Home Blog Page 380

ភ្ញៀវទេសចរវៀតណាមប្តូរគោលដៅទៅលេងប្រទេសផ្សេងក្រៅពីថៃដោយសារស្ថានការណ៍ព្រំដែនតានតឹង

0

ប្រទេសថៃ ៖ សារព័ត៌មានវៀតណាមរាយការណ៍ថា ទីក្រុងបាងកក ប្រទេសថៃ ធ្លាប់ជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ពលរដ្ឋវៀតណាមកន្លងមក បច្ចុប្បន្ន ពលរដ្ឋវៀតណាមលែងចាប់អារម្មណ៍ទីក្រុងបាងកកទៀតហើយ ពួកគេចាប់អារម្មណ៍ទៅដើរលេងនៅប្រទេសសិង្ហបុរី និងតៃវ៉ាន់ វិញ ។ ក្រៅពីនេះ ពលរដ្ឋវៀតណាមបានដើរលេងនៅតំបន់ទេសចរណ៍ក្នុងស្រុក ដូចជា ៖ ទីក្រុងដាណាង និងណាត្រាំង ដោយសារមើលឃើញថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹងនាំឱ្យការធ្វើដំណើរគ្មានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAwQvXpcTVV3IdcrM8dc4kcVvP4njmW852cj4V-gFXSQJ3rw8jYWwOpB4JTNsMlazUr9qa3hbQ05w6ZWiuj4DCS9WKA56xuT1O5P8xE6_rle6ftwDSTTsCRzZ46oWSd02GpCJ3sx4-7mkXl_PhoGcCnXzZlZ84efjdsYTdo0lidXU4KHdp1Egku5qvObQS/s1200/photo_2025-07-15_13-08-01.jpg

ពលរដ្ឋវៀតណាមយល់ថា បច្ចុប្បន្ន ប្រទេសថៃបានបិទព្រំដែន និងកំណត់វិធានការយ៉ាងតឹងរ៉ឹងជាមួយកម្ពុជា ដែលធ្វើឱ្យពលរដ្ឋវៀតណាមគិតពីសុវត្ថិភាពក្នុងការធ្វើដំណើរ និងចាប់ផ្តើមភ័យខ្លាចប្រទេសថៃ ។ លើសពីនេះ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមជាច្រើនបានកាត់បន្ថយជើងហោះហើរមកទីក្រុងបាងកក ដូចជា ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានកាត់បន្ថយជើងហោះហើរប្រចាំថ្ងៃ រវាងទីក្រុងហូជីមិញ និងបាងកក ពី៤ជើងក្នុង១ថ្ងៃ មកត្រឹមតែ៣ជើងក្នុង១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixNN1h2mrvbh3l3JhLjjipUzBCeQatt0VJM-4w7EsCilJhiCrsPADvTKZROuoLpPsAnF8M2OTrUHGKkkuct1VEhhX5sbjpUFMZwk0N49sFpLO101mFokfGr0gl2SPLewiup6ClFUQDwIadzXxwKlARWs72wmWwAmXhnQmulfXf1A2xaacp3J2CW9Up4da4/s905/photo_2025-07-15_13-08-02%20(2).jpg

ចំណែកក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមជាច្រើនទៀត ក៏បានកាត់បន្ថយជើងហោះហើរមកកាន់ប្រទេសថៃដែរ ។ ស្ថានការណ៍ព្រំដែនតានតឹងរវាងកម្ពុជា និងថៃ គឺជាមូលហេតុមួយធ្វើឱ្យចំនួនពលរដ្ឋវៀតណាមមកដើរលេងប្រទេសថៃធ្លាក់ចុះ ហើយក្រុមហ៊ុនអាកាសចរណ៍វៀតណាមត្រូវកាត់បន្ថយជើងហោះហើរមកថៃដោយសារអតិថិជនតិច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaMAmK0xvzCYWVUN3yqUmYst7hQoCv4iqZcCEpc3Rlz1K6YaD3Vk5fLUZApNebmbU1wX0UEn6b8roHE2VLGAVqnGWCY15ONRcV6f7tHxW-fwq1c0JUhK_pgGJP-SpMvioDO4oz5Wv_JT2IiAsInFiLzYQX1BYa-5qNkZ6Hr9LdtfaQ7pdVSF8y-ohIYnSG/s1280/photo_2025-07-15_13-08-02.jpg
ដំណើរកម្សាន្តមកប្រទេសថៃជាកញ្ចប់ (ឬដំណើរកម្សាន្តរយៈពេល៥ថ្ងៃ ៤យប់) តាមយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏ធ្លាក់ចុះដែរ ដោយសារបញ្ហាព្រំដែនតានតឹងវាងប្រទេសថៃ និងកម្ពុជា ស្របពេលប្រទេសនានាប្រកួតប្រជែងដណ្តើមចំនួនភ្ញៀវទេសចរ ។ កាលពីឆ្នាំ២០២៤ ភ្ញៀវទេសចរវៀតណាមបានធ្វើដំណើរមកលេងប្រទេសថៃ ស្មើជិត១លាននាក់ ស្ថិតក្នុងលំដាប់ទី១១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVxo5Vy3-xnKn7MC6xFqG2Lz9XUBBwPkEkPOtfebFPdL9jodfLDXCKuWISweJoMcdAQ6sy7c0Fo_9NK7ORXy2vgtaiFXYE805Bllp8iZUBMQA2F2fAAEJX2Fq9i2xbqtLgVtUxZj0wX2mh3tXbxDzUwX03rS91pKfRnvBYezGjPbUdEGeeRxGJ9vveszdg/s1280/photo_2025-07-15_13-08-03.jpg

ការបិទព្រំដែនពីសំណាក់កងទ័ព និងរដ្ឋាភិបាលថៃដែលចង់ដាក់សម្ពាធមកលើកម្ពុជា បែរជាធ្វើឱ្យប្រទេសថៃខ្លួនឯងខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ខណៈអាជីវកម្មថៃដួលរលំមួយចំនួនធំ ពលរដ្ឋថៃធ្វើការក្នុងក្រុមហ៊ុនផលិតទំនិញនាំចេញមកកម្ពុជា ត្រូវបាត់បង់ការងារធ្វើ ។ លើសពីនេះ ថែមទាំងធ្វើឱ្យថៃបាត់បង់ភ្ញៀវទេសចរខ្មែរ និងភ្ញៀវទេសចរបរទេស រួមទាំងភ្ញៀវទេសចរវៀតណាម ដោយសារភ្ញៀវទេសចរយល់ថា ប្រទេសថៃលែងមានសុវត្ថិភាពសម្រាប់ពួកគេ ៕

