក្រ្ត កុសុម៉ា បានពោលទាំងអួលដើមករលីងរលោងទឹកភ្នែកទៅកាន់ប្អូនស្រីរបស់ខ្លួនដែលនាងជាមនុស្សមានចិត្តស្មោះត្រង់បំផុត តែងតែនៅក្បែរមើលថែនាងគ្រប់ពេលវេលាប្រៀបដូចជាម្តាយទីពីរនិងស្រលាញ់នាងដោយមិនទាមទារអ្វីទាំងលុយកាក់និងទ្រព្យសម្បតិ្ត៕

Trump ទុកពេលឱ្យរុស្ស៊ី៥០ថ្ងៃក្នុងការបញ្ចប់សង្រ្គា.មជាមួយអ៊ុយក្រែន មុនពេលអាមេរិកប្រើធម៌ក្ដៅ

0

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ “ពន្ធដ៏ធ្ងន់ធ្ងរ” លើរុស្ស៊ី ប្រសិនបើមិនមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ក្នុងរយៈពេល ៥០ថ្ងៃខាងមុខ រួមជាមួយនឹង “ពន្ធបន្ទាប់បន្សំ” ប្រហែល 100% ទៀតទៅលើប្រទេសផ្សេងៗដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ដើម្បីជាការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដែលនៅបន្តឈ្លានពានអ៊ុយក្រែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje6jWfRPLsjVRJ5a4QcHHg6y-wQwXA_RZKijqf6pzL-EAdfd1jLfUAQADGXCk6akm3R_2cH0Nu37EjGQyaYfS6st0dYtDPznhpGc1sNhbA56ud2dyppSSIoE0WH6brWIXNmf_VJbgGZvwDgnTpLA7stGVlKyfLhIpi9WbhUoMiFlTue_BWsgWzEbilSjTi/s3807/image_2025-07-16_08-47-44.png
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC នាថ្ងៃអង្គារ ទី១៥ កក្កដានេះបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនសព្វាវុធធនធ្ងន់ ទៅកាន់ប្រទេសអ៊ុយក្រែន តាមរយៈបណ្តាប្រទេសដែលជាសមាជិកអង្គការ NATO ។ ជាមួយគ្នានេះលោកត្រាំ បានព្រមា.នរុស្ស៊ី ថាអាមេរិកនឹងចាត់វិធានការពន្ធគយដ៏ធ្ងន់ ប្រសិនបើគ្មានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម នៅក្នុងរយៈពេល ៥០ ថ្ងៃទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjky7q4oDVP2DC1Z0-ESWD8MhLt8EBMeypsV8all2cY95NZKd7tyV2i605LHNwN5bgOdL2-1FdqxXIaN684ZpT8ElYo73QxBJiXlT0QWtwXmeB3vRq795QrppKY03VAyzfj0xI1OWkz1MH6GnXAPTgXzo1nWj-8Ns0tefOj0YbqLL_hNQbOTdYbgP0iYrlo/s3840/image_2025-07-16_08-47-48.png
ជាមួយនឹងការកំណត់ពន្ធគយនេះ លោកត្រាំបាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ១០០ភាគរយ សំដៅលើដៃគូពាណិជ្ជកម្មរបស់រុស្ស៊ីសហការជាមួយ ។ គោលបំណងនៃការតម្លើងពន្ធនេះ គឺដោយសារអាមេរិក និងអង្គការ NATO ចង់ឱ្យប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីប្រឈមនឹងពន្ធបដិការខ្ពស់នៅពេលនាំចូលមកលក់នៅក្នុងទីផ្សារអាមេរិក។ វានឹងធ្វើឱ្យទំនិញរបស់ពួកគេឡើងថ្លៃខ្លាំង ហើយជំរុញឱ្យអ្នកជំនួញអាមរិកងាកមករកទំនិញដូចគ្នាតែនៅកន្លែងផ្សេងដែលមានតម្លៃថោកជាង ហើយប្រទេសទាំងនោះនឹងបាត់បង់ចំណូល។ ប្រេង និងឧស្ម័នមានចំនួនជិតមួយភាគបី នៃប្រាក់ចំណូលរដ្ឋរបស់ទីក្រុងមូស្គូ និងច្រើនជាង៦០ភាគរយ នៃការនាំចេញរបស់ខ្លួន ដូច្នេះ ពន្ធ ១០០ភាគរយ អាចធ្វើឱ្យខូចផ្នែកហិរញ្ញវត្ថុរបស់រុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXguCSkx26VzrhaBL9vWeLnoWzbuSid-jvJ7eHb5HOmsLkONgAiEJuJOkgKyDF6oJ6c448XF1KMmEfzcjBDWSKwf3_y8a23I3-k8s1Uobu1bu1IWjXoFvAanxrn-R1vbfSnfC6SZ_siSj_61yw81jgR_HcdzqF6h5qQKkUBnwrP0e2HR0Z848W4CWh2x9-/s1776/image_2025-07-16_08-47-51.png

ចំណែកលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះនៅលើបណ្តាញសង្គម X ថា លោកបានពិភាក្សាអំពីមធ្យោបាយ និងដំណោះស្រាយចាំបាច់ជាមួយប្រធានាធិបតីអាមេរិក ដើម្បីផ្តល់ការការពារកាន់តែប្រសើរឡើងសម្រាប់ប្រជាជនអ៊ុយក្រែន ពីការវា.យប្រហាររបស់រុស្ស៊ីនិងត្រៀមខ្លួនរួចរាល់ ក្នុងការអនុវត្តតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាព។ ឆ្លៀតក្នុងឱកាសនោះ លោកបានអរគុណចំពោះឆន្ទៈរបស់លោកត្រាំ ក្នុងការគាំទ្រអ៊ុយក្រែននិងបន្តធ្វើការរួមគ្នា ដើម្បីបញ្ឈប់ការសម្លា.ប់ ព្រមទាំងបង្កើតសន្តិភាពយូរអង្វែងនិងយុត្តិធម៌៕

ល្បីល្បាញពេញប្រទេសថៃ! ស្ត្រីម្នាក់មានទំនាក់ទំនងស្នេហាជាមួយព្រះសង្ឃជាច្រើនអង្គ ពុំលើកលែងសូម្បីព្រះចៅអធិការវត្ត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Nation រាយការណ៍ថា ស្ត្រីម្នាក់ឈ្មោះ ស៊ីកាកូស កំពុងល្បីល្បាញរឿងអាស្រូ.វយ៉ាងខ្លាំងនៅប្រទេសថៃ ដោយសារនាងមានទំនាក់ទំនងស្នេហាជាមួយព្រះសង្ឃជាច្រើនអង្គ ពុំលើកលែងសូម្បីព្រះចៅអធិការវត្ត សុទ្ធតែក្លាយជាប្តីនាងទាំងអស់ ។ បើតាមការសាកសួរពីប្រវត្តិ គឺនាងចូលចិត្តមកធ្វើបុណ្យនៅវត្ត និងសេពគប់ជាមួយព្រះសង្ឃតាំងពីអាយុ១៦ឆ្នាំមកម៉្លេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvKh3PX9Tf3nufXSNm2zl1jz7CxW_4j28wdOGjCix_Mpv5Q6T0mWSqJYsiyryz43YuPCMjzmEP7syMfzvimiAnS8sBOXwJgxxNw7sE7OwFNEKWwvRY_IRlnH7r60PBTqA4BbbG_-wJIpVEG9TDBEVyyv1ftMCaWamZDbxhpZFL2H8DS2DTIOSIqedGQpbw/s1140/photo_2025-07-15_10-12-39.jpg
ស្ត្រីឈ្មោះ ស៊ីកាកូស តែងតែបើករថយន្តទំនើបទៅធ្វើបុណ្យនៅវត្ត ស្លៀកពាក់ហ៊ឺហារ មានប្រាក់ចាយវាយពេញដៃ និងស្និទ្ធស្នាលជាមួយព្រះចៅអធិការវត្តជាច្រើនអង្គនៅទីក្រុងបាងកក និងតាមបណ្តាខេត្ត ។ ក្រោយពីនាងមានទំនាក់ទំនងជាមួយព្រះចៅអធិការវត្តមិនយូរប៉ុន្មាន ព្រះចៅអធិការវត្តគ្រប់អង្គក៏បានក្លាយជាប្តីនាងទាំងអស់ ហើយព្រះសង្ឃខ្លះថែមទាំងផ្តល់ប្រាក់ឱ្យនាងខ្លះចាយវាយរាប់លានបាតទៀតផង ។

