ថ្ងៃនេះជាខួបទី២៤ នៃមហាព្រឹត្តិការណ៍ភេរវកម្ម ១១ កញ្ញា ២០០១ នៅសហរដ្ឋអាមេរិក ដែលបានបង្កឡើងពីសំណាកក្រុមភេរវករអាល់កៃដា ដែលដឹកនាំដោយ អូសាម៉ា ប៊ីនឡាដិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOe3Y3jaUlDtkfpf3WvfSSyRnFhMkcDgm0R-iPZi4CVzZ4bztCyW0IglGQP2lXJot7swj1H1TCU5Lre2y-efXyWSmUqYQ4okRRwlGKADrMCZToRMjpSTspn60f_kpzcFUAgWdlE9L-t3hyphenhyphen5iBNZP4D1Rw_CMI613a-T-Q6CHAw2vq9VW4WYfYmtQIIcMmR/s1600/image_2025-09-11_09-10-57.png
ព្រឹត្តិការណ៍ភេរវកម្មនេះ បានបណ្តាលឱ្យមនុស្សជាង៣ពាន់នាក់បាត់បង់ជីវិត និង៦ពាន់នាក់ផ្សេងទៀតរងរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6sjnLH7Xq2qGWff3aNkMNcEEYXvDsOrTF-sIWcAMFXp5hfL7x5VM-82l-T69bZBbOMRD1F1mNTqiiAyWOs_B93KJfABlWzzLRSNm-z0LPY_LsJbLgQKsFhvhaS4_siSVydJxfSMDWe55Lfj2qY5ASyUfACB9qL00xXnH612JA-KXOGDa529FdqYCytZti/s1480/image_2025-09-11_09-11-07.png

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក្រុមភេរវករចំនួន១៩នាក់ បានប្លន់យន្តហោះដឹកអ្នកដំណើរខ្នាតធំចំនួន៤ ដោយក្នុងនោះមាន២គ្រឿង បានបើកបំបុកអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុង New York។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIrOnaQBfzo1VEzVmXLH2I3i90hn9fjtwVxSiCY-fQ_u1JAaYtAeV1HhVxwpKt_UuSoL70bDwk9stOchyphenhyphen3Fz7bUc7En0gWnM26dBrBWo581CZkdFU7fIzUXuH9eulELRwGadDctmInFaDUwPBETCZgk77uQyY6pXjGhC0dbkGIvTRc0eDFrW1sEg9QYdHj/s1200/image_2025-09-11_09-11-04.png

ដោយឡែក១គ្រឿងទៀត បានបើកបុកមន្ទីរបញ្ចកោណ និង១គ្រឿងទៀត បានធ្លាក់ទៅកាន់ទីវាលមួយក្នុងរដ្ឋ Pennsylvania។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0anye6plNsGVYFwLDkktickaX4wqn617LUBW-g4Ov9KIKvg8q-Q75DUAUiidltjWH1zApKIA1oYQHiQCy9mhEoATY-3QqLSZXpSc5Pwtam0Cuklx8q2CLaq15H7mmS76dQ4Gq6KbSQQwfI38IRFM8C2EwwewKstqRdDOkNqM6i2NITzVktKMqh7MPR7ZH/s2560/image_2025-09-11_09-10-54.png

មូលហេតុ ដែលក្រុមភេរវករអាល់កៃដា បើកការវាយប្រហារនេះ ព្រោះលោក អូសាម៉ា ប៊ីនឡាដិន បានបន្ទោសអាមេរិកនិងសម្ព័ន្ធមិត្តទ្វីបអឺរ៉ុប បានបង្កជម្លោះនៅក្នុងពិភពឥស្លាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF3vKDq-H1Fyr7SU7yZBdqr5nMjk-aSM9z7BkofaLXb-31blijlTI3-dYoJerdXyNoX-ACTnHV-dEIzYVUp0EhiqsP38uyvakbbFhofHUDKtjclxy2ilIz9PTU04eH__abZ3SeOfs_ecSNGAbgbp6Hrb1IvuyM6PVE3um2JGol8ae1YuhWZFjx7UivoSaK/s1199/image_2025-09-11_09-11-10.png

ក្រោយការវាយប្រហារភេរវកម្មនេះ បាន១ខែ ប្រធានាធិបតីរបស់អាមេរិកលោកនាសម័យនោះ លោក George W Bush បានដាក់ទ័ព វាយលុកចូលប្រទេសអាហ្វហ្កានីស្ថាន តាមកម្ទេចក្រុមអាល់កៃដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt28lz-wpEXBQJWlIoH3K4xoCGt0bdz3UCAZlp4dOvlZPLB5SyP8smC9OrKKnZIhG9a3UkrJygQItNAUm_Fe1hlN4e-b7DmiaVZV1GprFUd1KI1EzVZDJiPoL0C6QGVmdA64gRDu10Hbw0M_DW4so7506AEkrVT4OtRp28vw2IT-5_P-wkm6-el3gzC3tB/s1600/image_2025-09-11_09-11-08.png

ក្រោយមករំលង បាន១០ឆ្នាំ ពោលនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១ លោក អូសាម៉ា ប៊ីនឡាដិន ត្រូវបានបាញ់សម្លាប់នៅប្រទេសប៉ាគីស្ថាន ក្រោមការបញ្ជាពីលោក បារ៉ាក់ អូបាម៉ា៕