មីយ៉ាន់ម៉ាច្រលំទម្លាក់គ្រាប់បែ.កចំគ្នាឯង បណ្ដាលឲ្យទាហាន19នាក់រងរបួស

0

មីយ៉ាន់ម៉ា៖ ការវា.យប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ាទៅលើក្រុមប្រឆាំង បានភ្លាត់ស្នៀតច្រឡំគោលដៅ បែរជាទៅវា.យប្រហារចំកងទ័ពខ្លួនឯង នៅតំបន់ Kyaukphyu បណ្តាលឲ្យទាហានយ៉ាងហោចណាស 19 នាក់ និងមន្រ្តីម្នាក់រងរបួសធ្ងន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mizzima News។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7thmDmqHrMMsRR6dMhDD-mi49KgZGlaEbR3gPsJ7ML0PuNMf1afiALcJ7k-51FvvSnYj02B_xwngOfKTee2oSHlxBbH8klXirAVJmQUe2aCPoXIrK6z8Bg5AsI3VAjc0Ul7r8dlMk8gF_fqS4my8ghQsXltXsRKR-liEGJ8LOTmwIpNbT2URs2UMjfSMO/s700/image_2025-07-18_16-46-11%20(2).png

តាមប្រភពយោធាក្នុងតំបន់បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី 13 ខែកក្កដា នៅជិតភូមិ Gonechwain ជាកន្លែងដែលមានការពង្រឹងកម្លាំងយោធាដាក់នៅទីតាំងជួរមុខ និងគោលដៅដោយការវា.យប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើក្រុម យុទ្ធជន Arakan Army (AA)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4fXdae696bALZr19DuPYnZZF-2v5RkHrJjjXeQcWusDnp11OtG2gR4Ini2bArZhtAAKcLzVUExd-9DSpBsx5amqTmDqBujRLrXQgtcyqc27fzdcgOou2axXORlf01dzDC-MC8zBtpnOEW1L9cMbTKL1JSKLckpXsbRy4lGiO19mLQQ67o8GTn1VwkAhg1/s900/image_2025-07-18_16-46-11.png

ប៉ុន្តែក្នុងករណីជាក់ស្តែងនៃការនេះ គឺកងកម្លាំងយោធារដ្ឋាភិបាលបែរជាទម្លាក់គ្រាប់បែ.កលើកងទ័ពរបស់ខ្លួនឯងដោយខុសបច្ចេកទេស ដែលបណ្តាលឲ្យទាហានយ៉ាងហោចណាស់ចំនួន 19 នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ រួមទាំងមន្រ្តីម្នាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ6U-50ajZ-kZUYCqLuqw0fip5SPZf_yCZjJD0UgoLlWqa_KxnXt_uflQmeV5t8-h6YEabfCf3qExJCWm21pjw0ToRC4uvZ7CpoDZrWgPYGZROTshRtsSzZaQTDhfsdbnJ9n0xBilXG6HRI1wnwOhIUTw8XKM-NxHbbSEjzuzFuJu6s7TsF4-YxIxo9rij/s1200/photo_2025-07-18_08-59-07.jpg

សារព័ត៌មាន Arakan Princess Media (APM) ដែលមានមូលដ្ឋាននៅរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃទី 15 ខែកក្កដាថា ទាហានរដ្ឋាភិបាលចំនួន 10 នាក់ត្រូវបានសម្លា.ប់ និងជាច្រើននាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ដោយឡែក សារព័ត៌មាន Narinjara News បានបញ្ជាក់ថា មានទាហានរហូតជាង២០នាក់បានរងរបួសក្នុងហេតុការណ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix7bJrEfIWbrs4a9o09OnTDHrL467fX94uf7OqgAgHnOe8KufPUS62e1S8fRb9LyaCRqXoIyocWoxAWYumK5PMx7-oUuhfdI9RfR1-NGUIgL9qxeDr3HAAP9pvoHo4CGsjbOl_n3UQqa-IALtmTwLRgHd03rWwfvVQyISjLtlCZaAYviqXruVY-FGg5oOG/s800/photo_2025-07-18_08-59-07%20(2).jpg
ប្រធានក្រុម CDM Zin Yaw បានបញ្ជាក់អំពីឧប្បត្តិហេតុនេះថា “ចំនួនអ្នករបួសធ្ងន់ធ្ងរទំនងជាមានច្រើនជាងនេះ។ យើងមិនទាន់បញ្ជាក់បានថាទាហានរងគ្រោះមកពីអង្គភាពណាខ្លះទេ ប៉ុន្តែមានទាហានយ៉ាងតិច 19 នាក់នៅក្នុងកងអនុសេនាតូចនីមួយៗបានរងរបួស។ បើទោះបីជាពួកគេមិនបាត់បង់ជីវិតក៏ដោយ ប៉ុន្តែពួកគេម្នាក់ៗសុទ្ធតែរងរបួសធ្ងន់។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVN_8cRE17Ee8Jaq54hIaTx775Z1V_SiNkVlPe59nERNLirhPxK0-KUsaCOVfUm7kXtLJTacHO9v-_qiTTrLRf6JKTLMdr6fU3pUAPHx_ZK7L3kV84Uih89vsBPgI_lhx4xEVxixTDrtuT2vh6WoSpBROTTXIvNeNGmwX83RA8u4av5NJq3onlJMGBgZsp/s800/photo_2025-07-18_08-59-08%20(2).jpg

គួរជម្រាបថា ដើម្បីទប់ស្កាត់ការវាយលុករបស់ក្រុម AA យោធាមីយ៉ាន់ម៉ាបានបញ្ជូនកងកម្លាំងជាង1ពាន់នាក់ទៅកាន់ទីក្រុង Kyaukphyu ចាប់តាំងពីខែមីនាមក។ ទោះបីជាយ៉ាងណាក៏ដោយ កងវរសេនាតូចក្នុងស្រុកកំពុងជួបការលំបាក ដោយអង្គភាពមួយចំនួននៅជិតដួលរលំ ហើយទាហានត្រូវបានគេរាយការណ៍ថាបានរត់គេចខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgneBx67LofkxGRMPKSMEVPG9veGJ_UWXWlR9Rmwuu3JwcElyJFTO4se6sE2tIQzYXhaS-e02E3rld1Afe-SWjL9UZMgU4eFIj2P2UkhnrEp8hU6RwE-c35ggMUIiMdHhl5SEUwkDUBCNk0Oq4tmOz6GlfrkFDWeak83-yIgGAgiO564C6oMoh98Sp9nZ6Q/s1024/photo_2025-07-18_08-59-08.jpg

ជាមួយនឹងស្ថានភាពតានតឹងដូចនេះ ជាពិសេសនៅជុំវិញកងវរសេនាតូចលេខ៣២ ដែលក្រុម AA បន្តការវាយប្រហារ។ របបយោធាកំពុងពឹងផ្អែកលើកាំភ្លើងធំពីកងវរសេនាតូចនៅក្បែរនោះ ដើម្បីពន្យាការឈានទៅមុខរបស់ពួកឧទ្ទាម។ អ្នកវិភាគនិយាយថា AA កំពុងបន្តរក្សាការវាយលុកនេះ ខណៈពេលដែលកងកម្លាំងយោធាកំពុងជាប់គាំងនៅក្នុងការប៉ុនប៉ងដ៏លំបាកមួយដើម្បីផ្លាស់ប្តូរពីការការពារទៅជាការវាយបកវិញ៕

