ថៃ៖ ក្រោយពីមានការប្រកាសចាប់ខ្លួន និងកាត់ទោសចំពោះលោក Sommai Srisukranan អតីតអនុរក្សយោធាថៃកំសាកញី ដែលធ្វើការលួចវា.យទាហានខ្មែរនៅប្រាសាទតាមាន់ធំ និងរត់គេចខ្លួន ពេលនេះស្រាប់តែមានមេធាវីចិត្តធម៌ម្នាក់ ប្រកាសជួយគាត់ពេញទំហឹងក្នុងដោះស្រាយជាមួយផ្លូវច្បាប់លើបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAor9LN2K5pSHZrd-akHUFTJNty66Ruu3aFGaCR4ka_19KAvaCSiGf6OW8HTGeBHFKz9lHhmgOizlvcRa3zlCjAZY8FwwaUohgqGWBAl31iiEN4zycyDcRB6uH2x1zOka3FCk5hNxIX1YqiXDH42_XxZpTPCsT1jRPwoEXLwj0Tj4TUFeXuggDKdHljUQu/s768/photo_2025-07-15_09-52-04.jpg

ថ្មីៗនេះ លោក Kritsada Lohitdee ហៅ “មេធាវី Nobita” ដែលជាមេធាវីដ៏ល្បីនៅខេត្ត Udon Thani បានបង្ហោះសារនៅលើទំព័រ Facebook ផ្ទាល់ខ្លួនថា “ខ្ញុំមិនគាំទ្រអំពើហឹង្សាទេ ប៉ុន្តែប្រសិនបើបងប្រុសដែលដាល់ទាហានកម្ពុជានោះត្រូវគេដាក់ទោស ខ្ញុំរីករាយផ្តល់ជំនួយផ្នែកផ្លូវច្បាប់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrKUEYxvjw097YKM2QL_AkzwanNOOAw6jObyPquxoTG7zRnE37IxBO7GXEoGu3CbQDIxR-EVquiHEzIzkXxNITHLU-jKY0qIgj72PoubW7-9rg2WFJNdXeqPTg3tLh83_jDSgZhoHQcbWJ29f0q2X1UznjQ_LvbezyhqtAzGqOskcvaGRrB68lNvDYxp_1/s600/photo_2025-07-15_09-52-04%20(4).jpg

ក្រោយពីបានបង្ហោះសារបែបនេះរួចមក លោកក៏បានបង្ហោះជាវីដេអូបន្ថែមទៀតដោយនិយាយថា «ករណីអតីតទាហានឈុតខ្មៅដែលដាល់ទាហានខ្មែរ បើគាត់ត្រូវកាត់ទោស ហើយមិនមានមេធាវីទេនោះ សូមបង ឬបងប្អូនអ្នកស្តាប់ ជួយទាក់ទងមកខ្ញុំ ខ្ញុំជាមេធាវី “ណូប៊ី” ខ្ញុំនឹងរីករាយក្នុងការធ្វើជាមេធាវីរបស់បង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiETXek5vQ4eJ2LSuFsEy_rlnnGBSLBC68MiMxyCMv_jY5X2UpEkogI1Hj_TlKBZAl72JVh35oGxrdnz0uOwyOMNqNv9-wXpZkjnrWS_OKZrqQMXzB23sK7XJki7gXJsRxL35kREOY6xWBiVWFfwRa-nANb78hnqUE2MXdbBDm2ygx3ekSMGdZB2Qyfxy-/s750/photo_2025-07-15_09-52-04%20(2).jpg

បន្ថែមពីលើនេះ មេធាវីម្នាក់ទៀតឈ្មោះ Kerdphol Kaewkerd បានបញ្ចេញមតិបែបលេងសើច ទំនងចង់ឌឺដងមកកាន់កម្ពុជាថា «ករណីនេះត្រូវទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តើលោកមានអាជ្ញាប័ណ្ណសម្រាប់ធ្វើមេធាវីអន្តរជាតិទេ?” និងមតិជាច្រើនទៀតដែលគាំទ្រក្នុងការជួយ និងលើកទឹកចិត្តលោក Sommai Srisukranan ដែលជាជនដៃដល់។ ប្រជាជនថៃភាគច្រើនបានអះអាងថា ពួកគេមិនគាំទ្រការប្រើអំពើហិង្សានោះទេ ប៉ុន្តែសម្រាប់អ្វីដែលលោក Sommai បានធ្វើ ពួកគេយល់ថាគឺជាទង្វើក្លាហានរបស់អ្នកស្នេហាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtSS10cVikKZkcZLPxmfgyzHIB1D7GgdWTwE_z7btoVzeBEWfXBgTuFkp3bTaoeMDz-tLD0aZkrAJBsGSh8k0KgGHd9ugOYYJLtuAs4lbHBjB5-NtXoPUXOv7tz7WukulHNCdUS-SMD4r_sGay4MuB1STktHez0FyENoLPPsoD31zDYFQm7NCJWSkAvPq6/s1043/photo_2025-07-15_09-52-04%20(3).jpg

គួររម្លឹកថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានកើតមាននូវឧបត្តិហេតុមួយបានកើតឡើង ដោយភ្ញៀវទេសចរថៃ ដែលស្លៀកពាក់ឯកសណ្ឋានជាទាហានឈុតខ្មៅបានទៅសុំចាប់ដៃជាមួយទាហានកម្ពុជា ដែលល្បាតនៅទីតាំងប្រាសាទតាមាន់ធំ។ បើតាមឃ្លីបវីដេអូដែលគេថតបាន ខណៈពេលដែលចាប់ដៃបានបន្តិចនោះ ស្រាប់តែភ្ញៀវទេសចរថៃនោះលួ.ចបន្លុះដាល់មុខទាហានកម្ពុជាពីក្រោយ និងរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipjzAGCp3bwD__z68yj1wLTCS8Tzmm63HVwoU-kf7UjtKnCUkCNyRpVftWTlpGpLfreG7X9tx-q3HjCjkIuhIlOQC-GrIWikZGdoBZoT1MAGJMnClkH2wJfaeX4hLGFlU-x3GmCg73Ntd0dI2egIpMtDRevZmfbR4MYpcFJkp1rCwQSlXi6WvCnzVPdtIV/s769/photo_2025-07-15_09-52-03.jpg

បន្ទាប់ពីការស៊ើបអង្កេត ខាងកងទ័ពថៃបានរកឃើញថាជនល្មើសដែលមានឈ្មោះថា Sommai Srisukranan អតីតអនុរក្សស្ម័គ្រចិត្ត និងជាប្រធានបណ្តាញអតីតយុទ្ធជនខេត្ត Samut Sakhon ។ ក្រោយពេលកើតហេតុ លោក Sommai បានភៀសខ្លួនត្រឡប់ទៅប្រទេសថៃវិញមុនពេលត្រូវបានមន្ត្រីចាប់ខ្លួន។

ជាមួយគ្នានេះ ខណៈដែលក្រសួងការពារជាតិថៃ បានប្រកាសថានឹងអនុវត្តវិធានការផ្លូវច្បាប់ឲ្យស័ក្តិសមទៅនឹងទង្វើរបស់លោក Sommai មហាជនជាច្រើនបានចេញមកកាន់ជើង ព្រមទាំងធ្វើការតវ៉ាថាវាជារឿងអយុត្តិធម៌ និងមិនគួរដាក់ទោសដល់គាត់បែបនេះនោះទេ ព្រោះកាលដែលគាត់ធ្វើបែបនេះគឺដោយសារតែអារម្មណ៍ស្នេហាជាតិប៉ុណ្ណោះ៕