ថៃ៖ ប៉ូលិសស៊ើបអង្កេតផ្នែកឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានបញ្ជូនសំណុំរឿងដែលទាក់ទងនឹងការលេចធ្លាយនូវការហៅទូរស័ព្ទរវាងនាយករដ្ឋមន្ត្រី Paetongtarn Shinawatra និង សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ព្រះរាជអាជ្ញាសាធារណៈដើម្បីស្នើសុំដីកាចាប់ខ្លួនពីប៉ូលីស Interpol ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នាថ្ងៃចន្ទ ទី១៤ ខែកក្កដា បានឲ្យដឹងថា៖ ឧត្តមសេនីយ៍ទោ Siriwat Deepor មេបញ្ជាការផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទី 1 បានដាក់ឯកសារចំនួន 50 ទំព័រនៃសំណុំរឿងនេះនៅការិយាល័យអគ្គមេធាវី ( OAG) ក្នុងទីក្រុងបាងកកកាលពីព្រឹកថ្ងៃចន្ទនេះ។ ឯកសារទាំងនេះ ត្រូវបានរៀបចំឡើងតាមពាក្យបណ្តឹងរបស់លោក Somkid Chueakong អគ្គលេខាធិការរង ទៅកាន់លោកនាយករដ្ឋមន្ត្រី ដែលបានស្វែងរកវិធានការផ្លូវច្បាប់ចំពោះអ្នកប្រើប្រាស់គណនី Facebook ឈ្មោះសម្តេច ហ៊ុន សែន នៃប្រទេសកម្ពុជា។.jpg)
ប្រភពដដែលបានឲ្យដឹងទៀតថា ដើមបណ្តឹងបានចោ.ទប្រកាន់អ្នកប្រើប្រាស់គណនីខាងលើនេះ ថាបានគំរាមកំហែងសន្តិសុខជាតិ និងបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ចំពោះការចេញផ្សាយខ្សែអាត់សំឡេងរយៈពេល 17នាទីនៃការហៅទូរស័ព្ទរវាងលោកស្រី Paetongtarn និងសម្ដេច ហ៊ុន សែន។
ឧត្តមសេនីយ៍ទោ Siriwat បាននិយាយថា ករណីនេះពាក់ព័ន្ធនឹងបទល្មើសនៅក្រៅប្រទេសថៃ ដូច្នេះវាស្ថិតនៅក្រោមការទទួលខុសត្រូវផ្ទាល់របស់អគ្គមេធាវី។ លោកថា ជនជាប់ចោ.ទប្រព្រឹត្តខុសគឺសំដៅដល់អ្នកគ្រប់គ្រងគណនីហ្វេសប៊ុកនោះ។ លោកបដិសេធមិននិយាយថា តើសម្ដេច ហ៊ុន សែន ស្ថិតក្នុងចំណោមជនជាប់ចោ.ទទាំងនោះដែរឬអត់។.jpg)
បន្ទាប់ពីបានទទួលសំណុំរឿងនេះ អ្នកនាំពាក្យការិយាល័យអគ្គមេធាវី (OAG) លោក Sakkasem Nisaiyok បាននិយាយថា ខាងអគ្គមេធាវីនឹងសម្រេចថាតើសំណុំរឿងនេះមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជូនទៅតុលាការដែរឬទេ។ បើមានភស្តុតាងគ្រប់គ្រាន់ សំណុំរឿងនឹងបញ្ជូនទៅដល់តុលាការព្រហ្មទណ្ឌ ហើយប្រសិនបើចុងចោ.ទមិនបង្ហាញខ្លួន មន្ត្រីថៃនឹងស្វែងរកដីកាចាប់ខ្លួនពីប៉ូលីស Interpol ៕










