ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន Thairath Plus រាយការណ៍ថា ពលរដ្ឋថៃរស់នៅព្រំដែននិយាយដូចៗគ្នាថា ពួកគេគ្មានជម្លោះជាមួយកម្ពុជាទេ ពីព្រោះត្រូវពឹងផ្អែកគ្នាទៅវិញទៅមក និងត្រូវប្រកបមុខរបរនៅព្រំដែន ។ ការលើកឡើងរបស់ពលរដ្ឋថៃនៅព្រំដែនស្របពេលមានជម្លោះរវាងកម្ពុជា និងថៃក្នុងបណ្តាញសង្គម ហើយពលរដ្ឋថៃដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺជាអ្នករស់នៅក្បែរព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj98-Myr4aZpB150b0aNJgN2wSUhKRL6nlCn9E8cFwa8tqMrAsceyWu3csd-Zl_PIXk4iQI5BZC3eWYF_7KAn-EVhz6Qp8yB3z48bWKPphYBaqC-p2Zjr5y-GcR34CuV0kVQVVhlY3-dPhQgAVrEcOZKIbFcGgyTIJxGFf3uJouUGKP4Be-tLlIp9Qg-6Q2/s1280/photo_2025-07-16_16-59-24%20(2).jpg
ការបិទច្រកព្រំដែនអចិន្ត្រៃយ៍កម្ពុជា-ថៃ ចំនួន៦កន្លែង និងច្រកព្រំដែនបណ្តោះអាសន្ន ១០កន្លែង បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋថៃជាច្រើន ដូចជា ៖ អាជីវករលក់ដូរ, ពលរដ្ឋថៃមានសាច់ញាតិនៅកម្ពុជា, គ្រួសារកម្ពុជា-ថៃដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា និងមានកូន ។ ពលរដ្ឋថៃទាំងនេះគិតថា សុវត្ថិភាព និងការធ្វើសង្គ្រាម គឺពុំគួរឱ្យខ្លាចដូចការស្លាប់ដោយសារពុំអាចប្រកបមុខរបរ ហើយព្រំដែនដែលមនុស្សភាគច្រើនកំពុងបារម្ភ គឺពុំសំខាន់ដូចទំនាក់ទំនងល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZv62r4Vp_dyb0w2nCZs1oGSFui7ElCS25v6nywzG3XJ8SYgg5w_2mWU4vWee16LzMcOz6UmF4bboNtteiM6OufVPyv1QtznZkPZk8r6l_AlYU_dCokau2jr1OBzSJrC4PLDWgJmp3GkbjkVuSLOF6-In-wdo1R4OgfMJMni3qr3C0-q65rP1nlWIjShcl/s1280/photo_2025-07-16_16-59-24%20(3).jpg

សារព័ត៌មាន Thairath Plus បានសាកសួរពីការរស់នៅរបស់ពលរដ្ឋថៃនៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រំដែនកម្ពុជា-ថៃ រួមទាំងផលប៉ះពាល់ដោយសារជម្លោះរវាងប្រទេសទាំងពីរដែលពួកគេប្រឈមឃើញថា ពលរដ្ឋថៃនៅព្រំដែនគ្មានជម្លោះជាមួយកម្ពុជាទេ ពីព្រោះពលរដ្ឋប្រទេសទាំងពីរត្រូវប្រកបមុខរបរនៅព្រំដែន និងពឹងផ្អែកគ្នាទៅវិញទៅមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgusOF-KFMvkKBfvK3vRp9ZJjYJpOhIM74GHtexGkXiwqGTbiRtLlEW3zlG9x8SapowkdSCbM3CKspBUDFqfwV-U-U37EPXoDQUhIFk8hPX6auqjrFb_57XxVh89oLDeuRE80uExW1kokWY6XfK5jcCUi-wrDEh_o0uoovK0b7SVQONR7Nt_O7xJriZjYK_/s1280/photo_2025-07-16_16-59-24.jpg

បុរសប្រកបរបររត់ម៉ូតូកង់៣ អស់រយៈពេលជាង២០ឆ្នាំ ប្រាប់ថា លោកចេញពីផ្ទះតាំងពីម៉ោង៥ព្រឹក ហើយទើបតែមានភ្ញៀវជិអម៉ូតូកង់៣ តែម្នាក់គត់ ។ មុនពេលបិទព្រំដែន លោករកប្រាក់បានរហូតដល់៥០០បាតក្នុង១ថ្ងៃ ប៉ុន្តែពេលនេះ ប្រាក់ចំណូលធ្លាក់ចុះមកត្រឹម១០០បាត ។ ជម្លោះរវាងប្រទេសទាំងពីរធ្វើឱ្យអ្នកនៅព្រំដែនរងផលប៉ះពាល់ខ្លាំង រឿងសុវត្ថិភាព និងសង្គ្រាមពុំគួរឱ្យខ្លាចដូចការស្លាប់ដោយសារមិនអាចប្រកបរបរទេ ។ បើបិទព្រំដែនអារញ្ញប្រាថេតនឹងគ្មានអ្នកណាមក តើឱ្យខ្ញុំបានអ្វីចិញ្ចឹមជីវិត បើព្រំដែនបិទបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2LVB0FJwAK2fGs32TzsvVYYTze02-B9cwAZhAvXK0uOMUg35ax4ysd_dOArEAF5awCF-nxoYJB5F_Myvr1TmPQmy5v1FU_2HeC8zx3VG_2p7bfbfelKfQBDAgMVvQufk436A7VuFeOtWIRdpVzHc4J_INenPfPRjLIxZhMs4rg9JpBRVl04yz-JS5K7YE/s1080/image_2025-07-18_13-25-48%20(2).png

