Home Blog Page 387

មេបញ្ជាការកងទ័ពថៃស្នើឱ្យកម្ពុជាបើកព្រំដែនឡើងវិញស្របពេលគ្នាចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច

0

ប្រទេសថៃ ៖ មេបញ្ជាការកងទ័ពថៃចង់ឃើញការប្រឈមមុខនៅព្រំដែនកម្ពុជា-ថៃកាត់បន្ថយ និងដកអាវុ.ធបា.ញ់ចម្ងាយឆ្ងាយចេញពីព្រំដែនទៅកាន់ទីតាំងដើមក្នុងកម្រិតឆ្នាំ២០២៤វិញ ដោយមេបញ្ជាការកងទ័ពថៃបញ្ជាក់ថា ថៃពុំធ្លាប់បិទព្រំដែនទេ គ្រាន់តែគ្រប់គ្រងពេលវេលាបើក-បិទប៉ុណ្ណោះ ។ ប្រទេសទាំងពីរគួរតែបើកព្រំដែនឡើងវិញស្របពេលគ្នា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋប្រទេសទាំងពីរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ MGR Online កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCWfDiZmUJpyL26G8mAl4ShW2CeKvD0tC9WT06PGTrJZzHwjmQo9sQAZO0cMViOQGjEL9teltrOuwgyedW6g6yXl6htnaTt4bzKcLKWlYSIZrby2it2uPmi1jf64wbrihvYAQgSUVAAFaREKnBTDxF1MuQEFtIFiNxlD0a2udqAsRZEhFeMt8_mtaPv1hS/s1140/photo_2025-07-14_09-00-46%20(2).jpg

កាលពីថ្ងៃទី១២ ខែកក្កដា នៅទីតាំងប្រតិបត្តិការដយឆាងមូប ស្រុកម៉េហ្វាហ្លួង ខេត្តឈៀងរ៉ៃ មេបញ្ជាការកងទ័ពថៃ លោកឧត្តមសេនីយ៍ ស៊ុងីដ ណុនភក្តី និងប្រធានមជ្ឈមណ្ឌលបង្ការ និងដោះស្រាយការគំរាមកំហែងប៉ះពាល់សន្តិសុខតំបន់ព្រំដែនជាមួយប្រទេសជិតខាង បានផ្តល់បទសម្ភាសន៍ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា នៅថ្ងៃទី១១ ខែកក្កដា លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ប្រាប់លោកថា បច្ចុប្បន្ន ខ្លួនកំពុងចរចាជាមួយកម្ពុជាច្រើនជាងមុនក្នុងកម្រិតកងទ័ពឱ្យមានការល្បាតរួមគ្នា ចំនួប៣ដងក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilXry-1n06LlsaBs93Nkxe0S7Sb911PeS08lr7cSXs9ubt9q4Fhnnp7iTW3S2Cku8Wm7iKVC_C-60bFT-FxamJ_LL3gZuUiJwWBrSuOXgtGX6tfXll5PaFFFTX929-YYJ-5iLKAi587mRQya-zAqmPCxJiIA7_bt8t4u1SLp58JCi-2aEfjmaKa39aEqnl/s1280/photo_2025-07-14_09-00-46.jpg

មេបញ្ជាការកងទ័ពថៃ លោកឧត្តមសេនីយ៍ ស៊ុងីដ ណុនភក្តី យល់ស្របជាមួយលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ដែលបានចរចាជាមួយកម្ពុជា ហើយលោកបញ្ជាក់ថា ប្រទេសថៃនៅតែប្រកាន់គោលជំហរដដែល រួមមាន ៖

១-រក្សាអធិបតេយ្យភាពជាតិដែលមានជាយូរមកហើយតាមផែនការប្រតិបត្តិរបស់ថៃ
២-ចង់ឱ្យមានការចរចាទ្វេភាគីបន្តទៀតនាថ្ងៃអនាគត រួមមាន ៖ កិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) ដែលមានមេបញ្ជាការយោធភូមិភាគ២ ធ្វើជាប្រធាន, កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដែលក្រសួងការបរទេសធ្វើជាប្រធាន និងកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ (GBC) ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិធ្វើជាប្រធាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE3nltQE4RFUFFSADLYD5tju3VQ2nwQg2unxN0wcGidBxrkxn5MfSUJjOvLbeV8IX1WfIsVtAjMm-6Xsh6wUgEfF_Uj0aFSkRD-I-WudhI6TAs8-7TGZIPOVLJy0ry8ib2xLPNl1uFt1I3UHTpD0ueH6QP8e4q_lWSOjiOVCZZ_gmcJmKe8AXVUKJPnuiD/s1280/image_2025-07-14_08-38-27.png

ការចរចាគ្នា គឺប្រទេសថៃចង់ឃើញការកាត់បន្ថយកងកម្លាំងដែលប្រឈមមុខនៅតំបន់ព្រំដែន ជាពិសេស កងកម្លាំងអាវុធចម្ងាយឆ្ងាយ ។ ថៃចង់ឱ្យប្រទេសទាំងពីរដកកម្លាំងទ័ពចេញពីព្រំដែនទៅកាន់ទីតាំងចាស់ក្នុងកម្រិតឆ្នាំ២០២៤វិញ គឺប្រទេសណាមានកម្លាំងទ័ពប៉ុន្មាន គឺត្រូវកាត់បន្ថយកម្លាំងទៅចំនួនដើមវិញដើម្បីសុវត្ថិភាពពលរដ្ឋប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWMlVrRvNvQp4L_hMk2uExeRhvD3u9bkUs1Mwv0Q0hQGlvukkR91x82gud3Ab8e03lMJhY28wgdpbTuzsvR1NGte_5XlXgUvqxDDvzdnF-9HvHrpOA26PVibhGMPgyx-UHa16q54pvWYdkdlF4NEiATb_UGOqW3yLKOmmVczHcJcLGCppRfEnIjHPkE4xk/s1024/image_2025-07-15_08-47-22%20(3).png

លោកឧត្តមសេនីយ៍ ស៊ុងីដ ណុនភក្តី មេបញ្ជាការកងទ័ពថៃចង់ឃើញការបើកព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យការធ្វើពាណិជ្ជកម្ម និងការឆ្លងដែនកាន់តែងាយស្រួល ។ កន្លងមក ប្រទេសថៃពុំធ្លាប់បិទព្រំដែន គឺថៃបានបើកព្រំដែនចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ប៉ុន្តែកម្ពុជាបិទព្រំដែនទាំងអស់ ។ ហេតុនេះ ប្រទេសទាំងពីរគួរចរចាបើកព្រំដែនស្របពេលគ្នា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ដើម្បីឱ្យពលរដ្ឋអាចធ្វើដំណើរទៅមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPOAbpFi35pgBTxSD1PXsZyouplz-emsw1E0k9dGaEaqQ1xZ1h7EPt00g5wzZS1W2qIgvor4zf9zF9jnaePVhwIBMwBP4CzR6uYp4U5Q0EAVbAZvjR3xFa6sUnNH1JpSoM9pp-GX7W7BxDmFFtBJWUv-hsn1fzyV44t7J-fdcO4wUX22SJDzBILFeygDM8/s1280/image_2025-07-15_08-47-22%20(2).png
ប្រទេសថៃបានអនុវត្តគោលការណ៍មនុស្សធម៌អនុញ្ញាតឱ្យអ្នកជំងឺឆ្លងដែនចូលថៃ និងអនុញ្ញាតឱ្យកូនសិស្សមករៀននៅថៃ យើងនៅតែអនុញ្ញាតឱ្យឆ្លងដែនដូចមុន ពីព្រោះជឿជាក់ថា ការសិក្សាជាផ្នែកមួយជួយឱ្យពលរដ្ឋប្រទេសទាំងពីរមានទំនាក់ទំនងគ្នា ។ យើងមានគោលបំណងក្លាយជាប្រទេសជិតខាងល្អជាមួយកម្ពុជា និងមានសន្តិសុខនៅតាមព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKb3R06Z0iTxCUypW6iyIH4aNrC3x-hroGIrSULeyT-3k-_du4FmIU2NRKe_Pe6YIw3fKfxHSrqnnrliIYxsGMPaber-9lCkZ3Cl86Q2ghX0snuFcVP3UDMZayGbJ_MWmdNia6C1KqO-p0y6ST4dcqDEsBkKMNhlT5VJGKCckJDa9isNqtjnutPnVtf3ky/s850/image_2025-07-14_08-38-28.png