ឡូយកប់! Mina Cover បទ «Golden» ជនជាតិកូរ៉េចូលមកសរសើរជាច្រើន

0

តារាចម្រៀង Mina បានធ្វើឱ្យទស្សនិកជនបញ្ចេញមតិសរសើរយ៉ាងច្រើនបន្ទាប់ពី នាងបាន Cover បទចម្រៀងក្នុងរឿង «Kpop Demon Hunter» មានចំណងជើងថា «Golden» ។ មិនត្រឹមតែទស្សនិកជនក្នុងស្រុកប៉ុណ្ណោះទេសូម្បីតែជនជាតិកូរ៉េ ក៏បានបញ្ចេញមតិសរសើរ Mina ជាច្រើននៅលើឆាណែលយូធូបរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikI2Syi7M7rh7jz_6gdmoB5kJlA0gJ03CYYcqUPdNr3LK9oatw_Ux0wtQUCo5MmVQ9Upiy-0Se1Iu2dwzjQCIasZogSXVY9h8hw6taAsV9QPwtRqlzBJNeNuaSXI2o36xBV_NRF-sCMMcUK9WvQdzaovMhVNIaMQ3XH16kshoO0cTg7dg12hste8JT57QU/s2048/image_2025-07-15_09-05-59.png

កាលពីពេលថ្មីៗមកនេះ តារាចម្រៀងតូចច្រឡឹង Mina បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រវិស័យ Kpop មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពី Cover បទ «Golden» របស់ក្រុម HUNTR/X នៅក្នុងរឿងគំនូរជីវចលដ៏ល្បីល្បាញ «Kpop Demon Hunter»។ នេះជាការ Cover លើកទី២របស់ Mina ទៅលើបទចម្រៀងក្នុងរឿងនេះបន្ទាប់ពីបទ «Free» ដោយបានសហការជាមួយ B.O ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJDHpgS9syBF1gx4_gbveem1kARwu2DIV-_u5dgHS5ObYdlqPr_p9J8uozmpL8c4MyYvqx6I92HndRUejJL4ZEt3mzSD-Wy1MuzShlqVU5YgH35KTWR4_1j62OlkTxVIENPmgOXrNrrmvNMBrK2FUzcHyk-BPueIdGI24an54JgIDidl2J840A4BNeUN0m/s2048/image_2025-07-15_09-05-50.png
ការ Cover របស់ Mina ទៅលើបទ « Golden» ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជា ពិសេសអ្នកស្រលាញ់វិស័យ Kpop ពេញចិត្តនិងសរសើរនាងយ៉ាង ខ្លាំងពីទឹកដមសំឡេងរបស់នាង។ អ្វីដែលកាន់តែចាប់អារម្មណ៍ការ Cover របស់ Mina ទៅលើបទនេះដែលបង្ហោះកាលពីថ្ងៃទី១៤ កក្កដា មានអ្នកលេងអ៊ីធឺណិតកូរ៉េជាច្រើនបានបញ្ចេញមតិសរសើរមកកាន់តារាចម្រៀងខ្មែររូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGoc9h_pFtKTpFBUgGJbDduKd5W1MkMskIB8ITu01hLrxFtX28DkPh9X-lmrX5uPDMhYt0LVAB5CF4QGc2Jl78gAgMtspCRkSac3K9x0PZNDKhtlNbuouAnLoRYgVG2YU7WguikmpmEGdrUOKvUBr7_v1YjrVx14rvJDXneSBYzvSYC3rhhSQe455KDDzR/s2048/image_2025-07-15_09-05-54.png
អ្នកលេងអ៊ីនធឺណិតកូរ៉េ បានបញ្ចេញមតិទៅកាន់ Mina នៅលើឆាណែលយូធូបរបស់នាង ជាភាសាកូរ៉េដោយក្នុងន័យថាការបញ្ចេញសំឡេងកូរ៉េរបស់ Mina គឺធ្វើបានល្អទាំងស្រស់ ស្អាតនិង មានទេពកោសល្យ ធ្វើឱ្យរូបគេរីករាយក្នុងស្តាប់។ មតិផ្សេងទៀតថា Mina ច្រៀងពីរោះណាស់ហើយរូបគេមានបំណងមកលេងប្រទេសកម្ពុជា។ ចំណែកមតិ ផ្សេងទៀតថា ក្នុងចំណោម Golden ទាំងអស់ដែលរូបគេបានស្តាប់រហូតមកដល់ពេលនេះ Mina គឺល្អបំផុតដោយឱ្យពិន្ទុ១០លើ១០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4QSfZVTkviZPrnPeIAirn93PLQVp-VJ_MwBbNPzEoeCbsFWsApDjHXkAQ0pf8DA_1JQmzF684Sqzz0hsmejzOoQoilO0EL3LnPBqSAjQpuPrzMLvikK3xsGtiBoMICywbnfLZ3HLS2znUWCWaWIdK3WXQqRGFPhqPhaxw9OU7eXqDlHSBTy3W0HIbQeQc/s2048/image_2025-07-15_09-05-56.png

មតិផ្សេងទៀតថាការ Cover របស់ Mina គឺល្អបំផុតជាមួយនឹងសំឡេងល្អឥតខ្ចោះ និងច្រៀងតុងខ្ពស់បានល្អ។ មិនត្រឹមតែមានការសរសើរខាងលើនេះប៉ុណ្ណោះទេប៉ុន្តែមានប្រជាជនកូរ៉េជាច្រើនទៀតដែល Mina ទទួលបានជាភាពវិជ្ជមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgODZ7MWTYK2ESSbPj4XGr0qBh7NUvfXpfREU4nkDZs879sWykl-57v0F_s_6rG6KL0YP9KM3MxMgvY3WXqAGwCqO6rW20r7tziyb9Xl7VWuUM0rlr4iLwWhiUK6lFzfE68D-C-x9K4gDfyFHKK6adHYaImEt19FG64iSnaKTgjL8rtlvRuWtM8PMdcUx2m/s2048/image_2025-07-15_09-05-57.png

គួរបញ្ជាក់ផងដែរថា អាល់ប៊ុមចម្រៀង «Kpop Demon Hunters» ត្រូវបានគេរំពឹងថាអាចនឹងប្រកួតប្រជែងដណ្តើមពានរង្វាន់នៅឯ Oscars ឆ្នាំ ២០២៦។ ក្រុមហ៊ុន Netflix បានបញ្ជាក់ថាខ្លួននឹងបញ្ជូនបទ «Golden សម្រាប់ការពិចារណាសម្រាប់ការតែងតាំងបទចម្រៀងដើមល្អបំផុតផងដែរ៕

ឃាត់ខ្លួនមនុស្សជិត៥០០នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅខេត្តកណ្តាល

0

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចខេត្តកណ្តាល បានចុះប្រតិបត្តិការឃាត់ខ្លួនជនបរទេស ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្ត្រក្រុងតាខ្មៅ, ស្រុកកណ្តាលស្ទឹង និងក្រុងសំពៅពូន ខេត្តកណ្តាល។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញជនជាតិបរទេស៤៩១នាក់ ក្នុងនោះរួមមានជាជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ប៉ាគីស្ថាន ឥណ្ឌា បង់ក្លាដេស និងមីយ៉ាន់ម៉ា។

បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួនទាំងអស់ បានកំពុងស្នាក់នៅក្នុងបរិវេណ នៃសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង ជាបណ្តោះអាសន្នសិន រងចាំនិតិវិធីច្បាប់ជាបន្ត។

