Home Blog Page 379

Updated: ទ័ពកម្ពុជាកំពុងម្ចាស់ការលើសមរភូមិ និងពង្រីកភូមិសាស្ត្រវា.យប្រហារឲ្យដល់តំបន់មុំបី

0

ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា កងកម្លាំងការពារព្រំដែនកម្ពុជា កំពុងម្ចាស់ការលើការវាយខ្មាំងថៃ ខណៈថៃបានវា.យប្រហារលើទីតាំងឈរជើងរបស់ខ្មែរ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងពង្រីកភូមិសាស្ត្រវាយប្រហារដល់តំបន់មុំបី ខេត្តព្រះវិហារ។

យោងតាមការបង្ហោះនៅទំព័ហ្វេសប៊ុក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា «ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ដ៏សាមាន្យ ដែលបើកការវាយប្រហារលើទីតាំងឈរជើងរបស់ខ្មែរ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងពង្រីកភូមិសាស្ត្រវាយប្រហារដល់តំបន់មុំបី ខេត្តព្រះវិហារ»។

លោកបានគូសបញ្ជាក់ថា «យើងខ្ញុំសមរភូមិក្រោយនៅក្បែរបងៗសមរភូមិមុខជានិច្ច គាំទ្រលើកទឹកចិត្ត និងបួងសួងអស់បារមីគ្រប់ទិសទីឃុំគ្រងអភិបាលប្រកបដោយសុវត្ថិភាព យកឈ្នះលើមារសត្រូវកុំបីខាងឡើយ។ ទន្ទឹមនេះ សូមជនរួមជាតិនៅសមរភូមិក្រោយ រក្សាភាពស្ងាត់ស្ងៀម មានលំនឹងក្នុងចិត្ត និងសូមបន្តការងារក្នុងជីវភាពប្រចាំថ្ងៃជាប្រកតី តាមអនុសាសន៍សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃយើង»។

ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កម្ពុជាប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់យោធាថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជា ក៏អំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃផងដែរ៕

ពលរដ្ឋថៃនៅខេត្តសុរិន្ទរងរបួស៣នាក់ក្រោយការប៉ះទង្គិចគ្នាមួយប្រាវរវាងកងទ័ពកម្ពុជា-ថៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ពលរដ្ឋថៃបានរងរបួសចំនួន៣នាក់ ក្រោយពីកងទ័ពកម្ពុជាបានបាញ់គ្រាប់រ៉ុក្កែត BM-21 ចំនួន២គ្រាប់មកកាន់ភូមិអ្នកស្រុកនៅខេត្តសុរិន្ទ ហើយកងទ័ពថៃបានថ្កោលទោសកម្ពុជាយ៉ាងខ្លាំង ដែលប្រើប្រាស់អាវុធវាយប្រ.ហារបា.ញ់មកលើពលរដ្ឋថៃក្នុងទឹកដីថៃ ។

កងទ័ពថៃចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់អំពើហិង្សា និងអមនុស្សធម៌ ក្រោយពីកងទ័ពកម្ពុជាប្រើប្រាស់គ្រាប់រ៉ុក្កែត BM-21 ចំនួន២គ្រាប់ បាញ់មកកាន់ទីប្រជុំជននៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ព្រំដែន ស្រុកកាបឈើង ខេត្តសុរិន្ទ កាលពីវេលាម៉ោង៩និង៤០នាទី ថ្ងៃទី២៤ ខេកក្កដា នេះ ។

ការបាញ់គ្រាប់រ៉ុក្កែត BM-21 ធ្វើឱ្យពលរដ្ឋថៃនៅខេត្តសុរិន្ទ រងរបួសចំនួន៣នាក់ ដែលធ្វើឱ្យអាជ្ញាធរថៃប្រញាប់ជម្លៀសពលរដ្ឋចេញពីលំនៅឋានយ៉ាងឆាប់រហ័សដើម្បីសុវត្ថិភាពអាយុជីវិត និងការខាតបង់ទ្រព្យសម្បត្តិ ។

