Home Blog Page 380

មានការសង្ស័យថា Bai Jingting និង Song Yi បែកគ្នា

0

សកម្មភាពថ្មីៗរបស់តារាសម្ដែង Song Yi អំឡុងពេលផ្សព្វផ្សាយរឿងភាគថ្មីរបស់នាង បានបង្កឱ្យមានការពិភាក្សាលើអ៊ីនធឺណិតយ៉ាងក្តៅគគុក រហូតប្រធានបទ «Bai Jingting និង Song Yi សង្ស័យថាបែកគ្នា» បានឈានដល់ការស្វែងរកយ៉ាងឆាប់រហ័សឈរលើកំពូលតារាងស្វែងរកពេញនិយម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8X4vG8Ca7i0FBixPWqVW3Soc7QiaET_cV6r5LikQRaXcCkrNowV9tyB51pD-N6NbhMOb8l3JYt4osICeWqLdIyr6cIjqHFdvYpTriOPtaH8e1OTXSFFqntUrc5WBN_fpD40DuyWjviGEQJAGIKhFH87efnLhks47QgoS5rcanA-3k80ZOqprypX6jEgMH/s943/image_2025-09-09_14-05-43.png

ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងរវាង Bai Jingting និង Song Yi បានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ ២០២២ អំឡុងពេលដែលពួកគេសហការគ្នាលើរឿងភាគប្រវត្តិសាស្ត្រ «Destined»។ ពេលនោះអ្នកទាំងពីរត្រូវបានគេរាយការណ៍ថារស់នៅក្នុងអគារលំនៅឋានជាមួយគ្នា ខណៈកំពុងថតរឿងនៅ Hengdian ។ ពួកគេត្រូវបានគេថតរូបជាញឹកញាប់ដោយស្លៀកសំលៀកបំពាក់ដែលត្រូវគ្នា ចែករំលែកដបទឹកដូចគ្នា និងថែមទាំងចូលរួមក្នុងពិធីមង្គលការរបស់មិត្តភក្តិរបស់ Bai Jingting ជាមួយគ្នាទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq5UJ04zdrK4b0i2mNJZ5HmrMzYcZIMy5FqFHnLRd0_opMN1wImulG8MBoLZNKImQ3EvnHGbfUPk65qybD9X8hS0r5bcJrcwxnkjjGhoNUpfsm1PpCZEhKCSriKABXhnKV2l63Yh0qng73LamCybxMUgdRZerUbeDyGcYofnxnDZBwa8BIioAtOoMV4UhJ/s1280/image_2025-09-09_14-05-44%20(2).png

នៅចន្លោះឆ្នាំ ២០២៣ និង ២០២៤ គូស្នេហ៍មួយគូនេះត្រូវបានគេថតរូបជាញឹកញាប់ដើរលេងកាន់ដៃគ្នាតាមដងផ្លូវក្នុងទីក្រុងប៉ារីស និងទាក់ទងគ្នាយ៉ាងស្និទ្ធស្នាលពេលដើរទិញអីវ៉ាន់នៅផ្សារទំនើប។ ភាសាកាយវិការការពាររបស់ Bai Jingting ក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្សេងៗអ្នកគាំទ្រមើលឃើញថាជាព័ស្តុតាងដែលមិនអាចប្រកែកបាននៃ ស្នេហាសម្ងាត់ របស់ពួកគេ។ ទោះបីជាភាគីទាំងសងខាងមិនទទួលស្គាល់ទំនាក់ទំនងរបស់ពួកគេជាសាធារណៈក៏ដោយ ប៉ុន្តែសញ្ញាដ៏ស្រទន់ទាំងនេះបាននាំឱ្យមនុស្សគ្រប់គ្នាសន្មត់ថាពួកគេនៅជាមួយគ្នា ថែមទាំងនាំឱ្យមានពាក្យចចាមអារ៉ាមអំពីអាពាហ៍ពិពាហ៍សម្ងាត់ទៀតផង។ ក្រុមទាំងពីរបានបដិសេធពាក្យចចាមអារ៉ាមនៅពេលនោះ ដោយបញ្ជាក់ថាទំនាក់ទំនងរបស់ពួកគេមានស្ថិរភាព ប៉ុន្តែមិនមានគម្រោងរៀបការភ្លាមៗនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOuMVlXXsDZx9fGjwMhBT1h5BIT3OXLER-yXrTLGUn121S5AeFP1cABsJSv463zGtl6zExkepNhxOAG-MUPMwnAqf5wYyA4JBNULkUxqbHqkPvZzpudBZs3GD54SeSb-yfNo7_B3MZ61gfUZfH-G2VaphPAFsFZKeX5L6L3RO4a9sKe8v3fyXFmwN_QR__/s960/image_2025-09-09_14-05-44%20(3).png

ចំណុចរបត់បានកើតឡើងនៅខែមីនា ឆ្នាំ ២០២៥ ដែលជាចំណុចរបត់មួយនៅក្នុងទំនាក់ទំនងរបស់ពួកគេ។ មុននេះ ទោះបីជាភាគីទាំងពីរមិនបានប្រកាសជាផ្លូវការអំពីទំនាក់ទំនងរបស់ពួកគេក៏ដោយ ប៉ុន្តែការភ្ជាប់ទំនាក់ទំនងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាការចុច like ការបង្ហោះរបស់គ្នាទៅវិញទៅមក និងការបង្ហោះរូបថតដែលមានផ្ទៃខាងក្រោយដូចគ្នា បានធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេរំភើបចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីខែមីនា មកគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេត្រូវបានបិទទាំងស្រុង ដោយបាត់ពីការបង្ហាញខ្លួនជាសាធារណៈជាមួយគ្នា ហើយថែមទាំងជៀសវាងការជួបជុំជាមួយមិត្តភក្តិទៅវិញទៅមក។ កាន់តែគួរឱ្យចាប់អារម្មណ៍ Song Yi បានកែសម្រួលការបង្ហោះចាស់ពីឆ្នាំ ២០២៣ ដោយស្ងាត់ស្ងៀម ដោយលុបរូបថតរបស់នាង និង Bai Jingting ដែលចែករំលែកកៅអីតែមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr28tCA0_CL7OUqrgk4VB5AHQSbiv-QJHFUHes8exRpqjJfCmzmXEuFwNd9vkGZTlOHjLTbM2eD82cliTkvVVVkLnJ0tWmUXm4GRVLmN1Cuswf7ojCZytyxQajmtld5NK4wzPeP-zruNSC9vhcbhSBBW4R55McWPKhxJF01Cu14yVUQojfT46j0ta2hPsS/s1005/image_2025-09-09_14-05-44.png
ការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតគឺការប្រកាសច្បាស់លាស់របស់ Song Yi ។ បន្ទាប់ពីលុបការបង្ហោះ Weibo Song Yi បានសង្កត់ធ្ងន់លើវេទិកាផ្សេងទៀតថានាង នៅលីវ និងផ្តោតលើអាជីពរបស់នាង ដែលជាសេចក្តីថ្លែងការណ៍មួយដែលត្រូវបានគេមើលឃើញថាជាការឆ្លើយតបដោយផ្ទាល់ចំពោះស្ថានភាពទំនាក់ទំនងរបស់នាង។ ជាមួយគ្នានេះដែរ ការ បង្ហោះរូបថតស្និទ្ធស្នាលរបស់ Song Yi និងតួឯកប្រុស Cheng Lei ដើម្បីប្រម៉ូតរឿង ចំពេលមានពាក្យចចាមអារ៉ាមថាបែកគ្នា មតិសាធារណៈថា Song Yi ប្រើដៃគូថ្មីរបស់នាងដើម្បីបង្វែរការចាប់អារម្មណ៍។ យ៉ាងណាអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនជឿថា ការលុបបង្ហោះ Weibo របស់នាង និងសង្កត់ធ្ងន់លើភាពនៅលីវរបស់ Song Yi គ្រាន់តែជាចេតនាចង់បន្ទាបពីស្ថានភាពទំនាក់ទំនងរបស់នាង ដើម្បីជាប្រយោជន៍ដល់ការផ្សព្វផ្សាយរឿងភាគថ្មីរបស់នាង ការពារទឹកចិត្តរបស់រឿងកុំឱ្យគ្របដណ្ដប់ដោយទំនាក់ទំនងជីវិតពិតរបស់នាង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwWm13II2wEF4TweFjIrEzxYwugNN1IlCNp4a78LNYPlRKyIrGo73Fn9R9CcT4XTEA8F2yWQxhsw1zqOTK40adgmJlrT378W3UJcZ-rDEkzK_Ehlg8s37p7tIxStOCWNdt1sNQ-QLeE6FcEJ283yTwzxebAVntN0RO6hF3TLXUyTWGP7whJLOT2yG1VZFN/s945/image_2025-09-09_14-05-45%20(2).png