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ការអនុវត្តវិធានការបិទព្រំដែន មិនមែនចាប់ផ្តើមដោយកម្ពុជាឡើយ គឺថៃជាអ្នកចាប់ផ្តើម ថៃជាអ្នកបិទដោយឯកតោគី ។ ដូច្នេះ ថៃបើកព្រំដែនដោយខ្លួនឯងទៅ បើថៃបើកវិញ កម្ពុជានឹងបើកវិញដែរក្នុងរយៈពេល៥ម៉ោងក្រោយ ៕

ផ្អើលពេញបណ្តាញសង្គម! F4 ជួបជុំគ្នាម្តងទៀតនៅលើឆាកប្រគំតន្ត្រី

0

ថ្មីៗនេះក្រុមចម្រៀងបុរសតៃវ៉ាន់ដ៏ល្បីល្បាញ F4 បានជួបជុំគ្នាម្តងទៀតនៅលើឆាកកាលពីយប់ថ្ងៃទី១២ ក្នុងអំឡុងពេលចុងក្រោយនៃការប្រគំតន្ត្រីរបស់ក្រុមតន្រ្តីរ៉ុកតៃវ៉ាន់ Mayday នៅ Taipei Arena ។ ការសម្តែងនេះបានកត់សម្គាល់ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦ ដែលសមាជិកនៃ F4 បានបង្ហាញខ្លួនជាសាធារណៈជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbeuul4_EyCotJF5j-oKpOJuBEIqnCi78TFzmn8hApEk6NGrKmu1EeuwVHlQ34uWmsaJfgQ6TvaH2qqrX7FKX0Z9ysx912sjEUTgdHzZYSQ19xysCUAYsvRe7T4lKglQ_hfe5rjZ9w5OgQYu7P5TeRd3XtS8g42wm40WFK3dwQeetlhYuhbexZIr_xZUzW/s765/25-07-12%20%F0%9F%99%8C%F0%9F%8F%BB.jpg

ក្នុងពេលការជួបជុំគ្នាម្តងទៀតបន្ទាប់ពី៩ឆ្នាំ របស់ F4 ក្នុងនាមជាភ្ញៀវនៅឯការប្រគុំតន្រ្តីបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុងស្រុកនិងក្រៅស្រុក អមដោយសេចក្តីរំភើបរីករាយ។

សមាជិកក្រុម F4 លោក Vic Chou ក៏បានថ្លែងអំណរគុណដល់ក្រុមតន្រ្តី pop-rock ដ៏ធំរបស់តៃវ៉ាន់សម្រាប់ការធ្វើឱ្យការជួបជុំគ្នាឡើងវិញអាចធ្វើទៅបាន។

លោក បាននិយាយថា «ខ្ញុំរំភើបចិត្តណាស់ ប៉ុន្តែខ្ញុំក៏មានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមការប្រគំតន្ត្រី Mayday ជាលើកដំបូង»។ ទន្ទឹមនឹងនេះ Vanness Wu បានយល់ព្រមធ្វើជាភ្ញៀវសម្រាប់ Mayday នាពេលអនាគត ដូច្នេះលោកអាចលេងហ្គីតាជាមួយក្រុមបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh-pu5JzlnlUuzXaom6l7wPn_L_YPBmuUa5cmFdhQqDqQQospBYVY8mK5Vc28qEPcZrtdSmy-jQEr2DRW6UDXpGf6Ldz_p0Jpxt188Wxi4UjaFnrCjnryqLqAOVu0F-qPrvlZGXgBUNhdcB7PQMW2WxkSvTrqmXE3Ujkx12ZlPUmsEEt_BGew70YammiC4/s800/image_2025-07-14_10-23-34.png

លោកបាននិយាយថា “ខ្ញុំពិតជាមានអំណរគុណខ្លាំងណាស់សម្រាប់អ្នករាល់គ្នាដែលមកទីនេះដើម្បីចែករំលែករាត្រីដ៏ស្រស់ស្អាតជាមួយពួកយើង។សូមអរគុណ និងសូមព្រះប្រទានពរដល់អ្នកទាំងអស់គ្នា។

Ken Chu បាននិយាយថា «វាបានមួយរយៈហើយចាប់តាំងពីខ្ញុំបានទៅការប្រគំតន្ត្រី ហើយជាលើកទីមួយក្នុងពេលដែលនៅលើឆាក។ វាមិនមានអារម្មណ៍រអាក់រអួលពេកទេ»។ លោកបាននិយាយថា «វាក៏ជាទម្ងន់មួយចេញពីស្មារបស់ខ្ញុំដែរដោយសារតែ នាពេលថ្មីៗនេះមានអ្នកសួរអំពីការជួបជុំគ្នាហើយខ្ញុំត្រូវតែនិយាយថា ខ្ញុំមិនដឹងទេ ខ្ញុំមិនជិតស្និទ្ធជាមួយ F4» ។

Jerry Yan បានបញ្ចប់ដោយបាននិយាយថា «ខ្ញុំមានអារម្មណ៍ថាខ្ញុំនៅតែសុបិននៅពេលនេះ។ វាពិតជាអស្ចារ្យណាស់ក្នុងការជួបជុំពួកយើងទាំងបួននៅលើឆាក។ នេះជាអ្វីដែលខ្ញុំនឹកស្មានមិនដល់ថាប្រហែលជាអាចទៅរួចក្នុងជីវិតរបស់ខ្ញុំ»។ បន្ទាប់មក F4 និងក្រុម Mayday បានបញ្ចប់ការប្រគំតន្ត្រីដោយសម្តែង «The Song of Laughter and Forgetting» ជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiafFG4mvDKAvNUu4Y1S0vojuTShV2QoLhyphenhyphenVxOBSaIpTQwfJWdJbPzR_DRIebLcy6J-GKo5qgW450C9j8ULt1n-vWuvEekoBxinoQlg1_MVfApA-yUY4hor27RlSaiCWeA1bH4YUwcSOIVkSAZaBpPlCi6XnZcT51Ik1EPtSOa1INn0RODLl_bDxyeeLubP/s730/image_2025-07-14_11-00-19.png

F4 គឺជាក្រុមចម្រៀងបុរសដំបូងគេរបស់តៃវ៉ាន់ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០១បន្ទាប់ពីជោគជ័យនៃរឿងភាគទូរទស្សន៍របស់ពួកគេដោយសម្របពីរឿងភាគជប៉ុន «Boys Over Flowers» និពន្ធដោយ Yoko Kamio ។

ជាមួយនឹងភាពល្បីល្បាញនៃការសម្តែងរបស់តៃវ៉ាន់ រឿងនេះបានបន្តផលិតឡើងវិញនៅក្នុងប្រទេសជប៉ុន បន្ទាប់មកគឺកូរ៉េខាងត្បូង ចិន និងថៃ។ នៅចំណុចមួយពួកគេបានប្តូរឈ្មោះខ្លួនឯងថា JVKV បន្ទាប់ពីអក្សរទីមួយជាភាសាអង់គ្លេសរបស់សមាជិកក្រុមនីមួយៗ ដើម្បីជៀសវាងបញ្ហារក្សាសិទ្ធិ និងការភាន់ច្រឡំជាមួយកំណែផ្សេងទៀត។