គួរបញ្ជាក់ថា សមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ស្របតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាល៕

ថៃជំរុញឱ្យកម្ពុជាដោះមីនចាស់ៗចេញឲ្យអស់ពីតំបន់ព្រំដែន

0

ថៃ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ជំរុញឱ្យកម្ពុជាបោសសម្អាតគ្រាប់មីនចាស់ៗ ព្រមា.នកម្ពុជាកុំឲ្យបំពានអនុស្សារណនៃការយោគយល់គ្នា MOU 43 ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នាថ្ងៃសុក្រ ទី18 ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiomkMVv9q_kB-Rpvc7qzX_TDagKZe0h0tfCWt4FOL2QU2Rt4FqHvcD1Ts-VEm8GWOXIVIkZ-_cfmUQGiT5keaZDDR9rUMiDi23IX_ZDy9MQzyDJmWeBGHRWGaEp_NvfRbwcBb4kl_EAyzg9e5S22vWYJ_oll-90hzdfa-eFcxTvivnz7KOAZY27zZtCcXF/s1280/photo_2025-07-18_13-43-38.jpg

តាមប្រភពខាងលើបានឲ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ Nattapon Nakpanich កាលពីថ្ងៃព្រហស្បតិ៍ បានចុះទៅសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់ទាហានដែលរងរបួសនៅក្នុងការផ្ទុះគ្រាប់មីន នៅជិតភ្នំលេខ 481 ស្រុក Nam Yuen ខេត្ត Ubon Ratchathani ។ លោក Nattapon បានបញ្ជាក់ថា កងទ័ពភូមិន្ទថៃនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់បុគ្គលិកដែលរងរបួសទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl1rbkeXmhcRAe-NjluRlR1cwfcceTKu5CO5m8KThvetZkeBgCKygNqvoGj9ARIF_YxLn0Q7tBuJK9Ho1iL10PbKl6P_t9xyQu6x_H3KH7hWtglzy6Ix4__3J7dByebKHsuyTSmHPtj6vQ-HfgWzIIl3dspdCqGDY0TtcmBwodXlRlbsvQNKAq0iEf-fLi/s1280/photo_2025-07-18_13-43-40.jpg
ជាមួយគ្នានេះ លោក Nattapon ប្រកាសធានាដល់សាធារណជនថា កងទ័ពបានត្រៀមខ្លួនយ៉ាងពេញលេញក្នុងការថែរក្សាស្ថានការណ៍។ លោកក៏បានជំរុញឲ្យបង្កើនការប្រុងប្រយ័ត្នសម្រាប់ការល្បាតតាមព្រំដែន។ បច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតថាតើគ្រាប់មីនដែលពាក់ព័ន្ធនោះជាគ្រាប់មីនចាស់ ឬថ្មី ជាមួយនឹងការរកឃើញដំបូងបង្ហាញថាវាអាចជាមីនចាស់ដែលមិនត្រូវបានគេសម្អាតអស់។ យោធាថៃបានសម្របសម្រួលជាមួយកងទ័ពកម្ពុជារួចហើយ ដើម្បីពន្លឿនដំណើរការបោសសម្អាតមីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYWiHgoN0pYjG3gs7QPQ8__Rqc8NeD8AuaKH4FRllkdVJZ-VSgPXf9cz9MdzDHSdKmgD2v5EWnLruUcTmblrHs39gWyo8rlhFjwrCUkPPI1inNQE1am24oMXTAFawzu5LPhrVbN09a7UjARdlJsuWjEJady8VIR81GaQfk9zVjM06Cu6aOTSWjyrCMO8jp/s1280/photo_2025-07-18_13-43-39%20(2).jpg

ទោះជាយ៉ាងណា លោក Nattapon ថា ប្រសិនបើមានការបញ្ជាក់ថា គ្រាប់មីនដែលទើបផ្ទុះនេះ គឺជាគ្រាប់មីនថ្មី ដែលជាការបំពានលើ MOU 43 ធ្លាប់បានចែងថា តំបន់នេះមិនគួរត្រូវបានប៉ះពាល់ និងហាមប្រើប្រាស់អាវុធ នោះថៃនឹងលើកយកករណីនេះធ្វើការតវ៉ាជាផ្លូវការជាមួយកម្ពុជា។ លោកថែមទាំងបញ្ជាក់ថា ថៃមិនទទួលខុសត្រូវចំពោះការបិទច្រកព្រំដែន ដូចការអះអាងរបស់កម្ពុជានោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuSgRd-bdNv3QD-ZYpkLIxQLNaCYR6QQ9COAahgJQ6QYf8jqBITw-syVeNxOkeJJIT-VvJq8Ny6VtKMtMk7MDOkbbjYGVjmQDxrmUI-1AEE73UfPiwIAs8lUpxaahHCXEfC8QB51weBN4JCG2h5hhxBroJQcGa8eNE_nesS45oVIH1CYCcGTd9TAiEnlJ5/s1280/photo_2025-07-18_13-43-40%20(2).jpg
លោក Nattapon បានបញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃនៅតែបើកជាធម្មតា គ្រាន់តែមានការកំណត់ម៉ោងជាក់លាក់។ ជាក់ស្ដែងច្រកទ្វារព្រំដែនចុងសង្កែ ខេត្តស៊ីសាកេត គឺបើកពីម៉ោង 8:00 ព្រឹក ដល់ 10:00 យប់ ដោយតែងលើកលែងចំពោះសិស្សានុសិស្ស និងអ្នកជំងឺ។ ប៉ុន្តែសម្រាប់ខាងកម្ពុជាវិញ នៅតែបន្តបិទ24ម៉ោងក្នុង1ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ipcAs5ogVlmE9dvmlCcyFt_joBTIrNIzsdheF1h8nHMkb3kdj2n1gscfzd72VHjSKu0Bz1Q-Z6SZjfvJGr_AdwilDHXnqquhyGIxxph75ToF6lwYh0RgDR0pQvvZKHhcy30DkTxfBZDi8jYfg8CAtCUu-IZ8vA-Mc7sr2ckWF36Yhtb7JWkDLmBVq9O5/s939/photo_2025-07-18_13-43-39.jpg

ថៃនឹងបន្ធូរបន្ថយការរឹតបន្តឹងព្រំដែនក្នុងពេលឆាប់ៗនេះ ដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញចូល ក្រោយមានការត្អូញត្អែរពីអាជីវកម្មដែលរងផលប៉ះពាល់ដោយសារការបិទច្រកព្រំដែន ដែលបណ្តាលឱ្យការធ្វើពាណិជ្ជកម្មរបស់ពួកគេកកស្ទះ និងជាប់បំណុលហិរញ្ញវត្ថុ។ ថៃសង្កត់ធ្ងន់ថា ការសម្រេចនេះនឹងធ្វើឡើងតាមគោលការណ៍សិទ្ធិមនុស្ស ខណៈថៃគ្មានសិទ្ធិអំណាចលើការបើកបិទព្រំដែនខាងកម្ពុជាទេ៕

