មីយ៉ាន់ម៉ា៖ ការវា.យប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ាទៅលើក្រុមប្រឆាំង បានភ្លាត់ស្នៀតច្រឡំគោលដៅ បែរជាទៅវា.យប្រហារចំកងទ័ពខ្លួនឯង នៅតំបន់ Kyaukphyu បណ្តាលឲ្យទាហានយ៉ាងហោចណាស 19 នាក់ និងមន្រ្តីម្នាក់រងរបួសធ្ងន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mizzima News។.png)
តាមប្រភពយោធាក្នុងតំបន់បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី 13 ខែកក្កដា នៅជិតភូមិ Gonechwain ជាកន្លែងដែលមានការពង្រឹងកម្លាំងយោធាដាក់នៅទីតាំងជួរមុខ និងគោលដៅដោយការវា.យប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើក្រុម យុទ្ធជន Arakan Army (AA)។
ប៉ុន្តែក្នុងករណីជាក់ស្តែងនៃការនេះ គឺកងកម្លាំងយោធារដ្ឋាភិបាលបែរជាទម្លាក់គ្រាប់បែ.កលើកងទ័ពរបស់ខ្លួនឯងដោយខុសបច្ចេកទេស ដែលបណ្តាលឲ្យទាហានយ៉ាងហោចណាស់ចំនួន 19 នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ រួមទាំងមន្រ្តីម្នាក់ផងដែរ។
សារព័ត៌មាន Arakan Princess Media (APM) ដែលមានមូលដ្ឋាននៅរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃទី 15 ខែកក្កដាថា ទាហានរដ្ឋាភិបាលចំនួន 10 នាក់ត្រូវបានសម្លា.ប់ និងជាច្រើននាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ដោយឡែក សារព័ត៌មាន Narinjara News បានបញ្ជាក់ថា មានទាហានរហូតជាង២០នាក់បានរងរបួសក្នុងហេតុការណ៍នេះ។
.jpg)
ប្រធានក្រុម CDM Zin Yaw បានបញ្ជាក់អំពីឧប្បត្តិហេតុនេះថា “ចំនួនអ្នករបួសធ្ងន់ធ្ងរទំនងជាមានច្រើនជាងនេះ។ យើងមិនទាន់បញ្ជាក់បានថាទាហានរងគ្រោះមកពីអង្គភាពណាខ្លះទេ ប៉ុន្តែមានទាហានយ៉ាងតិច 19 នាក់នៅក្នុងកងអនុសេនាតូចនីមួយៗបានរងរបួស។ បើទោះបីជាពួកគេមិនបាត់បង់ជីវិតក៏ដោយ ប៉ុន្តែពួកគេម្នាក់ៗសុទ្ធតែរងរបួសធ្ងន់។”.jpg)
គួរជម្រាបថា ដើម្បីទប់ស្កាត់ការវាយលុករបស់ក្រុម AA យោធាមីយ៉ាន់ម៉ាបានបញ្ជូនកងកម្លាំងជាង1ពាន់នាក់ទៅកាន់ទីក្រុង Kyaukphyu ចាប់តាំងពីខែមីនាមក។ ទោះបីជាយ៉ាងណាក៏ដោយ កងវរសេនាតូចក្នុងស្រុកកំពុងជួបការលំបាក ដោយអង្គភាពមួយចំនួននៅជិតដួលរលំ ហើយទាហានត្រូវបានគេរាយការណ៍ថាបានរត់គេចខ្លួន។
ជាមួយនឹងស្ថានភាពតានតឹងដូចនេះ ជាពិសេសនៅជុំវិញកងវរសេនាតូចលេខ៣២ ដែលក្រុម AA បន្តការវាយប្រហារ។ របបយោធាកំពុងពឹងផ្អែកលើកាំភ្លើងធំពីកងវរសេនាតូចនៅក្បែរនោះ ដើម្បីពន្យាការឈានទៅមុខរបស់ពួកឧទ្ទាម។ អ្នកវិភាគនិយាយថា AA កំពុងបន្តរក្សាការវាយលុកនេះ ខណៈពេលដែលកងកម្លាំងយោធាកំពុងជាប់គាំងនៅក្នុងការប៉ុនប៉ងដ៏លំបាកមួយដើម្បីផ្លាស់ប្តូរពីការការពារទៅជាការវាយបកវិញ៕