បើស្ត្រីម្នាក់ម្នាក់នៅខេត្តពិជិត រៀបរាប់ថា នាងបានស្គាល់ស្ត្រីឈ្មោះ ស៊ីកាកូស យ៉ាងច្បាស់តាំងពីអាយុ១៦ឆ្នាំ ស្ត្រីរូបនេះចូលចិត្តមកទិញនំយកទៅធ្វើបុណ្យនៅវត្តជាញឹកញាប់ ។ កាលពីមុន នាងឈ្មោះ ប៊ីវ ហើយបានមកជួលបន្ទប់ស្នាក់នៅក្បែរនាង បន្ទាប់មក ស៊ីកាកូស ក៏ធ្វើជាប្រពន្ធបុរសចំណាស់អាយុ៦០ឆ្នាំ ដែលទើបលែងលះជាមួយប្រពន្ធ ។ មិនយូរប៉ុន្មាន អ្នកទាំង២ក៏បានចែកផ្លូវគ្នា ហើយពេលនោះ ស៊ីកាកូស អាយុ១៦ឆ្នាំ គឺនាងមានកូនម្នាក់ ប៉ុន្តែមិនមែននាងមានកូនជាមួយអតីតស្វាមីអាយុ៦០ឆ្នាំទេ គឺនាងមានកូនជាមួយប្អូនប្រុសរបស់ស្វាមី (ប្អូនថ្លៃ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirvWhFsnOHQbpIUsgWm39Tz0RL2tfTMLz1Z0TEs3N4Bw_ZnLbXQ8OFG2yygv-jqC8WqQ66BPEitZ8HX4YMHmsBtH9KvUT0aI5ou_dLYHoC8jpLQMB4WgJi9ZO7asIcy3y9ophKpc-hTLG4E0Mbsj4bIsQ71v07QwB-ESE5x1N8juPOPKvFfDmZinQGRVoy/s1102/photo_2025-07-15_10-13-20.jpg

ពេលស្ត្រីឈ្មោះ ស៊ីកាកូស ល្បីល្បាញពេញប្រទេសថៃរឿងអាស្រូវទំនាក់ទំនងផ្លូវភេទជាមួយព្រះសង្ឃជាច្រើនអង្គ អតីតស្វាមី (អាយុ៦០ឆ្នាំ) របស់នាងប្រាប់ថា ធ្លាប់សង្ស័យភរិយាយូរមកហើយ កាលពីពេលពុំទាន់ចែកផ្លូវគ្នា ភរិយាចូលចិត្តទៅវត្តជាញឹកញាប់ ខ្លួនគិតថា តើភរិយាលួចមានអីៗជាមួយព្រះសង្ឃទេដឹង?

ចំណែកអ្នកស្រុករស់នៅខេត្តពិជិត ហួសចិត្តនឹងហេតុការណ៍កើតឡើងពេលនេះ ពីព្រោះកន្លងមក ធ្លាប់មានព័ត៌មានថា ព្រះចៅអធិការវត្ត១អង្គដែលស្ត្រីរូបនេះទៅធ្វើបុណ្យ មានកូនជាមួយនាង ។ កាលពីនាងរស់នៅខេត្តពិជិត ជីវិតនាងលំបាក ប៉ុន្តែក្រោយពេលទៅរស់នៅទីក្រុងបាងកក ស្រាប់តែនាងបើករថយន្តទំនើប មានមាសប្រាក់ពាក់ពេញខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidM7JDivUloAuvjDeo_CfSS5PK1jAoG8dqDYbkB1pV57DamS3EEK02orFTytURfoOc45xPY6QvpVJCx6AJXNvZXdTIpscTbDB47YES8TW9ZJKrSewfAVgCAqaZAh2Uj9ODGjUieILM5WFp3tIlF6X1_bcjpJiudg6_Hs_Nr-uAApdo5oInhVxWK4Sl3rxK/s1141/photo_2025-07-15_10-13-53.jpg