ថាក់ស៊ីន ស្នើឱ្យរដ្ឋាភិបាលថៃ ដាក់លក់ “ទិដ្ឋាការមាស” ក្នុងតម្លៃ១លានដុល្លារ

0

ដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើនចំណូលជាតិ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ បានស្នើឱ្យរដ្ឋាភិបាល បង្កើត “ទិដ្ឋាការមាស” ដូចទៅនឹងគម្រោងរបស់លោកដូណាល់ត្រាំ។

ទិដ្ឋាការមាស គ្រោងនឹងដាក់លក់ក្នុងតម្លៃ១លានដុល្លារសម្រាប់មនុស្សម្នាក់ ដោយរំពឹងថានឹងលក់បាន៦០មុឺននាក់ក្នុងឆ្នាំដំបូង។

ទិដ្ឋាការមាសនេះ អនុញ្ញាតឱ្យជនជនបរទេស មានសិទ្ធអចលនទ្រព្យនៅក្នុងប្រទេសថៃ ដែលនេះនឹងជួយដល់វិស័យអចលនទ្រព្យ។

បន្ថែមពីនេះ ទិដ្ឋាការមាសនឹងជួយកាត់បន្ថយបំណុលសាធារណៈ និងជំរុញវិស័យទេសចរណ៍ឱ្យកាន់តែកើតឡើងបានមួយកម្រិត។

តែយ៉ាងណាមិញ ការស្នើរបស់លោកថាក់សុីននេះ ហាក់មិនទាន់មានការពិភាក្សាជារួមណាមួយ ដើម្បីអនុម័តគម្រោងនេះនៅឡើយនោះទេ។

គួរបញ្ជាក់ថា គម្រោងនេះ មានភាពស្រដៀងគ្នានឹង ទិដ្ឋាការមាសរបស់សហរដ្ឋអាមេរិក ដែលតម្រូវឱ្យជនបរទេសទិញក្នុងតម្លៃ៥លានដុល្លារ ដើម្បីទទួលបានសញ្ជាតិភ្លាមៗ ដោយពុំចាំបាច់ត្រូវធ្វើការវិនិយោគក្នុងអាជីវកម្មនៅសហរដ្ឋអាមេរិក៕

ស្តេចប្រដាល់អាសុី Manny Pacquiao នឹងឡើងសង្វៀនជាថ្មីនៅចុងសប្តាហ៍នេះ ក្រោយខកខានជាង៤ឆ្នាំ

0

អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao នឹងត្រឡប់ចូលសង្វៀនប្រដាល់ឡើងវិញ នៅថ្ងៃអាទិត្យទី ២០ ខែកក្កដា ឆ្នាំ២០២៥ ចុងសប្តាហ៍ដោយត្រូវតទល់នឹងកីឡាករ Mario Barrios។

ក្រោយខនខាន៤ឆ្នាំ ការវិលត្រឡប់មកវិញនេះ Pacquiao ត្រូវធ្វើការធ្ងន់ ដោយប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC។

នៅក្នុងជំនួបនេះ គេរំពឹងថា Pacquiao នឹងរកចំណូលបានប្រមាណ១០ទៅ១៨លានដុល្លារ ស្របពេលដែលMario Barrios បានត្រឹមតែចន្លោះពី១ទៅ២.៥លានដុល្លារ។

Manny Pacquiao មានវ័យ៤៦ឆ្នាំ ធ្លាប់ប្រកួតឈ្នះ៦២ដង ចាញ់៨ដង ស្មើ២ នឹងផ្តួលគូរប្រកួតឱ្យបោះបង់ការប្រកួត៣៩ ខណៈកីឡាករ Mario Barrios ប្រកួតឈ្នះ២៩ ស្មើតែ២លើកប៉ុណ្ណោះ។

ការប្រកួតនេះ នឹងចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ ម៉ោងប្រមាណជា១១ព្រឹកនៅកម្ពុជា ដោយមានគូរអមជាច្រើនទៀត ដែលនឹងប្រកួតតាំងពីម៉ោង៨តទៅ៕

 

 

ថៃលើកឡើងថា មានតែយោធាទេដែលចង់ឈ្លោះ ចំពោះពលរដ្ឋធម្មតាទាំងសងខាងស្រឡាញ់ និងចង់បានស្ថានភាពដូចដើម

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន Thairath Plus រាយការណ៍ថា ពលរដ្ឋថៃរស់នៅព្រំដែននិយាយដូចៗគ្នាថា ពួកគេគ្មានជម្លោះជាមួយកម្ពុជាទេ ពីព្រោះត្រូវពឹងផ្អែកគ្នាទៅវិញទៅមក និងត្រូវប្រកបមុខរបរនៅព្រំដែន ។ ការលើកឡើងរបស់ពលរដ្ឋថៃនៅព្រំដែនស្របពេលមានជម្លោះរវាងកម្ពុជា និងថៃក្នុងបណ្តាញសង្គម ហើយពលរដ្ឋថៃដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺជាអ្នករស់នៅក្បែរព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj98-Myr4aZpB150b0aNJgN2wSUhKRL6nlCn9E8cFwa8tqMrAsceyWu3csd-Zl_PIXk4iQI5BZC3eWYF_7KAn-EVhz6Qp8yB3z48bWKPphYBaqC-p2Zjr5y-GcR34CuV0kVQVVhlY3-dPhQgAVrEcOZKIbFcGgyTIJxGFf3uJouUGKP4Be-tLlIp9Qg-6Q2/s1280/photo_2025-07-16_16-59-24%20(2).jpg
ការបិទច្រកព្រំដែនអចិន្ត្រៃយ៍កម្ពុជា-ថៃ ចំនួន៦កន្លែង និងច្រកព្រំដែនបណ្តោះអាសន្ន ១០កន្លែង បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋថៃជាច្រើន ដូចជា ៖ អាជីវករលក់ដូរ, ពលរដ្ឋថៃមានសាច់ញាតិនៅកម្ពុជា, គ្រួសារកម្ពុជា-ថៃដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា និងមានកូន ។ ពលរដ្ឋថៃទាំងនេះគិតថា សុវត្ថិភាព និងការធ្វើសង្គ្រាម គឺពុំគួរឱ្យខ្លាចដូចការស្លាប់ដោយសារពុំអាចប្រកបមុខរបរ ហើយព្រំដែនដែលមនុស្សភាគច្រើនកំពុងបារម្ភ គឺពុំសំខាន់ដូចទំនាក់ទំនងល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZv62r4Vp_dyb0w2nCZs1oGSFui7ElCS25v6nywzG3XJ8SYgg5w_2mWU4vWee16LzMcOz6UmF4bboNtteiM6OufVPyv1QtznZkPZk8r6l_AlYU_dCokau2jr1OBzSJrC4PLDWgJmp3GkbjkVuSLOF6-In-wdo1R4OgfMJMni3qr3C0-q65rP1nlWIjShcl/s1280/photo_2025-07-16_16-59-24%20(3).jpg