នៅថ្ងៃទី២៤ ខែកក្កដា ស្ថាប័នពាក់ព័ន្ធផ្នែកកងទ័ពថៃកំពុងតាមដានស្ថានការណ៍ និងវាយតម្លៃស្ថានការណ៍យ៉ាងដិតដល់ ព្រមទាំងត្រៀមវិធានការទប់ទល់គ្រប់ផ្នែកជាមួយកម្ពុជា ហើយកងទ័ពថៃនឹងរាយការណ៍ព័ត៌មានក្តៅៗឱ្យពលរដ្ឋបានដឹងយ៉ាងលឿនបំផុត ៕

ព័ត៌មានបឋម! ទាហានថៃ១០នាក់បានរបួស ខណៈមានទាហានខ្លះរត់ចោលជួរជាបណ្ដើរៗ

0

សារព័ត៌មានប៉ុស្តិ៍លេខ៧ថៃបានរាយការណ៍បឋមថា ទាហានថៃចំនួន10នាក់បានរងរបួស ខណៈមានទាហានខ្លះទៀតបា.ក់ស្បាតរត់ចោលជួរបណ្ដើរៗ បន្ទាប់ពីការវា.យប្រហារមួយប្រាវ។ បើតាមអ្នកនាំពាក្យកងទ័ពថៃបានប្រាប់រ៉យទ័រ បានបន្ថែមថា កម្ពុជាបានប្រើប្រាស់អាវុធជាច្រើន រួមទាំងគ្រាប់រ៉ុកែតផងដែរ។

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ខាងភាគីថៃ បានបើកការវា.យប្រហារមកលើកម្ពុជាជាមុននៅលើប្រាសាទតាមាន់ធំ ដែលបង្កឱ្យកម្ពុជាមានការតបតទៅវិញ ហើយការបា.ញ់បោះនៅតាមតំបន់ព្រំដែនក៏បានចាប់ផ្តើមឡើងជាបន្តបន្ទាប់។

យ៉ាងណាមិញ សារព័ត៌មាន ប៉ុស្តិ៍លេខ៧ បានរាយការណ៍ពី Richcha Suksuwannont អ្នកនាំពាក្យរងនៃកងយោធពលភូមិន្ទថៃ ដោយបានបញ្ជាក់ថា មានទាហានថៃចំនួន 10នាក់ហើយ ដែលបានរងរបួស ដោយសារការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់ធំ។ ប៉ុន្តែខាងសារព័ត៌មានថៃ មិនបានបានបញ្ជាក់ពីស្ថានភាពរបួសរបស់ទាហានរបស់ខ្លួនឡើយ៕

ក្ដៅៗ ថៃបញ្ជាក់ថាមានទាហានរបស់ខ្លួន២នាក់ហើយបានរបួស

0

សារព័ត៌មានថៃរាយការណ៍ថា ទាហានថៃចំនួនពីរនាក់បានរងរបួស បន្ទាប់ពីការវា.យប្រហារមួយប្រាវ។ បើតាមអ្នកនាំពាក្យកងទ័ពថៃបានប្រាប់រ៉យទ័រ បានបន្ថែមថា កម្ពុជាបានប្រើប្រាស់អាវុធជាច្រើន រួមទាំងគ្រាប់រ៉ុកែតផងដែរ។

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ខាងភាគីថៃ បានបើកការវា.យប្រហារមកលើកម្ពុជាជាមុននៅលើប្រាសាទតាមាន់ធំ ដែលបង្កឱ្យកម្ពុជាមានការតបតទៅវិញ ហើយការបា.ញ់បោះនៅតាមតំបន់ព្រំដែនក៏បានចាប់ផ្តើមឡើងជាបន្តបន្ទាប់។

យ៉ាងណាមិញ សារព័ត៌មាន Khaosod បានរាយការណ៍ពី Richcha Suksuwannont អ្នកនាំពាក្យរងនៃកងយោធពលខេមរភូមិន្ទថៃ ដោយបានបញ្ជាក់ថា មានទាហានថៃចំនួន ២ នាក់ហើយ ដែលបានរងរបួស ដោយសារការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់។ ប៉ុន្តែខាងសារព័ត៌មានថៃ មិនបានបានបញ្ជាក់ពីស្ថានភាពរបួសរបស់ទាហានរបស់ខ្លួនឡើយ៕

