តារាចម្រៀង Mina បានធ្វើឱ្យទស្សនិកជនបញ្ចេញមតិសរសើរយ៉ាងច្រើនបន្ទាប់ពី នាងបាន Cover បទចម្រៀងក្នុងរឿង «Kpop Demon Hunter» មានចំណងជើងថា «Golden» ។ មិនត្រឹមតែទស្សនិកជនក្នុងស្រុកប៉ុណ្ណោះទេសូម្បីតែជនជាតិកូរ៉េ ក៏បានបញ្ចេញមតិសរសើរ Mina ជាច្រើននៅលើឆាណែលយូធូបរបស់នាង។
កាលពីពេលថ្មីៗមកនេះ តារាចម្រៀងតូចច្រឡឹង Mina បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រវិស័យ Kpop មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពី Cover បទ «Golden» របស់ក្រុម HUNTR/X នៅក្នុងរឿងគំនូរជីវចលដ៏ល្បីល្បាញ «Kpop Demon Hunter»។ នេះជាការ Cover លើកទី២របស់ Mina ទៅលើបទចម្រៀងក្នុងរឿងនេះបន្ទាប់ពីបទ «Free» ដោយបានសហការជាមួយ B.O ។

ការ Cover របស់ Mina ទៅលើបទ « Golden» ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជា ពិសេសអ្នកស្រលាញ់វិស័យ Kpop ពេញចិត្តនិងសរសើរនាងយ៉ាង ខ្លាំងពីទឹកដមសំឡេងរបស់នាង។ អ្វីដែលកាន់តែចាប់អារម្មណ៍ការ Cover របស់ Mina ទៅលើបទនេះដែលបង្ហោះកាលពីថ្ងៃទី១៤ កក្កដា មានអ្នកលេងអ៊ីធឺណិតកូរ៉េជាច្រើនបានបញ្ចេញមតិសរសើរមកកាន់តារាចម្រៀងខ្មែររូបនេះ។

អ្នកលេងអ៊ីនធឺណិតកូរ៉េ បានបញ្ចេញមតិទៅកាន់ Mina នៅលើឆាណែលយូធូបរបស់នាង ជាភាសាកូរ៉េដោយក្នុងន័យថាការបញ្ចេញសំឡេងកូរ៉េរបស់ Mina គឺធ្វើបានល្អទាំងស្រស់ ស្អាតនិង មានទេពកោសល្យ ធ្វើឱ្យរូបគេរីករាយក្នុងស្តាប់។ មតិផ្សេងទៀតថា Mina ច្រៀងពីរោះណាស់ហើយរូបគេមានបំណងមកលេងប្រទេសកម្ពុជា។ ចំណែកមតិ ផ្សេងទៀតថា ក្នុងចំណោម Golden ទាំងអស់ដែលរូបគេបានស្តាប់រហូតមកដល់ពេលនេះ Mina គឺល្អបំផុតដោយឱ្យពិន្ទុ១០លើ១០។
មតិផ្សេងទៀតថាការ Cover របស់ Mina គឺល្អបំផុតជាមួយនឹងសំឡេងល្អឥតខ្ចោះ និងច្រៀងតុងខ្ពស់បានល្អ។ មិនត្រឹមតែមានការសរសើរខាងលើនេះប៉ុណ្ណោះទេប៉ុន្តែមានប្រជាជនកូរ៉េជាច្រើនទៀតដែល Mina ទទួលបានជាភាពវិជ្ជមាន។
គួរបញ្ជាក់ផងដែរថា អាល់ប៊ុមចម្រៀង «Kpop Demon Hunters» ត្រូវបានគេរំពឹងថាអាចនឹងប្រកួតប្រជែងដណ្តើមពានរង្វាន់នៅឯ Oscars ឆ្នាំ ២០២៦។ ក្រុមហ៊ុន Netflix បានបញ្ជាក់ថាខ្លួននឹងបញ្ជូនបទ «Golden សម្រាប់ការពិចារណាសម្រាប់ការតែងតាំងបទចម្រៀងដើមល្អបំផុតផងដែរ៕