ហេង វាសនា ថាអ្នកមួយចំនួនឆាប់ភ្លេចមិនដល់៦ខែផងវិលទៅគាំទ្រផលិតផលថៃវិញ

0

កាលពីកន្លងមកនេះក្រុមហ៊ុនធំៗរបស់ថៃមួយចំនួនដែលប្រតិបត្តិការនៅប្រទេសកម្ពុជាបាននិយាយតាមបណ្តាញសារព័ត៌មានថាការពហិកាទំនិញថៃរបស់ប្រជាជនកម្ពុជាមិនយូរនោះទេពី៦ទៅ១២ខែនឹងវិលមកប្រើប្រាស់វិញជាធម្មតា។ យ៉ាងណាមិញ មិនដល់៦ខែដូចការលើកឡើងរបស់ម្ចាស់អាជីវកម្មថៃផងពេលនេះអ្នកមួយចំនួនឆាប់ភ្លេច បាត់បង់មនសិការជាតិវិលទៅគាំទ្រទំនិញរបស់គេជាបណ្តើរៗហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCEesQiJUXK25Xf1Ed1qPIVwXIgy4ZbezXqJWDsiTADSLgtH7brao3PRLrgRrfn1SwALpGm1jqBF5lQLUXIpNYA6SLPGbLlsTuUzzyo0fgjdLgnNbBjfUO-NpUtxt6UKKpHK_64nBT3weP_EbpgEg4xMFOXtqneVV-8j0I4COLaoBcyWJW41uVwtmKoKYN/s2048/image_2025-09-10_09-11-08.png
ឃើញអ្នកមួយចំនួនឆាប់ភ្លេចនូវទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ពហិការបានត្រឹមមួយភ្លើងចំប៉ើងលោក ហេង វាសនា បានលើកឡើងនៅលើបណ្តាញសង្គមដាស់តឿនស្មារតីកុំឱ្យដូចអ្វីដែលគេនិយាយថាខ្មែរឆាប់ភ្លេច រំសាយចិត្តខឹងបានលឿន។ នៅល្ងាចថ្ងៃទី៩ ខែកញ្ញា Influencer រូបនេះបានបង្ហោះថា «អត់ទាន់៦ខែដូចមាត់ថៃនិយាយទេ តែបងប្អូនយើងខ្លះអត់ឱនឱ្យថៃគាំទ្រផលិតផលប្រើសេវាកម្មគេវិញហើយ! ខ្ញុំដឹងថាសិទ្ធិបងប្អូនទេ តែខ្ញុំពិតជាចង់ដឹងថាបងប្អូនគិតអ្វី? ងាយភ្លេចពេលពួកវាឈ្លានពានទឹកដី សម្លាប់កងទព័ មើលងាយពូជសាសន៍យើងម៉្លេះ? កងទ័ពដែលចាប់ទៅវាមិនទាន់បញ្ចូនមកវិញផង…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYjS_j0Dh3D2JZg6MHe60sVI-BStrvJvzx4cSRlqbPx-m0We2Zww0UvVfOa6yzUlyLVnuI0OVsCrAoXw-zAMauXLg80kK7q48NbcJuWVwKqpbn-tH5_Ru0rWdX7J-AyXStQDvoaHek4JFb_mW-yBinGr_dLTW-R_btwMA7aKkncbim1fn0TVeU9xYsW2Yr/s2048/image_2025-09-10_09-11-05.png
តាមរយៈការបង្ហោះរបស់លោក ហេង វាសនា អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិគឺចង់ឱ្យមានការបង្ហោះនិយាយអំពីរឿងនេះកុំឱ្យដាច់ដើម្បីដាស់ស្មារតី។ អ្នកមួយចំនួនទៀតបានបង្ហាញការឈឺចិត្តរបស់ខ្លួនព្រោះតែទៅផ្សារ យួរតែគ្រឿងទេសរបស់ថៃសឹងតែគ្រប់ដៃ។ គណនីផ្សេងទៀតបានលើកឡើងដែរថា មនុស្សខ្លះអាត្មានិយមណាស់ ទាល់ប៉ះចំសាច់ញាតិខ្លួនឯងបានចេះឈឺចាប់ ដោយមិនដឹងថាពេលណាចេះភ្ញាក់រលឹកនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho9zgJz4aMFcwRt7WTMnecWFY3OPAbqVuISY9_M0GP2McxT68TM_GsIHmhI4SIZYZeEoFHqsomAB9dr44vXqlHfAS8WhlFlUdpCYUMGNp-jamFV_teSaJ_w-kSVKXab2yYoWmTooCxZ0a293YJ7JgVy0DcvrDbzkWl53fzEYam23okPkyWPhZgbGeu9BsH/s1800/image_2025-09-10_09-11-04.png
គួរឱ្យដឹងថាកាលពីកន្លងមកនេះនាយកគ្រប់គ្រងក្រុមហ៊ុនធំមួយបាននិយាយ ទំនិញ និងម៉ាកយីហោផលិតផលថៃអាចប្រឈមមុខនឹងបញ្ហាមួយចំនួនប៉ុន្តែពួកគេជឿជាក់ថា វានឹងមានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ មនោសញ្ចេតនារបស់ពលរដ្ឋកម្ពុជានៅតែមាន ហើយវានឹងឃើញលទ្ធផលក្នុងរយៈពេលពី ៦ ទៅ ១២ ខែខាងមុខ ដោយសារប្រជាជនកម្ពុជាចូលចិត្តផលិតផលថៃណាស់៕

កងទ័ពនេប៉ាល់ប្រកាសចាត់វិធានការបង្ក្រា.ប​ក្រុមយុវជនបើនៅតែមិនបញ្ឈប់ការធ្វើបាតុ.កម្ម