ក្រុមនេះបានរំសាយជាផ្លូវការនៅឆ្នាំ ២០០៩ ហើយសមាជិករបស់ខ្លួនបានចូលទៅក្នុងវិស័យផ្សេងៗនៃឧស្សាហកម្មកម្សាន្តនៅអាស៊ី៕

ថៃពន្លឿនការចរចាទិញឧស្ម័ន និងប្រេងឥន្ធនៈអាមេរិកដើម្បីឱ្យ Trump កាត់បន្ថយពន្ធពី៣៦% មកត្រឹម០%

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា រដ្ឋាភិបាលថៃនឹងពន្លឿនការចរចាទិញឧស្ម័ន និងប្រេងឥន្ធនៈអាមេរិកដើម្បីឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump កាត់បន្ថយពន្ធទំនិញថៃ ពីអត្រា៣៦% មកនៅត្រឹម០% ។ ថៃនឹងចាត់ទុកនេះជាការបង្កើតស្ថិរភាពថាមពល និងការស្វែងរកប្រភពថាមពលថ្មី ដោយកាត់បន្ថយការពឹងផ្អែកលើមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieMtjOjdhbBAGRfFlhkACPKQEG0pFZspY_qgrr_Du_HOIpOHD3V9z7b8Bc_Y0Bjnnn1qLCNz20_u930qKAxS8sW4ytYlYg18yqWOl_5xTUjru9mxi8VZmQ1zHcWZqQ2ybsqGJssTN5K9TEqa2rmo9ktNeCVlCquiIPgivBL9RNYMcaZSs-sFpIUnJ7odUS/s1008/image_2025-07-15_08-31-21.png
លោក ភឺម ថងស៊ី សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការថាមពលព្រឹទ្ធសភាបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានករណីរដ្ឋាភិបាលថៃត្រៀមចរចាទិញថាមពលពីអាមេរិក ដើម្បីឱ្យអាមេរិកកាត់បន្ថយពន្ធនាំចូលទំនិញថៃ ពីអត្រា៣៦% មកនៅត្រឹម០% ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpBKIcGWEvOSBUM8R-ymxOecxFaysyjGuJeIp-Rx0eCGRjhKqT5x50o9BgQ4WhgubaFXeaz5ULV4ukGR87zhmea6rJtxPC1X6fV7Kiubj-T_-Tu8mixXWLzRnH4elnxPDJTqu7-N5lznVtHKkQb5VqIU7CnuqJHDzZMmbg5I2SCDAFFySCz9WCfdjJQ9GQ/s3840/image_2025-07-15_08-31-22.png

លោកនិយាយថា គណៈកម្មការថាមពលបានជំរុញឱ្យរដ្ឋាភិបាលស្វែងរកប្រភពថាមពលឱ្យបានច្រើនកន្លែង ជាពិសេស ស្វែងរកឧស្ម័នធម្មជាតិ និងប្រេងឥន្ធនៈពីប្រទេសថ្មីៗ ដូចជា ៖ រដ្ឋអាឡាស្កា របស់អាមេរិក និងកាណាដា ដើម្បីចៀសវាងការដឹកជញ្ជូនថាមពលតាមច្រកសមុទ្រ Hormuz ដែលតែងតែរងផលប៉ះពាល់ដោយសារជម្លោះអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFsuCmp2xXW0G2ljOB-9fyMth1-_buSz8P84RmwPVgGnhKN2hDwoPr3PadVUlzolWhO2qeVOSZJ6ujTNDnmgcZunauV6NYZW2kReQ0iPehsZ1iixyNsz_RpL5POo5C9U-kEO7-WDJFeM-6Ei0e0kEKkXHCy8JuEExw5F83-aTu-ou0QD-tXUkXbPJjfNnS/s1439/image_2025-07-15_08-31-24.png

ការមានប្រភពថាមពលស្ថិរភាពនឹងធ្វើឱ្យប្រទេសថៃអាចរៀបចំផែនការថាមពល និងពុំចាំបាច់បារម្ភពីការប្រែប្រួលដោយសារជម្លោះអន្តរជាតិ ។ ក្រៅពីនេះ ក៏មានសំណើបន្ទាន់ដែលត្រូវផ្លាស់ប្តូរផែនការថាមពលរបស់ថៃ ជាពិសេស ជំរុញការអភិវឌ្ឍថាមពលនុយក្លេអ៊ែរទំហំតូច ហើយរំពឹងថា ការអភិវឌ្ឍថាមពលនុយក្លេអ៊ែរនឹងកើតឡើងរយៈពេល៥ឆ្នាំខាងមុខ ដោយពុំចាំបាច់រង់ចាំគម្រោង SMR អាចចំណាយពេលរហូតដល់២០ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAuXt9uhADCm4jqmpw6ziJHhEbVxm5-EYgDOot6Npu6o4u_8xtKJEmJ-vV4hPuAgwDzFkvF0S27nwEC1911PgF2uc5S5LxBvqdn51WRjBGuSgdzQSGAq7ejTHxXrWj4VT2yMzcThqPWMt1Wl0Qm6p38Kg6Rs-zsrYTPaEPjGgJthVjATLjfSLd6_s6zj-X/s800/image_2025-07-15_08-31-25.png
វាបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃទប់ទល់នឹងបញ្ហាប្រឈមផ្នែកថាមពលនាថ្ងៃអនាគត ជាពិសេស ក្នុងអំឡុងពេលតម្លៃថាមពលពិភពលោកប្រែប្រួល និងសន្តិសុខថាមពលក្លាយជាចំណុចសំខាន់នៃការជំរុញសេដ្ឋកិច្ចប្រទេស ។ ការជំរុញថាមពលនុយក្លេអ៊ែរទំហំតូច ការពង្រីកប្រភពឧស្ម័ន និងប្រេងឥន្ធនៈ គឺជាជំហ៊ានសំខាន់ដើម្បីកំណត់ទិសដៅថាមពលរបស់ថៃនាថ្ងៃអនាគត ៕

ប៉ីប៉ី ឌី មិនស្តាយលុយជាង១ម៉ឺនដុល្លារហើយមិនរួមការងារជាមួយនិងបោះសម្តីថា «អត់funផង 3សាចណាស់»

0

ស្របពេលបណ្តាញសង្គមកំពុងផ្ទុះនឹងរឿងថ្មីៗនេះគេបានសង្កេតឃើញអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ប៉ីប៉ី ឌី ក៏បានចេញមុខបង្ហោះសំណេរជាបន្តបន្ទាប់ទាំងវេលាទៀបភ្លឺដែលបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះការបង្ហោះពី ប៉ីប៉ី ឌី កាន់តែធ្វើឱ្យអ្នកតាមដានវិស័យសិល្បៈចាប់អារម្មណ៍ទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh51kw7uXFoOI5Cozl4BrukvizU1pljd4CFrLsrEfSg4nw4vwe3mCPwcukvwDpvnOhMlU1HirVIU_NwAABdu2UZPwSF7HspLV9MdXiMoccI7NbSig83AKL8SMfexonUA61qJQERISnnc2IEL2rTTzvLwMHW9b6iUD23YIN53cb-1ZC946vav-zpz_naZJwM/s1800/image_2025-07-14_13-57-46.png