បច្ចុប្បន្ន ស្ត្រីឈ្មោះ ស៊ីកាកូស មានកូន៣នាក់ ប៉ុន្តែពុំដឹងថា តើកូនទាំង៣នាក់នេះ គឺជាកូនរបស់ព្រះសង្ឃអង្គណាឱ្យប្រាកដ ឬជាកូនរបស់ស្វាមីរូបណា ពីព្រោះគ្មានព័ត៌មានច្បាស់លាស់ថា ក្រោយពីនាងលែងលះជាមួយស្វាមីអាយុ៦០ឆ្នាំ តើនាងទៅសេពគប់ជាមួយបុរសណាទៀតក្រៅពីព្រះសង្ឃ ។

តាមពាក្យចចាមអារ៉ាម គឺព្រះចៅអធិការវត្តដ៏ល្បីនៅខេត្តពិជិត ព្រះនាម ព្រះថេបវ៉ាត់ឆារ៉ាក់ សិទ្ធិមេធី អាចជាឪពុករបស់កូនម្នាក់ក្នុងចំណោម៣នាក់ របស់ស្ត្រីឈ្មោះ ស៊ីកាកូស ។ ប៉ុន្តែព្រះចៅអធិការវត្តរូបនេះថា ពុំពិតទេ អត្មាពុំចង់សឹក ខណៈលោក គីតឆៃប៊ុនពូ ជាមេធាវីវត្តប្រាប់ថា ព្រះចៅអធិការស្អាតស្អំ ពុំពាក់ព័ន្ធរឿងអាស្រូវ ។ រីឯពាក្យចចាមអារ៉ាមថា ព្រះចៅអធិការវត្តមានកូនជាមួយស្ត្រីឈ្មោះ ស៊ីកាកូស គឺព្រះអធិការវត្តបដិសេធ និងត្រៀមខ្លួនពិនិត្យ DNA ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgap2GI2wtF0fT66Gdsq912C2pc9BOrAOi5vG4lqueen4a5RoxMCKvF2YZfo87hQFBD-hpRrZj8Vfu5p-6IS4f1zxLPz2aLbOvJJxEK9nMhjhIbeGOKEdmjgWAF_myyNjn55bmJ9cOIFvTFZuuTBgSnXg1BgUPX3tZv9Ol_gkKo4Fh-st-Wdh6mVUQwrD6h/s960/photo_2025-07-15_10-28-56.jpg

ដោយឡែក មានសេចក្តីរាយការណ៍ ព្រះសង្ឃ១អង្គទៀតព្រះនាម ផាវ៉ាណា វីធីយៈគុន ឬព្រះអាចារ្យសាវ៉ៃ ប្រធានវត្តឆ័យមង្គល នៅស្រុកវាំងថង ខេត្តពិស្នុលោក បានផ្ទេរប្រាក់ឱ្យស្ត្រី ស៊ីកាកូស ជិត២សែនបាត ។ ព្រះអង្គមានសង្ឃដីកាថា បានស្គាល់ ស៊ីកាកូស កាលពីឆ្នាំ២០២៣ ដោយ ស៊ីកាកូស បានទំនាក់ទំនងតាម Chat ដើម្បីសុំប្រឹក្សាបញ្ហាជីវិត ។ នាងថា ពុំចង់មានជីវិតរស់នៅទៀតទេ ដោយសារគណនីធនាគារត្រូវបានគេហែកចូលធ្វើឱ្យនាងពុំអាចទូទាត់ថ្លៃគ្រឿងម៉ាស៊ីនកុម្ម៉ង់ពីក្រៅប្រទេស ធ្វើឱ្យអាជីវកម្មនាងដួលរលំ ស្មើទឹកប្រាក់៥លានបាត ។