0

ប្រទេសនេប៉ាល់ ៖ តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ យុវជននេប៉ាល់រាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាធ្វើបាតុ.កម្មប្រឆាំងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli ដែលបញ្ជាបិទបណ្តាញសង្គមមិនឱ្យពលរដ្ឋប្រើប្រាស់ រួមមាន ៖ Facebook, YouTube, បណ្តាញសង្គម X និងមានអំពើពុករលួ.យ ។ ក្រុមបាតុករខឹងសម្បារខ្លាំងឡើងរហូតដល់ដុតកំទេ.ចសភានេប៉ាល់ចោល និងវាយបំផ្លា.ញទ្រព្យសម្បត្តិសាធារណៈតាមផ្លូវក្នុងទីក្រុង Kathmandu ក្រោយសមត្ថកិច្ចជ្រុលដៃសម្លា.ប់បាតុករចំនួន១៩នាក់ និងរងរបួសជាង១០០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKI4AKZPPsfjJqxREnRk_U5evPFYIAomzrhSBS73KT465uf42JvR1fHbHyEAtoZuW68H8du2wvBRw-1Rios2oCmvJfowlHZ6iyhp421R5cF5-PIB5U-wRT9BGQV8eIOKQXVpxdkWz4idz8QeNyxK40mhzOkJsqcyNj7dN8M9SV-mwm2LgncapSOsUHlKeX/s1170/photo_2025-09-10_11-23-25%20(2).jpg
ក្រោយពីស្ថានការណ៍វឹកវរនៅប្រទេសនេប៉ាល់កាន់តែធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី៩ ខែកញ្ញា កងទ័ពនេប៉ាល់បានប្រកាសចាត់វិធានការបង្ក្រាប​ក្រុមបាតុករ ហើយកងទ័ពបានចោទប្រកាន់ក្រុមបាតុករឆ្លៀតឱកាសកេងចំណេញពីវិបត្តិដែលកើតឡើងដើម្បីបំផ្លិចបំផ្លាញជាតិ, លួចអីវ៉ាន់ពីហាងលក់ទំនិញ ព្រមទាំងដុតទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilwu3LKxflO-zIdXxLN7Mg2wkczMc9k9JhzSJJtckMQhAb1i14cAp-VWF9Js6oKBtpnlyRcgXy1aEzfRaunTUzqzp540N0PzHeragOzAjRMHOKztHez48xZ9LmgFj57NTH_n39P1m2OwtdrVG6-GSRrMkbIRFpxiCqWwyp1jbvNt6JgzxSr4hUvNToYw55/s1280/photo_2025-09-10_11-23-25.jpg
ខ្លឹមសារសេចក្តីប្រកាសរបស់កងទ័ពបញ្ជាក់ថា បើក្រុមបាតុករនៅតែបន្តការតវ៉ា ស្ថាប័នសន្តិសុខទាំងអស់ និងកងទ័ពនេប៉ាល់នឹងគ្រប់គ្រងស្ថានការណ៍វឹកវរ ប៉ុន្តែកងទ័ពពុំបានបញ្ជាក់លម្អិតថា តើនឹងចាត់វិធានការបែបណាខ្លះទេ ។ កងទ័ពបានអំពាវនាវឱ្យពលរដ្ឋគ្រប់រូបគាំទ្រកងទ័ព ហើយកងទ័ពនឹងផ្សព្វផ្សាយព័ត៌មានបន្ថែមក្រោយការវាយតម្លៃស្ថានការណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtcRqGWqjlXBApRz8RDtm6-2bzxwljdVlnv4EAaTSrgqFaV6Lg04ZzZcfuvJvHF35EvwZGXUEGbrJTYRh3aGtJ9DoN0ZYIJbG0UJquJliLQRB0rd33HQT7q8N7ozkDcAvbsP-8XHgXd5aXlQM8nDTjhuYUo1VaFCUcyBuGNOKhHhAI3-h95UFk_zdcg8ms/s1182/photo_2025-09-10_11-23-26.jpg

ការប្រឆាំងតវ៉ាដោយអំពើហិង្សាកាលពីថ្ងៃទី៩ ខែកញ្ញា នៅតែខ្លាំងក្លា គឺក្រុមបាតុករបានសម្រុលចូលអគារសភាជាតិនៅទីក្រុង Kathmandu និងដុតអគារនេះបណ្តាលឱ្យហុយផ្សែងគួរឱ្យតក់ស្លុត ។ យុវជននេប៉ាល់បានប្រមូលគ្នាតវ៉ានៅទូទាំងប្រទេសដោយសារពុំពេញចិត្តរដ្ឋាភិបាលហាមប្រើប្រាស់បណ្តាញសង្គម ទោះជាការហាមឃាត់នេះបានលុបចោល ហើយនាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli ចុះចេញពីតំណែងដើម្បីទទួលខុសត្រូវក្តី ។ កុ្រមយុវជននៅតែខឹងសម្បាររដ្ឋាភិបាលដោយសារបង្ក្រាបពួកគេយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី៨ ខែកញ្ញា បណ្តាលឱ្យយុវជនស្លាប់រហូតដល់១៩នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8sNMIa-u8ztpLxSaSXTlsomoKFrmjAmelxP25L65qoRN3WV6_u_GqyyvQkyaQzy9beUKTXfcYYU2uHS0R6fDr2ymi5P3j3SCazl9gp2fyP4MKs2CQV2xVEFAxJQ5tM6Na7uh5JMh-unovEgcdLdclHI4o2VPRKgLtI06_c5iJnBDs2XDtZTMCH05BVfWa/s1280/photo_2025-09-10_11-23-27%20(2).jpg
ការធ្វើបាតុកម្មកាលពីថ្ងៃទី៩ ខែកញ្ញា បណ្តាលឱ្យយុវជននេប៉ាល់ស្លាប់ថែមទៀត៣នាក់ សរុបស្លាប់រហូតដល់២២នាក់ និងរងរបួសកើនឡើងដល់២០៩នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃដដែល ក្នុងនោះយុវជនរងរបួស១៨៦នាក់ ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNZVlapeOjN1E7v8oxqzedwHFxuJBhxQopK0fwJi7sSvFXuTgyhlbZ9jxGWe7yFDxL5EUVIrp3ZvQh8MpbULkdiouP7JTpwl4SqVOKRRAaWx4PGDva36ggYu_AbUbAArcyug7FBPuqm4SqEzHW-42FXw9R6b72M1Z4ogYBDpMtJgikZABbgznBfYmBwNMj/s1280/photo_2025-09-10_11-23-27.jpg

កាតា ប្រកាមិនលើកលែងឱ្យអ៊ីស្រាអែល ក្រោយផ្លោងគ្រាប់កម្ទេចទីក្រុងដូហា

0

នាយប់ថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារ ដោយបាញ់ប្លោងគ្រាប់ចូលទីកាន់ទីក្រុងដូហា របស់ប្រទេសកាតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipWpbkgWZZ1W4mYkcPPeq6ILbJMLHt0SV__XB3hK2YXAwYkPhuJVbotio_dB33x4tYLQ4b9aSW356khrhPdFDeIhKZOrn30ajAe0mTjUHiUSwwdZd1Ir-freK6dWjJ2-13Ncl5AIWyEji5tfWa5zzyuxv9I5oef1aE3lc9lpu1vGtV79pAzbqGHwIPdZQE/s3221/image_2025-09-10_11-15-05.png