ប៉ីប៉ី ឌី បានបង្ហោះសំណេររបស់ខ្លួនចាប់ផ្តើមនៅវេលាម៉ោង១ជាងយប់ឈានចូលថ្ងៃទី១៣ កក្កដា ថា «គ្មានអ្នកណានិយាយឱ្យខ្លួនឯងអាក្រក់ទេ ត្រូវចាំ កុំជឿជាក់លើ social media ពេក រឿងដែលអ្នកត្រូវដឹង “អ្នកមិនពេញចិត្ត និងចេញមកព្រួត” នេះជារឿងថោកទាប ដែលអាចនិយាយបានថា ថែមស្ករ រ៉ោយអំបិល បង្ក្រប់គ្រឿង»។ លោកក៏បានបង្ហោះជាបន្តទៀតថា «ខ្ញុំចាំមើល អ្នកណាស្រូបខ្លះ? ខ្ញុំTeamចង់ឃើញឆាត ចង់ឃើញការសម្ភាសន៍មុខវត្ថុសក្តិសិទ្ធិ»។ មិនត្រឹមតែប៉ុណ្ណោះ ប៉ីប៉ី ឌី បានបញ្ជាក់ទៀតថាខ្លួនលោកជាមនុស្សឯករាជ្យមិនក្រោមអ្នកណានិយាយមិនខ្លាចទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0vglif-7wCMSsdi_v2KZay88QEgL5oExi4BjG0KrqnJWqXBUMZFUFCtFIYCaimkszTzE8x3Lidek0MucmViFHoxyFwVNNT9oenbD2LMhyZtcWEt8HRLOrtnS1N_mGkA-JqokvMw25qoV-SKrSGS46NDsAOtGFdkgiNY4h0MLydljbHawhwHLdVzdiVpVS/s1800/image_2025-07-14_13-57-43%20(2).png
ថៅកែវ័យក្មេងកំពុងទទួលបានភាពជោគជ័យរូបនេះបានបង្ហោះទៀតថា «សាហាវជាងគេ គឺអ្នកដែលហៅទៅសម្ភាស ថោកទាបពេលអត់? នេះឬជាវិធីដែលអ្នកសងសឹកគំនុំផ្ទាល់ខ្លួន? ស្រូបមែន ខឹងមែន ឆួលមែន?
ផ្តាច់ការងារជាមួយខ្ញុំទៅ? ខ្ញុំបាញ់លុយឱ្យវិញ ទទួលលុយថ្ងៃមុន ត្រៀមបាញ់ឱ្យវិញថ្ងៃស្អែក គ្មានកម្មវិធីតែលោកអាចធ្វើឱ្យ viral បានចង់ដឹងសាកទៅ ។ ជាមួយនឹងការបង្ហោះខាងលើនេះ ប៉ីប៉ី ឌី ក៏បានបាញ់លុយចំនួន១២៥០០ដុល្លារវិញផងដែរប៉ុន្តែមិនបានបញ្ជាក់ឈ្មោះអ្នកដែលទទួលលុយវិញនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgePFmg-55wVaXDZ4dPUYVX_KytNXTiA6StlCB9g-orSFqRFvycxLvGtQmAiPUjwvM91kkp9FPWSrSTAl9YWCygR-OQX4b1Fp5gr6tBTQEXoe8YO-iRNTzDTO1eJJBQTa2EC3-9kvausF-zAXaT8Ch14vt62LzSutXYw8HTvouH7SrQqJ_S6Z_3147LWuCJ/s853/image_2025-07-14_13-57-43.png
ក្រោយពីសុខចិត្តបោះបង់លុយជាង១ម៉ឺនដុល្លារមិនរួមការងារជាមួយ ប៉ីប៉ី ឌី បានព្រលយពាក្យថា «អត់funផង 3សាចណាស់»។ នៅព្រឹកថ្ងៃទី១៤ កក្កដា នេះ ប៉ីប៉ី ឌី បានបង្ហោះសំណេរមួយទៀតថា « វាយោបោកបក់ដល់ត្រចៀក ជ្រាបព័ត៌មានពិស្តារដូចរឿង ល្បិចក្នុងរាជវាំង»៕

ពលរដ្ឋថៃគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា ធ្វើជានាយករដ្ឋមន្ត្រី និងឱ្យលោកស្រី ផេថងថាន លាលែងពីតំណែង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វិទ្យាស្ថាន NIDA Poll បានបង្ហាញលទ្ធផលស្ទង់មតិស្តីពី «នយោបាយថៃ តើគួរដើរទៅផ្លូវណាល្អ» ដែលស្ទង់មតិពលរដ្ឋថៃអាយុពី១៨ឆ្នាំឡើង ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។ ការស្ទង់មតិធ្វើឡើងគ្រប់តំបន់ អាជីព កម្រិតសិក្សា និងប្រាក់ចំណូលពលរដ្ឋនៅទូទាំងប្រទេសថៃ ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយថៃបច្ចុប្បន្ន ហើយលទ្ធផលការស្ទង់មតិបង្ហាញថា ពលរដ្ឋថៃគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា ធ្វើជានាយករដ្ឋមន្ត្រី និងឱ្យលោកស្រី ផេថងថាន លាលែងពីតំណែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ5mlxFyaWtXj5g3AAkM4CIhwb9pzEeUBjobwTLcsh9P-CpuVZkR6_Cfr0IimwU4fPZApHP0W0Uk83YXjCAvHEzv4fkMAEzUjruaO22xpavBhEhdnwazbtkQFwxZlUiPdKOmzmNYzhMYecsW37iXPVWvnsjzRS6wM1rTXfT7XdZjknBGYLLYiKIMseT47q/s750/image_2025-07-15_08-24-02.png

លទ្ធផលការស្ទង់មតិពលរដ្ឋពីស្ថានការណ៍នយោបាយថៃបច្ចុប្បន្នបង្ហាញថា ពលរដ្ឋឆ្លើយតបការស្ទង់មតិ ៤២.៣៧% និយាយថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ គួរលាលែងពីតំណែងដើម្បីប្រទេសថៃស្វែងរកនាយករដ្ឋមន្ត្រីថ្មី ខណៈ ៣៩.៩២% ថា លោកស្រី ផេថងថាន គួររំលាយសភាតំណាងរាស្ត្ររៀបចំការបោះឆ្នោតទូទៅ ។ រីឯ ១៥.០៤% គាំទ្រឱ្យលោកស្រី ផេថងថាន ដឹកនាំប្រទេសបន្តទៀត ខណៈមតិ ១.៣៧% អំពាវនាវឱ្យធ្វើរដ្ឋប្រហារ, មតិ ០.៩៩% ថា ធ្វើបែបណាក៏បាន និង ០.៣១% ពុំឆ្លើយតប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5QW1prdcoTsX7ZNhEiEPtuvHXOBxZ0K5CZN8ApdYYm01pfaJJH2qoZFOnU80A56WM-3gO_GQZUt6v-mYofp1H8cpZKf2HpknfwuXpeD4vWzC-_aVkBVqYkmHLoQDlBsmCo9_qAdl3ZDcxF1D_n1iFBOTpu_B3KC2GlYpnwUykTZVO8MPdLI_OiP8yGLNT/s862/image_2025-07-15_08-24-04.png

