ថៃ៖ ក្រពុលមុខនឹងបញ្ហាជាច្រើនដែលកំពុងកើតមាននៅក្នុងប្រទេសខ្លាំងពេក មេប៉ូលីសថៃម្នាក់ព្រ.មានចាត់ការលើគ្រូទាយណាក៏ដោយ ដែលចូលចិត្តនិយាយបំប៉ោងសាច់រឿង ជាពិសេសការទស្សន៍ទាយពីគ្រោះធម្មជាតិនៅក្នុងប្រទេសធ្វើឲ្យពលរដ្ឋភ័យខ្លាច ត្រៀមមកអង្គុយទាយនៅក្នុងពន្ធនាគារដោយសារលោកបានបញ្ជាឲ្យប្រមូលព័ត៌មានលម្អិតដើម្បីស៊ើបអង្កេត ពាក់ព័ន្ធនឹងគ្រូទាយក្លែងក្លាយទាំងនោះហើយ។ នេះបើយោងតាមសារព័ត៌មាន Thaiger។

នៅក្នុងអត្ថបទដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោក Charoonkiat Pankaew ឬ Big Tao ស្នងការនៃការិយាល័យស៊ើបអង្កេតមជ្ឈិមបានបញ្ជាក់នៅក្នុងសន្និសីតសារព័ត៌មានមួយថា៖ ពាក់ព័ន្ធនឹងសកម្មភាពរបស់គ្រូទាយដែលតែងលើកឡើងពីបញ្ហាគ្រោះធម្មជាតិដូចជារញ្ជួយដី ខ្យល់ព្យុះ ឬទឹកជំនន់អ្វីទាំងនេះ លោកបានបញ្ជាឱ្យនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ពន្លឿនការប្រមូលព័ត៌មានរបស់គ្រូទាយទូទាំងប្រទេស ដើម្បីសម្រួលដល់ការស៊ើបអង្កេត និងត្រួតពិនិត្យ ដោយគាត់ជឿថាអាកប្បកិរិយារបស់គ្រូទាយជាច្រើនគឺជាការក្លែងបន្លំ និងមិនអាចមើលរំលងបានទេ។
ទោះយ៉ាងណាលោកកត់សម្គាល់ថា បច្ចុប្បន្នពុំទាន់មានជនរងគ្រោះណាដាក់ពាក្យបណ្ដឹងធ្ងន់ធ្ងរនៅឡើយទេ។ ដូច្នេះលោកចង់ជូនដំណឹងដល់អ្នកដែលមានអារម្មណ៍ថាខ្លួនត្រូវបានគេបោកប្រាស់ មិនថាជាគ្រូទាយ ឬការឆបោកដើម្បីឲ្យពួកគេបរិច្ចាគប្រាក់នោះទេ សូមមកធ្វើរបាយការណ៍ជាមួយនាយកដ្ឋានប្រឆាំងបទល្មើស ដើម្បីដាក់ពាក្យបណ្ដឹងគ្រូទាយទាំងនោះ។.jpg)
លោក Big Tao បានគូសបញ្ជាក់ថា៖ ជាឧទាហរណ៍ស្រាប់ គ្រូទាយដែលចូលចិត្តទស្សន៍ទាយពីគ្រោះរញ្ជួយដី នៅក្នុងប្រទេសថៃដែលធ្វើឲ្យពលរដ្ឋមួយចំនួនជឿ ហើយមានការភ័យស្លន់ស្លោ ប៉ុន្តែជាក់ស្ដែងការទស្សន៍ទាយនោះសុទ្ធតែខុស ឬមិនត្រឹមត្រូវដូចការសន្យាពួកគេឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ កុំចាញ់បោ.កគ្រូទាយទាំងនោះឲ្យសោះ។.jpg)
គួរជម្រាបថា កន្លងមកសត្ថកិច្ចថៃបានឃាត់ខ្លួនចាប់គ្រូទាយល្បីៗជាច្រើននាក់ ដែលចូលចិត្តទស្សន៍ទាយពីបញ្ហាធម្មជាតិ។ បើតាមការសាកសួរសមត្ថកិច្ចបានឲ្យដឹងថា ភាគច្រើនគ្រូទាយទាំងនោះបានទទួលស្គាល់ថា ពួកគេបានធ្វើការទស្សន៍ទាយដោយផ្អែកលើគោលការណ៍ហោរាសាស្រ្ត បន្ទាប់មកពឹងផ្អែកលើជំនឿផ្ទាល់ខ្លួន បទពិសោធន៍ ឬព័ត៌មានផ្សេងៗដើម្បីរៀបចំនិយាយឲ្យដូចជាបានដឹងសាច់រឿងជាមុនអញ្ចឹងឯង៕.jpg)