ការវាយប្រហារនេះ កងទ័ពអ៊ីស្រាអែល ដាល់គោលដៅតាមសម្លាប់មេដឹកនាំក្រុមហាម៉ាស ដែលកំពុងស្នាក់នៅទីក្រុងដូហា ដោយសម្លាប់បានសមាជិកកម្រិតទាបចំនួន៥នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDM3VXnv4maYoOq6kO-CgT4ENB880kS5ZOgFwYcqya3ZNvnKzD5AO7xe0dA39I2NQyIJdb2UVmKgvldM4DQ0EEsrAhb8z4hadnUb1XD27hH7VJ-m4lNhfnewJ-2pTxKCtsSIFyzH6zcZ3pbk3ALAoZpPEgVl2OJlL3ay9RGxJZ0wngWeO9qAZcZEKv8u65/s730/image_2025-09-10_11-15-08.png

កាតា បានធ្វើការថ្កោលទោស ដោយចាត់ទុកជាការរំលោភច្បាប់អន្តរជាតិ និងសន្យាឆ្លើយតបឱ្យសមនឹងអ្វីដែលអុីស្រាអែលបានធ្វើដាក់ប្រទេសខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3QmtnZrhM5y38M_JkRft3naWP303v6ieL0oDZyDUTkqch74U2-3JRnV2eYDaSOPhRMkFnl_Y1ZNHKFbtYmmqcSyZ-D1uGlD-RAYE_AnNaS8JvlGQc-NwdOPUkhmwmgl8QXhSr1Cqmkm6d4XE_KMM1hy3apzh7NUS0n3A9EaPUt-FWkf1_JZdeGFHscHTn/s2048/image_2025-09-10_11-15-08%20(2).png

ជុំវិញការវាយប្រហារនេះ សហរដ្ឋអាមេរិក បានប្រកាសថាខ្លួនមិនជាប់ពាក់ព័ន្ធនោះទេ ដោយលោកត្រាំចាត់ទុកការវាយប្រហារនេះជាឧប្បត្តិហេតុដ៏អកុសល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi86_R32mHsDicOhNxRBoQbuTTCb7shifsNFZ4NYnb4cFO4E9ftm_ebPzQxlNbOfCaYY8JG8Pa0NoYr3QpkPbLHh82mSa8gUg4VSB7UyQBu3Sm14wiZ4Vo3QL4WRtRZl41g8niqM8xK_CF-F_08Jv59HG0jp3qYiVQrK34fVlm2EGs9KiLv8MM3MfYHpCBb/s770/image_2025-09-10_11-15-12.png

គួរបញ្ជាក់ថា កាតាជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកដ៏ជិតស្និទ្ធ ថែមទាំងមានមូលដ្ឋានកងទ័ពអាមេរិកនៅលើទឹកដីខ្លួនផងដែរ៕

17 Pro Max ក្លាយជាត្រកូល iPhone ដែលមានតម្លៃថ្លៃជាងគេបំផុត

0

ក្រុមហ៊ុម Apple បានបញ្ចេញត្រកូល iPhone 17 series ជាផ្លូវការហើយ ខណៈតម្លៃ iPhone 17 Pro Max បានក្លាយជា iPhone ដែលមានតម្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Apple។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKyKXpuV88WmpxvSeN0UIaW8Y2QkumLzNumjeT1FmZP3rm6TGblhPMs2Vc6y8eQQH1SQPXsK5eeUWrD1FB2F8pSJlk8N7ngeCyh9Ht-vdtV_A6offZ57nWgrdLAeZrrdLW0zYESWkYFLzLZsq75PbSkAR1ce0KfhRqXP67NI3PPjaqnBPu3DgK82lR-KyJ/s1920/image_2025-09-10_11-09-04%20(3).png

Apple បានបញ្ចេញ iPhone 17 series ចំនួន៤ ក្នុងនោះរួមមាន៖
iPhone 17 តម្លៃចាប់ពី៧៩៩ដុល្លារ
iPhone Air តម្លៃចាប់ពី៩៩៩ដុល្លារ
iPhone 17 Pro តម្លៃចាប់ពី១០៩៩ដុល្លារ
iPhone 17 Pro Max តម្លៃចាប់ពី១១៩៩ដុល្លារ រហូតដល់១៩៩៩ដុល្លារhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjd6wOHF-rWPGvQ1W7tVOUAsN6mdi1iCZn781RonPD_XvgpobsuvYeK-OGjW_UUcKRgiQxkfY78mbC-iMKWDHoKuDXOXEjASM0izhnid0XlwUAjUzozzotOu9_dt77hF7jRnpTVCIWvu_QX5ceWwYm4G6KeR2G4Q-wsRBvVONrUJQ_G7nd3yVUIp9JHe30/s5000/image_2025-09-10_11-09-01%20(2).png

សម្រាប់17 Pro Max ត្រូវបានបំពាក់មកជាមួយបន្ទះឈីបជំនាន់ថ្មី គឺ A19 Pro ដែលផលិតឡើងតាមខ្នាតស្តង់ដារ 3nm ថ្មីចុងក្រោយរបស់ TSMC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLiq7e9DAgF8QMd-547A9rq0o0o3ev0VE7fsa0IlYMDjFkarLLvVI10evTh_JL2ANxxEVnu134_vUogx0ZtFtg_eAnQOBqFgJgnNh7caos1PEBk40yKqPP2vr9-piaPIWhL7PDWZtADfV3Z9R7kXtwbhoShNruGwE7Sk6UXk8T1ZuNI6Ph9h5Gvlf7SpSy/s799/image_2025-09-10_11-09-04%20(2).png

អ្វីដែលសំខាន់នោះ 17 Pro Max ក៏ជាត្រកូលiPhone ដំបូងគេដែលមានសមត្ថភាពផ្ទុករហូតដល់2TB ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7t_ibec990tZGAggy4BwZZ9mAUMxOZAQ9qmA1Ok_oK_gWgXtRIWkNKnnSSyrdTR-XbCzpdo4aQFkGCa3O5cFXpRggGNuXhq2YOiCbGt8fv4elxXK2kFBO_ZeQwYd19EzvYvpPLKNo6APnLUnSNDUfDrT7yL2gR7bOwjRX98td6LcyM4jXoKii_86zBOmW/s1600/image_2025-09-10_11-09-01.png

គួរបញ្ជាក់ថា ទាំងនេះជាតម្លៃចេញពីក្រុមហ៊ុន Apple ពេលមកដល់កម្ពុជាយើង តម្លៃអាចនឹងលេីសនេះបន្តិចបន្តួច៕

 

ទាហានខ្មែរទាំង១៨រូបដែលកំពុងជាប់ឃុំនៅប្រទេសថៃ បានសរសេសំបុត្រផ្ញើមកកាន់ក្រុមគ្រួសារ