សូមបងប្អូនទុកចិត្តរដ្ឋាភិបាលនិងកម្លាំងយោធា កុំភ័យស្លន់ស្លោ និងកុំចែករំលែករូបភាព ឬវីដេអូទាក់ទងនឹងកងទ័ព

0

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យជនរួមជាតិកម្ពុជាទាំងអស់កុំភ័យស្លន់ស្លោ សូមប្រកបកិច្ចការធម្មតា និងសូមបងប្អូនទាំងអស់មានទំនុកចិត្តលើរាជរដ្ឋាភិបាល និង កម្លាំងប្រដាប់អាវុ.ធ និងសូមបងប្អូនកុំចែករំលែកនូវរូបភាព ឬវិដេអូ ដែលពាក់ព័ន្ធការចល័តសព្វាវុ.ធ កងទ័ព និងលេណដ្ឋានជាដាច់ខាត។

ក្រោយក្រសួងការពារជាតិកម្ពុជាបានប្រកាសពីផ្ទុះអាវុ.ធវា.យប្រ.ហារគ្នា រវាងកងទ័ពកម្ពុជា និង ថៃ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិសាស្រ្តខេត្តឧត្តរមានជ័យ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារខ្លីមួយ សើម្បីជូនដំណឹងទៅកាន់ប្រជាពលរដ្ឋទាំងអស់យ៉ាងដូច្នេះថា៖

«ការឈ្លានពានដូចយោធាថៃថានឹងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះទាហានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។
កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុកឬការលក់ទំនិញដំឡើងថ្លៃ។ល។
សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យនិងគ្រប់ទីកន្លែងលើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃ។សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធរបស់យើង៕»

លើសពីនេះ ប្រជាជនរួមជាតិទាំងអស់គួរកុំចែកចាយរូបភាពទីតាំងអាវុធ លេណដ្ឋាន និងការចល័តទ័ព អី ដើម្បីរក្សាសុវត្ថិភាព និងកុំឲ្យខ្មាន់សត្រូ.វដងពីផ្ទៃក្នុងរបស់យើង ព្រោះទាំងអស់នេះគឺជាការសម្ងាត់របស់យោធា។

គួរជម្រាបថា ស្ថានការណ៍តានតឹងរហូតឈានទៅដល់ការប្រើប្រាស់អាវុ.ធដាក់គ្នាទៅវិញទៅមកនេះ កើតឡើងបន្ទាប់ពីយោធាថៃបានធ្វើការបិទប្រាសាទតាមាន់ធំដោយឯកតោភាគី ក្រោមហេតុផលដែលគ្មានមូលដ្ឋានច្បាស់លាស់ចោ.ទប្រកាន់មកលើកម្ពុជា ថាល្មើសច្បាប់អន្តរជាតិ ជុំវិញការដាក់បង្កប់មីនប្រឆាំងមនុស្សថ្មី បណ្ដាលឲ្យទាហានថៃជាន់ផ្ទុះរងរបួសចំនួន២លើនៅតំបន់ចុងបូក។

ការអះអាងដែលគ្មានភស្តុតាងរបស់ថៃបែបនេះ ត្រូវបានគេមើលឃើញថាជាចេតនារបស់ថៃ ក្នុងការទម្លាក់កំហុសមកលើកម្ពុជា ដើម្បីធ្វើឲ្យប្រតិកម្មផ្នែកការទូតរបស់ខ្លួន ហាក់ដូចជា គ្មានភាពសមហេតុផល។ ទង្វើនេះបានបង្ហាញពីការខ្វះសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និងបានជ្រើសរើសយកការបង្ហូរឈា.មជំនួសវិញ៕