មិនមែនមានតែអ្នកបើកម៉ូតូកង់៣ទេ ដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែនកម្ពុជា-ថៃ គឺនៅមានអាជីវករ និងពលរដ្ឋថៃដែលមានសាច់ញាតិនៅកម្ពុជា ក៏រងផលប៉ះពាល់ដែរ ដែលរដ្ឋាភិបាលថៃពុំធ្លាប់ចុះមកពិនិត្យមើលឡើយ ។ ហេតុនេះ ពលរដ្ឋថៃសូមឱ្យរដ្ឋាភិបាលគិតពីពលរដ្ឋតូចតាចផង ពួកគេត្រូវប្រកបរបរចិញ្ចឹមគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEityOfQZTzgdNDW2hqbhiaPQ3r6ZbqDGo6Y5vbLG5ii0RZ2w79KWR7EHIZaymReoWMkwNM0GrjtnpYJCDz4YvsUwnk5_s-0gickLH0_eUSZBkPuoJePzp7i3-9FzhuKVqlppFFhjxQMS5gD4QOsUwUYSODUaRQxn-9nbqBRxjZts9kHhJPYTydq5bZJebwU/s1024/image_2025-07-18_13-25-48.png

ចំណែកម្ចាស់ហាងលក់ទូរស័ព្ទដៃនៅបរិវេណចេញ-ចូលច្រកព្រំដែនបានឃ្លងលឹក ប្រាប់ថា ប្រាក់ចំណូលស្មើសូន្យ តាំងពីថ្ងៃទី៧ ខែមិថុនា ។ មុនពេលបិទព្រំដែន ហាងរកចំណូលបានពី១ម៉ឺន ទៅ២ម៉ឺនបាតក្នុង១ថ្ងៃ ហើយហាងជួលទាំងបុគ្គលិកថៃ និងខ្មែរ ដោយសារមានអតិថិជនថៃផង ខ្មែរផង ។ ការលើកឡើងថា ខ្មែរទាំងអស់មិនល្អ គឺពុំត្រឹមត្រូវ ជម្លោះនេះជារឿងរបស់អ្នកមានអំណាច មិនមែនពលរដ្ឋខ្មែរ-ថៃឈ្លោះគ្នាទេ ។ ពលរដ្ឋខ្មែរគួរឱ្យស្រឡាញ់ ជួលឱ្យធ្វើការអ្វីធ្វើបានទាំងអស់ ពួកគេឧស្សាហ៍ធ្វើការចិញ្ចឹមគ្រួសារ ។ កុំយកការស្អប់ខ្ពើមក្នុងបណ្តាញសង្គមមកស្អប់ខ្ពើមក្នុងសង្គមពិត ពីព្រោះអ្នកលេងបណ្តាញសង្គមរីករាយនឹងបញ្ចេញមតិ ប៉ុន្តែធ្វើឱ្យអ្នកព្រំដែនជួបការលំបាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0WEa4blXQZ15wT9Ee0lyQLI8dSlJD3hDCAjh4GBKi8Yw9isApj2zk8_xVumLsX_kGCGtUFhAwIzPPQpeyoovBFI1KKw0aO0gTbGbWsi9cEJ6yq4b-n0pS_1SHl8Z0-s9-EWhUFfpP5hhMyHsCAgjoAEZWCGmOHM7xR_kj67nDbPl4VimbBZK91YoMkQJj/s1199/image_2025-07-18_13-25-49.png

ចំណែកពលរដ្ឋថៃនៅព្រំដែនផ្សេងទៀតនិយាយថា មុននេះ យើងមានទំនាក់ទំនងល្អជាមួយកម្ពុជា ហើយការស្អប់ខ្ពើមក្នុងបណ្តាញសង្គមពុំផ្តល់ប្រយោជន៍អ្វីឡើយក្នុងរយៈពេលយូរ ។ ហេតុនេះ ត្រូវតែមានទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ ហើយពួកគេចង់ឱ្យចែកដាច់ពីគ្នារវាងបញ្ហាព្រំដែនជាមួយវិស័យផ្សេងៗ ។ ចុងក្រោយ ពលរដ្ឋថៃនៅព្រំដែនចង់ឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតីឡើងវិញដើម្បីប្រកបរបរចិញ្ចឹមជីវិត ៕