0

ភ្នំពេញ៖ វីរយុទ្ធជនទាំង១៨នាក់ដែលត្រូវបានថៃចាប់យកទៅនិងកំពុងត្រូវបានបន្តឃុំខ្លួន ត្រូវបានក្រុមការងារកាកបាទក្រហមអន្តរជាតិ (ICRC) ចុះសួរសុខទុក្ខ និងសម្របសម្រួលឲ្យពួកគាត់បានសរសេរសារតបត្រឡប់មកក្រុមគ្រួសារវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ នេះបើយោងតាមកាកបាទក្រហមកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTGEbUuI2WHCYGFN9f33bq4dOdYWvLC_am-06NvlT6ouHQB5JiTNueFFezI_Cv8rM-ISYxh7mT_qDJSZ2OVfSQzfdl9WrIhojxu4TrJ4_3Onz2ABPJNAvPKLw9Y6Q1L7NU-rDdra1e37RY29ie0Y89nz3IWOetaziCJZYIdMt_vsXCfBzfSF1uSH49kWQg/s1280/image_2025-09-09_11-14-41%20(2).png

នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងពិភាក្សាការងារជាមួយតំណាងគណ:ប្រតិភូគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហម ( ICRC ) ដឹកនាំដោយលោក ច័ជ ម៉ុនតានី ( Jurg Montani ) ប្រធានប្រចាំតំបន់ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ ជាមួយនឹងការពាំនាំដំណឹងពាក់ព័ន្ធនឹងវីរយុទ្ធជនទាំង១៨នាក់ ដែលត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWokyxCPMUVMTA42QE7FGrqTE-3eZptgpLYTy_S_CwoOuY4EfD6d01NhdohDiTzDYh1nLb1qa5WDrgRHvUYDdT8UkqabrUwmKUKQIOyllf_LZ9wHHdZ4y6RWE_kYaACAp1S_lrOjyM9WGJo1mk8yWcThxrYKqCYnGj5l4SOsmBZajiKD4WKPrxFztaZUQc/s715/image_2025-09-09_11-14-41.png

លោក ច័ជ ម៉ុនតានី បានឲ្យដឹងថាក្រុមការងារ (ICRC) បានចុះសួរសុខទុក្ខវីរយុទ្ធជនទាំង១៨នាក់ និងបានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា និងកូនរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ក៏បានសរសេរសារតបត្រឡប់មកវិញដូចគ្នា ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuc1lUZ-2Lxk6gUxs5rtxiGfYNRBlPOaIrfyNK74S6VDDe64hVL3Z7KNvNldTD-lEQE0kWqVyCafzYr7oybOuFBaWbOpdNHRK4C7VMkA0wa2hsrTAQ3fVpn2N4kBsJNUFG_vhiMxjhFVh5DFvVCoVN1K994K_JG44xEgp3b39P5V87ojmgOWrs6SyfXT2R/s750/photo_2025-09-09_10-20-09%20(5).jpg

ទោះជាយ៉ាងណា ឯកឧត្តមបានសង្កត់ធ្ងន់ថា «សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ ដោយឡែកពាក់ព័ន្ធជាមួយរូបភាពវីរយុទ្ធជន គឺយើងមិនអាចបញ្ចេញរូបភាពឱ្យច្បាស់លាស់បានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEZvoZ43AZ2q0N8mPQZQCDs-74_UHCdYDdrsZIx8Bycp_JRGUGVUZPut3h7kUMT9pY6oGgnkniHd5ZTendW2Yd6Jz-Y_lBBvNU6CK0Yjy3kULKRzcB-iFi75JDTQHbNeA3X6GHxejq2ARcQdyXtv-hjxRypL0pVL0bIWTt3H6y7N7pA5xKxrVaP1KI8O5h/s1024/photo_2025-09-09_10-20-09%20(3).jpg

គួរបញ្ជាក់ថា ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ភាគីទាំងអស់ក្នុងជម្លោះប្រដាប់អាវុធអន្តរជាតិ មានកាតព្វកិច្ចធានាថា ចំណាប់ខ្មាំង និងគ្រួសាររបស់ពួកគេ នៅតែមានលទ្ធភាពរក្សាទំនាក់ទំនងដឹងពីសុខទុក្ខគ្នា។ សារកាកបាទក្រហមមានតួនាទីសំខាន់ក្នុងការរក្សាទំនាក់ទំនងគ្រួសារ ដោយសារកាកបាទក្រហមផ្តោតតែព័ត៌មានគ្រួសារប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtrD3e1M8D1Vm2syGlcOg2ZLbMa-Vqdadka4V49ucs59lLcQTzz0zDVJRLqQCZE19U0zar_bnX5tN0wfRFAq5-0HKZ3X9VgBilD3GQ9jbpBD03ClZeIaaatgobs895OlhMSpIoJkORWj_Epc_s0voUW0VFX64fyJK4PqLGS-yytPy0fqXuSAamMLKWkp6C/s1280/image_2025-09-09_11-14-42.png

គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺមានរយៈពេល ៤៣ថ្ងៃហើយ ដែលវីរយុទ្ធជនកម្ពុជាទាំង១៨នាក់ ត្រូវបានថៃបន្តឃុំខ្លួន ។ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC) បានបញ្ជាក់បន្ថែមថា នឹងបន្តខិតខំប្រឹងប្រែងក្នុងការគាំទ្រផ្នែកមនុស្សធម៌ និងធានាថាការរក្សាទំនាក់ទំនងគ្រួសារត្រូវបានរក្សាទុកក្នុងអំឡុងពេលមានជម្លោះ៕

នាយករដ្ឋមន្រ្តីនេប៉ាល់ចុះចេញពីតំណែង ក្រោយប្រជាជននាំគ្នាធ្វើបាតុក.ម្មដុតកម្ទេ.ចវិមានរដ្ឋសភា

0

នេប៉ាល់៖ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli ត្រូវបានបង្ខំឱ្យចុះចេញពីដំណែងជាបន្ទាន់ បន្ទាប់ពីរលកនៃការតវ៉ារបស់ក្រុមមនុស្សវ័យក្មេងធ្វើការប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋាភិបាល បានបណ្តាលឲ្យមនុស្សចំនួន ១៩ នាក់ស្លាប់. និងជាង ១០០ នាក់រងរបួស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Al Jazeera។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg51pLtailVGOT-53FFSuut_uL7I2OPK9GkJwA4H-6x8yBmKQCfFEp5cSXnbDkud1ZlZbPz6YxU534UEQ3sM16EI2RbG7paZsMkn_fO8C9fBLDei2qFBXvjpYQrT5h4XJLENPJA3Qf2LpdyreGEPitsDOj5iYznVdLP-X7WsSoZq9Db6pFlWIWv-8ai-TKZ/s1280/photo_2025-09-09_10-16-59.jpg

