ថៃ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ជំរុញឱ្យកម្ពុជាបោសសម្អាតគ្រាប់មីនចាស់ៗ ព្រមា.នកម្ពុជាកុំឲ្យបំពានអនុស្សារណនៃការយោគយល់គ្នា MOU 43 ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នាថ្ងៃសុក្រ ទី18 ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiomkMVv9q_kB-Rpvc7qzX_TDagKZe0h0tfCWt4FOL2QU2Rt4FqHvcD1Ts-VEm8GWOXIVIkZ-_cfmUQGiT5keaZDDR9rUMiDi23IX_ZDy9MQzyDJmWeBGHRWGaEp_NvfRbwcBb4kl_EAyzg9e5S22vWYJ_oll-90hzdfa-eFcxTvivnz7KOAZY27zZtCcXF/s1280/photo_2025-07-18_13-43-38.jpg

តាមប្រភពខាងលើបានឲ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ Nattapon Nakpanich កាលពីថ្ងៃព្រហស្បតិ៍ បានចុះទៅសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់ទាហានដែលរងរបួសនៅក្នុងការផ្ទុះគ្រាប់មីន នៅជិតភ្នំលេខ 481 ស្រុក Nam Yuen ខេត្ត Ubon Ratchathani ។ លោក Nattapon បានបញ្ជាក់ថា កងទ័ពភូមិន្ទថៃនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់បុគ្គលិកដែលរងរបួសទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl1rbkeXmhcRAe-NjluRlR1cwfcceTKu5CO5m8KThvetZkeBgCKygNqvoGj9ARIF_YxLn0Q7tBuJK9Ho1iL10PbKl6P_t9xyQu6x_H3KH7hWtglzy6Ix4__3J7dByebKHsuyTSmHPtj6vQ-HfgWzIIl3dspdCqGDY0TtcmBwodXlRlbsvQNKAq0iEf-fLi/s1280/photo_2025-07-18_13-43-40.jpg
ជាមួយគ្នានេះ លោក Nattapon ប្រកាសធានាដល់សាធារណជនថា កងទ័ពបានត្រៀមខ្លួនយ៉ាងពេញលេញក្នុងការថែរក្សាស្ថានការណ៍។ លោកក៏បានជំរុញឲ្យបង្កើនការប្រុងប្រយ័ត្នសម្រាប់ការល្បាតតាមព្រំដែន។ បច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតថាតើគ្រាប់មីនដែលពាក់ព័ន្ធនោះជាគ្រាប់មីនចាស់ ឬថ្មី ជាមួយនឹងការរកឃើញដំបូងបង្ហាញថាវាអាចជាមីនចាស់ដែលមិនត្រូវបានគេសម្អាតអស់។ យោធាថៃបានសម្របសម្រួលជាមួយកងទ័ពកម្ពុជារួចហើយ ដើម្បីពន្លឿនដំណើរការបោសសម្អាតមីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYWiHgoN0pYjG3gs7QPQ8__Rqc8NeD8AuaKH4FRllkdVJZ-VSgPXf9cz9MdzDHSdKmgD2v5EWnLruUcTmblrHs39gWyo8rlhFjwrCUkPPI1inNQE1am24oMXTAFawzu5LPhrVbN09a7UjARdlJsuWjEJady8VIR81GaQfk9zVjM06Cu6aOTSWjyrCMO8jp/s1280/photo_2025-07-18_13-43-39%20(2).jpg

ទោះជាយ៉ាងណា លោក Nattapon ថា ប្រសិនបើមានការបញ្ជាក់ថា គ្រាប់មីនដែលទើបផ្ទុះនេះ គឺជាគ្រាប់មីនថ្មី ដែលជាការបំពានលើ MOU 43 ធ្លាប់បានចែងថា តំបន់នេះមិនគួរត្រូវបានប៉ះពាល់ និងហាមប្រើប្រាស់អាវុធ នោះថៃនឹងលើកយកករណីនេះធ្វើការតវ៉ាជាផ្លូវការជាមួយកម្ពុជា។ លោកថែមទាំងបញ្ជាក់ថា ថៃមិនទទួលខុសត្រូវចំពោះការបិទច្រកព្រំដែន ដូចការអះអាងរបស់កម្ពុជានោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuSgRd-bdNv3QD-ZYpkLIxQLNaCYR6QQ9COAahgJQ6QYf8jqBITw-syVeNxOkeJJIT-VvJq8Ny6VtKMtMk7MDOkbbjYGVjmQDxrmUI-1AEE73UfPiwIAs8lUpxaahHCXEfC8QB51weBN4JCG2h5hhxBroJQcGa8eNE_nesS45oVIH1CYCcGTd9TAiEnlJ5/s1280/photo_2025-07-18_13-43-40%20(2).jpg
លោក Nattapon បានបញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃនៅតែបើកជាធម្មតា គ្រាន់តែមានការកំណត់ម៉ោងជាក់លាក់។ ជាក់ស្ដែងច្រកទ្វារព្រំដែនចុងសង្កែ ខេត្តស៊ីសាកេត គឺបើកពីម៉ោង 8:00 ព្រឹក ដល់ 10:00 យប់ ដោយតែងលើកលែងចំពោះសិស្សានុសិស្ស និងអ្នកជំងឺ។ ប៉ុន្តែសម្រាប់ខាងកម្ពុជាវិញ នៅតែបន្តបិទ24ម៉ោងក្នុង1ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ipcAs5ogVlmE9dvmlCcyFt_joBTIrNIzsdheF1h8nHMkb3kdj2n1gscfzd72VHjSKu0Bz1Q-Z6SZjfvJGr_AdwilDHXnqquhyGIxxph75ToF6lwYh0RgDR0pQvvZKHhcy30DkTxfBZDi8jYfg8CAtCUu-IZ8vA-Mc7sr2ckWF36Yhtb7JWkDLmBVq9O5/s939/photo_2025-07-18_13-43-39.jpg

ថៃនឹងបន្ធូរបន្ថយការរឹតបន្តឹងព្រំដែនក្នុងពេលឆាប់ៗនេះ ដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញចូល ក្រោយមានការត្អូញត្អែរពីអាជីវកម្មដែលរងផលប៉ះពាល់ដោយសារការបិទច្រកព្រំដែន ដែលបណ្តាលឱ្យការធ្វើពាណិជ្ជកម្មរបស់ពួកគេកកស្ទះ និងជាប់បំណុលហិរញ្ញវត្ថុ។ ថៃសង្កត់ធ្ងន់ថា ការសម្រេចនេះនឹងធ្វើឡើងតាមគោលការណ៍សិទ្ធិមនុស្ស ខណៈថៃគ្មានសិទ្ធិអំណាចលើការបើកបិទព្រំដែនខាងកម្ពុជាទេ៕