ដាណាង ៖ ប៉ូលីសនៅទីក្រុង Da Nang ប្រទេសវៀតណាម បានរកឃើញសកម្មភាពក្លែងបន្លំនៅគ្លីនិកអន្តរជាតិ Da Nang ព្យាបាលជំងឺទូទៅ ជាកន្លែងទទួលបុគ្គលដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងគ្មានវិជ្ជាជីវៈ ដាក់ជាវេជ្ជបណ្ឌិត និងធ្វើរោគវិនិច្ឆ័យអ្នកជំងឺក្លែងក្លាយដើម្បីបោ.កយកប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFPA5kcfiuNg4XMIuOxaHljW4nQ2VREtjoD_QHtJF9H4mYWHIfHuvxEUbRudLDVY87TMwdcjC4cHzCMT6vvSzHz50oPdQ93rXSqxDTae0IpsZe1vK1um5exLecMPap8hJgL_0_wFrP0UeFLqd5dFE04FbGE2l5hxapF4QqPK5WoCb5F02foazQhBUdlWOs/s1000/photo_2025-07-17_15-12-54.jpg

យោងតាមការសារព័ត៌មាន VN Express ចុះផ្សាយថ្ងៃទី17 ខែកក្កដា ឆ្នាំ2025 បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ប៉ូលីស Da Nang បានបើកការស៊ើបអង្កេតបទល្មើសឧក្រិដ្ឋកម្មលើបុគ្គលចំនួន 7 នាក់ រួមមានអ្នកគ្រប់គ្រង និងបុគ្គលិកនៃគ្លីនិកនៅ ផ្លូវ Tran Phu 180, ក្នុងសង្កាត់ Hai Chau ពីបទ “ឆបោ.កអតិថិជនដែលជាអ្នកជំងឺ” ។ ជនសង្ស័យចំនួន៤នាក់ត្រូវបានចាប់ខ្លួន ខណៈ៣នាក់ទៀតកំពុងស្ថិតក្រោមការឃ្លាំមើលរបស់ប៉ូលីសនៅផ្ទះរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeGkgsHPvFLH7bJf2H0mnUIb9t7IhOTinXVSZ3mxfYOU_mF9q4F9vDk-_nsMEJIGJlwxjhzNuIz_uPZHwknM-MbuP9zzwgTle-aJt96ZAfoTGLylmLEbfUdiqRVZPa18ILSzmgGB4c2vOAZBMpU35D1bbF-BBPfeZV32C_WnVVryZnRc8OYfX23xj5VorF/s800/photo_2025-07-17_15-12-55%20(2).jpg
គ្លីនិកខាងលើនេះ បានផ្សព្វផ្សាយសេវាកម្មថាមានដូចជា ការព្យាបាលរោគស្ត្រី, បញ្ហាតម្រងនោម ជំងឺកាមរោគ និងការរំលូតកូន។ ក្រោយការស៊ើបរបស់ប៉ូលីសគេបានរកឃើញថា ស្ថាប័ននេះបានជួលវេជ្ជបណ្ឌិតក្លែងក្លាយជាច្រើននាក់ដោយសម្ងាត់ ដែលពួកគេទាំងនោះសុទ្ធតែគ្មានអាជ្ញាប័ណ្ណផ្នែកវេជ្ជសាស្ត្រ។ ប៉ូលីសបានក៏បានពិនិត្យឃើញថា វេជ្ជបណ្ឌិតក្លែងក្លាយទាំងនេះមួយចំនួន អ្នកខ្លះមិនបានរៀនចប់សូម្បីកម្រិតវិទ្យាល័យ ប៉ុន្តែត្រូវបានគេបង្វឹកឲ្យចេះធ្វើរោគវិនិច្ឆ័យ និងចេញវេជ្ជបញ្ជាព្យាបាលទៅកាន់អ្នកជំងឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmXfVK2fELP755g-gPABhfm5FOwTebJxeuj0gyMzlNVYxkuis-FkwzdS3ZGcEssZmtb3JJhcmSwYlTNgfcYgHP9l0N6Xh3yZyWr3jvyWafG8K5rGHJh8BpZa0NjZVQNaVnw6B7VtdKnToRZfVKQgnLlfnljvbWa6c-PFi-TIR3psU__xOxwej2ipY0RyP8/s1280/photo_2025-07-17_15-12-55.jpg

