នៅថ្ងៃទី៩ ខែកញ្ញា ផលិតករ Tving បានចេញផ្សាយផ្ទាំងរូបភាពសម្រាប់រឿងភាគកូរ៉េ «Dear X» ជាផ្ទាំងរូបភាពគួរឱ្យចាប់អារម្មណ៍ជាមួយនឹងអក្សរពណ៌ក្រហមដិតនៅលើក្រដាសពណ៌សដែលហែកចេញជារាងអក្សរ X បង្ហាញពីភ្នែកត្រជាក់របស់តួអង្គសំខាន់ Baek Ah Jin ដែលសម្តែងដោយ Kim Yoo Jung ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXtJUnjp1HewIoLtAUXdKvL9Xt8OXuLniFVT24SRewkQ6lFJC-0miiuclHUwsdEorKvTfRgYP68A2VZG-3Y65FKcIphlSD8HXaO-X2_iu0uW2JXqFXqyFQiqL9wIpY9gwHzuUVJyre5zDpLkxqJSYY6Ep1CsS9CWmrodTEtgvqyEvuIgfhNI27uxaqbgIh/s1024/image_2025-09-10_12-18-16.png

ទោះយ៉ាងណា ភ្លាមៗបន្ទាប់ពីផ្ទាំងរូបភាពនេះត្រូវបានចេញផ្សាយ សហគមន៍អនឡាញបានចោទប្រកាន់ខ្សែភាពយន្ត «Dear X» ថាបានលួចចម្លងផ្ទាំងរូបភាព។ មនុស្សជាច្រើនបានចង្អុលបង្ហាញថាផ្ទាំងរូបភាពនៃរឿង «Dear X» គឺស្រដៀងទៅនឹងផ្ទាំងរូបភាពនៃខ្សែភាពយន្តចិនឆ្នាំ ២០១៧ មានចំណងជើងថា «The Devotion of Suspect X» ដែលកែសម្រួលពីប្រលោមលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPiIckXliLG3yHi0QOcZAdu1qeNxAqYe_F1uWEVmArI6qrLINftU2WLzpPiJgOXAZI_DajVdklC5VX6QQx-GRfOEIReGNdV0egNODIxsm_OvQVFuNrUzpF1UhRObGz2ITSrZRNHsSJUkOAwBCBFhj_1jVDUvUCO-tyNPnA23rGo3rmOeOCToHYFJ_QsPna/s1080/image_2025-09-10_12-00-56%20(2).png
ឆ្លើយតបនឹងការរិះគន់នេះ តំណាងផលិតកម្មរឿង «Dear X» បានលើកឡើងពីបញ្ហានេះ។ ខាងផលិតកម្មបាននិយាយថា «យើងបានដឹងអំពីភាពស្រដៀងគ្នានេះជាមួយនឹងព័ត៌មានលម្អិតជាក់លាក់មួយ ហើយបានឈប់ប្រើប្រាស់វាភ្លាមៗ។ យើងក៏សម្រេចចិត្តមិនប្រើវានៅពេលអនាគតដែរ»។ ផលិតកររឿង «Dear X» បានសូមទោសសាធារណៈជនចំពោះការមិនបានត្រួតពិនិត្យដំណើរការផលិតដោយយកចិត្តទុកដាក់ ហើយបានសន្យាថានឹងពង្រឹងការត្រួតពិនិត្យដើម្បីធានាថាឧប្បត្តិហេតុបែបនេះមិនកើតឡើងម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIWJ9RGT5VajhcarXTswVwoPeHgBX9yEUIMERBI6WeNZ7TI1THwHJVuGyvjB1KiUhmejJ3UNwK2-P6EL-P0tEqOHw9dGHWzfLFXXyJuHA4EPsyQpIB2UWRHbrk7DfB5wS7ENtXqG8Pgs5xzMAtvb2XE28qP8fZdgf3UJK6d0-Rw7lYCQ_pQ80XTLOIN8TY/s1200/image_2025-09-10_12-12-39.png

នៅដើមខែសីហា រឿង «Dear X» បានក្លាយជាប្រធានបទនៃការពិភាក្សានៅពេលដែលឈុតភាពយន្តត្រូវបានបង្ហាញ។ នៅក្នុង Trailer តារាសម្តែង Kim Yoo Jung បានចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏ប្រណីត ទាក់ទាញរបស់នាង និងឈុតឆាករន្ធត់ និងរំភើបមួយចំនួន។ នេះបានបង្កើនការរំពឹងទុករបស់ទស្សនិកជនសម្រាប់ការងារនេះ។ ការដែល «Dear X» រងការចោទប្រកាន់ថាលួចថតបង្ហោះនោះបានធ្វើឱ្យទស្សនិកជនមួយចំនួន មានការបារម្ភចំពោះគម្រោងនេះ។ ទន្ទឹមនឹងនេះ មហាជនខ្លះសង្ស័យថានេះជា «ល្បិចប្រព័ន្ធផ្សព្វផ្សាយ» របស់ផលិតករឬអត់?។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUydwZbyCOcR_JiuNExLX848xoS2Ro6mwTSpRhD2MeIODLsnyl1mDxrKhktYzhOYzU4RhVWydDP_BHIhsMot7sWb7lh9NetydbDqAJnVbJCs25Lk959x5vxHKPOUGo3q9rNXXmtwdNWy5JSsQH0Fw3-LeHlh1r9Bgu7nYbtR9G93gHBh18JijlZ3VhbUUy/s1350/image_2025-09-10_12-18-16%20(3).png
អ្នកគាំទ្ររបស់ Kim Yoo Jung មានការព្រួយបារម្ភដោយសារតែ «Dear X» គឺជាគម្រោងត្រឡប់មកវិញរបស់នាងបន្ទាប់ពីជាងមួយឆ្នាំ ចាប់តាំងពីខ្សែភាពយន្ត Netflix ដែលរងការរិះគន់យ៉ាងខ្លាំងគឺរឿង «Chicken Nugget» ដែលបានចេញផ្សាយនៅក្នុងខែមីនា ឆ្នាំ ២០២៤។ ទស្សនិកជនមានការទន្ទឹងរង់ចាំខ្ពស់ចំពោះរឿង «Dear X» នៅពេលដែល Kim Yoo Jung ផ្លាស់ប្តូររូបរាងរបស់នាង ក្លាយជាស្ត្រីចាស់ទុំ មានមន្តស្នេហ៍ និងអាថ៌កំបាំង គេចចេញពីរូបភាពដែលនាងធ្លាប់សម្តែងកាលពីកន្លងមក៕