សារព័ត៌មាន Thairath Plus បានសាកសួរពីការរស់នៅរបស់ពលរដ្ឋថៃនៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រំដែនកម្ពុជា-ថៃ រួមទាំងផលប៉ះពាល់ដោយសារជម្លោះរវាងប្រទេសទាំងពីរដែលពួកគេប្រឈមឃើញថា ពលរដ្ឋថៃនៅព្រំដែនគ្មានជម្លោះជាមួយកម្ពុជាទេ ពីព្រោះពលរដ្ឋប្រទេសទាំងពីរត្រូវប្រកបមុខរបរនៅព្រំដែន និងពឹងផ្អែកគ្នាទៅវិញទៅមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgusOF-KFMvkKBfvK3vRp9ZJjYJpOhIM74GHtexGkXiwqGTbiRtLlEW3zlG9x8SapowkdSCbM3CKspBUDFqfwV-U-U37EPXoDQUhIFk8hPX6auqjrFb_57XxVh89oLDeuRE80uExW1kokWY6XfK5jcCUi-wrDEh_o0uoovK0b7SVQONR7Nt_O7xJriZjYK_/s1280/photo_2025-07-16_16-59-24.jpg

បុរសប្រកបរបររត់ម៉ូតូកង់៣ អស់រយៈពេលជាង២០ឆ្នាំ ប្រាប់ថា លោកចេញពីផ្ទះតាំងពីម៉ោង៥ព្រឹក ហើយទើបតែមានភ្ញៀវជិអម៉ូតូកង់៣ តែម្នាក់គត់ ។ មុនពេលបិទព្រំដែន លោករកប្រាក់បានរហូតដល់៥០០បាតក្នុង១ថ្ងៃ ប៉ុន្តែពេលនេះ ប្រាក់ចំណូលធ្លាក់ចុះមកត្រឹម១០០បាត ។ ជម្លោះរវាងប្រទេសទាំងពីរធ្វើឱ្យអ្នកនៅព្រំដែនរងផលប៉ះពាល់ខ្លាំង រឿងសុវត្ថិភាព និងសង្គ្រាមពុំគួរឱ្យខ្លាចដូចការស្លាប់ដោយសារមិនអាចប្រកបរបរទេ ។ បើបិទព្រំដែនអារញ្ញប្រាថេតនឹងគ្មានអ្នកណាមក តើឱ្យខ្ញុំបានអ្វីចិញ្ចឹមជីវិត បើព្រំដែនបិទបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2LVB0FJwAK2fGs32TzsvVYYTze02-B9cwAZhAvXK0uOMUg35ax4ysd_dOArEAF5awCF-nxoYJB5F_Myvr1TmPQmy5v1FU_2HeC8zx3VG_2p7bfbfelKfQBDAgMVvQufk436A7VuFeOtWIRdpVzHc4J_INenPfPRjLIxZhMs4rg9JpBRVl04yz-JS5K7YE/s1080/image_2025-07-18_13-25-48%20(2).png

មិនមែនមានតែអ្នកបើកម៉ូតូកង់៣ទេ ដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែនកម្ពុជា-ថៃ គឺនៅមានអាជីវករ និងពលរដ្ឋថៃដែលមានសាច់ញាតិនៅកម្ពុជា ក៏រងផលប៉ះពាល់ដែរ ដែលរដ្ឋាភិបាលថៃពុំធ្លាប់ចុះមកពិនិត្យមើលឡើយ ។ ហេតុនេះ ពលរដ្ឋថៃសូមឱ្យរដ្ឋាភិបាលគិតពីពលរដ្ឋតូចតាចផង ពួកគេត្រូវប្រកបរបរចិញ្ចឹមគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEityOfQZTzgdNDW2hqbhiaPQ3r6ZbqDGo6Y5vbLG5ii0RZ2w79KWR7EHIZaymReoWMkwNM0GrjtnpYJCDz4YvsUwnk5_s-0gickLH0_eUSZBkPuoJePzp7i3-9FzhuKVqlppFFhjxQMS5gD4QOsUwUYSODUaRQxn-9nbqBRxjZts9kHhJPYTydq5bZJebwU/s1024/image_2025-07-18_13-25-48.png

ចំណែកម្ចាស់ហាងលក់ទូរស័ព្ទដៃនៅបរិវេណចេញ-ចូលច្រកព្រំដែនបានឃ្លងលឹក ប្រាប់ថា ប្រាក់ចំណូលស្មើសូន្យ តាំងពីថ្ងៃទី៧ ខែមិថុនា ។ មុនពេលបិទព្រំដែន ហាងរកចំណូលបានពី១ម៉ឺន ទៅ២ម៉ឺនបាតក្នុង១ថ្ងៃ ហើយហាងជួលទាំងបុគ្គលិកថៃ និងខ្មែរ ដោយសារមានអតិថិជនថៃផង ខ្មែរផង ។ ការលើកឡើងថា ខ្មែរទាំងអស់មិនល្អ គឺពុំត្រឹមត្រូវ ជម្លោះនេះជារឿងរបស់អ្នកមានអំណាច មិនមែនពលរដ្ឋខ្មែរ-ថៃឈ្លោះគ្នាទេ ។ ពលរដ្ឋខ្មែរគួរឱ្យស្រឡាញ់ ជួលឱ្យធ្វើការអ្វីធ្វើបានទាំងអស់ ពួកគេឧស្សាហ៍ធ្វើការចិញ្ចឹមគ្រួសារ ។ កុំយកការស្អប់ខ្ពើមក្នុងបណ្តាញសង្គមមកស្អប់ខ្ពើមក្នុងសង្គមពិត ពីព្រោះអ្នកលេងបណ្តាញសង្គមរីករាយនឹងបញ្ចេញមតិ ប៉ុន្តែធ្វើឱ្យអ្នកព្រំដែនជួបការលំបាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0WEa4blXQZ15wT9Ee0lyQLI8dSlJD3hDCAjh4GBKi8Yw9isApj2zk8_xVumLsX_kGCGtUFhAwIzPPQpeyoovBFI1KKw0aO0gTbGbWsi9cEJ6yq4b-n0pS_1SHl8Z0-s9-EWhUFfpP5hhMyHsCAgjoAEZWCGmOHM7xR_kj67nDbPl4VimbBZK91YoMkQJj/s1199/image_2025-07-18_13-25-49.png

ចំណែកពលរដ្ឋថៃនៅព្រំដែនផ្សេងទៀតនិយាយថា មុននេះ យើងមានទំនាក់ទំនងល្អជាមួយកម្ពុជា ហើយការស្អប់ខ្ពើមក្នុងបណ្តាញសង្គមពុំផ្តល់ប្រយោជន៍អ្វីឡើយក្នុងរយៈពេលយូរ ។ ហេតុនេះ ត្រូវតែមានទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ ហើយពួកគេចង់ឱ្យចែកដាច់ពីគ្នារវាងបញ្ហាព្រំដែនជាមួយវិស័យផ្សេងៗ ។ ចុងក្រោយ ពលរដ្ឋថៃនៅព្រំដែនចង់ឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតីឡើងវិញដើម្បីប្រកបរបរចិញ្ចឹមជីវិត ៕