នៅថ្ងៃអង្គា ទី៩ ខែកញ្ញា ម្សិលមិញ លោក Oli បានសរសេរនៅក្នុងលិខិតផ្លូវការមួយច្បាប់ទៅកាន់ប្រធានាធិបតី Ramchandra Paudel ថា “ដោយមើលឃើញពីស្ថានភាពដ៏អាក្រក់នៅក្នុងប្រទេស ខ្ញុំសម្រេចចិត្តលាលែងពីដំណែងចាប់ពីថ្ងៃនេះទៅ ដើម្បីជួយសម្រួលដល់បញ្ហា និងដើម្បីជួយដោះស្រាយវាដោយនយោបាយស្របតាមរដ្ឋធម្មនុញ្ញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCoS9vpb2gVVTtrp35TT7qgWXyS-9B9d87Di7AOUxFQssrGCgsCxh94nf_25pkIdfHROZm3Ac2N5s6GUK0x0j2RxBcdWhciL_112I-IED6SN4EQ0XAvJQemHhIQ0iNZRxOUmFu4hkDDuVASs1kINXFRQbjv1Ujq4zJNDwsN_X-pOhzLCL9b5Fy_OXQk1YH/s640/photo_2025-09-10_09-02-00%20(4).jpg

ការសម្រេចចិត្តចុះចេញពីតំណែងភ្លាមៗបែបនេះត្រួវបានធ្វើឡើង បន្ទាប់ពីចលនាតវ៉ាដ៏ធំសម្បើមរបស់ក្រុមមនុស្សវ័យក្មេង ឬហៅថា GenZ រាប់ម៉ឺននាក់ នាំគ្នាចេញតវ៉ាប្រឆាំងជាមួយនឹងការសម្រេចចិត្តរបស់លោក ក្នុងការបិទបណ្ដាញទំនាក់ទំនងសង្គមនានា មិនឲ្យពលរដ្ឋប្រើប្រាស់រួមមាន Facebook, Youtube, បណ្តាញសង្គម X និងការមិនសប្បាយចិត្តចំពោះអំពើពុករលួយនយោបាយ និងបក្ខពួកនិយមរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZxHX56VAWSil2iIKcBr8m8iaJJhdPr1LzDnpo1o_-GbPeHoAtPEmAm4v58HkRiphD4SjYeoCEDPTI1TBB2yDvzDmqiSAvhhlFSxivphfuZ8stTtMYwrta37-FVRUPAk7WNNw7JdLOQBePid4DszTc4S9cZDV0gyg7lCjk-vn0EAX9-aMxZigoksYV57Zd/s1280/photo_2025-09-10_09-02-00%20(3).jpg
អ្វីដែលកាន់តែធ្វើឲ្យការតវ៉ានេះឡើងកម្ដៅកាន់តែខ្លាំង គឺនៅពេលដែលប៉ូលីសនេប៉ាល់បានជ្រុលដៃសម្លាប់បាតុករដល់ទៅ ១៩ នាក់ដែលជំរុញឲ្យកំហឹងពលរដ្ឋកាន់តែពុះកញ្ជ្រោល រហូតដល់ក្រុមបាតុករនាំគ្នាដុតកម្ទេចសភានេប៉ាល់ចោលទាំងស្រុង ព្រមទាំងគប់រថយន្ត និងវា.យបំផ្លាញទ្រព្យសម្បត្តិសាធារណៈនៅតាមដងផ្លូវនៃទីក្រុង Kathmandu។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8Tc8ChAMtbfE-ikHq4QX195Tr14vEnyx-brByb3Qf4q4y1jIAEveokG2qoxcfkNLkKC-z8B8LnH5j62VKh2yI9QzEOT8yAzRBYLhagCdQg7vYmCOo6V62eQtyDjVTJxsbeNSI3qgtUInS2w7gtWDpc6Dhql_PF4gjIFWQTqQaggCvwaMvqZMcy43gQP-/s1280/photo_2025-09-10_09-02-00.jpg
គួរបញ្ជាក់ថា លោក Oli ដែលមានអាយុ 73 ឆ្នាំបានកាន់តំណែងសម្រាប់អាណត្តិទី 4 របស់គាត់ចាប់តាំងពីខែកក្កដាឆ្នាំមុនដោយបានក្លាយជានាយករដ្ឋមន្ត្រីទី 14 ក្នុងសម័យក្រោយរាជាធិបតេយ្យរបស់ប្រទេសនេប៉ាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb-mT8Hr3u0zEOJ8vaf-lC9Plv3mMBS2SUc-7b2XxOg2vxXuFZ2Irb-gZjQ4NdoLA76q4V3Jc1vQk-fScNO-elCBHa_EMSY9N1C0Hvf85qAgacBvUI1hu6lsi9hVtyWaW5AEjvXyDM4GOkzEZxw37cQCU_cPsqophbIS2VmFK4f1MC0je9shtuv7oVfqU8/s1080/photo_2025-09-09_10-16-57.jpg

ចាប់តាំងពីលោកឡើងកាន់តំណែង ប្រជាជននេប៉ាល់ជាច្រើនអះអាងថាប្រទេសរបស់ខ្លួនហាក់មិនមានភាពល្អប្រសើរឡើយ ដោយអត្រាអ្នកគ្មានការងារធ្វើបានកើនឡើងប្រហែល ២០% កាលពីឆ្នាំមុន ជាមួយនឹងការប៉ាន់ស្មានថាមានយុវជននេប៉ាល់ជាង 2,000 នាក់ បានចាកចេញពីប្រទេសជារៀងរាល់ថ្ងៃដើម្បីស្វែងរកការងារនៅមជ្ឈិមបូព៌ា ឬអាស៊ីអាគ្នេយ៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXmjNbnQqnJ5F-as6ywNZrPHaWtH-Z0L4J80IymZwyWqxigzGGlaNfFChRjGa2FhP-ZUO6ssppz723tgpaRR0MaQ9ZBwV8-7rH7wDTikHYJ71udDvED0gFIELOrs1G07sd11rCpDqigICyFz7jzOvdxZD2IQfwGhui78SwEzx1v9Nj-TmrfpHSjhPPl2jj/s1280/photo_2025-09-09_10-16-58.jpg

វី ឌីណែត កោតសរសើរការសម្តែងរបស់អ្នកនាង ស្វែង សុជាតា និង ម៉ែសេះ

0

តារាចម្រៀង វី ឌីណែត ដែលទើបហាក់ចូលប្រឡូកវិស័យសម្តែងតាមរយៈខ្សែភាពយន្តខ្នាតធំលើកដំបូងបានកោតសរសើរយ៉ាងខ្លាំងទៅកាន់អ្នកនាង ស្វែង សុជាតា រហូតឱ្យពិន្ទុ១០០/១០០។ ងាកមកកាន់ការសម្តែងរបស់ ម៉ែសេះ វិញ វី ឌីណែត ក៏បានកោតសរសើរដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIIo78KWaByoCTxTUQVI_ZZGpxscTdRCPGmjYFySY_RnagvvkJ2VXcuUECpqMGir3Tf0tP3P5axFDJdRHlkWKOXJPKGKofRnxrJRjllDd5Bu7zaS_QtSUMvxp0nBxcs6Xt7HDTGg4Mtbnqrkb3rewUsDcgzowDik_8jM_Cl-1sU8C2YEUUIF4K5YORD0SR/s2048/image_2025-09-09_14-38-31.png