ហេតុនេះ ព្រះអង្គក៏ផ្តល់លេខទូរស័ព្ទឱ្យនាងទំនាក់ទំនង និងផ្តល់កម្លាំងចិត្តឱ្យស្តាប់ធម៌ដើម្បីកុំឱ្យនាងធ្វើអត្តឃាត ។ ក្រោយមក នាងក៏ខ្ចីប្រាក់ព្រះអង្គ ចំនួន១សែនបាត ដើម្បីស្តារអាជីវកម្មកុំឱ្យរលំ ទើបព្រះអង្គសម្រេចចិត្តផ្ទេរប្រាក់ឱ្យនាង ។ ក្រោយពីបានទទួលប្រាក់ នាងក៏បាត់មុខអស់១ឆ្នាំ រហូតដល់ឆ្នាំ២០២៥ នាងប្រាប់ថា ត្រូវប្តីបោះបង់ ហើយនាងគ្មានប្រាក់ទិញទឹកដោះគោឱ្យកូន នាងថែមទាំងផ្ញើរូបកូនឈឺនៅមន្ទីរពេទ្យឱ្យមើល ទើបព្រះអង្គអាណិតក៏ផ្ទេរប្រាក់ឱ្យនាងជាបន្តបន្ទាប់ សរុបជិត២សែនបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcQf9Si49WUE06q576KDGueF0-m_Xs3DNzIAf0h-omht1eVbLi8ayEWbI_H_usWFeTrF7bYS1Vmz5d9BWDrwbRJNKdt3hI-VCPx4vkGibc63r8nOGQQ7LwAgG1tyG9_CNJb_d1BLPPUuY07QEcfhfGbO0rNAJ13hMPIJNnEVBA3bitqu8hDrfQgcluIyZw/s960/photo_2025-07-15_10-29-28.jpg

ព្រះអង្គពុំធ្លាប់ឃើញមុខនាងទេ និងពុំធ្លាប់ទៅរកនាង រីឯនាងក៏ពុំបានមករកព្រះអង្គនៅវត្តដែរ ដូច្នេះ ព្រះអង្គគ្មានទំនាក់ទំនងស៊ីជម្រៅជាមួយនាងទេ ។ ព្រះអង្គទើបតែដឹងព័ត៌មានពេលក្រោយថា រូបស្ត្រីមើលក្មេងឈឺនៅមន្ទីរពេទ្យដែល ស៊ីកាកូស ផ្ញើមកឱ្យព្រះអង្គ គឺពុំពាក់ព័ន្ធជាមួយនាងទេ សមត្ថកិច្ចអាចពិនិត្យមើលរូបភាពព្រះសង្ឃជាច្រើនអង្គមានទំនាក់ទំនងស្នេហាជាមួយនាង គឺគ្មានរូបព្រះអង្គទេ ព្រះអង្គគ្រាន់តែផ្ទេរប្រាក់ឱ្យនាងព្រោះអាណិតមនុស្សដូចគ្នា ។

សមត្ថកិច្ចឱ្យដឹងថា ស្ត្រីដែលចាប់ព្រះសង្ឃជាច្រើនអង្គធ្វើប្តី បានទទួលប្រាក់យ៉ាងច្រើនពីព្រះសង្ឍ ហើយនាងយកទៅលេងល្បែង ។ សមត្ថកិច្ចរកឃើញភស្តុតាងព្រះចៅអធិការវត្តជាច្រើនអង្គមានទំនាក់ទំនងស្នេហាជាមួយនាង ពេលនេះ មានព្រះសង្ឃ៨អង្គសឹក ក្នុងនោះមានទាំងព្រះចៅអធិការវត្តនៅទីក្រុងបាងកក និងតាមបណ្តាខេត្ត ។ ក្រៅពីនេះ ព្រះសង្ឃ៣អង្គផ្សេងទៀតក៏មានទំនាក់ទនងជាមួយនាងដែរ ប៉ុន្តែព្រះសង្ឃបដិសេធពុំពាក់ព័ន្ធ ៕