ចំណែកបុគ្គលដែលពលរដ្ឋថៃគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីស្របតាមរដ្ឋធម្មនុញ្ញ ករណីនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ធ្លាក់ពីតំណែងដោយសារប្រឈមនឹងបញ្ហានយោបាយ គឺមតិ ៣២.៨២% គាំទ្រលោក ប្រាយុទ្ធ ចាន់អូចា មកពីគណបក្សរួមថៃសាងឆាត ធ្វើជានាយករដ្ឋមន្ត្រី ខណៈមតិ ២៧.៩៤% ពុំគាំទ្របុគ្គលណាម្នាក់ធ្វើនាយករដ្ឋមន្ត្រីតាមរដ្ឋធម្មនុញ្ញ, ១១.៥៣% គាំទ្រលោក អនុថីន ឆាន់វីរៈគូន មកពីគណបក្សភូមិចៃថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8d_Fjdy5dzULZMx7dymZaxk6pcZLZ7jkpb3g7qjCqx97P7Ciz6EMGEvhQDZMXuPgj-QeiZEeVD403EwYU2PvXsxG96FHO5Ce9KV_i_vcOMzMmD29QETQQqs1U9Kg_2EapQHutt757zYuUqPOTH0Tvx0EUkpLmeDobbZ01CORvGfENUknMnrAZlafwIUS5/s1633/image_2025-07-15_08-24-03.png
មតិ១០.៩២% គាំទ្រលោក ឆ័យកាសេម នីទិស៊ិរិ មកពីគណបក្សភឿថៃ ខណៈ៩.៧៧% ថា អ្នកណាធ្វើនាយករដ្ឋមន្ត្រីក៏បានតាមរដ្ឋធម្មនុញ្ញ ។ មតិ ៣.៨២% គាំទ្រលោក ផីរ៉ាក់ផាន់ សាលីរ៉ាត់វិផាក មកពីគណបក្សថៃសាងឆាត, ១.៨៣% គាំទ្រលោក ជុរិន ឡាក់សាណាក់វីត មកពីគណបក្សប្រឆាធិប៉ាត់, ០.៨៤% គាំទ្រលោក ប្រាវីដ វង្សសាវ៉ាន់ មកពីគណបក្សផ្លាំងប្រាឆារ៉ាត់ និង ០.៥៣% ពុំឆ្លើយតប និងពុំចាប់អារម្មណ៍តំណែងនាយករដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJY6H2S4t3JDIXtZTEuhPnXnUgJEptkbh6VkHgtIwCCBQ71YngbZlldml3bm5uuKb0d_YWXF4dRUxIhZKoM6qPWa2C-sLVUlduwZ9VllsLsNJpnYzMCR1LCy0xgt4lAPZcFBYBYPg5nzHx_F84fsBpB3S_ew_3jtObVenYz70mHLWVkK2H3lh9WV5kEPTU/s1024/image_2025-07-15_08-24-05.png

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានការគាំទ្រពីពលរដ្ឋឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ក្រោយពីលោកស្រី ផេថងថាន ធ្លាក់ប្រជាប្រិយភាពនៅប្រទេសថៃ ។ ពលរដ្ឋជឿថា លោក ប្រាយុទ្ធ នឹងអាចស្តារសេដ្ឋកិច្ចឡើងវិញ ដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្ន ហើយលោកមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ៕

ខន សូរិយា ចេញមកនិយាយរឿងអ្នកដឹកនាំរឿងម្នាក់ស្រដៀងនឹងករណី P Diddy

0

ថ្មីៗនេះមានអ្នក មួយចំនួនបានចេញមកនិយាយអំពីអ្នកដឹកនាំរឿងម្នាក់ដែកកេងប្រវ័ញ្ចកម្លាំងពលកម្ម និងស៊ីមិនរើសនោះទេ មិនថាជាមនុស្សប្រុសឬស្រី ឬមួយក៏ភេទទី៣ឡើយបើចង់ក្លាយជាតួកុនត្រូវមាន ការដោះដូរ។ បុគ្គលជាអ្នកដឹកនាំរឿងនោះត្រូវបានគេប្រដូចទៅជា P Diddy នៅស្រុកខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy3U_X3KrXc415msMhFxNQbIzQ4897-dMOQF94-gWhhhJx_6L7kc6NCOyZqAqzyDQWDNY5jRofLk6Zs1CBhHlHdVBbJrhyphenhyphenkksjEp8SD4kZMEXOvstJtJf-aLK8GbC0xyA6NCtV94_b3tMZmt-T9ZeN6DChgcBmHOhCZfqeO87al7IaleSst9nJCJ-l6D3O/s2048/image_2025-07-14_10-10-04.png

ខន សូរិយា បានចេញវីដេអូជាង១នាទី កាលពីថ្ងៃទី១៣ ដោយបាននិយាយអំពីបញ្ហា P Diddy ខ្មែរដែលកំពុងតែផ្ទុះ។ តារាស្រី រូបនេះបាននិយាយថា អ្នកមួយចំនួនប្រាកដជាឆ្ងល់ហើយថាហេតុអ្វីបានជាមានការដាក់ឈ្មោះ P Diddy ខ្មែរ ។ ចំណុចនេះ សូរិយា បានពន្យល់ថាអ្នកដឹកនាំរឿងម្នាក់នោះ អូសក្រឡាទាំងភេទទី៣ អូសក្រឡាទាំងក្មេងប្រុសនិងក្មេងស្រី មិនថាទាំងចាស់ឬក្មេងនោះទេ។ នាងបានបន្ថែមទៀតថា បុគ្គលនោះមានការល្បួងរំលោភ ហើយកំពុងតែមាននារីជាច្រើនមានការផ្តុំគ្នាដើម្បីធ្វើតាមផ្លូវច្បាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3xxhtQfiJYSP5p40ISzWYhvtUNGCkMnBfGtRzf9uFTSzPx1Ak-vPG5zaOJ6wdLXpThGjS4ygGy2jWBoSYlaTSBhjkdAHQ69T3TEjETtGEM9CnTNUhjajlprpokE3CRIoCTK2zeg8v_W81weQxvBzDVuJSUEh9Th3lBUJwITRsu2pBCjH23KzIjzY3oUUc/s2048/image_2025-07-14_10-09-49.png

សូរិយា ថានាងមិនអាចបង្ហាញអ្វីបានពីអ្នកដឹកនាំរឿងម្នាក់នោះទេដើម្បីកុំឱ្យគេប្តឹងនាង តែនាងគ្រាន់តែចង់ចែករំលែកដាស់តឿនក្មេងៗឬក៏បងប្អូនស្រីៗមួយចំនួនដែលតែងតែត្រូវបានខាងក្រុមការងារកុនទាក់ទងទៅដើម្បីចង់ធ្វើតារាគឺត្រូវតែដោះដូរជាមួយនឹងខ្លួនប្រាណ លុយកាក់ ឬអ្វីផ្សេង វាមិនមានករណីនេះនោះទេគឺត្រូវមានការប្រុងប្រយ័ត្ន។ សូរិយា ថា បើចង់ក្លាយជាតារាគឺមានវិធីច្រើន តែកុំទៅតាមអ្នកដឹកនាំមួយចំនួនតូចដែលខូចចង់រំលោភបំពានស្រីៗប្រយ័ត្នក្លាយទៅជាជនរងគ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8RQQ7TnqgzQP9e74f_RF8O587hy0oYP_kZnPuWvtTjTgSiV55AMR7kNSuppZJpa97M6jQoVzANzhscbqcuqLR7qS5qGtfGwGOIQ466PjhekOJtvsrB94_KCQ1ruaQHHhpADRinf0CJaC1SLE0DCoxRM-HfMPjBVWvcRjhz0akH16M-ryyjpOuEoMA5kc6/s2048/image_2025-07-14_10-09-51.png

បន្ទាប់ពីចេញវីដេអូនេះហើយ ខន សូរិយា បានបង្ហោះនៅលើបណ្តាញសង្គមថាមកទល់ពេលនេះមានជនរងគ្រោះជិត១០នាក់។ សូរិយា បានរៀបរាប់ថា «មកដល់ពេលនេះមានជនរងគ្រោះជិត ១០ នាក់ហើយដែរបាននិយាយរឿងដែលវាបោកគេនឹងមក…. សង្ឃឹមបងប្អូនស្រីៗដែលជាជនរងគ្រោះផ្សេងនិងមានភាពក្លាហានហ៊ាន speak up ដើម្បីខ្លួនឯងក៏ដូចដើម្បីការពារកុំឱ្យមានក្មេងៗស្រីៗផ្សេងទៀតជួបរឿងបែបនេះទទួលរងរឿងទាំងអស់នេះទៀតដោយសារតែ director ម្នាក់នេះ! វាត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់!!!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb4XKQbHUPqDB6EMmrsonf4iM3xrMg0nxbWBrdG_Vp67E0oI4NSTrepvknNXj_PxZfczrOajJzt92_bogSie6FkFUmWTy54jdVeAH1R9nwGEnX7HtGW4VxVz2Ta5FTWKqgS94NQsNZOkEehma_Swhfpi9ytj3z3nvaR_dzbrgpBejhBcg1uARSktNv4qnQ/s2048/image_2025-07-14_10-09-55.png