ដើម្បីទទួលបានអាជ្ញាប័ណ្ណ និងចៀសវាងការបែកធ្លាយដល់ក្រសួងសុខាភិបាល គ្លីនិកនេះបានជួលគ្រូពេទ្យពិតប្រាកដប៉ុន្មាននាក់ឲ្យមកប្រចាំការបណ្ដោះអាសន្ននៅខាងមុខ ខណៈដែលនៅខាងក្នុង គ្លីនិកនេះបានកសាងផ្លូវសម្ងាត់ទៅជាន់ក្រោមដីដើម្បីនាំអ្នកជំងឺឲ្យទៅព្យាបាលជាមួយគ្រូពេទ្យក្លែងក្លាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF96aeeWZiQjTW54ZM2JeXTMMeAac3LZjTAlRFZPbQYaduTi9lUB2lZzad_Ciez-EEKpG5gDcYZQkZDEDCPiHZGbAEXKPt6XFZlzKV-BE6FVlM3jX_jOhapEXJlpbkr95CyRpEYuKhUd0Ml9EH9bNwwq4HhYcawtoQCY_kA3fvcbFYqxcWDIWxd5fXUQIB/s600/photo_2025-07-17_15-12-55%20(3).jpg

អ្នកស៊ើបអង្កេតបានរកឃើញថា គ្លីនីកខាងលើបានប្រឌិតលក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួនជាប្រចាំ និងបំប៉ោងតម្លៃព្យាបាល។ អ្នកជំងឺនឹងត្រូវបង់ថ្លៃដំបូងចាប់ពី 199,000 ដុងទៅ 1 លានដុង (8 ដល់ 40 ដុល្លារ) សម្រាប់រោគវិនិច្ឆ័យ ប៉ុន្តែក្រោយមកត្រូវប្រឈមនឹងការបង់ថ្លៃចន្លោះពី 10 លានទៅ 50 លានដុង (ប្រហែលជិត 400 ដល់ 2,000 ដុល្លារ) សម្រាប់ការសម្រាកព្យាបាលខ្នាតតូចមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNjeVa-gM1rhl9bJQlPZrzi7DX04KiklpOuCtCDwBwRLsRKZcmpmh_r_7P2CKZzXmdWX63obM_wapxS7apUWHixUYdDv4fYW4-igmK4yXsk4eayO0p2l1i_s_9opDxj8f4MwAb-WscAkVGsXAqPvtoxhbAOsDh_ycTrEpuoSHE5m6jfr-moAa9Fkq0ziuw/s1280/photo_2025-07-17_15-12-56.jpg

រហូតមកដល់ពេលនេះ អាជ្ញាធរបានកំណត់អត្តសញ្ញាណជនរងគ្រោះយ៉ាងតិច 17 នាក់ និងប៉ាន់ស្មានដឹងពីប្រាក់ចំណេញដោយខុសច្បាប់ជិត 376 លានដុង (14,800 ដុល្លារ)។ ប៉ូលីស Da Nang កំពុងជំរុញជនរងគ្រោះដទៃៗទៀតដែលចា.ញ់បោ.កគ្លីនិកអន្តរជាតិ Da Nang នេះ ចូលរួមរាយការណ៍ពីករណីរបស់ពួកគេទៅក្រុមការិយាល័យប៉ូលីសស៊ើបអង្កេតឧក្រិដ្ឋកម្មឲ្យបានទាំងអស់គ្នា៕