តាមរយៈកម្មវិធីផតខាស់របស់ ខេ តារាចម្រៀង វី ឌីណែត ជាតួអង្គលោកស្រីទី១ក្នុងភាពយន្ត «ភូមិគ្រឹះអាគម» បាននិយាយថា សម្រាប់នាងការសម្តែងរបស់ ម៉ែសេះ គឺឱ្យ១០/១០ ហើយចរិតតួអង្គក្នុងសាច់រឿងគឺស័ក្តិសមជាមួយនឹង ម៉ែសេះ ចូលតួតែម្តងមើលមកគឺមិនប្រឹង។ តារាចម្រៀងរូបនេះបាននិយាយទៀតថា ម៉ែសេះ ទទួលយកការណែនាំមិនដែលឆ្លើយបដិសេធ។ ទោះបីជាសម្តែងបានល្អដូចនេះក្តីប៉ុន្តែ ម៉ែសេះ នៅមិនមានភាពជឿជាក់លើខ្លួនឯងនិងនៅតែសុំការណែនាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn-K1-5FuHx92OsUg82U1-e-2PURYWklKUzHb5vF4sz-qSvpLo4GWaXzwejcE0X83sbcUjIgr8Dui2PkOq5U4Lt_6YiXP057pQjrIEfkU7ta5s89_X8osQF5XE6ugUPaay8J7W-nmQYeooUOXalwRVQerA-DTQXmkTN7DtJrjzVYjzz2TUkDB_hyphenhyphen4hglJy/s2048/image_2025-09-09_14-38-31%20(2).png

នៅក្នុងការសម្តែងភាពយន្តខាងលើនេះ វី ឌីណែត ក៏បានឆ្លើយដែរថាការសម្តែងដែលនាងចាប់អារម្មណ៍ជាងគេគឺការសម្តែងរបស់អ្នកនាង ស្វែង សុជាតា គឺនាងសុំឱ្យ១០០/១០០ ។ តារាចម្រៀងរូបនេះបន្ថែមថា អ្នកនាង ស្វែង សុជាតា គឺជាតារាសម្តែងជើងចាស់សម្តែងបានគ្រប់ទម្រង់ ត្រូវទឹកភ្នែកហូរគឺហូរមកតែម្តងរហូតមានការបង្ហើបថាមុននឹងសម្តែងដែលមានឈុតឆាកយំគឺត្រូវផឹកទឹកឱ្យបានច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5q9-Ni05rvYjA3PjORdo32BOi7YZBempmqYmKpRqrM8GrUkT-8ty5Sha2N3-unylrq6dE1fJBFlsIU2dzrEjYQS3eNm2kkH2z1-bfEQC5yGwYPkUc136Oyuu560GWgGSU3-S4gA0ilWopvGTewUyZjkwcJgtYEUHfITtw2RDicdlyzzHXauTHUEpOD1lm/s1320/image_2025-09-09_14-38-33.png

ក្នុងការសម្តែងជាមួយនឹងអ្នកជំនាន់ថ្មីៗ វី ឌីណែត ថា តារាសម្តែង ស្វែង សុជាតា គឺសប្បាយចិត្តក្នុងការសម្តែងរឿងនេះ រីករាយក្នុងការសហការជាមួយ ទាំងសំលៀកបំពាក់ការតុបតែងខ្លួនគឺចូលចិត្តតែម្តង៕

ពាក្យសម្តី Song Joong Ki បង្កឱ្យមានការវែ.កញែ.ក ខណៈឈ្មោះ Song Hye Kyo ត្រូវគេទាញចូល

0

យោងតាមសារព័ត៌មាន Star News បានឱ្យដឹងថានៅក្នុងកម្មវិធីមួយដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៣០ ខែសីហា Song Joong Ki បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងការផ្សព្វផ្សាយរឿងភាគទូរទស្សន៍ថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipawiV4fKWlbYX8Njxhawh40ybTEDul2yyjY5sC0ijGXI3RaUA1UZ7DTs6WfEP6TBU__tIJGuf-8Zyf1r0ApuzrpTn_MI2hMhWOo3Cx2HB5HSfudDJE4Qh2Clb7L7UMhR27j7_fHQXVaW3dYWAbkCN7023Qr4jTsb2-tmDID5J1kgkTvp6fG9Xa1UnX_aU/s1386/image_2025-09-09_15-43-05%20(2).png
តារាប្រុសរូបនេះ បានទទួលសំណួរដ៏គួរឱ្យចាប់អារម្មណ៍មួយថា «ប្រសិនបើមិត្តស្រីរបស់អ្នកទៅផឹកស៊ីជាមួយមិត្តភ័ក្តិភេទផ្ទុយនៅម៉ោង ១០ យប់ តើអ្នកព្រមទទួលទេ?» ដោយមិនស្ទាក់ស្ទើរ Song Joong Ki បានឆ្លើយតបថា «មិនអាចទទួលយកបានទេ»។លោកបានពន្យល់បន្ថែមទៀតថា តាមគំនិតផ្ទាល់ខ្លួន នោះគឺជាពេលវេលាដែលគួរសម្រាក និងគេង ជំនួសឱ្យការចេញទៅក្រៅជាមួយមិត្តភក្តិភេទផ្ទុយ។ ចម្លើយត្រង់ៗរបស់ Song Joong Ki បានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗ និងបង្កើតការជជែកដេញដោលយ៉ាងច្រើនលើបណ្ដាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyIxxH9K_S4-CMQfNUDklpzxqQSXPeUWaItJvyGAl2nyV4uhCAS_XZK9sfo1eU351O3dYylDKK9QY26Ad1v0DRnwuYYlszcShm16TBLQoRf6zu2-WQE_4sgzDUd-nXgTaOxvF7B1PJLoA4Or6AHK87U0cPJnP2qEfZlvlLDNgUvDffkc1Y5Z-d2jbQlJDr/s1348/image_2025-09-09_15-43-08.png

មិនត្រឹមតែនៅកូរ៉េទេ ពាក្យគន្លឹះទាក់ទងនឹង Song Joong Ki ភ្លាមៗបានឡើងទៅលេខរៀងទី ២ ក្នុងប្រភេទដែលគេស្វែងរកច្រើនបំផុតនៅលើវេទិកា Weibo របស់ចិន។ ទស្សនិកជនជាច្រើនមានទស្សនៈខុសៗគ្នា។ អ្នកខ្លះបានរិះគន់ Song Joong Ki ចំពោះចម្លើយរបស់តារាប្រុសរូបនេះដែលបង្ហាញពីចរិតរបស់លោកហាក់ដូចជាគ្រប់គ្រងមិត្តស្រីខ្លាំងពេក។ អ្នកខ្លះថែមទាំងបញ្ចេញមតិថា «Song Hye Kyo ជ្រើសរើសត្រឹមត្រូវហើយដែលលែង Song Joong Ki។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ-tJryJuGGaDDPb1-zWYwrLRk-_OrNruxGpqA6RvumTBCMK7oytSiphmvT01wVtKq28KRyPmAiYB7dn5j1VrzqyPHU78vgOqIRxkChsYRO1F8xhvmZXLIBmEaVi7vdONOavs1PBzSYqkCbRz7BkPfnVUoB1kHjCPGoh6cbrI-k2SjZhOxIaHXYd2ihhjm/s1080/image_2025-09-09_15-43-06.png