ការចេញមុខរបស់ ខន សូរិយា ទាក់ទងនឹងរឿងថ្មីៗនេះ គេក៏ចាំបានថាកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ តារាសម្តែងរូបនេះបានចេញមកទម្លាយថាកាលពីនាងមានអាយុ១២ឆ្នាំត្រូវបានបុរសម្នាក់អះអាងថាជា Music Producer ល្បួងចង់បានខ្លួនប្រាណយកភាពបរិសុទ្ធរបស់នាងដោះដូរនឹងភាពល្បីល្បាញជាមួយនឹងការសន្យាថានឹងធ្វើឱ្យល្បីដូចតារាចម្រៀង ឱក សុគន្ធកញ្ញា។ ការទម្លាយរឿងខ្មៅងងឹតក្នុងវិស័យនេះបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង៕

ទីនីន ទម្លាយពី ពេជ្រ សូលីកា យ៉ាងភ្ញាក់ផ្អើលស្របពេលប្រឈមនឹងរឿងចម្រូ.ងចម្រា.ស

0

ថ្មីៗនេះបន្ទាប់ពីកម្មវិធីមួយបានចាក់ផ្សាយឈ្មោះតារាចម្រៀង ពេជ្រ សូលីកា ត្រូវជាប់ក្នុងរឿងអាស្រូវពាក្យចចាមអារ៉ាមក្នុងភាពចម្រូងចម្រាស។ ទន្ទឹមនឹងរឿងនេះកំពុងរីករាលដាលនៅលើបណ្តាញសង្គមមានការជជែកវែកញែកយ៉ាងច្រើន ទីនីន បានចេញមកនិយាយពីតារាចម្រៀង ពេជ្រ សូលីកា និងបានរម្លឹក ទៅកាលពីនាងផ្ទុះរឿងជាមួយនឹងតារាស្រីម្នាក់កាលពីកន្លងមកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQCMmagTltPQRCAP3wr42XpBRVo_UB3N5YVU4c_3HyHCpd0rca4V2u-I5syStFWKWF8271U-Bsfw4vGvLrStaH4t30mNueh1PBWv66lVCDUGJ6w2bYB3_ATWU_XHbiLHh0SDJUdrjwCy2Vm-yvC23BooluVWFG5K0_YoYFsb9KxMAIEbG4yeisIUWKHMwC/s1920/image_2025-07-14_09-17-03.png
តាមរយៈវីដេអូមួយ ទីនីន បាននិយាយថា មិនដឹងថាកម្មវិធីនោះចង់និយាយពី ពេជ្រ សូលីកា ឬអត់ទេ ប៉ុន្តែនាងមិនបានកាន់ជើងខាងណានោះទេ មិនដឹងខាងណាខុសឬត្រូវនោះទេ ប៉ុន្តែនាងចង់និយាយពីរឿងរបស់នាងវិញ កាលពីនាងមានរឿងកាលពីមួយខែ តារាចម្រៀងម្នាក់ប្រើសម្តីមិនសមរម្យ លើសលួស ពេលនាងមានបញ្ហាតារាចម្រៀង ពេជ្រ សូលីកា គឺបានឆាតទៅនិយាយ ជាមួយនាងផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixx-Oc7T45GWU2NT7hF8NYiV9yOmgoOzGahmV35OsaBJX9-9SVd67AdtliOKGBagpRWeVC7_6eGYlAy6Tte8OKL6mXklxWbhin1TqUJqYM_0g0Jpz9yYOc0tpcGTwVDjsaLL7D1nSaLSVRCRnjRhOg3LVzKHAazFPnw6smr7nY-7zlTsUJdqMCemSpz7gs/s2048/image_2025-07-14_09-17-10.png
ទីនីន បានបន្តទៀតថា សូលីកា បានសួរនាំអំពីបញ្ហាដែលបានកើត កុំឱ្យនាងខឹង ជាមួយនឹងតារាស្រីរូបនោះ ដោយ សូលីកា មិនចង់ឱ្យអ្នកទាំងពីរមានបញ្ហាជាមួយនឹងគ្នានោះទេ។ ទីនីន បានបញ្ជាក់ទៀតថា សូលីកា បានសួរនាំបែបនេះដោយសារតែទាំងតារាស្រីនោះ និង ទីនីន គឺសុទ្ធតែ សូលីកា ស្គាល់ទាំងសងខាងហើយមិនចង់ឱ្យខាងណាមានបញ្ហាជាមួយនឹងខាងណានោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrdKwqJ_94a9g7NZ1huCJnySb_LHsulK2ON6ywSDp8egah17bskMjTixSqQu2GawS4eyIpAR6C3WSDloSOWeW-Z_VqIWG-1yHp3EzC4FvLsprM6lC7lAVSjLMf9GXWpRqtdn_ySSIojkPxR3xrLWlkoaVOBbfI9wwReBre7Xtzc_u-8UWboStS-GHuJF6n/s1920/image_2025-07-14_09-17-06.png
អ្នកលក់អនឡាញល្បីឈ្មោះរូបនេះបានអះអាងទៀតថាសំឡេងរបស់ ពេជ្រ សូលីកា បានឆាតមកខ្លួនគឺនាងនៅមានទាំងអស់ ខណៈដែលនាងបានឆ្លើយតបទៅកាន់ ពេជ្រ សូលីកា ថាកាលដែលនាងរម្លឹកពីតារាស្រីនោះគឺគ្រាន់តែចង់ឱ្យគេដឹងចរិតប៉ុណ្ណោះគ្មានការជេរអ្វីនោះទេ។ លើសពីនេះ ទីនីន បានបន្ថែមដែរថានាងចេញមកនិយាយនេះគឺគ្រាន់តែចង់ឱ្យទស្សនិកជនដឹងពីចរិតរបស់ ពេជ្រ សូលីកា យ៉ាងមិចពេលគេមានរឿងហើយពេល ពេជ្រ សូលីកា មានរឿងគេធ្វើបែបមិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5a1tFEHlrvnBADsUyuJoADxPOa6HZGnZRJHPQWiWv_1nPNMVYp442fKNbLWnAPoIKnudPp5Jcyj585p-ShzEuquJGxe1E9vuaBkldhcxsk2AcP2gfKHQwvzoBtronHsr816u4uZZD-BOEloK2tQXIGQrRYEZ-AsW-QVskXvL_3z40oghzUluzWQGaDTc3/s2048/image_2025-07-14_09-17-12.png

គួរបញ្ជាក់ផងដែរថាកាលពីខែ ឧសភា កន្លងមកនេះ ទីនីន បានរម្លឹកទៅកាន់រឿងចម្រូងចម្រាសរបស់ខ្លួនកាលពីឆ្នាំ២០២២ និយាយអំពីតារាស្រីល្បីម្នាក់ដែលមានបងប្រុសលក់របស់ប្រ៊េនៗហើយនិយាយដៀមដាមឱ្យនាងកាន់ជើងប្រុសក្មេង យករឿងគ្រួសារបែកបាក់របស់នាងមកនិយាយ។ ក្រោយមក ទីនីន ក៏បានឡើងកម្មវិធីសម្ភាសន៍មួយដោយបញ្ជាក់ថាកាលពីមុននាងក៏ជាអ្នកគាំទ្រម្នាក់របស់តារាស្រីនោះដូចគ្នាប៉ុន្តែពេលនេះសុំរស់នៅជាខ្លួនឯងដោយសារតែតារាស្រីនោះធ្វើហួសព្រំដែនដែលនាងមិនអាចទទួលយកបាន៕