ផ្ទុះអាវុ.ធហើយ! កងទ័ពថៃបានបើកការបា.ញ់ប្រហារមកលើកងទ័ពកម្ពុជាមុន

0

ោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅ ព្រឹកថ្ងៃទី២៤ ខែកក្កដានេះ បានបញ្ជាក់ថាមានការផ្ទុះអាវុធវា.យប្រហារគ្នារវាង កងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការ បាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើ បូរណភាពទឹកដីកម្ពុជា។

គួរឲ្យដឹងថា ថៃ និង កម្ពុជាបានសម្រេចដកទូតរបស់ប្រទេសរៀងខ្លួន ដោយសារភាគីថៃចោ.ទប្រកាន់កម្ពុជាថាបានបំពានច្បាប់អន្តរជាតិ ដាក់បង្កប់មីនថ្មីប្រឆាំងមនុស្ស បង្ករឲ្យទាហានថៃជាន់ផ្ទុះចំនួន២លើក ដែលលើកទី២នេះទើបកើតឡើងកាលពីល្ងាចថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានបណ្ដាលឲ្យទាហានថៃចំនួន៥នាក់រងរបួស។

ស្ថានការណ៍ដ៏តានតឹងនេះ បានជំរុញឲ្យកងទ័ពកម្ពុជា បើកការវាយបកលើទាហានឈ្លានពានថៃដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន និង បានបិទប្រាសាទតាមាន់របស់កម្ពុជាមិនឲ្យប្រជាពលរដ្ឋចូល នេះបើយោងតាមសម្ដីរបស់មន្រ្តីយោធាជាន់ខ្ពស់កម្ពុជាពីតំបន់ព្រំដែនបានអះអាងនៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៕

បញ្ហាផ្ទុះមីន៖ តាមពិតកម្ពុជាជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោ.ភបំពានច្បាប់របស់ថៃ

0

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាមានការសោ.កស្តាយបំផុត ដែលភាគីថៃបានបំពានបន្ទាត់ក្រហមរហូតដល់ជាន់គ្រាប់មីនហើយមិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននទេ ថែមទាំងមកចោ.ទប្រកាន់កម្ពុជា ថាបានរំលោ.ភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោ.ភបំពានច្បាប់របស់ថៃ។

យោងតាមឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសច្រានចោលទាំងស្រុងនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃចំនួន ៥ នាក់ ដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

ក្រសួងការពារជាតិបញ្ជាក់ថា កម្ពុជាតែងតែបានរំលឹកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ដែលមិនទាន់បានបោសសម្អាតអស់ ហើយជំរុញឱ្យភាគីថៃជៀសវាងអនុវត្តផ្ទុយពីការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)។

វាជាការដែលគួរឱ្យសោ.កស្តាយយ៉ាងខ្លាំងបំផុតដែលភាគីថៃ មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន ហើយថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោ.ភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោ.ភបំពានច្បាប់របស់ថៃ។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តអនុវត្តតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី និងសុខសុវត្ថិភាពប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានមកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕

ដំណឹងក្ដៅ! រដ្ឋាភិបាលកម្ពុជាសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជា-ថៃឱ្យនៅទាបបំផុត

0

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជា-ថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ ព្រមទាំងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជាដូចគ្នា។

យោងតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជា បានចេញនូវវិធានការឆ្លើយតបការសម្រេចរបស់ថៃដែលសម្រេចចិត្តទម្លាក់កម្រិតការទូតជាមួយកម្ពុជាដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជា និង បណ្ដេ.ញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក។

សម្រាប់កម្ពុជា ការបណ្តេ.ញមន្ត្រីទូតថៃ គឺជាវិធានការឆ្លេីយតបភ្លាមៗរបស់កម្ពុជា ចំពោះសកម្មភាពរបស់ថៃ ដែលបានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ពីកម្ពុជាទៅប្រទេសថៃវិញ និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក ក្រោមលេសគ្មានមូលដ្ឋានច្បាស់លាស់រឿងផ្ទុះមីន។