ទោះយ៉ាងណា មានអ្នកមួយចំនួនគាំទ្រចំពោះទស្សនៈរបស់តារារូបនេះ។
ខណៈពេលដែល Song Joong Ki កំពុងត្រូវបានរិះគន់ Song Hye Kyo នៅតែត្រូវបានគេលើកឡើងបើទោះបីអ្នកទាំងពីរបាន លែងលះគ្នា ច្រើនឆ្នាំហើយក៏ដោយ រាល់ពេលមានរឿងអាស្រូវ ម្នាក់ត្រូវអូសទាញចូលភ្លាមៗ។ នៅពេលដែល Song Joong Ki រៀបការជាមួយប្រពន្ធជនជាតិអង់គ្លេស ឬនៅពេលដែលតារាសម្តែងរូបនេះស្វាគមន៍កូនស្រីទីពីររបស់ខ្លួន Song Hye Kyo ក៏ត្រូវបានអូសទាញចូលទៅក្នុងការពិភាក្សារបស់ទស្សនិកជននៅលើបណ្តាញសង្គមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlTg0oy3slPRT-jpjl8MZL8pJByu3vImZnuE10fus1Cjq4-zC28-fdsTIHtBd9W7W5PVltQwx9c8At1yjHYVUQUjeC2QvF5OcttdLOuWbLt1NxsFQVlST0YEdO65Lhev53ehl-urIRUabzGG58lnISB5RGzxAV8hwuei8KhIBWUc760IeVQtWbbZ8yr8Sp/s1704/image_2025-09-09_15-43-09.png

Song Joong Ki បច្ចុប្បន្នកំពុងរស់នៅក្នុង ជីវិត អាពាហ៍ពិពាហ៍ ដ៏មានសុភមង្គល ជាមួយ Katy Louise Saunders ។ អ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅខែមករា ឆ្នាំ២០២៣។ ពួកគេបានស្វាគមន៍កូនប្រុសដំបូងនៅក្នុងខែមិថុនា ឆ្នាំ២០២៣។ ជាងមួយឆ្នាំក្រោយមក ប្តីប្រពន្ធនេះបានស្វាគមន៍កូនស្រីទីពីររបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4zZVL4eBbSa6LRsJ-o0xiVvg9i1i0fSowBl0mlegDG4eyjOG01zWLak9uL1U8ZvuIZXUJbYVbvDT7c2QBG7N-pGSIaTseo8xmRPX6AiDWcfxcpOxFFzL2vCVsxjZ1I5RD4NYNLjq_DBNfp5PalDcXYPhOyvQptEv8vXW5k7_lGe7FCEfZFGYE8ePILuTs/s1200/image_2025-09-10_08-39-18.png

បន្ទាប់ពីលែងលះ Song Hye Kyo នៅតែរស់នៅម្នាក់ឯង។ តារាស្រីរូបនេះផ្ដោតលើអាជីពរបស់នាង ដោយចូលរួមក្នុងគម្រោងភាពយន្តជាច្រើន ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំង៕

តារាចម្រៀង ចំរើន សុភា បង្ហាញក្តីអាល័យជាមួយនឹងអនុសាវរីយ៍ព្រលានយន្តហោះពោធិ៍ចិនតុង

0

មានពលរដ្ឋជាច្រើនរូបដែលធ្លាប់ធ្វើការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬពលរដ្ឋនិយមហៅថា ព្រលានយន្តហោះពោធិ៍ចិនតុង បានបង្ហាញក្តីអាឡោះអាល័យរំជួលចិត្តព្រោះព្រលាននេះបានបិទប្រតិបត្តិការរបស់ខ្លួនទាំងស្រុងហើយដោយប្តូរទៅប្រតិបត្តិការនៅព្រលានថ្មី។ ជាមួយនឹងការបិទព្រលាននេះ តារាចម្រៀង ចំរើន សុភា បានរៀបរាប់អនុស្សាវរីយ៍នៅទីនេះដែលធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសជាច្រើនដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7mStHp-KfNxTLk9mIiD7SrlbwPOJF-Hh8l9pJ3Z-WKIuAeDx-l7E4o-v1D5b6BSlo8m3E2yAVTNpbfPE2SJpyPenUnNe0Aj7zJPOQMM9A5FziEDvlXFk-_z1x1K-eseqTz9rvF7GjWbVEoxYfgFDqVbkR0snPNmmqMJJ363oWmcPw57MoZp258E_iRunX/s2048/image_2025-09-09_13-51-27%20(2).png
នៅថ្ងៃទី៩ ខែកញ្ញា កញ្ញា ចំរើន សុភា បងស្រីតារាចម្រៀង ចំរើន សុភ័ក្រ្ត ដែលជាអ្នកចម្រៀងប្រពៃណី សម័យ បានរៀបរាប់យ៉ាងដូច្នេះថា «អនុស្សាវរីយ៍ហោះហើរជាង១០ប្រទេស លើសពី៥០ដង (រាប់តែទៅ) ជាមួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ចប់ទាំងស្រុងត្រឹមថ្ងៃនេះ ។ អរគុណទីតាំងដែលឱ្យប្រជាជាជនកម្ពុជាចេញដំណើរទៅស្គាល់ពិភពលោក និងឱ្យពិភពលោកចុះចតមកស្គាល់កម្ពុជា បន្ទាប់ពីបើកប្រតិបត្តិការអស់រយះពេល៦៦ឆ្នាំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-g5PUXLEmlSyxwg12UX1EEYiZfk_v5Op413kxJSL77fwI_ILUoqiT3pH4E-d3sDK-6O_fxCZVeQotpCie1Sc5lKe_zal_nZitMFlkxqUd4FWOB2TL9Ks-gLqjdEy1IAQlXBO9JMhb4R9urAU1C1x_KtCeVJ6l6C_TrzjSRxfPg6kM9fVjoLr9miPr5tzh/s2048/image_2025-09-09_13-51-30.png
មិនត្រឹមតែតារាចម្រៀង ចំរើន សុភា ប៉ុណ្ណោះទេដែលបង្ហាញក្តីអាល័យជាមួយនឹងអនុស្សារីយ៍ទៅច្រើនប្រទេសរបស់ខ្លួន ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន អ្នកបង្កើតមាតិកា ផ្សេងទៀត បានបង្ហាញក្តីនឹករលឹកចំពោះព្រលានយន្តហោះពោធិ៍ចិនតុងដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGIG6ccJpevhYpoIZk44F0Un2bhfRtd0bV_FxvGrk2RScdCxvPcS0dprf0n93W9efKuYKNOThehfnuo5Y9zABXRGWmpXdGk4qxNQ1TxO0nm6puifKKGpd7sEdgeyP0SROe2Un0-jje8yIXf2BxW_XtgV8vQ-gFL5g70NUtvyGA7-ItgKBuhp22bduOv2nI/s2048/image_2025-09-09_13-51-31.png

ជាមួយនឹងក្តីអាល័យ ពលរដ្ឋក៏បានសម្តែងក្តីអបអរសាទរចំពោះសមិទ្ធផលថ្មីនៃអាកាសយានដ្ឋានអន្តរជាតិតេជោដែលកាន់តែទំនើបនិងធំជាងមុន។ ព្រលានថ្មីនេះមានតារាល្បីៗជាច្រើនរូប អ្នកបង្កើតមាតិកា បានចូលរួមផ្សព្វផ្សាយយ៉ាងផុសផុលខណៈដែលអាកាសយានដ្ឋាននេះទំនើបមិនចាញ់ស្រុកគេឡើយ៕