ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀង ពេជ្រ សូលីកា ត្រូវជាប់ឈ្មោះក្នុងរឿងអាស្រូវចចាមអារ៉ាមកាលពីពេលថ្មីៗនេះបន្ទាប់ពីកម្មវិធីមួយបានចាក់ផ្សាយ។ យ៉ាងណាមិញ តារាចម្រៀងសម្បូរបទសេដរូបនេះមិននិយាយអ្វីច្រើននោះទេប៉ុន្តែសម្រេចចិត្តលុបចោលកម្មវិធីរហូតដល់១ខែ។

នៅលើ Story តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះថា « សុំ cancel Event ទាំងអស់ ១ខែ សិន សុំលំហែខួរក្បាលបន្តិចរូបដែលត្រូវផុសឱ្យ client នៅផុសធម្មតា»។ តារាចម្រៀងរូបនេះបានបង្ហោះបន្តទៀតដោយភ្ជាប់មកជាមួយនឹងរូប Emoji ចំនួន៣ ទំនងហាក់ដូចជាមានន័យថា «មាសសុទ្ធមិនខ្លាចភ្លើង» ខណៈបង្ហាញប្រយោគថា ត្រូវការសន្តិភាព។
ក្រោយពីប្រកាសលុបចោលកម្មវិធីរបស់ខ្លួនដល់ទៅ១ខែដើម្បីយកពេលទៅលំហែខួរក្បាលនេះ ពេជ្រ សូលីកា ក៏បាន add Story បន្តជាមួយនឹងកូនប្រុសរបស់ខ្លួនដោយបញ្ជាក់ថា នាងមិនឱ្យកូនប្រុសខកបំណងដែលមាននាងជាម្តាយឡើយ។
គួរបញ្ជាក់ផងដែរថាថ្មីៗនេះផ្ទុះការវែកញែកយ៉ាងខ្លាំងហើយឈ្មោះរបស់តារាចម្រៀង ពេជ្រ សូលីកា ត្រូវជាប់ក្នុងរឿងអាស្រូវមិនល្អ។ អ្វីដែលកាន់តែចាប់អារម្មណ៍ ទីនីន គឺបានចេញមកនិយាយឈ្មោះ ពេជ្រ សូលីកា ចំៗតែម្តងដោយមិនដឹងថាកម្មវិធីនោះចង់សម្តៅដល់ ពេជ្រ សូលីកា ឬអត់ទេហើយនាងក៏មិនបានកាន់ជើងខាងណាគ្រាន់តែចង់ប្រាប់ពីអត្តចរិតរបស់ សូលីកា នៅពេលនាងផ្ទុះរឿងអាស្រូវជាមួយតារាស្រីម្នាក់ តារាចម្រៀងរូបនេះបានសួរនាំមិនចង់ឱ្យមានបញ្ហាព្រោះសុទ្ធតែ សូលីកា ស្គាល់ ខណៈពេល ពេជ្រ សូលីកា មានរឿងវិញតើតារាស្រីនោះធ្វើអត្តចរិតបែបណាវិញប៉ុណ្ណោះ៕