សម្ដេចតេជោ៖ ថាក់ស៊ីន សារភាពថាទីក្រុងបាងកកគឺជាសំបុកនៃមេក្លោងឆបោ.ក និងលាងលុយកខ្វក់

0

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់ថា ប្រទេសថៃគឺជាសំបុកនៃឧក្រិដ្ឋជនឆបោ.កតាមអនឡាញ បន្ទាប់ពីលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ដោយនិយាយចំៗថា មេឧក្រិដ្ឋជនធំៗឆបោ.កតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយមានសេរីភាព ចេញចូលប្រទេសក្បែរខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0hmmLjSwaDv6-cNCJ2YOniWm1Jmw3StF1vq4y9PckYUihGYIj6IcYxjmPkqfA_rqrdrdRHm8CV3g0LBvuhljVoycpNOW5ra9tRULqL9COGb6YiX_DmKc4H5jJBd3VMcuqGHwdzNTHeFIFHr4rbm3UYfBPJyftGcxmS40xoMKCPDWl70d1wK0sXI0-VU54/s750/photo_2025-07-14_11-02-30.jpg

នាថ្ងៃអាទិត្យ ទី១៣ កក្កដា សម្ដេចតេជោ បានធ្វើការបង្ហោះនៅលើទំព័រហ្វេសប៊ុកថា ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចា.ប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀ.ន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀ.ន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN1DOwiiyN7b9QQqsPzWB2GRJpTgEvI1sROY4RYgyi_rRFccwjFAYAP1Q7cBiIjXvVmejZ3kA2Ns1sAsFdQ3yAsjXcc4vn7A7xte_QO99WOmMxd0w621QCCqlOlUu-Hee-gH59SSG41RyRYRQHoXpv-9OaktdVv7SvqdQ7TuOJcJqutM4mt5rvqQCjOnPg/s810/photo_2025-07-14_11-02-31%20(3).jpg

ជាងនេះទៅទៀត កន្លងមកនាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែងបាននិយាយថា ការបិទព្រំដែនជាមួយកម្ពុជា ដែលដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញគឺជារឿងអសីលធម៍នយោបាយដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងដែលរឿងនេះ វាតម្រូវឲ្យមានកិច្ចសហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។ ក្នុងនោះ ថាក់ស៊ីន បាននិយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg84KJETTq_ZOfB8aTLokyxcInfKavpwByPMSh0Y69xflOOrdcDpppi9c4LHcqWoaxvtrYvq2nwcwJalzEqLPl8LZbZbXjVnR3mrV9ipy-13m9IbVPgUE-7QjmUoZBY8LWHZUUjAQMa8fKUa-WWhIbsaft63lHK2P359dqVHjpuwsCUwoi7SPyA7RxNyfjz/s1200/photo_2025-07-14_11-02-31.jpg

តាមន័យនេះ សម្ដេចយល់ថា លោក ថាក់ស៊ីន ចង់និយាយដល់ការបិទព្រំដែន តើអ្នកណាទ្រាំបានយូរជាង។ បើដូចនេះអាចបញ្ជាក់បានថា មេក្លោងនៅពីក្រោយការបិទព្រំដែនគឺលោក ថាក់ស៊ីន នេះឯង។ សម្ដេចបានសង្កត់ធ្ងន់ថា កម្ពុជាកំដរលេងល្បែងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលេងល្បែងនេះដួលរលំមុនពេលល្បែងលេងចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8NynKcor_-M8S9YZks-e5_Q8pjV2niaOx8fP-QZfVP9j26yukSGkcNm8HDm6iys-dE4vwufMPdaEU6DvKv1QIPPLzqCYRerc2BtLNrOGdMsfKbn1Tk1mRf4wX236vGCbNMPoWX5dBILfUKVTY6TVp2KtkOQh-ibB2WyuyWXX1EaWz-DCN-17VluXKArVe/s1280/photo_2025-07-14_11-02-31%20(2).jpg

ដូច្នេះហើយ ទើបសម្ដេចអំពាវនាវឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ានទាំងអស់ ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយសម្ដេចក៏បានប្រាប់ទៅអ្នកនយោបាយថៃផងដែរថា កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់៕

ក្រសួងការពារជាតិកម្ពុជា កំពុងរៀបចំសំណុំរឿងទាក់ទងនឹងករណីអតីតទាហានថៃលួចវា.យទាហានខ្មែរ

0

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិបានប្រមូលព័ត៌មានពីការលួ.ចវា.យរបស់អតីតទាហានព្រៃថៃមកលើទាហានខ្មែររួចហើយ និងកំពុងរៀបចំសេចក្ដីប្រកាសព័ត៌មានមួយទាក់ទងនឹងករណីនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUxhvKZ9ggh75pC13PrbPdmMdvwciXGEKMxcKwgjpWi0vsONvuZPHp0Bz_EpaRSFTn30mP6BR5uiR_VIJd-dpOLJw5I1e9d6hblsOQoFNXWR1liZ-rfP5tS_EZR0eK-0VN8WQRs5tiV4a_3fbdyBtTFbci4T9zHgLgWRbkLt-UybWNlKMR7NAWfLYRmiB_/s750/photo_2025-07-14_12-59-44.jpg

យោងតាមវីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ ទី១៣ កក្កដា បានបង្ហាញឲ្យឃើញពីសកម្មភាពដែនមិនច្រលំគេរបស់ភ្ញៀវទេសចរថៃ2នាក់ បានឡើងទៅលេងនៅប្រាសាទតាមាន់ធំ និងលួ.ចដាល់មុខទាហានកម្ពុជា ហើយរត់គេចខ្លួន យ៉ាងគួរឲ្យហួសចិត្ត មិននឹកស្មានថាមនុស្សវ័យប៉ុណ្ណេះទៅហើយ បែរជាប្រព្រឹត្តទង្វើដូចក្មេងបែបនេះសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhmudLRc_CHFUODaNV_1lyEjwp3m40iTU1A4CNnnAQCUNEnIqJ6vlLfG4PGfow6l2UP_3wDirXPuVBWOq7LXMxJsqccDLpPqSd83gJnXd2mZQ1q-jDD7R-VJ24nGXI1z7sfTQ019vhtNDczB7UP2p_LgfZTzyrKFzAWYlT607uRFsEx9dJMoahya8I3ob7/s686/image_2025-07-14_15-59-10.png

បន្ទាប់ពីកើតហេតុការណ៍ដូចខាងលើ អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree បានចេញសេចក្ដីប្រកាសនៅមួយនៅក្នុងថ្ងៃដដែលថា៖ ជនបង្ករខាងលើនេះ គឺជាអតីតអនុរក្សយោធា ដែលមកលេងប្រាសាទតាមាន់ធំក្នុងនាមជាភ្ញៀវទេសចរប៉ុណ្ណោះ បច្ចុប្បន្នមិនបានបម្រើការនៅអង្គភាព ឬក្រសួងការពារជាតិថៃទៀតឡើយ។ ចំណែកករណីលួ.ចវាយទៅលើទាហានខ្មែរនេះ គឺជាបញ្ហាផ្ទាល់ខ្លួនរបស់បុគ្គលខាងលើ មិនទាក់ទងនឹងបទបញ្ជារ ឬការបំពេញកាតព្វកិច្ចរបស់យោធាថៃឡើយ។ ហើយក្រសួងការពារជាតិថៃ នឹងចាត់វិធានការតាមនីតិវិធីផ្លូវច្បាប់ទៅលើសកម្មភាពរបស់បុគ្គលនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwVhB8cAzayOvoROR81MrExE8TqP8xzKPAW0HNv8wex0lGwk7BVxSiTDY7NQp4bEZMmpycyEtTagSah9xgL3IalA7_xGzkBvOV0W6AZvy0hIFxv8LkffVKM6b-ZCMpzUQLdF7r7f6wqQPrmJfAOiNa8hNwHSwfoxIJCHqsB8omMy3rk9w4ZgpqruvMUrOb/s1080/photo_2025-07-14_08-55-23.jpg
ជាមួយគ្នានេះ ក្រសួងការពារជាតិថៃក៏បានបញ្ជាក់ផងដែរថា ដោយសារតំបន់ដែលមានឧបទ្ទវហេតុខាងលើកើតឡើងជាតំបន់ទេសចរណ៍ ដូច្នេះមន្ត្រីយោធាថៃបានឈានដល់ការសម្រុះសម្រួលគ្នាជាមួយជនរងគ្រោះរួចហើយ ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងភាគីទាំងពីរ ហើយថៃពិតជាសោកស្ដាយ ដែលបញ្ហានេះដែលបានកើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5GG-FiAoB4DWIltghpYPZdedeRIoA6out-oXSCe3NspT78n7kTxTfTTfloygLd1OBCIcLPXGC-132l-skI6tfy32veXBeRNVuQakMj_jYZopqSP51XN-DyYi4tLGNVmb4A-IWTNCiz_GiZygU4ph6IfIJRiJlIKZ03zuZiZVEDXnt01wpEbynBI-kHG9U/s1079/photo_2025-07-14_08-55-23%20(2).jpg

