សហរដ្ឋអាមេរិក ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ដំឡើងពន្ធទំនិញចិន និងឥណ្ឌា រហូតដល់១០០% ដោយសារប្រទេសទាំងពីរនេះទិញថាមពលរបស់រុស្ស៊ី ដែលអាមេរិកចាត់ទុកជាការគាំទ្រសេដ្ឋកិច្ចរុស្ស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIKursKo5UsDhxThiEm0eLgdww2eI-bpPCyKIup4thPQmKJs-82q5bRAiCTBQDeopwICFP2RczJ1OKptoY1dX6pnqLy-tfWv_Tm9MOPKgaWSJXd1Zyh8869-4MqQiIX2nYCUAtCwdMqKcSFSNOOQhtFOT4_8N214gZUqs3iige0Ml1tmDJI0PNKIQIb3O3/s1024/image_2025-09-10_15-05-52.png
លោក Trump អំពាវនាវឱ្យបណ្តាប្រទេសនៅសហភាពអឺរ៉ុប (EU) ដំឡើងពន្ធទំនិញនាំចូលពីចិន-ឥណ្ឌាក្នុងអត្រាខ្ពស់ ដើម្បីបង្កើនការដាក់សម្ពាធដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយលោក Trump អះអាងថា ប្រទេសចិន និងឥណ្ឌា មានតួនាទីសំខាន់ក្នុងការគាំទ្រសេដ្ឋកិច្ចរុស្ស៊ីតាមរយៈការទិញថាមពល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_B-UKd3kSImWQYKy93R9PjWWtF3uWCVj9iOagPftUl9mUK7Tgci_Y8-mCgNNggf9XEnB7rwlZML-qFSfUoSsWlNHf_j3lfpXmbp-dTWnPQg_E7Pwvmn-MVfoIEVlExOqxl8XrjGHPm41hZm-GNDA1VGrlmX2iGVijUD7ZWmBIE-V8eJeDly5iSpsXx_4V/s3072/image_2025-09-10_15-05-47%20(2).png

ការអំពាវនាវឱ្យដំឡើងពន្ធទំនិញចិន-ឥណ្ឌារបស់លោក Trump ត្រូវបានបញ្ជូនតាមរយៈ Video Conference ទៅកាន់មន្ត្រីសហភាពអឺរ៉ុប និងមន្ត្រីទូតសហភាពអឺរ៉ុប លោក David O’Sullivan ដែលស្ថិតនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាពីវិធានការដាក់ទណ្ឌកម្ម ។ មន្ត្រីសហភាពអឺរ៉ុបម្នាក់និយាយថា អាមេរិកបានបង្ហាញគោលជំហររបស់ខ្លួនយ៉ាងច្បាស់ពីការដាក់ទណ្ឌកម្មចិន-ឥណ្ឌា និងអំពាវនាវឱ្យប្រទេសនានាចូលរួមសហការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYlai8DmPxokZQp2_S9CaThyphenhyphen_aen1GXjG9aUWyvPe_mIyzo6khgDVaIHLTUvTbCmKNBZTo9unTZh467W2-JCPI77teozr5fc-jQgZNLIm0UngzKQhmRBVAoVoRN1JcQ9LC3WjHdGhyphenhyphenSGO8ryTvS1q_qtSZXBEnOQ-p5m9YybqBk2P2tdm4qEeF3Dgv119f/s960/image_2025-09-10_15-05-47.png
គោលជំហររបស់លោក Trump បានបង្ហាញពីការផ្លាស់ប្តូរគោលជំហររបស់សហភាពអឺរ៉ុប ពីព្រោះកន្លងមក សហភាពអឺរ៉ុបបានផ្តោតទៅលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងជាងការដំឡើងពន្ធទំនិញដើម្បីដាក់សម្ពាធប្រទេសណាមួយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQOl3HPNrkEbjm2BCPZNhQiWx7GdcyWaH_d0tT2yvxb-qBz4KvM6Ikiq9zJ_5kK3au3zCYAPLABOPa5fl-NoXYS6B19oyACJa5ctrIa8VIwvohTAVs7s7PJODNajaeeJbQhaOkonLN1ZVP8KLhLGMoCPXTa3vFWAVOxweQUulXT2nhIx932sRJB63XkC_m/s2000/image_2025-09-10_15-05-53.png
លោក Trump ធ្លាប់ដំឡើងពន្ធទំនិញនាំចូលពីឥណ្ឌា២៥% បន្ថែមទៀត ដោយលោកផ្តល់ហេតុផលថា គឺជាការប្រឆាំងទៅនឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងឥណ្ឌា និងវិមានក្រឹមឡាំងរបស់រុស្ស៊ី ។ ទោះយ៉ាងណា លោក Trump ពុំទាន់បានចាត់វិធានការធ្ងន់ធ្ងរជាងនេះដូចការប្រកាសទេ ៕