គួរឲ្យដឹងថា ស្ថានការណ៍តានតឹងដែលឈានដល់ការដកទូតរបស់ប្រទេសរៀងខ្លួននេះ បានចាប់ផ្ដើមឡើងពីភាគីថៃមុន ដោយជ្រើសយកការចោ.ទប្រកាន់កម្ពុជាថាបានបំពានច្បាប់អន្តរជាតិ ដាក់បង្កប់មីនថ្មីប្រឆាំងមនុស្ស បង្ករឲ្យទាហានថៃជាន់ផ្ទុះចំនួន២លើក ដែលលើកទី២នេះទើបកើតឡើងកាលពីល្ងាចថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានបណ្ដាលឲ្យទាហានថៃចំនួន៥នាក់រងរបួស។

ការអះអាងដែលគ្មានភស្តុតាងរបស់ថៃបែបនេះ ត្រូវបានគេមើលឃើញថាជាចេតនារបស់ថៃ ក្នុងការទម្លាក់កំហុសមកលើកម្ពុជា ដើម្បីធ្វើឲ្យប្រតិកម្មផ្នែកការទូតរបស់ខ្លួន ហាក់ដូចជា គ្មានភាពសមហេតុផល។ ទង្វើនេះបានបង្ហាញពីការខ្វះសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ច សន្ទនា និងបានជ្រើសរើសយកការប្រឈមមុខគ្នាជំនួសវិញ៕

ជា ស្រីនា ស្រាយចង្ងល់របស់អ្នកគាំទ្រសង្ស័យរឿងនាងមានផ្ទៃពោះព្រោះឃើញឡើងគីឡូប្លែក

0

Influencer ជា ស្រីនា បានចេញមកស្រាយចម្ងល់របស់អ្នកគាំទ្រដោយ សង្ស័យថានាងផ្ទៃពោះព្រោះតែឃើញឡើងគីឡូប្លែក។ យ៉ាងណា ស្រីនា បានបញ្ជាក់ច្បាស់ៗនាងពុំបានទម្ងន់នោះទេគឺគ្រាន់តែនាងឡើងគីឡូប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNRmBBzUnUS7z40Oq2s9GhuRr0P3Z_QaM_A6Gq_CIcXNxZs68hu_8_5vw3ODTFBSW_FtXF-Gb9hhOQGx2s97yJb-7qP28a2piOaBT1Wdvv_BkNkXJPvzkruIv8aRE7lzFZhreG4Hewy8ZgnGcp_9c4CoacoIowc746wBoqGc6rJzZnZGO2QxTDbrN8Z9L4/s2048/image_2025-07-23_14-26-12.png
កាលពីពេលថ្មីៗនេះ ជា ស្រីនា ភរិយា ហេង វិសាល បានចេញវីដេអូមួយនៅលើបណ្តាញ សង្គមទិកតុកឆ្លើយតបទៅកាន់អ្នកគាំទ្រជាច្រើនបន្ទាប់ពីចូលរួមអបអរសាទរនាងមានទម្ងន់។ ស្រីនា ថានាងសូមអរគុណទៅកាន់អ្នកគាំទ្រដែលបានខម្មិនអបអរសាទរនាងប៉ុន្តែ នាងចង់បញ្ជាក់ថានាងមិនមានកូននោះទេគឺគ្រាន់តែឡើងគីឡូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB1ViS0bDXPimjK4RBpgOmOgf04dJkysM7oPVoDRLU3QaOufUnSiQfYvJAaJrI4A-3gBDj09G4Ga2cUe3rBybj0WE8FDvx9Tq97dSD0lakttC0w5L14atvhEv3f2OyvYFTre8qFztNirAuWwYBXypoPCJp9mM2ka7L4_RY4E92dpJy3d0CFyR_YCFTxjTz/s2048/image_2025-07-23_14-26-18.png