យ៉ាងណាមិញ បើតាមការលើកឡើងរបស់ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាល្ងាចថ្ងៃអាទិត្យ ទី១៣ ដដែលបានឲ្យដឹងថា ពេលនេះក្រសួងការពារជាតិបានប្រមូលព័ត៌មានពីការលួ.ចវា.យទាហានខ្មែរដោយអតីតទាហានព្រៃថៃរួចហើយ និងកំពុងរៀបចំសេចក្ដីប្រកាសព័ត៌មានមួយទាក់ទងនឹងករណីនេះក្នុងពេលឆាប់ៗ៕

សម្ដេចធិបតី៖ ថៃដល់ថ្នាក់ទៅឈ្លោះជាមួយក្រុមហ៊ុន Google ដោយសារបញ្ហព្រំដែនជាមួយកម្ពុជា

0

កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជម្លោះព្រំដែនរវាងកម្ពុជាថៃអាចដោះស្រាយបាន លុះត្រាតែមានច្បាប់អន្តរជាតិដើរតួជាភាគីទី៣ ព្រោះថៃប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគី មិនទទួលស្គាល់ផែនទីណាផ្សេង និងថែមទាំងទៅឈ្លោះជាមួយកម្មវិធី Google Map ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgxcpTmPN_pbLVuLuUxNHpt0PyQTBkATB3ZzJFGSuG-MInSpCBfS_5HJLARmYdcURVV8fYWmZ4WOIKSo3bxHFDclwoZ6UUXvinDFzrbNd1EMZjaElEs3wmm_nllMpeUmp1CXXDf50E4xiu7Lt_XMLywRuCF8WGwvUxvwA1FvK-XpO-xl8dmgC6NRPMNFrC/s1280/image_2025-07-14_13-15-11.png

យោងតាមការលើកឡើង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា បន្ទាប់ពីផែនទីដែលបង្ហាញក្នុង Google Map បញ្ជាក់ថា ប្រាសាទតាមាន់ធំ គឺស្ថិតនៅក្នុងដែនដី សុវណ្ណភូមិខ្មែរ ភាគីថៃចាប់ផ្ដើមមិនសុខចិត្តចំពោះការបង្ហាញថា ប្រាសាទតាមាន់ជារបស់ខ្មែរនេះឡើយ ហើយថៃក៏បានទៅទាមទារឱ្យក្រុមហ៊ុន Google កែប្រែទិន្នន័យនោះមកជារបស់ខ្លួនវិញ ប៉ុន្តែត្រូវបានក្រុមហ៊ុន Google បដិសេធ ទើបធ្វើឱ្យថៃកើតមានកំហឹងជាខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA_WUgacxycGeGsMVxT9lwfYjHPs5d8xg88QnzBU5xaIW0sZn4BHWV8YXYPi8fEZkKj0JcDRXHwxzmAgdXQA6pFkQFBlzGqIKAnuWniR9prfmoGPfnl17I-HhbTb_rarqIn6r8JiKvA1uP0FIsIAmASZThzTO_wcB9xxfVyQQgCO65oa8yLnzccxCxYE2R/s750/photo_2025-07-14_15-22-23.jpg

ថ្លែងក្នុងនាឱកាសដដែលនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជម្លោះនៅតំបន់មុំបី អាចដោះស្រាយទៅបានលុះត្រាតែមានតុលាការអន្តរជាតិ ICJ ធ្វើជាតួអង្គទី៣។ ជាងនេះទៅទៀត សម្ដេចបានលើកឡើងថា «ដៃម្ខាងយើងថា រឿង (តំបន់មុំបី) នៅជំពាក់គ្នាមិនទាន់ដោះស្រាយចាំប្រើទ្វេភាគី តែដៃម្ខាង (ភាគីថៃ) បានចេញមកប្រកាស ជាឯកតោភាគី ប្រើប្រាស់ផែនទីដែលគូសដោយឯកតោកភាគីជាផ្លូវការ ដោយថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់របស់រាជរដ្ឋាភិបាលថៃ រួមជាមួយកងទ័ព រហូតទៅឈ្លោះជាមួយក្រុមហ៊ុន ហ្គូហ្គលមួយទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHCo-pUfdjt1EtemM2dOD7jSP5QlYHTfLwfHgolixP9y5PNmwsXpgWwxuKlz9HYM0PFNU2Z7rmYjNA4UdFxjvZGJFWvAp8M-Pc7-Qd56x586iqf_xWq3jzmDuzfd1MG9fFFVOBo3rc74d8l8gJTENNTxvtW4uLvvU-_95wuhMUGAXa-xmA-XKIodXLaz-S/s1280/photo_2025-07-14_15-22-25.jpg

នេះអាចបញ្ជាក់ថា ដើម្បីដោះស្រាយ បញ្ហានេះបាន កម្ពុជាមានតែទៅពឹងពាក់ភាគីទី៣ នោះគឺតុលាការអន្ដរជាតិ ICJ ។ សម្ដេចធិបតីបន្តថា «ឈ្លោះគ្នាហើយ មានតែទៅរកតុលាការទេ ទើបដាច់ស្រេច និងសុក្រិត»។ ជាមួយគ្នានេះសម្ដេច សង្ឃឹមថានៅថ្ងៃណាមួយ កម្ពុជា-ថៃ នឹងមានការឯកភាគ្នា នៅបញ្ហាព្រំដែន ដើម្បីបញ្ចប់កុំឱ្យមានបញ្ហា ទៅដល់កូនចៅ ជំនាន់ក្រោយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsfCmVCewyBANXgBS7LLHRb6Mzw9t22-jvCeOBcVZq8Hue0O7fqZ7IPLn5u0Iuwrwm0rWbnqBcabbsCNimzlrFKlfatio0qy6dAAoUjmfkI3KNFBGYT69ctladLl1qMdWSH12O7YpvOMSj4eLuzWgAETtgSJzIGz-Ms4ZCIlKGR_p9gSuUkkTcjXW7veIK/s790/photo_2025-07-14_15-22-24.jpg

គួររំម្លឹកថា ការដាក់ពាក្យបណ្តឹងរបស់កម្ពុជា ពាក់ព័ន្ធនឹងជម្លោះព្រំដែន នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានលោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហូឡង់ បានប្រគល់លិខិត ផ្លូវការ របស់កម្ពុជា ទៅលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ នាថ្ងៃចន្ទ ទី១៦ ខែមិថុនា។ ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តពិភាក្សាលើដំណើរការរឿងក្ដីនេះជាមួយនឹងអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ ក៏ដូចជារង់ចាំការប្រគល់មកវិញនូវឯកសារ និងផែនទីប្រវត្តិសាស្រ្តមួយចំនួនពីសំណាក់ប្រទេសបារាំងដែលជាអតីតម្ចាស់អាណានិគមផងដែរ៕