អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao នឹងត្រឡប់ចូលសង្វៀនប្រដាល់ឡើងវិញ នៅថ្ងៃអាទិត្យទី ២០ ខែកក្កដា ឆ្នាំ២០២៥ ចុងសប្តាហ៍ដោយត្រូវតទល់នឹងកីឡាករ Mario Barrios។

ក្រោយខនខាន៤ឆ្នាំ ការវិលត្រឡប់មកវិញនេះ Pacquiao ត្រូវធ្វើការធ្ងន់ ដោយប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC។

នៅក្នុងជំនួបនេះ គេរំពឹងថា Pacquiao នឹងរកចំណូលបានប្រមាណ១០ទៅ១៨លានដុល្លារ ស្របពេលដែលMario Barrios បានត្រឹមតែចន្លោះពី១ទៅ២.៥លានដុល្លារ។

Manny Pacquiao មានវ័យ៤៦ឆ្នាំ ធ្លាប់ប្រកួតឈ្នះ៦២ដង ចាញ់៨ដង ស្មើ២ នឹងផ្តួលគូរប្រកួតឱ្យបោះបង់ការប្រកួត៣៩ ខណៈកីឡាករ Mario Barrios ប្រកួតឈ្នះ២៩ ស្មើតែ២លើកប៉ុណ្ណោះ។

ការប្រកួតនេះ នឹងចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ ម៉ោងប្រមាណជា១១ព្រឹកនៅកម្ពុជា ដោយមានគូរអមជាច្រើនទៀត ដែលនឹងប្រកួតតាំងពីម៉ោង៨តទៅ៕