ស្រីនា បានឆ្លើយតប ទៀតថា មានអ្នកខម្មិនម្នាក់គិតថានាងមានកូនព្រោះគិតថា នាងនឹង មិនបណ្តោយខ្លួនឱ្យឡើងគីឡូដូច្នេះទេ។ ស្រីនា ថានាងពិតជាឡើងគីឡូមែនព្រោះ នាងញុំាបាន ញុំាច្រើន ទើបវាឡើងគីឡូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDJc39Gv1fPqUF0iqlDN8eITCy1weIaXgRfT4kBcJ149BHDmNHQTg4uo7-2bJL6Z5mk8ciDwxrgiL1Enr5bmcOlnDxKerO2-TePBTjID0Xbfn2vGHsSgGmdVlq4Atm7EomqasLRudjpKv9fEcTZL09MKFcqRDyVHQfQ_2UFrh77Fbn4_TsP5qB-QWUafkg/s2048/image_2025-07-23_14-26-13.png
កាលពីពេលថ្មីៗនេះទៀតសោត ជា ស្រីនា ក៏បានចេញវីដេអូពីជីវិតប្រចាំថ្ងៃរបស់ខ្លួនបន្ទាប់ ពីមានអ្នកគាំទ្រជាច្រើនបានសំណូមពរ។ ក្នុងនោះ Influencer ល្បីឈ្មោះរូបនេះថាមួយ រយៈពេលចុងក្រោយនេះនាងបានដកខ្លួនពីបណ្តាញសង្គមច្រើនហើយផ្តោតទៅលើមុខជំនួញរបស់ខ្លួន។ ជា ស្រីនា ក៏បាននិយាយថារូបរាងរបស់នាងឥឡូវមិនមែនជារូបរាងក្នុងក្តីស្រមៃរបស់នាងប៉ុន្តែយ៉ាងណានាងក៏អរគុណរាងកាយខ្លួនឯងដែលធ្វើឱ្យនាងមានកម្លាំងមាំមួនអាចឱ្យនាងទៅធ្វើការបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP4LC3If12EvWP6WIBi_OIf6iNzsJO1GBKx0YZfK1Gb9qNVtJ8VnUz0XXqLRTnCyDd54gJPkUC0nroD8qDU1fpON7h3Wssb94dLhWD4Fp6P79bkY0AeaaSE_o6eiAfyMwlp_SFP1EVlsLI0ALuu7zXKrEjTSAo0cHwM46kUbVyDkc6zKLvJoGQzKp3U9Sh/s2048/image_2025-07-23_14-26-19.png

គួរឱ្យដឹងថា នេះមិនមែនជាលើកទី១នោះទេដែលអ្នកគាំទ្រមានការសង្ស័យ ជា ស្រីនា មានផ្ទៃពោះប៉ុន្តែយ៉ាងណា ស្រីនា បានចេញមកបកស្រាយចង្ងល់ភ្លាមៗពុំឱ្យអ្នកគាំទ្រយល់ច្រឡំយូរនោះទេ។ ជា ស្រីនា និង ហេង វិសាល បានរៀបការជាមួយគ្នាកាលពីខែមីនា ឆ្នាំ២០២៤៕

Song Zu Er ស្គមស្គាំងខ្លាំងធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ

0

តារាសម្តែង Song Zu Er បច្ចុប្បន្នគឺជាប្រធានបទនៃការពិភាក្សានៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ចិនបន្ទាប់ពីរូបថតថ្មីៗរបស់នាងបានចែកចាយក្នុងរូបរាងស្គមស្គាំង។ រូបភាពនេះបានធ្វើ ឱ្យអ្នកគាំទ្រព្រួយបារម្ភអំពីសុខភាពរបស់តារាស្រីរូបនេះ និងសម្ពាធដ៏ធ្ងន់ធ្ងរនៃ ឧស្សាហកម្មកម្សាន្តចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim4EH6SGYnr_RoNUG8pozO1qvvjGdif7Tn7ZZJGyqOvRuAe6Bw5Ziv2Czecsszru7W2f6RH03l9F4xv3Yr9SNRs-TIkADKSxUI8he5QgGDBQg5ysVw5cZWcc-zaGGfTMObERQjRPTWiN3ZeLiDg6jkGlUxTn61YmoYRS_00qoZXQMw6AFekb4CHOQUpLT7/s800/image_2025-07-24_08-39-25.png

