បាងកក៖ លោក Anutin នាយករដ្ឋមន្រ្តីថ្មីរបស់ថៃបានបញ្ចាក់ថា គ្មានពាក្យថា VIP ក្នុងសំណុំរឿងថាក់ស៊ីនឡើយ អ្វីៗគឺត្រូវតែអនុវត្តស្របតាមច្បាប់ គ្មានការជ្រៀតជ្រែក ឬចរចាក្រៅផ្លូវការណាមួយនឹងត្រូវបានប្រព្រឹត្តដាច់ខាត ហើយយុត្តិធម៌នឹងត្រូវបានបម្រើសម្រាប់ភាគីទាំងអស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon របស់ថៃ។
នៅវេលាម៉ោង ៥ និង ៣៥ នាទីល្ងាច ថ្ងៃទី៩ ខែកញ្ញា នៅគណបក្ស Bhumjaithai នាយករដ្ឋមន្ត្រី Anutin Charnvirakul បានថ្លែងសុន្ទរកថាពាក់ព័ន្ធនឹងការជជែកដេញដោលអំពីថា តើនៅពេលក្លាយជានាយករដ្ឋមន្រ្តី លោកនឹងជួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានតុលាការកំពូលកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ឱ្យស្នាក់នៅសុខស្រួលគេចពីការជាប់គុ.កពិតប្រាកដដែរឬអត់? លោកបានបញ្ជាក់ថា អ្វីៗទាំងអស់គឺអនុវត្តទៅតាមច្បាប់ មិនមានចំណាត់ការក្រៅច្បាប់ ហើយក៏គ្មានករណីVIPសម្រាប់លោកថាក់សុីនផងដែរ។
នៅពេលសួរថាតើករណីលោកថាក់ស៊ីន នឹងត្រូវបានគេបង្វែរឲ្យទៅស្នាក់នៅនៅមន្ទីរពេទ្យរបស់ខាងតម្រួតឬអត់នោះ លោក Anutin បានបន្តថា៖ លោក ថាក់សុីនគ្មានសិទ្ធិពិសេសអ្វីឡើយ។ ហើយលោកក៏បានថ្លែងបន្ថែមថា៖ «គោរពយុត្តិធម៌សម្រាប់គ្រប់ភាគី។ យុត្តិធម៌សម្រាប់ទាំងអស់គ្នា ដែលបានន័យថាអ្នកទោ.សត្រូវទូទៅត្រូវទទួលបានអ្វី លោកថាក់សុីននឹងទទួលបាននោះដូចគ្នា។
.png)
គួរជម្រាបថា ក្រោយបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃមក លោកAnutin បានបង្ហាញពីគោលបំណងធំរបស់គណបក្សភូមិចៃថៃរបស់ខ្លួនថានឹងធ្វើការកំណែរទម្រង់ប្រព័ន្ធដឹកនាំ និងគណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃឡើងវិញ។ ជាមួយគ្នានេះ លោក Anutin ត្រូវបានគេរំពឹងថានឹងមានភាពរឹងមាំក្នុងការដឹកនាំប្រទេសជាងអ្នកស្រី ផែថងថាន ខណៈក្នុងឯកសារទូតមួយចំនួនបានបង្ហាញថាលោកមានទំនាក់ទំនងជិតស្និតជាមួយគ្រួសាររាជវង្សថៃ។
.png)
ចំពោះការលើកឡើងថានឹងមិនមានការអនុគ្រោះចំពោះលោក ថាក់សុីន ក្នុងការជាប់ឃុំនេះ ហាក់ជាការបន្ថែមសម្ពាធផ្លូវចិត្តកាន់តែខ្លាំងដល់អតីតនាយករដ្ឋមន្រ្តីផែថងថានដែលទើបខ្ទាតចេញពីតំណែង ចំពេលដែលឪពុករបស់ខ្លួនត្រូវបានតុលាការកំពូលសម្រេចក្ដីឲ្យជាប់ទោ.សរយៈពេលមួយឆ្នាំបែបនេះ៕
		
	