បែ.កធ្លាយគ្លីនិកមួយនៅវៀតណាម ជួលសុទ្ធតែគ្រូពេទ្យក្លែងក្លាយមកព្យាបាលអ្នកជំងឺ

0

ដាណាង ៖ ប៉ូលីសនៅទីក្រុង Da Nang ប្រទេសវៀតណាម បានរកឃើញសកម្មភាពក្លែងបន្លំនៅគ្លីនិកអន្តរជាតិ Da Nang ព្យាបាលជំងឺទូទៅ ជាកន្លែងទទួលបុគ្គលដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងគ្មានវិជ្ជាជីវៈ ដាក់ជាវេជ្ជបណ្ឌិត និងធ្វើរោគវិនិច្ឆ័យអ្នកជំងឺក្លែងក្លាយដើម្បីបោ.កយកប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFPA5kcfiuNg4XMIuOxaHljW4nQ2VREtjoD_QHtJF9H4mYWHIfHuvxEUbRudLDVY87TMwdcjC4cHzCMT6vvSzHz50oPdQ93rXSqxDTae0IpsZe1vK1um5exLecMPap8hJgL_0_wFrP0UeFLqd5dFE04FbGE2l5hxapF4QqPK5WoCb5F02foazQhBUdlWOs/s1000/photo_2025-07-17_15-12-54.jpg

យោងតាមការសារព័ត៌មាន VN Express ចុះផ្សាយថ្ងៃទី17 ខែកក្កដា ឆ្នាំ2025 បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ប៉ូលីស Da Nang បានបើកការស៊ើបអង្កេតបទល្មើសឧក្រិដ្ឋកម្មលើបុគ្គលចំនួន 7 នាក់ រួមមានអ្នកគ្រប់គ្រង និងបុគ្គលិកនៃគ្លីនិកនៅ ផ្លូវ Tran Phu 180, ក្នុងសង្កាត់ Hai Chau ពីបទ “ឆបោ.កអតិថិជនដែលជាអ្នកជំងឺ” ។ ជនសង្ស័យចំនួន៤នាក់ត្រូវបានចាប់ខ្លួន ខណៈ៣នាក់ទៀតកំពុងស្ថិតក្រោមការឃ្លាំមើលរបស់ប៉ូលីសនៅផ្ទះរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeGkgsHPvFLH7bJf2H0mnUIb9t7IhOTinXVSZ3mxfYOU_mF9q4F9vDk-_nsMEJIGJlwxjhzNuIz_uPZHwknM-MbuP9zzwgTle-aJt96ZAfoTGLylmLEbfUdiqRVZPa18ILSzmgGB4c2vOAZBMpU35D1bbF-BBPfeZV32C_WnVVryZnRc8OYfX23xj5VorF/s800/photo_2025-07-17_15-12-55%20(2).jpg
គ្លីនិកខាងលើនេះ បានផ្សព្វផ្សាយសេវាកម្មថាមានដូចជា ការព្យាបាលរោគស្ត្រី, បញ្ហាតម្រងនោម ជំងឺកាមរោគ និងការរំលូតកូន។ ក្រោយការស៊ើបរបស់ប៉ូលីសគេបានរកឃើញថា ស្ថាប័ននេះបានជួលវេជ្ជបណ្ឌិតក្លែងក្លាយជាច្រើននាក់ដោយសម្ងាត់ ដែលពួកគេទាំងនោះសុទ្ធតែគ្មានអាជ្ញាប័ណ្ណផ្នែកវេជ្ជសាស្ត្រ។ ប៉ូលីសបានក៏បានពិនិត្យឃើញថា វេជ្ជបណ្ឌិតក្លែងក្លាយទាំងនេះមួយចំនួន អ្នកខ្លះមិនបានរៀនចប់សូម្បីកម្រិតវិទ្យាល័យ ប៉ុន្តែត្រូវបានគេបង្វឹកឲ្យចេះធ្វើរោគវិនិច្ឆ័យ និងចេញវេជ្ជបញ្ជាព្យាបាលទៅកាន់អ្នកជំងឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmXfVK2fELP755g-gPABhfm5FOwTebJxeuj0gyMzlNVYxkuis-FkwzdS3ZGcEssZmtb3JJhcmSwYlTNgfcYgHP9l0N6Xh3yZyWr3jvyWafG8K5rGHJh8BpZa0NjZVQNaVnw6B7VtdKnToRZfVKQgnLlfnljvbWa6c-PFi-TIR3psU__xOxwej2ipY0RyP8/s1280/photo_2025-07-17_15-12-55.jpg

ដើម្បីទទួលបានអាជ្ញាប័ណ្ណ និងចៀសវាងការបែកធ្លាយដល់ក្រសួងសុខាភិបាល គ្លីនិកនេះបានជួលគ្រូពេទ្យពិតប្រាកដប៉ុន្មាននាក់ឲ្យមកប្រចាំការបណ្ដោះអាសន្ននៅខាងមុខ ខណៈដែលនៅខាងក្នុង គ្លីនិកនេះបានកសាងផ្លូវសម្ងាត់ទៅជាន់ក្រោមដីដើម្បីនាំអ្នកជំងឺឲ្យទៅព្យាបាលជាមួយគ្រូពេទ្យក្លែងក្លាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF96aeeWZiQjTW54ZM2JeXTMMeAac3LZjTAlRFZPbQYaduTi9lUB2lZzad_Ciez-EEKpG5gDcYZQkZDEDCPiHZGbAEXKPt6XFZlzKV-BE6FVlM3jX_jOhapEXJlpbkr95CyRpEYuKhUd0Ml9EH9bNwwq4HhYcawtoQCY_kA3fvcbFYqxcWDIWxd5fXUQIB/s600/photo_2025-07-17_15-12-55%20(3).jpg

អ្នកស៊ើបអង្កេតបានរកឃើញថា គ្លីនីកខាងលើបានប្រឌិតលក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួនជាប្រចាំ និងបំប៉ោងតម្លៃព្យាបាល។ អ្នកជំងឺនឹងត្រូវបង់ថ្លៃដំបូងចាប់ពី 199,000 ដុងទៅ 1 លានដុង (8 ដល់ 40 ដុល្លារ) សម្រាប់រោគវិនិច្ឆ័យ ប៉ុន្តែក្រោយមកត្រូវប្រឈមនឹងការបង់ថ្លៃចន្លោះពី 10 លានទៅ 50 លានដុង (ប្រហែលជិត 400 ដល់ 2,000 ដុល្លារ) សម្រាប់ការសម្រាកព្យាបាលខ្នាតតូចមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNjeVa-gM1rhl9bJQlPZrzi7DX04KiklpOuCtCDwBwRLsRKZcmpmh_r_7P2CKZzXmdWX63obM_wapxS7apUWHixUYdDv4fYW4-igmK4yXsk4eayO0p2l1i_s_9opDxj8f4MwAb-WscAkVGsXAqPvtoxhbAOsDh_ycTrEpuoSHE5m6jfr-moAa9Fkq0ziuw/s1280/photo_2025-07-17_15-12-56.jpg

