ថ្មីៗនេះ Jennie សមាជិក BLACKPINK បានធ្វើឱ្យមានការរំជើបរំជួលនៅក្នុងសហគមន៍អនឡាញ នៅពេលដែលនាងស្រាប់តែបង្ហាញអាវក្នុងដោយចេតនារយៈពេលប្រហែល ២វិនាទីនៅលើឆាកនៅឯ SoFi Stadium ទីក្រុង Los Angeles ដែលជាកន្លែងប្រគំតន្រ្តីទេសចរណ៍ «Deadline»។
ប្រព័ន្ធផ្សព្វផ្សាយមួយបានអត្ថាធិប្បាយថា ការសំដែងទោលនៃបទ «Like Jennie» បានក្លាយជាការផ្ទុះប្រព័ន្ធផ្សព្វផ្សាយ ដោយនាំយកនូវពាក្យគន្លឹះជាច្រើនទាក់ទងនឹង Jennie និង BLACKPINK ទៅកាន់កំពូលនៃនិន្នាការពិភពលោកក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
ជាពិសេស ពេលកំពុងសម្តែង Jennie បានទាញអាវរបស់នាងថ្នមៗ ដោយបង្ហាញផ្នែកអាវក្នុងបញ្ចេញដើមទ្រូងទ្រលុកទ្រលន់របស់នាង ។ គួរឱ្យដឹងថា អាវទ្រនាប់របស់ Jennie ដែលបង្ហាញនេះគឺធ្វើឡើងយ៉ាងពិសេសសម្រាប់តែ Jennie ម្នាក់គត់ ខណៈនាងធ្លាប់បានបង្ហោះក្នុងឈុតប៊ីគីនីនេះកាលពីកន្លងមកនេះផងដែរ។
វីដេអូដែលថតដោយអ្នកគាំទ្រទៅទស្សនាផ្ទាល់បានជន់លិចពេញបណ្តាញសង្គម TikTok និង X យ៉ាងឆាប់រហ័ស ដោយទាក់ទាញការមើល និងមតិរាប់លានពីទស្សនិកជន។ ការបង្ហាញអាវក្នុងរបស់ Jennie ត្រឹម២វិនាទីនេះក៏ទទួលបានមតិប្រតិកម្មចម្រុះផងដែរ។ អ្នកខ្លះថា ដោយសារតែការប្រគំតន្រ្តីនៅសហរដ្ឋអាម៉េរិកទើបតារាចម្រៀងស្រីរូបនេះហ៊ានបង្ហាញ ពីភាពស៊ិចស៊ី របស់ខ្លួន។ យ៉ាងណាក៏មានមតិមួយចំនួនរិះគន់ Jennie ផងដែរ។ ទោះបីជាមានមតិចម្រុះក៏ដោយ ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយដែល Jennie បានបង្កើតមិនអាចបដិសេធបានទេ។
យោងតាមគេហទំព័រខាងលើ បានដកស្រង់ពីប្រភពខាងក្នុង ថា អាវក្នុងដែល Jennie បានបង្ហាញនៅលើឆាកគឺជាផ្នែកនៃទំនិញមានកំណត់ អមដំណើរទេសចរណ៍ «Deadline» ដែលគ្រោងនឹងចេញផ្សាយនៅចុងខែនេះ ដោយសហការជាមួយ អ្នករចនាម៉ូតដែលបានធ្វើការជាមួយ Mugler និងអ្នកដឹកនាំច្នៃប្រឌិតផ្ទាល់ខ្លួនរបស់នាង។ អ្នកទស្សនាជាច្រើនជឿថា នេះមិនមែនគ្រាន់តែជាការរំជើបរំជួលប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រទីផ្សារដោយចេតនា និងឆ្លាតវៃរបស់ Jennie ៕
		
	









