កក្រើកទៀតហើយ ជាមួយព្រឹត្តិការណ៍ការប្រកួតដណ្តើមខ្សេក្រវ៉ាត់ Krud Kun Khmer និងការប្រកួតដណ្តើមពានរង្វាន់ Krud Kun Khmer បេក្ខភាពគូ 4-MAN TOURNAMENT នៅសង្វៀនគ្រុឌ គុនខ្មែរ ។
នេះជាការប្រកួតមួយដ៏តានតឹង សម្រាប់គូប្រកួត ជាពិសេសជើងខ្លាំងទាំង៣ និងប្រឹងឱ្យអស់ពីសមត្ថភាព ទោះដឹងថាគូប្រកួតរបស់ខ្លួនជាជើងខ្លាំងមួយនៅក្នុងតំបន់អាស៊ិក៏ដោយ ក្នុងនោះគូដណ្តើមខ្សែក្រវ៉ាត់ កីឡាករ ប៊ុន សុធា នឹងត្រូវជួបកីឡាករ ប៉ែនកាក់ យ៉ាស៊ីន មកពីអាហ្វហ្គានីស្ថាន ចំណែកជើងខ្លាំង២រូបទៀតគូមិត្តភាព លន បញ្ញា ត្រូវជួបកីឡាករ ហ្វារីប៊ូស ហូសេនហ្សាដេ និងកីឡាករ អ៊ុច ធារិទ្ធ ត្រូវជួបកីឡាករ ម៉ាហ៍ឌី ហ្ការីសវ៉ាន់ មកពីអ៊ីរ៉ង់។ តើកីឡាករ ប៊ុន សុធា អាចសាងស្នាដៃរបស់ខ្លួនក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ Krud Kun Khmer បានដែរឬទេ? សម្រាប់ការប្រកួតនេះ ក៏មានគូប្រកួតពិសេសៗជាច្រើនគូទៀត នឹងមិនធ្វើឱ្យបងប្អូនអ្នកគាំទ្រគុនខ្មែរ ខកចិត្តនោះឡើយ។
ជួបគ្នាថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០នាទីល្ងាចតទៅ នៅបរិវេណសួនឧស្សាហកម្ម វឌ្ឍនៈ១ ឃ្លាំងE តាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ។ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និងផេកផ្លូវការ Krud Energy, VBL Sports និងផេក VBL Keila៕