កាលពីថ្ងៃទី ២១ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ក្នុងពេលដំណាល គ្នាអំពីការសម្រកទម្ងន់ដ៏គួរឱ្យព្រួយបារម្ភរបស់ Song Zu Er ។ ដើមឡើយនាងមាន រូបរាងតូច រាងស្អាត និងមានសុខភាពល្អ ប៉ុន្តែពេលនេះតារាស្រីកើតឆ្នាំ ១៩៩៨ រូបនេះបានបាត់បង់ភាពស្រស់ស្អាតយ៉ាងខ្លាំងដែលរាងកាយរបស់នាងត្រូវបានគេនិយាយថាមើលទៅដូចជា «ស្គមស្បែកគ្របដណ្តប់ឆ្អឹង និង «ស្តើងដូចស្លឹកស្រូវ»។ នៅក្នុងរូបថតចុងក្រោយបង្អស់ដែលថតដោយអ្នកគាំទ្រជាមួយនឹងកាមេរ៉ាធម្មតា ដៃជើងរបស់នាងរួញតូចដោយនៅសល់តែស្បែកនិងឆ្អឹងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-GQQ7HkkpRN1Pcj2UC4qQhBb-sAptLkeAMNYZSP0B8kP5wUZ1EklUGvG4LQSLvQFVNGaavthAP7HPlcOGczQOLeDxgNd3O_GLqFkB2xB_HbPhpjr74eOG5WnemTteeZDRAUJs9Q9wvpiBYFeSyLBtRSTml-nAxJ8Qkohn3FWomhM_oU4eGQy6sutR5LyN/s2048/image_2025-07-24_08-39-26%20(2).png

ប្រភពបានឱ្យដឹងថាទម្ងន់របស់ Song Zu Er បានធ្លាក់ចុះជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ។ ប្រការនេះបានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ។ ប្រធានបទទាក់ទងនឹងរូបរាងស្គម និងគ្មានជីវិតរបស់តារាស្រីរូបនេះ បានឡើងដល់កំពូលនៃការស្វែងរកដ៏ក្តៅគគុករបស់ Weibo យ៉ាងរហ័ស ឲដោយទាក់ទាញការទំនាក់ទំនងរាប់លាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzMDL8ZoYWoojpI5i-ajpDuT7cyO_ZTnz3VilvXLpzhvVzBzmx19WIGe6AMUxLHopw1z1RYeSnG5T6zT1d8nDqoxaGuIV36eYXWAgemI-Ks52WxeghjfB2Txdaq3TMBdeMyqtoOhQTIM0uWDURhiihyphenhyphen69yc4U9Q9fmRvJ4moF_iQjAuqTosnTTjVwiEczT/s1538/image_2025-07-22_13-44-36.png