រហូតមកដល់ពេលនេះ អាជ្ញាធរបានកំណត់អត្តសញ្ញាណជនរងគ្រោះយ៉ាងតិច 17 នាក់ និងប៉ាន់ស្មានដឹងពីប្រាក់ចំណេញដោយខុសច្បាប់ជិត 376 លានដុង (14,800 ដុល្លារ)។ ប៉ូលីស Da Nang កំពុងជំរុញជនរងគ្រោះដទៃៗទៀតដែលចា.ញ់បោ.កគ្លីនិកអន្តរជាតិ Da Nang នេះ ចូលរួមរាយការណ៍ពីករណីរបស់ពួកគេទៅក្រុមការិយាល័យប៉ូលីសស៊ើបអង្កេតឧក្រិដ្ឋកម្មឲ្យបានទាំងអស់គ្នា៕

អង់គ្លេសប្រកាសមិនយកពន្ធពីកម្ពុជា លើផលិតផលសម្លៀកបំពាក់ និង ទំនិញមួយចំនួន

0

ប្រទេសអង់គ្លេសបានប្រកាសមិនយកពន្ធលើទំនិញនាំចូលដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀតពីកម្ពុជា។ នេះបើតាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាចេញផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ ការប្រកាសមិនយកពន្ធនាំចូលទំនិញនេះ គឺជាវិធានការពាណិជ្ជកម្មថ្មី ដើម្បីបើកឱកាស និងជំរុញការធ្វើពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ជាមួយប្រទេសដៃគូកំពុងអភិវឌ្ឍន៍ទាំងអស់នៅក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT7ir_0Ps1d0Y6X3OriswkUP2A4QcoeCgVWLpHH3bahxF20PqahFHhyphenhyphenKjjJBxugyrrQqDqjDnUqZUgPiZ6vRYscglf2iVh88JY546CrASxYorfl4b54PkXhxptCIeFlHFlLDxAaBcFcixvaQEptqoziDRk2vJIYKaelDyo3kiJbGILG9BfI8ZO9NKcpy2I/s810/518107575_1212417424260717_7126915585885032628_n.jpg

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបញ្ជាក់ថា វិធានការថ្មីក្នុងការកំណត់មិនយកពន្ធបដិការនៅពេលនេះ នឹងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការធ្វើពាណិជ្ជកម្ម គាំទ្រលទ្ធភាពការងារ និងបើកឱកាសសម្រាប់អាជីវកម្មរបស់ចក្រភពអង់គ្លេសចូលទៅកាន់ទីផ្សាសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQvro1sGNpszIg1TtcuUc71Lz6Dqua_mAC9rnY1iv4Lr04uAo9MxOn7k7t63CW_VnTZ022mG_VpvkZ3Eh_ZU5UIrboqs1vb6NDXSlU35PdAlI47VbTrAeqBVWYCxY9GKJ4Jc3URD7ubDeCPF34tAEvSIzq2DNHyAWHVb6LMBS3gBa5-7PblTGB65l3FczJ/s1280/photo_2025-07-18_10-00-31.jpg

គួរជម្រាបថា វិធានការអនុគ្រោះពន្ធថ្មីរបស់ចក្រភពអង់គ្លេសនាពេលនេះ គឺជាប្រព័ន្ធអនុគ្រោះពន្ធមួយបន្ថែមទៀតលើគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ DCTS ដែលត្រូវបានផ្ដួចផ្ដើមឡើងនៅឆ្នាំ២០២៣ ក្រោយអង់គ្លេសផ្ដាច់ខ្លួនចេញពីសហភាពអឺរ៉ុប។ បច្ចុប្បន្នកម្ពុជាកំពុងទទួលបានភាពអនុគ្រោះផ្នែកពាណិជ្ជកម្មក្រោមគម្រោងនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfi17L9IBFCCIk6Yv45IZfE_sWgvhwQzeNIIk4R8FD5i7-Rg2S0_JcASQhOMyWz_YRg449d6KfvQk1Mp3c8IV40Rqo-qS2Qb1fxaqVHzUYsVSbxoYyc1MM4e9wjBuxt77o5zsNRJXSbSt8qfuQZIl2H8_APhIKldbnblNZ7kwYKUV286gjBK7yQ66V1voS/s1920/image_2025-07-18_13-18-36.png
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានស្រង់សម្ដីរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍអន្តរជាតិអង់គ្លេស លោកស្រី Jenny Chapman ថា «គោលការណ៍អនុគ្រោះពន្ធថ្មីនេះ នឹងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ប្រទេសកំពុងអភិវឌ្ឍដើម្បីធ្វើពាណិជ្ជកម្មកាន់តែជិតស្និតជាមួយអង់គ្លេស»។ លោកស្រីបន្ថែមទៀតថា ពិភពលោកកំពុងមានការផ្លាស់ប្ដូរ ហើយប្រទេសមួយចំនួននៅប៉ែកខាងត្បូងចង់បានទំនាក់ទំនងជាមួយអង់គ្លេសក្នុងនាមជាដៃគូពាណិជ្ជកម្ម និងវិនិយោគ មិនមែនជាម្ចាស់ជំនួយទៀតនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjReEbCX07ejRbwbbJnchBOnOyKHly3_jkKa1mUytFIhuQwKUThVsj_Ls7CzzF_dXrBo9-3ZAaN-I2O3ZBwLAQpePI-MJSbG7Vt233QFCdhWYWTtshMBbvgq2bb4mM_X5tEPeE37iAtCEyt5BzE-sbTfdnVu9RzF8nT-quGEEOgGhD6GqCsEpDIPpVtTIhB/s855/image_2025-07-18_13-19-09.png

ជាមួយគ្នានេះ បើទោះជាមាននិន្នាការនៃការអនុគ្រោះពន្ធពីចក្រភពអង់គ្លេសក្ដី ប៉ុន្តែសហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា។ ដូច្នេះអង់គ្លេសក៏គួរពិចារណាចរចា ឬបង្កើនក្របខណ្ឌបញ្ជាទិញរបស់ខ្លួនពីរោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកទីផ្សារនាំចេញរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេស ស្របពេលដែលពន្ធបដិការរបស់អាមេរិកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រាជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAUOMB7qY1JkvObiO_XqmIZrhzXn1hGAzr5he_jYAVEXAvk0mBuT9SWuhPl7zibk4iorWqbBzfU8X1SDAh2RZ6B1mBGZJiulX0eLdV1GsWhJbh_EoZONRFiuMHyosipr7uKSl4OBGs6_dYVkkAouPD4K4S8RN3R4V4E5G3H2kxP55IGQ2IAHwzF3fvlhCR/s970/photo_2025-07-18_10-00-30.jpg
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសជាប្រទេសទីផ្សារនាំចេញលំដាប់ទី៧ របស់កម្ពុជា បន្ទាប់ពីអាមេរិក វៀតណាម ចិន ជប៉ុន កាណាដា ឥណ្ឌូណេស៊ី អាល្លឺម៉ង់ និងអេស្ប៉ាញ។ របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជានិងអង់គ្លេសរយៈពេល៦ខែ នៃឆ្នាំ២០២៥ មានទំហំប្រមាណ ៥១៥ លានដុល្លារ កើនឡើង ១៣,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកការនាំចេញរបស់កម្ពុជាទៅចក្រភពអង់គ្លេសវិញ មានទំហំទឹកប្រាក់ជិត ៥០០ លានដុល្លារ កើនឡើង ១៤,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