មុននឹងផ្អាកសកម្មភាពដោយសង្ស័យគេចពន្ធនៅចុងឆ្នាំ២០២៣ Song Zu Er បានថតរឿងធំៗចំនួន៣ជាប់គ្នា។ សម្រាប់ខ្សែភាពយន្តប្រវត្តិសាស្ត្រមួយ នាងត្រូវស្រកប្រហែល ១០គីឡូក្រាម ដើម្បីបំពេញតួនាទីដែលមិនមែនជាតម្រូវការតូចតាចនោះទេ។ ភាពយន្ត «Biao Mei Wan Fu» ដែលចាប់ផ្តើមថតនៅថ្ងៃទី ១១ ខែកក្កដា ក៏តម្រូវឱ្យខ្លួនតូច ដើម្បីរក្សារាងស្លីម។ គួបផ្សំនឹងការប្រើប្រាស់ថាមពលដ៏ធំនៅពេលថតបន្តនៅ Hengdian ក្រោមសីតុណ្ហភាព ៤០ អង្សាសេ វាជៀសមិនរួចទេដែលទម្ងន់របស់ Song Zu Er នឹងថយចុះយ៉ាងខ្លាំង។ សម្ពាធការងារ និងបរិយាកាសដ៏អាក្រក់បានធ្វើឱ្យសុខភាពរបស់ នាងធ្លាក់ចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRBRlmV4USS1I4bl52vswZ4FpMXdV0tJNZyAph6sOAxJ-SzsIVY1DjqDRTOYfM3bOfnjjpbFv-EFZPMrNoRUVTBkHvPnCVZmd1C3vqqFAFZ0QLKYe8ZOXo8riwgZtxgQpVTIg3bqm_19SLtOOLweuc16xsFqRMX3zjyjtB3dB8AKQHvNFcUhsAKFcY7W2G/s1200/image_2025-07-24_08-39-26.png
ថ្មីៗនេះនៅក្នុងកម្មវិធីមួយ Song Zu Er ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលដែលនាង បានបង្ហាញពីរបបអាហារ និងវិធីសម្រកទម្ងន់ខ្លាំងរបស់នាងដូចជាការញ៉ាំផ្លែប៉ោមមួយ ផ្លែក្នុងមួយពេលជំនួសបង្អែមដោយទឹកដោះគោយ៉ាអួកាឡូរីទាប និងប្រើប្រាស់បន្លែស្ងួត ជាអាហារសម្រន់។ នាងថែមទាំងបង្ហើបថានាងបានស្រកទម្ងន់ ៣៦០ថ្ងៃក្នុងមួយឆ្នាំ ហើយបានសាកល្បងវិធីតមអាហាររយៈពេល៣ថ្ងៃម្តង។ អ្នកនិយមលេងអ៊ីនធឺណិត ភាគច្រើនជឿថា ការសម្រកទម្ងន់របស់ Song Zu Er បានលើសពីកម្រិតសុខភាព របស់នាង។ ផ្ទុយទៅវិញ ទស្សនិកជនជាច្រើនបានរិះគន់យ៉ាងចាស់ដៃចំពោះស្តង់ដាររូបរាងដ៏អាក្រក់របស់ឧស្សាហកម្មកម្សាន្តចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivDSyZS7SFMJCz6Z-f_eRWecKpKQlZZH0DQYjZtwVmpVgwKLrAz4wUw4dwS7_QnVJYUbKFy2Jffk_5qwLszueGh9AfaaBSm7Eq6EETqYhVfD9bxctWWm3cQwbYWr82UtlA4sM21zDobMPTjoOtjgGziKU8uOWGyedarDDcZrEK_tRkrs9E68wdPVyxdVHz/s2048/image_2025-07-22_13-44-37.png

គណនីមួយមានការខឹងសម្បារថា៖ «តើអ្នកត្រូវតែស្គមដូចគ្រោងឆ្អឹងដើម្បីដើរតួជាតារាសម័យបុរាណឬ? បច្ចុប្បន្នតារាស្រីរូបនេះមិនបាននិយាយចេញពីស្ថានភាពសុខភាពដែលនាងសង្ស័យនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9XIAuqrQJbatRu2yug8KxY0EEbYR20yCHLnuYxd0Ak4W5P1XU1K3WRci-tr5DCejoIc2w29lNrzv3p1_J1VSz75Cgh9TLlfwq5qoRIqMR2HlGkB9ex5LLjyeNJ8JXFTVgB7nh255GovhgPbYNCKWfr1KsP2qysM6UGdLEhSSxVCeHtmN6E2M_4Kt-BSau/s1600/image_2025-07-24_08-39-28.png

ដើម្បីរក្សាភាពទាក់ទាញរបស់នាងបន្ទាប់ពីរឿងអាស្រូវនិងការប្រកួតប្រជែងក្នុងឧស្សាហកម្មកម្សាន្តដ៏កាចសាហាវ Song Zu Er ប្រហែលជាត្រូវរុញខ្លួននាងទៅកម្រិតរាងកាយ របស់នាង។ ទម្ងន់មិនត្រឹមតែជាបញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះទេប៉ុន្តែក៏ជាតម្រូវ ការជាក់ស្តែងផងដែរសូម្បីតែស្តង់ដារនៃការរស់រានមានជីវិតនៅក្នុងវិស័យរបស់ចិន ដែលរូបរាងស្តើង ជារឿយៗត្រូវបានផ្តល់អាទិភាព៕